ភ្នំពេញ ៖ ក្រសួងការងារ បានប្រកាសថា នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ ស្អែកនេះ ឱកាសការងារចំនួន ១.១៨២កន្លែង ក្នុងមុខតំណែងជាច្រើនពីក្រុមហ៊ុនធំៗ ចំនួន១០ នឹងត្រូវផ្តល់ជូនសិស្ស និសិ្សត យុវជន អ្នកកំពុងស្វែងរកការងារធ្វើ។
អ្នកមានបំណងចុះឈ្មោះ កុំភ្លេចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសន៍ផ្ទាល់ជាមួយអ្នកតំណាង ក្រុមហ៊ុន
ចាប់ពីម៉ោង ០៨៖០០ព្រឹក ដល់ម៉ោង៥ ៖ ០០ល្ងាច នៅមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ ស្ថិតនៅក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ព័ត៌មានបន្ថែមសូមទាក់ទង ទូរស័ព្ទ ៖ ០១៦ ៧៨៦ ៦៥៥ ៕






