(បឋម) ភ្នំពេញ ៖ ស្ពានដែកបេឡេដែលសាលារាជធានីភ្នំពេញទើបតែសម្ភោទដាក់អោយប្រើប្រាស់កាលពីល្ងាចថ្ងៃទី០៨ ខែឧសភា នេះនៅវេលាម៉ោង១២និង៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨ ត្រូវជនសង្ស័យ មួយក្រុមមានគ្នាជាង២០ទូកបានធ្វើសកម្មភាពលួចកាត់ដែកក្រោមស្ពានហើយត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ជាជនជាតិឥស្លាមនិងទូកចំនួន៣គ្រឿង។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២និង៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨ ក្រោយពីក្រុមសន្តិសុខដែលយាមនៅគល់ស្ពានប្រទះឃើញជនសង្ស័យកំពុងធ្វើសកម្មភាពហើយរាយការណ៍ទៅកម្លាំង សមត្ថកិច្ចអោយជួយអន្តរាគមន៍។’បើតាមការអោយដឹងពីក្រុមសន្តិសុខដែលយាមនៅគល់ស្ពានបានអោយដឹងថា ទូកដែល មកធ្វើសកម្មភាពលួចកាត់ដែកក្រោមស្ពានគឺមានរហូត២០ទៅ៣០ទូកឯណោះ តែសមត្ថកិច្ចឃាត់បានភ្លាមៗ តែមួយទូក ប៉ុណ្ណោះនិងមានដែកដែលកាត់រួចនៅក្នុងទូកមួយចំនួន ចំណែកទូកផ្សេងទៀតហើយគេចខ្លួនបាត់។ ក្រោយពីកើតហេតុ សមត្ថកិច្ចនៅតែបន្តតាមរកនៅតាមមាត់ច្រាំងទន្លេរហូតមកដល់មុខវត្តចាស់ទើបឃើញទូកពីរគ្រឿងដែលមានជនសង្ស័យ បួននាក់ដោយមានសង្ស័យទើបឃាត់សួរនាំនិងឆែកឆេរក៏ឃើញម៉ាសុីនកាត់ដែកនិងដែកមួយចំនួន ដែលជនសង្ស័យបោះ ទំលាក់ចូលក្នុងទឹកនៅក្បែរនោះ ទើបនាំខ្លួនជនសង្ស័យទាំងនោះយកទៅសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌ ជ្រោយ ចង្វារ ដើម្បីចាត់តាមនិតិវិធី៕









