ថ្ងៃ សៅរ៍ ទី១៦ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • សមាគមនិយោជក ក្រុមហ៊ុនឯកជន៖ ការដាក់ឱ្យប្រើប្រាស់ បញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ (ភ្នំពេញ)៖ សមាគមនិយោជក ក្រុមហ៊ុនឯកជន និងសាធារណ ជន បានលើកឡើងថា ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ បញ្ជរសេវាសាធារណៈ ចល័តរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ គឺជាការធ្វើទំនើបកម្ម (digitalization) សេវាសាធារណៈរបស់រដ្ឋ ឱ្យកាន់តែកៀកសាធារណជន យុវជន អំពីឱកាសការងារ និងការដាក់ពាក្យរកការងារធ្វើនៅតាមក្រុមហ៊ុនឯកជននានា ក៏ដូចជាការប្រើប្រាស់សេវាផ្សេងៗទៀតរបស់ក្រសួងការងារដែលបានបញ្ចូលក្នុង បញ្ជរសេវាសាធារណៈ។ អគ្គលេខាធិការរងនៃសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) លោក កាំង ម៉ូនីកា បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ តាមរយៈការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ បញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈសម្រាប់សាធារណៈជននៅដើមឆ្នាំ២០២៥ នេះ។ អគ្គលេខាធិការរង TAFTAC មើលឃើញថា បញ្ជរសេវាសាធារណៈចល័តនេះ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈថ្មីមួយទៀតរបស់ក្រសួងការងារសម្រាប់ពលរដ្ឋ បន្ថែមពីការធ្វើទំនើបកម្មលើសេវាសាធារណៈរបស់ក្រសួងផ្សេងៗទៀតកន្លងមក។ ការធ្វើទំនើបកម្មលើបញ្ជរសេវាសាធារណៈចល័តនេះ នឹងធ្វើឱ្យអ្នកប្រើប្រាស់សេវា (ពលរដ្ឋ) និងអ្នកផ្តល់សេវានៅក្បែរគ្នា ផ្តល់ភាពងាយស្រួលលើការផ្តល់សេវាសាធារណៈបានពេញលេញ និងនៅគ្រប់ទីកន្លែង។ ដោយឡែក លោកស្រី ឈាង សោភា ប្រធាននាយកដ្ឋានសេវាកម្មហិរញ្ញវត្ថុបុគ្គលនៃធនាគា កាណាឌីយ៉ា […]
  • មួយខែពេញ ការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ទទួលបានបណ្ដឹងជាច្រើនករណី និងដោះស្រាយបានជាបន្តបន្ទាប់ យោងតាមរបាយការណ៍របស់អគ្គនាកដ្ឋានរដ្ឋបាលក្រសួង មហាផ្ទៃ ក្នុងរយៈពេលមួយខែពេញ ពោលគឺខែធ្នូ នៃចុងឆ្នាំ ២០២៤ ការិយាល័យប្រជាពលរដ្ឋរាជធានី-ខេត្តទាំង២៥ គោលដៅ បានទទួលបណ្ដឹង និង ព័ត៌មានផ្សេងៗចំនួន ៩៩ ករណី ក្នុងនោះបណ្តឹងក្នុងសមត្ថកិច្ចមានចំនួន ៣៤ករណី (បញ្ចប់ការដោះស្រាយចំនួន១៦ករណី កំពុងដោះស្រាយចំនួន ១៨ករណី) បណ្ដឹងក្រៅសមត្ថកិច្ចចំនួន ៨ករណី ព័ត៌មានផ្សេងៗចំនួន ៥៧ករណី ទួលបានការសរសើរ ចំនួន ០៤ករណី សំណើនឹងសំណូមពរចំនួន ១៣ករណី និងការសាកសួរព័ត៌មានចំនួន ៤០ករណី។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោកបណ្ឌិត ទូច សុឃៈ។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានបង្ហាញទៀតថា ក្នុងរយៈពេលដូចគ្នានេះដែរ ការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌ ក៏បានទទួលបណ្ដឹង និងព័ត៌មានផ្សេងៗសរុប ចំនួន ៣.២៩៩ករណី ក្នុងនោះបណ្ដឹង និងព័ត៌មានផ្សេងៗដែលធ្វើការសម្រាំងបានចំនួន ២.៣៧០ ចំពោះបណ្តឹង ក្នុងសមត្ថកិច្ចមានចំនួន ៣៨ ករណី (បញ្ចប់ការដោះស្រាយចំនួន ២៩ករណី កំពុងដោះស្រាយចំនួន ៩ករណី) បណ្ដឹងក្រៅសមត្ថកិច្ចចំនួន ១៦ករណី ព័ត៌មានផ្សេងៗចំនួន […]
  • ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសាកលវិទ្យាល័យជាតិជេជូ ចុះពិនិត្យនិងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋស្រុកបាធាយ ខេត្តកំពង់ចាម ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាធាយ ខេត្តកំពង់ចាម កាលពីម្សិលម៉ិញ បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសាកលវិទ្យាល័យជាតិជេជូ (Jeju National University) សាធារណរដ្ឋកូរ៉េ ប្រមាណ ៦០នាក់ ចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋស្រុកបាធាយ ខេត្តកំពង់ចាម ក្រោមកិច្ចសហការជាមួយរដ្ឋបាលស្រុកបាធាយ និងមន្ទីរពេទ្យបង្អែកបាធាយ។ ការពិនិត្យ និងព្យាបាលជំងឺ មានរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី២៣-២៤ ខែមករា ឆ្នាំ២០២៥ និងគ្រោងព្យាបាលជំងឺជូនប្រជាពលរដ្ឋប្រមាណ ៥០០នាក់។ ជាមួយគ្នានោះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តកូរ៉េ បានផ្តល់នូវថ្នាំពេទ្យ និងបរិក្ខាវេជ្ជសាស្រ្តមួយចំនួនជូនមន្ទីរពេទ្យបង្អែកបាធាយ ដើម្បីចូលរួមផ្តល់សេវាថែទាំព្យាបាលជូនប្រជាពលរដ្ឋផងដែរ។ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណដល់សាកលវិទ្យាល័យជាតិជេជូ ចំពោះកាយវិការដ៏ថ្លៃថ្លា និងទឹកចិត្តដ៏សប្បុរសធម៌ ដែលបានរួមចំណែក និងលើកកម្ពស់វិស័យសុខាភិបាល និងសុខមាលភាពជូនប្រជាពលរដ្ឋនៅមូលដ្ឋានស្រុកបាធាយ ដោយឥតគិតថ្លៃ។ឯកឧត្តមទេសរដ្ឋមន្រ្តី បានជម្រាបប្រាប់ដល់ក្រុមគ្រូពេទ្យថា កម្ពុជា ក្រោមនយោបាយឈ្នះឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន វិស័យសុខាភិបាល បាននឹងកំពុងស្តារឡើងវិញបន្ទាប់ពីទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីសង្រ្គាម ហើយឥឡូវនេះប្រជាជនកម្ពុជាទាំងអស់ អាចទទួលបាននូវសេវាព្យាបាល មានការយកចិត្តទុក និងការថែទាំពីរាជរដ្ឋាភិបាលកម្ពុជា […]
  • អ្នកនាំពាក្យក្រសួងបរិស្ថាន៖ រាជធានី-ខេត្តចំនួន៣ រកឃើញសន្ទស្សន៍គុណភាពខ្យល់ពណ៌ក្រហម ដោយមានការកើនឡើងកំហាប់ភាគល្អិតនិចល យោងតាមទិន្នន័យគុណភាពខ្យល់ តាមរយៈឧបករណ៍ និងស្ថានីយតាមដានត្រួតពិនិត្យគុណភាពខ្យល់ចំនួន ៦០ទីតាំងនៅទូទាំងប្រទេស បានបង្ហាញថាខេត្តជាច្រើនមានគុណភាពខ្យល់នៅល្អប្រសើរ។ ដោយឡែកខេត្តចំនួន៣ រួមមានបន្ទាយមានជ័យ កោះកុង សៀមរាប និងរាជធានីភ្នំពេញ ស្ថិតក្នុងសន្ទស្សន៍គុណភាពខ្យល់ពណ៌ក្រហម