មន្ត្រីបាននិយាយថា មនុស្សជាង ៥០នាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួស នៅក្នុងការវាយប្រហារដោយគ្រាប់បែកនៅក្នុងខេត្តពីរផ្សេងគ្នារបស់ប៉ាគីស្ថាន ។
នៅក្នុងខេត្ត បាឡូជីស្ថាន ភាគនិរតីគ្រាប់បែកដ៏ខ្លាំងមួយបានផ្ទុះកាលពីថ្ងៃសុក្រ នៅជិតវិហារឥស្លាមមួយក្នុងទីក្រុង ម៉ាស្ទុង ជាកន្លែងដែលមនុស្សកំពុងប្រមូលផ្តុំគ្នាដើម្បីអបអរថ្ងៃកំណើតរបស់ព្យាការី ម៉ូហាម៉ាត់។ ខ្សែវីដេអូ បានចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញពីមនុស្សមួយចំនួនធំ រួមទាំងកុមារជាច្រើននាក់ ឈរនៅជិតវិហារឥស្លាម មុនពេលការបំផ្ទុះគ្រាប់ បែកបានផ្ទុះពេញហ្វូងមនុស្ស។ គ្មាននរណាម្នាក់បានអះអាងទទួល ខុសត្រូវនោះទេ មន្ត្រីនៅទីក្រុង Mastung បាននិយាយថា ការបំផ្ទុះនេះគឺបណ្តាលមកពីអ្នកបំផ្ទុះគ្រាប់បែកអត្តឃាត។
ការវាយប្រហារលើកទីពីរ មន្ត្រីក្រុង ហ្វាសាល អាក់បារ បណ្តាលឲ្យមនុស្សយ៉ាងតិច ៥នាក់បានស្លាប់ និងជាង ១០នាក់បានរងរបួស បន្ទាប់ពីអ្នកវាយប្រហារពីរនាក់នៅក្នុងខេត្ត ខៃប៊ឺ ផាកធុនខ្វា (Khyber Pakhtunkhwa) ភាគពាយ័ព្យបានប៉ុនប៉ងចូលទៅក្នុងប៉ុស្តិ៍ប៉ូលីសក្នុងទីក្រុងហានហ្គូ។
ម្នាក់ក្នុងចំណោមពួកគេ បានបំផ្ទុះខ្លួនឯងនៅខ្លោងទ្វារ ប៉ុន្តែអ្នកទីពីរអាចចូលទៅក្នុងវិហារបានតឺមនុស្សភាគច្រើននៅក្នុងវិហារឥស្លាមបានរត់គេចខ្លួនដោយសារតែការបំផ្ទុះលើកទីមួយ ដែលជាហេតុធ្វើឱ្យចំនួនអ្នកស្លាប់ និងរបួសរបស់យើងមានតិច»។ ស្រដៀងស្រដៀងគ្នានឹងការវាយប្រហារនៅម៉ាស្ទុង ( Mastung) គ្មាននរណាម្នាក់ចេញមុខទទួលខុសត្រូវចំពោះការបំផ្ទុះគ្រាប់បែកលើកទីពីរទេ។
គួរបញ្ជាក់ថាការវាយប្រហារទាំងពីរកាលពីថ្ងៃសុក្របានកើតឡើងនៅពេលដែលប្រទេសនេះប្រឈមមុខនឹងការកើត ឡើងវិញយ៉ាងខ្លាំងនៅក្នុងការវាយប្រហារដោយហិង្សាប្រឆាំងនឹងមន្ត្រីសន្តិសុខ និងជនស៊ីវិលរបស់ខ្លួន៕
ប្រែសម្រួលដោយ ប៊ុន សុភាព






