ថ្ងៃ ច័ន្ទ ទី២៤ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • សម្តេចតេជោ បញ្ជាឲ្យអាជ្ញាធររាជធានីភ្នំពេញ ត្រៀមបញ្ចេញរថយន្តក្រុង ដឹកពលរដ្ឋទៅកាន់ស្រុកកំណើត ដោយមិនយកលុយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាឲ្យរដ្ឋបាលរាជធានីភ្នំពេញ ត្រៀមបញ្ចេញរថយន្តក្រុងដឹកពលរដ្ឋ ទៅកាន់ស្រុកកំណើតដោយមិនយកលុយ នៅថ្ងៃបុណ្យភ្ជុំខាងមុខនេះ។ នេះបើតាមសារសំឡេងពិសេស នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២នេះ។ រដ្ឋបាលរាជធានីភ្នំពេញ ត្រូវត្រៀមបញ្ចេញរថយន្តក្រុងដឹកពលរដ្ឋ ទៅកាន់ស្រុកកំណើតដោយមិនយកលុយ ក្នុងឱកាសភ្ជុំបិណ្ឌខាងមុខ។ នេះជា ការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងសារជាសម្លេងផ្ញើជូន​ជនរួមជាតិ នៅថ្ងៃទី១២ កញ្ញានេះ។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន និងម្ចាស់រថយន្តឈ្នួលនានា សូមកុំដំឡើងថ្លៃ ក្នុងឱកាសដែលបងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរទៅមកស្រុកកំណើត នារដូវបុណ្យភ្ជុំ។ ជាការកត់សម្គាល់ រាជរដ្ឋាភិបាលកម្ពុជា តែងផ្តល់ជូនកាដូនេះ ជូន ប្រជាពលរដ្ឋរស់នៅភ្នំពេញ ដែលត្រូវធ្វើដំណើរទៅស្រុកកំណើតជួបជុំបងប្អូន សាច់ញាតិ នៅអំឡុងពិធីបុណ្យភ្ជុំបិណ្ឌ និងបុណ្យចូលឆ្នាំ ប៉ុន្តែការផ្តល់ត្រូវបាន អាក់ខានមួយរយៈ ដោយសារការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។ សូមជម្រាបថា យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ កម្មករនិយោជិតទាំងអស់ ត្រូវបានអនុញ្ញាតឲ្យឈប់សម្រាក ដោយមានប្រាក់ឈ្នួល រយៈពេល៣ថ្ងៃ គឺថ្ងៃទី […]
  • សម្តេចតេជោ ស្នើឲ្យអាស៊ានត្រូវបញ្ចៀសឱ្យបានភ្លើង សង្គ្រាមដែលគ្មានអ្នកឈ្នះ និងអ្នកចាញ់ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា អាស៊ានត្រូវបញ្ចៀសឱ្យបាននូវភ្លើងសង្គ្រាម ដែលគ្មានអ្នកឈ្នះ និងអ្នកចាញ់ ប៉ុន្តែមានតែការវិនាសហិនហោច និងការបាត់ បង់អាយុជីវិតរបស់ប្រជាជន និងព្យាយាមដោះស្រាយជម្លោះដោយសន្តិវិធីប្រកបដោយស្មារតីយោគយល់ និងការកំណត់សុខុមាលភាពប្រជាជនជាអាទិភាពចម្បងបំផុត គឺជានយោ បាយឈ្នះឈ្នះ នាំទៅរកសុខសន្តិ ភាព និងវិបុលភាពយ៉ាងពិតប្រាកដ។ ការបញ្ជាក់នេះ ធ្វើឡើងក្នុងពិធីបើកវេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ានឆ្នាំ២០២២ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២នេះ។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការអភិវឌ្ឍសង្គម- សេដ្ឋកិច្ច មិនអាចសម្រេចបានឡើយ ដរាបណាមិនមានស្ថិរភាព