ថ្ងៃ អាទិត្យ ទី២៣ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • រដ្ឋបាល​ខេត្តកំពង់ចាម​ ចេញសេចក្តីសម្រេចស្តីពី​ ការបិទខ្ទប់មន្ទីរសម្រាកព្យាបាល អ៉ិន​ សែ​ ស្ថិតក្នុងភូមិទី៨​ សង្កាត់​កំពង់ចាម រដ្ឋបាល​ខេត្តកំពង់ចាម​ ចេញសេចក្តីសម្រេចស្តីពី​ ការបិទខ្ទប់មន្ទីរសម្រាកព្យាបាល អ៉ិន​ សែ​ ស្ថិតក្នុងភូមិទី៨​ សង្កាត់​កំពង់ចាម​ ក្រុងកំពង់ចាម​ ចាប់ពីថ្ងៃទី៥​ខែមិថុនា​ រហូតដល់ថ្ងៃទី១៨ ខែមិថុនា​ ឆ្នាំ​២០២១នេះ​ ក្រោយពីមានអ្នកសម្រាលកូនវិជ្ជមានកូវីដ-១៩មកទីតាំងមួយនេះ។
  • ហ្វូងសត្វកម្រជាច្រើនប្រភេទ ត្រូវបានថតជាប់ដោយម៉ាស៊ីនថតស្វ័យប្រវត្តិ នៅក្នុងតំបន់ការពារធម្មជាតិក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង និងពោធិ៍សាត់ ហ្វូងសត្វកម្រជាច្រើនប្រភេទត្រូវបានថតបានដោយម៉ាស៊ីនថតស្វ័យប្រវត្តិនៅក្នុងតំបន់ការពារធម្មជាតិក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង និងពោធិ៍សាត់ មួយថ្ងៃមុនការប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនាក្រោមប្រធានបទ«ជីវៈចម្រុះនិងសុខភាពមនុស្ស» នៅថ្ងៃទី៤ ខែ មិថុនា។ ក្រសួងបរិស្ថានបានប្រកាសពីការថតតាម រយៈម៉ាស៊ីនថត ស្វ័យប្រវត្តិនូវសត្វកម្រជាច្រើនប្រភេទនៅ ក្នុងដែន ជម្រកសត្វព្រៃឱរ៉ាល់ ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន ប្រភេទសត្វកម្រទាំងនោះរួមមានដំរីព្រៃអាស៊ី កែះ ខ្លាពពក ខ្លាឃ្មុំធំ ខ្ទីង និងប្រើសជាដើមដែល បង្ហាញវត្តមាននៅក្នុងតំបន់ ការពារធម្មជាតិនៅកម្ពុជា។ការចុះប្រតិបត្តិការរបស់មន្ត្រីជំនាញនៃក្រសួង បរិស្ថាន ប្រមូលទិន្នន័យពីម៉ាស៊ីនថតស្វ័យប្រវត្តិទទួលបានរូបភាពនិងវិដេអូសត្វព្រៃនេះ ធ្វើឡើងកាលពីថ្ងៃទី២៩ ខែឧសភា ដល់ថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ២០២១ នៅដែន ជម្រកសត្វព្រៃភ្នំឱរ៉ាល់ ភូមិសាស្រ្តខេត្ត ពោធិ៍សាត់ កំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺបន្ទាប់ពីបានដាក់ជាច្រើនខែរួចមក។ ក្រៅពីសត្វទាំងនេះ តំបន់នេះក៏មានប្រភេទសត្វមានដោយកម្រ ជិតផុតពូជ ទទួលរងគ្រោះថ្នាក់ និងគំរាមកំហែងផ្សេងទៀតដូចជាទន្សោង ស្វាព្រាម ទោចម្គុដ ខ្លារខិន ខ្លាលឿងមាស […]
