ថ្ងៃ ច័ន្ទ ទី២៥ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • អាកាសយានដ្ឋានតារាសាគរ ខេត្តកោះកុង គ្រោងដាក់ឱ្យដំណើរការ នៅពាក់កណ្តាលឆ្នាំ២០២៣ ឯកឧត្តម ស៊ិន ចាន់សេរីវត្ថា អ្នកនាំពាក្យអាកាសចរស៊ីវិល បានបញ្ជាក់ នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នាព្រឹកថ្ងៃទី១៦ ខែ កញ្ញា ថា អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ស្ថិតក្នុងខេត្តកោះកុងបានបញ្ចប់ការសាងសង់រួចរាល់១០០% និងគ្រោងដាក់ដំណើរការនៅពាក់កណ្តាលឆ្នាំ២០២៣ ខាងមុខ។ ខាងភាគី ក្រុមហ៊ុន នៅតែបំពេញកាតព្វកិច្ចកិច្ចមួយចំនួនប៉ុណ្ណោះ និងដាក់ឲ្យដំណើរការបាន។ សូមជម្រាបថា គម្រោងអាកាសយានដ្ឋានអន្តរជាតិតារាសាគរ ជាការវិនិយោគសាងសង់ដោយក្រុមហ៊ុន Tianjin Union Development Group ប្រទេសចិន ក្នុងទឹកប្រាក់ប្រមាណ ៣៥០លានដុល្លារ។ ពេលដាក់ដំណើរការ អាកាស យានដ្ឋានខ្នាតអន្តរជាតិនេះនឹងអាចទទួលការចុះចត និងហោះចេញយន្តហោះប្រភេទ Boeing 777 និង Airbus A340 ជាដើម៕
  • កម្ពុជា និងបេឡារុស វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែកញ្ញា បានអនុញ្ញាតឱ្យ ឯកឧត្ដម Uladzimir BARAVIKOU ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋបេឡារុស ប្រចាំកម្ពុជា ចូលជួបជូនសារតាំងនៅវិមានព្រឹទ្ធសភា។ កម្ពុជា និងបេឡារុស វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ។ VO: សម្តេចប្រមុខរដ្ឋស្តីទីសម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ។ សម្តេចមានជំនឿជាក់ថា ក្នុងឋានៈឯកឧត្តមជា ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋបេឡារុសប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមនឹងបន្តខិតខំពង្រឹងពង្រីក ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសនិងប្រជាជនទាំងពីរឱ្យកាន់តែប្រសើរឡើងថែមទៀត។ សម្តេចប្រមុខរដ្ឋស្តីទី បានគូសបញ្ជាក់ថា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង ស្ថាប័នជាតិនៃព្រះរាជាណាចក្រកម្ពុជា ត្រៀមខ្លួនជានិច្ច ដើម្បីធ្វើកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយនឹង ឯកឧត្តមឯកអគ្គរដ្ឋទូតប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីលើកកម្ពស់ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការនាំមកនូវផលប្រយោជន៍ដ៏ធំធេងទៅវិញទៅមកសម្រាប់ប្រជាជននិងប្រទេសទាំងពីរ។ ឯកឧត្តម Uladzimir BARAVIKOU បានសម្តែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ ។ ឯកឧត្តមក៏បានកោតសរសើរ ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជា ជាពិសេសបានអបអរសាទរចំពោះប្រទេស​កម្ពុជាដែលទទួលបានជោគជ័យក្នុងពេលធ្វើជាប្រធានប្តូរវេនអាស៊ាន ដែលធានាបាននូវស្ថេរភាពនយោបាយ ក្នុងតំបន់ និងពិភពលោក៕ […]