និងសុខសន្តិភាពពេញលេញ។ អាស៊ាន ត្រូវបញ្ចៀសឱ្យ បាននូវភ្លើងសង្គ្រាមដែលគ្មានអ្នកឈ្នះ និងអ្នកចាញ់ ប៉ុន្តែមានតែការវិនាសហិនហោច និងការបាត់ បង់អាយុជីវិតរបស់ប្រជាជន»។ សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យមានការពិភាក្សាដោយ ត្រង់ទៅត្រង់មក ក្នុងស្មារតីយោគយល់គ្នាទៅវិញ ទៅមក ដើម្បីអាចទទួលបានលទ្ធផលជា ផ្លែផ្កាដ៏ពិតប្រាកដ និងបង្ហាញឱ្យសកលលោកឃើញពីឆន្ទៈក្នុងការបន្តពង្រឹងភាពជាអ្នក ដឹកនាំ និងភាពជាដៃគូរបស់អាស៊ាន ដោយយកការសន្ទនាដោយសន្តិវិធីជាយន្តការដោះ ស្រាយបញ្ហា ទោះបីស្ថិតនៅក្នុងបរិការណ៍មួយដែលច្របូកច្របល់ និងមានការធ្លាក់ចុះន […]
  • ចូលថ្ងៃបិណ្ឌ១ សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យអាជ្ញាធរបង្កើនកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ កំឡុងពេលបុណ្យកាន់ បិណ្ឌ និងភ្ជុំបិណ្ឌ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ បានអំពាវនាវអាជ្ញាធរគ្រប់លំដាប់ថ្នាក់ សូមបង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ និងសម្រួលចរាចរណ៍ឱ្យបានល្អប្រសើរ ដើម្បីបង្កលក្ខណៈងាយស្រួល ជូនដល់បងប្អូនប្រជាពលរដ្ឋ និងទេសចរ នៅក្នុងកំឡុងពេលបុណ្យកាន់បណ្ឌិ និងភ្ជុំបិណ្ឌ។ សម្តេចតេជោបានបញ្ជាក់ថា ពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរ ដែលមានតាំងពីបុរាណកាលមក។ បុណ្យនេះ ជាពេលវេលា ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទ មានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីវត្តអារាមនានា។ សម្តេចតេជោ ហ៊ុន សែន បានសរសេរលើ Facebook ផ្លូវការថា ពិធីបុណ្យកាន់បិណ្ឌឆ្នាំ២០២២នេះ គឺប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទ គឺចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២៤ ខែ កញ្ញា ឆ្នាំ២០២២។ សូមអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ និងសម្រួលចរាចរណ៍ឱ្យបានល្អប្រសើរ ដើម្បីបង្កលក្ខណៈងាយស្រួលជូនដល់បងប្អូនប្រជាពលរដ្ឋ និងទេសចរ នៅក្នុងកំឡុងពេលបុណ្យភ្ជុំនេះ»៕
  • អ៊ុយក្រែន យកមកវិញនូវផ្ទៃដី ១,០០០ គីឡូម៉ែត្រក្នុងរយៈពេលមួយសប្តាហ៍ BBC: ប្រទេសអ៊ុយក្រែនបាននិយាយថា ខ្លួនបានដណ្តើមយកទឹកដីជាង ១,០០០ គីឡូម៉ែត្រ នៅភាគខាងត្បូង និងខាងកើតរបស់ខ្លួនពីប្រទេស រុស្ស៊ីកាលពីសប្តាហ៍មុន។ប្រធានាធិបតី វ៉ុលឡូឌីមៀរ ហ្សេលេនស្គី បាននិយាយថា ការតាំងទីលំនៅជាង ៣០ត្រូវបាន “រំដោះ” នៅក្នុងតំបន់ ខាគីវ។ មន្ត្រីរបស់រុស្ស៊ីប្រចាំ តំបន់ នេះក៏បានទទួលស្គាល់ថា កងកម្លាំងអ៊ុយក្រែន បានទទួលជ័យជម្នះ ដ៏សំខាន់នេះផងដែរ។ យោងតាមការវិភាគដោយវិទ្យាស្ថានសិក្សាអំពីសង្គ្រាម កងទ័ពរបស់ទីក្រុងគៀវ មានចម្ងាយត្រឹមតែ១៥គីឡូម៉ែត្រ ពីខបពីអាង (Kupiansk) ដែលជាកន្លែងប្រសព្វផ្លូវរថភ្លើងដ៏សំខាន់ដែលទីក្រុងម៉ូស្គូបានប្រើប្រាស់ដើម្បីផ្គត់ផ្គង់កងទ័ពរបស់ខ្លួននៅលើសមរភូមិ។ រុស្សីត្រូវបានគេជឿថានឹងបញ្ជូនកម្លាំងបន្ថែមទៅកាន់តំបន់ទាំងផ្លូវគោក និងតាមផ្លូវអាកាស ដោយប្រើឧទ្ធម្ភាគចក្រដឹកជញ្ជូនខ្នាតយក្ស Mi-26 ដែលនីមួយៗអាចផ្ទុកទាហានបាន៨០នាក់។ ការវាយលុកនៅភាគអាគ្នេយ៍នៃទីក្រុង (ខាកូវ)Kharkov ក៏នឹងនាំកងទ័ពអ៊ុយក្រែន ខិតទៅជិតតំបន់ភាគខាងកើតនៃទីក្រុង (ដូណេតស្ក៍) Donetsk ដែលរុស្ស៊ីបានរក្សាការគ្រប់គ្រងយោធាយ៉ាងច្រើនចាប់តាំងពីសង្គ្រាមបានចាប់ផ្តើមកាលពីប្រាំមួយខែមុនផងដែរ៕ ប្រែសម្រួលដោយ: Chor Nga
  • ការរញ្ជួយដី ៦.១រ៉ិចទ័រ វាយប្រហារតំបន់ ប៉ាពួ (Papua) ប្រទេសឥណ្ឌូនេស៊ី យោងតាមមជ្ឈមណ្ឌលរញ្ជួយដីអ៊ឺរ៉ុប-មេឌីទែរ៉ាណេ (EMSC) បានឱ្យដឹងថា ការរញ្ជួយដីកម្រិត ៦.១ បានវាយប្រហារតំបន់ប៉ាពួ របស់ប្រទេសឥណ្ឌូនេស៊ីកាលពីព្រឹកថ្ងៃសៅរ៍ បន្ទាប់មកដោយការរញ្ជួយដីកម្រិត៦.២ ប្រហែលកន្លះម៉ោងក្រោយមក។ EMSC បាននិយាយថា ការរញ្ជួយដីលើកទីមួយបានវាយប្រហារនៅជម្រៅ១៥គីឡូម៉ែត្រ ខណៈដែលលើកទីពីរគឺនៅជម្រៅ៤០ គីឡូម៉ែត្រ។ ការរញ្ជួយនេះមិនមានអ្នកស្លាប់ ឬការខូចខាតណាមួយត្រូវបានរាយការណ៍ភ្លាមៗដោយអាជ្ញាធរនោះទេ ប៉ុន្តែទីភ្នាក់ងារឧតុនិយម និងភូគព្ភសាស្ត្រឥណ្ឌូនេស៊ី បានព្រមានអំពីការរញ្ជួយកម្រិតមធ្យម និងការខូចខាតស្រាល៕ បកប្រែដោយ រម៉ាម វ៉ុង
  • អភិបាលក្រុងញូវយ៉ក ប្រកាសអាសន្នគ្រោះមហន្តរាយ បន្ទាប់ពីរកឃើញជំងឺស្វិតដៃជើងនៅក្នុងទឹកលូ អភិបាលក្រុងញូវយ៉កលោកស្រី ខេធី ហូឈុល (Kathy Hochul) បានប្រកាសអាសន្នគ្រោះមហន្តរាយរដ្ឋកាលពីថ្ងៃសុក្រ បន្ទាប់ពីគំរូនៃមេរោគជំងឺស្វិតដៃជើងត្រូវបានរកឃើញនៅក្នុងទឹកសំណល់នៅក្នុងស្រុកចំនួនបីនៅខាងក្រៅទីក្រុងញូវយ៉ក។ បទបញ្ជាប្រតិបត្តិរបស់លោកស្រី ហូឈុល (Hochul) បានកើតឡើងជាងមួយខែបន្ទាប់ពីមនុស្សពេញវ័យម្នាក់នៅតំបន់ រ៉កឡែន (Rockland County) ភាគខាងជើងនៃទីក្រុងញូវយ៉ក ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺនេះនៅក្នុងខែកក្កដាមក។ វាជាករណីជំងឺស្វិតដៃជើងដំបូងគេ ដែលបានបញ្ជាក់នៅសហរដ្ឋអាមេរិកក្នុងរយៈពេលជិតមួយទសវត្សរ៍ ។ បទបញ្ជាប្រតិបត្តិរបស់លោកស្រី ហូឈុល (Hochul) បាននិយាយថា មេរោគប៉ូលីយ៉ូ មានវត្តមាននៅក្នុងសំណាកទឹកសំណល់ដែលប្រមូលបាននៅដើមខែមេសា។ មេរោគត្រូវបានរកឃើញនៅក្នុងសំណាកទឹកសំណល់ដែលបានយកនៅក្នុងតំបន់ អូរ៉េង (Orange), រ៉កឡែន (Rockland) និង ស៊ូលីវ៉ាន់(Sullivan) ជារៀងរាល់ខែចាប់តាំងពីខែមេសា។ បន្ទាប់ពីជំងឺនេះត្រូវបានរកឃើញ មន្ត្រីក្រុងញូវយ៉កបានចាប់ផ្តើមជំរុញអ្នកស្រុកដែលមិនបានចាក់វ៉ាក់សាំង ឱ្យទទួលបានវិស្សមកាលជំងឺស្វិតដៃជើង។ ខណៈពេលដែលមនុស្សគ្រប់វ័យស្ថិតក្រោមការគំរាមកំហែង ហើយមេរោគនេះប៉ះពាល់ជាចម្បងលើកុមារដែលមានអាយុចាប់ពី ៣ ឆ្នាំឡើងទៅ៕ បកប្រែដោយ រម៉ាម វ៉ុង
  • សហរដ្ឋអាមេរិកផ្តល់រង្វាន់ ៤០,០០០ដុល្លារ ដល់អ្នកដែលចាប់ខ្លួនជនជាតិម៉ាឡេស៊ីដែលកំពុងរត់គេចខ្លួនពីបទពុករលួយ ភ្នាក់ងារអនុវត្តច្បាប់របស់សហរដ្ឋអាមេរិក នឹងផ្តល់រង្វាន់ចំនួន $40,000 សម្រាប់ព័ត៌មាន ដែលនាំទៅដល់ការចាប់ខ្លួនអ្នកម៉ៅ ផ្នែកការការពារជាតិម៉ាឡេស៊ី ដែលបានរត់គេចខ្លួន មុនការកាត់ទោសនៅក្នុងរឿងអាស្រូវសំណូកដ៏ធំបំផុតមួយក្នុងប្រវត្តិសាស្ត្រយោធាសហរដ្ឋអាមេរិក។ លោក (លេនណាល ក្លេន ហ្វ្រេនស៊ីស)Leonard Glenn Francis ដែលត្រូវបានគេស្គាល់ថាជា ” (ហ្វេត លេនណាល)Fat Leonard” បានរត់គេចខ្លួន បន្ទាប់ពីកាត់ផ្តាច់ប្រព័ន្ធ GPS ដែលជាប់នឹងកជើងរបស់គាត់។ គាត់ត្រូវបានគេគ្រោងនឹងកាត់ទោស នៅចុងខែកញ្ញាបន្ទាប់ពីបានសារភាពកំហុសក្នុងឆ្នាំ២០១៥ ចំពោះតួនាទីរបស់គាត់នៅក្នុងសំណុំរឿងសូកប៉ាន់ចំនួន ៣៥លានដុល្លារ ដែលពាក់ព័ន្ធនឹងមន្ត្រីជាន់ខ្ពស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក។ សេចក្តីជូនដំណឹងបាននិយាយថា ហ្វ្រេនស៊ីស Francis ត្រូវបានប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់២៥ឆ្នាំនៅពេលដែលគាត់បានកាត់ផ្តាច់ឧបករណ៍តាមដាន GPS កជើងរបស់គាត់នៅថ្ងៃទី៤ ខែកញ្ញាឆ្នាំ២០២២ ប៉ុន្តែលោកបានរត់គេចខ្លួន ពីការកាត់ទោស៕ ប្រែសម្រួលដោយ: ជ ង៉ា
  • តួកគីចាប់ខ្លួនមេដឹកនាំ អាយស៊ីល (ISIL) ជាន់ខ្ពស់ លោកប្រធានាធិបតី រេស៊ីប ថាយយីប អឺដូរហ្គេន (Recep Tayyip Erdogan) បាននិយាយថា កងកម្លាំងសន្តិសុខទួរគីបានចាប់ខ្លួនឥស្សរជនជាន់ខ្ពស់របស់ក្រុម អាយស៊ីល(ISIL)។ លោកអឺដូហ្គេន (Erdogan) បានប្រាប់អ្នកសារព័ត៌មានថា មេបញ្ជាការដែលមានរហស្សនាមថា អាប៊ូហ្សីដ( Abu Zeyd) ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសទួរគី ក្នុងប្រតិបត្តិការមួយ ដែលធ្វើឡើងដោយប៉ូលីស និងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ប្រទេសទួរគី។ ឈ្មោះពិតរបស់អាប៊ូ ហ្សីដ គឺ បាស្សា ហាថាប ហ្គាសល អាល់ស៊ូម៉ាយដាយ( Bashar Hattab Ghazal