(សឹ្ទងត្រែង)៖ប្រជាពលរដ្ឋទីទាល់ក្រ ដែលរស់នៅភូមិអូរត្រែល ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តសឹ្ទងត្រែងជឿតាមមេកខ្យល់ឲ្យចូលកាប់ឆ្ការព្រៃរបស់រដ្ឋដោយអួតថាៈដីព្រៃនេះជាកម្មសិទ្ធរបស់ខ្លួន។
មេខ្យល់ជួលឲ្យកាប់មួយហិកតាក្នុងតម្លៃ៤០ម៉ឺនរៀល។ ដោយជីវភាពខ្វះខាតពួកគាត់ក៏បបួលគ្នាកាប់ឆ្ការព្រៃ ទើបតែកាប់បានពីរបីកាំបិតកម្លាំងមន្រ្តីបរិស្ថាន និងជំនាញរដ្ឋបាលព្រៃបានមកចាប់ៗបានមេការម្នាក់និងប្រជាពលរដ្ឋ៧នាក់,បញ្ជូនមកតុលាការហើយបញ្ជូនទៅឃុំខ្លួននៅពន្ធធានាគារ ខេត្តសឹ្ទងត្រែង នាពេលថ្មីៗនេះ ។
តំណាងឲ្យប្រជាពលរដ្ឋឈ្មោះ សឿម វុដ្ឋា ដែលរស់នៅភូមិឃុំនេះបានផ្តល់កិច្ចសម្ភាសន៍ឲ្យភ្នាក់ងារ(SEATV) នៅល្ងាចថ្ងៃទី២២ ខែមីនាថា ដោយពួកគាត់ពុំបានដឹង និងជឿតាមមេខ្យល់ជួលឲ្យគាត់កាប់។
តំណាងប្រជាពលរដ្ឋរូបនោះបានបញ្ជាក់ថា មេខ្យល់ដែលបោកបញ្ឆោតឲ្យទៅកាប់បំផ្លាញធនធានធម្មជាតិ នៅចំណុចស្រឡៅ ភូមិវាលដេញ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្ត។
នាយផ្នែករដ្ឋបាលព្រៃឈើស្រុកថាឡាបរិវ៉ាត់ លោក វ៉ា សុខា បានប្រាប់ភ្នាក់ងារ SEATV តាមរយៈទូរស័ព្ទ នៅរសៀលថ្ងៃទី២២ ខែមិនាថា អ្នកដែលពាក់ព័ន្ធបានទៅកាប់ឆ្ការតំបន់ព្រៃគ្រប់គ្រងដោយក្រសួងបរិស្ថានទើបឈានទៅដល់ការឃាត់ខ្លួន មេខ្យល់ម្នាក់ និងប្រជាពលរដ្ឋដែលស៊ីឈ្នួលកាប់ឆ្ការព្រៃអោយមេខ្យល់នោះ មានគ្នីគ្នា៧នាក់ សរុបទាំងអស់៨នាក់ ត្រូវបានបញ្ជូនខ្លួនទៅតុលាការ គឺផុតពីដៃលោកហើយ ។
ពាក់ព័ន្ធនិងករណីនេះ អ្នកនាំពាក្យនិងជាព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តសឹ្ទងត្រែង លោក គឹម ហុងសាន ភ្នាក់ងារទូរទស្សន៍អាស៊ីអាគ្នេយ៍ បានទំនាក់ទំនងតាមរយៈទូរស័ព្ទ នៅថ្ងៃទី២២ ខែមិនា ឆ្នាំ២០២០ នេះទូរស័ព្ទរោទិ៍តែគ្មានអ្នកទទួល ។
