ថ្ងៃ ច័ន្ទ ទី២៥ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • រដ្ឋាភិបាលបារាំង រក្សាការផ្តល់ហិរញ្ញប្បទានក្នុងទំហំឥណ ទានសម្បទានប្រចាំឆ្នាំ ចន្លោះពី ១០០-១២០លានអឺរ៉ូ សម្រាប់ស្តារសេដ្ឋកិច្ចកម្ពុជា រដ្ឋាភិបាលបារាំង នៅតែរក្សាកិច្ចសហប្រតិបត្តិការហិរញ្ញប្បមទានក្នុងទំហំឥណទានសម្បទានប្រចាំឆ្នាំ ចន្លោះពី ១០០- ១២០ លានអឺរ៉ូ សម្រាប់រួមចំណែក ក្នុងការអភិវឌ្ឍ និងស្តារសេដ្ឋកិច្ចកម្ពុជាបន្ទាប់ពីវិបត្តិកូវីដ-១៩។ ក្នុងភាពជាដៃគូអភិវឌ្ឍន៍ លោក Jean-Pierre Marcelli នាយក AFD ប្រចាំតំបន់អាស៊ីអាគ្នយ៍ បានគូសបញ្ជាក់ថា រដ្ឋាភិបាលបារាំង នៅតែរក្សាកិច្ចសហប្រតិបត្តិការហិរញ្ញប្បមទានក្នុងទំហំឥណទានសម្បទានប្រចាំឆ្នាំ ចន្លោះពី ១០០- ១២០ លានអឺរ៉ូ សម្រាប់រួមចំណែក ក្នុងការអភិវឌ្ឍ និងស្តារសេដ្ឋកិច្ចកម្ពុជាបន្ទាប់ពីវិបត្តិកូដ-១៩ ស្របតាមគោល នយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់កម្ពុជា។ ពិសេសគាំទ្រដល់យុទ្ធសាស្ត្ររបស់ AFD (Country Strategy 2022-2026) ដែលផ្តោតទៅលើគោលដៅសំខាន់ ការអភិវឌ្ឍដែលបន្សំទៅនឹងបម្រែបម្រួលអាកាស ធាតុ និងកាត់បន្ថយការបំភាយឧស្ម័នកាបូន ការចូលរួមបង្កើត ការងារ និងកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍហេដ្ឋា រចនាសម្ព័ន្ធប្រកបដោយចីរភាព និងអភិបាល កិច្ចល្អ។ ការបញ្ជាក់របស់នាយក AFD ប្រចាំតំបន់អាស៊ីអាគ្នយ៍ ធ្វើឡើងក្នុងជំនួបសម្តែងការគួរសម ជាមួយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច […]
  • រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ស្នើធនាគារ ABA បន្តផ្ដល់ការគាំទ្រ និងសហការ លើការរៀបចំអភិវឌ្ឍ និងប្រើប្រាស់ថ្នាលគ្រឹះឌីជីថលកម្ពុជា ឯកឧត្តមអគ្គបណ្ឌិតអូន ព័ន្ធមុនីរ័ត្ន បានស្នើធនាគារ ABA បន្តផ្ដល់ការគាំទ្រ និងសហការយ៉ាងជិតស្និទ្ធិបន្ថែមទៀត ជាមួយមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” ក្នុងការចូលរួមគាំទ្រ សហការរៀបចំអភិវឌ្ឍ និងប្រើប្រាស់ថ្នាលគ្រឹះឌីជីថលកម្ពុជា។ ការស្នើរបស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយគណៈ ប្រតិភូធនាគារវឌ្ឍនៈអាស៊ីចំកាត់ ហៅកាត់ថាធនាគារ ABA ដែលដឹកនាំដោយលោក Yves Jacquot ប្រធានក្រុមប្រឹក្សាភិបាល របស់ធនាគារ ABA កាលពីម្សិលមិញ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានកោតសរសើរ និងថ្លែងអំណរគុណដល់ធនាគារ ABA ដែលបានចូលរួមយ៉ាងសកម្ម លើការអភិវឌ្ឍវិស័យហិរញ្ញវត្ថុនៅកម្ពុជា និងបានណែនាំប្រជាជនកម្ពុជានូវផលិតផល និងសេវា កម្មឌីជីថលថ្មីៗ ប្រកបដោយនវានុវត្តន៍ សំដៅជំរុញវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជាទៅមុខមួយកម្រិតទៀត។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ពីកិច្ចសហប្រតិ បត្តិការរវាងមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” សេនាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាមួយ និងធនាគារ ABA នាពេលកន្លងមក បានឆ្លុះបញ្ចាំងតាមរយៈអនុស្សរណៈយោគយល់គ្នារវាងស្ថាប័នទាំងពីរ និង ក្នុងកម្មវិធីផ្សេងៗទៀត ក្នុងក្របខណ្ឌធុរកិច្ចថ្មីបច្ចេកវិទ្យា, បច្ចេកវិទ្យាហិរញ្ញវត្ថុ និងថ្នាលគ្រឹះឌីជីថល។ […]
  • ឧបនាយករដ្ឋមន្រ្តីប៊ិន ឈិន និងតំណាង អ.ស.ប នឹងចូលរួមស្តាប់ការប្រកាសសាលដីកាស្ថាពរប្រឆាំងនឹងលោកខៀវ សំផន ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ ប៊ិន ឈិន និងលោកឧបការីអគ្គលេខាធិការ អ.ស.ប. នឹងចូលរួមស្តាប់ការ ប្រកាសសាលដីកាស្ថាពរនៅក្នុងសំណុំរឿងចុងក្រោយនៅ អ.វ.ត.ក. ប្រឆាំងនឹងអតីតប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិប តេយ្យ ខៀវ សំផន ដែលនឹងកំណត់ពេលដំណើរ ការនៅថ្ងៃស្អែកទី២២ ខែកញ្ញា ឆ្នាំ២០២២។ បន្ទាប់មកភាគីទាំងពីរនឹងធ្វើសេចក្តីថ្លែងការណ៍ជាសាធារណៈរបស់ខ្លួននៅបរិវេណអ.វ.ត.ក.។ តាមសេចក្តីប្រកាសរួម បានឲ្យដឹងថា ចាប់តាំងពី អ.វ.ត.ក. បានបង្កើតឡើងនៅឆ្នាំ២០០៦ មក អ.វ.ត.ក. បានទទួលភស្តុតាងពីជនរងគ្រោះជាង ១០.៣០០ នាក់ បានចេញសេចក្តីសម្រេចជាង ១.៣៤៥ និងបានបង្កើតកំណត់ហេតុតាមផ្លូវតុលាការ និងប្រវត្តិសាស្រ្តសម្រាប់កម្ពុជាចំនួនជាងបីលានទំព័រ។ អង្គជំនុំជម្រះគ្រោងនឹងបញ្ចប់សំណុំរឿងទាំងអស់ត្រឹមបំណាច់ឆ្នាំនេះ។ រាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហ ប្រជាជាតិបានឯកភាពគ្នាថា អង្គជំនុំជម្រះវិសាមញ្ញនឹងបំពេញមុខងារសេសសល់របស់ខ្លួនសម្រាប់ដំណាក់ កាលដំបូងរយៈពេលបីឆ្នាំ ដោយចាប់ផ្តើមនៅក្នុងឆ្នាំ២០២៣។ នាជំនួបព្រឹកដ្ងៃទី២១ ខែកញ្ញានេះ ឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចាំការ និងលោកStephen Mathias ឧបការីអគ្គលេខា ធិការ និងជានាយកការិយាល័យកិច្ចការច្បាប់ឧបការីអគ្គលេខាធិការអ.ស.ប. បានស្វាគមន៍ចំពោះវឌ្ឍនភាពការងារយ៉ាងធំធេងរបស់អ.វ.ត.ក.។ លើសពីនេះទៀត ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាអំពីមុខងារសេសសល់ដែលអ.វ.ត.ក.ត្រូវបំពេញនៅពេលបញ្ចប់កិច្ចដំណើរការនីតិវិធីតាមផ្លូវតុលាការរបស់ខ្លួន។ គោលបំណងមួយក្នុងចំណោមគោលបំណងសំខាន់នានានៃមុខងារសេស សល់នោះ គឺដើម្បីថែរក្សាកេរដំណែលអ.វ.ត.ក. […]