  • ទឹកជំនន់ បំផ្លាញដាំណាំស្រូវវស្សា ជាង៥.០០០ ហត ខណៈការស្តារឡើងវិញបានជិត៣.០០០ហិចតា នៅខេត្តបន្ទាយមានជ័យ ឯកឧត្តម រដ្ឋមន្រ្តី វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យស្ថានភាពដាំដុះដំណាំស្រូវរដូវវស្សានៅភូមិស្រមោច ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ និងពិនិត្យស្រូវដែលរងការខូចខាតនៅឃុំរហាត់ទឹក ស្រុក មណ្ឌលបុរី ខេត្តបន្ទាយមានជ័យ។ តាមរបាយការណ៏ ឲ្យដឹងថា ស្ថានភាពខូចខាតដំណាំស្រូវដោយគ្រោះទឹកជំនន់នៅក្នុងភូមិក្រមុល ឃុំរហាត់ទឹក ស្រុកមង្គលបុរី ដែលបានបណ្តាលឲ្យប៉ះពាល់ដល់ដាំណាំស្រូវ វស្សាប្រមាណជាង ៥ ០០០ហត ខូចខាត ៣ ២២៥ហត និងបានស្តារឡើងវិញបានប្រមាណ ២ ៣៨០ហត។ អគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ បានឲ្យដឹងថាគិតមកត្រឹមថ្ងៃទី១៤ ខែកញ្ញានេះនៅទូទាំងខេត្តបន្ទាយមានជ័យ មានផ្ទៃដីដំណាំស្រូវវស្សាប៉ះពាល់ដោយសារទឹកជំនន់មានចំនួន ៨ ៥៧០ហត ខូចខាតជាង ៥ ០០០ហត និងបានស្តារឡើងវិញចំនួនជាង ២ ៨០០ហត។ លោកមេឃុំរហាត់ទឹក ស្រុកមង្គលបុរី បានឲ្យដឹងថា បញ្ហាប្រឈមជារួមនៃទឹកជំនន់ក្នុងឃុំរហាត់ទឹកគឺការរំដោះទឹកមិនទាន់ដោយសារទំនប់បញ្ចាល់ទឹកពោធិពីរដើមចាស់មិនអាចរំដោះទឹកបានគ្រប់ ហើយនិងនៅពេលបច្ចុប្បន្ននេះគឺកំពុងធ្វើការស្តារឡើងវិញនៅទំនប់បញ្ចាល់ទឹកពោធិនេះ បានធ្វើឲ្យការរំដោះទឹកជំនន់មិនបានគ្រប់គ្រាន់និងទាន់ពេលវេលា ដែលបានបន្តធ្វើឲ្យទឹកចាល់ជន់លិចរយ:ពេលយូក្នុងរដូវវស្សានេះ។ ឯកឧត្តមរដ្ឋមន្រ្តីបានណែនាំឲ្យនាយកដ្ឋានដំណាំ ស្រូវនៃអគ្គនាយកដ្ឋានកិសកម្ម សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ […]
  • JICA ផ្តល់ម៉ាស៊ីនសម្រិតសម្រាំងគ្រាប់ពូជស្រូវនៅសហគមន៍កសិកម្ម ដើម្បីបង្កើតពូជស្រូវធន់នឹងជំងឺ និងទទួលបានផលខ្ពស់ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកស្រី Akiyama San តំណាងអង្គការ JICA ប្រចាំប្រទេសកម្ពុជាបានបន្តមកពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ឃ្លាំង លានហាល និងម៉ាស៊ីនសម្រិត សម្រាំងគ្រាប់ពូជស្រូវនៅសហគមន៍កសិកម្មចំរើនផលរាំងកេសី ស្ថិតនៅឃុំរាំងកេសី ស្រុកសង្កែរ ខេត្តបាត់ដំបង។ ឯកឧត្តមរដ្ឋមន្ដ្រី វេង សាខុន បានវាយតម្លៃខ្ពស់ចំពោះការគាំទ្រ និងជំនួយឧបត្ថម្ភ របស់អង្គការ JICA និងការខិតខំប្រឹងប្រែងរបស់អគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាពិសេសជំនាញការជប៉ុន ដែលបានជួយជ្រោមជ្រែងទាំងបច្ចេកទេស និងហិរញ្ញវត្ថុធ្វើឲ្យសហគមន៍កសិកម្មចំរើនផលរីកចម្រើនជាបន្តបន្ទាប់គួរឲ្យកត់សម្គាល់។ ឯកឧត្តមរដ្ឋមន្ដ្រីបាន បញ្ជាក់ថា ការផលិតកម្មផលិតពូជ ស្រូវសុទ្ធ មានគុណភាពល្អ ផ្តល់ទិន្នផលខ្ពស់ ធន់នឹងការប្រែប្រួលអាកាសធាតុ ធន់នឹងជំងឺ និងសត្វល្អិតចង្រៃនៅមិនទាន់បានគ្រប់គ្រាន់ទាំងបរិមាណ និងគុណភាពតាមតម្រូវការប្រើប្រាស់។ ភាពខ្វះខាតនេះ គឺជាឧបសគ្គក្នុងការជំរុញផលិតកម្មដំណាំស្រូវប្រកបដោយផលិតភាព និងនិរន្តរភាព។ ឯកឧត្តមបន្តថា ឃ្លាំង លានហាលស្រូវ និងម៉ាស៊ីនសម្រិតសម្រាំងគ្រាប់ពូជស្រូវ ដែលដាក់សម្ពោធឲ្យប្រើប្រាស់នាពេលនេះ នឹងចូលរួមចំណែកជំរុញការអនុវត្តគោលនយោបាយពូជស្រូវបានទូលំទូលាយ បង្កើនបរិមាណផលិតពូជស្រូវកាន់តែមាន ប្រសិទ្ធភាព តាមរយៈគម្រោងជំរុញផលិតកម្ម និងការប្រើប្រាស់គ្រាប់ពូជស្រូវ […]
  • លំនៅដ្ឋានអ៊ុយក្រែន ត្រូវជន់លិច បន្ទាប់ពីមីស៊ីលបានវាយប្រហារទំនប់ទឹកដ៏ធំ មន្ត្រីបាននិយាយថា របស់មីស៊ីលរុស្ស៊ី បានវាយប្រហារទំនប់អាងស្តុកទឹកមួយនៅជិតទីក្រុង គ្រីវី រី (Kryvyi Rih) ភាគខាងត្បូងប្រទេសអ៊ុយក្រែន។ អ្នកស្រុកនៅតំបន់ខ្លះត្រូវបានគេប្រាប់ឱ្យជម្លៀសចេញ។ អ៊ុយក្រែនបាននិយាយថា ការវាយប្រហារនេះគឺ ជាការសងសឹកដោយរុស្ស៊ីសម្រាប់ការវាយបកនាពេលថ្មីៗនេះ ខណៈកងទ័ពអ៊ុយក្រែនដណ្តើមយកមកវិញនូវទឹកដី ដោយបង្ខំឱ្យទាហានរុស្ស៊ីដកថយ។ ការផ្គត់ផ្គង់ទឹកត្រូវបានរងផលប៉ះពាល់ដោយការវាយប្រហារនៅក្នុងទីក្រុង ដែលមានប្រជាជនមុនសង្គ្រាមជាង ៦០០.០០០នាក់។ ទឹកបានទម្លុះទំនប់ និងហៀរច្រាំងទន្លេដោយជន់លិចផ្ទះមួយចំនួន។ មន្ត្រី បាននិយាយកាលពីព្រឹកថ្ងៃព្រហស្បតិ៍ថា កម្រិតទឹកនៅក្នុងទន្លេ អ៊ីនហួលឡេត (Inhulets) បានធ្លាក់ចុះគួរឱ្យកត់សម្គាល់ ហើយមិនមានអ្នកស្លាប់បាត់បង់ជីវិតទេ។ ទីក្រុងម៉ូស្គូមិនបានអត្ថាធិប្បាយជាសាធារណៈលើការវាយប្រហារមីស៊ីល ដែលបានរាយការណ៍នោះទេ។ ប៉ុន្តែយោធារុស្ស៊ីបានសារភាពថា បានវាយប្រហារគោលដៅបង្កើតថាមពល ដែលបណ្តាលឱ្យដាច់ចរន្តអគ្គិសនី ប៉ះពាល់ដល់មនុស្សរាប់លាននាក់នៅភាគខាងកើតអ៊ុយក្រែន កាលពីចុងសប្តាហ៍មុន៕ ប្រែសម្រួលដោយ: សាំង ម៉ីស៊ូ
  • អាមេនីនិយាយថា បទឈប់បាញ់នៅព្រំដែន ជាមួយអាស៊ែបៃហ្សង់ បានឈានដល់ចំណុចរួម ទីភ្នាក់ងារសារព័ត៌មាន RIA បានរាយការណ៍ថា ប្រទេសអាមេនីបានប្រកាសកិច្ចព្រមព្រៀងមួយស្តីពីបទឈប់បាញ់ នៅតាមព្រំដែនរបស់ខ្លួនជាមួយប្រទេសអាស៊ែបៃហ្សង់កាលពីថ្ងៃព្រហស្បតិ៍នេះ។ លោក អាមេន ហ្គ្រីហ្គ័រយ៉ាន (Armen Grigoryan) លេខាធិការក្រុមប្រឹក្សាសន្តិសុខនៃប្រទេសអាមេនី បាននិយាយថា ដោយសារមានការចូលរួមពីសហគមន៍អន្តរជាតិផងនោះ វាអាចឈានដល់កិច្ចព្រមព្រៀងមួយដែលស្តីពីបទ​ឈប់បាញ់របស់ពួកគេ។ កិច្ចខិតខំប្រឹងប្រែងសន្តិភាពអន្តរជាតិកា ន់តែខ្លាំងឡើងកាលពីថ្ងៃពុធមួយថ្ងៃ បន្ទាប់ពីអំពើហិង្សាដ៏សាហាវបំផុតចាប់តាំងពីឆ្នាំ២០២០ បានផ្ទុះឡើងរវាងប្រទេសទាំងពីរ ដែលបានសម្លាប់មនុស្សរាប់រយនាក់ផងដែរ៕ បកប្រែដោយ រម៉ាម វ៉ុង