al-Sumaida) ហើយត្រូវបានកំណត់អត្តសញ្ញាណ ដោយរបាយការណ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ជា “នាយកប្រតិបត្តិជាន់ខ្ពស់ម្នាក់នៃអង្គការភេរវករ អាយស៊ីល[ISIL]” ។ ប្រព័ន្ធផ្សព្វផ្សាយទួរគីបានរាយការណ៍ថា តាមពិតទៅ អាល់ស៊ូម៉ាយដាយ (al-Sumaidai) អាចជាបុរសគេស្គាល់ថា ជាជនជាតិអ៊ីរ៉ាក់ ដែលជាមេដឹកនាំថ្មីនៃក្រុម អាស៊ីល(ISIL) ទាំងមូល។ ទោះបីជាយ៉ាងណាក៏ដោយ លោក អឺដូរហ្គេន គ្រាន់តែសំដៅលើ លោកអាល់ស៊ូម៉ាយដាយ (al-Sumaidai ) ថាជាមន្ត្រីកំពូលអាយស៊ីល( […]
  • អាមេរិកដាក់ទណ្ឌកម្មលើក្រុមហ៊ុនអ៊ីរ៉ង់ ជុំវិញការចោទ ប្រកាន់ថា បានប្រើដ្រូនរបស់ខ្លួននៅអ៊ុយក្រែន ក្រសួងរតនាគារអាមេរិក បង្ហាញទណ្ឌកម្មប្រឆាំងនឹងក្រុមហ៊ុនចំនួនបួន ជុំវិញតួនាទីក្នុងការផ្គត់ផ្គង់រុស្ស៊ីជាមួយយន្តហោះគ្មានមនុស្សបើកអ៊ីរ៉ង់។ សហរដ្ឋ អាមេរិក បានដាក់ទណ្ឌកម្មលើក្រុមហ៊ុនអ៊ីរ៉ង់ ដែលខ្លួនបានចោទប្រកាន់ថា បានសម្របសម្រួលជើងហោះហើរយោធា ដើម្បីដឹកជញ្ជូនយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ទៅកាន់ប្រទេសរុស្ស៊ី និងក្រុមហ៊ុនចំនួនបីផ្សេង ទៀត ពាក់ព័ន្ធនឹងការផលិតយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់។ អាមេរិកចោទអ៊ីរ៉ង់ថា បានផ្គត់ផ្គង់យន្តហោះគ្មានមនុស្សបើកឲ្យរុស្ស៊ី សម្រាប់ប្រើក្នុងសង្រ្គាមនៅអ៊ុយក្រែន តែក្រុងតេអេរ៉ង់បានបដិសេធ។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោកអាន់តូនី ប្លីងឃិន (Antony Blinken) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា “យោធារុស្ស៊ីកំពុងទទួលរងការខ្វះខាតការផ្គត់ផ្គង់ដ៏ធំនៅក្នុងអ៊ុយក្រែន ដោយសារតែការដាក់ទណ្ឌកម្ម និងការគ្រប់គ្រងការនាំចេញ ដោយបង្ខំឱ្យរុស្ស៊ីងាកទៅរកប្រទេស ដែលអាចជឿទុកចិត្តបាន ដូចជាអ៊ីរ៉ង់សម្រាប់ការផ្គត់ផ្គង់ និងឧបករណ៍”ដែលជាអ្នកគាំទ្ររុស្ស៊ីក្នុងការឈ្លានពានអ៊ុយក្រែន។ គួរបញ្ជាក់ថា ការដាក់ ទណ្ឌកម្មកាលពីថ្ងៃព្រហស្បតិ៍ បានកើតឡើងនៅពេលដែលកិច្ចចរចាដោយប្រយោលរវាងអ៊ីរ៉ង់ និងសហរដ្ឋ អាមេរិក បានធ្វើឱ្យមានភាពជាប់គាំងអាចឆ្ពោះទៅរកការរស់ឡើងវិញនូវកិច្ចព្រមព្រៀងឆ្នាំ២០១៥ ដែលដាក់ កម្រិតលើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្មមួយចំនួន។ ប្រែសម្រួលដោយ ប៊ុន សុភាព
