ថ្ងៃ អាទិត្យ ទី២៣ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • ក្រសួងសុខាភិបាល បានបន្តរកឃេីញករណីឆ្លងថ្មី ៦៦០ នាក់ ខណៈជាសះស្បើយ ៧៥០នាក់ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានបន្តរកឃេីញករណីឆ្លងថ្មី ៦៦០ នាក់ ខណៈជាសះស្បើយ ៧៥០នាក់។ ក្នុងនោះមានករណីនាំចូលកម្ពុជា ៣៤នាក់។ ក្រសួងសុខាភិបាល បញ្ជាក់ថា មានអ្នកជម្ងឺកូវីដ-១៩ ចំនួន០៧នាក់ បានស្លាប់។ គួរបញ្ជាក់ថា ចំនួនអ្នកឆ្លងសរុប ២៦ ៩៨៩នាក់ ខណៈអ្នកជាសះស្បើយសរុប ១៩ ៧៧២នាក់ ឯអ្នកស្លាប់សរុប ១៩០នាក់៕
  • អាជ្ញាធររាជធានីភ្នំពេញ មិនអនុញ្ញាតឱ្យបើកដំណើរការឡើយផ្សារក្រមួន ផ្សារចាត់តាំង ផ្សាររោងចក្រផ្សារសហគម ន៍ ឡើយ នៅក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសម្លេង ស្ដីពីការត្រួតពិនិត្យការងារក្នុងមូលដ្ឋាន ខណ្ឌទាំង១៤ក្នុងរាជ ធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រាប់ទៅអាជ្ញាធរខណ្ឌ មិនទាន់ឲ្យបើកឱ្យដំណើរការផ្សាររដ្ឋឡើងវិញ រៀបចំសណ្ដាប់ធ្នាប់សាធារណៈតាមផ្សារទាំងអស់ក្នុងមូលដ្ឋាន ចំពោះផ្សារក្រមួន ផ្សារចាត់តាំង ផ្សាររោងចក្រ ផ្សារសហគមន៍ ផ្សារក្នុងដីឡូត៍ឯកជន ផ្សារជុំវិញមន្ទីរពេទ្យ និងផ្សារតាមចិញ្ចើមផ្លូវជាដើម ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលកូវីដ-១៩៕
  • រដ្ឋបាលខេត្តសៀមរាប សម្រេចបិទការចេញ-ចូល ជាបណ្ដោះអាសន្ន ផ្សារសាមគ្គីស្ថិតនៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ចាប់ពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១។ រដ្ឋបាលខេត្តសៀមរាប សម្រេចបិទការចេញ-ចូល ជាបណ្ដោះអាសន្ន ផ្សារសាមគ្គីស្ថិតនៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ចាប់ពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១។
  • វៀតណាម ប្រគល់ថវិកាចំនួន២០ម៉ឺនដុល្លា និងសម្ភារបរិក្ខាពេទ្យជាច្រើនទៀត ដល់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់កូវីដ១៩នៅកម្ពុជា នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ រួមជាមួយ ឯកឧត្តម វូ គ័ងមិញ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់- ទទួលអំណោយឧបករណ៍បរិក្ខារវេជ្ជសាស្ត្រ នៅទីស្តីការក្រសួងសុខាភិបាល៕