ដោយមានការកើនឡើងកំហាប់ភាគល្អិតនិចល ដែលមានវិជ្ឈមាឌតូចជាង ឬ ស្មើ ២,៥មីក្រូ ម៉ែត្រ (PM2.5) នៅក្នុងបរិយាកាស។ ជាមួយគ្នានេះ ខេត្តចំនួន៣ផ្សេងទៀតរួមមាន៖ ខេត្តព្រៃវែង ពោធិ៍សាត់ និងប៉ៃលិន ស្ថិតនៅក្នុងទន្ទស្សន៍ពណ៌ទឹក្រូច។ សូមបញ្ជាក់ថា ការកើនឡើងកំហាប់សារធាតុបំពុលខ្យល់នៅក្នុងបរិយាកាសនេះ គឺពាក់ព័ន្ធទៅនឹងការប្រែប្រួលធាតុ-អាកាស ដែលបណ្តាលឱ្យភាគល្អិតនិចល PM2.5 មានការកើនឡើង ព្រមទាំងការបញ្ចេញសារធាតុ បំពុលពីប្រភពនានា ដូចជាមានការឆេះ ការដុត ការដុតសំគល់ជញ្ជ្រាំង ភ្លើងឆេះព្រៃ ការដុតសំរាម សំណល់រឹងនៅតាមលំនៅដ្ឋាន និងប្រភពផ្សេងៗទៀត។ ក្នុងន័យនេះ អ្នកនាំពាក្យក្រសួងបរិស្ថានសូមស្នើដល់ សាធារណសាធារណជន ធ្វើការតាមដានព័ត៌មានគុណភាពខ្យល់ជាប្រចាំតាមប្រព័ន្ធផ្សព្វផ្សាយរបស់ក្រសួងបរិស្ថាន និងការពារសុខភាពឱ្យបានល្អ ប្រសិនបើមានស្ថានភាពសុខភាពខុសប្រក្រតី គួរតែពិគ្រោះជាមួយគ្រូពេទ្យ នៅតាមមន្ទីរពេទ្យ ដែលស្ថិតនៅក្បែរកន្លែងរស់នៅ។ ជាមួយគ្នានេះ សូមស្នើដល់អាជ្ញាធររាជធានី ខេត្ត និងប្រជាពលរដ្ឋ នៅក្នុងតំបន់ ទទួលរងការកើនឡើងកំហាប់ភាគល្អិតនិចល […]
  • ឯកឧត្តម ហេង សួរ៖ ការដាក់ឱ្យប្រើប្រាស់ «បញ្ជរសេវាសាធារណៈចល័តបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ» (ភ្នំពេញ)៖ បញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចំនួន១០០ បញ្ជរ ត្រូវបានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ និងប្រគល់ជូនដល់សាកលវិទ្យាល័យ វិទ្យាស្ថាន គ្រឹះស្ថានបណ្តុះបណ្តាល ផ្សារទំនើប ហាងកាហ្វេ និងក្រុមហ៊ុនឯកជន នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ឆ្នាំ ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានវត្តមានចូលរួមពីសាកលវិទ្យាធិការ នាយកវិទ្យាស្ថាន នាយក នាយិកា តំណាងក្រុមហ៊ុនឯកជន ធនាគារដៃគូ និងយុវជន ដែលមានបំណងស្វែងរកការងារធ្វើទាំងក្នុងស្រុក និងក្រៅស្រុក បុគ្គលដែលមានឥទ្ធិពលក្នុងបណ្ដាញសង្គម អ្នកផលិតមាតិកា សរុបប្រមាណជាង ៣០០នាក់។ ថ្លែងនៅក្នុងពិធីដែលរៀបចំធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ហេង សួរ បានគូសបញ្ជាក់ថា ការផ្ដួចផ្ដើមបង្កើតឱ្យមាន «បញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ» នាពេលនេះ គឺជាការអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងធ្វើយ៉ាងណាបង្ខិតការផ្តល់សេវាសាធារណៈរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឱ្យបានកាន់តែចូលជិតបំផុតទៅដល់មូលដ្ឋានរបស់ប្រជាពលរដ្ឋ វិស័យឯកជន និងតាមទីកន្លែងប្រមូលផ្តុំសាធារណៈ […]
