ប៉ោយប៉ែត៖ ររថយន្តកាំម៉ារីមួយគ្រឿងដឹកទំនិញពេលយប់បុកគោយន្តកន្ត្រៃគ្មានភ្លើងពីក្រោយ បណ្តាលអោយឆេះរថយន្តរងរបួសធ្ងន់២នាក់កាលវេលាម៉ោង៩ និង០៥នាទីយប់ថ្ងៃព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវជាតិលេខ៥នៅចំណុចស្រះអ៊ិនតាំក្នុងភូមិ.សង្កាត់ទឹកផ្លា ក្រុងសីរិសោភ័ណ ខេត្តបន្ទាយុំានជ័យ។


សមត្ថកិច្ចប្រាប់ថា៖នៅពេលដែលគ្រោះថ្នាក់ចរាចរណ៍កើតឡើងគឺមានគោយន្តកន្ត្រៃ១គ្រឿងបើកបរតាមបណ្តោយផ្លូវជាតិលេខ៥ពេលយប់គ្មានភ្លើងខាងក្រោយមានរថយន្តកាំម៉ារីសេរីឆ្នាំ១៩៩៥ ពាក់ស្លាក់លេខបន្ទាយមានជ័យ2A.2813 ដឹកទំនិញសំពីងសំពោងចេញពីក្រ្ងប៉ោយប៉ែតបើកបរក្នុងទឹសដៅស្របគ្នាពីលិចមកកើតក្នុងល្បឿនលឿនបានបុកពីក្រោយគោយន្តបណ្តាយអោយឆាបឆេះរថយន្តត្រូវបានអ្នកធ្វើដំណើរឃើញជួយពន្លត់ឆេះអស់ផ្នែកខាងមុខរថយន្ត និងរបួសធ្ងន់២នាក់ត្រូវបានសង្គ្រោះបន្ទាន់ ។
ក្រោយពេលកើតហេតុភ្លាមៗឃើញមន្ត្រីនគរបាលចរាចរណ៍ជើងគោកខេត្តបន្ទាយមានជ័យបានចុះទៅពិនិត្យ និងវាស់វែងបានប្រាប់ថា៖មូលហេតុដែលគ្រោះថ្នាក់ចរាចរណ៍កើតឡើងគឺបង្កឡើងដោយគោយន្តកន្ត្រៃបើកបរលើផ្លូវជាតិពេលយប់គ្មានដាក់ភ្លើងពីក្រោយនិងរថយន្តកាំម៉ារីសេរីចាស់ដឹកអីវ៉ាន់សំពីងសំពោងពីក្រោយ និងពេញរថយន្តហើយពន្លឺភ្លើងខ្សោយមើលមិនឃើញបានបុកពីក្រោយបណ្តាលឆាបឆេះរថយន្តអស់ផ្នែងខាងមុខ និងរបួស២នាក់ធ្ងន់ ។
ក្រោយពេលវាស់វែងហើយត្រូវបានកម្លាំងនគរបាលចរាចរណ៍ជើងគោកខេត្តបាននាំយករថយន្ត និងគោយន្តមករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដើម្បីអនុវត្តតាមច្បាប់ចរាចរណ៍ ៕ វណ្ណា










