ព័ត៌មានថ្មី
- កម្ពុជា-តួកគី ប្តេជ្ញាបន្តពង្រឹងកិច្ចប្រតិបត្តិការលើការប្រយុទ្ធប្រឆាំងភេរវកម្ម សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យ លោកជំទាវ UIKU Kocaefe ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋតួកគីប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម។ សម្តេចក្រឡាហោម បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលតួកគី ដែលបានផ្តល់កិច្ចសហប្រតិបត្តិការនានាជាមួយកម្ពុជា ជាពិសេសកិច្ចសហប្រតិបត្តិការលើការងាររក្សាសន្តិភាព។ សម្តេចក្រឡាហោម ក៏បានរំលឹកអំពីដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់ប្រទេសតួកគី កាលពីឆ្នាំ២០១៩កន្លងមក។នាឱកាសនោះភាគីទាំងពីរ ក៏បានពិភាក្សាគ្នាលើសេចក្តីព្រាងក្នុងការចុះអនុស្សរណៈយោគ យល់គ្នាចំពោះវិស័យអប់រំ និងការអភិវឌ្ឍន៍ធនធានមនុស្ស ដែលបច្ចុប្បន្នសេចក្តីព្រាងនេះស្ថិតនៅក្នុងការពិនិត្យ និងកែសម្រួលនៅឡើយ។ សម្តេចក្រឡាហោម ក៏បានមានប្រសាសន៍បន្ថែមទៀតថា ក្នុងការចុះអនុស្សរណៈយោគយល់គ្នានេះដែរ ភាគីកម្ពុជាក៏មានបំណងចង់បន្ថែមការងាររដ្ឋបាលថ្នាក់ក្រោមជាតិ និងផ្នែករក្សាសន្តិសុខបន្ថែមទៀត ដើម្បីពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរឱ្យកានតែទូលំទូ លាយឡើង។ សម្តេចក្រឡាហោម ក៏បានលើកឡើងពីកំណែទម្រង់ថ្នាក់ក្រោមជាតិតាមបែបវិមជ្ឈការ និងវិសហមជ្ឈការដែលផ្តល់អំណាចទៅដល់ថ្នាក់ក្រោមជាតិឱ្យបានច្រើនតាមដែលអាចធ្វើទៅបានទាំងថវិកា និងធនធានមនុស្ស។ ជាការឆ្លើយតប លោកជំទាវ UIKU Kocaefe បានមាន ប្រសាសន៍ថា កិច្ចសហប្រតិបត្តិការកន្លងមក ជាពិសេសក្នុងការងារប្រឆាំងអំពើភេរវកម្ម កម្ពុជា នឹងតួកគីមានជំហរស្រដៀងគ្នា ក្នុងនាមជាប្រធានអាស៊ាន កម្ពុជាបានខិតខំប្រឹងប្រែងដោះស្រាយវិបត្តិនៅភូមា ក្រោមជំហរចង់មានកិច្ចចរចារដែលនេះជាបេសកកម្មមួយដ៏លំបាកដែលកម្ពុជាកំពុងតែជំនះ។ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ចំពោះបេសកកម្មនេះអាចនិយាយបានថា […]
- ខេត្តសៀមរាប មានទីតាំងសម្រាប់បញ្ចូលរថយន្តអគ្គិសនីហើយ សៀមរាប៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី (EV Charging Station) ដែលមានទីតាំងឋិតនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងពីការកើនឡើងគួរឱ្យកត់សម្គាល់នៃការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា ដោយក្នុងរយៈពេល៧ខែ ក្នុងឆ្នាំ២០២២ មានរថយន្តអគ្គិសនីសរុបចំនួន៣០៥គ្រឿងបានចុះបញ្ជី ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ មានការកើនឡើងប្រមាណ១៨០៦% ដែលជាការឆ្លុះបញ្ចាំងឱ្យឃើញនូវការយល់ដឹង និងការគាំទ្ររបស់ប្រជាពលរដ្ឋលើការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា។ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី (EV Charging Station) ក្នុងក្រុងសៀមរាប