ព័ត៌មានថ្មី
- រដ្ឋមន្ត្រីក្រសួងបរិស្ថាន ស្នើឱ្យភាគី KOICA ពិនិត្យលទ្ធភាពលើការពង្រីកកិច្ចសហប្រតិបត្តិលើការបំពាក់សម្ភារៈមន្ទីរ ពិសោធន៍នៃក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានស្នើឱ្យភាគី KOICA ពិនិត្យលទ្ធភាពលើការពង្រីកកិច្ចសហប្រតិ បត្តិ បន្ថែមទៀត ជាអាទិ៍ការរៀបចំនិងបំពាក់សម្ភារៈមន្ទីរ ពិសោធន៍នៃក្រសួងបរិស្ថាន ការគ្រប់គ្រងសំរាម សំណល់រឹង ការរៀបចំទីលានទុកដាក់សំរាម សំណល់រឹង ប្រព័ន្ធលូ និងប្រព័ន្ធចម្រោះទឹកស្អាតនៅថ្នាក់ក្រោមជាតិ ព្រមទាំងការ ពង្រីកទីផ្សារសម្រាប់ផលិតផលពីតំបន់ការពារធម្មជាតិ។ ការស្នើនេះធ្វើឡើងនារសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ បានទទួលជួប ក្រុមការងារទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ដឹកនាំដោយលោក Hyunjun Rho ប្រធាន KOICA ប្រចាំកម្ពុជា ដើម្បីសម្ដែងការគួរសម និងពិភាក្សាការងារ។ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការកន្លងមករវាងក្រសួងបរិស្ថាន និង KOICA ជាពិសេសលើកិច្ចគាំពារបរិស្ថាន។ ជាការឆ្លើយតប លោក Hyunjun Rho បានថ្លែងអំណរ គុណដល់ឯកឧត្តមរដ្ឋមន្ត្រី សម្រាប់ការគាំទ្រគម្រោងនានារបស់ KOICA កន្លងមក និងបានគូសបញ្ជាក់ថា កម្ពុជា គឺជាដៃគូដ៏សំខាន់មួយរបស់ KOICA ។ ជាមួយគ្នានេះ KOICA […]
- កម្ពុជាទទួលបានពានរង្វាន់ពិភពលោកចំនួន២ ជាប់ជាគោលដៅទេសចរណ៍វប្បធម៌ និងទេសចរណ៍យុវជនឈានមុខគេ កម្ពុជាទទួលបានពានរង្វាន់ពិភពលោកចំនួន២ពីស្ថាប័ន World Travel Awards ទីមួយគឺពានរង្វាន់គោលដៅវប្បធម៌ឈានមុខគេក្នុងទ្វីបអាស៊ីឆ្នាំ២០២២ (Asia’s Leading Culture Destination 2022) និងទី២ពានរង្វាន់គោលដៅទេសចរណ៍យុវជនឈានមុខគេក្នុងទ្វីបអាស៊ីឆ្នាំ២០២២ (Asia’s Leading Youth Travel Destination 2022)។ ពិធីប្រគល់ពានរង្វាន់ទាំងនេះដែរត្រូវបានធ្វើឡើងនាព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិ ITE HCMC 2022 នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២។ ឯកឧត្ដម ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍និងសហប្រតិបត្តិការអន្តរជាតិនៃក្រសួងទេសចរណ៍ ជាអ្នកឡើងទទួលពានរង្វាន់ទាំងពីរនេះក្នុងនាមតំណាងរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា។ គួរជម្រាបថា មុនឈានដល់ការទទួលបានពានរង្វាន់ទាំងពីរនេះ ភ្ញៀវទេសចរប្រមាណ២លាននាក់ជុំវិញពិភពលោក បានចូលរួមក្នុងការបោះឆ្នោតជ្រើសរើសប្រទេសកម្ពុជាជាគោលដៅទេសចរណ៍វប្បធម៌ និងជាគោលដៅទេសចរណ៍យុវជនឈានមុខគេក្នុងទ្វីបអាស៊ីឆ្នាំ២០២២។ ឯកឧត្ដម ថោង រដ្ឋសក្តិ បានឱ្យដឹងថា