ព័ត៌មានថ្មី
- រាជធានីភ្នំពេញ ទុករយៈពេល ០១សប្ដាហ៍ ឱ្យធ្វើការរុះរើ ឬចល័តបែចិញ្ចឹមត្រី ផ្ទះបណ្ដែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទន្លេ ដើម្បីរក្សាបរិស្ថាន ជីវចម្រុះ គុណភាពទឹក និងលុបបំបាត់បាតុភាពអសកម្មតាមដងទន្លេ រដ្ឋបាលរាជធានីភ្នំពេញ តម្រូវឱ្យម្ចាស់បែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ម្ចាស់ផ្ទះតូចៗ និងម្ចាស់សំណង់មិន រៀបរយនៅលើផ្ទៃទន្លេទាំងអស់ត្រូវរុះរើ ឬចល័តចេញជាបន្ទាន់ ដោយទុករយៈពេល ០១សប្ដាហ៍ គិតចាប់ពីពេលនេះតទៅ។ ផុតរយៈពេលនេះរដ្ឋបាលរាជធានីភ្នំពេញនឹងចាត់ វិធានការរដ្ឋបាលដោយពុំទទួលខុសត្រូវរាល់ការ ខូចខាត ឬការបាត់បង់ណាមួយឡើយហើយក្នុងករណីរឹង រូស អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញនឹងកសាងសំណុំ រឿងបញ្ជូនទៅតុលាការតាមផ្លូវច្បាប់។ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេ ញ នៅថ្ងៃនេះ បានជម្រាបជូនដំណឹងដល់បងប្អូនប្រជាពល រដ្ឋ និងសាធារណជនទាំងអស់ ជ្រាបថា កន្លងមកមានជនឱកាសនិយមមួយចំនួនបានលបលួចធ្វើបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះតូចៗ និង សំណង់មិនរៀបរយនៅលើផ្ទៃទន្លេ ហើយកន្លែងខ្លះបានប្រែក្លាយជាកន្លែងស្នាក់នៅដោយខុសច្បាប់យ៉ាង អាណាធិបតេយ្យដែលបង្កឱ្យបាត់បង់សណ្តាប់ធ្នាប់ ប៉ះពាល់ដល់ផ្លូវនាវាចរ ប៉ះពាល់ដល់ប្រព័ន្ធអេកូឡូហ្ស៊ី មានចរន្តទឹកហូរ គោករាក់ ពិសេសការប្រើប្រាស់ចំណីសម្រាប់ចិញ្ចឹមត្រី និងការបញ្ចេញកាកសំណល់ ការបន្ទោបង់ពាសវាលពាសកាលក្នុងទន្លេ ធ្វើឱ្យខូចខាតយ៉ាង ធ្ងន់ធ្ងរដល់ជីវៈចម្រុះក្នុងទឹក ខូចគុណភាពទឹក បំពុល បរិស្ថាន និងប៉ះពាល់ដល់សោភ័ណភាពរាជធានីភ្នំពេញព្រមទាំងប៉ះពាល់ដល់សុខភាពនៃប្រជាពលរដ្ឋ ដែលបានប្រើប្រាស់ទឹកមិនស្អាតផងដែរ។ ចំពោះមុខ ដើម្បីរក្សាបរិស្ថាន ជីវៈចម្រុះ គុណភាពទឹក និងលុបបំបាត់បាតុភាពអសកម្មខាងលើ […]
- រដ្ឋបាលខេត្តព្រៃវែងចេញសេចក្តីជូនដំណឹង ប្រកាសបង្ហាញអត្តសញ្ញាណអ្នកឆ្លង ជម្ងឺកូវីដ-១៩ចំនួន៦៥នាក់បន្ថែមទៀត (ខេត្តព្រៃវែង,ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១)៖លទ្ធផលបានពិនិត្យរកមុខសញ្ញា វីរុសកូវីដ-១៩ តាមរយ:ការធ្វើតេស្តរហ័ស(Rapid Test) នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តព្រៃវែង បានរកឃើញអ្នកវិជ្ជមានជម្ងឺកូវីដ-១៩ថ្មី ចំនួន៦៥នាក់បន្ថែមទៀត ដែលជាករណីឆ្លងក្នុងសហគមន៍ ព្រឹត្តិការណ៍ ២០កុម្ភ: និងមកពីតាមបណ្តារាជធានី-ខេត្ត និងមកពីក្រៅប្រទេស ដូចមានប្រវត្តិថ្ងៃធ្វើដំណើរ និងឈ្មោះ រួមជាមួយទីកន្លែងស្នាក់នៅ ត្រូវបានបង្ហាញនៅលើរូបថតរបស់ពួកគាត់ ឬនៅក្នុងតារាងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រៃវែង។ សូមបញ្ជាក់ផងដែរ គិតត្រឹមថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ម្សិលមិញនេះ ខេត្តព្រៃវែងមានអ្នកឆ្លងជម្ងឺកូវីដ-១៩ សរុបចំនួន៤៥៩នាក់ បានព្យាបាលជា សះស្បើយ១៩៦នាក់ កំពុងសម្រាកព្យាបាល ២៥៨នាក់ និងស្លាប់៥នាក់។ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជម្ងឺកូវីដ-១៩ និងកាត់ផ្តាច់ការចម្លងចូលក្នុងសហគមន៍ រដ្ឋបាលខេត្តព្រៃវែង សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់បានប្រាស្រ័យទាក់ទងជាមួយអ្នកវិជ្ជមានកូវីដ-១៩ទាំងនេះ ត្រូវរាយការណ៍ជូនអាជ្ញាធរជាបន្ទាន់ និងប្រញាប់រួសរាន់ទៅផ្តល់វត្ថុសំណាកដើម្បីវិភាគរកវីរុសកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែករៀងរាល់ម៉ោងធ្វើការ(រួមទាំងថ្ងៃឈប់សម្រាក)ហើយត្រូវធ្វើចត្តាឡីស័កនៅផ្ទះរបស់ខ្លួនអោយបានតាមបទបញ្ជាផ្ទៃក្នុងសម្រាប់អ្នកធ្វើចត្តាឡីស័ករយ:ពេល១៤ថ្ងៃ។ ចំពោះអ្នកពាក់ព័ន្ធដ៍ទៃទៀតត្រូវតាមដានសុខភាពផ្ទាល់ខ្លួនជាប្រចាំ ត្រូវពិនិត្យកម្តៅយ៉ាងតិច២ដងក្នុង១ថ្ងៃ និងត្រូវសម្រាកនៅផ្ទះបន្ទប់ដាច់ដោយឡែកតែម្នាក់ឯង និងត្រូវអនុវត្តកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពអោយបានម៉ឺងម៉ាត់បំផុត ជាពិសេសអនុវត្តអោយបានខ្ជាប់ខ្ជួននូវវិធានការ -៣ការពារ និង៣កុំ-របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ។ ក្នុងករណីមានការសង្ស័យ ឬប្រែប្រួលសុខភាពខុសប្រក្រតីដូចជា ឡើងកម្តៅលើសពី៣៧ […]
- សម្ដេចតេជោ នាយករដ្ឋមន្ត្រី កំពុងជួបពិភាក្សាការងារជាមួយអនុរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក នៅល្ងាចថ្ងៃទី១ ខែមិថុនា ឆ្នាំ ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបអនុរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោកជំទាវ Wendy Ruth Sherman ដែលនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេល១ថ្ងៃ។ សូមបញ្ជាក់ថា លោកជំទាវ Wendy Ruth Sherman ត្រូវបានក្រសួងការបរទេសអាមេរិកប្រកាសថា នឹងធ្វើដំណើរទស្សនកិច្ច ១១ថ្ងៃ ទៅកាន់ប្រទេសមួយចំនួន ចាប់ពីថ្ងៃទី ២៥ ខែ ឧសភា ដល់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ ដោយទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសប្រទេសបែលហ្ស៉ិក ហើយបន្តទៅតួកគី,ឥណ្ឌូនេស៉ី,កម្ពុជា និងប្រទេសថៃផងដែរ។
- គិតត្រឹមខែឧសភា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ_ព្រះ សីហនុបានសាងសង់សម្រេច៦០%ហើយ។ ក្រោយពេលសាងសង់រួចរាល់ គម្រោងនេះនឹងជាផ្នែកមួយដ៏សំខាន់់ក្នុងការជួយលើកស្ទួយដល់សេដ្ឋកិច្ច ប្រទេសកម្ពុជា។ គិតត្រឹមខែឧសភា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ_ព្រះ សីហនុបានសាងសង់សម្រេច៦០%ហើយ។ ក្រោយពេលសាងសង់រួចរាល់ គម្រោងនេះនឹងជាផ្នែកមួយដ៏សំខាន់់ក្នុងការជួយលើកស្ទួយដល់សេដ្ឋកិច្ច ប្រទេសកម្ពុជា។