ខេត្តសៀមរាប កាលពីម្សិលមិញ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុលបញ្ជាក់ថា ការប្រើប្រាស់រថយន្តអគ្គិសនី មានគុណសម្បត្តិល្អច្រើន ជាងរថយន្តប្រើប្រេង ឥន្ធនៈ។ ពន្ធនាំចូលលើរថយន្តអគ្គិសនីនេះមានតម្លៃទាប ជាងពន្ធនាំចូលនៃរថយន្តប្រើប្រេងឥន្ធនៈ ម្យ៉ាងវិញទៀតការប្រើប្រាស់រថយន្តអគ្គិសនីចំណេញថាមពលច្រើនជាងរថយន្តប្រើប្រេងឥន្ធនៈដល់ទៅ៣ដង។ ចំណែកការជួសជុលថែទាំមានការចំណាយតិចដោយសារគ្រឿងបន្លាស់រថយន្តអគ្គិសនីមានចំនួនតិច ជាពិសេសជាងនេះទៀត ការប្រើប្រាស់រថយន្តអគ្គិសនីមិនបំភាយឧស្ម័នពុលទៅក្នុងបរិយា កាស និងមានសំឡេងស្ងាត់ល្អផងដែរ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បន្ថែមថា ក្រៅពីរថយន្តអគ្គិសនី ក្រសួងបានជំរុញទោចក្រយានយន្ត (ម៉ូតូ)ឱ្យប្រើប្រាស់ថាមពលអគ្គិសនីផងដែរ។ ក្នុងនោះ UNDP បានឯកភាពផ្ដល់ម៉ូតូឱ្យក្រសួងចំនួន៣០គ្រឿង ហើយក្រសួងគ្រោងទិញប្រមាណពី៣០ ទៅ៥០គ្រឿងបន្ថែមទៀត […]
- សម្ដេចតេជោ បញ្ជាក់ថា ការផ្អាកព្រះរាជពិធីបុណ្យអុំទូកនៅភ្នំពេញ មិនមែនដោយសាររដ្ឋអស់ថវិកាទេ តាមរយៈសារសំឡេងផ្ញើជូនជនរួមជាតិ នៅព្រឹកថ្ងៃទី ១៥ កញ្ញានេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មានមូលហេតុពីរដែលនាំឱ្យសម្តេចសម្រេចផ្អាកព្រះរាជពិធី បុណ្យអុំទូកនៅរាជធានីភ្នំពេញ ដោយ សារការរាតត្បាតជំងឺកូវីដ-១៩ មិនទាន់បិទបញ្ចប់ទាំងស្រុង ហើយមូលហេតុធំមួយទៀតនោះ គឺកម្ពុជាត្រូវទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ដែលនឹងត្រូវរៀបចំដំណាលគ្នានឹងថ្ងៃប្រារព្ធព្រះរាជពិធីបុណ្យអុំទូក។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងក្នុងសារសំឡេងថា យើងមិនខ្វះលុយសម្រាប់ដោះស្រាយបញ្ហាត្រឹមបុណ្យ អុំទូកនោះទេ ព្រោះក្នុងមួយខែ រដ្ឋបានបញ្ចេញថវិកាប្រមាណ ៤០ លាន ដុល្លារ ដើម្បីជួយដល់ប្រជាជនក្រីក្រ និងងាយរងគ្រោះដោយសារកូវីដ១៩។ រាជរដ្ឋាភិបាល ផ្តល់អាទិភាពសម្រាប់ប្រជាជនក្រីក្រ ហើយយើងក៏មិនខ្វះលុយត្រឹមតែព្រះរាជពិធីបុណ្យអុំទូក ដែលចាយត្រឹម តែ៤ ទៅ៥លានដុល្លារប៉ុណ្ណោះ។ នេះមិនមែនជាមូលហេតុពិតប្រាកដនៃការផ្អាកព្រះរាជពិធីបុណ្យអុំទូកនោះទេ ប៉ុន្តែយើងគោរពចំពោះអ្នកវាយតម្លៃខុស យើងសូមកោតសរសើរចំពោះអ្នកវាយតម្លៃខុសបែបនេះ ដែលពួកគេនៅតែជាអ្នកបរាជ័យមួយជីវិត។ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីសប្តាហ៍មុន រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសផ្អាកព្រះរាជពិធី បុណ្យអ៊ុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ ដោយសារ មានផលវិបាកជាតិ។ នៅគឺត្រូវរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលមេដឹកនាំថ្នាក់ ពិភពលោកមកចូលរួម៕
