ព័ត៌មានថ្មី
- រដ្ឋបាលខេត្តកោះកុង សម្រេចផ្អាកអាជីវកម្មបណ្តោះអាសន្ន អាហារដ្ឋាន ហ៊ី កែវ និងធនាគារអេស៊ីលីដាសាខា ស្រុកស្រែអំបិល ដោយសារទីតាំងទាំង២ មានអ្នកវិជ្ជមានកូវីដ-១៩ ស្នាក់នៅ និងកំពុងបម្រើការងារ។
- ខេត្តកំពង់ឆ្នាំង រកឃើញអ្នកវិជ្ជមានកូវីដ១៩ចំនួន ១៦នាក់ និងជាសះស្បើយចំនួន ៦៩នាក់ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន ១៦នាក់ និងជាសះស្បើយចំនួន ៦៩នាក់ នៅថ្ងៃទី ០៧ មិថុនា។ គិតមកដល់ពេលនេះ អ្នកឆ្លងសរុបនៅខេត្តកំពង់ឆ្នាំងមានចំនួន ៣០៣នាក់ អ្នកជាសះស្បើយសរុប ១៥១នាក់ ស្លាប់៤នាក់។
- វ៉ាក់សាំងបង្ការកូវីដ-១៩ នឹងមកដល់កម្ពុជា១លានដូស នៅថ្ងៃនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់យប់មិញថា វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន១លានដូស នឹងមកដល់កម្ពុជានៅព្រឹកថ្ងៃទី០៨ ខែ មិថុនានេះ។ បើតាមសម្ដេចតេជោ វ៉ាក់សាំងមួយលានដូស ក្នុងនោះ៥០ម៉ឺនដូស ជាវ៉ាក់សាំងស៊ីណូវ៉ាក់ និង៥០ម៉ឺនដូស ជាវ៉ាក់សាំងស៊ីណូហ្វាម។ សូមជម្រាបថា វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នឹងមកដល់កម្ពុជា ជាបន្តបន្ទាប់ទៀត ក្នុងនោះ ១លានដូស មកដល់ថ្ងៃទី១២ មិថុនា និង ១លានដូស មកដល់ថ្ងៃទី១៩ មិថុនា៕
- រដ្ឋបាលខេត្តព្រះវិហារ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០២នាក់ទៀត យប់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ ក្រុមការងារយកសំណា កកូវីដ១៩ នៅមន្ទីរពេទ្បង្អែក១៦មករា ខេត្តព្រះវិហារ បានធ្វើតេស្តរហ័សជំងឺកូវីដ១៩ ចំនួន០២នាក់ ជាលទ្ធផល រកឃើញវិជ្ជមានជំងឺកូវីដ១៩ ម្នាក់ឈ្មោះពេញ សុខរ័ត្ន ភេទ ប្រុសអាយុ ២០ឆ្នាំ រស់នៅភូមិថ្នល់កោង ឃុំរំដោះ ស្រុករវៀង និងម្នាក់ទៀតឈ្មោះយេន ងន ភេទស្រីអាយុ៤៤ឆ្នាំ រស់នៅភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ។បច្ចុប្បន្នកំពុងឲ្យធ្វើចត្តាឡីស័កនិងព្យាបាលជំងឺនៅមន្ទីរ ពេទ្យបង្អែក១៦មករា ខេត្តព្រះវិហារ ។ រដ្ឋបាលខេត្តអំពាវនាវអ្នកប៉ះពាល់ផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺត្រូវរួសរាន់ទៅយកសំណានៅមន្ទីរពេទ្យបង្អែកខេត្ត ១៦មករា ឬនៅមណ្ឌលចត្តឡីស័កផ្ទះសំណាកគ្រូបង្រៀន សម្រាប់បងប្អូននៅក្នុងក្រុងព្រះវិហារ និងនៅស្រុកត្បែង មានជ័យ៕
- យុទ្ធនាការចាក់វាក់សាំងការពារជម្ងឺកូវីដ១៩ (ដូសទី២) នឹងចាប់ផ្ដើម ចាប់ពីថ្ងៃទី៩ ខែមិថុនា ក្នុងខណ្ឌឬស្សីកែវ រដ្ឋបាលខណ្ឌឬស្សីកែវ បានជូនដំណឹង ពីកាលបរិច្ឆេទនៃយុទ្ធនាការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ដូសទី២ ដែលនឹងចាប់ផ្ដើម នៅថ្ងៃទី៩ មិថុនាតទៅ នៅទីតាំងចំនួន ០២ មានដូចខាងក្រោម ៖ ១/ វត្តឧត្តរាវត្តី សង្កាត់ប្ញស្សីកែវ ២/ សាលាបឋមសិក្សាចំរើនរដ្ឋ សង្កាត់ស្វាយប៉ាក សូមបងប្អូនអញ្ជើញមកទទួលការចាក់វាក់សាំង (ដូសទី២) តាមកាលកំណត់រៀងៗខ្លួន និងសូមភ្ជាប់មកនូវ ប័ណ្ណចាក់វាក់សាំងលើកទី២ និងឯកសារអត្តសញ្ញាប័ណ្ណ ឬលិខិត ឆ្លងដែនជាដើម៕
- រដ្ឋបាលខេត្តកំពង់ចាម បន្តរកឃើញករណីវិជ្ជមានកូវីដ- ១៩ ថ្មី ចំនួន ២៩នាក់ និងមានករណីជាសះស្បើយ ចំនួន ១១ នាក់ នៅថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០២១។ រដ្ឋបាលខេត្តកំពង់ចាម បន្តរកឃើញករណីវិជ្ជមានកូវីដ- ១៩ ថ្មី ចំនួន ២៩នាក់ និងមានករណីជាសះស្បើយ ចំនួន ១១ នាក់ នៅថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០២១។
- ស្ត្រីអ្នកជំងឺកូវីដ-១៩ម្នាក់បានចូលសម្រាលកូនដោយការវះកាត់នៅមន្ទីរពេទ្យបង្អែកកំពង់ស្ពឺ (ខេត្តកំពង់ស្ពឺ,ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១)៖ ស្ត្រីជាអ្នកជំងឺកូវីដ-១៩ ម្នាក់ទៀត ហើយដែលបានសម្រាលកូនដោយជោគជ័យ ដោយការវះកាត់នៅវេលាម៉ោង ៦ល្ងាច ថ្ងៃទី៦ខែមិថុនា ឆ្នាំ២០២១ នាមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។ លោកវេជ្ជបណ្ឌិត ហុក គ្រី ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺបានឱ្យដឹងថា ស្ត្រីជាអ្នកជំងឺកូវីដ-១៩ដែលបានមកសម្រាកសម្រាលកូនមានឈ្មោះ សុន ណែត អាយុ៣៣ឆ្នាំមានទីលំនៅ ភូមិត្រពាំងស្ទង ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ស្ត្រីរូបនេះដំបូងបានចូលទៅសម្រាកសម្រាលកូននៅមន្ទីរពេទ្យបង្អែកគងពិសីក្រោយមានការឈឺពោះខ្លាំង តែដោយបញ្ហាសុខភាពមិនអាចសម្រាលតាមបែបធម្មជាតិបាន ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកស្រុកគងពិសីក៏បានសម្រេចបញ្ជូនភ្លាមៗមកកាន់មន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺដើម្បីធ្វើការវះកាត់។ លោកវេជ្ជបណ្ឌិត ហុក គ្រី ប្រធានមន្ទីរពេទ្យបង្អែកខេត្តបានបញ្ជាក់ទៀតថា ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តក៏បានធ្វើការវះកាត់ស្ត្រីដែលមានវិជ្ជមានជំងឺកូវីដ-១៩បានដោយជោគជ័យ ដោយបង្កើតបានទារកម្នាក់ដែលមិនមានការឆ្លងជំងឺកូវីដ-១៩ពីម្តាយនោះទេ និងមានទម្ងន់ជិត៣គីឡូក្រាម ហើយចំពោះសុខភាពម្តាយនិងកូនមានភាពល្អប្រសើរក្រោយពេលសម្រាល៕ ដោយ៖អ៊ុំ ណូន(កែសម្រួលដោយ មណ្ឌល កែវ)
