ថ្ងៃ ច័ន្ទ ទី២៥ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • អាជ្ញាធរជាតិអប្សរា និងវិស័យឯកជន សិក្សាដាក់ឱ្យដំណើរ ការខ្សែទស្សនាចរណ៍ជិះទូក និងជិះកង់ ក្នុងក្របខ័ណ្ឌអនុវត្តគម្រោង «ដាក់ដំណើរការឡើងវិញនូវសហគមន៍ទេសចរណ៍បារាយណ៍ជយតដាក» ក្រោមជំនួយឧបត្ថម្ភពីអង្កការ GIZ សម្របសម្រួលដោយអង្គការយូណេស្កូ នៅថ្ងៃសុក្រ ទី១៦ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ឡុង កុសល អគ្គនាយករង ទទួលបន្ទុកនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានដឹកនាំសិក្ខាសាលាពិគ្រោះយោបល់ជាមួយអ្នកពាក់ព័ន្ធស្តីពី ការដាក់ដំណើរការខ្សែទស្សនាជិះទូកក្នុងបារាយ៍ជយតដាក (បារាយណ៍ខាងជើង ឬបារាយណ៍នាគព័ន្ធ) និងខ្សែទស្សនាជិះកង់របស់«សហគមន៍ទេសចរណ៍បារាយណ៍ជយតដាក»។ សិក្ខាកាមចូលរួមមានចំនួន៣០នាក់ អញ្ជើញមកពីមន្ទីរទេសចរណ៍ មន្ទីរបរិស្ថាន អង្គភាពនគរបាលបេតិកភណ្ឌ អង្គភាពនគរបាលទេសចរណ៍ គ្រឹះស្ថានអង្គរ រដ្ឋបាលស្រុកអង្គរធំ សមាគមន៍ទីភ្នាក់ងារទេសចរណ៍កម្ពុជា ក្រុមហ៊ុនទេសចរណ៍ ទីភ្នាក់ងារទេសចរណ៍ សមាគមន៍មគ្គុទ្ទេសក៍ទេសចរ ក្លឹបទេសចរណ៍ខេត្តសៀមរាប និងតំណាងសហគមន៍ទេសចរណ៍ បារាយណ៍ជយតដាក។ ឯកឧត្តមអគ្គនាយករង ព្រមទាំងសិក្ខាកាមទាំងអស់ បានផ្តើមកម្មវិធីដោយការសាកល្បងខ្សែទស្សនាជិះកង់ចេញពី ប្រាសាទតាកែវ ឆ្លងកាត់ និងទស្សនាប្រាសាទតានៃ ស្ពានយោលឆ្លងស្ទឹងសៀមរាប រានទស្សនាបារាយណ៍ខាងជើង ទ្វារទឹក និងជាទំនប់បង្ហៀរទឹកបារាយណ៍ខាងជើង ស្ថានីយបណ្តុះកូនឈើ របស់អាជ្ញាធរជាតិអប្សរានៅប្រាសាទព្រះខ័ន និងប្រាសាទព្រះខ័ន។ នៅពេលរសៀលនាថ្ងៃដដែល សិក្ខាកាម […]
  • រដ្ឋមន្ត្រីបរិស្ថាន ចង់ឲ្យសហគមន៍មានស្បៀងអាហារហូបគ្រប់គ្រាន់ ជីវភាពកាន់តែល្អប្រសើរ សម្រាប់ចូលរួមការពារធនធានធម្មជាតិ «សហគមន៍យើងនីមួយៗគួរមានស្បៀងអាហារហូបគ្រប់ គ្រាន់ ជីវភាពកាន់តែល្អប្រសើរ នេះជាកត្តាសំខាន់ក្នុងការពារធនធានធម្មជាតិ»។ នេះជាការលើកឡើងរបស់ឯកឧត្តម សាយ សំអាល់ មន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ ក្នុងឱកាសចូលរួមជាអធិបតីភាពនៃការដាំស្ដារព្រៃឈើ ក្លូនរុក្ខជាតិ រៀបចំថ្នាលបណ្ដុះកូនឈើ និងការ ពិនិត្យការចិញ្ចឹមពូជសត្វក្របី នៅក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច ស្ថិតក្នុងភូមិសាស្រ្ត ខេត្តមណ្ឌលគីរី។ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា វត្តមាននៅថ្ងៃនេះ ដើម្បីថ្លែងនូវការដឹងគុណ និង កោតសរសើរដល់មន្ត្រីឧទ្យានុរក្ស