តាមរយៈការអនុវត្តនូវផែនការយុទ្ធសាស្ត្រស្តីពីការបើកទទួលទេសចរណ៍វ៉ាក់សាំង, វិធានការគោលនយោបាយជំរុញចលនាទេសចរណ៍ផ្ទៃក្នុងឆ្នាំ២០២១-២០២៣, ផែនទីចង្អុលផ្លូវស្តីពីផែនការស្តារនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយដំណាក់កាលនៃវិបត្តិជំងឺកូវីដ-១៩ ឆ្នាំ២០២០-២០២៥ ដំណាក់កាលទី២ (Recovery) និងឈរលើយុទ្ធសាស្ត្រចាក់ស្រោចវ៉ាក់សាំង ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឱ្យកម្ពុជាមានសន្ទុះចំនួនភ្ញៀវទេសចរអន្តរជាតិកើនឡើង៥៨០ភាគរយក្នុងរយៈពេល៨ខែដើមឆ្នាំ២០២២ ដែលមានចំនួនជិត១លាននាក់។ កត្តាទាំងនេះធ្វើឱ្យកម្ពុជាត្រូវបានជ្រើសរើសតាមរយៈការបោះឆ្នោតពីអ្នកទេសចរជាង២លាននាក់ […]
- រដ្ឋមន្ត្រីក្រសួងការងារ ៖ADBកំពុងរៀបចំគម្រោងជំនាញ សម្រាប់សេដ្ឋកិច្ចនាពេលអនាគត ដើម្បីជួយដល់ឧស្សាហកម្មនៅកម្ពុជា ADB បាននិងកំពុងសិក្សាស្រាវជ្រាវរៀបចំគម្រោងថ្មីមួយឈ្មោះថា “គម្រោងជំនាញ សម្រាប់សេដ្ឋកិច្ចនាពេលអនាគត ក្នុងគោលបំណងចម្បង គឺធ្វើឱ្យឧស្សាហកម្មនៅកម្ពុជាប្រសើរឡើង ដើម្បីចូលរួមអនុវត្តឆ្លើយតបទៅនឹងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម គោលនយោ បាយអភិវឌ្ឍន៍មុខរបរនិងការងារ, គោលនយោបាយជាតិ ស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។ គម្រោងថ្មីនេះ ក៏ជម្រុញឱ្យការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ផែនការយុទ្ធសាស្រ្តសកម្មភាពការធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និង ផែនការមេសម្រាប់ការអភិវឌ្ឍគ្រឹះស្ថាន TVET រួមមានការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ ការបំពាក់ឧបករណ៍សម្ភារៈ ការអភិវឌ្ឍធនធានមនុស្ស ការអភិវឌ្ឍកម្មវិធីសិក្សា ការបណ្តុះបណ្តាល ប្រាក់ឧបត្ថម្ភសិស្ស កម្មសិក្សា (គ្រូនិងសិស្ស) និងការសិក្សាផ្អែកលើការងារផងដែរ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ ក្នុងឱកាសអនុញ្ញាតឲ្យលោកជំទាវ Jyotsana Varma នាយិកាប្រចាំប្រទេស នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចូលជួបសម្តែងការគួរសម និង ពិភាក្សាការងារមួយចំនួន ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) នៅទីស្តីការក្រសួងការងារ។ ឯកឧត្តម រដ្ឋមន្រ្តីវាយតម្លៃខ្ពស់ ចំពោះបេសកម្ម និង កិច្ចសហប្រតិបត្តិការនាពេលកន្លងមករបស់លោកជំទាវ […]
- ឆេះហាងខារ៉ាអូខេនៅប្រទេសវៀតណាម ស្លាប់១២នាក់ ទីភ្នាក់ងារសារព័ត៌មានវៀតណាម បានរាយការណ៍កាលពីថ្ងៃពុធថា អគ្គីភ័យបានឆាបឆេះ បារខារ៉ាអូខេមួយ នៅខាងក្នុងអគារបួនជាន់ក្នុងខេត្ត បាញ់ ឌុង (Binh Duong) ប្រទេសវៀតណាម។ អគ្គិភ័យនេះ បានបណ្តាល ឲ្យ មនុស្ស១២នាក់បានស្លាប់ និង៤០នាក់ផ្សេងទៀតរងរបួស។ មន្ត្រីក្នុងតំបន់ម្នាក់បានប្រាប់ AFP ថា ក្រុមជួយសង្គ្រោះកំពុងបន្តស្វែងរកជនរងគ្រោះនៅកន្លែងកើតហេតុ។ ហើយមូលហេតុនៃការឆេះនេះ មិនទាន់ត្រូវបានគេកំណត់ ហើយកំពុងត្រូវបានស៊ើបអង្កេត៕ បកប្រែដោយ រម៉ាម វ៉ុង