  • ជប៉ុន ផ្តល់ឡដុតសំណល់ឆ្លងរោគចំនួន២៩ ជូនក្រសួងសុខា ភិបាល ក្រោមគម្រោងកែលម្អការគ្រប់គ្រងសំណល់ឆ្លងរោគនៅកម្ពុជា ជប៉ុន ផ្តល់ឡដុតសំណល់ឆ្លងរោគចំនួន២៩ ជូនក្រសួងសុខា ភិបាល ក្រោមគម្រោងកែលម្អការគ្រប់គ្រងសំណល់ឆ្លងរោគនៅកម្ពុជា។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងថា «ឡដុតសំណល់ឆ្លងរោគ នឹងចូលរួមជួយកាត់បន្ថយការចម្លងរោគសុវត្ថិភាពសុខភាពសាធារណៈ បរិស្ថាននៅកម្ពុជា»។ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងឯកឧត្ដម UENO Atsushi (អ៊ូអ៊ីណូ អាត់ស៊ូស៊ី) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុន ប្រចាំព្រះរាជា ណាចក្រកម្ពុជា អមដោយលោក សាណុយ កាហ្សូម៉ាស្សា (SANUI Kazumasa) ប្រធានតំណាងការិយាល័យទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំប្រទេសកម្ពុជា និងក្រុមការងារ បានអញ្ជើញចូលរួមជាអធិបតី ភាព ក្នុងពិធីប្រគល់-ទទួល ឡដុតសំណល់ឆ្លងរោគ ចំនួន២៩ ក្រោមគម្រោងកែលម្អការគ្រប់គ្រងសំណល់ឆ្លងរោគនៅកម្ពុជា ជូនក្រសួងសុខាភិបាល ដែលជាអំណោយរបស់ប្រជាជន និងរដ្ឋាភិបាលជប៉ុន ។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសំដែងមិត្តជប៉ុនចំពោះការរួមចំណែកដ៏ធំធេងរបស់រដ្ឋាភិបាលជប៉ុន ជូនប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ដែលអំណោយនេះមានសារៈសំខាន់ ស្របទៅនឹងតម្រូវការចាំបាច់របស់វិស័យសុខាភិបាល ក្នុងការពង្រឹងមូលដ្ឋានសុខាភិបាល និងធ្វើឱ្យប្រសើរឡើងនូវស្ថេរភាពបរិស្ថានក្នុងមន្ទីរពេទ្យ។ ឡដុតសំណល់ឆ្លងរោគទំនើបទាំង២៩ ដែលជាជំនួយឥតសំណងនេះ បានបំពាក់នូវបច្ចេកវិទ្យាទំនើបរបស់ជប៉ុន ដែលមានសមត្ថភាពធ្វើប្រព្រឹត្តកម្មសំណល់រហូតដល់ […]
  • រដ្ឋមន្រ្តីក្រសួងបរិស្ថាន ស្នើបង្កើនកិច្ចសហប្រតិបត្តិក្នុងការបណ្តុះ បណ្តាលនិស្សិត ជាពិសេសថ្នាក់បណ្ឌិត នៅប្រទេសជប៉ុន» ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានស្នើឱ្យមានការបង្កើនកិច្ចសហប្រតិបត្តិក្នុងការបណ្តុះបណ្តាលនិស្សិត ជាពិសេសថ្នាក់បណ្ឌិត នៅប្រទេសជប៉ុន»។ ការស្នើរបស់រដ្ឋមន្ត្រីសុខាភិបាល ធ្វើឡើងនៅក្នុង ជំនួបពិភាក្សាការងារជាមួយលោកស្រីសាស្រ្តាចារ្យ Yamamoto Eiko នៃសាកលវិទ្យាល័យណាហ្គោយ៉ា ប្រទេសជប៉ុន ទទួលបន្ទុកកម្មវិធី Young Leaders’ Program (YLP) នៃសាកលវិទ្យាល័យណាហ្គោយ៉ា ប្រទេសជប៉ុន កាលពីម្សិលម៉ិញ។ គោលបំណងនៃជំនួបនេះ គឺដើម្បីជម្រាបជូន ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី អំពីលទ្ធផលនៃកម្មវិធី Young Leaders’ Program តាំងពីបង្កើតមកមានរយៈពេល ២២ឆ្នាំហើយ បានបណ្តុះបណ្តាលនិស្សិតកម្ពុជា ដែលជាមន្ត្រីរាជការ ចំនួន ២៥រូប ក្នុងនោះវិស័យសុខាភិបាល មានចំនួនច្រើនជាងគេ និងស្នើសុំអនុសាសន៍ណែនាំលើការងារនេះជាបន្ត។ លោកស្រីសាស្រ្តាចារ្យ បានកត់សំគាល់ថាវិស័យសុខាភិបាលកម្ពុជាមានការរីកចម្រើនគួរឱ្យភ្ញាក់ផ្អើល បើប្រៀប ធៀបទៅនឹងមុនពេលរីករាតត្បាតនៃជំងឺកូវីដ-១៩” ជាអនេក។ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនថា វឌ្ឍនភាពវិស័យសុខាភិ បាល ដោយសារមានកិច្ចខិតខំប្រឹងប្រែង និងគាំទ្រ របស់រាជរដ្ឋាភិបាល និងមន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណ លោកស្រីសាស្រ្តាចារ្យ និងសាកលវិទ្យាល័យ […]