  • អង្គការ WCS បារម្ភ​ពី​ចំនួន​សត្វខ្សឹប ដែល​បាន​ថយចុះ​យ៉ាងគំហុក​ក្នុងអំឡុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ អង្គការ WCS បង្ហាញ​ក្តីបារម្ភ​ពី​ចំនួន​សត្វខ្សឹប ដែល​បាន​ថយចុះ​យ៉ាងគំហុក​ក្នុងអំឡុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​ ។ បច្ចុប្បន្ន វត្តមាន​សត្វ​នេះ ភាគច្រើន​មាន​នៅក្នុង​ខេត្ត​កំពង់ធំ និង​មាន​តិចតួច​បំផុត​នៅក្នុង​ខេត្ត​សៀមរាប ខេត្ត​បន្ទាយ មានជ័យ បាត់ដំបង និង​ពោធិ៍សាត់​។ នេះបើតាមអង្គការ WCS បាន​សរសេរ​បង្ហោះ​នៅលើ​ទំព័រ​ហ្វេសបុក​របស់ខ្លួន។ សត្វខ្សឹប ជា​ប្រភេទ​សត្វ​តំបន់​វាលស្មៅ មាន​ដើម កំណើត​នៅ​ឧបទ្វីប​ឥណ្ឌា ប្រទេស​កម្ពុជា និង​ក៏​ធ្លាប់​មាន​នៅ​វៀត ណាម​ផងដែរ​។ វា​ត្រូវ​បាន​ចុះបញ្ជី​ជា​ប្រភេទ​បក្សី​ជិត​ផុត​ពូជ​បំផុត​នៅលើ​ពិភពលោក​នៅក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ហើយ​វា​ត្រូវបាន​ប៉ាន់ប្រ មាណ​ថា មាន​ចំនួន​តិចជាង ៥០០ ​ក្បាល​នៅលើ​ពិភពលោក​។ អង្គការ WCS ឲ្យដឹងថា ប្រទេស​កម្ពុជា​បាន​ក្លាយ​ជា​ទីជម្រក​សម្រាប់​វត្តមាន​នៃ​អនុប្រភេទ ដែល​នៅ​សេសសល់ នៅលើ​ពិភពលោក​។ ប៉ុន្តែ​ចំនួន​សត្វខ្សឹប​នៅ​កម្ពុជា បាន​ថយចុះ​យ៉ាងគំហុក​ក្នុង​កំឡុងពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ដែល​មាន​វត្តមាន​ភាគ​ច្រើន​នៅក្នុង​ខេត្តកំពង់ធំ មាន​តិចតួច​នៅ ក្នុង​ខេត្ត​សៀមរាប និង​មាន​តិចតួច​បំផុត​នៅ​ខេត្ត​បន្ទាយ មានជ័យ បាត់ដំបង និង​ពោធិ៍សាត់​។ អង្គការ​នេះ​បាន​បញ្ជាក់ថា​៖ «​សត្វ​ខ្សឹប​រស់នៅ​តាម​តំបន់​វាលស្មៅ​ធម្មជាតិ​ដែលមាន​លាយឡំ​ជាមួយ​នឹង​គុម្ពោត​ព្រៃ​ដុះ​រាយប៉ាយ​។ កត្តា​គំរាមកំហែង​ធំៗ​ដល់​ការរស់នៅ​របស់​សត្វខ្សឹប រួមមាន ការបាត់បង់​ទីជម្រក​ពាក់ព័ន្ធ​ទៅនឹង​ការបំប្លែង​តំបន់​វាលស្មៅ​ និង​តំបន់​ដាំដុះ​ស្រូវ​បែប​យថាផល​ទៅជា​តំបន់​ដាំដុះ​ស្រូវ​បែប​ប្រពលវប្បកម្ម (​ពីរ​ទៅ​បី​ដង​ក្នុង​មួយឆ្នាំ​) ការ​ប្រមាញ់​ខុសច្បាប់ និង​ការហើរ​បុក​ទង្គិច​ជាមួយ​ខ្សែបណ្តាញ​អគ្គិសនី​»​។ នៅក្នុង​ឆ្នាំ […]
  • ខេត្តកំពង់ចាម រកឃើញអ្នកវិជ្ជមានកូវីដ១៩ចំនួន ៤៨នាក់ និងជាសះស្បើយចំនួន ៨១នាក់ នៅថ្ងៃទី៣ មិថុនា ភាគ ច្រើនជាកម្មករកម្មការិនីនៅស្រុកព្រៃឈរ និងស្រុកជើងព្រៃ ខេត្តកំពង់ចាម រកឃើញអ្នកវិជ្ជមានកូវីដ១៩ចំនួន ៤៨នាក់ និងជាសះស្បើយចំនួន ៨១នាក់ នៅថ្ងៃទី៣ មិថុនា ភាគ ច្រើនជាកម្មករកម្មការិនីនៅស្រុកព្រៃឈរ និងស្រុកជើងព្រៃ
  • រដ្ឋសភា ប្រកាសជ្រើសរើសប្រធានគ.ជ.ប ថ្មី ក្រោយឯកឧត្តម ស៊ិក ប៊ុនហុក ប្រកាសលាលែងពីតំណែង តាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា នៅថ្ងៃទី០៤ ខែមិថុនា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នឹងធ្វើការជ្រើសរើសបេក្ខជនឈរឈ្មោះ ជាបេក្ខភាពប្រធានគណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មី អនុលោមតាមមាត្រាទី ៥ ទី៦ ទី៩ និងទី១១ នៃច្បាប់ស្ដីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ អគ្គលេខាធិការដ្ឋានរដ្ឋសភា នឹងទទួលពាក្យសុំចុះឈ្មោះ បេក្ខជនចាប់ពីថ្ងៃទី០៧ ខែមិថុនា រៀងរាល់ម៉ោងធ្វើការនៅនាយកដ្ឋានគ្រប់គ្រងបុគ្គលិក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា។ ការប្រកាសរបស់រដ្ឋសភានៅពេលនេះ គឺក្រោយពេលដែលឯកឧត្តម ស៊ិកប៊ុនហុកប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រកាសលាលែង ពីតំណែងនៅថ្ងៃសុក្រនេះ ដោយសារមូលហេតុជំងឺប្រចាំកាយ និងត្រូវសម្រាកដើម្បីព្យាបាលសុខភាព៕
  • រដ្ឋបាលខេត្តកែប ផ្អាកជាបណ្តោះអាសន្ននូវ សកម្មភាពអាជីវកម្មចំពោះ អាហារដ្ឋាន ភោជនីយដ្ឋាន ហាងកាហ្វ សណ្ឋាគារ រដ្ឋបាលខេត្តកែប ផ្អាកជាបណ្តោះអាសន្ននូវ សកម្មភាពអាជីវកម្មចំពោះ អាហារដ្ឋាន ភោជនីយដ្ឋាន ហាងកាហ្វ សណ្ឋាគារ កន្លែងលក់ដូរនានា ការប្រមូលផ្តុំ និងការធ្វើចរាចរណ៏ នៅចន្លោះម៉ោង ២០:០០-៥:០០ រយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី៣-១៦ មិថុនា ២០២១
  • នគរបាលស្រុកអន្លង់វែង បង្ក្រាបបានថ្នាំញៀនម៉ាទឹកកក ៧៣កញ្ចប់ និងWY ២៥៨គ្រាប់ (ខេត្តឧត្ដរមានជ័យ,ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១)៖ ស្រ្តីជនជាតិវៀតណាមម្នាក់ ត្រូវបានកម្លាំងជំនាញអធិការនគរបាលស្រុកអន្លង់វែងឃាត់ខ្លួន ពីបទលាក់ទុក និងជួញដូរថ្នាំញៀនខុសច្បាប់កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១។ ប្រតិបត្តិការបង្រ្កាបគ្រឿងញៀននេះដោយមានការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត លោកវរសេនីយ៍ឯក ស៊ីម វណ្ណៈ អធិការនគរបាលស្រុកអន្លង់វែង បានដឹកនាំកម្លាំងផែនការងារប្រឆាំងគ្រឿងញៀន