- មីយ៉ាន់ម៉ានឹងចាប់ផ្តើមទិញផលិតផលប្រេងពីរុស្ស៊ីគិតជាប្រាក់រូប មីយ៉ាន់ម៉ា៖ ឧត្តមសេនីយ មីន អុង ឡាំង (Min Aung Hlaing) ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ (SAC) បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន RIA របស់រុស្ស៊ីក្នុងបទសម្ភាសន៍មួយថា ប្រទេសមីយ៉ាន់ម៉ា បានត្រៀមខ្លួន ដើម្បីចាប់ផ្តើមបង់ប្រាក់សម្រាប់ផលិតផលប្រេងរបស់រុស្ស៊ីជាប្រាក់រូល។ លោក មីន អុងឡាំង ក៏បានជួបជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមែរ ពូទីន នៅថ្ងៃពុធនេះរួចហើយ នៅខាងក្រៅវេទិកាសេដ្ឋកិច្ចបូព៌ាលើកទី៧ នៅទីក្រុង វ្ល៉ាឌីវ៉ូស្តុក (Vladivostok) ។ ការផ្គត់ផ្គង់ផលិតផលប្រេងពីរុស្ស៊ី ទៅមីយ៉ាន់ម៉ាកំពុងត្រូវបានអនុវត្តដោយជោគជ័យរួចហើយ។ នៅប៉ុន្មានថ្ងៃទៀត ពួកគេនឹងទទួលបានការផ្គត់ផ្គង់ប្រេងម៉ាស៊ូតដំបូងពីប្រទេសរុស្ស៊ី។ សម្រាប់ប្រព័ន្ធទូទាត់ ដែលរូបិយប័ណ្ណភាគីរុស្ស៊ីទទួលយកគេនឹងបង់ជាប្រាក់។ នេះជួយសម្រួលកិច្ចការរបស់មីយ៉ាន់ម៉ាយ៉ាងខ្លាំង ពីព្រោះនៅក្នុងរូបិយប័ណ្ណផ្សេងទៀតមានការរឹតបន្តឹងជាច្រើនទាក់ទងនឹងការទទួល និងផ្ទេរ៕ បកប្រែដោយ រម៉ាម វ៉ុង
- ចំនួនអ្នកស្លាប់កើនឡើងដល់ ១០នាក់ បន្ទាប់ពីព្យុះទីហ្វុង ហ៊ីនណាមន័រ វាយប្រហារកូរ៉េខាងត្បូង មនុស្ស១០នាក់ត្រូវបានគេរាយការណ៍ថា បានស្លាប់ បន្ទាប់ពីព្យុះទីហ្វុងដ៏មានឥទ្ធិពលបំផុត បានវាយប្រហារប្រទេសកូរ៉េខាងត្បូង ដោយបានវាយលុកតំបន់ភាគខាងត្បូងនៃប្រទេស បង្កជាការជន់លិចផ្លូវថ្នល់ និងអគារជាច្រើន និងបណ្តាលឱ្យមានការបាក់ដី។ ទីភ្នាក់ងារសារព័ត៌មានបាននិយាយថា អ្នកស្លាប់ចំនួន ៧នាក់ត្រូវបានគេរកឃើញនៅក្នុងចំណតរថយន្តក្រោមដីលិចទឹកដែលភ្ជាប់ទៅនឹងអគារផ្ទះល្វែងមួយក្នុងទីក្រុងប៉ូហាង (Pohang) ភាគអាគ្នេយ៍ ហើយមនុស្សពីរនាក់ផ្សេងទៀតដែលជាប់នៅក្នុងចំណតរថយន្តត្រូវបានជួយសង្គ្រោះនៅរស់។ សារព័ត៌មាន យ៉ុនហាប់ បានរាយការណ៍ថា “ក្រុមអ្នកជួយសង្គ្រោះកំពុងធ្វើប្រតិបត្តិការបង្ហូរទឹកចេញពីយានដ្ឋានចំណត ដើម្បីស្វែងរកជនរងគ្រោះដែលនៅសេសសល់ ប៉ុន្តែទំនងជាមិនអាចរកឃើញអ្នកនៅរស់រានមានជីវិតបន្ថែមទេ” ៕ ប្រែសម្រួលដោយ: ជ ង៉ា
- កុមារជាង៧០០នាក់ បានស្លាប់ នៅក្នុងមជ្ឈមណ្ឌលផ្ដល់អាហារូបត្ថម្ភសូម៉ាលី ទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) បានព្រមានថា ផ្នែកខ្លះនៃប្រទេសសូម៉ាលី នឹងទទួលរងនូវគ្រោះទុរ្ភិក្សក្នុងរយៈពេលប៉ុន្មានខែ។ កាលពីឆ្នាំ២០១១ ទុរ្ភិក្សនៅប្រទេសសូម៉ាលី បានឆក់យកជីវិតមនុស្ស ជាងមួយភាគបួននៃ១លាននាក់ ដែលភាគច្រើនជាកុមារ។ តំណាងអង្គការយូនីសេហ្វ សូម៉ាលី លោក វ៉ាហ្វា សាអ៊ីដ ( Wafaa Saeed) បានប្រាប់សន្និសីទសារព័ត៌មាន នៅទីក្រុងហ្សឺណែវថា “កុមារចំនួន៧៣០នាក់ ត្រូវបានគេរាយការណ៍ថា បានស្លាប់នៅក្នុងមជ្ឈមណ្ឌលអាហារ និងអាហារូបត្ថម្ភនៅទូទាំងប្រទេស នៅចន្លោះខែមករានិងខែកក្កដាឆ្នាំនេះប៉ុ ន្តែចំនួនអាចនឹងមានកាន់តែច្រើន នៅពេលដែលការស្លាប់ជាច្រើនមិនត្រូវបានរាយការណ៍” ។ គួរបញ្ជាក់ថា មជ្ឈមណ្ឌលនេះ គឺសម្រាប់កុមារ ដែលមានកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ ក៏ដូចជាកុមារ ដែលមានជំងឺផ្សេងទៀតដូចជា កញ្ជ្រឹល ជំងឺអាសន្នរោគ ឬគ្រុនចាញ់។ អង្គការយូនីសេហ្វ បាននិយាយថា ការផ្ទុះជំងឺកំពុងកើនឡើងក្នុងចំណោមកុមារ មានករណីសង្ស័យថា កើតជំងឺកញ្ជ្រឹល ប្រហែល១៣,០០០នាក់ក្នុងប៉ុន្មានខែថ្មីៗនេះ។ ក្នុងនោះ ៧៨ ភាគរយជាកុមារអាយុក្រោម ៥ ឆ្នាំ។ ការ ផ្តល់មូលនិធិ សម្រាប់ប្រទេសសូម៉ាលី បានកើនឡើងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ជាមួយនឹងការអំពាវនាវកញ្ចប់ថវិកា១.៤៦ពាន់លានដុល្លារ របស់អង្គការសហប្រជាជាតិ ត្រូវបានផ្តល់មូលនិធិ៦៧ភាគរយ៕ […]
- អង្គការសហប្រជាជាតិ ថ្កោលទោសការសម្លាប់ជនស៊ីវិល១៧៣នាក់ នៅរដ្ឋភាគខាងជើងនៃប្រទេសស៊ូដង់ខាងត្បូង អង្គការសហប្រជាជាតិ បានថ្កោលទោសការសម្លាប់ជនស៊ីវិល១៧៣នាក់នៅចន្លោះខែកុម្ភៈ ដល់ខែឧសភា នៅក្នុងរដ្ឋយូនីធី ភាគខាងជើងនៃប្រទេសស៊ូដង់ខាងត្បូង។ យោងតាមរបាយការណ៍រួម ដែលចេញផ្សាយដោយបេសកកម្មរបស់អង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង (UNMISS) និងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ការបំពានច្បាប់បែបនេះត្រូវបានប្រព្រឹត្តក្នុងអំឡុងពេលមានការប៉ះទង្គិចគ្នារវាងកងកម្លាំងរដ្ឋាភិបាលរួម និងកងជីវពលប្រដាប់អាវុធដែលពាក់ព័ន្ធ។ អរិភាពនៅភាគខាងត្បូង យូនិតធី ស្តេត (Unity State) បានប៉ះពាល់ដល់ភូមិ និងការតាំងទីលំនៅយ៉ាងហោចណាស់ចំនួន២៨ ដែលមានជនស៊ីវិលប្រមាណ១៧៣ នាក់បានស្លាប់ របួស១២ នាក់ និងស្ត្រី និងកុមារចំនួន ៣៧នាក់ត្រូវបានចាប់ពង្រត់។ អ្នកចាប់ពង្រត់ជាច្រើនត្រូវបានទទួលរងនូវអំពើហិង្សាផ្លូវភេទ រួមទាំងកុមារីអាយុចាប់ពី៨ឆ្នាំ និង៩ឆ្នាំផងដែរ។ របាយការណ៍មួយបាននិយាយថា ក្មេងស្រីអាយុមួយឆ្នាំត្រូវបានគេ រំលោភរហូតដល់ស្លាប់។ ករណីរំលោភសេពសន្ថវៈ និងរំលោភបូកសរុបចំនួន១៣១ករណីត្រូវបានចងក្រងជាឯកសារ។ ជនស៊ីវិលប្រហែល៤៤,០០០ នាក់ត្រូវបានផ្លាស់ទីលំនៅពីភូមិយ៉ាងហោចណាស់២៦ ។ តំណាងពិសេសរបស់អគ្គលេខាធិការ និងជាប្រធាន UNMISS បាននិយាយថា ការរំលោភសិទ្ធិមនុស្សត្រូវបានប្រព្រឹត្តដោយនិទណ្ឌភាព។ លោកបានមានប្រសាសន៍ថា រដ្ឋាភិបាលមានកាតព្វកិច្ចនៅក្រោមច្បាប់អន្តរជាតិដើម្បីការពារជនស៊ីវិល ស៊ើបអង្កេតការចោទប្រកាន់អំពីការរំលោភសិទ្ធិមនុស្ស និងឃុំឃាំងជនល្មើសឱ្យទទួលខុសត្រូវក្នុងការអនុលោមតាមស្តង់ដារកាត់ក្តីដោយយុត្តិធម៌៕ បកប្រែដោយ រម៉ាម វ៉ុង