  • ភ្លើងឆេះនៅរដ្ឋកាលីហ្វ័រញ៉ា បានបំផ្លាញផ្ទៃដីជាង ៥០,០០០ហិចតា ក្រុមអ្នកពន្លត់អគ្គីភ័យ នៅតែបន្តប្រយុទ្ធនឹងម៉សស្គីតថូ ហ្វាយអឺ (Mosquito Fire) នៅភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ា ដែលជាភ្លើងដ៏ធំបំផុតរបស់រដ្ឋ នៅតែឆាបឆេះនៅតំបន់ ផ្លែសហ្សឺ (Placer)។ គេបានការជម្លៀសប្រជាជន ដែលរស់នៅទីក្រុងក្បែរៗនោះ ហើយត្រូវបានបញ្ជាដោយការិយាល័យតម្រួតកាលពីថ្ងៃអង្គារ បន្ទាប់ពីភ្លើងបានឆាបឆេះម្តងទៀត។ ភ្លើងបានឆាបឆេះសំណង់យ៉ាងតិចចំនួន៤៦ និងធ្វើឱ្យមនុស្សជាង១១,០០០នាក់ត្រូវភៀសខ្លួន ដោយសារភ្លើងឆេះនេះ។ផ្ទៃដីជាង ៥០,០០០ហិចតានៅភ្នំ សៀរ៉ា នីវ៉ាដា (Sierra Nevada) ត្រូវបានឆាបឆេះ បំផ្លាញដោយសារភ្លើងផងដែរ៕ បកប្រែដោយ រម៉ាម វ៉ុង
  • ស្ត្រីម្នាក់ត្រូវបានចាប់ខ្លួន នៅកូរ៉េខាងត្បូង ពាក់ព័ន្ធនឹងការសម្លាប់កុមារពីរនាក់ ញាត់ចូលវ៉ាលី នៅនូវែលសេឡង់ (ស៊ីអិនអិន)៖ ស្ត្រីអាយុ៤២ឆ្នាំម្នាក់ ដែលជាម្តាយរបស់កូនពីរនាក់ ត្រូវបានឃាត់ខ្លួន នៅកូរ៉េខាងត្បូង ក្រោយសមត្ថកិច្ចរកឃើញសាកសពក្មេង២នាក់ នៅក្នុងវ៉ាលី ដែលទិញពីអ៊ីនធឺណេតពីកន្លែងស្តុកទុកក្នុងប្រទេសនូវែលសេឡង់។ ស្ត្រីដែលមិនត្រូវបានស្គាល់អត្តសញ្ញាណនោះ ត្រូវបានចាប់ខ្លួននៅព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍នេះនៅទីក្រុង អ៊ុលសាន (Ulsan) ភាគអាគ្នេយ៍នៃកូរ៉េខាងត្បូង។ ប៉ូលិសនូវែលសេឡង់ បាននិយាយថា ពួកគេបានស្នើសុំដីកាចាប់ខ្លួនស្ត្រីម្នាក់នេះ ក្រោមសន្ធិសញ្ញាបត្យាប័នរបស់ប្រទេសជាមួយកូរ៉េខាងត្បូង និងនូវែលសេឡង់ ដើម្បីយកមកធ្វើការចោទប្រកាន់។ លោកអធិការប៉ូលិស នូវែលហ្សេឡង់ បាននិយាយថា ស្ត្រីរូបនេះ ស្ថិតក្នុងការឃុំឃាំង ខណៈពេលដែលរង់ចាំការបញ្ចប់ដំណើរការធ្វើបត្យាប័ន។ អាជ្ញាធរកូរ៉េខាងត្បូងបានបញ្ជាក់កាលពីខែមុនថា ស្ត្រីរូបនេះបានកើតនៅក្នុងប្រទេសកូរ៉េខាងត្បូង និងទទួលបានសញ្ជាតិនូវែលសេឡង់ ជាយូរមកហើយ។ តុលាការជាន់ខ្ពស់ទីក្រុងសេអ៊ូល នឹងសម្រេចក្នុងរយៈពេលពីរខែ ថាតើត្រូវធ្វើបត្យាប័នស្ត្រីនោះទៅនូវែលសេឡង់ ឬយ៉ាងណា។ ប៉ូលិសនូវែលសេឡង់បានបើកការស៊ើបអង្កេតករណីមនុស្សឃាតនេះ បន្ទាប់ពីគ្រួសារមួយនៅ South Auckland បានរាយការណ៍ថា បានរកឃើញសាកសពមនុស្សនៅក្នុងវ៉ាលី ដែលពួកគេទិញនៅក្នុងការដេញថ្លៃតាមអ៊ីនធឺណេតពីកន្លែងស្តុកទុក។ កុមារទាំងពីរនេះ មានអាយុចន្លោះ ៥ទៅ ១០ឆ្នាំ បានស្លាប់អស់រយៈពេលប្រហែល ៣ ទៅ ៤ឆ្នាំ នេះបើយោងតាមប៉ូលិសនូវែលសេឡង់បានរាយការណ៍៕ ប្រែសម្រួលដោយ: សាំង ម៉ីស៊ូ