  • សម្តេចតេជោហ៊ុន សែន ចាប់ផ្ដើមបេសកកម្មមួយសប្តាហ៍នៅសហរដ្ឋអាមេរិក គុយបា និងជប៉ុន ព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដឹកនាំគណៈ ប្រតិភូជាន់ខ្ពស់ ចាកចេញពីកម្ពុជា ដើម្បីអញ្ជើញចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧, បំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋគុយបា និងចូលរួមពិធីបុណ្យសពថ្នាក់ជាតិរបស់លោក អាបេស៉ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន ចាប់ពីថ្ងៃទី២១- ២៨ ខែកញ្ញា ឆ្នាំ២០២២។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា គណៈ ប្រតិភូដែលអញ្ជើញអមដំណើរសម្តេចតេជោរួមមាន៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោកបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រម ទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ របស់រដ្ឋាភិបាលផ្សេងទៀត។ សម្រាប់មហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ (ម.ស.អ.ស.ប) សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងអញ្ជើញចូលរួមសម័យប្រជុំលើកទី៧៧ នៃកិច្ចពិភាក្សាទូទៅរបស់មហាសន្និ បាត អង្គការសហប្រជា ជាតិ (មសអសប) ក្រោមប្រធានបទ […]
  • ប្រាក់ឈ្នួលអប្បបរមា សម្រាប់២០២៣ សម្រេចបាន២០០ ដុល្លារ លោក ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហ​ជីព​ចលនា​កម្មករ​កម្ពុជា​ បានបញ្ជាក់ថា ប្រាក់ឈ្នួលអប្បបរមារបស់កម្មករកម្មការិនី រោងចក្រកាត់ដេរសំលៀកបំពាក់ និងវាយនភ័ណ្ឌ សម្រេចបាន២០០ដុល្លារ សម្រាប់២០២៣។ លោកបញ្ជាក់ថា អង្គប្រជុំក្រុមប្រឹក្សាប្រាក់ឈ្នួល សម្រេច១៩៨ បូកថវិការបស់សម្តេចតេជោ បន្ថែម ២ ដុល្លារ ដូច្នេះ សរុបប្រាក់ឈ្នួលកម្មករ កម្មការិនីចំនួន២០០ដុល្លារ។