  • អ្នកជំនាញពិសេសខាងសម្អាតរុក្ខជាតិនៅតាមប្រាសាទ ប្តេជ្ញាថែទាំប្រាសាទឲ្យបានគង់វង្ស លោក ដម ដេង មានអាយុ៦៣ឆ្នាំ ជាអ្នកភូមិស្រះស្រង់ជើងនៃសង្កាត់នគរធំក្រុងសៀមរាប។ លោកបានចូលបម្រើការងារឱ្យអាជ្ញាធរជាតិអប្សរាតាំងតែពីឆ្នាំ២០០១។ បច្ចុប្បន្ន លោកបម្រើការក្នុងក្រុមព្រៃមន្ទីរនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា ផ្នែកសម្អាតរុក្ខជាតិនៅតាមប្រាសាទ។ ក្នុងភារកិច្ចជាអ្នកឡើងសម្អាតរុក្ខជាតិនៅតាមប្រាសាទនៅក្នុងរមណីយដ្ឋាន លោក ដម ដេង មានភាពស្ទាត់ជំនាញខាងបោះខ្សែរំលងប្រាសាទមានកម្ពស់ជាង២០ម៉ែត្រ សម្រាប់ឱ្យក្រុមការងារសម្អាតអាចឡើងដោយតោងតាមខ្សែនេះ ទៅសម្អាតរុក្ខជាតិ និងស្មៅដែលដុះនៅតាមរួតនីមួយៗនៃកំពូលប្រាសាទឥដ្ឋនានារបស់រមណីយដ្ឋានអង្គរ។ លោក ដម ដេង បានឱ្យដឹងថា ខ្សែប្រើក្នុងការងារឡើងសម្អាតរុក្ខជាតិនៅតាមប្រាសាទឥដ្ឋមាន៥ប្រភេទគឺ ទី១ខ្សែសរសៃមីសួរ ដែលមានចងភ្ជាប់ដោយដុំសំណរប្រើសម្រាប់បោះរំលងប្រាសាទ ។ ទី២ខ្សែនីឡុងចងគោតូច ទី៣ខ្សែនីឡុងចងគោធំ ទី៤ខ្សែពួរកន្ទុយកណ្តុរតូច និងទី៥ខ្សែពួរកន្ទុយកណ្តុរធំ។ ជាដំបូង លោកបោះខ្សែទី១រំលងប្រាសាទពីម្ខាងទៅម្ខាង បន្ទាប់មកភ្ជាប់ខ្សែទី១និង២រហូតដល់ខ្សែទី៥ ដែលមានទំហំធំអាចឱ្យក្រុមការងារតោងឡើងតាមខ្សែពួរនោះបានដោយរលូន និងសុវត្ថិភាព។ លោកបញ្ជាក់ថា ការបោះខ្សែពួរទៀតសោត ក៏ត្រូnវពិនិត្យមើលពីស្ថានភាពឥដ្ឋប្រាសាទដែលមានភាពរឹងមាំ មិនមានស្ថានភាពពុកផុយ ចៀសវាងទាក់ឬដាច់ខ្សែ ហើយបោះទៅតាមទិសខ្យល់ដើម្បីបោះទៅឱ្យត្រូវគន្លងដែលចង់បាន។ បើបរិយាកាសស្ងប់ ខ្យល់ គឺបោះតែមួយដងអាចចំគោលដៅតែម្តង។ លោក ងិន ធី អ្នកគ្រប់គ្រងការងារសម្អាតរុក្ខជាតិនៅតាមប្រាសាទ ពន្យល់ថា ការងារសម្អាតរុក្ខជាតិតាមប្រាសាទ ពិតជាត្រូវការអ្នកជំនាញខាងបោះខ្សែជាចាំបាច់ ព្រោះថាតួប្រាសាទឥដ្ឋមួយចំនួនក្នុងរមណីយដ្ឋានអង្គរមានកម្ពស់ខ្ពស់ៗ ខ្លះមានប្រវែងជាង២០ម៉ែត្រ ដែលមិនអាចឱ្យប្រើរន្ទារបានទេ។ អ្នកគ្រប់គ្រងដដែលបញ្ជាក់ទៀតថា […]