- ឯ.ឧ ចម ប្រសិទ្ធ ប្រគល់ថវិកាជាង១ម៉ឺនដុល្លាជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកមកប្រើប្រាស់ក្នុងការងារប្រយុទ្ធ នឹងទប់ស្កាត់ជំងឺកូវីដ-១៩ ថវិកាជាង១ម៉ឺនដុល្លារនិងជាង២លានរៀល ត្រូវបាន ឯ.ឧ កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកប្រើប្រាស់ក្នុងការជួយទ្រទ្រង់ជីវភាពរបស់ប្រជាពលរដ្ឋ និងឧបត្ថម្ភដល់កងកម្លាំងដែលកំពុងបំពេញការងារប្រយុទ្ធ នឹងទប់ស្កាត់ជំងឺកូវីដ-១៩ នៅក្នុងរាជធានីភ្នំពេញ។ ពិធីប្រគល់និងទទួលនេះបានធ្វើ ឡើង នៅព្រឹក ថ្ងៃទី០៧ មិថុនាឆ្នាំ២០២១នេះ ក្រោមវត្តមាន ឯ.ឧ កើត ឆែ អភិបាលរងរាជធានីភ្នំពេញ និងឯ.ឧ អ៊ុំ សុថា រដ្ឋលេខាធិការក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍តំណាងលោក កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ នៅសាលារាជធានីភ្នំពេញ។ ឯ.ឧ កើត ឆែ បានមានប្រសាសន៍ថា ការផ្តល់នូវជំនួយជាថវិកានេះ ពិតជាមានសារៈសំខាន់ និងស្ដែងឱ្យឃើញពីទឹក ចិត្តសប្បុរសរបស់ ឯ.ឧ កិត្តិសេដ្ឋាបណ្ឌិត ក្នុងការគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដូចជាកងកម្លាំងគ្រប់ប្រភេទដែលកំពុងបំពេញការងារ យ៉ាងសស្រាក់សស្រាំក្នុងគោល ដៅកាត់បន្ថយឱ្យបានជាអតិបរមានូវការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ” នៅរាជធានីភ្នំពេញ។ ឯ.ឧ អ៊ុំ […]
- អ្នកបានទៅដេប៉ូលក់ចាប់ហួយ តែ តិចឡុងម្តុំផ្សារអូឡាំពិច សូមតាមដានសុខភាព អ្នកជំងឺកូវីដ១៩ បានចូលទៅទិញអី វ៉ាន់ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ អំពាវនាវដល់ប្រជាពលរដ្ឋជាពិសេសអ្នកលក់ចាប់ហួយ ដែលបានទៅ ដេប៉ូ លក់ចាប់ហួយ តែ តិចឡុង (ម្តុំផ្សារអូឡាំពិច) ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ៥០ ផ្លូវលេខ ៣១៨ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ ២០២១ សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។ មូលហេតុ អ្នកជំងឺកូវីដ១៩ បានចូលទៅកាន់ទីតាំងខាង លើនេះដើម្បីទិញអី វ៉ាន់មួយចំនួន។ បុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ មិន ទាន់បានទៅយកសំណាកនៅឡើយទេ គិតត្រឹមព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១។
