ព័ត៌មានថ្មី
- សម្តេចតេជោ ជំរុញឲ្យអាស៊ានផ្តល់សារៈសំខាន់លើសេរីភាវូបនីយកម្មពាណិជ្ជកម្ម ប្រឆាំងនឹងការគាំពារនិយម សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ រាជាណា ចក្រកម្ពុជា និងជាប្រធានអាស៊ានប្តូរវេនឆ្នាំ ២០២២ ជំរុញឲ្យអាស៊ានផ្តល់សារៈសំខាន់លើសេរីភាវូបនីយកម្មពាណិជ្ជកម្ម ការនិយោគក្នុងតំបន់ និងប្រឆាំងនឹងការគាំពារនិយម។ ការបញ្ជាក់នេះធ្វើឡើង នៅក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រី សេដ្ឋកិច្ចអាស៊ានលើកទី ៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ នៅថ្ងៃទី១៤ កញ្ញា ២០២២ ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ រាជាណា ចក្រកម្ពុជា មានប្រសាសន៍ថា ក្នុងពេលដែលពិភពលោកកំពុងប្រឈមនឹងឧបសគ្គជាច្រើនក្នុងការអភិវឌ្ឍ អាស៊ាន ត្រូវតែផ្ដល់សារៈសំខាន់កាន់តែខ្លាំងថែមទៀត ដល់ការក្សាឱ្យបាននូវប្រព័ន្ធពាណិជ្ជកម្ម ឈរលើវិធានច្បាប់ គោលការណ៍សកលភាវូបនីយកម្ម យន្តការពហុភាគីនិយម និង សេរីភាវូបនីយកម្មពាណិជ្ជ កម្ម និងវិនិយោគក្នុងតំបន់។ ពិសេសការប្រឆាំងនឹងការគាំពារនិយម, ការលើកកម្ពស់ភាពធន់រឹងមាំនៃច្រវាក់ផ្គត់ផ្គង់តំបន់ និងសកល។ ជាមួយគ្នានេះ អាស៊ាន ត្រូវជំរុញការតភ្ជាប់ និងភ័ស្តុភារកម្ម, ការកសាងសេដ្ឋកិច្ចឌីជីថល, កិច្ចការពារបរិស្ថាន, ការប្រើប្រាស់ថាមពលស្អាត និងការ អភិវឌ្ឍប្រកបដោយចីរភាព និងការរក្សាសន្តិសុខស្បៀង។ ទន្ទឹមគ្នានឹងការប្រយុទ្ធប្រឆាំងនឹង ជំងឺឆ្លងកូវីដ-១៩ […]
- ប្រជុំប្រាក់ឈ្នួលអប្បបរមា៖ តំណាងភាគីនិយោជក សម្រេចតួលេខ ១៩៧ដុល្លារ, តំណាងភាគីរដ្ឋាភិបាល ១៩៨ដុល្លារ និងតំណាងភាគីកម្មករនិយោជិត លើកនូវតួលេខចំនួន៣ ផ្សេងគ្នា ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នារសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ បានបើកកិច្ចប្រជុំលើកទី៤របស់ខ្លួន ដើម្បីពិភាក្សាប្រាក់ឈ្នួលអប្បបរមា ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៣។ ជាលទ្ធផល នៃកិច្ចប្រជុំត្រីភាគីនេះ ទទួលបានគោលជំហរប្រាក់ឈ្នួលអប្បបរមា សម្រាប់ឆ្នាំ២០២៣ ដូចខាងក្រោម៖ -តំណាងភាគីកម្មករនិយោជិត បានលើកនូវតួលេខចំនួន ៣ផ្សេងគ្នា គឺតួលេខ ២០៦ដុល្លារអាម៉េរិក មាន សំឡេងគាំទ្រចំនួន ៨សំឡេង តួលេខ ២១០ដុល្លារអាម៉េរិក មានសំឡេងគាំទ្រចំនួន ៣សំឡេង និង តួលេខ ២១៣ដុល្លារអាម៉េរិក មានសំឡេងគាំទ្រចំនួន ៦សំឡេង។ តំណាងភាគីនិយោជក បានឯកភាពយកតួលេខ ១៩៧ដុល្លារអាម៉េរិក គឺជាសំឡេងឯកច្ឆ័ន្ទភាពផ្ទៃក្នុងរបស់ខ្លួន។ តំណាងភាគីរាជរដ្ឋាភិបាលដោយឈរលើលក្ខណៈបច្ចេកទេស និងវិទ្យាសាស្ត្រ បានកំណត់តួលេខចំនួន ១៩៨ដុល្លារអាម៉េរិក។ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នឹងបន្តកិច្ចប្រជុំសម្រេចចុងក្រោយ ដើម្បីកំណត់ប្រាក់ឈ្នួលអប្បបរមា ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិត ផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៣ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ សប្តាហ៍ក្រោយនេះ នៅមុនពិធីបុណ្យភ្ជុំបិណ្ឌ៕ […]