និង ប្រជាសហគមន៍ ដែលជាទ័ពស្រួច បានលះបង់កម្លាំងកាយ-ចិត្ត ពេលវេលា ដើម្បីបុព្វហេតុការពារធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ ជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជាគ្រប់ជំនាន់។ ការដាំស្តារ និងក្លូនរុក្ខជាតិអាកាស្សានេះត្រូវបានឯកឧត្តមរដ្ឋមន្ត្រីសង្កត់ធ្ងន់ថា ជាការរួមចំណែកឆ្លើយតបទៅនឹងគោលនយោបាយគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិប្រកបដោយនិរន្តរភាព ដើម្បីបំពេញនូវសេចក្តីត្រូវការចំពោះមុខ បន្ថយសម្ពាធលើការប្រើប្រាស់ សម្ភារសំណង់ និងគ្រឿងសង្ហារឹមដែលធ្វើពីឈើធម្មជាតិ ព្រមទាំងបំពេញសេចក្តីត្រូវការនៅក្នុងវិស័យឧស្សាហកម្មផងដែរ។ គួរបញ្ជាក់ថា ក្រសួងបរិស្ថានបានរៀបចំផែនការដាំស្ដារព្រៃឈើចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៥ ក្នុងគោលបំណងបង្កើនគម្របដីព្រៃឲ្យបានប្រសើរឡើង និងផ្តល់ជូនមន្ត្រីឧទ្យានុរក្សនូវចំណេះដឹង បទពិសោធន៍ក្នុងការធ្វើក្លូនរុក្ខជាតិ ក៏ដូចជាបច្ចេកទេសដាំដុះ និងថែទាំចម្ការឈើដាំ ព្រមទាំងការផ្សព្វផ្សាយឲ្យបានទូលំទូលាយចំណេះដឹង បច្ចេកទេស និងឱកាសការងារជូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ។ […]
  • អ.វ ត.ក នឹងប្រកាសសាលដីកាបណ្តឹងសាទុក្ខ លោក ខៀវ សំផន នៅថ្ងៃទី២២ ខែកញ្ញា អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ឬហៅថាតុលាការខ្មែរក្រហម នឹងប្រកាសសាលាដីកាជុំវិញបណ្តឹងសាទុក្ខអតីតប្រមុខរដ្ឋនៃរបបប្រជាធិបតេយ្យកម្ពុជា លោក ខៀវ សំផន ក្នុងសំណុំរឿង០០២/០២ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២។ អង្គជំនុំជម្រះសាលាដំបូងនៃតុលាការខ្មែរក្រហម កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ បានកាត់ទោស លោក ខៀវ សំផន ឱ្យជាប់គុកអស់មួយជីវិត ពីបទប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិវៀតណាម,ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងការបំពារបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាក្រុងហ្សឺណែវ៕
  • ចិនផ្តល់រថយន្តជាង១០០គ្រឿង និងសម្ភារៈយោធាដល់កងទ័ពកម្ពុជា កំពង់ឆ្នាំង៖ រដ្ឋាភិបាលចិន តាមរយៈក្រសួងការពារ ប្រទេស បានផ្តល់នូវ​រថយន្ត​ចំនួន​១០៧ គ្រឿង និង​សម្ភារៈ​យោធា​ជា​ច្រើន​ទៀត​ដល់​ក្រសួង​ការពារ​ជាតិ​កម្ពុជា​ សម្រាប់​បំរើ​កិច្ច​ការ​នានា​នៅ​ក្នុង​ជួរ​កងទ័ព​។ ពិធីប្រគល់ និងទទួលរថយន្ត ​និង​សម្ភារៈ​ត្រូវបានធ្វើឡើង