និងកម្លាំងប៉ុស្តិ៍រដ្ឋបាលត្រពាំងប្រីយ៍ ចុះប្រតិបត្តិការស្រាវជ្រាវបង្រ្កាបករណីចែកចាយ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនមួយករណី ស្ថិតនៅភូមិជាំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ជាលទ្ធផល ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ លី ងុកង្វៀង ភេទស្រី អាយុ ៤៥ឆ្នាំ ជាជនជាតិវៀតណាម រស់នៅភូមិជាំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង។ កម្លាំងជំនាញនៃអធិការនគរបាលស្រុកអន្លង់វែង បានចុះឆែកឆេរផ្ទះដែលជនសង្ស័យកំពុងស្នាក់នៅ ដោយមានការសម្របសម្រួលនិតិវិធីពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តឧត្តរមានជ័យ សមត្ថកិច្ចរកឃើញ និងដកហូតបានវត្ថុតាងថ្នាំញៀនចំនួន ២ប្រភេទដូចជា៖ ថ្នាំញៀនមេតាំហ្វេតាមីន ម្សៅសថ្លា ហៅម៉ាទឹកកក ចំនួន ៧៣កញ្ចប់ និងថ្នាំញៀនមេតាំហ្វេតាមីនគ្រាប់ពណ៌ផ្កាឈូក (WY) ចំនួន ២៥៨គ្រាប់ ព្រមទាំងមានទូរស័ព្ទចំនួន២ គ្រឿង ប្រាក់រៀល ១៥ម៉ឺនរៀល និងសម្ភារៈសម្រាប់ប្រើប្រាស់ […]
  • ព្រះសង្ឃ និងបងប្អូនប្រជាពលរដ្ឋ បានជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន ២៥១ អង្គ/នាក់ មណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលទួលពង្រ ថ្ងៃព្រហស្បតិ៍នេះ ព្រះសង្ឃនិងបងប្អូនប្រជាពលរដ្ឋ បានជាសះស្បើយពីជំងឺកូវីដ១៩ ចំនួន ២៥១ អង្គ/នាក់ នៅថ្ងៃនេះក្រុមគ្រូពេទ្យរបស់យើងបាននិមន្តព្រះសង្ឃ និងបងប្អូនប្រជាពលរដ្ឋឲ្យត្រឡប់ទៅគង់នៅវត្ត និងនៅផ្ទះវិញដើម្បីចត្តាឡីស័ក១៤ថ្ងៃ តាមដានសុខភាពបន្តទៀត។
  • អ្នកជំងឺម្នាក់ នៅព្រៃវែងបាត់បង់ជីវិត ដោយសារកូវីដ-១៩ អភិបាលខេត្តព្រៃវែង ឯកឧត្តម ជា សុមេធី សូមចូលរួមរំលែកមរណទុក្ខ ជូនចំពោះ គ្រួសារសពលោក ពៅ សុភា ប្រជាពលរដ្ឋរស់នៅភូមិត្រព្រាំងរេ ឃុំជ្រៃ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានទទួលមរណៈភាពនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១នេះ ក្នុងជន្មាយុ ៤២ឆ្នាំ ដោយសារជំងឺកូវីដ -១៩។