  • Vietjet បន្ថែមជើងហោះហើរថ្មីពីទីក្រុងហូជីមិញទៅកាន់ទីក្រុង Bangalore និង Hyderabadជំរុញការតភ្ជាប់ទំនាក់ទំនងរបស់ឥណ្ឌាជាមួយនឹងប្រទេសនានានៅតំបន់អាស៊ីអាគ្នេយ៍ ក្រុមហ៊ុន Vietjet កំពុងពង្រឹងបណ្តាញជើងហោះហើរអន្តរជាតិរបស់ខ្លួនបន្ថែមទៀត ជាមួយនឹងការបន្ថែមផ្លូវហោះហើរថ្មីចំនួន ២ ដែលតភ្ជាប់ទីក្រុងហូជីមិញ ដែលជាតំបន់សេដ្ឋកិច្ចដ៏ធំបំផុតរបស់ប្រទេសវៀតណាម ទៅកាន់ទីក្រុងធំៗចំនួន ២ របស់ឥណ្ឌា គឺ ទីក្រុង Hyderabad និង Bangalore ។ គ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី ១៨ និង ១៩ ខែមីនា តទៅ សេវាកម្មថ្មីទាំងនេះនឹងពង្រឹងជំហររបស់ក្រុមហ៊ុន Vietjet ក្នុងនាមជាស្ថាប័នដ៏សំខាន់ក្នុងទីផ្សារអាកាសចរណ៍វៀតណាម-ឥណ្ឌា ដែលកំពុងរីកចម្រើន ជំរុញការបង្កើនការតភ្ជាប់ និងលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ចនៅទូទាំងអាស៊ី។ ឥឡូវនេះ អ្នកដំណើរអាចរកក់សំបុត្រទុកជាមុនសម្រាប់ជើង ហោះហើរថ្មីបាន។ ក្រុមហ៊ុន Vietjet កំពុងផ្តល់ជូននូវការផ្តល់ជូនការបញ្ចុះតម្លៃសំបុត្រពិសេស ដែលការផ្តល់ជូននេះមានការកំណត់ ជាមួយនឹងតម្លៃសំបុត្រចាប់ផ្តើមត្រឹមតែ USD0 (*) លើផ្លូវហោះហើរវៀតណាម-ឥណ្ឌាទាំងអស់។ ការផ្តល់ជូនពិសេសនេះ មានសុពលភាពរហូតដល់ថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៥ សម្រាប់ការធ្វើដំណើររវាងថ្ងៃទី ១០ ខែកុម្ភៈ ដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៥ (**)។ អ្នកធ្វើដំណើរ […]
  • UNDP វាយតម្លៃខ្ពស់ចំពោះភាពជោគជ័យនៃការអនុវត្តផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥ និងប្តេជ្ញាចិត្តគាំទ្រដល់វិស័យសកម្មភាពមីននៅកម្ពុជា (ភ្នំពេញ)៖ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានជួបប្រជុំទ្វេភាគីជាមួយ លោកស្រី Alissar Chaker តំណាងអង្គការ UNDP ប្រចាំកម្ពុជា មុននឹងចាប់ផ្តើមកិច្ចប្រជុំក្រុមប្រឹក្សាគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤ ឆ្នាំ២០២៤។ លោកស្រី Alissar Chaker បានវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យនៃលទ្ធផលសម្រេចបានក្នុងការអនុវត្តផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន (NMAS) ២០១៨-២០២៥។ លោកស្រី Alissar Chaker បានបញ្ចាក់ទៀតថា UNDP នៅបន្តគាំទ្រដល់គោលដៅអាទិភាពរបស់រាជរដ្ឋាភិបាល រួមទាំងក្នុងគោលដៅសកម្មភាពមីន ក៏ដូចជាបន្តគាំទ្រដល់ការរៀបចំគោលនយោបាយជាតិសកម្មភាពមីន ២០២៦-២០៣០ តាមរយៈកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមីន។ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណ និងកោត សរសើរចំពោះភាពជាអ្នកដឹកនាំ និងកិច្ចខិតខំប្រឹងប្រែងរបស់លោកស្រី Alissar Chaker និងសហការីនៃកម្មវិធីអភិវឌ្ឍន៍អង្គការប្រជាជាតិ(UNDP)ប្រចាំនៅកម្ពុជា សម្រាប់ភាពជាដៃគូយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាល ក្នុងការរួមចំណែកដល់កិច្ចការអភិវឌ្ឍនៅកម្ពុជា ក្នុងនោះរួមទាំងវិស័យសកម្មភាពមីនមនុស្សធម៌ ផងដែរ។ ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ […]