- កម្ពុជា និង ADB វាយតម្លៃខ្ពស់ចំពោះភាពជាដៃគូកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិ បត្តិការអន្តរជាតិ បានទទួលការចូលជួបសម្ដែងការគួរសមដោយ លោកស្រី យ៉ុតសាណា វ៉ាម៉ា នាយកស្ថានតំណាងតែងតាំងថ្មីនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងការអបអរសាទរចំពោះការតែងតាំងលោកស្រី។ ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី បានគូស បញ្ជាក់អំពីសារសំខាន់នៃភាពជាដៃគូកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងកម្ពុជា និង ADB ព្រមទាំងបានអរគុណ ADB ដែលជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់ ចំពោះការផ្តល់ជំនួយ និងហិរញ្ញប្បទានដល់កម្ពុជានាពេលកន្លងមក ដែលបានរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជា ជាពិសេសក្នុងអំឡុងពេលដ៏លំបាកនៃការគំរាមកំហែងសុខភាពសកល ADB បានជួយដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការឆ្លើយតបបន្ទាន់ទៅនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ តាមរយៈកម្មវិធីពង្រឹងប្រព័ន្ធសុខា-ភិបាល បង្កើនការគាំទ្រសង្គមដល់ជនក្រីក្រនិងជនងាយរងគ្រោះ និងផ្តល់ការជំរុញសេដ្ឋកិច្ចដល់អាជីវកម្ម រួមទាំងសហគ្រាសធុនតូច និងមធ្យម។ លោកស្រី យ៉ុតសាណា វ៉ាម៉ា មានការពេញចិត្តចំពោះភាពជាដៃគូជិតស្និទ្ធ និងកិច្ចសហការល្អរវាងភាគីទាំងពីរ។ លោក ស្រីបានបង្ហាញនូវសុទិដ្ឋិនិយមចំពោះនិទស្សន៍សេដ្ឋកិច្ចរបស់កម្ពុជា ព្រមទាំងបានអបអរសា ទរ កម្ពុជាក្នុងនាមជាប្រធានអាស៊ានចំពោះការរៀបចំដោយជោគជ័យនូវកិច្ចប្រជុំរដ្ឋមន្រ្តី ការបរទេសលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធកាលពី ដើមខែសីហា […]
- កិច្ចប្រជុំរដ្ឋមន្ត្រីវប្បធម៌G20 នៅទីក្រុងBorobudur, Yogyakarta នៃប្រទេសឥណ្ឌូនេស៊ី ទីក្រុងបូរូប៊ូឌូ៖ ថ្ងៃអង្គារ ទី១៣ ខែកញ្ញា ឆ្នាំ២០២២ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងនាមជាប្រធានប្តូរវេនអាស៊ានផ្នែកវប្បធម៌ និងសិល្បៈ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីវប្បធម៌ G20 ក្រោមប្រធានបទស្ដីពី “វប្បធម៌ដើម្បីការរស់នៅប្រកបដោយចីរភាព” (Culture for Sustainable Living) នៅទីក្រុងវប្បធម៌Borobudur នៃប្រទេសឥណ្ឌូនេស៊ី។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីបណ្តារដ្ឋមន្ត្រីវប្បធម៌នៃបណ្ដាប្រទេសG20, តំណាងសហគមន៍អាស៊ាន (កម្ពុជា), តំណាង EU, UNESCO និងបណ្តាប្រទេសដៃគូសន្ទនាមួយចំនួនទៀត។ កិច្ចប្រជុំពិភាក្សាបានផ្តោតលើចំណុចសំខាន់ៗមួយចំនួន ដូចតទៅ៖ • បទអន្តរាគមន៍នៃគោលនយោបាយអទិភាពក្នុងវិស័យវប្បធម៌នៃបណ្តាប្រទេសG20 ក៏ដូចជាការស្តារឡើងវិញនូវវិស័យវប្បធម៌បន្ទាប់ពីជំងឺរាតត្បាតសកលកូវីត-១៩ បម្រែបម្រួលអាកាសធាតុ ផលវិបាកនៃសង្គ្រាម និងវិបតិ្តសកលមួយចំនួនទៀតដែលប៉ះពាល់ដល់វិស័យវប្បធម៌ • បទអន្តរាគមន៍រដ្ឋមន្ត្រីវប្បធម៌នៃបណ្តាប្រទេសG20 និងប្រទេសនានា បានសង្កត់ធ្ងន់ទៅលើតួនាទីវប្បធម៌ក្នុង ការរួមចំណែកពង្រឹងដល់ការរស់នៅប្រកបដោយចីរភាព (Culture for Sustainable Living) និង; • កិច្ចពិភាក្សាលើគំនិតផ្តួចផ្តើមរបស់ឥណ្ឌូនេស៊ី ស្តីពីការបង្កើតមូលនិធិសម្រាប់ស្តារវិស័យសិល្បៈ និងវប្បធម៌ សកល(Global Arts and Culture […]
- ប្រធានក្រុមអង្គការសហប្រជាជាតិ កំពុងបើកការស៊ើប អង្កេតការរំលោភសិទ្ធិមនុស្ស នៅមីយ៉ាន់ម៉ា ប្រធានក្រុមអង្គការសហប្រជាជាតិស៊ើបអង្កេតការរំ លោភសិទ្ធិមនុស្ស ក្នុងប្រទេសមីយ៉ាន់ម៉ា បាននិយាយថា វិសាល ភាព និងទំហំនៃឧក្រិដ្ឋកម្មអន្តរជាតិ ដែលត្រូវបានចោទ ប្រកាន់នៅក្នុងប្រទេសមីយ៉ាន់ម៉ា “បានពង្រីកយ៉ាងធំ” ក្នុងអំឡុងឆ្នាំមុន ខណៈដែលយោធាបានព្យាយាមអះអាងការគ្រប់គ្រងរបស់ខ្លួនបន្ទាប់ពីរដ្ឋ ប្រហារខែកុម្ភៈ ២០២១។ UN បានបង្កើតយន្តការស៊ើបអង្កេតឯករាជ្យសម្រាប់មីយ៉ាន់ម៉ា (IIMM) ក្នុងឆ្នាំ ២០១៨ ដើម្បីស៊ើបអង្កេតការបង្រ្កាបដោយយោធានៅភាគពាយព្យរដ្ឋរ៉ាក់ឃីន ដែលបានបញ្ជូនជនមូស្លីមរ៉ូហ៊ីងយ៉ារាប់សែននាក់ ភាគច្រើនឆ្លងកាត់ព្រំដែនចូលទៅក្នុងប្រទេសបង់ក្លាដែស ពេលនេះជាកម្មវត្ថុនៃសំណុំ រឿងប្រល័យពូជសាសន៍នៅតុលាការអន្តរជាតិ។ យោងតាមសមាគមជំនួយសម្រាប់អ្នកទោសនយោបាយ ដែលបាននឹងកំពុងតាមដានស្ថានការណ៍បានឲ្យដឹងថា មនុស្សប្រមាណ ២.២៧៣ នាក់ត្រូវបានសម្លាប់ និងជាង ១៥.០០០ នាក់ត្រូវបានចាប់ខ្លួន។ “ព្រឹត្តិការណ៍ទាំងនេះត្រូវបានផ្តល់អាទិភាព សម្រាប់ការស៊ើបអង្កេតលើមូលដ្ឋាននៃការវាយតម្លៃបឋមដែលពាក់ព័ន្ធ និងផលប៉ះពាល់លើជនរងគ្រោះ៕ ប្រែសម្រួលដោយ: ជ ង៉ា
- អង្គការសហប្រជាជាតិ÷ មនុស្សប្រហែល៥០លាននាក់ជាប់នៅក្នុងទាសភាពសម័យទំនើប ជំងឺរាតត្បាត ជម្លោះប្រដាប់អាវុធ និងបម្រែបម្រួលអាកាស ធាតុ បានធ្វើឱ្យលក្ខខណ្ឌកាន់តែធ្ងន់ធ្ងរ និងធ្វើឱ្យមនុស្សធ្លាក់ក្នុ ងពលកម្ម ឬអាពាហ៍ពិពាហ៍ដោយ បង្ខំ។ អង្គការពលកម្មអន្តរជាតិរបស់អង្គការសហប្រជា ជាតិហៅកាត់ ILO បាននិយាយកាលពីថ្ងៃចន្ទថា ចំនួនមនុស្ស ដែលជាប់ នៅក្នុងពលកម្ម ដោយបង្ខំឬរៀបការដោយបង្ខំ និងវិបត្តិផ្សេងទៀត បានកើនឡើងដោយមួយភាគប្រាំ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដល់ប្រហែល ៥០លាននាក់។ អង្គការ ILO បាននិយាយថា ការសិក្សាដោយទីភ្នាក់ងារអង្គការសហប្រជាជាតិ សម្រាប់ការងារ និងការធ្វើចំណាកស្រុក រួមជាមួយមូលនិធិ វ៉កហ្រ្វី (Walk Free) បានរកឃើញថា នៅចុងឆ្នាំមុន ជាងពាក់ កណ្តាលនៃអ្នកទាំងនោះ ត្រូវបានបង្ខំឱ្យធ្វើការប្រឆាំងនឹងឆន្ទៈរបស់ពួកគេ ហើយនៅសល់ត្រូវបានបង្ខំឱ្យរៀបការ។ ម្នាក់ ក្នុងចំណោមមនុស្ស១៥០នាក់នៅលើពិភពលោក ត្រូវបានជាប់នៅក្នុងទម្រង់ទំនើបនៃទាសភាព។ ទីភ្នាក់ងារនេះបាននិយាយថា ស្ថានការណ៍កាន់តែធ្ងន់ធ្ងរឡើងដោយសារជំងឺរាតត្បាត COVID-19 ដែលធ្វើឲ្យលក្ខខណ្ឌកាន់តែអាក្រក់ និងកម្រិតបំណុលកើនឡើង សម្រាប់កម្មករជាច្រើន ក៏ដូចជាជម្លោះប្រដាប់អាវុធនិងការប្រែប្រួលអាកាសធាតុ ដែលធ្វើឲ្យប្រជាជនស្ថិតក្នុងភាពក្រីក្រខ្លាំង និងបង្ខំឱ្យធ្វើចំណាកស្រុកកាន់តែច្រើន។ គួរ បញ្ជាក់ថា ទាសភាពសម័យទំនើប មានវត្តមាននៅក្នុងប្រទេសនីមួយៗ ដោយមានជាងពាក់កណ្តាលនៃករណី […]
- លោកហ្សេលេនស្គី និយាយថាកងកម្លាំងអ៊ុយក្រែនដណ្តើមដីទំហំ ៦០០០ គីឡូម៉ែត្រការ៉េមកវិញពីរុស្ស៊ី BBC៖ ប្រធានាធិបតីអ៊ុយក្រែន បាននិយាយថា កង កម្លាំងអ៊ុយក្រែន បានដណ្តើមយកទឹកដីកាន់តែច្រើនពីប្រទេសរុស្ស៊ី ខណៈដែលពួកគេនៅតែបន្តការវាយលុកលើកងទ័ពរុស្សុី។ លោក វ៉ុឡូឌីមៀរ ហ្សេលេនស្គី បាននិយាយថា កងទ័ពអ៊ុយក្រែនបានដណ្តើមយកមកវិញនូវផ្ទៃដីជាង ៦,០០០ គីឡូម៉ែត្រការ៉េ ពីការគ្រប់គ្រងរបស់រុស្ស៊ីនៅក្នុងខែកញ្ញា នៅភាគខាងកើត និងភាគខាង ត្បូង។ ថ្លែងនៅពេលក្រោយនៅថ្ងៃចន្ទ រដ្ឋមន្ត្រីការបរទេសអាមេរិក លោកអានតូនី ប្លីងខេន (Antony Blinken) បាននិយាយថា កងកម្លាំងអ៊ុយក្រែនបានធ្វើឱ្យ “មានការរីកចម្រើនគួរឱ្យកត់សម្គាល់” ក្នុងការប្រឆាំងការវាយលុករបស់ពួកគេ។ តែយ៉ាងណាប្រទេសរុស្ស៊ីនៅតែកាន់កាប់ប្រហែលមួយភាគប្រាំនៃផ្ទៃដី ប្រទេសអ៊ុយក្រែនដដែល។ នៅក្នុងសុន្ទរកថាវីដេអូកាលពីថ្ងៃច័ន្ទ ប្រធានា ធិបតី ហ្សេលេនស្គី បានលើកឡើងថា “ចាប់ពីដើមខែកញ្ញារហូតដល់ថ្ងៃនេះ ទាហានអ៊ុយក្រែនបានរំដោះទឹក ដីអ៊ុយក្រែនជាង៦,០០០ គីឡូម៉ែត្រការ៉េរួចទៅហើយ – នៅភាគខាងកើតនិងខាងត្បូង”។ លោកក៏ បានថ្លែងអំ ណរគុណដល់កងពលតូចជាច្រើន របស់អ៊ុយក្រែនដែលចូលរួមក្នុងការវាយលុកនិងលះបង់ក្នុងសង្គ្រាមនេះផងដែរ៕ ប្រែសម្រួលដោយ: ជ ង៉ា
- ប្រធានរដ្ឋសភា វៀតណាម ស្នើឱ្យរដ្ឋសភាប្រទេសទំាងពីរ ជំរុញពាណិជ្ជកម្ម និងទំនាក់ទំនងប្រជាជន ឱ្យកាន់តែរីកចម្រើនថែមទៀត សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម វឿង ឌិញហ្វេ (Vuong Dinh Hue) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅវិមានរដ្ឋសភាវៀតណាម នារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ នៅក្នុងឱកាសដែល