រាជរដ្ឋាភិបាលកម្ពុជា បានចំណាយថវិកាជាង ៩២ម៉ឺនលានរៀល រឺ២៣០លានដុល្លារ គិតពីខែមិថុនា ២០២០ មកដល់នពេលនេះ សម្រាប់អនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុង អំឡុងពេលប្រយុទ្ធនឹងភូរីដ-១៩ សម្រាប់ជុំទី៤ លើកទី១។ នេះបើបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ។
ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឲ្យដឹងថា រាជរដ្ឋាភិបាលបានផ្តល់ការអន្តរាគមន៍ក្នុងការ អនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនប្រជាជនក្រីក្រ និងងាយរង គ្រោះក្នុងអំឡុង ពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ចាប់ពីថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២១ បានចំណាយថវិការដ្ឋចំនួន ៩២២, ៣១៥, ៨៤៤,០០០ ៛ (ប្រាំបួនរយ ម្ភៃពីរប៊ីលាន បីរយដប់ប្រាំលាន ប្រាំបីរយសែសិបបួនពាន់រៀលគត់ ស្មើនឹង ២៣០. ៥៨ លានដុល្លារអាមេរិក។ ជាមួយគ្នា សម្រាប់ការបើកផ្តល់ប្រាក់ឧបត្ថម្ភជុំទី៤ លើកទី២ នឹងចាប់ផ្តើមពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ រហូតដល់២៤ មីនា ២០២១។
គួរជម្រាបថា កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីឧបត្ថម្ភសាច់ ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុង ពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ហើយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏បានចាប់ផ្តើមដំណើរ ការ អនុវត្តកម្មវិធីនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ មកដល់បច្ចុប្បន្នបានចំនួន ៤ជុំ មាន៨លើក រួចមកហើយ ៕