- ឃាត់ខ្លួនអ្នកកាន់កាតកាសែតម្នាក់រកឃើញថ្នាំញៀន១១កញ្ចប់ (ខេត្តក្រចេះ,ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១)៖អ្នកកាន់កាតកាសែតម្នាក់ ត្រូវបាន កម្លាំងនគរ បាលស្រុកស្នួល ស្រាវជ្រាវចាប់ឃាត់ខ្លួន ក្នុងករណីរក្សាទុក ប្រើប្រាស់ និងជួញដូរនូវសារធាតុញៀនខុសច្បាប់ នៅក្នុងបន្ទប់ផ្ទះសំណាក់ យីហោ(សប្បាយៗ) ស្ថិតក្នុងស្រុកស្នួល ខេត្តក្រចេះ។ លោកវរៈសេនីយ៍ឯក ចាន់ សុខគីម អធិការនគរបាលស្រុកស្នួលបានឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យជាអ្នកកាន់កាតកាសែតរូបនេះ បានធ្វើឡើងកាល ពីល្ងាចថ្ងៃទី៣០ខែឧសភា នៅក្នុងបន្ទប់ផ្ទះសំណាក់ សប្បាយៗ ក្នុងស្រុកស្នួល។ ជនសង្ស័យរូបនេះឈ្មោះ អូន សេក អាយុ៤១ឆ្នាំ រស់នៅភូមិសួងលិច ឃុំសួង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងមានកាន់កាតកាសែត K TV Online និងជាមុខសញ្ញាធ្លាប់ជាប់ពន្ឋនាគារទៀតផង។ អធិការនគរបាលស្រុកស្នួលបានបន្តថា ជាមួយនិងការចាប់ឃាត់ខ្លួនជនសង្ស័យរូបនេះ នគរបាលបានរកឃើញម្សៅក្រាមពណ៌ស សង្ស័យជាគ្រឿងញៀន ប្រភេទមេតំហ្វេតាមីន ចំនួន១១កញ្ចប់តូច ធំ និងឧបករណ៍សំរាប់ប្រើប្រាស់មួយចំនួនទៀត។ បច្ចុប្បន្នជនសង្ស័យជាអ្នកកាន់កាតកាសែត ឈ្មោះ អូន សេក ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការនគរបាលស្រុកស្នួល ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនមកកាន់តុលាការ៕ ដោយ៖ឡេង ស៊ាងឡាយ(កែសម្រួលដោយ មណ្ឌល […]
- ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តគម្រោងពីរមានទឹកប្រាក់ជាង៨៥លានដុល្លារអាមេរិក ដើមខែឧសភា គ្រាន់តែបើកឆាកខែមិថុនា ឆ្នាំ២០២១នេះភ្លាម ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគ២ដែលមានទឹកប្រាក់ចំនួន៨៥,៥លានដុល្លារអាមេរិក និងផ្ដល់ការងារដល់ពលរដ្ឋចំនួន ១១៧៨នាក់ ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១ មិថុនា ២០២១នេះបានបង្ហាញពីគម្រោងវិនិយោគពីរ នៅកម្ពុជា ទី១ គម្រោងបង្កើតរោងចក្រកែច្នៃផ្លែស្វាយ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្បែស ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៦,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥០០កន្លែងរបស់ក្រុមហ៊ុន CAMBODIAN GOME FARM FOOD CO., LTD: ។ ២ គម្រោងសាង សង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៤ ចំនួន២៧៥បន្ទប់ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍លេខ១៦៧៩ ផ្លូវសហព័ន្ធរុស្ស៊ី ភូមិតាងួន២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៧៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦៧៨កន្លែង – CONTINENT CROWN INVESTMENT MANAGEMENT CO., LTD៕