សម្តេចដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅប្រទេសវៀតណាម។ សម្តេចប្រធានរដ្ឋសភា និង ឯកឧត្តម វឿន ឌិញហ្វេ បានសម្តែងក្តីសោមនស្សយ៉ាងក្រៃលែងដោយសង្កេតឃើញចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរមានការរីកចម្រើនជាលំដាប់នៅលើគ្រប់វិស័យ ដែលនៅក្នុងឱកាសនេះ ប្រទេសទំាងពីរបានកំពុងអបអរសាទរខួប៥៥ ឆ្នាំនៃថ្ងៃបង្កើតទំនាក់ទំនងប្រទេសកម្ពុជា-វៀតណាម។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងឯកឧត្តម វឿន ឌិញហ្វេ ក៏បានឯកភាពគ្នាបន្តជំរុញអនុវត្តនូវកិច្ចព្រមព្រៀង ដែលរដ្ឋសភាទាំងពីរបានឯកភាពគ្នាកន្លងមកឱ្យកាន់មានប្រសិទ្ធភាពខ្ពស់ និងពិនិត្យលទ្ធភាពបន្ថែម ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នា និងពិនិត្យកែសម្រួលកិច្ចព្រមព្រៀង ដែលមានស្រាប់ ឱ្យកាន់តែមានភាពឆ្លើយតបខ្ពស់ជាងមុន ទៅនឹងស្ថានភាពជាក់ស្តែង។ ជាមួយគ្នានោះ សម្តេចប្រធានរដ្ឋសភាស្នើភាគីរដ្ឋសភាវៀតណាម បន្តជួយបណ្តុះបណ្តាលធនធានមនុស្ស ដល់រដ្ឋសភាកម្ពុជាបន្តទៀត និងជួយជំរុញការចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍លើផ្នែកបច្ចេកវិទ្យាវិស័យកសិកម្ម ដើម្បីជំរុញផលិតកម្មស្បៀងអាហារ នៅតំបន់មេគង្គ ប្រែក្លាយតំបន់នេះ […]
- រដ្ឋបាលរាជធានីភ្នំពេញ បង្កើតគណៈកម្មការ ដើម្បីសិក្សាដោះស្រាយ ការលិចលង់ដោយជំនន់ទឹកភ្លៀង នៅក្នុងខណ្ឌច្បារអំពៅ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចបង្កើតគណៈកម្មការមួយ ដើម្បីសិក្សាធ្វើយ៉ាងណា ដោះស្រាយនិងកាត់បន្ថយអោយបាន ពីការលិចលង់ដោយជំនន់ទឹកភ្លៀង នៅក្នុងខណ្ឌច្បាស់អំពៅ ខណៈដែលតំបន់នេះ តែងតែទទួលរងនូវការលិចលង់ពេលមានភ្លៀងធ្លាក់ខ្លាំងម្តងៗ។ ក្នុងកិច្ចប្រជុំ ជាមួយអាជ្ញាធរខណ្ឌច្បារអំពៅ និងមន្ទីជំនាញពាក់ព័ន្ធ នាព្រឹកថ្ងៃទី១៣ កញ្ញានេះ នៅរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានធ្វើការណែនាំអោយអាជ្ញាធរខណ្ឌ មន្ទីរជំនាញពាក់ព័ន្ធ ត្រូវបង្កើត គណៈកម្មការមួយ ដែលគណៈកម្មការនេះ ត្រូវធ្វើការសិក្សានៅតំបន់ច្បារអំពៅនេះឲ្យបានម៉ត់ចត់ ។ ក្រោយការសិក្សាបញ្ចប់នឹងធ្វើការស្ថាបនា លូ ប្រឡាយ ក៏ដូចជាស្ថានីយបូមទឹក ដើម្បីរំដោះទឹកនៅតំបន់លិចលង់នៅក្នុងខណ្ឌច្បារអំពៅនេះ។ គណៈកម្មការនិងធ្វើការសិក្សាទៅលើទីតាំងចំនួន៤សំខាន់ៗ នៅក្នុងនោះរួមមាន៖ ការសិក្សាទីតាំងព្រែកអ្នកតាវាំង ព្រែកតាអេវ ព្រែកប្រា និងព្រែកបារាំង ដើម្បីឈានទៅរកដំណោះស្រាយ។ ឯកឧត្តម ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា អង្គការចៃកា បានធ្វើការសិក្សាបង្កើតជាប្លង់គោលនៅក្នុងខណ្ឌច្បារអំពៅនេះរួចហើយ សម្រាប់ឆ្នាំ២០៣៥។ ដូច្នេះក្រុមការងារក៏ដូចជាគណៈកម្មការត្រូវចុះសិក្សាដោយយកប្លង់មេរបស់ចៃកាឆ្នាំ២០៣៥នេះជាគោល។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ការដោះស្រាយបញ្ហាទឹកលិចនៅក្នុងខណ្ឌច្បារអំពៅ ជាបណ្ដោះអាសន្ន នៅរដូវវស្សានេះ ត្រូវតែធ្វើ។ ដោយឯកឧត្តម ឃួង ស្រេង បានស្នើឱ្យអាជ្ញាធរខណ្ឌក៏ដូចជាមន្ទីរជំនាញ ចុះទៅទីតាំងជាក់ស្ដែង ខណៈមានភ្លៀងធ្លាក់ខ្លាំង […]