- រដ្ឋសភាកម្ពុជា-ឡាវ ឯកភាពគ្នាពង្រីកកិច្ចសហប្រតិបត្តិការរដ្ឋសភាឱ្យសមស្របស្ថានការណ៍ជាក់ស្តែង សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និង ឯកឧត្តមបណ្ឌិត សាយ សំភូន ភូមវិហាន ប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានឯកភាពគ្នានៅក្នុងការបង្កើនកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទំាងពីរ ឱ្យកាន់តែមានប្រសិទ្ធភាពនិងគ្រប់ជ្រុងជ្រោយឡើង តាមរយៈការខិតខំអនុវត្តរាល់កិច្ចព្រមព្រៀងដែលរដ្ឋសភាប្រទេសទំាងពីរធ្លាប់បានឯកភាពគ្នានាពេលកន្លងមក។ ថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទំាងពីរបានឯកភាពគ្នា ឱ្យមន្រ្តីជំនាញពិនិត្យសិក្សាថា ត្រូវធ្វើការកែសម្រួលកិច្ចព្រមព្រៀមចាស់ ឬត្រូវបង្កើតកិច្ចព្រមព្រៀងថ្មីតែម្តង ដើម្បីឱ្យឆ្លើយតបនឹងសភាពការណ៍ជាក់ស្តែងក្នុងការបម្រើផលប្រយោជន៍ដល់ប្រទេសទាំងសងខាង។ ថ្នាក់ដឹកនាំរដ្ឋសភាកម្ពុជានិងឡាវបានលើកឡើងពីការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការគ្នាឱ្យកាន់តែស៊ីជម្រៅ មានប្រសិទ្ធភាព លើគ្រប់វិស័យនេះ នៅក្នុងជំនួបពិភាក្សាការងារទ្វេភាគីរវាង សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងឯកឧត្តមបណ្ឌិត សាយ សំភូន ភូមវិហាន នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ នៅវិមានរដ្ឋភាឡាវ ក្នុងឱកាសសម្តេចប្រធានរដ្ឋសភា បាននិងកំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាពនៅក្នុងប្រទេសឡាវ។ ឯកឧត្តមបណ្ឌិត សាយ សំភូន ភូមវិហាន និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក៏បានសន្យាថា នឹងខិតខំជំរុញការផ្លាស់ប្តូរដំណើរទស្សនកិច្ច ផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក ឱ្យកាន់តែសកម្មឡើងនៅគ្រប់កម្រិត រួមទំាងថ្នាក់បច្ចេកទេសនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាប្រទេសទំាងពីរផងដែរ។ ប្រធានរដ្ឋសភាកម្ពុជានិងឡាវ ក៏បានសន្យាបន្តថែរក្សាសាមគ្គីជាប្រពៃណី និងបងប្អូនល្អ នៅក្នុងការគំាទ្រគ្នានៅលើវេទិការអន្តរសភានានា ផងដែរ។ ឯកឧត្តមបណ្ឌិត សាយ […]
- លោកស្កូលស៍ និងលោកពូទីនពិភាក្សា ពីអ៊ុយក្រែនតាមទូរស័ព្ទ CGTN÷ អធិការបតីអាល្លឺម៉ង់លោក អូឡាហ្វ ស្កូលស៍ (Olaf Scholz) បាននិយាយថា លោកបានចូលរួមក្នុងការសន្ទនាតាមទូរស័ព្ទដ៏វែងមួយ ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដោយបាននិយាយអំពីស្ថាន ភាពចុងក្រោយបង្អស់ នៅអ៊ុយក្រែន។ អ្នកនាំពាក្យ ស្ទេហ្វេន ហីប៊ីស្ត្រីត (Steffen Hebestreit) បាននិយាយថាលោក ស្កូលស៍ (Scholz) បានប្រើការហៅទូរស័ព្ទរយៈពេល ៩០ នាទី ដើម្បីបញ្ជាក់ពីតម្រូវការក្នុងការធា នាសុវត្ថិភាពនៃរោងចក្រថាមពលនុយក្លេអ៊ែរ ហ្សាពោរីហ្យា (Zaporizhia) ក្នុងប្រទេសអ៊ុយក្រែន ហើយបានអំពាវនាវដល់លោក ពូទីន (Putin) ឱ្យបន្តអនុវត្តយ៉ាងពេញលេញនូវកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិដែលគាំទ្រដោយអង្គការសហប្រជាជាតិ។ បើយោងតាមសេចក្តីថ្លែងការណ៍ដែលចេញដោយវិមានក្រឹមឡាំង។ លោក ពូទីន(Putin) ក៏បានប្រាប់ ស្កូលស៍ថា រុស្ស៊ីផ្តល់លទ្ធភាពដល់គណៈកម្មាធិការកាកបាទក្រហម ដល់អ្នកទោសអ៊ុយក្រែន និងបានគូសបញ្ជាក់អំពីឆន្ទៈរបស់រុស្ស៊ី ក្នុងការនៅតែជាអ្នកផ្គត់ ផ្គង់ថាមពលដែលអាចទុកចិត្តបានផងដែរ៕ បកប្រែដោយ រម៉ាម វ៉ុង