- បរិមាណអង្ករនាំចេញទៅក្រៅប្រទេស បន្តធ្លាក់ចុះក្នុងរយៈ ពេល៥ ខែ ២០២១ ក្នុងរយៈពេល៥ ខែ ឆ្នាំ២០២១ បរិមាណអង្ករនាំចេញមានចំនួន ២៣៣ ០៣១តោន មានការថយចុះចំនួន ១២៣ ០៦៦ តោន (-៣៤,៥៦%) បើធៀបនឹងបរិមាណនាំចេញក្នុងរយៈពេល៥ខែឆ្នាំ២០២០ ដែលមានចំនួន ៣៥៦ ០៩៧ តោន។ នេះបើតាមការបង្ហោះនៅលើហ្វេសប៊ុក ផ្លូវការ របស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។ ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងកសិកម្មបញ្ជាក់ថា ការនាំចេញអង្ករក្នុងខែឧសភា ឆ្នាំ២០២១ មានចំនួន ៤០ ៥៣៦ តោន ថយចុះចំនួន ១៥ ៣០៩ តោន (-២៧,៤១%) បើធៀបនឹងខែឧសភា ឆ្នាំ២០២០ ដែលមានចំនួន ៥៥ ៨៤៥ តោន។ អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ១៦០ ៤៥៣ តោន ស្មើនឹង៦៨,៨៦% អង្ករសគ្រប់ប្រភេទមានចំនួន ៦៧ ៨៤៣ តោន ស្មើនឹង ២៩,១១% និងអង្ករចំហុយមានចំនួន ៤ […]
- បុគ្គលសង្ស័យកើតកូវីដ-១៩ បានរត់គេច ក្រោយអ្នករស់នៅក្នុងបន្ទប់ជាមួយគ្នាតេស្ដរកឃើញវិជ្ជមាន បុគ្គល ឈ្មោះ យ៉ន យោគ បានរត់គេចខ្លួន នៅពេលអាជ្ញាធរតម្រូវឲ្យទៅយកសំណាក នៅវិទ្យាល័យបាក់ទូក កាលពីថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២១ ក្រោយពីអ្នករស់នៅក្នុងបន្ទប់ជាមួយគ្នា ២ នាក់ បានធ្វើតេស្ដរកឃើញវិជ្ជមានមេរោគកូវីដ ១៩ ជាបន្តបន្ទាប់។ ប្រសិនបើសាម៉ីខ្លួន បានឃើញព័ត៌មាននេះ សូមចូលខ្លួនមកធ្វើតេស្ដ ហើយទទួល ការព្យាបាល ននិងកុំចម្លងដល់អ្នកដទៃ។ ប្រសិនបើប្រជាពលរដ្ឋ បាន ឃើញបុគ្គលរូបនេះ សូមចូលរួមរាយការណ៍ជាបន្ទាន់មកអាជ្ញាធរមូលដ្ឋានរបស់ខ្លួន។
- រដ្ឋបាលខណ្ឌសែនសុខ ចាប់ផ្តើមចាក់វ៉ាក់សាំងដូសទី២ ជូនពលរដ្ឋ រដ្ឋបាលខណ្ឌសែនសុខ ចេញសេចក្ដីជូនដំណឹង ស្ដីពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ ដែលមានអាយុពី ១៨ឆ្នាំឡើងទៅ រស់នៅក្នុងមូលដ្ឋានខណ្ឌសែនសុខ ដូសទី២ ដែលនឹងត្រូវចាប់ផ្តើមនៅថ្ងៃទី០១ ខែ មិថុនា ឆ្នាំ២០២១ ដល់ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២១។ សូមបងប្អូនប្រជាពលរដ្ឋ អញ្ជើញមកទទួលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី២ នៅទីតាំងដែលបងប្អូនបានចាក់វ៉ាក់សាំងដូសទី១ តាមកាលបរិច្ឆេទដែលបានកំណត់ក្នុងសេចក្តីជូនដំណឹងនេះ ឲ្យបានគ្រប់ៗគ្នា។