  • ចិន និងកាហ្សាក់ស្ថាន ប្តេជ្ញារួមគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ប្រទេសចិន និងកាហ្សាក់ស្ថាន បានព្រមព្រៀងគ្នា កាលពីថ្ងៃពុធ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅលើវិស័យផ្សេងៗ ដូចជាសេដ្ឋកិច្ច ពាណិជ្ជកម្ម សមត្ថភាពផលិតកម្មការតភ្ជាប់ និងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩។ កិច្ចព្រមព្រៀងនេះត្រូវបានសម្រេចក្នុងអំឡុងកិច្ចពិភាក្សារវាងប្រធានាធិប តីចិន ស៊ីជីនភីង (Xi Jinping) និងសមភាគីកាហ្សាក់ស្ថាន ខាសសឹម ចូម៉ាត ថូខេ(Kassym-Jomart Tokayev) បន្ទាប់ពីលោហ្ស៊ី បានមកដល់អាកាសយានដ្ឋានអន្តរជាតិ នូស៊ូលថាន ណាហ្សាបាយ (Nursultan Nazarbayev)។ គួរបញ្ជាក់ថា ប្រធានាធិបតីចិន បានចាកចេញពីទីក្រុងប៉េកាំងនៅព្រឹកថ្ងៃពុធដើម្បីចូលរួមកិច្ចប្រជុំលើកទី២២ នៃក្រុមប្រឹក្សាប្រមុខរដ្ឋនៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO) និងបំពេញទស្សនកិច្ចផ្លូវរដ្ឋទៅកាន់កាហ្សាក់ស្ថាន និង អ៊ូសបេគីស្ថាន។ លោកហ្ស៊ី មានប្រសាសន៍ថា ប្រទេសទាំងពីរគឺជាប្រទេសដំបូងគេក្នុងការដោះស្រាយបញ្ហាព្រំដែន សាងសង់បំពង់បង្ហូរប្រេង និងឧស្ម័នឆ្លងកាត់ព្រំដែន អនុវត្តកិច្ចសហប្រតិបត្តិការអន្តរជាតិលើសមត្ថភាពផលិតកម្មនិងបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាអចិន្ត្រៃយ៍។ លោក Xi ក៏បានអំពាវនាវឱ្យមានការខិតខំប្រឹងប្រែងរួមគ្នា ដើម្បីកសាងខ្សែក្រវាត់និងផ្លូវប្រកប ដោយគុណភាពខ្ពស់និ ងពង្រីកកិច្ចសហប្រតិបត្តិការច្នៃប្រឌិតក្នុងវិស័យដូចជា សិប្បនិម្មិត ថាមពលបៃតង និងហេដ្ឋារចនាសម្ព័ន្ធបៃតង៕ ប្រែសម្រួលដោយ ប៊ុន សុភាព
  • មនុស្ស ៥ នាក់ត្រូវបានឃាត់ខ្លួន ពី បទឆបោកនិងរត់ពន្ធជនចំណាកស្រុកតាមយន្តហោះឯកជនទៅកាន់អឺរ៉ុបខាងលិច BBC៖ ប៉ូលិសអ៊ីតាលីបាននិយាយថា មនុស្សប្រាំនាក់ត្រូវបានចាប់ខ្លួនពីបទរត់ពន្ធជនចំណាកស្រុកទៅកាន់អឺរ៉ុបខាងលិច តាមយន្តហោះឯកជន។ ជនសង្ស័យបានផ្តល់ឱ្យជនចំណាកស្រុកក្លែងក្លាយនូវឯកសារការទូតសម្រាប់ប្រទេសការាបៀន និង Nevis។ ជនសង្ស័យទាំង៥នាក់ ត្រូវបានចាប់ខ្លួននៅទីក្រុងរ៉ូមនិង ក្រុង ប្រ៊ុចសែល ចំណែកជនសង្ស័យ ២នាក់ ទៀតកំពុងរត់គេចខ្លួន នៅឡើយ ។ យោងតាមមេប៉ូលីស បានប្រាប់សារព័ត៌មានរ៉យទ័រថា បុរសជនជាតិអ៊ីតាលីម្នាក់ បុរសអេហ្ស៊ីបបីនាក់ និងស្ត្រីទុយនីស៊ីម្នាក់ត្រូវបានចាប់ខ្លួនក្នុងការរត់ពន្ធឆបោកនេះ។ ជនសង្ស័យត្រូវ បានចោទប្រកាន់ ពីអង្គការឧក្រិដ្ឋកម្មមួយ ដែលពាក់ ព័ន្ធ នឹងការចាប់ខ្លួន ជនអន្តោប្រវេសន៍ខុសច្បាប់។ ក្រុមអ្នកស៊ើបអង្កេតបានកត់ត្រាការចុះចតចំនួន៥ ដាច់ដោយឡែកពីគ្នានៅក្នុងប្រទេសអ៊ីតាលី អាល្លឺម៉ង់ បារាំង អូទ្រីស និងបែលហ្ស៊ិក ផងដែរ នៅចន្លោះខែតុលាដល់ខែធ្នូ ឆ្នាំ២០២០។ ចំណែក ប៉ូលីសបែលហ្ស៊ិក ក៏បានរឹបអូសយកយន្តហោះឯកជនពីរគ្រឿង ដែលមានតម្លៃ €426,000 ជាផ្នែកនៃការស៊ើបអង្កេតនេះ៕ ប្រែសម្រួលដោយ: ជ ង៉ា