- កំពង់ផែភាគខាងកើត ប្រទេសចិន ត្រូវបានផ្អាកដំណេីរការ ខណៈព្យុះទីហ្វុងមុយហ្វា កាន់តែខិតចូលជិត (CNN) អាជ្ញាធរនៅក្នុងខេត្ត ជឺជាង (Zhejiang )ភាគខាងកើតរបស់ប្រទេសចិន បានបញ្ជាឱ្យកប៉ាល់ត្រឡប់ ទៅកំពង់ផែវិញ ដោយបានប្រាប់សាលារៀនឱ្យបិទ និងជម្លៀសអ្នកទេសចរចេញពីកោះក្បែរនោះ ខណៈដែលព្យុះទីហ្វុងដ៏ខ្លាំងបំផុតមួយនៅឆ្នាំនេះ គ្រោងនឹងបោក បក់តំបន់នោះនៅថ្ងៃពុធនេះ។ ព្យុះទីហ្វុង មុយហ្វា ( Muifa) បានឆ្ពោះទៅកាន់ទីក្រុងកំពង់ផែភ្លោះ នីងបូ និង ចូវហ្សាន ដែលជាកំពង់ផែមមាញឹកបំផុតទីពីរនៅក្នុងប្រទេសចិន។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថា ព្យុះស៊ីក្លូនទី១២ ប្រចាំឆ្នាំរបស់ប្រទេសចិន ត្រូវបានគេរំពឹងថា នឹងនាំមកនូវភ្លៀងធ្លាក់យ៉ាងគំហុកនៅលើតំបន់ឆ្នេរភាគខាងកើត និងភាគខាងត្បូងដែលមានរលកកម្ពស់រហូតដល់ ៥ម៉ែត្រ។ វិទ្យាស្ថានដឹកជញ្ជូនអន្តរ ជាតិសៀងហៃបាននិយាយថា ទីក្រុងសៀងហៃនឹងផ្អាកប្រតិបត្តិការមួយចំនួននៃកំពង់ផែរបស់ខ្លួន រួមទាំងស្ថានីយ យ៉ាងហ្សាន និងផ្សេងទៀត ចាប់ពីល្ងាចថ្ងៃអង្គារ និងបញ្ឈប់ប្រតិបត្តិការទាំងអស់នៅព្រឹកថ្ងៃពុធ។ ក្រុមហ៊ុនអាកាសចរណ៍ ឆាយណា សៅធឺន អ៊ែរឡាញ (China Southern Airlines) បាននិយាយថា ខ្លួនបានលុបចោលជើងហោះហើរចំនួន២៥ នៅអាកាស យានដ្ឋានសៀងហៃ កាលពីថ្ងៃអង្គារ ហើយគ្រោងនឹងលុបចោលចំនួន១១ ទៀតនៅថ្ងៃពុធ។ ទូរទស្សន៍រដ្ឋបាននិយាយថា មនុស្សប្រហែល ១៣,០០០ នាក់មកពីកោះ និងកន្លែងទេសចរណ៍នៅជិត […]
- រុស្ស៊ីបានចំណាយប្រាក់ជាង ៣០០ លានដុល្លារដោយ សម្ងាត់ ដើម្បីជះឥទ្ធិពលលើអ្នកនយោបាយបរទេស BBC៖ រុស្ស៊ីបានចំណាយប្រាក់ជាង ៣០០ លានដុល្លារ ដោយសម្ងាត់ចាប់តាំងពីឆ្នាំ ២០១៤ ដើម្បីជះឥទ្ធិពលលើអ្នកនយោបាយនៅក្នុងប្រទេសជាង ២៤។ ការវាយ តម្លៃនេះ គឺផ្អែកលើការលើស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក ដែលត្រូវបានប្រកាសកាលពីថ្ងៃអង្គារ។ មន្ត្រីរដ្ឋបាលលោក បៃដិន បាននិយាយក្នុងអំឡុងសន្និ សីទសារព័ត៌មានតាមទូរស័ព្ទថា មន្ត្រីចារកម្មអាមេរិក “វាយតម្លៃលើបញ្ហាទាំងនេះគឺជាតួលេខអប្បបរមា ហើយថារុស្ស៊ីទំនងជាបានផ្ទេរមូលនិធិបន្ថែមដោយសម្ងាត់នៅក្នុងករណីដែលមិនបានរកឃើញ។ មន្ត្រីរដ្ឋបាលរបស់លោក បៃដិន បាននិយាយថា សហគមន៍ស៊ើប ការណ៍សម្ងាត់អាមេរិកកំពុងធ្វើបទសម្ភាសន៍ជាលក្ខណៈឯកជនលើប្រទេសមួយចំនួន ស្តីពីការផ្តល់ហិរញ្ញ ប្បទានសម្ងាត់របស់រុស្ស៊ីដោយបន្ថែមថា ការសង្ខេបនឹងរក្សាការសម្ងាត់។ កាលពីឆ្នាំមុន មន្ត្រីស៊ើបការណ៍សម្ងាត់អាមេរិកក៏បានវាយតម្លៃនៅក្នុងរបាយការណ៍មួយថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ទំនងជាមានការប៉ុនប៉ងអនុញ្ញាតដើម្បីមានឥទ្ធិពលលើការបោះ ឆ្នោតឆ្នាំ២០២០ របស់អាមេរិក ដើម្បីគាំទ្រអតីតប្រធានាធិ បតី Donald Trump ផងដែរ។ ប៉ុន្តែគ្មានរដ្ឋាភិបាលបរទេសណាមួយបានសម្របសម្រួលលទ្ធផលចុង ក្រោយនោះទេ៕ ប្រែសម្រួលដោយ: ជ ង៉ា