  • ជប៉ុន ផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ទឹកប្រាក់ចំនួន ៧៥០. ០០០.០០០យ៉េន ប្រមាណ ៥,៤ លានដុល្លារអាម៉េរិក ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិ បត្តិការអន្តរជាតិនិងលោកUENO Atsu shi ឯកអគ្គរាជទូតទូតវិសាមញ្ញនិង ពេញ សមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជានៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ នេះបាន ចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធស្តីពីការផ្តល់ហិរញ្ញប្ប ទានឥតសំណងរបស់ជប៉ុន ដែលមានទឹកប្រាក់ចំនួន ៧៥០. ០០០.០០០ យ៉េន (ប្រមាណ ៥,៤ លានដុល្លារអាម៉េ រិក) សម្រាប់អនុវត្តគម្រោង «កម្មវិធីអភិ វឌ្ឍន៍សេដ្ឋកិច្ច និងសង្គម»។ ហិរញ្ញប្បទានឥតសំណងនេះមានគោល បំណងគាំទ្រដល់ការបង្កើនសមត្ថភាពរបស់គណៈ កម្មាធិការជាតិរៀបចំការ បោះ ឆ្នោតក្នុងការដំណើរការទិន្នន័យ ព្រមទាំងគូសបញ្ជាក់ពីការគាំទ្រឥតងាករេរបស់ជប៉ុនចំពោះលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា តាមរយៈធ្វើឱ្យប្រសើរឡើងនូវការរៀបចំ និង គ្រប់គ្រងដំណើរការបោះឆ្នោត។ នៅក្នុងឱកាសនោះដែរ លោកឯកអគ្គរាជទូតមានប្រសាសន៏បញ្ជាក់ថា៖លោកមកទីនេះ ដើម្បីប្រគល់ឡដុត សំណល់ឆ្លងរោគចំនួន ២៩ ដែលជាជំនួយឥត សំ ណងរបស់ប្រទេសជប៉ុនក្រោម “គម្រោងកែលម្អការ គ្រប់គ្រងសំណល់ឆ្លងរោគនៅកម្ពុជា” ជូនឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ។ គម្រោងនេះ ដែលមានទឹកប្រាក់សរុបចំនួន៤៣៦ […]
  • ឯកឧត្តមបណ្ឌិតអគ្គលេខាធិការអាស៊ាន បានចូលរួមក្នុងពិធីជួបជុំក្រៅផ្លូវការរបស់មេដឹកនាំសេដ្ឋកិច្ចពិភពលោក នៅរសៀលថ្ងៃពុធ ៩ រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ២២ ខែមករា ឆ្នាំ២០២៥ នៅទីក្រុងដាវ៉ូសក្លូសស្ទរ ប្រទេសស្វីស ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានចូលរួមក្នុងពិធីជួបជុំក្រៅផ្លូវការរបស់មេដឹកនាំសេដ្ឋកិច្ចពិភពលោក។ នៅក្នុងកិច្ចពិភាក្សា ឯកឧត្តមអគ្គលេខា ធិការអាស៊ាន បានសង្កត់ធ្ងន់ពីការប្តេជ្ញាចិត្តឥតងាករេរបស់អាស៊ាន ក្នុងការពង្រឹងសន្តិភាព សន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់ តាមរយៈកិច្ចសន្ទនាជាយុទ្ធសាស្ត្រ ដំណោះស្រាយជម្លោះដោយសន្តិវិធី និងកិច្ចខិតខំប្រឹងប្រែងនៅក្នុងក្របខណ្ឌ ដឹកនាំដោយអាស៊ាន ស្របពេលដែលពង្រឹងភាពជាដៃគូជាមួយសម្ព័ន្ធមិត្តខាងក្រៅដើម្បីវិបុលភាពទៅវិញទៅមក។