- គិតត្រឹមថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២១ អ្នកដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទូទាំងប្រទេស (រួមទាំងក្រសួង ការពារជាតិ) សរុបចំនួន ២,៥៦៧,៤៩៣នាក់។ គិតត្រឹមថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២១ អ្នកដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទូទាំងប្រទេស (រួមទាំងក្រសួង ការពារជាតិ) សរុបចំនួន ២,៥៦៧,៤៩៣នាក់។
- ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានឯកភាពកំណត់យកកាលបរិច្ឆេទថ្មី គឺថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ ២០២១ ដើម្បីរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អុឺរ៉ុប លើកទី១៣ (ASEM13)ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានឯកភាពកំណត់យកកាលបរិច្ឆេទថ្មី គឺថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ ២០២១ ដើម្បីរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អុឺរ៉ុប លើកទី១៣ (ASEM13)ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
- ខេត្តស្វាយរៀងបញ្ជាក់ថា កម្មកររោងចក្រដែលនាំគ្នាសម្រុកចេញ មិនស្ដាប់អាជ្ញាធរណែនាំរឿងយកសំណាកពិនិត្យជំងឺកូវីដ១៩ ព្រោះជឿតាមក្រុមបំផុសបំផុល ខេត្តស្វាយរៀងបញ្ជាក់ថា កម្មកររោងចក្រដែលនាំគ្នាសម្រុកចេញ មិនស្ដាប់អាជ្ញាធរណែនាំរឿងយកសំណាកពិនិត្យជំងឺកូវីដ១៩ ព្រោះជឿតាមក្រុមបំផុសបំផុល
- សាលាឆាន់ដ៏ចំណាស់ចំនួន១ខ្នង នៅវត្តរាជបូណ៌ត្រូវបានជួសជុលឡើងវិញដោយអាជ្ញាធរជាតិអប្សរា តាម facebook page ផ្លូវការរបស់អាជ្ញាធរជាតិអប្សរា ឲ្យដឹងថា សំណង់សាលាឆាន់ចំនួន១ខ្នង ស្ថិតនៅក្នុងវត្តរាជបូណ៌ ដែលជាសម្បត្តិបេតិកភណ្ឌ ព្រះពុទ្ធសាសនាខ្មែរត្រូវបានជួសជុល និងអភិរក្សឡើងវិញដោយអ្នកជំនាញបច្ចេក ទេសនៃអាជ្ញាធរជាតិអប្សរា ក្រោមការផ្តួចផ្តើមរបស់ព្រះនមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ព្រះរាជាគណៈថ្នាក់ ទោ និងជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយកនៃព្រះរាជាណា ចក្រកម្ពុជា និងជាព្រះគ្រូចៅអធិការវត្តរាជបូណ៌។ បច្ចុប្បន្ន សំណង់អគារសាលាឆាន់នៅវត្តរាជបូណ៌នេះមានបណ្តោយប្រវែង២២.៨ម៉ែត្រ ទទឹង ២១.២៥ម៉ែត្រ និងកម្ពស់១០.៩២ម៉ែត្រ កំពុងស្ថិតក្នុងសភាពចាស់ទ្រុឌទ្រោមដោយសារអាយុកាល ហើយគ្រោងនឹងបញ្ចប់ការជួសជុលនៅខែកញ្ញា ឆ្នាំ២០២១ខាងមុខនេះក្រោមការប្រឹក្សាបច្ចេក ទេស និងថវិកាទាំងស្រុងពីអាជ្ញាធរជាតិអប្សរា។ គួរបញ្ជាក់ដែរថា នេះជាលើកទី២ហើយដែលអាជ្ញាធរជាតិអប្សរាបានធ្វើការជួសជុលសំណង់បុរាណនៅក្នុងវត្តរាជបូណ៌បន្ទាប់ពីបានជួសជុលព្រះវិហារក្នុងវត្តនេះរួចរាល់កាលពីឆ្នាំ២០២០កន្លងមក៕
- ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងថ្មី៦៤៩នាក់ទៀត ជាសះស្បើយ៦២៦ នាក់ និងស្លាប់០៤នាក់ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានបន្ត រកឃើញអ្នកឆ្លងថ្មី៦៤៩នាក់ទៀត ជាសះស្បើយ៦២៦ នាក់ និងស្លាប់០៤នាក់។ ក្នុងនោះឆ្លងសហគមន៍៦៣៣ នាក់ អ្នកដំណើរពីបរទេស១៦ នាក់។ គិតត្រឹមព្រឹក ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០២១ អ្នកឆ្លងសរុប ២៧៦៣៨នាក់ អ្នកជាសះស្បើយ២០៦៣៨នាក់និង អ្នកស្លាប់១៩៤ នាក់៕
- រដ្ឋបាលខេត្តព្រៃវែង ប្រកាសបង្ហាញអត្តសញ្ញាណអ្នកឆ្លងជម្ងឺកូវីដ-១៩ ចំនួន២៥នាក់ថ្មីបន្ថែមទៀត (ខេត្តព្រៃវែង,ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១)៖យោងតាមលទ្ធផលបានពិនិត្យ រក មុខសញ្ញាវីរុសកូវីដ-១៩ តាមរយ:ការធ្វើតេស្តរហ័ស(Rapid Test) នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តព្រៃវែងបានរកឃើញអ្នកវិជ្ជមាន ជម្ងឺ កូវីដ-១៩ថ្មី ចំនួន២៥នាក់បន្ថែមទៀត ដែលជាករណីឆ្លងក្នុងសហគមន៍ ព្រឹត្តិការណ៍ ២០កុម្ភ: និងមកពីតាមបណ្តារាជធានី-ខេត្ត និងមកពីក្រៅប្រទេស ដូចមានប្រវត្តិថ្ងៃធ្វើដំណើរ និងឈ្មោះ រួមជាមួយទីកន្លែងស្នាក់នៅ ត្រូវបានបង្ហាញនៅលើរូបថតរបស់ពួកគាត់ ឬនៅក្នុងតារាងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រៃវែង។ សូមបញ្ជាក់ផងដែរ គិតត្រឹមល្ងាចថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ខេត្តព្រៃវែងមានអ្នកឆ្លងជម្ងឺកូវីដ-១៩ សរុបចំនួន៣៣០នាក់ បានព្យាបាលជាសះស្បើយចំនួន១៥២នាក់ កំពុងសម្រាកព្យាបាលចំនួន១៧៤នាក់ និងស្លាប់៤នាក់។ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជម្ងឺកូវីដ-១៩ និងកាត់ផ្តាច់ការចម្លងចូលក្នុងសហគមន៍ រដ្ធបាលខេត្តព្រៃវែង សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់បានប្រាស្រ័យទាក់ទងជាមួយអ្នកវិជ្ជមានកូវីដ-១៩ទាំងនេះ ត្រូវរាយការណ៍ជូនអាជ្ញាធរជាបន្ទាន់ និងប្រញាប់រួសរាន់ទៅផ្តល់វត្ថុសំណាកដើម្បីវិភាគរកវីរុសកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែករៀងរាល់ម៉ោងធ្វើការ(រួមទាំងថ្ងៃឈប់សម្រាក)ហើយត្រូវធ្វើចត្តាឡីស័កនៅផ្ទះរបស់ខ្លួនឲ្យបានតាមបទបញ្ជាផ្ទៃក្នុងសម្រាប់អ្នកធ្វើចត្តាឡីស័ករយ:ពេល១៤ថ្ងៃ។ ចំពោះអ្នកពាក់ព័ន្ធដទៃទៀតត្រូវតាមដានសុខភាពផ្ទាល់ខ្លួនជាប្រចាំ ត្រូវពិនិត្យកម្តៅយ៉ាងតិច២ដងក្នុង១ថ្ងៃ និងត្រូវសម្រាក់នៅផ្ទះបន្ទប់ដាច់ដោយឡែកតែម្នាក់ឯង និងត្រូវអនុវត្តកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពអោយបានម៉ឺងម៉ាត់បំផុត ជាពិសេសអនុវត្តអោយបានខ្ជាប់ខ្ជួននូវវិធានការ -៣ការពារ និង៣កុំ-របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។ ក្នុងករណីមានការសង្ស័យ ឬប្រែប្រួលសុខភាពខុសប្រក្រតីដូចជា ឡើងកម្តៅលើសពី៣៧អង្សាសេ ក្អក […]
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