  • មនុស្ស២នាក់ត្រូវបានគេបាញ់នៅក្នុងឧទ្យាន មែមមើររែល ផាក ទីក្រុងយូរវែលឌី ខ្មាន់កាំភ្លើង បានបាញ់ប្រហារនៅ Memorial Park ក្នុងទីក្រុងយូរវែលឌី (Uvalde) រដ្ឋតិចសាស់។ ការបាញ់កាំភ្លើងបានធ្វើឲ្យមានការភ្ញាក់ផ្អើល ជាអ្វីដែលអាជ្ញាធរជឿថាជាអំពើហឹង្សាទាក់ទងនឹងក្រុមក្មេងទំនើង ដែលទីតាំងនេះស្ថិតនៅចម្ងាយប្រហែលមួយម៉ាយកន្លះពីសាលាបឋមសិក្សាដែលត្រូវបានបិទ ដែលមនុស្ស២១នាក់ ត្រូវបានសម្លាប់ក្នុងខែឧសភាដោយខ្មាន់កាំភ្លើងវ័យជំទង់។ ប៉ូលីសបាននិយាយថា មនុស្សពីរនាក់ត្រូវបានគេបាញ់នៅម៉ោងប្រហែល៥ និង៣០នាទី ល្ងាច។ នាយកដ្ឋានប៉ូលីស យូរវែលឌី (Uvalde ) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អនីតិជនពីរនាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងទីក្រុង សាន់អាន់តូនីយូ (San Antonio) ដើម្បីព្យាបាល។ អត្តសញ្ញាណ និងស្ថានភាពរបស់ជនរងគ្រោះមិនត្រូវបានគេដឹងភ្លាមៗនោះទេ។ ប៉ូលីសបាននិយាយកាលពីយប់ថ្ងៃព្រហស្បតិ៍ថា ជនសង្ស័យចំនួន៤នាក់កំពុងស្ថិតក្នុងការឃុំឃាំងនិងកំពុងសាកសួរ។ គួរបញ្ជាក់ថា ឧទ្យាន Memorial Park នៅទីក្រុងយូរវែលឌី (Uvalde) ជាកន្លែងដែលមានករណីបាញ់ប្រហារកាលពីខែឧសភា បណ្តាលឲ្យមនុស្សជាច្រើននាក់ស្លាប់ និងរងរបួស៕ ប្រែសម្រួលដោយ ប៊ុន សុភាព
  • ចំនួនអ្នកស្លាប់ដោយគ្រោះរញ្ជួយដី នៅខេត្តស៊ីឈួន កើន ឡើងដល់ ៨២នាក់ ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដី កាលពីថ្ងៃចន្ទនៅខេត្តស៊ីឈួន ភាគនិរតីនៃប្រទេសចិន មានចំនួន៨២នាក់ហេីយ។ គួរបញ្ជាក់ថាចំណុចកណ្តាល នៃការរញ្ជួយដីកម្រិត ៦.៨រិចទ័រ ស្ថិតនៅតំបន់លួទីង (Luding) ក្នុងខេត្តហ្គាន់ជិ ដែលជាតំបន់ស្វយ័តទីបេ។ការស្វែងរកនិងជួយសង្គ្រោះនៅតែបន្តជាមួយនឹងបុគ្គលិកជាង១០.០០០ នាក់នៅនឹងកន្លែងរួមទាំងទាហានវិស្វករ និងបុគ្គលិកសង្គ្រោះបឋម។ ក្រុមប្រឹក្សា រដ្ឋរបស់ប្រទេសចិនបានបញ្ជូនក្រុមការងារដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងដោយនិយាយថាអាទិភាពដំបូងគឺការជួយសង្គ្រោះជីវិត។អាជ្ញាធរមូលដ្ឋានក៏កំពុងផ្តល់សេវាប្រឹក្សាផ្លូវចិត្តដល់អ្នកដែលរងផលប៉ះពាល់ផងដែរ៕ ប្រែសម្រួលដោយ ប៊ុន សុភាព
  • ការបន្ថែមចំនួនមន្ត្រីរាជការនៅថ្នាក់រាជធានី ខណ្ឌជារឿងធម្មតា ដើម្បីបំពេញតម្រូវការការងារ ការបន្ថែម មន្ត្រីរាជការនៅ រាជធានីភ្នំពេញ នៅថ្នាក់ខណ្ឌ វាជារឿងធម្មតា បើការប្រតិភូកម្មការងារពីថ្នាក់កណ្តាល មកថ្នាក់ក្រោមជាតិកាន់តែច្រើន យើងក៏ត្រូវបន្ថែមមនុស្សមកបំពេញការងារអោយកាន់តែច្រើនដែរ សំដៅធ្វើយ៉ាងណា អោយការផ្តល់សេវាជូនប្រជាពលរដ្ឋនេះ បានលឿន ទាន់ ពេលនិងមានតម្លាភាព។ នេះបើតាមការបញ្ជាក់ពីលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាងអោយឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាលរងខណ្ឌច្បារអំពៅ១រូបគឺលោក