នា​ព្រឹក​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០២២​នេះ នៅ​មជ្ឈ មណ្ឌល​ហ្វឹកហ្វឺន​កងរាជ​អាវុធ​ហត្ថ​ភ្នំជុំរីករាយ ស្ថិត​ក្នុង​ស្រុក​សាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ សម្តេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង​ការពារជាតិកម្ពុជាបានលើកឡើងថា សម្ភារៈយោធា និងរថយន្ត​ដែល​រដ្ឋាភិបាល​ចិន​បាន​ផ្តល់​ឲ្យ​កម្ពុជានាពេល នេះ គឺសម្រាប់បំរើការងារប្រទេសជាតិ នៅតាម​អង្គភាព​នានា​ដែល​ចំណុះ​ឲ្យ​ក្រសួង​ការពារជាតិកម្ពុជា ជាពិសេសគឺ សម្រាប់​នៅ​ក្នុង​អង្គភាព នៃ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​នេះ​តែម្តង។ សម្តេចបានបន្ថែមទៀតថា រាល់ជំនួយឥត សំណងរបស់ភាគីចិន បាន​ផ្តល់​ជូន​ដល់​កងទ័ពកម្ពុជា គឺជាសក្ខីកម្មមួយឆ្លុះបញ្ចាំងអំពីទំនាក់ទំនងរវាងកងទ័ពកម្ពុជា និង​ចិន​ឲ្យ​កាន់​តែ​ខ្លាំង​ក្លាបន្ថែមទៀត៕
  • រយៈពេលជាង១៦ឆ្នាំ សាលាក្តីខ្មែរក្រហម ចំណាយថវិកាអស់ជាង៣០០លានដុល្លារអាមេរិក ក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី២០ កញ្ញានេះ ឯកឧត្តម នេត្រ ភក្ត្រា អ្នកនាំពាក្យអង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា (អ.វ.ត.ក) បានបញ្ជាក់ថា ចាប់តាំងពី បង្កើតសាលាក្តីកូនកាត់ រវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ ក្នុងឆ្នាំ ២០០៦ មកដល់ពេលនេះ ជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា (អ.វ.ត.ក) បានចំណាយថវិកាអស់ជាង៣០០លានដុល្លារអាមេរិក ដើម្បី ដំណើរការការកាត់ទោសមេដឹកនាំជាន់ខ្ពស់ និងអ្នកទទួលខុសត្រូវខ្ពស់បំផុត ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ ឯកឧត្តម អ្នកនាំពាក្យ បញ្ជាក់បន្ថែមថា ប្រទេសចំនួន៣៩ បានផ្តល់ថវិកា ដើម្បីជួយដល់ដំណើរការសាលាក្តីខ្មែរក្រ ហម ក្នុងនោះប្រទេសជប៉ុន ជាប្រទេស ដែលផ្តល់ថវិកាច្រើនជាងគេ គឺរហូតដល់ជាង៨៩លានដុល្លារអាមេរិក ស្មើជាង៣០ភាគរយ នៃការចំណាយ។ រាជរដ្ឋាភិបាលកម្ពុជា ក៏ ជាភាគីផ្តល់វិភាគទានច្រើនជាងគេទី២ គឺប្រមាណ៤០លានដុល្លារ។
  • កងជីវពលសូម៉ាលីគាំទ្រ ដោយរដ្ឋាភិបាលបានសម្លាប់ពួកសកម្មប្រយុទ្ធ​អាល់សាបាបយ៉ាងហោចណាស់៤៥ នាក់នៅហ៊ីរ៉ាន កងជីវពលសូម៉ាលី ជាសម្ព័ន្ធមិត្តជាមួយរដ្ឋាភិបាល បានសម្លាប់សកម្មប្រយុទ្ធ អាល់សាបាប យ៉ាងហោចណាស់៤៥ នាក់បន្ទាប់ពីការប្រយុទ្ធគ្នានៅក្នុងតំបន់ ហ៊ីរ៉ាន។ ការសម្លាប់នេះគឺជាការវិវត្តន៍ចុងក្រោយបង្អស់ នៅក្នុងតំបន់ដែលមានការកើនឡើងគួរឱ្យកត់សម្គាល់ នៅក្នុងជម្លោះរវាងក្រុម ដែលមានទំនាក់ទំនងជាមួយក្រុមអាល់កៃដា និងក្រុមជីវពលសម្ព័ន្ធមិត្តជាមួយរដ្ឋាភិបាលសហព័ន្ធ។ ពួកសកម្មប្រយុទ្ធអាល់សាបាប បានធ្វើសង្គ្រាមនៅតំបន់ហ៊ន នៃប្រទេសអាហ្វ្រិក អស់រយៈពេលជាងមួយទសវត្សរ៍មក ហើយខណៈដែលខ្លួនព្យាយាម បង្ខំឱ្យ មានការអនុវត្តច្បាប់ Sharia យ៉ាងតឹងរ៉ឹង។ ក្រុមនេះនៅតែបន្តបង្កការបំផ្លិចបំផ្លាញនៅទូទាំងប្រទេស បើទោះបីជាមានការខិតខំប្រឹងប្រែងពីកងកម្លាំងទាំងក្នុងតំបន់ និងក្នុងតំបន់ដែលដាក់ពង្រាយដើម្បីលុបបំបាត់វាក៏ដោយ។ យ៉ាងណាក៏ដោយ លោកប្រធានាធិបតី ហាសាន ស្ហីក ម៉ូហាមម៉ាដ៎ (Hassan Sheikh Mohamud) បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសរបស់លោកកំពុងទទួល បានផលចំណេញក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធអាល់សាបាប៕ ប្រែសម្រួលដោយ: ជ ង៉ា
  • ការរញ្ជួយដីដ៏ធំវាយប្រហារកោះតៃវ៉ាន់ បណ្តាលឲ្យខូចខាតជាច្រើន ការរញ្ជួយដីកម្រិត៦.៩ រ៉ិចទ័រ បានវាយប្រហារឆ្នេរសមុទ្រភាគអាគ្នេយ៍ នៃកោះតៃវ៉ាន់ កាលពីថ្ងៃអាទិត្យ ដែលយ៉ាងហោចណាស់អគារមួយបានដួលរលំហើយរថភ្លើងបានក្រឡាប់។ ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក (USGS) បាននិយាយថា គ្រោះរញ្ជួយដីបានកើតឡើងនៅម៉ោង 2:44 រសៀលប្រហែល៥០ គីឡូម៉ែត្រ ភាគខាងជើងនៃទីក្រុងតៃទុង ក្នុងជម្រៅ១០គីឡូម៉ែត្រ បណ្ដាលមនុស្សជាង៦០០ នាក់ត្រូវ បានជាប់នៅលើតំបន់ភ្នំ ឈីឃឹ (Chike) និង លីវសឺសឺ(Liushishi) តែមិនមានអ្នករងរបួសទេ។ រញ្ជួយដីនេះបណ្ដាលឲ្យ អគារលំនៅដ្ឋានពីរជាន់ បានដួលរលំនៅជិតចំណុចកណ្តាល នៃតំបន់អឺលី (Yuli) ហើយការងារជួយសង្គ្រោះកំពុងដំណើរការ ដើម្បីជួយសង្គ្រោះមនុស្សពីរនាក់ដែលជាប់ក្នុងអគ្គារ។ គួរបញ្ជាក់ថា​កោះតៃវ៉ាន់ តែងតែរងការរញ្ជួយដីជាប្រចាំដោយ សារកោះនេះស្ថិតនៅជិតចំណុចប្រសព្វនៃបន្ទះប្លាកែតពីរ៕ ប្រែសម្រួលដោយ ប៊ុន សុភាព
  • UN បើកដំណើរការគ្រឹះស្ថានហិរញ្ញវត្ថុអន្តរជាតិដំបូងគេសម្រាប់ការអប់រំ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អានថូញូវ ហ្គាត់ថឺរី និងបេសកជនពិសេសរបស់គាត់សម្រាប់ការអប់រំសកលលោក ហ្គរដិន ប្រោន កាលពីថ្ងៃសៅរ៍បានបើកដំណើរការមូលនិធិហិរញ្ញវត្ថុអន្តរជាតិសម្រាប់ការអប់រំ (IFFed) ដែលមានតម្លៃរាប់ពាន់លានដុល្លារ។ ជាមួយនឹងគម្រោងដំបូងគេដែលរំពឹងទុកនៅ ឆ្នាំ២០២៣ IFFed នឹងគាំទ្រដល់ការវិនិយោគលើការអប់រំ និងជំនាញនៅក្នុងប្រទេសដែលមានចំណូលមធ្យមកម្រិតទាប។ ជាមួយនឹងមូលនិធិដំបូងចំនួន ២ពាន់លានដុល្លារ។ រោងចក្រនេះត្រូវបានគេរំពឹងថានឹងពង្រីកដល់ ១០ពាន់លានដុល្លារ នៅឆ្នាំ២០៣០​ផងដែរ។ លោក ហ្គាត់ថឺរីស (Guterres) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានរួមជាមួយលោកប្រោន (Brown) ថាចាប់តាំងពីការរាតត្បាតនៃ COVID-19 បានចាប់ផ្តើមមក ប្រទេសចំនួនពីរភាគបីបានកាត់បន្ថយថវិកាអប់រំរបស់ពួកគេ ប៉ុន្តែការអប់រំគឺជាការកសាងសង្គមដែលមានសន្តិភាព វិបុលភាព និងស្ថិរភាព។
  • នាវារបស់អង្គការសហប្រជាជាតិ ចាកចេញពីអ៊ុយក្រែនជាមួយស្រូវសាលីសម្រាប់ប្រទេសអេត្យូពី ក្រសួងហេដ្ឋារចនាសម្ព័ន្ធ របស់ប្រទេសអ៊ុយក្រែន បាននិយាយកាលពីថ្ងៃសៅរ៍ថា នាវាទីបី ដែលកំណត់ដោយកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ (WFP) បានចាកចេញពីកំពង់ផែសមុទ្រខ្មៅ របស់អ៊ុយក្រែនជាមួយនឹងស្រូវសាលីប្រហែល៣០,០០០តោននៅលើនាវា។ ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នាវានេះត្រូវបានធ្វើដំណើរទៅកាន់ប្រទេសអេត្យូពី។ យោងទៅតាមការប៉ាន់ស្មានរបស់អង្គការសហប្រជាជាតិ អេត្យូពី កំពុងឈានទៅរកវិបត្តិស្បៀងអាហារ។ WFP បាននិយាយថា នាវាចំនួនបីដែលផ្ទុកស្រូវសាលី ជាង៩០,០០០តោនកំពុងធ្វើដំណើរទៅកាន់ប្រទេសអេត្យូពីនិងយេម៉ែន។ គួរបញ្ជាក់អោយដឹងថា ការនាំចេញគ្រាប់ធញ្ញជាតិរបស់ប្រទេសអ៊ុយក្រែននេះ បានធ្លាក់ចុះចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាម ដោយសារតែកំពង់ផែសមុទ្រខ្មៅរបស់ខ្លួន ជាផ្លូវសំខាន់សម្រាប់ការដឹកជញ្ជូនត្រូវបានបិទ ដែលជំរុញឱ្យតម្លៃស្បៀងអាហារពិភពលោកកើនឡើង និងជំរុញឱ្យមានការភ័យខ្លាចនៃកង្វះខាតនៅក្នុងទ្វីបអាហ្រ្វិក និងមជ្ឈិមបូព៌ា៕ ប្រែសម្រួលដោយ: សាំង ម៉ីស៊ូ
  • ព្យុះសង្ឃរាហ្វីអូណា កំពុងឆ្ពោះទៅកាន់ប្រទេសព័រតូរីកូ ហ្វីអូណាបានក្លាយជាព្យុះសង្ឃរា ដោយមានកម្លាំងខ្យល់បក់បោកក្នុងល្បឿន១៣០ គីឡូម៉ែត្រក្នុងមួយម៉ោង ខណៈកំពុងឆ្ពោះទៅកាន់ព័រតូរីកូ នេះបើយោងតាមសេចក្តីណែនាំជាសាធារណៈចុងក្រោយបង្អស់ ចេញដោយមជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយ របស់សហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យកន្លងទៅនេះ។ ជាមួយនឹងភ្លៀងធ្លាក់យ៉ាងខ្លាំង អាចនឹងបង្កជាគ្រោះទឹកជំនន់ភ្លាមៗ និងទឹកជំនន់ក្នុងទីក្រុង។ ហ្វីអូណាត្រូវ បានគេព្យាករណ៍ថា នឹងឆ្ពោះទៅកាន់បតំបន់ផ្សេងទៀតជាបន្តបន្ទាប់ បន្ទាប់ពីទឹកដី សហរដ្ឋអាមេរិក។ ប្រធានាធិបតីអាមេរិក ចូ បៃដិន បានប្រកាសអាសន្នប្រាប់ប្រទេសព័រតូរីកូ កាលពីព្រឹកថ្ងៃអាទិត្យ ខណៈដែលហ្វីអូណាកំពុងខិតជិតប្រទេសនេះ៕
