សណ្ឋាគារមួយកន្លែងនៅក្នុងក្រុងសិរីសោភ័ណ ត្រូវបានទុក ជាកន្លែងត្រៀមបម្រុងករណីមានការរីករាលដាលពីវីរុស កូវីដ-១៩។
ការយកសណ្ឋាគារនេះត្រៀមទុកបម្រុងស្របពេលដែលកំណើនបងប្អូនពលដ្ឋខ្មែរ ដែលធ្វើការនៅប្រទេសថៃ និងបណ្តាប្រទេសនានាជាច្រើនសម្រុកមកលេងស្រុកដែលជាកត្តាគួរឲ្យព្រួយបារម្ភពីការរីករាលដាលនេះវីរុសនេះ។
នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ម្សិលមិញនេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្ត បានដឹកនាំកងកម្លាំងចម្រុះទាំងបីប្រភេទ ចុះសម្អាតបរិវេណ សណ្ឋាគារ ព្រះចន្ទ ក្រុងសិរីសោភ័ណ។ ហើយការជួលសណ្ឋគារមួយនេះក្នុងរយៈពេល២ខែ ដើម្បីត្រៀមបម្រុងក្នុងករណីចាំបាច់ណាមួយ នៃការរីករាលដាល់វីរុស កូវីដ-១៩ និងអនុវត្តទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឆ្លើយតប ក៏ដូចជាទប់ស្កាត់ការរីករាលដាលនៃវីរុស កូវីដ-១៩ ដែលកំពុងឆ្លងមកដល់ប្រទេសកម្ពុជា។