- អ្នកលួចបរបាញ់សត្វព្រៃចំនួន២នាក់ក្នុងចំណោម ៤ នាក់ត្រូវបានអង្គការ សម្ព័ន្ធមិត្តសត្វព្រៃស្រុកថ្មបាំងចាប់ឃាត់ខ្លួន (ខេត្តកោះកុង,ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២)៖ អ្នកលួចប្រមាញ់សត្វព្រៃ ចំនួន២នាក់ក្នុងចំណោមបក្សពួក៤នាក់ត្រូវបានអង្គការសម្ព័ន្ធមិត្តសត្វព្រៃបានរួមសហការជាមួយនឹងមន្ត្រីកងរាជអាវុធហត្ថមន្ត្រីបរិស្ថានដែលបាន ធ្វើការចាប់ឃាត់ខ្លួននាវេលាម៉ោង១និង៤០នាទីរំលងអាធ្រាតឆ្លងចូល ថ្ងៃទី០៧ខែកញ្ញាឆ្នាំ២០២២នៅចំនុចភូមិទឹកល្អក់ ឃុំ ជីផាត ស្រុកថ្មបាំង ខេត្តកោះកុង ក្រោមបទចោទប្រកាន់ពីការលបលួចបបាញ់សត្វព្រៃ ក្នុង ដែនអភិរក្ស។ ជនសង្ស័យចំនួនពីរនាក់ក្នុងចំណោម ៤ នាក់ដែលត្រូវបានអង្គការសម្ព័ន្ធ មិត្តសត្វព្រៃធ្វើការចាប់ឃាត់ខ្លួនបាននាពេលនោះរួមមាន៖ ១/ឈ្មោះ ស្រី វាសនា ភេទប្រុសអាយុ៣៥ឆ្នាំជនជាតិខ្មែរបុខរបរបុគ្គលិក ក្រុមហ៊ុនមានទីលំនៅ ភូមិអូរដឹម សង្កាក់ចោមចៅ ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ២/ឈ្មោះ ហុង រត្នមុនី ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ សង្កាត់ទឹកល្អក់១ ខ័ណ្ឌទទួលគោក រាជធានីភ្នំពេញ ។ ចំណែកឯជនល្មើសពីរនាក់ផ្សេងទៀតត្រូវបានរត់គេចខ្លួនបាត់ស្រមោលតែម្ដង។ ក្នុងកិច្ចសហប្រតិបត្តិការអន្តរាគមន៍របស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃនា ពេលនោះកម្លាំងយើងបានធ្វើការរឹបអូសវត្ថុតាងរួមមាន: ១-រថយន្តម៉ាក ហ្វតពណ៍ត្រេអ៊ី ពាក់ស្លាកលេខ ២-៤៧៩៣ ខេមរ:ភូមិន្ន០២ ចំនួន១គ្រឿង ។ ២-សត្វប្រើស១ក្បាល ៣-សំពោច១ក្បាល ៤-សាច់សត្វមួយស្បោងតូច -៥ .អាវុធចំនួន៥ដើម វែង២ដើម […]
- អភិបាលខណ្ឌមានជ័យថ្មី ទុកពេល៧ថ្ងៃឲ្យម្ចាស់អាជីវកម្ម អ្នកលក់ដូរ រំលោភយកផ្លូវ និងចិញ្ចើមផ្លូវត្រូវរុះរើ រដ្ឋបាលខណ្ឌមានជ័យ បានជូនដំណឹងលើកទី២ ដល់បង ប្អូនប្រជាពលរដ្ឋ ម្ចាស់លំនៅដ្ឋាន ម្ចាស់អាជីវកម្ម តាមបណ្តោយផ្លូវសំខាន់ៗ ក្នុង ភូមិសាស្ត្រខណ្ឌមានជ័យទាំង អស់មេត្តាជ្រាបថា ដើម្បីចូលរួមសហការរក្សារបៀបរៀបរយ សណ្តាប់ធ្នាប់ ផ្លូវសាធារណៈ កាត់បន្ថយការកកស្ទះចរាចរ ណ៍ និងចូលរួមចំណែកលើកកម្ពស់សោភ័ណភាព ក្នុងរាជធានីភ្នំពេញ។ រដ្ឋបាលខណ្ឌមានជ័យ ស្នើសុំឲ្យបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាម្ចាស់អាជីវកម្ម ដែលកំពុងលក់ដូរ ដាក់តាំង ឧបករណ៍ សម្ភារៈសំណង់ទំនិញផ្សេងៗ ស្លាកយីហោ និងផើងផ្កាជាដើម… ដែលកំពុង រំលោភយកផ្លូវ និង ចិញ្ចើមផ្លូវសាធារណៈត្រូវបញ្ឈប់ជាបន្ទាន់ រាល់ការលក់ដូរ ដាក់តាំងសម្ភារៈ សំណង់ ទំនិញ ផ្សេងៗ ស្លាកយីហោ និងជើង