សៀមរាប ៖ ថ្ងៃទី១០ ខែឧសភានេះ ភ្លៀងធ្លាក់លាយឡំនឹងខ្យល់រន្ទះ បានធ្វេីឲ្យប៉ះពាល់ដល់លំនៅដ្ឋាននិងសត្វពាហនៈ ប្រជាពលរដ្ឋនៅក្នុងក្រុងស្រុកចំនួន៣ក្នុងខេត្តសៀមរាប។
តាមរបាយការណ៍របស់អាជ្ញាធរខេត្តសៀមរាបឲ្យដឹងថា ស្រុកក្រុងដែលប៉ះពាល់ដោយគ្រោះធម្មជាតិនេះមាននៅ ស្រុកជីក្រែង មានខ្យល់កន្ត្រាក់នៅ ឃុំស្ពានត្នោត បណ្តាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋចំនួន១០ខ្នងក្នុងនោះដួលរលំ ចំនួន២ខ្នង របើកដំបូលចំនួន៧ខ្នង និងហេីបជេីងសរសរ១ខ្នង និងនៅឃុំកំពង់ក្តី របេីកដំបូល ផ្ទះចំនួន២ខ្នង ។
នៅក្រុងសៀមរាប មានខ្យល់កន្ត្រាក់នៅភូមិខ្នារ សង្កាត់ក្របីរៀល បណ្ដាលឲ្យរលំផ្ទះខូចខាត ទាំងស្រុង និង នៅស្រុកពួក មានខ្យល់កន្ត្រាក់នៅភូមិកំភេម ក្នុងឃុំកែវពណ៌ បណ្ដាលឲ្យខូខាតផ្ទះបាយទាំងស្រុង នៅឃុំល្វា មានករណីរន្ទះបាញ់ុនៅ ភូមិព្រះអង្គទ្រង់ បណ្ដាលឲ្យ ងាប់គោញីចំនួន១ក្បាល និងករណីរន្ទះបាញ់នៅភូមិស្វាយ ក្នុងឃុំខ្នាត បណ្ដាលឲ្យងាប់គោ ញីចំនួន១ក្បាល។ ក្នុងករណីគ្រោះធម្មជាតិនេះ ពុំបណ្តាលឲ្យគ្រេាះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ៕ ជា ស្រស់