កាទើ អះម៉ាត់សទើរ នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ នៅសាលាខណ្ឌច្បារអំពៅ ។ លោក កើត ឆែ បានមាន ប្រសាសន៍ថា ក្នុងនាមអាជ្ញាធរ កងកម្លាំង ត្រូវតែការពារនិងថែរក្សាសន្តិភាព ទោះក្នុងតម្លៃណាក៏ដោយ ព្រោះជារបស់មានតំលៃ មិនអាចកាត់ថ្លៃបាន។ ក្នុងនាមប្រជាពលរដ្ឋខ្មែរ ត្រូវអរគុណសម្តេចតេជោហ៊ុន សែន ដោយសម្តេចនេះហើយ ជាអ្នករកសន្តិភាពបានមកដោយលំបាក។ លោក កើត ឆែ ក្នុងឱកាសនោះ ក៏បានសម្តែងនូវការកោតសរសើរ ចំពោះអាជ្ញាធរខណ្ឌ មន្ត្រីរាជការទាំងអស់ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងការបំរើសេវាកម្មផ្សេងៗជូនប្រជាពលរដ្ឋបានយ៉ាងល្អនិងមានសម្លាភាព រហូតធ្វើអោយប្រជាពលរដ្ឋគោរពស្រលាញ់ នាំគ្នាបោះឆ្នោតជូនចៅសង្កាត់មកពីគណបក្សប្រជាជនកម្ពុជាជាប់ឆ្នោតយ៉ាងផ្លូកទឹកផ្លូកដីកាលពីថ្ងៃទី០៥មិថុនាកន្លងមកថ្មីៗនេះ។ […]
  • គណៈរដ្ឋមន្ត្រី បានអនុម័តទាំងស្រុង លើសេចក្តីព្រាងគោល នយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍កម្ពុជា ២០២២- ២០៣០ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បានអនុម័តទាំងស្រុងលើសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍កម្ពុជា ២០២២-២០៣០ នៅក្នុងកិច្ចប្រជុំក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី០៩ ខែកញ្ញា ឆ្នាំ២០២២នេះ។ សេចក្តីព្រាងគោលនយោបាយ អភិវឌ្ឍន៍វិស័យប្រៃសណីយ៍កម្ពុជា ២០២២-២០៣០ នឹងជួយដល់ការទំនើបកម្មសេវា ប្រៃសណីយ៍ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ពង្រីកបណ្ដាញប្រៃសណីយ៍ ឱ្យមានវិសាលភាពទូលំទូលាយ។ ឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា គោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍កម្ពុជា ២០២២-២០៣០ មានគោលបំណង ពង្រឹង និងពង្រីកការផ្តល់សេវាប្រៃសណីយ៍ឱ្យបានទូលំទូលាយប្រកបដោយគុណភាព ប្រសិទ្ធភាព ប្រសិទ្ធផល សុវត្ថិ ភាព និងភាពជឿទុកចិត្ត ព្រមទាំង គាំទ្រការធ្វើពិពិធកម្មសេវាប្រៃសណីយ៍ និងការធ្វើអាជីវកម្មផ្តល់សេវាក្នុងវិស័យប្រៃសណីយ៍ ជាមួយ នឹងការជំរុញការធ្វើទំនើបកម្ម និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីរួមចំណែកទ្រទ្រង់ ការអភិវឌ្ឍពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូ និក និងគាំទ្រដល់ពិពិធកម្មសេដ្ឋកិច្ចកម្ពុជា។ គោលនយោ បាយកំណត់គោលដៅ ចំនួន៤រួមមាន ១៖ ធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងវិស័យប្រៃសណីយ៍ ដើម្បីធានាការលើកកម្ពស់គុណភាពសេវា និងការពារផល ប្រយោជន៍របស់អ្នកប្រើប្រាស់ ២៖ […]
  • សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៤ នៅព្រឹកថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើ​ញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈដូចខាងក្រោម៖ ១- សេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍កម្ពុជា២០២២-២០៣០។ ២- សេចក្តីព្រាងរបាយការណ៍ពាក់កណ្ដាលអាណត្តិឆ្នាំ២០២១ នៃការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ (ផ.យ.អ.ជ) ២០១៩-២០២៣។ ៣- សេចក្តីព្រាងគោលនយោបាយជាតិអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២២-២០៣០។ ៤- បញ្ហាផ្សេងៗ សំណើរសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ ពិធីសារទីបួន ស្តីពី វិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន៕
  • សម្តេចតេជោ គាំទ្រឲ្យវិទ្យាស្ថានយុទ្ធសាស្ត្រ KSI បើកដំណើរក្លឹបសេដ្ឋកិច្ចអាស៊ាន ដើម្បីរួមចំណែកជួយផ្ដល់ធាតុចូលដល់អាស៊ាន នាយកវិទ្យាស្ថានយុទ្ធសាស្ត្រ KSI ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានស្នើសុំសម្តេចតេជោ បើកដំណើរក្លឹបសេដ្ឋកិច្ចអាស៊ាន ដើម្បីរួមចំណែកជួយផ្ដល់ធាតុចូលដល់អាស៊ាន។ ជាការឆ្លើយតបសម្តេចតេជោ គាំទ្រ ឲ្យវិទ្យាស្ថានយុទ្ធសាស្ត្រ KSI បើកដំណើរក្លឹបសេដ្ឋកិច្ចអាស៊ាន ដោយក្លឹបគួរពិចារណាចូលរួមចំណែកលើការពិនិត្យ វាយតម្លៃ និងផ្ដល់ធាតុចូលដល់អាស៊ាន។ ក្នុងជំនួបសំដែងការគួរសមជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ នៅវិមានសន្តិភាព លោក តាន់ ស្រ៊ី មីឆែល យ៉េវ (Tan Sri Michael Yeoh) ប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រ KSI ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានអបអរសាទរជូនចំពោះសម្ដេចតេជោ ដែលកំពុងទទួលបានជោគជ័យក្នុងការដឹកនាំអាស៊ាន ក្នុងនាមជាប្រធានអាស៊ាន និងទទួលបានជោគជ័យក្នុងការដឹកនាំកម្ពុជា ទទួលបានសុខសន្តិភាព និងស្ថេរភាព ធ្វើឲ្យកម្ពុជាជាកន្លែងទាក់ទាញប្រកបដោយសក្ដានុពល សម្រាប់ការវិនិយោគ ដែលជាកត្តានាំឲ្យកម្ពុជាមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ។ លោក យ៉េវ បានបញ្ជាក់ជូនសម្ដេចតេជោថា បំណងរបស់លោកមកកាន់កម្ពុជានៅពេលនេះ គឺដើម្បីសុំការគាំទ្រ និងអនុញ្ញាតចាប់ផ្ដើមដំណើរការក្លឹបសេដ្ឋកិច្ចអាស៊ាន ដែលមានទិសដៅជាចម្បង គឺចូលរួមចំណែកជួយផ្ដល់ធាតុចូលដល់អាស៊ាន ជាស្ពានរវាងអាស៊ាន និងស្ថាប័ន និងវិស័យផ្សេងៗ […]

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)