  • មនុស្ស២៧នាក់ បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ រថយន្តក្រុងនៅប្រទេសចិន ចិន៖ មនុស្ស២៧នាក់ បានស្លាប់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍រថយន្តក្រុងនៅភាគនិរតីនៃប្រទេសចិន កាលពីថ្ងៃអាទិត្យ ជាគ្រោះថ្នាក់ចរាចរណ៍ដ៏សាហាវបំផុតរបស់ប្រទេស។ ឧបទ្ទវហេតុនេះបានកើតឡើងនៅលើផ្លូវហាយវ៉េ ក្នុងខេត្តឈានណាន (Qiannan) ដែលជាតំបន់ក្រីក្រដាច់ស្រយាល និងជាតំបន់ភ្នំនៃទីក្រុងហ្គុយចូវ (Guizhou) ដែលជាកន្លែងរស់នៅរបស់ជនជាតិភាគតិចជាច្រើននៅពេលដែលរថយន្តដែលផ្ទុកមនុស្ស៤៧នាក់បានក្រឡាប់។ ក្រុមអ្នកសង្គ្រោះបន្ទាន់ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ ហើយមនុស្ស២០នាក់ផ្សេងទៀតកំពុងត្រូវបានព្យាបាលរបួស។ អ្នកប្រើប្រាស់បណ្តាញសង្គម បានខឹងសម្បារ និងទាមទារឲ្យបញ្ជាក់ពីមូលហេតុដែលរថយន្តក្រុងដឹកអ្នកដំណើរនេះ ធ្វើដំណើរចុះពីលើផ្លូវហាយវេនៅព្រឹកព្រលឹម នៅពេលដែលផ្លូវសំខាន់ៗជាច្រើនក្នុងខេត្ត ត្រូវបានបិទចរាចរណ៍ជាប្រចាំ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid19។ គួរបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នៅតែកើតមាននៅក្នុងប្រទេសចិន ដែលការអនុវត្តមិនទៀងទាត់និងមិនមានស្តង់ដារសុវត្ថិភាពបានបណ្តាលឱ្យមានអ្នកស្លាប់ជាច្រើននាក់ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ៕ ប្រែសម្រួលដោយ ប៊ុន សុភាព
  • លោក បៃដិន និយាយថា កងកម្លាំងអាមេរិកនឹងការពារតៃវ៉ាន់ពីការឈ្លានពានរបស់ចិន ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បាននិយាយថា កងកម្លាំងសហរដ្ឋអាមេរិក នឹងការពារកោះតៃវ៉ាន់ពីការឈ្លានពានរបស់ចិន ដែលជាការចង្អុលបង្ហាញដ៏រឹងមាំបំផុត នៃការផ្លាស់ប្តូរពីគោលនយោបាយមិនច្បាស់លាស់ជាយុទ្ធសាស្ត្ររបស់ទីក្រុងវ៉ាស៊ីនតោន អស់រយៈពេលជាច្រើនទស្សវត្ស ឆ្ពោះទៅកាន់លទ្ធិប្រជាធិបតេយ្យលើកោះនេះ។ ក្នុងការបញ្ជាក់បន្ថែម លោកបៃដិន បានបញ្ជាក់ថា ទាហានអាមេរិកនឹងមកការពារកោះតៃវ៉ាន់ មិនដូចនៅអ៊ុយក្រែនទេ ដែលក្រុងវ៉ាស៊ីនតោន បានត្រឹមតែផ្តល់ជំនួយសម្ភារៈ និងឧបករណ៍យោធា ដើម្បីវាយលុករុស្ស៊ីតែប៉ុណ្ណោះ។ ការអត្ថាធិប្បាយរបស់លោក បៃដិន គឺជាយោបល់ចុងក្រោយបំផុតរបស់គាត់ក្នុងការលុបបំបាត់ការសង្ស័យ លើគោលនយោបាយរបស់សហរដ្ឋអាមេរិក ដែលមានជាយូរមកហើយ ចំពោះកោះតៃវ៉ាន់ដែលមានចែងនៅក្នុងច្បាប់ទំនាក់ទំនងតៃវ៉ាន់ឆ្នាំ ១៩៧៩ ដែលក្រុងវ៉ាស៊ីនតោនប្តេជ្ញាជួយតៃប៉ិការពារខ្លួន។ ក្នុងអំឡុងពេលធ្វើដំណើរទៅកាន់ប្រទេសជប៉ុនកាលពីខែឧសភា លោកបៃដិន បានបង្ហាញខ្លួនដើម្បីបញ្ជាក់ថា លោកនឹងប្រើប្រាស់កម្លាំងដើម្បីការពារតៃវ៉ាន់ ប្រសិនបើវាត្រូវបានវាយប្រហារដោយប្រទេសចិន៕ ប្រែសម្រួលដោយ: ជ ង៉ា