  • រដ្ឋបាលរាជធានីភ្នំពេញ កាយស្ដាប្រឡាយមេដ៏សំខាន់ពីរខ្សែ នៅអមសងខាងផ្លូវរថភ្លើង ក្នុងដែនដីខណ្ឌកំបូល និង ពោធិ៍សែនជ័យ ឯកឧត្តម ឃួង ស្រេង បានឱ្យមន្ត្រីនៃមន្ទីរធនធានទឹកនិងមឧតុនិយម និង រដ្ឋបាលខណ្ឌកំបូល រៀបចំស្ដារឡើងវិញនូវប្រឡាយមេដ៏សំខាន់ ចំនួនពីរខ្សែនៅអមសងខាងផ្លូវរថភ្លើង ពីផ្លូវជាតិលេខ៤ តភ្ជាប់ទៅប្រគសយលាវ ដើម្បីបើកមុខទឹកអោយហូរទៅកាន់បឹងទំនប់កប់ស្រូវ។ ប្រឡាយនេះ ក៏មានតួនាទីយ៉ាងសំខាន់ ក្នុងការរំដោះជំនន់ទឹកភ្លៀង នៅប៉ែកខាង លិចរាជធានីភ្នំពេញជាពិសេសក្នុងទឹកដីនៃខណ្ឌកំបូលទាំងមូល និងមួយផ្នែកនៃខណ្ឌពោធិ៍សែនជ័យ។ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បានឲ្យដឹងក្នុងពេលដែលលោកអញ្ជើញចុះពិនិត្យមើលស្ថានភាព ការកាយស្ដារប្រឡាយដ៏សំខាន់ទាំង២ខ្សែនេះនៅរសៀលថ្ងៃទី ០៣ ខែមិថុនាឆ្នាំ ២០២១ នេះថា ក្រោយពីទទួលបានបទបញ្ជាពីឯកឧត្តមអភិបាលរាជធានីភ្នំពេញ រូបលោកនិងមន្ត្រីនៃមន្ទីរធន ធានទឹកនិងឧតុនិយម បានសហការគ្នាយ៉ាងស្អិតរមួតធ្វើការកាយស្ដារប្រឡាយដ៏សំខាន់ទាំង២ខ្សែនេះ ដោយគិតមកដល់ពេលនេះយើងស្ដារបានប្រមាណជាង៤០ ភាគរយហើយ ហើយក៏គ្រោងនឹងបញ្ចប់នៅក្នុងខែមិថុនានេះផងដែរ។ លោកអភិបាលខណ្ឌកំបូល បានបញ្ជាក់ទៀតថា ការកាយស្តារប្រឡាយមេ១ខ្សែនៅខាងលិចផ្លូវរថភ្លើងយើងកាយស្ដារទំហំមុខប្រឡាយ១២ម៉ែត្រនិងជម្រៅ រហូតដល់ទៅ៤ ម៉ែត្រ ចំណែកឯប្រឡាយនៅខាងកើតផ្លូវរថភ្លើងដែលកំពុងតែតែកាយស្ដានេះ គឺមានទំហំមុខប្រឡាយ៦ ម៉ែត្រ និងជម្រៅ៤ មែនដូចគ្នា។ លោក ឃឹម ស៊ុនសូដា ក៏បានឲ្យដឹងផងដែរថា ដើមឡើយទីនេះ ជាប្រឡាយមេចាស់ ប៉ុន្តែត្រូវបានគោករាក់ ដោយការចាក់ដី សំរាមហូរចូលនិងស្មៅដុះជាច្រើនឆ្នាំ រហូត ដល់លុបបាត់ប្រឡាយទាំងមូលតែម្ដង […]
  • នាយកដ្ឋានព័តត៌មានវិទ្យា អំពាវនាវប្រជាពលរដ្ឋ ប្រុង ប្រយ័ត្នល្បិចបោកប្រាស់ ឆ្លើយសំណួរ និងចែកចាយបន្ត ដើម្បីឈ្នះរង្វាន់២០ម៉ឺនរៀល (ភ្នំពេញ)៖ នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានបង្ហោះសារអំពាវនាវដល់ប្រជាពលរដ្ឋ សូមប្រុង ប្រយ័ត្នចំមពោះល្បិចបោកប្រាស់ របស់ជនខិលខូច ដែលបង្កើតកម្មវិធីមួយឈ្មោះថា «និធិសុខុមាលភាពកូកា-កូឡា» ដោយបង្កើតឲ្យមានការឆ្លើយសំណួរស្ទង់មតិ និងចែករំលែកតំណភ្ជាប់ ទៅកាន់មិត្តភក្តិ ដើម្បីឈ្នះរង្វាន់ជាទឹកប្រាក់ ២០ម៉ឺនរៀល។ នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានបញ្ជាក់ ឲ្យដឹងថា ក្រុមការងារបច្ចេកទេសខ្លួន បានសង្កេតឃើញនូវសារចែករំលែក បន្តក្នុងកម្មវិធីបណ្តាញសង្គម តួយ៉ាងកម្មវិធី Facebook Messenger និងកម្មវិធី WhatsApp ស្តីអំពីកម្មវិធី ឈ្នះរង្វាន់ប្រាក់ ២០០.