ទាំងនោះចេញឲ្យអស់ពីលើចិញ្ចើមផ្លូវក្នុងរយះពេលចំនួន ០៧ ថ្ងៃ ដោយ គិតចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។ ក្នុងករណី លោក/លោកស្រី មិនអនុវត្តតាមខ្លឹមសារសេចក្តីជូនដំណឹងនេះទេ រដ្ឋបាលខណ្ឌមានជ័យ នឹងមានវិធានការចុះរុះរើ និងដកហូតដោយមិនទទួលខុស ត្រូវរាល់ការបាត់ បង់ ខូចខាតទ្រព្យសម្បត្តិ និងសម្ភារៈ ផ្សេងៗ ដែលមាននៅលើទីតាំងនោះឡើយ។ ចំពោះរាល់ការចំណាយក្នុងការ […]
- សម្តេចក្រឡាហោម៖ ក្រសួងមហាផ្ទៃ ទទួលពាក្យបណ្តឹងជាង១០០ករណី នៃអំពើជួញដូរមនុស្ស សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី ក៏បានមានប្រសាសន៍អំពីកិច្ចប្រតិបត្តិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សដែលនៅក្នុងរយៈពេលចុងក្រោយនេះ ក្រសួងមហាផ្ទៃបានទទួលបណ្ដឹងចំនួន១១៧ករណី។ ក្នុងឱកាសអញ្ជើញជាអធិបតី ពិធីប្រកាសផ្ទេរភារកិច្ច និងតែតាំងមុខតំណែងអគារធិការ នៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ប្រារព្ធនៅទីស្ដីការក្រសួងមហាផ្ទៃ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង បានសង្កត់ធ្ងន់ថារាល់កិច្ចប្រតិបត្តិការត្រូវតែប្រកាន់យកគោលការណ៍សំខាន់ៗ៣គឺសង្គ្រោះជនរងគ្រោះ បង្ក្រាបទីតាំងខុសច្បាប់ និងផ្ដន្ទាទោសជនល្មើស។ សម្ដេចបានមានប្រសាសន៍ជាថ្មីទៀតថា បញ្ហាជួញដូរមនុស្សជាបញ្ហា ដែលអន្តរជាតិយកចិត្តទុកដាក់ ហើយកម្ពុជាក៏ត្រូវយកចិត្តទុកដាក់ឱ្យបានខ្លាំងក្លាដែរ៕
- ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ថ្មី ប្តេជ្ញាពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគី ឲ្យកាន់តែប្រសើរឡើង សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជា ណាចក្រកម្ពុជា នាព្រឹកថ្ងៃពុធ ទី០៧ ខែកញ្ញា ឆ្នាំ២០២២ នេះ បានអនុញ្ញាតឱ្យឯកឧត្ដម Stenfan Anton Messerer ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបជូនសារតាំង និងសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា។ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងអំណរសាទរស្វាគមន៍ចំពោះឯកឧត្ដម Stenfan Anton Messerer ត្រូវបានឯកឧត្តមប្រធានាធិបតី នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ តែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញ សមត្ថភាព នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម Stenfan Anton Messerer បានសម្តែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃរវាងប្រទេសទាំងពីរ។ ឯកឧត្តមឯកអគ្គរាជទូតបានបញ្ជាក់ថា តាមរយៈបេសកកម្មការទូតរបស់ឯកឧត្តមនៅកម្ពុជា ឯកឧត្តមនឹងខិតខំរួមចំណែកធ្វើឱ្យទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃរវាងរដ្ឋាភិបាល ប្រជាជន និងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរថែមទៀត។ សម្តេចប្រមុខរដ្ឋស្តីទីមានជំនឿថា ក្នុងឋានៈឯកឧត្តមជាឯកអគ្គរដ្ឋ ទូត នៃសាធារណរដ្ឋអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមនឹងបន្តខិតខំថែរក្សាប្រពៃណីដ៏ល្អនៃចំណងមិត្ត […]