  • មនុស្ស៩លាននាក់ ត្រូវប្រាប់ឱ្យជម្លៀសចេញ ខណៈព្យុះទីហ្វុងណាន់ម៉ាឌុលវាយប្រហារខ្លាំង ជប៉ុន៖ មនុស្ស៩លាននាក់ ត្រូវបានប្រាប់ឱ្យជម្លៀសខ្លួនចេញពីផ្ទះរបស់ពួកគេ ខណៈព្យុះទីហ្វុងដ៏អាក្រក់បំផុត បានវាយប្រហារប្រទេសនេះមិនធ្លាប់មានពីមុនមក។ ព្យុះទីហ្វុង ណាន់ម៉ាឌុល បានសម្លាប់មនុស្ស២នាក់ និងរបួសជិត៩០ នាក់។ វាបានបោកបក់លើកោះ ឃ្យូស៊ុ (Kyushu) ភាគខាងត្បូងបំផុតនៃកោះសំ ខាន់ៗចំនួន៤ របស់ប្រទេសជប៉ុននៅព្រឹកថ្ងៃអាទិត្យ វានឹងឆ្ពោះទៅកាន់កោះ ហ៊ុនស៊ុ ដែលជាកោះធំជាងគេនៅប្រទេសជប៉ុន។ ណាន់ម៉ាឌុល បាននាំមកនូវខ្យល់បក់រហូតដល់២៣៤គីឡូម៉ែត្រក្នុងមួយម៉ោង ដោយតំបន់ខ្លះត្រូវបានគេព្យាករណ៍ថា នឹងមានភ្លៀងធ្លាក់ កម្រិត៤០០ មីលីម៉ែត្រក្នុងរយៈពេល ២៤ម៉ោង។ រថភ្លើងសេវាកម្ម សាឡាង និងជើងហោះហើររាប់រយត្រូវបានលុបចោល ហាងជាច្រើន និងអាជីវកម្មផ្សេងទៀតបានបិទ។ ទូរទស្សន៍រដ្ឋ NHK បាននិយាយថា បុរសម្នាក់បានស្លាប់នៅពេលដែលរថយន្តរបស់គាត់បានលិចនៅក្នុងទឹកជំនន់ ហើយម្នាក់ទៀត បានស្លាប់បន្ទាប់ពីកប់ក្នុង ការបាក់ដី។ មនុស្សម្នាក់ទៀតនៅតែបាត់ខ្លួន ហើយមនុស្ស ៨៧នាក់បានរងរបួស។ រដ្ឋធានីតូក្យូបានជួបប្រទះភ្លៀងធ្លាក់ខ្លាំង ដោយខ្សែរថភ្លើងក្រោមដី តូហ្សៃ (Tozai) ត្រូវបានផ្អាកដោយសារតែទឹកជំនន់៕ ប្រែសម្រួលដោយ: សាំង ម៉ីស៊ូ
  • នាយករដ្ឋមន្ត្រីអង់គ្លេសសន្យា ផ្តល់ជំនួយយ៉ាងហោចណាស់ $2.63​ពាន់លានដុល្លារ ដល់សង្គ្រាមអ៊ុយក្រែន នៅឆ្នាំ២០២៣ អង់គ្លេស៖ កាសែត Financial Times បានរាយការណ៍កាលពីថ្ងៃអង្គារថា នាយករដ្ឋមន្ត្រីអង់គ្លេស លីស ត្រាស នឹងផ្តល់សារមួយរបស់ចក្រភពអង់គ្លេស នៃការបន្តផ្តល់ជំនួយយោធាដល់ទីក្រុងគៀវ ក្នុងឆ្នាំ២០២៣ ដែលកញ្ចប់ជំនួយអាចនឹងលើសពី ២.៣ពាន់លានផោន ឬប្រមាណ ២.៦៣ពាន់លានដុល្លារ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក។ នាយករដ្ឋមន្ត្រីអង់គ្លេសក៏ត្រូវបានគេរំពឹងថា នឹងប្រើសុន្ទរកថា របស់លោកស្រីនៅអង្គការសហប្រជាជាតិ ដើម្បីអោយលោកខាងលិច បង្កើនការគាំទ្រចំពោះអ៊ុយក្រែន ក្នុងការប្រឆាំងនឹងកងកម្លាំងរុស្ស៊ីនៅភាគខាងកើតនៃប្រទេស។ យោងតាមរបាយការណ៍បានឱ្យដឹងថា ជំនួយយោធារបស់ចក្រភពអង់គ្លេសបានពាក់ព័ន្ធនឹងការផ្តល់គ្រាប់រ៉ុក្កែតរាប់រយ រថពាសដែកចំនួន១២០ គ្រឿង ប្រព័ន្ធការពារដែនអាកាសចំនួន៥ និងកងទ័ពអ៊ុយក្រែនប្រមាណ២៧,០០០ នាក់ត្រូវបានបណ្តុះបណ្តាល ដោយកងកម្លាំងចក្រភពអង់គ្លេសចាប់តាំងពីឆ្នាំ២០១៥ ។ ជំនួយនេះធ្វើអោយអង់គ្លេសក្លាយ ជាអ្នកផ្តល់ជំនួយធំទីពីរដល់អ៊ុយក្រែនផងដែរ៕ ប្រែសម្រួលដោយ: ជ ង៉ា
