នៅព្រឹកថ្ងៃអង្គារ ៣ កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០២៣ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ានបានជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុន China Energy International Group ដឹកនាំដោយលោក Xue Danfeng អនុប្រធានក្រុមហ៊ុន។
ភាគីទាំងពីរបានពិភាក្សារកឱកាសដើម្បីសហការលើវិស័យថាមពល ដើម្បីគាំទ្រដល់ភាពជាដៃគូអាស៊ាន-ចិន។