- កណ្តុរហិតរាវរកគ្រាប់មីន Magawa ចូលនិវត្តន៍ ក្រោយប្រតិបត្តិការនៅកម្ពុជា៥ឆ្នាំ កណ្តុរហិតរាវរកគ្រាប់មីន Magawa ដែលទទួលពានជេីងឯកនៅប្រទេសអង់គ្លេសនោះ បានដាក់ឱ្យចូលនិវត្តន៍ដោយបញ្ហាអាយុ និងសុខភាព។ Magawa ត្រូវយកទៅរក្សាទុកឱ្យសំរាកនៅទីតាំងសុីម៉ាក់ខេត្តសៀមរាប។ ការបញ្ជាក់នេះធ្វើឡើងក្នុងជំនួបរវាង លោក Michael Heiman ប្រធានអង្គការ APOPO ប្រចាំតំបន់ និងនៅកម្ពុជា ជាមួយឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកសុីម៉ាក់ កាលពីម្សិលម៉ិញ។ ស៊ីម៉ាក់ និងអង្គការ APOPO សហការ ក្នុងការអនុវត្តបច្ចេកទេសបោសសំ អាតមីនដោយសត្វកណ្តុរ ការស្រាវជ្រាវបច្ចេកទេសដោយសុនខ និងការស្រាវជ្រាវសុនខ សុីម៉ាក់យកទៅប្រតិបតិ្តការនៅក្រៅប្រទេស។ លោក Michael Heiman ប្រធានអង្គការ APOPO បាន ឲ្យដឹងថា សត្វកណ្ដុររាវរកគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនេះ បានចូលរួមបោះសំអាតគ្រាប់មីនបានចំនួន ១៤១ .០០០ ម៉ែត្រក្រឡា ប្រហាក់ប្រហែលតារាងបាល់ទាត់ចំនួន២០ ដោយរកឃើញគ្រាប់មីន៧១គ្រាប់ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ៣៨។ កាលពីឆ្នាំមុន Magawa បានឈ្នះពានរង្វាន់មេដាយមាស PDSA ពីចក្រភពអង់គ្លេស ដែលពានមុននេះកាលពីមុនបានតែទៅលើសត្វសុនខប៉ុណ្ណោះ។ លោកប្រធានអង្គការ APOPO បានបញ្ជាក់ពីលទ្ធភាពក្នុងការទទួលជំនួយពីប្រទេសប៊ែលហ្សិក ក្នុងការគាំទ្រកិច្ចប្រតបតិ្តការរបស់អង្គភាពសុីម៉ាក់ […]
- រដ្ឋបាលខេត្តស្វាយរៀង អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩ ស្រ្តីឈ្មោះ កែន សារ៉ន អាយុ ៤៣ឆ្នាំ រដ្ឋបាលខេត្តស្វាយរៀង អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩ ស្រ្តីឈ្មោះ កែន សារ៉ន អាយុ ៤៣ឆ្នាំ មានមុខរបរលក់ដូរនៅផ្ទះ រស់នៅភូមិតាជៃឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ បន្ទប់ថែទាំ គិលានុបដ្ឋាកមធ្យម អ៊ុង កុសល រស់នៅភូមិតាជៃ ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ គិតចាប់ពីយប់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ ក្អក កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគកូវីដ១៩ (COVID-19) ដែលមានទីតាំងនៅជិតផ្ទះ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទៅយកវត្ថុវិភាគសំណាកនៅប៉ុស្ដិ៍យកសំណាកដែលនៅជិតផ្ទះ ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩៕
- នគរបាលស្រុកឱរ៉ាល់ ស្រាវជ្រាវឃាត់ខ្លួនយុវជន២នាក់យកកាំបិតខ្វែវ ដេញ កាប់ជនរងគ្រោះ (ខេត្តកំពង់ស្ពឺ,ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១)៖ យុវជន២នាក់ ត្រូវបានកម្លាំង នគរបាលស្រុកឱរ៉ាល់ ធ្វើការស្រាវជ្រាវឃាត់ខ្លួនបានដោយសារតែ បានជិះម៉ូតូ១គ្រឿង ដេញកាប់បុរសជាជនរងគ្រោះ។ ប៉ុន្តែសំណាងល្អ បានមួកសុវត្ថិភាពការពារ មិនមានរងរបួសនោះទេ បុរសជាជនរងគ្រោះ បានដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចនគរបាលជួយរកយុត្តិធម៌។ ភ្លាមៗនោះសមត្ថកិច្ច នគរបាលធ្វើការស្រាវជ្រាវឃាត់ខ្លួនបាន កាលពីវេលាម៉ោង០៦និង២០នាទី ល្ងាច ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចក្រុមហ៊ុនដំណាប់ស្វាយ កម្ពុជា(Cambodia) ពីងឃែន ក្នុងឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ សមត្ថកិច្ចបានឲ្យដឹងថា កាលពីវេលាម៉ោង០២និង៣០នាទីរសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១នៅចំណុចលើកំណាត់ផ្លូវលេខ ៤៤ចន្លោះគីឡូម៉ែត្រលេខ៣៣ទៅលេខ៣៤ ស្ថិតក្នុងភូមិសាស្ត្រភូមិតាំងស្រឹង ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មានករណី ជិះម៉ូតូដេញកាប់អ្នកដំណើរមួយកើតឡើងដែល បង្ករដោយជនសង្ស័យ២នាក់ បានធ្វើសកម្មភាពជិះម៉ូតូម៉ាក អ៊ិចស៊ីទ័រ ពណ៌ ខៀវ កាន់កាំបិតផ្គាក់ដេញកាប់ទៅលើជនរងគ្រោះឈ្មោះហួន រ៉ាត់ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរជាកម្មករបេះផ្លែស្វាយ ត្រូវមួយកាំបិតផ្គាក់ចំពីលើមួកសុវត្ថិភាព មិនបណ្ដាលឱ្យរងរបួសមនុស្សទេ។ សមត្ថកិច្ចបញ្ជាក់ច្បាស់ថា ក្រោយពីធ្វើការស្រាវជ្រាវអស់រយៈពេល៣ ម៉ោងរួចមកជនរងគ្រោះបានចង្អុលបង្ហាញថារូបថតនៅក្នុង( អាខោនហ្វេសប៊ុកឈ្មោះ វ៉េត […]
- សាកថ្មទូរស័ព្ទយូរពេកផ្ទុះបណ្តាលឲ្យឆេះផ្ទះអស់១ខ្នង នៅក្នុងស្រុកគងពិសី (ខេត្តកំពង់ស្ពឺ,ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១)៖ ផ្ទះឈើ១ខ្នង ត្រូវបានអគ្គីភ័យ ឆាបឆេះអស់គ្មានសល់ រួមជាមួយសម្ភារៈ របស់របរ ជាច្រើន ដែលមានតម្លៃរាប់ម៉ឺនដុល្លារ ដោយសារតែសាកថ្មទូរស័ព្ទហើយ ផ្ទុះ បណ្តាលឲ្យក្លាយជាអណ្តាតភ្លើងតែម្តង។ ករណីអគ្គីភ័យលេបត្របាក់ផ្ទះ១ខ្នងនេះ បានកើតឡើងកាលពីវេលាម៉ោង០៤និង៣០នាទី រសៀលថៃ្ងទី០៤ ខែមិថុនា ឆ្នាំ២០២១ នៅភូមិត្បូងភ្នំ ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ សមត្ថកិច្ចបានឲ្យដឹងថាករណីគ្រោះអគ្គិភ័យ ឆាបឆេះផ្ទះមួយខ្នងដែលមាន ទំហំ៦ម៉ែត្រគុណនិង៨ម៉ែត្រ ធ្វើអំពីឈើប្រក់ក្បឿង ជាកម្មសិទ្ធិរបស់ឈ្មោះ ស៊ូ សិត ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកសិករ។ ព័ត៌មានបឋមពីសមត្ថកិច្ចនគរបាល