- ឯកអគ្គរដ្ឋទូតតែងតាំងថ្មី ក្វាតេម៉ាឡា ប្តេជ្ញាពង្រីក និងពង្រឹងទំនាក់ទំនង និងកិច្ច សហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ បានអនុញ្ញាតឱ្យឯកឧត្ដម Carlos Humberto Jiménez Licona ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋក្វាតេម៉ាឡា ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបជូនសារតាំង នៅវិមានព្រឹទ្ធសភា។ ក្នុងព្រះបរមនាម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងអំណរសាទរស្វាគមន៍ ចំពោះ ឯកឧត្ដម Carlos Humberto Jiménez Licona ត្រូវបានឯកឧត្តមប្រធានាធិបតី នៃសាធារណរដ្ឋ ក្វាតេម៉ាឡា តែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋក្វាតេម៉ាឡា ប្រចាំព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម Carlos Humberto Jiménez Licona បានសម្តែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃរវាងប្រទេសទាំងពីរ។ ឯកឧត្តមមានជំនឿថា តាមរយៈបេសកកម្មការទូតរបស់ឯកឧត្តមនៅកម្ពុជា ឯកឧត្តមនឹងខិតខំរួមចំណែកពង្រឹងពង្រីកទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យវប្បធម៌ និងវិស័យពាណិជ្ជកម្មឱ្យកាន់តែខ្លាំងក្លាថែមទៀត ដោយសារតែពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅមានកម្រិតទាបនៅឡើយ។ […]
- សម្តេចតេជោ ប្រកាសផ្តល់បណ្ណប័ណ្ណក្រីក្រ ជូនដល់ពលរដ្ឋទាំងអស់ ដែលយល់ព្រមផ្លាស់ប្តូរលំនៅពីតំបន់រមណីយដ្ឋានអង្គរ សម្តេចតេជោ ហ៊ុន សែន បានប្រកាសផ្តល់បណ្ណសមធម៌ (ប័ណ្ណក្រីក្រ) និងដល់ស្ត្រីមានផ្ទៃពោះ ជូនដល់ពលរដ្ឋទាំងអស់ ដែលយល់ព្រមផ្លាស់ប្តូរលំនៅពីតំបន់រមណីយដ្ឋានអង្គរ មកកាន់ភូមិធម្មជាតិរុនតាឯក។ ប្រជាពលរដ្ឋ នឹងទទួលបានកញ្ចប់ថវិកាពីបណ្ឌក្រីក្រ ដែលនឹងអាចមានសុពលភាពរហូតដល់១០ឆ្នាំ ទោះពលរដ្ឋមានកំរិតល្អប្រសើរនៅពេលខាងមុខក៏ដោយ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យរដ្ឋមន្ត្រីសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ចាត់ចែងរៀបចំផ្តល់បណ្ណសមធម៌ និងបណ្ណស្ត្រីមានផ្ទៃពោះ ជូនពលរដ្ឋទាំងអស់ ដែលយល់ព្រមផ្លាស់ប្តូរលំនៅពីតំបន់រមណីយដ្ឋានអង្គរ មកកាន់ភូមិធម្មជាតិរុនតាឯកដែលផ្តល់សុពលភាព ១០ឆ្នាំ។ ប្រជាពលរដ្ឋ ដែលត្រូវគេរំពឹងថា នឹងត្រូវផ្លាស់ប្តូរទីលំ នៅមកកាន់តំបន់នេះ មានប្រមាណ៦ពាន់គ្រួសារ ខណៈបច្ចុប្បន្ននេះ មានប្រជា ពលរដ្ឋចំនួន១១១៧គ្រួសារហើយ បានសម្រេចចិត្តចាកចេញ និងចាប់ឆ្នោតមក រស់នៅតំបន់រុនតាឯកនេះ។ សម្តេចតេជោ បញ្ជាក់ថា ប័ណ្ណសមធម៌នេះ នឹងផ្តល់ ថវិកាជូនដល់បងប្អូនប្រជាពលរដ្ឋ ទៅតាមចំនួនសមាជិកគ្រួសារ ដូចទៅនឹង អ្នក ដែលរងផលប៉ះពាល់ និងរងគ្រោះដោយសារវិបត្តិកូវីដ១៩។ សម្តេចតេជោ បាន បញ្ជាទៅរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឲ្យត្រៀមបន្ថែមថវិកាជាតិ ដើម្បី ផ្តល់ជូនពលរដ្ឋបន្ថែមនៅតំបន់នេះ ដែលបើតាមសម្តេច […]
- សម្តេចតេជោ ដាក់ចេញគោលនយោបាយ១០ឆ្នាំ ដើម្បីអភិវឌ្ឍភូមិធម្ម ជាតិរុនតាឯកឲ្យក្លាយជាទីក្រុង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដាក់ចេញគោលនយោបាយ ១០ឆ្នាំ ដើម្បីធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវ ភ្លើង ទឹកជូនប្រជាពលរដ្ឋ និងប្រែក្លាយតំបន់រុនតាឯកឲ្យក្លាយជាភូមិអភិវឌ្ឍ និងជាទីក្រុងនៅពេលអនាគត។ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា នៅឃុំរុនតាឯក ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៣ កញ្ញានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៏ថា ការចាក ចេញរបស់ប្រជាពលរដ្ឋមកកាន់តំបន់នេះ គឺដើម្បីសង្គ្រោះរមនីយដ្ឋានអង្គរ ដែលជាសម្បតិ្តបេតិកភ័ណ្ឌពិភពលោក ដែលតម្រូវដោយអង្គការយូណេស្កូ។ ការមកតាំងទីនៅតំបន់ថ្មីនេះ នឹងផ្តល់សារៈសំខាន់សម្រាប់ប្រជាពលរដ្ឋ ក្នុងការ ទទួលបានកម្មសិទ្ធិស្របច្បាប់ ជាមួយនឹងការផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ថ្មីទាំងស្រុង។ បើតាមសម្តេច រាជរដ្ឋាភិបាល នឹងប្រែក្លាយតំបន់នេះ ទៅជាភូមិ អភិវឌ្ឍ រឺអាចជាទីក្រុងមួយនៅថ្ងៃអនាគត។ ដើម្បីជំរុញគាំទ្រឲ្យតំបន់នេះ មាន ការអភិវឌ្ឍ សម្តេចតេជោ បានបញ្ជាឲ្យអាជ្ញាធរ និងវិស្វកម្មធ្វើការឈូសឆាយ ដី ឲ្យបានរៀបស្មើមុននឹងដឹកជញ្ជូនប្រជាពលរដ្ឋមកកាន់តំបន់នេះ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល បានបញ្ជាឲ្យកងវិស្វកម្មស្ថាបនាផ្លូវចាក់កៅស៊ូ និងបេតុង […]
- សប្ដាហ៍ទី២ខែកញ្ញា កម្ពុជាទទួលបានភ្ញៀវទេសចរជាង ២០ម៉ឺននាក់ (ភ្នំពេញ)៖ ចំនួនភ្ញៀវទេសចរផ្ទៃក្នុងប្រចាំសប្តាហ៍ថ្ងៃទី ១០-១១ ខែកញ្ញា ឆ្នាំ២០២២ គឺមានចំនួន២០៣,៩២១ នាក់ ក្នុងនោះភ្ញៀវជាតិ១៨៥,៤០៦នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង១៨,៥១៥នាក់។ គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ * ខេត្តព្រះសីហនុ ២៧,៥៩៤នាក់ * ខេត្តកំពត ២៣,៣២៤នាក់ * ខេត្តសៀមរាប ២៣,១៦៩នាក់ * ខេត្តបាត់ដំបង ១៧,៥៧០នាក់ * រាជធានីភ្នំពេញ ១៦,៤៧២នាក់ * ខេត្តកែប ១២,៣៥៧នាក់ * ខេត្តកំពង់ចាម ១១,១៩០នាក់ * ខេត្តកំពង់ស្ពឺ ១០,៩៥៧នាក់។ តួលេខខាងលើ មានការកើនឡើងបន្តិចធៀបនឹងសប្តាហ៍កន្លងមក ជាមួយកំណើនប្រមាណ០.