  • អាស៊ាន-សាធារណរដ្ឋកូរ៉េ បានរិះរកឱកាសដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ជាពិសេស ក្នុងវិស័យពាណិជ្ជកម្ម នវានុវត្តន៍ នៅរសៀលថ្ងៃពុធ ៩ រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ២២ ខែមករា ឆ្នាំ២០២៥ នៅទីក្រុងដាវ៉ូសក្លូសស្ទរ ប្រទេសស្វីស ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Cheong In-kyo រដ្ឋមន្ត្រីពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលរបស់សាធារណរដ្ឋកូរ៉េ។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានរិះរកឱកាសដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ាន-សាធារណរដ្ឋកូរ៉េ ជាពិសេស ក្នុងវិស័យពាណិជ្ជកម្ម នវានុវត្តន៍ និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។ កិច្ចប្រជុំក៏បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរួម ក្នុងការកសាងអនាគតមួយដែលមានវិបុលភាព និងមានភាពធន់ទៅវិញទៅមក។ ភាគីទាំងពីរក៏បានឯកភាពបន្តពង្រឹងកិច្ចសហការ ជាពិសេស ក្នុងការពង្រឹងសេដ្ឋកិច្ចបៃតង និងសេដ្ឋកិច្ចឌីជីថល ដើម្បីជំរុញភាពជោគជ័យនៅពេលខាងមុខ៕
  • អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយ លោក ស្រី Mirjana Spoljaric ប្រធានគណៈកម្មាធិការកាកបាទ ក្រហមអន្តរជាតិ នៅរសៀលថ្ងៃពុធ ៩ រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ២២ ខែមករា ឆ្នាំ២០២៥ នៅទីក្រុងដាវ៉ូសក្លូសស្ទរ ប្រទេសស្វីស ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយ លោកស្រី Mirjana Spoljaric ប្រធានគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) ដើម្បីពិភាក្សាអំពីការប្រឈមផ្នែកមនុស្សធម៌ និងបានចែករំលែកទស្សនៈក្នុងគោលបំណងធ្វើឱ្យជំនួយមនុស្សធម៌កាន់តែប្រសើរឡើង។ កិច្ចពិភាក្សាក៏បានផ្តោតលើស្ថានភាពក្នុងប្រទេសមីយ៉ាន់ម៉ា ព្រមទាំងការពង្រឹងកិច្ចសហការរវាងអាស៊ាន ជាមួយ ICRC ដោយគូសបញ្ជាក់ពីការជំរុញច្បាប់មនុស្សធម៌អន្តរជាតិ និងឆ្លើយតបនឹងអាទិភាពមនុស្សធម៌ថ្នាក់តំបន់។
  • អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយ លោក Jared Cohen ប្រធានកិច្ចការសកលរបស់ក្រុមហ៊ុន Goldman Sachs នៅរសៀលថ្ងៃពុធ ៩ រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ២២ ខែមករា ឆ្នាំ២០២៥ នៅទីក្រុងដាវ៉ូសក្លូសស្ទរ ប្រទេសស្វីស ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយ លោក Jared Cohen ប្រធានកិច្ចការសកលរបស់ក្រុមហ៊ុន Goldman Sachs។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាលើការពង្រឹងភាពធន់ក្នុងតំបន់អាស៊ាន តាមរយៈការធ្វើទំនើបកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្ម ទាក់ទាញការវិនិយោគបៃតង និងសម្របសម្រួលការផ្លាស់ប្តូរបៃតង នៅជុំវិញវិស័យសំខាន់ៗ ជាដើម។ កិច្ចពិភាក្សាក៏បានផ្តោតលើសារៈសំខាន់នៃកិច្ចខិតខំប្រឹងប្រែងសហការ ដើម្បីដោះស្រាយការប្រឈមជាសកល និងចាប់យកឱកាសសម្រាប់វិបុលភាពរយៈពេលវែង។

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)