- ទាហានជិត១០០នាក់ បានស្លាប់ក្នុងការប៉ះទង្គិចគ្នារវាងអាមេនី និងអាស៊ែបៃហ្សង់ BBC៖ ការប្រយុទ្ធគ្នារវាងអាមេនី និងអាស៊ែបៃហ្សង់ កាលពីយប់ថ្ងៃច័ន្ទ បានសម្លាប់ទាហានជិត១០០នាក់។ នាយករដ្ឋ មន្ត្រីអាមេនី លោកនីខូល ផាសស្ហិនយៀន (Nikol Pashinyan) បាននិយាយថា ទាហានរបស់ខ្លួនចំនួន ៤៩ នាក់បានស្លាប់ នៅក្នុងការប៉ះទង្គិចគ្នាមួយយប់។ ក្រសួង ការពារជាតិអាស៊ែបៃហ្សង់បាននិយាយថា ទាហានរបស់ខ្លួនចំនួន ៥០ នាក់ក៏ត្រូវបានសម្លាប់ផងដែរ។. ចំណុចស្នូលនៃជម្លោះគឺការដណ្តើមតំបន់ (ណាកនណូ ការ៉ាបាស) Nagorno-Karabakh យោងទៅតាមព្រំដែន ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ វាគឺជាផ្នែកមួយនៃប្រទេស អាស៊ែបៃហ្សង់ ប៉ុន្តែត្រូវបានកាន់កាប់ដោយជនជាតិអាមេនី។.ប្រទេស ទាំងពីរគឺជាផ្នែកមួយនៃសហភាពសូវៀតមុនពេលការរំលាយរបស់ខ្លួននៅចុងឆ្នាំ១៩៩១។ ជម្លោះនេះបាននាំឱ្យមានសង្គ្រាមពេញលក្ខណៈនៅក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ និងឆ្នាំ ១៩៩០ ដែលជាសង្រ្គាមរយៈពេលប្រាំមួយសប្តាហ៍ក្នុងឆ្នាំ ២០២០ និងបន្តការប៉ះទង្គិចគ្នាជាច្រើនទសវត្សរ៍៕ ប្រែសម្រួលដោយ: ជ ង៉ា
- មេដឹកនាំកុលសម្ព័ន្ធប្រឆាំងតាលីបង់ម្នាក់ ក្នុង៥នាក់ បានស្លាប់ក្នុងការទម្លាក់គ្រាប់បែកនៅប៉ាគីស្ថាន ប៉ូលីសបាននិយាយថា មនុស្ស៥នាក់ ត្រូវបានសម្លាប់នៅក្នុងការបំផ្ទុះ នៅភាគពាយ័ព្យប្រទេសប៉ាគីស្ថានរួមទាំងមេដឹកនាំកុលសម្ព័ន្ធប្រឆាំងតាលីបង់ ដ៏មានឥទ្ធិពលម្នាក់ផងដែរ នៅក្នុងការទម្លាក់គ្រាប់បែកដ៏ធំលើកដំបូងក្នុងរយៈពេលជាងមួយទសវត្សរ៍។ ការវាយប្រហារកាលពីថ្ងៃអង្គារ បានកើតឡើងនៅពេលដែលមានការភ័យខ្លាចកើនឡើងអំពីការវិលត្រឡប់របស់ក្រុមតាលីបង់-ប៉ាគីស្ថានដែលត្រូវបានគេស្គាល់ថា TTP ទៅកាន់តំបន់ស្វាត (Swat) នៅភាគពាយ័ព្យប៉ាគីស្ថាន ដែលកិច្ចចរចាសន្តិភាពរវាងកងកម្លាំងសន្តិសុខ និងក្រុមយុទ្ធជនដែលបានចាប់ផ្តើមកាលពីឆ្នាំមុនបានបរាជ័យ។ មន្ត្រីប៉ូលីសក្នុងតំបន់ស្វាត (Swat) លោក ហ្សាហីដម៉ាវាដ (Zahid Marwat) បានប្រាប់រ៉យទ័រថា មេដឹកនាំគណៈកម្មាធិ ការសន្តិភាពអ៊ីដ្រេស ខាន់ ត្រូវបានសម្លាប់រួមជាមួយ នឹងអង្គរក្សពីរនាក់ នៅពេលរថយន្តរបស់ពួកគេបានបើកពីលើឧបករណ៍បំផ្ទុះ បញ្ជាពីចម្ងាយ។គ្មាននរណាម្នាក់បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះទេ។ គួរបញ្ជាក់ថា ចាប់តាំងពីក្រុមតាលីបង់ បានត្រលប់មកវិញនូវអំណាចនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន កាលពីឆ្នាំមុន ទីក្រុងអ៊ីស្លាម៉ាបាដ បានត្អូញត្អែរអំពីការវាយប្រហារដោយក្រុមតាលីបង់-ប៉ាគីស្ថា នជាពិសេសនៅតាមព្រំដែន៕ ប្រែសម្រួលដោយ ប៊ុន សុភាព
- ស្លាប់ពីរនាក់ ក្នុងការបាញ់ប្រហារនៅមន្ទីរយោធាថៃ CGTN÷ មន្ត្រីប៉ូលិស និងកងទ័ពបាននិយាយថា ទាហានថៃម្នាក់ បានសម្លាប់មនុស្ស ២នាក់ និងម្នាក់ ទៀតរងរបួសនៅក្នុងការបាញ់ប្រហារ នៅមូលដ្ឋានយោធាក្នុងទីក្រុងបាងកក នៅថ្ងៃពុធនេះ។ យោធាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា វរសេនីយ៍ ទោ យ៉ងយុទ្ធ ម៉ុងកនគីម (Yongyuth Mungkornkim) ជំនួយការនៅមហាវិទ្យា ល័យ រ៉ូយ៉ាល់ អាមី វ័រ ខលឡេច (Royal Army War College) បានបាញ់សម្លាប់ទាហានបីនាក់នៅម៉ោងប្រហែល ៨:៤៥ព្រឹកនេះផង។ លោក ឃីសសានណា ផាត់ថាណាឆារ៉ន (Kissana Phathanacharoen) អ្នកនាំ ពាក្យរងនគរបាលជាតិ បានប្រាប់អ្នកយកព័ត៌មានថា បុរសអាយុ ៥៩ ឆ្នាំរូបនេះបានព្យាយាមរត់គេចពីកន្លែងកើតហេតុ ប៉ុន្តែបានប្រគល់ខ្លួននៅម៉ោងប្រហែល ១០ ព្រឹកនេះ។ លោកវរសេនីយ៍ឯក សេរីចាន់ ង៉ា (Sirichan Nga) អ្នកនាំពាក្យរងនៃកងយោធពលខេមរភូមិន្ទ បានមាន ប្រសាសន៍ថា កងទ័ពសូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃយោធិនដែលបានទទួលមរណភាព និងអ្នករងរបួស។ មូលហេតុនៃឧបទ្ទវហេតុនេះកំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ៕ បកប្រែដោយ […]
- អគ្គីភ័យឆាបឆេះ បន្ទប់តាំងបង្ហាញយានយន្តអេឡិចត្រូនិកនៅ ប្រទេសឥណ្ឌាសម្លាប់មនុស្ស ៨ នាក់ ប៉ូលិសបាននិយាយថា យ៉ាងហោចណាស់មនុស្ស៨ នាក់បានស្លាប់ និង១១នាក់ បានរងរបួសនៅក្នុងអគ្គីភ័យ ឆាប ឆេះនៅកន្លែងតាំងបង្ហាញយានយន្តអេឡិចត្រិច នៅក្នុងទីក្រុងសេចខនដឺរ៉ាបែត (Secunderabad) ក្នុងប្រទេសឥណ្ឌា។ យោងតាមប៉ូលីសបានឱ្យដឹងថា អគ្គីភ័យបានឆាប ឆេះកាលពីល្ងាចថ្ងៃចន្ទ នៅក្នុងបន្ទប់ក្រោមដីនៅសណ្ឋាគារមួយដែលភាគច្រើននៃអ្នកស្លាប់ នៅក្នុងអគ្គីភ័យគឺជាអ្នកស្នាក់នៅសណ្ឋាគារនេះ។ រូបភាពប្រព័ន្ធផ្សព្វផ្សាយបានបង្ហាញថាប៉ូលីស និងអ្នកពន្លត់អគ្គីភ័យ បានប្រើប្រាស់រថយន្តស្ទូច និងឧបករណ៍ផ្សេងទៀត ដើម្បីជួយសង្គ្រោះជន រងគ្រោះ ដែលជាប់គាំងនៅក្នុងសណ្ឋាគារ។ នាយករដ្ឋមន្ត្រីលោកណារិនដ្រាម៉ូឌី (NarendraModi) បាននិយាយថា លោកមានការសោកស្ដាយចំពោះការស្លាប់នេះ ហើយបានសន្យាថានឹងផ្តល់សំណងដល់ជនរងគ្រោះ៕ ប្រែសម្រួលដោយ ប៊ុន សុភាព
- រដ្ឋមន្ត្រីក្រសួងការងារ ដឹកនាំគណៈប្រតិភូចូលរួមក្នុងកិច្ច ប្រជុំរដ្ឋមន្រ្តីការងារ និងមុខរបរ ប្រទេស G20 (ឥណ្ឌូណេស៊ី)៖ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ បានដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួមកិច្ចប្រជុំ ការងារអាទិភាពរបស់ក្រុមការងារមុខរបរ G20 នៃកិច្ចប្រជុំរដ្ឋមន្ត្រីការងារ និងមុខរបរ ប្រទេស G20 ក្រោមប្រធានបទ “ការធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌការងារ ដើម្បីរួមគ្នាស្តារឡើងវិញ” រៀបចំធ្វើឡើង នៅទីក្រុងបាលី សាធារណរដ្ឋឥណ្ឌូណេស៊ី។ នាឱកាសនោះ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បានសំដែងនូវការកោតសរសើរ និងអបអរសាទរដល់សាធារណរដ្ឋឥណ្ឌូនេស៊ី ក្នុងឋានៈជាប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីការងារ និងមុខរបរប្រទេស G20 ដែលបានកំណត់យក “ការធ្វើឱ្យប្រសើរ ឡើងនូវលក្ខខណ្ឌការងារ ដើម្បីរួមគ្នាស្តារឡើងវិញ” មកធ្វើជាមូលបទរួម និងជ្រើសរើសបញ្ហា អាទិភាពចំនួន ៤ ដែលពាក់ព័ន្ធនឹងការលើកកម្ពស់ការងារសមរម្យសម្រាប់ជនពិការ, ការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស, ការបង្កើតការងារប្រកបដោយចីរភាព និងការកែសម្រួលគោលនយោបាយការពារការងារសម្រាប់ការការពារអ្នកធ្វើការទាំងអស់ឲ្យកាន់តែមានប្រសិទ្ធភាព និងបង្កើនភាពធន់ មកធ្វើជារបៀប វារៈសម្រាប់កិច្ចពិភាក្សានេះ។ នេះពិតជាការឆ្លើយតបយ៉ាងត្រឹមត្រូវ និងចំពេលបំផុតចំពោះបញ្ហាដែលយើងបាននឹងកំពុងប្រឈម ក្នុងកំឡុងពេលវិបត្តិនៃការរីករាលដាលជំងឺកូវីដ-១៩ ដែលបានបង្កផលប៉ះពាល់យ៉ាងធំធេងជាសកលលើគ្រប់វិស័យ រួមទាំង វិស័យការងារផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រី សង្កត់ធ្ងន់ថា […]
- ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ចុះត្រួតពិនិត្យហេដ្ឋារចនា សម្ព័ន្ធផ្លូវថ្នល់ ជាមួយនឹងការប្រើប្រាស់ម៉ាស៊ីនរ៉ូប៉ូត ដើម្បីត្រួតពិនិត្យប្រព័ន្ធ លូក្នុងក្រុងសៀមរាប សៀមរាប៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំ ក្រុមការងារបច្ចេកទេសចុះត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងប្រព័ន្ធលូនៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប ដោយមានការចូលរួមថ្នាក់ដឹកនាំក្រសួងទទួលបន្ទុក និងមន្ត្រីជំនាញពាក់ព័ន្ធ។ ការចុះពិនិត្យនេះមានការប្រើប្រាស់នូវម៉ាស៊ីនរ៉ូប៉ូតត្រួតពិនិត្យប្រព័ន្ធលូ ដែលជាបច្ចេកវិទ្យាទំនើបមានភ្ជាប់ ជាមួយកាមេរ៉ា អាចមើលឃើញស្ថានភាពជាក់ស្ដែងប្រព័ន្ធលូផ្ទៃខាងក្នុង ការកកស្ទះ ឬការខូចខាត ដើម្បីចាត់វិធានការដោះស្រាយបានទាន់ពេលវេលា។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានអញ្ជើញចុះពិនិត្យ និងចាត់វិធាន ការដោះស្រាយ ក៏ដូចជាស្វែង រកមូលហេតុនៃការបង្កឱ្យមានជំនន់ទឹកភ្លៀង ជន់លិចបណ្តាផ្លូវមួយចំនួនក្នុងក្រុងសៀមរាប បង្កការបាក់ច្រាំងដងស្ទឹងសៀមរាប និងខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២កន្លងទៅ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានផ្ដាំផ្ញើ និងសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាផ្លូវថ្នល់របស់យើងទាំងអស់គ្នា សម្អាតចិញ្ចើមផ្លូវមុខផ្ទះឱ្យបានស្អាត ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ពីព្រោះសំរាមជាប្រភពនាំមកនូវកកស្ទះដល់ប្រព័ន្ធលូ ជាពិសេសកុំចាក់ដីខ្ពស់ជាងផ្លូវ ដែលអាចបង្កឱ្យមានការជន់លិច ធ្វើឱ្យផ្លូវឆាប់ខូចមុនអាយុកាល និងសូមចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ដើម្បីជៀសវាងគ្រោះថ្នាក់ចរាចរណ៍៕