៦៣%។ ទោះបីជាអាកាសធាតុនៅតាមតំបន់មួយចំនួនបន្តមានភ្លៀងធ្លាក់ ប៉ុន្តែយើងសង្កេតឃើញចរន្តភ្ញៀវនាថ្ងៃអាទិត្យម្សិលម៉ិញដែលជាថ្ងៃកាន់បិណ្ឌវេនទី១ មានភាពផុសផុលច្រើន ហើយស្ថានភាពចរាចរណ៍នៅតាមផ្លូវជាតិសំខាន់ៗមួយចំនួន ក៏មានភាពមមាញឹកខ្លះផងដែរ។ ដោយឡែក នាឱកាសព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិនៅទីក្រុងហូជីមិញ (International Travel Expo HCMC 2022) កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ កម្ពុជាបានទទួលរង្វាន់ «ជាគោលដៅទេសចរណ៍វប្បធម៌ឈានមុខគេក្នុងទ្វីបអាស៊ី២០២២ […]
- ចំនួនអ្នកស្លាប់កើនឡើងដល់ ៩៣នាក់ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងក្លានៅខេត្តស៊ីឈួន ប្រទេសចិន ប្រទេសចិន៖ ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីកម្រិត ៦.៨រ៉ិចទ័រ ដែលបានវាយប្រហារខេត្តស៊ីឈួន ភាគនិរតីនៃប្រទេសចិន កាលពីថ្ងៃទី៥ ខែកញ្ញា បានកើនឡើងដល់ ៩៣នាក់ហើយ ខណៈមនុស្ស ២៥នាក់នៅតែបាត់ខ្លួន។ នេះបើយោងតាមសារព័ត៌មាន ឆាយណា មេឌែរ គ្រុប ( China Media Group) បានរាយការណ៍កាលពីថ្ងៃចន្ទនេះ។ គួរបញ្ជាក់អោយដឹងផងដែរថា ចំនួនអ្នកស្លាប់ពីការរញ្ជួយដីបានវាយប្រហារ ៥៥នាក់ នៅក្នុងខេត្តស្វយ័ត ទីបេ ហ្កានជិ (Ganzi Tibetan) ខណៈដែលមនុស្ស ៣៨នាក់ផ្សេងទៀតត្រូ វបានគេបញ្ជាក់ថាបានស្លាប់នៅក្នុងទីក្រុង យ៉ាអាន(Ya’an) ៕ ប្រែសម្រួលដោយ: សាំង ម៉ីស៊ូ
- មនុស្ស៦នាក់ ត្រូវបានសម្លាប់ ក្នុងការវាយប្រហារតាមដងផ្លូវរបស់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម(IS) ភាគឦសាប្រទេសស៊ីរី ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS) បានសម្លាប់មនុស្ស៦នាក់ដែលកំពុងបើកបរលើផ្លូវមួយក្នុងខេត្ត ហាសាខា (Hasakah) ភាគឦសានប្រទេសស៊ីរីកាលពីថ្ងៃអាទិត្យ នេះបើតាមអ្នកឃ្លាំមើលសង្គ្រាមម្នាក់បានរាយការណ៍ថា។ ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរីបា ននិយាយថាជនរងគ្រោះទាំងប្រាំមួយនាក់ ដែលមិនស្គាល់អត្តសញ្ញាណនោះ ត្រូវបានស្ទាក់ចាប់ដោយពួកសកម្មប្រយុទ្ធ IS នៅលើផ្លូវឃូរាហ្វី(Khurafi) ឆ្ពោះទៅខេត្តភាគខាងកើតនៃទីក្រុងឌីរើអាល់ហ្ស៊ (Deiral-Zour)។ ជាមួយនឹងការវាយឆ្មក់ចុងក្រោយនេះ ក្រុមIS បានធ្វើការវាយប្រហារចំនួន១៣០ដងក្នុង ឆ្នាំ2022 នៅក្នុងតំបន់ដែលគ្រប់គ្រងដោយកងកម្លាំងប្រជាធិបតេយ្យស៊ីរីដឹកនាំដោយជនជាតិឃឺដ នៅភាគឦសានប្រទេសស៊ីរី ដែលបណ្តាលឱ្យមនុស្សចំនួន១០៤នាក់ត្រូវបានសម្លាប់ក្នុងនោះមានជនស៊ីវិល៣៧នាក់ និងយុទ្ធជន SDF ៦៧នាក់៕ ប្រែសម្រួលដោយ ប៊ុន សុភាព
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