ប្រជាពលរដ្ឋក្រីក្រ នៅស្រុកថាឡាបរិវ៉ាត់ ខេត្តសឹ្ទងត្រែង ចាញ់បោកមេខ្យល់ឲ្យកាប់ឆ្ការព្រៃរបស់រដ្ឋត្រូវបានឃុំខ្លួន(សឹ្ទងត្រែង)៖ប្រជាពលរដ្ឋទីទាល់ក្រ ដែលរស់នៅភូមិអូរត្រែល ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តសឹ្ទងត្រែងជឿតាមមេកខ្យល់ឲ្យចូលកាប់ឆ្ការព្រៃរបស់រដ្ឋដោយអួតថាៈដីព្រៃនេះជាកម្មសិទ្ធរបស់ខ្លួន។មេខ្យល់ជួលឲ្យកាប់មួយហិកតាក្នុងតម្លៃ៤០ម៉ឺនរៀល។ ដោយជីវភាពខ្វះខាតពួកគាត់ក៏បបួលគ្នាកាប់ឆ្ការព្រៃ ទើបតែកាប់បានពីរបីកាំបិតកម្លាំងមន្រ្តីបរិស្ថាន និងជំនាញរដ្ឋបាលព្រៃបានមកចាប់ៗបានមេការម្នាក់និងប្រជាពលរដ្ឋ៧នាក់,បញ្ជូនមកតុលាការហើយបញ្ជូនទៅឃុំខ្លួននៅពន្ធធានាគារ ខេត្តសឹ្ទងត្រែង នាពេលថ្មីៗនេះ ។តំណាងឲ្យប្រជាពលរដ្ឋឈ្មោះ សឿម វុដ្ឋា ដែលរស់នៅភូមិឃុំនេះបានផ្តល់កិច្ចសម្ភាសន៍ឲ្យភ្នាក់ងារ(SEATV) នៅល្ងាចថ្ងៃទី២២ ខែមីនាថា ដោយពួកគាត់ពុំបានដឹង និងជឿតាមមេខ្យល់ជួលឲ្យគាត់កាប់។តំណាងប្រជាពលរដ្ឋរូបនោះបានបញ្ជាក់ថា មេខ្យល់ដែលបោកបញ្ឆោតឲ្យទៅកាប់បំផ្លាញធនធានធម្មជាតិ នៅចំណុចស្រឡៅ ភូមិវាលដេញ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្ត។នាយផ្នែករដ្ឋបាលព្រៃឈើស្រុកថាឡាបរិវ៉ាត់ លោក វ៉ា សុខា បានប្រាប់ភ្នាក់ងារ SEATV តាមរយៈទូរស័ព្ទ នៅរសៀលថ្ងៃទី២២ ខែមិនាថា អ្នកដែលពាក់ព័ន្ធបានទៅកាប់ឆ្ការតំបន់ព្រៃគ្រប់គ្រងដោយក្រសួងបរិស្ថានទើបឈានទៅដល់ការឃាត់ខ្លួន មេខ្យល់ម្នាក់ និងប្រជាពលរដ្ឋដែលស៊ីឈ្នួលកាប់ឆ្ការព្រៃអោយមេខ្យល់នោះ មានគ្នីគ្នា៧នាក់ សរុបទាំងអស់៨នាក់ ត្រូវបានបញ្ជូនខ្លួនទៅតុលាការ គឺផុតពីដៃលោកហើយ ។ ពាក់ព័ន្ធនិងករណីនេះ អ្នកនាំពាក្យនិងជាព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តសឹ្ទងត្រែង លោក គឹម ហុងសាន ភ្នាក់ងារទូរទស្សន៍អាស៊ីអាគ្នេយ៍ បានទំនាក់ទំនងតាមរយៈទូរស័ព្ទ នៅថ្ងៃទី២២ ខែមិនា ឆ្នាំ២០២០ នេះទូរស័ព្ទរោទិ៍តែគ្មានអ្នកទទួល ។ ជា ប៊ុនគង់ ខេត្ត សឹ្ទងត្រែង
Posted by SEATV News 24 Hours on Sunday, 22 March 2020