០០០រៀល ពីក្រុមហ៊ុនកូកា កូឡា ដោយគ្រាន់តែធ្វើការឆ្លើយសំណួរស្ទង់មតិ និងចែក រំលែកតំណភ្ជាប់ទៅកាន់មិត្តភក្តិ។ ក្រុមការងារបច្ចេកទេស នៃនាយកដ្ឋានព័ត៌មានវិទ្យា សូម ជម្រាបជូនបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តា ជ្រាបថា កម្មវិធីខាងលើ គឺជាល្បិចបោកប្រាស់របស់ជនខិលខូច ក្នុងគោលបំណងខាងក្រោម៖ ធ្វើការអូសទាញជនរងគ្រោះចូល ទៅកាន់តំណភ្ជាប់ (Link) ដែលជាគេហទំព័រក្លែងបន្លំ ធ្វើការបញ្ឆោតជនរងគ្រោះឆ្លើយសំណួរ ដើម្បីទទួលបានរង្វាន់ ធ្វើការបញ្ឆោតជនរងគ្រោះ ចែករំលែកតំណភ្ជាប់ទៅកាន់មិត្តភក្តិ ដោយផ្តល់សិទ្ធិគេហទំព័រខិលខូចនោះ ដំណើរការកម្មវិធីផ្ញើសារ របស់ជនរងគ្រោះ។ តួយ៉ាង កម្មវិធី […]
  • ការចាក់វ៉ាក់សាំងកូវីដ-១៩ សម្រេចបានចំនួន ២,៦លាននាក់ គិតត្រឹមថ្ងៃទី០២ ខែមិថុនា គិតត្រឹមយប់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ ក្រសួងសុខាភិ បាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ២,៦៦៥,៨២២នាក់ ស្មើនឹង២៦,៦៦ភាគរយ។
  • រដ្ឋមន្ត្រីក្រសួងព័ត៌មាន សម្រេចទទួលស្គាល់ ឯកឧត្តម កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន ជាប្រធានសមាគមទូរទស្សន៍កម្ពុជា បណ្តោះអាសន្ន ជំនួសឯកឧត្តម ម៉ៅ អាយុទ្ធ ដែលបានទទួលមរណភាព និងសម្រេចទទួល ស្គាល់សមាសភាពបណ្តោះអាសន្នរបស់ គណកម្មាធិការសមាគមវិទ្យុកម្ពុជា ដែលមានទីស្នាក់ការនៅ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា។
  • ស្ត្រីអ្នកជំងឺកូវីដ-១៩ម្នាក់សម្រាលបានទារិកាដោយក្រុមគ្រូពេទ្យធ្វើការវះកាត់ (ខេត្តកំពង់ស្ពឺ,ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១)៖ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែក ខេត្តកំពង់ស្ពឺបានជួយអន្តរាគមន៍សម្រាលកូនដោយការវះកាត់ដល់ស្ត្រីម្នាក់ដែលមានផ្ទៃពោះគ្រប់ខែកំពុងផ្ទុកជំងឺកូវីដ-១៩បានទាន់ពេលវេលា និងដោយ ជោគ ជ័យទាំងម្ដាយនិងកូន ខណៈដែលមន្ទីរពេទ្យស្រុកឧដុង្គមិនអាចជួយសម្រាល បានព្រោះតែបញ្ហាសុខភាព។ លោកវេជ្ជបណ្ឌិត ហុក គ្រី ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺបានឱ្យដឹងថា ស្ត្រីកើតកូវីដដែលសម្រាលបានទារិកានេះមានឈ្មោះ ផាត់ ស្រីឡាវ អាយុ៣៤ឆ្នាំ ជាកម្មការិនីរោងចក្រ ហរាយស្សិន បច្ចុប្បន្នរស់នៅភូមិសូវង្សលើ ឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ស្ត្រីរូបនេះត្រូវបានធ្វើតេស្តរកឃើញវិជ្ជមានជំងឺកូវីដ-១៩នៅមន្ទីរពេទ្យស្រុកឧដុង្គក្រោយចូលសម្រាកសម្រាលកូន។ដោយបញ្ហាសុខភាពមន្ទីរពេទ្យស្រុកមិនអាចធ្វើការសម្រាលបានទើបបញ្ជូនមកកាន់មន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។ លោកវេជ្ជបណ្ឌិត ហុក គ្រី ក៏បានបញ្ជាក់ដែរថា ដោយមិនអាចបង្កើតតាមធម្មជាតិបាន ក្រុមគ្រូពេទ្យក៏បានធ្វើការវះកាត់ដោយជោគជ័យដែលប្រសូត្របានទារិកាម្នាក់នៅម៉ោង១០និង៣០នាទីយប់ថ្ងៃទី០១ខែមិថុនាឆ្នាំ២០២១ មានទម្ងន់៣,៦គីឡូក្រាម។ នេះជាទារិកាទី៤ហើយដែលបានកើតចេញពីផ្ទៃម្តាយដែលមានវិជ្ជមានកូវីដ-១៩នៅក្នុងខេត្តកំពង់ស្ពឺ ប៉ុន្តែទារកមិនឆ្លងជំងឺកូវីដ.១៩នោះទេ៕ ដោយ៖ អ៊ុំ ណូន(កែសម្រួលដោយ មណ្ឌល កែវ)
  • រថយន្តដឹកកម្មករ កម្មការិនី រេចង្កូតទៅបុកដើមឈើ បណ្តាលឲ្យរងរបួសធ្ងន់ ស្រាលជាង២០នាក់ (ខេត្តកំពង់ស្ពឺ,ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១)៖ កម្មករ កម្មការនីរោងចក្រជាង ២០នាក់ បានរងរបួសធ្ងន់ស្រាល ខណៈដែលកំពុងធ្វើដំណើរតាមរថយន្ត ទៅ បំពេញ ការងារ ហើយរថយន្តដែលពួកគាត់ជិះជ្រុលទៅបុកដើមឈើ ។សមត្ថកិច្ចកំពុងតែដឹកអ្នករងរបួស ទៅសង្គ្រោះនៅគ្លីនិកឯកជន និងតាមមណ្ឌលសុខភាពនានាក្បែរកន្លែងកើតហេតុ។ ហេតុការណ៍រថយន្តដឹកកម្មករ កម្មការនីរោងចក្រ បុកដើមឈើនេះបានកើតឡើង កាលពីវេលាម៉ោង០៦និង១០នាទីព្រឹក ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ នៅតាម បណ្តោយផ្លូវលំ ចំណុចភូមិច្បារច្រុះ ឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ សមត្ថកិច្ចបានឲ្យដឹងថា រថយន្ត១គ្រឿងម៉ាក HYUNDAI MIGHTY II(ហ៊ីយ៉ាន់ដាយ) ពណ៌ ស គ្មានស្លាកលេខ បើកបរដោយឈ្មោះ ថុល ឆាង ភេទ ប្រុស ២២ ឆ្នាំ (របួសស្រាល បានរត់គេចខ្លួនបាត់ ក្រោយកើតហេតុ) រស់នៅភូមិត្បែង ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បើកបរក្នុងទិសដៅពីជើងទៅត្បូងលុះបើកមកដល់ចំណុចកើតហេតុ រថយន្តបានដាច់ម៉ែត្រចង្កូតរេទៅបុកដើមអាកាស្យានៅចិញ្ចើមផ្លូវខាងកើត បណ្តាលឲ្យគ្រោះថ្នាក់មនុស្សចំនួន ២១ នាក់ […]

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)