សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០១ មីនា បានរកឃើញករណីឆ្លងថ្មីចំនួន១៥នាក់ក្នុងនោះករណីឆ្លងសហគមន៍ ២០ កុម្ភៈ ចំនួន១៤នាក់។
គិតត្រឹមព្រឹកថ្ងៃទី១ មីនា ២០២១ ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ មានអ្នកឆ្លង៣១៦នាក់ ក្នុងចំណោមករណីឆ្លងសរុប៨២០នាក់ ខណៈចំនួនអ្នកជាសះស្បើយ៤៧៧នាក់ ៕