- ក្រសួងពាណិជ្ជកម្ម កំពុងត្រៀមរៀបចំ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីពាណិជ្ជកម្មអាស៊ាន ដោយផ្តោតលើសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ានសម្រាប់ឆ្នាំ២០២២ ឯកឧត្ដម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន ព្រមទាំងជាប្រធានគណៈកម្មការរៀបចំកិច្ចប្រជុំក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ានសម្រាប់ឆ្នាំ២០២២ និងកិច្ចប្រជុំពាក់ព័ន្ធ បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំត្រៀមលើកចុងក្រោយ សម្រាប់កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១-១៨ ខែកញ្ញា ឆ្នាំ២០២២ នៅទីក្រុងសៀមរាប នាពេលខាងមុខនេះ។ អនុគណៈកម្មការខ្លឹមសារ និងឯកសារ និងក្រុមការងារលេខាធិការដ្ឋាន ត្រៀមបញ្ចប់វីដេអូស្តីពីវឌ្ឍនភាព PEDs របស់កម្ពុជា សុន្ទរកថា ឯកសារបទអន្តរាគមន៍នានា និងឯកសារកិច្ចប្រជុំពាក់ព័ន្ធ ជូនប្រធានកិច្ចប្រជុំ AEM លើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ រួមទាំងកិច្ចប្រជុំទ្វេភាគី ផងដែរ។ ជាមួយគ្នានេះ អនុគណៈកម្មការពិធីការ ដឹកជញ្ជូន សន្តិសុខ សុខាភិបាល រៀបចំកន្លែងប្រជុំនិងសិល្បៈ បានចុះពិនិត្យមើលនិងត្រៀមរួចរាល់នូវទីតាំងរៀបចំកិច្ចប្រជុំ សណ្ឋាគារស្នាក់នៅ ការត្រៀមទទួលបដិសណ្ឋារកិច្ច វត្ថមានថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាល និងរដ្ឋមន្រ្តីសេដ្ឋកិច្ចពីបណ្តាសមាជិកចូលរួម ការធានាប្រព័ន្ធសន្តិសុខ ការសម្រួលដល់ការធ្វើតេស្តយកសំណាក PCR និងបន្ទប់សង្រ្គោះបន្ទាន់ និងការត្រៀមរៀបចំចាំបាច់ដទៃទៀត។ ក្នុងនោះ ក៏បានត្រៀមរួចរាល់នូវការហាត់សម និងចាត់ចែងឱ្យមន្រ្តី LOs និង SOs ត្រៀមទទួលគណៈប្រតិភូទៅតាមជើងហោះ ឯកឧត្តមរដ្ឋមន្រ្តី […]
- អភិបាលខេត្តសៀមរាប÷ រយៈពេល៥ថ្ងៃ រកឃើញមានវិជ្ជមានកូវីដ-១៩ ០២នាក់ ខណៈការប្រមូលផ្តុំ នៅដីចម្ការខឹម វាសនា ត្រូវបានប្រកាសរំសាយជាស្ថាពរ នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២នេះនៅបញ្ជាការស្រាលនៅឃុំត្បែង ស្រុកបន្ទាយស្រីបានរៀបចំកិច្ចប្រជុំគណៈ បញ្ជាការឯកភាព ដេីម្បីសម្របសម្រួលនូវសកម្មភាពការជួបជុំប្រមូលផ្តុំរបស់គណបក្ស LDP ជាឱសានវាទ ត្រឹមវេលាម៉ោង១៧ ថ្ងៃទី៥ ខែកញ្ញានេះ ដែលគណបក្ស LDP បានសន្យាជាមួយអាជ្ញាធរខេត្ត ក្រោមការដឹកនាំរបស់ឯកឧត្តម លេង វី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងមានការចូលរួមពីឯកឧត្រម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្តមអគ្គស្នងការរងនគរបាលជាតិ និង ថ្នាក់ដឹកនាំមន្ទីរ ស្ថាប័នពាក់ព័ន្ធមួយចំនួនទៀតផង។ គិតត្រឹមវេលាម៉ោង ១៧ និង៣០នាទី ថ្ងៃទី០៥ កញ្ញាម្សិលមិញ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានឲ្យដឹងថា ការប្រមូលផ្តុំរបស់លោក ខឹម វាសនា នៅដីចម្ការ ស្ថិតនៅភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ត្រូវបានប្រកាសរំសាយអស់ហើយ ប៉ុន្តែអាជ្ញាធរត្រូវរៀបចំសម្របសម្រួលឲ្យប្រជាជនចេញទាំងអស់ទុកតែអ្នកដែលរស់នៅលើដីចម្ការនោះតែប៉ុណ្ណោះ។ ចំពោះ អ្នកដែលត្រូវស្នាក់នៅដីក្នុងដីចម្ការនេះ អាជ្ញាធរបានឲ្យម្ចាស់ដីបញ្ជក់ចំនួនឲ្យច្បាស់លាស់ ឲ្យស្របតាមច្បាប់អាស្រ័យផលលើដីឯកជន។ បន្ទាប់ពីម្ចាស់ដីបញ្ជាក់ចំនួនរួចហើយ អ្នកដែលនៅសល់ត្រូវតែចាកចេញទាំងអស់ ហើយបច្ចុប្បន្ននេះ អ្នកដែលកំពុងនៅក្នុងដីចម្ការនេះ […]
- ក្រសួងសាធារណៈការ ឯកភាពជាមួយក្រុមហ៊ុន CRBC ផ្តល់ជូនក្រសួងប្រៃសណីយ៍ ធ្វើការរៀបចំបំពាក់បង្គោលអង់តែនទូរសព្ទ នៅផ្លូវល្បឿនលឿន ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន សាជីវកម្មស្ពានថ្នល់ចិន (CRBC) ដឹកនាំដោយលោក Sun Yao Guo ប្រធានវិស្វករ ដើម្បីពិនិត្យពិភាក្សា លើចំណុចត្រូវធ្វើឱ្យប្រសើរឡើងនូវការងារដែលនៅសេសសល់ និងត្រៀមដាក់ឱ្យដំណើរការសាកល្បង ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុនាពេលឆាប់ៗខាងមុខ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ និងអំណរ គុណទៅកាន់ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) ដែលបានអនុវត្តការងារសាងសង់លឿនជាង គម្រោង ដែលបានគ្រោងទុកក្នុងកិច្ចសន្យា។ ជាមួយគ្នានេះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានដាក់ផែនការ ឱ្យគ្រប់ភាគីពាក់ព័ន្ធដោះស្រាយការងារ ដែលនៅសេសសល់យកមកពិភាក្សារកដំណោះស្រាយ ឱ្យបានរួចរាល់ ដើម្បីត្រៀមដាក់ឱ្យដំណើរសាកល្បងក្នុងពេលឆាប់ៗខាងមុខនេះ។ ក្នុងនោះដែរចំពោះទីតាំងសាងសង់បង្គោលអង់តែនទូរសព្ទ សំខាន់ៗមួយចំនួន នៅតាមបណ្តោយផ្លូវល្បឿនលឿនភ្នំពេញ-ព្រះ សីហនុ ក្រសួងសាធារណការ និងដឹកជញ្ជូនបានឯកភាពជាមួយក្រុមហ៊ុន CRBC ផ្តល់ជូនក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ធ្វើការរៀបចំបំពាក់បង្គោលតាមនីតិវិធីរបស់ខ្លួន ជាមួយភាគីពាក់ព័ន្ធ។ សូមជម្រាបជូនថា៖ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានប្រវែងសរុប ១៨៧,០៥គីឡូម៉ែត្រ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩។ ផ្លូវនេះសម្រចបាន ៩៦,៦០% […]
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