  • ប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន ជំរុញឲ្យមានភាពស្ងប់ស្ងាត់ ក្រោយជម្លោះដ៏សាហាវជាមួយតាជីគីស្ថាន កៀហ្ស៊ីស៊ីស្ថាន៖ កាលពីថ្ងៃចន្ទ ប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន លោក សេឌៀ ហ្សាប៉ារ៉ូវ (Sadyr Zhaparov) បានជំរុញប្រជាជនមានការជឿទុកចិត្តលើកងទ័ព និងដៃគូយុទ្ធសាស្ត្ររបស់ខ្លួន ដោយបាននិយាយថា មិនចាំបាច់ត្រូវការកងកម្លាំងស្ម័គ្រចិត្តនៅតាមព្រំដែនជាមួយប្រទេសតាជីគីស្ថានទេ។ មនុស្សយ៉ាងហោចណាស់១០០នាក់ត្រូវបានសម្លាប់នៅចន្លោះថ្ងៃទី១៤ និង១៦ ខែកញ្ញានេះ។ លោក ហ្សាប៉ារ៉ូវ (Zhaparov) បាននិយាយនៅក្នុងសុន្ទរកថា តាមទូរទស្សន៍នៅថ្ងៃកាន់ទុក្ខជាតិថា យើងបន្តកិច្ចខិតខំប្រឹងប្រែងរបស់យើង ដើម្បីដោះស្រាយបញ្ហាព្រំដែននេះ ក្នុងវិធីសន្តិភាពសុទ្ធសាធ។ ដោយឡែក ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីបានរាយការណ៍ថា ទាំងកៀហ្ស៊ីស៊ីស្ថាន និងតាជីគីស្ថាន បានព្រមព្រៀងគ្នាដកកម្លាំងយោធាបន្ថែមចេញពីព្រំដែន។ ភាគីទាំងពីរក៏បានយល់ព្រម បន្តដោះស្រាយជម្លោះព្រំដែននេះដែរ។ ក្រសួងការបរទេសរបស់ប្រទេសតាជីគីស្ថាន បាននិយាយកាលពីថ្ងៃចន្ទថា គន្លឹះក្នុងការដោះស្រាយជម្លោះ ស្ថិតនៅក្នុងការចរចា ដោយបានបញ្ជាក់ឡើងវិញពីជំហររបស់ខ្លួនថា កៀហ្ស៊ីស៊ីស្ថានគឺបានជំរុញឱ្យមានជម្លោះនេះ៕ បកប្រែដោយ រម៉ាម វ៉ុង
  • ប្រទេសនូវែលសេឡង់បង្កើនកម្រិតប្រកាសអាសន្នពីភ្នំភ្លើង ថៅប៉ូ ដ៏ធំ នូវែលសេឡង់៖ នៅថ្ងៃអង្គារនេះ អ្នកវិទ្យាសាស្ត្រ របស់ប្រទេសនូវែលសេឡង់ បានបង្កើនកម្រិតប្រកាសអាសន្នសម្រាប់ភ្នំភ្លើង នៅខាងក្រោមបឹងដ៏ធំបំផុតរបស់ប្រទេសនេះ ដែលធ្លាប់ផ្ទុះដ៏ធំបំផុតនៅលើផែនដីក្នុងរយៈពេល ៥,000 ឆ្នាំមុន និងនៅពេលវាបានផ្ទុះចុងក្រោយប្រហែល ១,៨០០ ឆ្នាំមុនផងដែរ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទីភ្នាក់ងារភូគព្ភសាស្ត្រ ជីអូណែត (GeoNet) បាននិយាយថា ខ្លួនបានរកឃើញការរញ្ជួយដីតូចៗ នៅខាងក្រោមបឹង ថៅប៉ូ (Taupo) នេះ ដែលជាភ្នំភ្លើងដែលបង្កើតឡើងដោយភ្នំភ្លើងយក្ស និងបានបង្កើនកម្រិតប្រកាសអាសន្នភ្នំភ្លើងដល់១ ទៅ០ផងដែរ៕ បកប្រែដោយ រម៉ាម វ៉ុង
  • ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់នៅនីហ្សេរីយ៉ា កើនឡើងដល់ ៩២នាក់ នីហ្សេរីយ៉ា៖ អាជ្ញាធរប៉ូលិសនីហ្សេរីយ៉ា បានបញ្ជាក់កាលពីថ្ងៃចន្ទថា ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ នៅក្នុងរដ្ឋ ជីហ្កាវ៉ា (Jigawa) ភាគខាងជើងប្រទេសនីហ្សេរីយ៉ា បានកើនឡើងដល់៩២នាក់ហើយ។ រដ្ឋជីហ្កាវ៉ា (Jigawa) មានភ្លៀងធ្លាក់ខ្លាំង បានចាប់ផ្តើមនៅក្នុងខែសីហា ដោយបំផ្លាញផ្លូវជាច្រើននៅទូទាំងរដ្ឋ។ លោកឡាវ៉ាន់ អាដាម (Lawan Adam) អ្នកនាំពាក្យប៉ូលិសបាននិយាយថា ការស្លាប់បន្ថែមទៀតត្រូវបានបញ្ជាក់ ធ្វើឱ្យចំនួនអ្នកស្លាប់កើនឡើងដល់ ៩២នាក់នាពេលបច្ចុប្បន្ន ខណៈប្រតិបត្តិការស្វែងរកនៅតែបន្ត។ លោក អាដាម បានចង្អុលបង្ហាញថា ការស្លាប់ គឺបណ្ដាលមកពីការលង់ទឹក ដោយខ្យល់ព្យុះផ្គររន្ទះ និងដោយការបាក់អគារ។ ទឹកជំនន់បានធ្វើអោយប៉ះពាល់ដល់ប្រជាជនរាប់ពាន់នាក់ជាមួយ នឹងផ្ទះរាប់រយខ្នងត្រូវបានបំផ្លាញ និងរចនាសម្ព័ន្ធផ្សេងទៀតបានខូចខាតដោយខ្យល់បក់ខ្លាំង។ តំបន់ដែលរងផលប៉ះពាល់មួយចំនួនរួមមានដូចជា គីរី កាសាមម៉ា( Kiri Kasamma) ដាត់ស៊ី (Dutse) ហាដេជៀ (Hadejia), កាហ្វីន ហ៊រសា(Kafin Hausa), ហ្គូរី (Guri) អយយ៉ូ (Auyo) និង ចាហ៊ុន (Jahun) ។ ទឹកជំនន់ដ៏សាហាវគឺជាបញ្ហាបន្តកើតមាននៅក្នុងរដ្ឋ ជីហ្កាវ៉ា […]
  • នាវាដឹកយន្តហោះអាមេរិក ធ្វើដំណើរទៅកាន់កូរ៉េខាងត្បូង សម្រាប់សមយុទ្ធរួមគ្នា កូរ៉េខាងត្បូង៖ វាដឹកយន្តហោះរបស់សហរដ្ឋអាមេរិក នឹងធ្វើទស្សនកិច្ចទៅកាន់ កូរ៉េខាងត្បូងជាលើកដំបូង ចាប់តាំងពីឆ្នាំ២០១៨ ដើម្បីធ្វើសមយុទ្ធយោធារួមគ្នានៅចុងសប្តាហ៍នេះ ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីសកម្មភាពនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង។ កងទ័ពជើងទឹកកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃចន្ទថា នាវាផ្ទុកយន្តហោះ យូសែសែស រ៉ូណាល់ រីហ្គេន (USS Ronald Reagan) ដែលជានាវាដឹកយន្តហោះចម្បាំង ដឹកនាំក្រុមវាយប្រហារនៃនាវាតូចៗ នឹងមកដល់ទីក្រុងកំពង់ផែប៊ូសាន (Busan) នៅថ្ងៃសុក្រ។ កងទ័ពជើងទឹកកូរ៉េខាងត្បូង ក៏បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា តាមរយៈការធ្វើសមយុទ្ធរួមគ្នាកងទ័ពជើងទឹក នៃប្រទេសទាំងពីរគ្រោងនឹងពង្រឹងការត្រៀមខ្លួនខាងយោធារបស់ពួកគេ និងបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់នៃសម្ព័ន្ធភាពកូរ៉េខាងត្បូង-សហរដ្ឋអាមេរិក ដើម្បីសន្តិភាពនិងស្ថិរភាពនៅលើឧបទ្វីបកូរ៉េ៕ ប្រែសម្រួលដោយ ប៊ុន សុភាព
  • អង្គការសហប្រជាជាតិ ចោទប្រកាន់ប្រទេសអេត្យូពី អំពីអំពើឃោរឃៅរបស់ជនជាតិធីហ្គ្រេ BBC៖ ក្រុមអ្នកស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិ បាននិយាយថា ពួកគេជឿថា រដ្ឋាភិបាលអេត្យូពី គឺជាអ្នកនៅពីក្រោយឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិដែលកំពុងបន្តនៅក្នុងតំបន់ Tigray ភាគខាងជើង។ រដ្ឋាភិបាល មិនបានឆ្លើយតប នឹងការចោទប្រកាន់នេះទេ។ ក្រុមអ្នកស៊ើបអង្កេតបាននិយាយថា មានភស្តុតាង បង្ហាញថា ការអត់ឃ្លានត្រូវបានប្រើប្រាស់ជាអាវុធនៃសង្គ្រាមផងដែរ។ របាយការណ៍នេះនិយាយថា ការរំលោភសិទ្ធិមនុស្ស ត្រូវបានប្រព្រឹត្តដោយភាគីទាំងអស់ចាប់តាំងពីការប្រយុទ្ធគ្នា បានផ្ទុះឡើងជិតពីរឆ្នាំមុន។ របាយការណ៏ ក៏ពិពណ៌នាអំពីវិបត្តិមនុស្សធម៌នៅ ទីហ្គ្រេ (Tigray) ដ៏គួរឱ្យតក់ស្លុតថែមទៀត។ ់អ្នកនាំពាក្យជនជាតិ ទីហ្គ្រីយ៉ាន (Tigrayan) បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា ពួកគេបាន “រក្សាជានិច្ច” ថា រដ្ឋាភិបាលរបស់ប្រទេសអេត្យូពី គឺជាអ្នកទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅក្នុងតំបន់។ ចំណែកក្រុមអ្នកស៊ើបអង្កេតបានព្រមានថា ការបន្តជម្លោះនាពេលថ្មីៗនេះ បន្ទាប់ពីបទឈប់បាញ់រយៈពេលប្រាំខែ នឹងបង្កើនហានិភ័យនៃអំពើឃោរឃៅបន្ថែមទៀត៕ ប្រែសម្រួលដោយ: ជ ង៉ា
  • ស្ត្រី២៣នាក់បានស្លាប់ក្នុ ងគ្រោះថ្នាក់ចរាចរណ៍ នៅភាគខាងជើងប្រទេសសំប៊ី សំប៊ី៖ ស្ត្រី២៣នាក់ បានស្លាប់ និង៣៥នាក់ផ្សេងទៀត បានរងរបួសនៅក្នុងគ្រោះថ្នាក់ចរាចរណ៍ នៅព្រឹកថ្ងៃចន្ទនៅក្នុងស្រុកណាសាម៉ា (Nsama) ក្នុងខេត្តភាគខាងជើងនៃប្រទេសសំប៊ី។ ទីភ្នាក់ងារដឹកជញ្ជូន និងសុវត្ថិភាពរបស់ប្រទេសនេះបាននិយាយកាលពីថ្ងៃចន្ទថា ឧបទ្ទវហេតុនេះបានកើតឡើង នៅពេលដែលតៃកុងរថយន្ត ដឹកទំនិញធុនស្រាល បានបាត់បង់ការគ្រប់គ្រង និងបានក្រឡាប់ ខណៈពេលចុះពីលើភ្នំ។ រថយន្តនេះដឹកស្រ្តី៥៨នាក់ មកពីយូណៃធីតស្តេតអហ្វសំប៊ី (United Churchof Zambi) កំពុងធ្វើដំណើរត្រឡប់មកពីសន្និសីទមួយ។ គួរបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ បានកើតមានជាញឹកញាប់ ក្នុងប្រទេសសំប៊ី ដែលជារឿយៗបង្កឡើងដោយស្ថានភាពផ្លូវមិនល្អ ការបើកបរដោយមិនប្រុងប្រយ័ត្ន និងករណីខ្លះដោយសារការផ្ទុកលើសចំណុះ៕ ប្រែសម្រួលដោយ ប៊ុន សុភាព
  • មនុស្សម្នាក់ស្លាប់ក្នុងគ្រោះរញ្ជួយដីដ៏កក្រើក នៅប្រទេសម៉ិកស៊ិកកូ ម៉ិកស៊ិកកូ៖ គ្រោះរញ្ជួយដីកម្រិត៧.៦រ៉ិចទ័រ បានវាយប្រហារភាគខាងលិចប្រទេសម៉ិកស៊ិកកូ ដោយបានសម្លាប់មនុស្សម្នាក់ និងបង្កការភ័យស្លន់ស្លោក្នុងរដ្ឋធានីរបស់ប្រទេសនេះ។ ការរញ្ជួយដីបានវាយប្រហារភ្លាមៗនៅម៉ោង១រសៀល ម៉ោងក្នុងស្រុក កាលពីថ្ងៃចន្ទ ដែលមានចំណុចកណ្តាលនៅតំបន់ព្រំដែនរវាងរដ្ឋមីឆូកាន និងកូលីម៉ា ក្នុងជម្រៅប្រហែល១៥គីឡូម៉ែត្រ។ នេះបើយោងតាមការស្ទង់មតិភូមិសាស្ត្រអាមេរិក (USGS)។ ប្រធានាធិបតីរបស់ប្រទេសនេះ បាននិយាយនៅក្នុងវីដេអូថា មនុស្សម្នាក់បានស្លាប់នៅក្នុងកំពង់ផែបន្ទាប់ពីជញ្ជាំង បានដួលរលំនៅក្នុងហាង។ ទោះជាយ៉ាងណានាយកដ្ឋានសន្តិសុខសាធារណៈរបស់រដ្ឋបាននិយាយថា រហូតមកដល់ពេលនេះមិនទាន់មានរបាយការណ៍អំពីការខូចខាតធ្ងន់ធ្ងរនៅឡើយ។ គួរបញ្ជាក់ថា ការរញ្ជួយដីនេះគឺនៅថ្ងៃតែមួយ នៃការរញ្ជួយដីដ៏ធំ២ ដែលបានវាយលុកប្រទេសនេះក្នុងឆ្នាំ ១៩៨៥ និង ២០១៧ ។ ការរញ្ជួយដីកាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៧ បានសម្លាប់មនុស្សជាង៣៥០នាក់ ខណៈការរញ្ជួយដីមួយទៀត នៅថ្ងៃដូចគ្នា ក្នុងឆ្នាំ២៩៨៥ បានសម្លាប់មនុស្សរាប់ពាន់នាក់៕ ប្រែសម្រួលដោយ ប៊ុន សុភាព
  • កម្ពុជា នឹងជួយសម្រួលឱ្យពលរដ្ឋថៃ ដែលរស់នៅខេត្តជាប់ព្រំដែន មកលេងសៀមរាប-អង្គរ (ភ្នំពេញ)៖ គណៈកម្មការអន្តរក្រសួង ដើម្បីសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរនៅច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិទូទាំងប្រទេស (គ.អ.ច.ទ.) បានលើកឡើងពីយោបល់ទាក់ទាញពលរដ្ឋថៃ ដែលរស់នៅខេត្តជាប់ព្រំដែនកម្ពុជា ឱ្យចូលមកទស្សនាខេត្តសៀមរាប ពិសេសរមណីយដ្ឋានអង្គរ។ ការលើកឡើងនូវសំណើនេះ ធ្វើឡើងក្នុងកិច្ចប្រជុំពេញអង្គរបស់គណៈ កម្មការអន្តរក្រសួង គ.អ.ច.ទ. នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ ២០២២ នៅទីស្ដីការក្រសួងទេសចរណ៍ ក្រោមអធិបតីភាពឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធាន គ.អ.ច.ទ.។ ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងអំពីយោបល់មួយ គឺសំណើស្នើទៅកាន់រាជរដ្ឋា ភិបាល ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋថៃ ដែលរស់នៅខេត្តជាប់ព្រំដែនកម្ពុជា អាចឆ្លងមកខេត្តសៀមរាបដែលជាខេត្តទី២ (បន្ទាប់ពីខេត្តទី១ដែលជាប់ព្រំដែន) ដោយគ្រាន់តែប្រើប្រាស់ត្រឹមបណ្ណព្រំដែន Border Pass (មិនចាំបាច់មានលិខិតឆ្លងដែន)។ ឧទាហរណ៍ ពលរដ្ឋថៃដែលរស់នៅខេត្តស្រះកែវ ពេលចូលមកខេត្តបន្ទាយមានជ័យ ហើយអាចចូលមកខេត្តសៀមរាប, អ្នកនៅខេត្តសុរិន្ទ្រពេលចូលមកខេត្តឧត្តរមានជ័យ អាចចូលមកខេត្តសៀមរាបទៀតបាន។ ឯកឧត្ដម ហោ សារុន បានថ្លែងថា «ប្រជាពលរដ្ឋថៃខ្លះគាត់ចង់មកលេងប្រាសាទអង្គរវត្ត តែគាត់អត់មានលិខិតឆ្លងដែន ដូច្នេះបើគាត់រស់នៅខេត្តជាប់ព្រំដែន គាត់អាចស្នើសុំបណ្ណព្រំដែន […]

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)