បំពង់បង្ហូរឧស្ម័ននៅតំបន់ប៉ាស្វាឡាស ភាគខាងជើងប្រទេសលីទុយអានី ជិតព្រំដែនឡាតវី បានផ្ទុះឆេះយ៉ាងខ្លាំង បណ្តាលឲ្យមានការខូចខាត។
រដ្ឋមន្ត្រីការពារជាតិឡាតវី បានសរសេរនៅលើTwitter ថាមូលហេតុនៃឧប្បត្តិហេតុនេះនឹងត្រូវបានស៊ើបអង្កេត ការបំផ្លិចបំផ្លាញនឹងមិនអាចត្រូវបានគេច្រានចោលឡើយ។
ប៉ុន្តែប្រតិបត្តិករបំពង់បង្ហូរប្រេងបាននិយាយថា ខ្លួនមិនជឿថាការផ្ទុះនេះគួរឲ្យសង្ស័យនោះទេ។
នាយកប្រតិបត្តិក្រុមហ៊ុន អេមបឺ គ្រីដ បានប្រាប់អ្នកយកព័ត៌មានថា “យោងទៅតាមការវាយតម្លៃដំបូង យើងមិនឃើញមូលហេតុអាក្រក់ណាមួយនោះទេ ប៉ុន្តែការស៊ើបអង្កេតនៅតែមានអោយគ្រប់ជម្រើសដែលអាចធ្វើបាន”។
យ៉ាងណាមិញការផ្ទុះមួយនេះ ក៏មិនមានការខូចខាត ឬរងរបួសនោះឡើយ តែទោះជាយ៉ាងណា ក៏ក្រុមមន្រ្តីសម្រេចចិត្តជម្លៀសប្រជាជនចេញពីតំនោះផងដែរដើម្បីធានាសុវត្តិភាព។
បំពង់បង្ហូរប្រេងនេះត្រូវបានប្រើប្រាស់ដោយក្រុមហ៊ុន Amber Grid ដែលជាក្រុមហ៊ុនឧស្ម័នជាតិរបស់ប្រទេសលីទុយអានី ដើម្បីផ្ទេរឧស្ម័នទៅកាន់ភាគខាងជើងនៃប្រទេស និងផ្គត់ផ្គង់ប្រទេសជិតខាង ឡាតវៀ៕