  • បុរសម្នាក់លួចឆ្លងដែនទៅកាប់ឈើគ្រញូងក្នុងទឹកដីថៃ ត្រូវទាហានថៃបាញ់ ចំកំភួនជើងស្តាំរងរបួសធ្ងន់ (ខេត្តពោធិ៍សាត់,ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១)៖ បុរសម្នាក់ត្រូវបានទាហាន ឈុតខ្មៅថៃ បាញ់ចំកំភួនជើងស្តាំង បណ្តាលឱ្យរងរបួសធ្ងន់ ខណៈលួចឆ្លងដែនខុសច្បាប់ ចូលក្នុងទឹកដីថៃ ក្នុងខេត្តត្រាត ដើម្បីកាប់ឈើគ្រញូង។ ហេតុការណ៍នេះ បានកើតឡើងនាវេលាម៉ោង៩ និង៣០នាទីព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ នៅចន្លោះច្រកភ្លុកដំរី (ច្រកព្រំដែនកម្ពុជា-ថៃ) ជាប់ផ្លូវជាតិលេខ៥៥ ស្ថិតក្នុងភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ លោកវរសេនីយ៍ឯក លន់ លាង មេបញ្ជាការវរៈសេនាតូចការពារព្រំដែនគោកលេខ៨២៥ បានឱ្យដឹងថា យើងបានទទួលព័ត៌មានពីភាគីថៃថា មានករណីកម្មករខ្មែរឈ្មោះ លាន ណាត ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិក្រដូង ឃុំក្រដូង ស្រុកអង្គរជុំ ខេត្តសៀមរាប ស្នាក់នៅរោងចំការមិនមានមនុស្សនៅ (កំពុងស្រាវជ្រាវ) ស្ថិតក្នុងភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង បានលួចឆ្លងដែនខុសច្បាប់ ចូលទៅកាប់ឈើគ្រញូងក្នុងទឹកដីថៃ ក្រោយមកត្រូវបានទាហានថៃបាញ់ ត្រូវចំត្រង់កំភួនជើងខាងស្តាំ បណ្តាលឱ្យរងរបួសធ្ងន់។ លោកមេបញ្ជាការវរៈសេនាតូចការពារព្រំដែនគោកលេខ៨២៥ បានបន្តថា ចំពោះវត្ថុតាងដែលទាហានឈុតខ្មៅថៃ ប្រគល់ឱ្យសមត្ថកិច្ចយើង រួមមានម្សៅក្រាមពណ៌សថ្លា សង្ស័យសារធាតុញៀន ចំនួន១កញ្ចប់តូច […]
  • អ្នករត់តាក់ស៊ី ម្នាក់ឆ្លងកូវីដ-១៩ នៅខេត្តស្វាយរៀង រដ្ឋបាលខេត្តស្វាយរៀង អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩ ឈ្មោះ ឯក ភក្ដី មានមុខរបរ រត់តាក់ស៊ី រថយន្តម៉ាក SangYong ពណ៌ លឿង ស្លាកលេខ ស្វាយរៀង 2B-0159 មន្ទីរសម្រាកព្យា បាល អរុណរះ ស្ថិតនៅភូមិស្វាយរៀង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង គិតចាប់ពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគកូវីដ១៩​​ (COVID-19) ដែលមានទីតាំងនៅជិតផ្ទះ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទៅយកវត្ថុវិភាគសំណាកនៅមន្ទីរពេទ្យបង្អែកខេត្ត។
  • អង្គការចលនាដើម្បីសុខភាពកម្ពុជា គាំទ្រការហាមឃាត់ការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង របស់រដ្ឋបាលខេត្តកំពង់ស្ពឺ អង្គការចលនាដើម្បីសុខភាពកម្ពុជា គាំទ្រចំណាត់ការរបស់រដ្ឋបាលខេត្ដកំពង់ស្ពឺ ដែលហាមមិនអោយមានការផ្សព្វ ផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងគ្រប់ប្រភេទ នៅភូមិសាស្រ្តខេត្ដកំពង់ស្ពឺ។ រដ្ឋបាលខេត្តកំពង់ស្ពឺ បានប្រកាសទុកពេល១ សប្តាហ៏ ឲ្យរុះរើផ្ទាំងផ្សាយពាណិជ្ជកម្មឲ្យអស់ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ។ លោកវេជ្ជបណ្ឌិត មុំ គង់ ប្រធានអង្គការចលនាដើម្បីសុខ ភាពកម្ពុជា បានបញ្ជាក់ថា ចំណាត់ការនេះ គឺជាការចាប់ផ្ដើមដ៏ល្អមួយ ក្នុងការកាត់បន្ថយ ការជួបជុំ ដែលផ្ទុយនឹងវិធាន ការ បីកុំ បីការពារ របស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលការឆ្លងជំងឺកូវីដ១៩។ ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ជម្រុញ និងទាក់ទាញអោយមានអ្នកប្រើប្រាស់គ្រឿងស្រវឹងកាន់តែច្រើន។ លោកថា កម្ពុជាគួរតែមានច្បាប់ឬលិខិតគតិយុត្តិណាមួយសម្រាប់គ្រប់គ្រងគ្រឿងស្រវឹង ដើម្បីឲ្យការអនុវត្តកាន់តែពេញលេញ និងមានប្រសិទ្ធភាព។ ការហាមឃាត់មិនអោយផ្សាយពាណិជ្ជកម្មតាមរយៈស្លាកសញ្ញាមិនគ្រប់គ្រាន់សម្រាប់បង្ការប្រជាពលរដ្ឋពីការអូស ទាញអោយប្រើប្រាស់គ្រឿងស្រវឹងទេ ព្រោះប្រជាពលរដ្ឋនៅតែរងឥទ្ធិពលនៃការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងតាមមធ្យោបាយផ្សេងទៀតដូចជា ទូរទស្សន៍ វិទ្យុ សារព័ត៍មាន បណ្ដាញផ្សព្វផ្សាយសង្គមជាដើម។ ការប្រើប្រាស់គ្រឿងស្រវឹង ជាកត្តាចម្បងបង្កអោយមានគ្រោះថ្នាក់ចរាចរ ណ៍ អំពើហិង្សាគ្រប់ប្រភេទ ភាពក្រីក្រ និងបង្កអោយមានជំងឺជាង២០០មុខ។ ការប្រើប្រាស់គ្រឿងស្រវឹង បានបង្កការគំរាមកំហែងដល់សុខភាពរបស់ប្រជាជន និងទាមទារឱ្យមានការឆ្លើយតបពីរាជរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីកម្ពុជាសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។ តាមរយៈសេចក្តីប្រកាសនៅថ្ងៃនេះ អាជ្ញាធរខេត្តកំពង់ស្ពឺ ទុកពេល១សប្តាហ៏ឲ្យម្ចាស់ផ្ទាំងពាណិជ្ជកម្មស្រាបៀ រុះរើស្លាកសញ្ញាផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀ នៅក្នុងភូមិ […]
  • លោកស្រី អ៊ុង សានស៊ូជី បង្ហាញខ្លួន នៅតុលាការជាលើក ដំបូង នៅថ្ងៃច័ន្ទនេះ លោកស្រី អ៊ុង សានស៊ូជី បានបង្ហាញខ្លួននៅតុលាការជាលើកដំបូង ចាប់តាំងពី រដ្ឋាភិបាលយោធា បានចាប់ខ្លួនលោកស្រី និង សមាជិកផ្សេងទៀត ក្នុងរដ្ឋប្រហារ ថ្ងៃទី១ កុម្ភៈ។នេះបើតាមការបញ្ជាក់មេធាវីការពារក្តីរបស់លោកស្រី។ លោក Thae Maung Maung បាននិយាយថា លោកស្រី អ៊ុង សានស៊ូជី គឺមានសុខភាពល្អជាធម្មតា។លោកស្រីបានជួបជាមួយក្រុមមេធាវីរយៈពេលប្រមាណ៣០នាទី មុនពេលបើកសវនាការ។ លោកស្រី ស៊ូជី និយាយថា ទោះបីជាលោក ស្រីត្រូវបានបណ្តេញចេញពីតំណែង ប៉ុន្តែគណបក្សរបស់លោកស្រីមិនបរាជ័យនោះទេ ដរាណានៅតែមានប្រជាជនគាំទ្រ។លោកស្រី បញ្ជាក់ថាគណបក្សសម្ព័ន្ធជាតិ ដើម្បីប្រជាធិបតេយ្យនឹងនៅតែមានដរាបណាប្រជាជនមាន ពី ព្រោះវាត្រូវបានបង្កើតឡើងសម្រាប់ប្រជាជន” ។ សូមបញ្ជាក់ថា លោកស្រី អ៊ុង សានស៊ូជី អាយុ ៧៥ ឆ្នាំ ជាជ័យលាភីពានរង្វាន់ណូបែលសន្តិភាព សម្រាប់ការតស៊ូដ៏យូរអង្វែងក្នុងការកសាងលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសមីយ៉ាន់ម៉ា គឺស្ថិតក្នុងចំណោមមនុស្សជាង ៤០០០ នាក់ដែលត្រូវបានឃុំខ្លួនចាប់តាំងពីរដ្ឋប្រហារ។លោកស្រីប្រឈ មនឹងការចោទប្រកាន់ពីបទផ្តល់ព័ត៌មានសំងាត់ របស់រដ្ឋដោយខុសច្បាប់៕
  • ផ្សាររដ្ឋ និងផ្សារឯកជន នៅរាជធានីភ្នំពេញ បានបើកទ្វារដំណើរការឡើងវិញនៅថ្ងៃនេះ ក្រោមវិធានការរិតបន្តឹង ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នេះ ផ្សាររដ្ឋនិងផ្សារឯកជនដែលរាបរយទាំងអស់ នៅរាជធានីភ្នំពេញ ត្រូវបានបើកទ្វារដំណើរការអាជីវកម្មឡើងវិញ បន្ទាប់ពីបានបិទទ្វារមួយ រយៈពេលកន្លងមកនេះ ដោយសារការផ្ទុះឡើងនៃជំងឺកូវីដ ១៩ក្នុងសហគមន៍ (ក្រោមព្រឹត្តិការណ៍ ២០ កុម្ភៈ)។ ក្នុងពេលបើកដំណើរការផ្សារឡើងវិញនេះ គេឃើញនៅគ្រប់ផ្សាររដ្ឋ និងផ្សារឯកជនរៀបរយតូចធំ គណៈកម្មការផ្សារ បានរៀបចំអនុវត្តយ៉ាងម៉ឺងម៉ាត់ ទៅតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ជាពិសេសបងប្អូនអាជីវករ ក៏ដូចជាប្រជាពលរដ្ឋមកផ្សារមានការប្រុងប្រយ័ត្នខ្ពស់និងបានអនុវត្តវិធានការ៣កុំ ៣ការពាររបស់ប្រមុខរាជរដ្ឋាភិបាលយ៉ាងល្អប្រសើរ។ លើសពីនេះ ប្រធានគណៈកម្មការផ្សារ និមួយៗបានបន្តចុះផ្សព្វផ្សាយក្នុងផ្សាររបស់ខ្លួនគ្រប់គ្រងយ៉ាងផុល ផុស។ លោក លាប ប៊ុណ្ណារិទ្ធ ប្រធានគណៈកម្មការផ្សារជម្ពូវ័ន បានបញ្ជាក់ថា ការបើកដំណើរការឡើងវិញនៅពេលនេះ ធ្វើឡើងក្នុងបរិបទ និងវិធានការថ្មី ដោយអនុវត្តតាមវិធានការ សុខាភិបាលយ៉ាងម៉ឺងម៉ាត់។ លោកបន្ថែមថា អាជីវករ និងអ្នកទិញតម្រូវឲ្យពាកម៉ាស់គ្រប់គ្នា រក្សាគម្លាត និងលាងដៃ ជាមួយអាល់កុលឲ្យបានត្រឹមត្រូវ។ គណៈកម្មការ បានដាក់ ម៉ាស៊ីនវ៉ាស់កម្តៅជាប្រចាំរាល់ពេលចេញចូល។ រដ្ឋបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង នាពេលកន្លង ទៅ បានការបញ្ជាក់ថា ការដាក់ឲ្យដំណើរការផ្សារឡើងវិញ គឺសំរាប់តែផ្សាររដ្ឋ ឬផ្សាររៀបរយចំពោះផ្សារមិនរៀបរយ […]
  • ក្រសួងសុខាភិបាល ទទួលអំណោយ​របស់អង្គការ​សុខភាពពិភពលោក​ជូនក្រសួងសុខាភិបាល​ សម្រាប់ការងារគ្រប់ គ្រងគ្រោះមហន្តរាយ​ ក្រោមអធិបតីភាពរបស់ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង ក្រសួងសុខាភិបាល ទទួលអំណោយ​របស់អង្គការ​សុខភាពពិភពលោក​ជូនក្រសួងសុខាភិបាល​ សម្រាប់ការងារគ្រប់ គ្រងគ្រោះមហន្តរាយ​ ក្រោមអធិបតីភាពរបស់ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ដែលប្រគល់ជូនដោយ លោកជំទាវវេជ្ជបណ្ឌិត លី អាយឡាន តំណាងអ​ង្គការសុខភាពពិភពលោកប្រចាំប្រទេសកម្ពុជា។
  • អាជ្ញាធរក្រុងបាវិតសម្រេចបិទផ្សារជីភូ និងផ្សារក្រោយរកឃើញករណីឆ្លងវិជ្ជមានជាច្រើនករណី អាជ្ញាធរខេត្តស្វាយរៀងសូមអំពាវនាវដល់បងប្អូនប្រជា ពលរដ្ឋ អាជីវករ កម្មករ កម្មការិនី ដែលធ្លាប់លក់ដូរ និងទិញឥវ៉ាន់ នៅក្នុងផ្សារជីភូ ភូមិគោកល្វៀង សង្កាត់ព្រៃអង្គុញ ក្រុងបាវិត នៅក្នុងផ្សារថូម៉ាក ភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គុញ ក្រុងបាវិត កន្លងមកមានអ្នកវិជ្ជមានកូវីដ-១៩ និងអ្នកប៉ះពាល់ជាមួយអ្នកវិជ្ជមានបានមកទិញឥវ៉ាន់នៅផ្សារខាងលើ។ ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគកូវីដ១៩​​ (COVID-19) ដែលមានទីតាំងនៅជិតផ្ទះ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូល ដ្ឋាន ឬទៅយកវត្ថុវិភាគសំណាកនៅប៉ុស្ដិ៍យកសំណាកដែរមានទីតាំងនៅជិតផ្ទះ។
  • សូមអំពាវនាវដល់ ប្រជាពលរដ្ឋ​ / ព្រះសង្ឃ / សិស្សនិស្សិត ដែលបានទៅវត្តសារាវ័នតេជោ​ (ជាពិសេសបានចេញចូលជាញឹកញាប់ ឬមានទំនាក់ទំនងជាមួយ ​កុដិលេខ ២៥)​ សូមអំពាវនាវដល់ ប្រជាពលរដ្ឋ​ / ព្រះសង្ឃ / សិស្សនិស្សិត ដែលបានទៅវត្តសារាវ័នតេជោ​ (ជាពិសេសបានចេញចូលជាញឹកញាប់ ឬមានទំនាក់ទំនងជាមួយ ​កុដិលេខ ២៥)​ ដែលមានទីតាំងស្ថិតនៅក្នុង សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ហើយប្រសិនបើ មានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគ កូវីដ១៩​​ (COVID-19)។
  • កម្ពុជារកឃើញអ្នកឆ្លងកូវីដថ្មី៥៥៦នាក់ជាសះស្បើយ ៦៥៨នាក់ និងស្លាប់៣នាក់ ភ្នំពេញ៖ យោងតាមក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ នេះ បានចេញប្រកាសព័ត៌មានពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ក្នុងថ្ងៃ២៣ ខែឧសភា ឆ្នាំ ២០២១ មានចំនួន ៥៥៦នាក់ (ករណីឆ្លងនាំចូលពីបរទេស ១៦នាក់ និង ៥៤០នាក់ទៀតជាករណីឆ្លងក្នុង«ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ») និងអ្នកជាសះស្បើយចំនួន ៦៥៨ នាក់ ហើយករណីស្លាប់ ០៣នាក់។