  • ខ្យល់បក់បោកខ្លាំង និងភ្លៀងធ្លាក់ខ្លាំងវាយប្រហារកោះ ឃ្យូស៊ុ ភាគនិរតីនៃប្រទេសជប៉ុន ព្យុះទីហ្វុងណាន់ម៉ាឌុល (Nanmadol) បានបោកបក់នៅភាគនិរតី នៃប្រទេសជប៉ុន ជាមួយនឹងភ្លៀងធ្លាក់ខ្លាំងនិងខ្យល់បក់បោកខ្លាំង ដោយបង្ខំឱ្យលុបចោលសេវាកម្មផ្លូវ អាកាស និងរថភ្លើង។ លំនៅឋានរបស់ប្រជាពលរដ្ឋប្រមាណ ៣០ម៉ឺនខ្នង គ្មានថាមពល និងមនុស្សរាប់សិបនាក់រងរបួស ។ គួរបញ្ជាក់ថា ព្យុះទីហ្វុងនេះព្យុះទី១៤ នៃរដូវកាលរបស់ប្រទេសជប៉ុន ដែលពេលនេះកំពុងធ្វើដំណើរទៅទិស ខាង កើត តាមបណ្តោយកោះសំខាន់របស់ប្រទេសជប៉ុនឆ្ពោះទៅកាន់ទីក្រុងអូសាកា និងក្យូតូ។ ព្យុះនេះ ត្រូវបានគេរំពឹងថា នឹងទៅដល់រដ្ឋធានីតូក្យូ នៅថ្ងៃអង្គារ។ យោងតាមទីភ្នាក់ងារឧតុនិយមជប៉ុន បានឱ្យដឹងថា ព្យុះទីហ្វុងណាន់ម៉ាឌុល ផ្ទុកកម្លាំងខ្យល់បក់ក្នុងល្បឿន១០៨ គីឡូម៉ែត្រ ក្នងមួយម៉ោង និងកម្លាំងខ្យល់បក់រហូតទៅ ដល់១៦២គីឡូម៉ែតក្នុងមួយម៉ោង។ ព្យុះនេះធ្វេីឲ្យមនុស្សរាប់ម៉ឺននាក់ បានចំណាយពេលមួយយប់នៅក្នុងពហុកីឡាដ្នាន និងកន្លែងផ្សេងទៀត ដេីម្បីជាវិធានការប្រុងប្រយ័ត្ន ចំពេលមានការព្រមានអំពីទឹកជំនន់និងការរអិលបាក់ដី។ យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយជប៉ុន បានឱ្យដឹងថា មនុស្សជាង៦០នាក់បានរងរបួស និងគ្រួសារប្រហែល ៣៤ម៉ឺននាក់ភាគច្រើនស្ថិតនៅកោះឃ្យូស៊ុ (Kyushu) គឺគ្មានអគ្គិសនីប្រើ ប្រាស់គិតត្រឹមព្រឹកថ្ងៃចន្ទ៕ ប្រែសម្រួលដោយ ប៊ុន សុភាព
  • រដ្ឋមន្ត្រីមហាផ្ទៃ ដាក់វិធានការម៉ឺងម៉ាត់ប្រឆាំងការអំពើជួញដូរមនុស្ស ជួញដូរកម្លាំងពលកម្ម និងអាជីវកម្មផ្លូវភេទ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា គណៈបញ្ជាការប្រតិបត្តិការ ដែលដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក៏បានរៀបចំផែន ការអនុវត្ត នូវផែនការប្រតិបត្តិការ ដោយរៀបចំឱ្យមានក្រុមប្រតិបត្តិការផ្ទាល់ចំនួន៥ បានផ្សព្វផ្សាយផែនការនេះ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅ ដើម្បីចាប់ផ្ដើមអនុវត្ត គឺចុះជួយគាំទ្រខេត្តព្រះសីហនុ។ ការបញ្ជាក់នេះ ធ្វើឡើងនាព្រឹកថ្ងៃចន្ទ ទី១៩ ខែកញ្ញា ឆ្នាំ២០២២ នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំណែនាំ អំពីវិធានការប្រឆាំងការអំពើជួញដូរមនុស្ស ជួញដូរកម្លាំងពលកម្ម និងអាជីវកម្មផ្លូវភេទ ដោយមានការចូលរួមពី រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិ ការ, អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ក្រសួង -ស្ថាប័ន្ធពាក់ព័ន្ធ, អគ្គស្នងការដ្ឋាននគរបាលជាតិ អភិបាលរាជធានី -ខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។ សម្ដេចក្រឡាហោម ស ខេង ក៏មានប្រសាសន៍ថា រាជរដ្ឋាភិ បាលកម្ពុជា បានខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈ និងការប្ដេជ្ញាចិត្តខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជួញដូរកម្លាំងពលកម្ម […]
  • រដ្ឋមន្ត្រីក្រសួងការងារ សោកស្តាយពលករខ្មែរបោះបង់ការងារពីកូរ៉េ ដោយ​សារ​អបិយជំនឿ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្តែងនូវការសោកស្តាយចំពោះពលករខ្មែរមួយចំនួនតូចធ្វើការនៅប្រទេសកូរ៉េ បានជឿលើការឃោសនាបែបអប្បិយជំនឿរបស់អ្នកនយោបាយ និងបានត្រឡប់ទៅមាតុភូមិវិញទាំងតក់ក្រហល់ បោះបង់ ចោលការងារ រត់ចោលថៅកែធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះដ៏ល្អរបស់ពលករខ្មែរ។ នៅក្នុងពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលមានការចូលរួមពលករខ្មែរ សិស្ស-និស្សិត និងសហគមន៍ខ្មែរប្រមាណជាង ១ ម៉ឺននាក់នៅពហុកីឡដ្ឋាន Wastadium ទីក្រុងអានសានកាលពីថ្ងៃទី ១៨ ខែកញ្ញា ឯកឧត្តមរដ្ឋមន្ត្រី បានសំដែងនូវការសោកស្តាយដែលកន្លងទៅថ្មីៗ មានពលករមួយចំនួនតូចនៅសាធារណរដ្ឋកូរ៉េ បានជឿលើការឃោសនាបែបអប្បិយជំនឿរបស់អ្នកនយោបាយមួយរូប និងបានត្រឡប់ទៅមាតុភូមិវិញទាំងតក់ក្រហល់ បោះបង់ចោលការ ងារ រត់ចោលថៅកែ ធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះពលករខ្មែរ ដែលតែងតែទទួលបានការគោរព ស្រឡាញ់ និងចូលចិត្តពីនិយោជកកូរ៉េ និងធ្វើឱ្យបាត់ប្រភពចំណូលដ៏ធំសម្រាប់ទ្រទ្រង់គ្រួសារ។ សូមជម្រាបថា ពលករខ្មែរធ្វើការនៅក្រៅប្រទេសប្រមាណជាង ៥០០នាក់ បានវិលត្រឡប់មកស្រុកវិញ ក្នុងនោះមានពលករធ្វើការនៅកូរ៉េប្រមាណជាង ៤០០ នាក់ និងប្រមាណ ១០០នាក់ទៀតធ្វើការនៅជប៉ុន តាមការអំពាវនាវ និងការឃោសនារបស់លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលថាទឹកនឹងជន់លិចពិភព លោកទាំងមូល។ ឯកឧត្តមរដ្ឋមន្ត្រី បានរំលឹកទៅដល់បងប្អូនពលករ ដែលមានឱកាសបានមកធ្វើការនៅសាធារណរដ្ឋកូរ៉េ ត្រូវចងចាំថា […]

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)