  • តុលាការថៃនឹងចេញសេចក្តីសម្រេចលើការកាន់តំណែង ជានាយករដ្ឋមន្ត្រីនៅថ្ងៃទី៣០ ខែកញ្ញា តុលាការធម្មនុញ្ញរបស់ប្រទេសថៃ បាននិយាយថា ខ្លួននឹងផ្តល់សេចក្តីសម្រេចថាតើលោកប្រាយុទ្ចាន់អូចា អាចបន្តធ្វើជានាយករដ្ឋមន្ត្រីនៅថ្ងៃទី៣០ ខែកញ្ញា ឬយ៉ាងណា។ គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីត្រូវកាន់តំណែងមិនលើសពី៨ឆ្នាំនោះទេ។ គណបក្សប្រឆាំង បានលើកយកករណីនេះ កាលពីខែសីហា ដោយនិយាយថា ពេលវេលាដែលលោកប្រាយុទ្ធ បានចូលកាន់អំណាចបន្ទាប់ពីការដឹកនាំរដ្ឋប្រហារឆ្នាំ២០១៤ គឺដល់កំណត់អាណត្តិ ដោយរដ្ឋធម្មនុញ្ញ។ លោកប្រាយុទ្ធ បានឡើងកាន់តំណែង ជានាយករដ្ឋមន្ត្រីបន្ទាប់ពីការបោះឆ្នោតនៅឆ្នាំ២០១៩ ត្រូវបានប្រារព្ធឡើងក្រោមរដ្ឋធម្មនុញ។ លោកប្រាយុទ្ធ ត្រូវបានព្យួរការងារ ខណៈពេលតុលាការកំពុងពិចារណាលើករណីនេះ ហើយអនុប្រធានរបស់គាត់គឺ លោកប្រាវីត វ៉ុងស៊ូវ៉ាន់ បានចូលកាន់តំណែងជាបណ្ដោះអាសន្ន។ អ្នកគាំទ្ររបស់គាត់មួយចំនួន បានប្រកែកថា រយៈពេល៨ឆ្នាំ របស់គាត់គួរតែត្រូវបានរាប់បន្ទាប់ពីឆ្នាំ២០១៧ នៅពេលដែលរដ្ឋធម្មនុញ្ញថ្មីចូលជាធរមាន ឬចាប់ពីឆ្នាំ២០១៩ នៅពេលការបោះឆ្នោតត្រូវបានធ្វើឡើង។ តែ ក្រុមអ្នកតវ៉ាបានអំពាវនាវឱ្យលោក ប្រាយុទ្ធ ចេញពីដំណែងរងចាំការសម្រេចរបស់តុលាការធម្មនុញ៕ ប្រែសម្រួលដោយ ប៊ុន សុភាព
  • សម្តេចពិជ័យសេនា ទៀ បាញ់៖ កម្ពុជា ឡាវ នៅតែបន្ត សហការរួមគ្នាយ៉ាងស្អិតរមួត ក្នុងភាពអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី ក្នុងឱកាសអញ្ជើញធ្វើទស្សនៈកិច្ចជាផ្លូវការ និង មិត្តភាពនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមាននិតឡាវ និងចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ៣ ប្រទេសកម្ពុជា វៀតណាម ឡាវ នៅប្រទេសឡាវ កាលពីព្រឹក ថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២២ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានជួបប្រជុំទ្វេភាគីជាមួយនាយឧត្តមសេនីយ៍ ចាន់សាម៉ន ចាន់ញ៉ាឡាត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ នៅក្រសួងការពារជាតិឡាវ ទីក្រុងវៀងចន្ទ័ ។ នាយត្តមសេនីយ៍ ចាន់សាម៉ន ចាន់ញ៉ាឡាត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ បានចាត់ទុកទស្សនៈកិច្ចនេះថា ជានិមិត្តរូបដ៏សំខាន់ ក្នុងការរួមចំណែកដ៏ធំធេងក្នុងការពូនជ្រុំនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងបក្សទាំងពីរ កងទ័ពទាំងពីរ និងប្រជាជនប្រទេសទាំងពីរអោយកាន់តែជិតស្និតថែមទៀត ជាពិសេសលើវិស័យការពារជាតិ ការងារសន្តិសុខនៃកងទ័ពទាំងពីរ ។ ឯកឧត្តម បានសំដែងការគាំទ្រចំពោះកម្ពុជា ដែលបានធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ាន និងបានខិតខំដោះស្រាយបញ្ហាផ្សេងៗជាច្រើនដែលបានកើតឡើងនៅក្នុងអាស៊ាននាពេលកន្លងមកនេះ។ ក្នុងនាមរដ្ឋាភិបាល និងកងទ័ពប្រជាជនឡាវ ឯកឧត្តម បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា និង ខភម ដែលបានជួយឧបត្ថម្ភដល់ឡាវនាពេលកន្លងមក ជាពិសេសការផ្តល់ជំនួយក្នុងការជួយទប់ស្កាត់ការ្លងរីករាលដាលជំងឺកូវីដ ១៩ នៅប្រទេសឡាវ […]