  • អាជ្ញាធរខេត្តកំពង់ស្ពឺ ទុកពេល១សប្តាហ៏ឲ្យម្ចាស់ផ្ទាំងពាណិជ្ជកម្មស្រាបៀ រុះរើស្លាកសញ្ញាផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺជាកំហិត ដើម្បីមានសណ្តាប់ធ្នាប់ របៀបរៀបរយល្អ ជាពិសេសលើក កម្ពស់សេចក្ដីថ្លៃថ្នូរ និងរក្សាបានសោភ័ណ្ឌភាព នៅក្នុងភូមិ សាស្ត្រខេត្តកំពង់ស្ពឺ រដ្ឋបាលខេត្ត បានស្នើឱ្យ លោក -លោក ស្រី ជាម្ចាស់អាជីវកម្ម ក្រុមហ៊ុនចែកចាយ ស្រាបៀទាំងអស់ ដែលមានការដាក់តាំងផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀ្រនៅខាងមុខហាង ឬ ជាយីហោហាងគ្រប់ប្រភេទ ដែលបានដាក់តាំងផ្សព្វផ្សាយនៅលើចិញ្ចើមផ្លូវសាធារណៈ ដែលច្បាប់បានកំណត់ ត្រូវធ្វើការរុះរើចេញជាបន្ទាន់ ដោយទុករយៈពេល ០១សប្ដាហ៍ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ នេះបើតាមលិខិតរបសើរដ្ឋបាលខេត្តនៅថ្ងៃទី២៤ ឧសភា។ រដ្ឋបាលខេត្តកំពង់ស្ពឺបានសង្កេតឃើញថា មានការតម្លើងផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀជាច្រើ ននៅតាម បណ្ដោ យចិញ្ចើមផ្លូវសាធារណៈនានា ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ដែលបានធ្វើឱ្យបាត់បង់នូវសោភ័ណ្ឌភាព សេចក្តីថ្លៃថ្នូរ របៀបរៀបរយ និងសណ្តាប់ធ្នាប់សាធារណៈក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ។ រដ្ឋបាលខេត្តសូមថ្លែងនូវការកោតសសើរចំពោះការចូលរួមសហការពីបណ្ដាម្ចាស់អាជីវកម្មភោជនីយ ដ្ឋាន អាហារដ្ឋាន និងភេសជ្ជៈដ្ឋានមួយចំនួនក្នុងការរុះបន្ត បន្ទាប់ ដែលជាគំរូដ៏ល្អសម្រាប់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ ស្ពឺ។ រដ្ឋបាលខេត្តបានព្រមានថា ក្នុងករណីផុតកាលបរិច្ឆេទកំណត់ខាងលើ គ្រប់ម្ចាស់អាជីវ កម្ម ក្រុមហ៊ុនចែកចាយស្រាទាំងអស់ ដែលពុំទាន់បានធ្វើការរុះរើ រដ្ឋបាលខេត្តនឹងចាត់នីតិវិធីរដ្ឋបាលធ្វើការរុះរើ ដោយបន្ទុកចំណាយ និង រាល់ការខូចខាតគ្រប់ម្ចាស់អាជីវកម្មទាំងអស់ជាអ្នកទទួលខុស ត្រូវ៕
  • អ្នកធ្លាប់បានចូលហូបអាហារនៅទីតាំងអាហារដ្ឋានហាយវ៉េ ៥៥៥ ស្ថិតនៅភូមិបាក់រនាស់ សូមតាមដានសុខភាព រដ្ឋបាលខេត្តស្វាយរៀង​ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩ ឈ្មោះ កែវ សុខុន ភេទប្រុស អាយុ ៣៨ឆ្នាំ ភូមិកណ្ដាល ឃុំខ្សែត្រ ស្រុកកំពង់ រោទិ៍ ធ្លាប់បានចូលហូបអាហារនៅ ទីតាំងអាហារដ្ឋានហាយវ៉េ ៥៥៥ ស្ថិតនៅភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយ រៀង គិតចាប់ពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគកូវីដ១៩ ដែលមានទីតាំងនៅជិតផ្ទះ ឬផ្ដល់ព័ត៌ មានទៅអាជ្ញាធរមូលដ្ឋាន ឬទៅយកវត្ថុវិភាគសំណាកនៅប៉ុស្ដិ៍យកសំណាកដែរមានទីតាំងនៅជិតផ្ទះ។

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)