- អង្គការបេះដូងជប៉ុន ជួយព្យាបាលកុមារាម្នាក់ ដែលមានជម្ងឺមហារីកថ្លើម រហូតជាសះស្បើយ កុមារា ឧត្តម មានអាយុ៧ឆ្នាំ គេបានមកសម្រាកព្យាបាលដោយសារជម្ងឺមហារីកថ្លើម។ ពេលនេះគេត្រូវបានចេញពីមន្ទីរពេទ្យដោយសុវត្ថិភាពហើយ។ កុមារា ឧត្តម ប្រៀប បានទៅនិងបងប្រុសម្នាក់ដ៏ល្អ ចេះជួយមើលថែអ្នកជម្ងឺតូចៗដែលមកសម្រាកព្យាបាលនៅក្នុងបន្ទប់ជាមួយគ្នា។ ទំរាំទទួលបានជោគជ័យក្នុងការព្យាបាលជម្ងឺនេះ គេបាន ជម្នេះនូវការលំបាកនិងឈឺចាប់ជាច្រើន ដូចជាការវះកាត់ដ៏ធំចំពោះរូបគេ និងទទួលរងនូវឥទ្ធិពលនានាដែលបណ្តាលមកពីការប្រើប្រាស់ថ្នាំគីមីប្រឆាំងនឹងជម្ងឺមហារីកជាដើម។ នៅថ្ងៃដែល ឧត្តម បានចេញពីមន្ទីរពេទ្យ គេបានអោបវេជ្ជ បណ្ឌិតដែលបានមើលថែទាំយ៉ាងកក់ក្តៅដល់រូបគេតាំងពីចូលព្យាបាលដំបូងរហូតមកដល់ថ្ងៃនេះ។ ថ្វីត្បិតតែគេទទួលបានជោគជ័យលើការព្យាបាលជម្ងឺនេះហើយក្តី តែគេត្រូវតែមកតាមដានសុខភាពតាមការណាត់អោយបានទៀង ទាត់។ គួរបញ្ជាក់ផងដែរថា ជម្ងឺមហារីកលើកុមារ គឺជាជំងឺដែលអាចសង្គ្រោះបានប្រសិនបើការព្យាបាលបានទាន់ពេលវេលា និងត្រឹមត្រូវ។
- សម្ដេចតេជោ ជំរុញឲ្យមានការធ្វើពាណិជ្ជកម្ម នៅក្នុងក្រប ខណ្ឌអាហ្វតា ដើម្បីផលប្រយោជន៏ឲ្យគ្នាទៅវិញទៅមក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីជំរុញឲ្យមានការធ្វើពាណិជ្ជកម្ម នៅក្នុងក្របខណ្ឌអាហ្វតា ដើម្បីផលប្រយោជន៏ឲ្យគ្នាទៅវិញទៅមក ពិសេសក្នុងក្រប ខណ្ឌ RCEP។ ក្នុងឱកាសអនុញ្ញាត ឱ្យប្រតិភូរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ដឹកនាំដោយលោកជំទាវ មេ ហ្វេលសា អាសម៉ាត់ ណារិនឌីន រដ្ឋលេខាប្រចាំការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រ៊ុយណេដារ៉ូសាឡឹម ចូលជួបសំដែងការគួរ សម និងពិភាក្សាការងារ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញានេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ការបើកដំណើរការប្រទេសឡើងវិញ និងបានបើកកិច្ចប្រជុំដោយផ្ទាល់ ដែលសបញ្ជាក់ឲ្យឃើញថាជំងឺកូវីដ-១៩ មិនមែនជាឧបសគ្គតទៅទៀតទេ។ អ្វីដែលជាបញ្ហានៅពេលនេះ គឺភាពមិនច្បាស់លាស់ផ្នែកសេដ្ឋកិច្ច សង្គ្រាមរុស្ស៊ី-អ៊ុយ ក្រែន ដែលកំពុងបង្កឲ្យមានភាពច្របូកច្របល់ផ្នែកសេដ្ឋកិច្ច កើតចេញពីការដាក់ ទណ្ឌ កម្មលើប្រទេសរុស្ស៊ី។ ទណ្ឌកម្មនោះមិនត្រឹមតែប៉ះពាល់ដល់សេដ្ឋកិច្ចតំបន់អឺរ៉ុបប៉ុណ្ណោះទេ ក៏ប៉ុន្តែបានប៉ះពាល់ទាំងសេដ្ឋកិច្ច នៅក្នុងតំបន់រួមទាំងសេដ្ឋកិច្ចកម្ពុជាផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ក្នុងកាលៈទេសៈនេះ បានរំលេចចេញនូវកាលានុវត្តន៏ភាពថ្មី ខាងសេដ្ឋកិច្ច ជាមួយនឹងការកើនឡើង លើវិស័យពាណិជ្ជកម្មក្នុងតំបន់។ ជាអាថ៌ការកើនឡើងពាណិជ្ជកម្ម កម្ពុជា-វៀតណាម ពាណិជ្ជកម្មកម្ពុជា -ថៃ កម្ពុជា […]
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