  • សហភាពសហព័ន្ធយុវជនកម្ពុជា នឹងរៀបចំកម្មវិធី÷ តោះទៅវេចនំអន្សមរួមគ្នា» ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញចូលរួមក្នុងកម្មវិធី «ភ្ជុំបិណ្ឌ៖ តោះទៅវេចនំអន្សមរួមគ្នា» នៅទីស្នាក់ការ ស.ស.យ.ក. រាជធានីភ្នំពេញ អគារខេមរានី នាព្រឹកថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០២២ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អនុប្រធាន ស.ស.យ.ក. សមាជិក សមាជិកា ស.ស.យ.ក. និងសាធារណជន ក្នុងបរិយាកាសដ៏សែនរីករាយ។ កម្មវិធីនេះប្រារព្ធឡើងក្នុងគោលបំណងរំលឹក និងបង្កើតអនុស្សាវរីយ៍ បង្កើនមិត្តភាព សាមគ្គីភាព បំផុសស្មារតីចូលរួមថែរក្សាប្រពៃណីទំនៀមទម្លាប់ដល់យុវជនជំនាន់ក្រោយ រួមទាំងបង្កើតឱកាសជួបជុំមហាគ្រសារខ្មែរនាឪកាសពិធីបុណ្យកាន់បិណ្ឌ។ ទន្ទឹមនឹងនេះ ក៏មានការចែករំលែករបៀបវេចនំខ្មែរ និងកម្មវិធីកម្សាន្ដសប្បាយនានាបែបប្រពៃណីខ្មែរដល់អ្នកចូលរួមកម្សាន្ដសប្បាយ។ សូមអញ្ជើញចូលរួមដោយសេរី នៅអាគាខេមរានី ដោយកម្មវិធីនេះនឹងបើកអោយសាធារណជនចូលរួមនៅរសៀលនេះពីម៉ោង ២:០០ ដល់ម៉ោង ៤:០០ រសៀល និងថ្ងៃទី ១៧ ១៨ ខែសីហា ឆ្នាំ ២០២២ ចាប់ពីម៉ោង ៩:០០ នាទីព្រឹក រហូតដល់ម៉ោង៤ រសៀល។
  • សម្តេចតេជោ៖ សេចក្តីត្រូវការថាមពល និងអស្ថិរភាពនៃថ្លៃប្រេងឥន្ធនៈ លើទីផ្សារអន្តរជាតិ កំពុងបង្កឱ្យមានអតិផរណាខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានជំរុញឲ្យរដ្ឋមន្ត្រីថាមពល អាស៊ាន ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីបង្កើនពាណិជ្ជកម្មថាមពលអគ្គិសនី បង្កើនភាពចម្រុះនៃប្រភពថាមពល និងភាពបំពេញឱ្យគ្នាទៅវិញទៅមក ជាមួយនឹងការបង្កើនប្រភពហិរញ្ញប្បទាន។ សម្តេចតេជោ កត់សំគាល់ថា សេចក្តីត្រូវការថាមពល និងអស្ថិរភាពនៃថ្លៃប្រេងឥន្ធនៈ លើទីផ្សារអន្តរជាតិ កំពុងបង្កឱ្យមានអតិផរណាខ្ពស់។ ថ្លែងក្នុងពីធីបើកកិច្ចបជុំរដ្ឋមន្ត្រីថាមពលអាស៊ានលើកទី ៤០ កិច្ចប្រជុំពាក់ព័ន្ធ និងវទិកាធុរកិច្ចថាមពលអាស៊ានឆ្នាំ ២០២២ ក្រោមមូលបទ “បង្កើនល្បឿនអន្តរកាលថាមពល៖ ការស្ដារសេដ្ឋកិច្ចឡើងវិញ និង កំណើនប្រកបដោយចីរភាព» តាមប្រព័ន្ធវីអេដូថតទុកជាមុន សម្ដេច តេជោ ហ៊ុន សែន.នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៏ថា ការកើនឡើងនៃសេចក្តីត្រូវការថាមពល និងអស្ថិរភាពនៃថ្លៃប្រេងឥន្ធនៈ នៅលើទីផ្សារអន្តរជាតិ បាននិងកំពុងបង្កឱ្យមានអតិផរណាខ្ពស់ ស្របពេលដែលការរឹតបន្តឹង គោលនយោបាយរូបិយវត្ថុពីសំណាក់ធនាគារកណ្ដាលនៃបណ្តាប្រទេសជាច្រើន បានដាក់សម្ពាធ បន្ថែមមកលើតម្រូវការ និងកំណើនសេដ្ឋកិច្ចសកល។ សម្តេចតេជោ បន្តថា ការប្រែប្រួលអាកាសធាតុ ការកើនឡើងកំដៅផែនដី និងគ្រោះធម្មជាតិ ក៏បាននិងកំពុងលេចរូបរាងកាន់តែច្បាស់ និងមានឥទ្ធិពលកាន់តែខ្លាំងឡើងៗ ដែលការណ៍នេះអាចបង្កឱ្យមានការផ្លាស់ប្ដូរនិម្មាបនកម្មសេដ្ឋកិច្ច និង ការធ្លាក់ចុះដ៏គួរឱ្យព្រួយបារម្ភនៃខ្សែច្រវាក់តម្លៃ និងផលិតភាពសកល។ នៅចំពោះមុខបញ្ហាប្រឈមទាំងនេះ […]
  • សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជួបសម្តែងការគួរសមជាមួយ ឯកឧត្តមនាយករដ្ឋមន្រ្តីឡាវ នៅពេលបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូ ចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តមបណ្ឌិត ផនខាំ វីផាវ៉ាន់ នាយរដ្ឋមន្ត្រីឡាវ នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ក្នុងរដ្ឋធានីវៀងច័ន្ទ។ ឯកឧត្តមបណ្ឌិត ផនខាំ វីផាវ៉ាន់ បានបង្ហាញក្តីសោមនស្សរីករាយ ដែលសម្តេចប្រធានរដ្ឋសភា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា មកបំពេញទស្សនកិច្ចជាផ្លូវការ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាពេលនេះដែល បានឆ្លុះបញ្ចំាងពីចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការយ៉ាងស្អិតរមួតរវាងប្រទេសទំាងពីរដែលមានតំាងពីយូរលុងមកនោះ។ ឯកឧត្តម នាយករដ្ឋមន្រ្តីបានលើកឡើងថា ទោះបីនៅក្នុងដំណាក់កាលជំងឺកូវីដ-១៩ រាតត្បាតយ៉ាងណាក្តី ក៏ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកម្ពុជាឡាវ បានដំណើរការទៅដោយរលូន។ ឯកឧត្តមនាយករដ្ឋមន្រ្តីបានជម្រាបជូនសម្តេចប្រធានរដ្ឋសភាថា ឯកឧត្តមនិងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា តែងតែជួបគ្នាគ្រប់មធ្យោបាយដែលអាចជួបបានដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការជាបងប្អូនរវាងប្រទេសទំាងពីរឱ្យបានជាប្រចាំ។ រដ្ឋាភិបាលប្រទេសទំាងពីរបានកំពុងយកចិត្តទុកដាក់លើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រជាពលរដ្ឋនិងប្រជាជនពិសេសពលរដ្ឋដែលរស់នៅតាមបន្ទាត់ព្រំដែន។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានជម្រាប ឯកឧត្តមនាយករដ្ឋមន្រ្តីពីគោលបំណង នៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូរដ្ឋសភាកម្ពុជា នាពេលនេះ គឺដើម្បីបន្តពង្រឹង និងពង្រីកទំនាក់ទំនង ចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យរវាងប្រទេសយើងទាំងពីរ កម្ពុជា-ឡាវ ដែលមានជាយូរមកហើយ ឱ្យកាន់តែរឹងមាំខ្លាំង […]

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)