ដែលបានចូលរួមអន្ដរាគមន៍ជួយពន្លត់ នៅទីតាំងកើតហេ តុបញ្ជាក់ថា ករណីឆេះផ្ទះបណ្ដាល ឱ្យ ខូចខាតទ្រព្យសម្បត្តិ សម្ភារៈ ក្នុងផ្ទះទាំងស្រុងដោយសារតែមានខ្យល់ខ្លាំងអំណោយផល ដល់អគ្គីភ័យ មានកំសួលភ្លើង ឆាបឆេះ។ ម្យ៉ាងទៀត សម្ភារៈក្នុងផ្ទះ ភាគច្រើនជាគ្រឿងដែលអាចងាយឆាបឆេះធ្វើ ឱ្យស្ថានភាពកាន់តែធ្ងន់ធ្ងរ “គ្រឿងប្រភេទជ័រស្ងួត “។ តាមការសន្និដ្ឋានជំហានដំបូង គឺបណ្តាលមកពីឆ្លងចរន្ដអគ្គីសនី ការរៀបចំ បណ្ដាញខ្សែភ្លើងមានតំណរច្រើន។ តាមសាក្សីដែលបានឃើញដំបូងគឺ […]
- ថវិកាជិត៦លានរៀលដែលជាការរួមចំណែករបស់មេបញ្ជាការទិសជួរមុខរួមនិងថ្នាក់ដឹកនាំពង្រឹងឃុំស្រអែមត្រូវបានលោក ប្រាក់ ភី មេឃុំស្រអែមប្រគល់ជូនគណៈ គ្រប់គ្រងមណ្ឌលចត្តាឡីស័កកំរិត១នៅស្រុកជាំក្សាន្ត (ខេត្តព្រះវិហារ,ថ្ងៃទី ៥ ខែមិថុនា ២០២១)៖ ថ្នាក់ដឹកនាំក្នុងជួរកងទ័ពក៏ដូចជាថ្នាក់ ដឹកនាំអាជ្ញាធរជាតិព្រះវិហាររួមនិងថ្នាក់ដឹកនាំស្រុកឃុំបានប្រគល់ថវិកាជូនគណៈគ្រប់គ្រងមណ្ឌលចត្តាឡីស័ក ដើម្បីរួមចំណែកក្នុងការផ្គត់ផ្គង់ពលរដ្ឋដែល កំពុង ធ្វើចត្តាឡីស័ក ក្នុងមណ្ឌលចត្តាឡីស័កកំរិត១នៅស្រុកជាំក្សាន្ត។ គួរបញ្ជាក់ផងដែរថា ថវិកាដែលថ្នាក់ដឹកនាំដែលបានបរិច្ចាគជិត៦លានរៀល សម្រាបទិញគ្រឿងឧបភោគបរិភោគផ្តល់ជូនដល់បងប្អូនដែលកំពុងធ្វើចត្តាឡីស័កនៅស្រុកជាំក្សាន្តនាពេលនេះរួមមាន៖ ឯកឧត្តម គង់ ពុទ្ធិកា អគ្គនាយកអាជ្ញាធរជាតិព្រះវិហារចំនួន២លានរៀល។ឧត្តមសេនីយ៍ឯកស្រី ឌឹកមេបញ្ជារងកងទព័ជើងគោកនិងជាមេបញ្ជាការកងពលធំលេខ៣ចំនួន១លានរៀល។ ឧត្តមសេនីទោ ជួយ តុងអានមេបញ្ជាការរងកងពលធំអន្តរាគមន៏លេខ៣ចំនួន១លាន១៨ម៉ឺនរៀល និងរដ្ឋបាលឃុំស្រអែមចំនួន១លាន៥៨ម៉ឺនរៀល ។សរុបថវិកាដែលបានបរិច្ចាគដើម្បីជួយឧបត្ថម្ភដល់បងប្អូនដែលកំពុងធ្វើចត្តាឡីស័កនាឱកាសនេះមានចំនួន៥លាន៧៦ម៉ឺនរៀល។ លោក ប្រាក់ ភី មេឃុំស្រអែមបានអោយដឹងថាក្នុងថវិកានេះ ក្រុមកាងាររបស់លោកបានចាត់ចែងទិញជាគ្រឿងឧបភោគបរិភោគដូចជាទឹកសុទ្ធ២០០យួរមី៥កេសធំសរុបអស់ទឹកប្រាក់៩៤ម៉ឺនរៀលដើម្បីចែកជូនដល់បងប្អូនដែលកំពុងធ្វើ ចត្តាឡីស័ក។ ដោយឡែកថវិកាដែលនៅសល់លោកមេឃុំរួមនិងក្រុម ការងារបានយកទៅ ប្រគល់គណៈគ្រប់គ្រងមណ្ឌលចត្តាឡីស័កកំរិត១ស្រុកជាំក្សាន្តចំនួន១លាន៥៤ម៉ឺនរៀល,មីចំនួន៣កេះធំ រួមនិងទឹកបរិសុទ្ធ១០០យួរដោយឡែកមណ្ឌល ចត្តាឡីស័កកងពលតូចអន្តរាគមន៍លេខ៨ទទួលបានថវិកាចំនួន៣លាន១៨ម៉ឺនរៀលរួមនិងមីចំនួន២កេះធំនឹងទឹកសុទ្ធ២០ដប(ដប២០លីត្រ)ដែលជាអំណោយរបស់អង្គការ១០១បានឧបត្ថម្ភ៕ ដោយ៖សួន ពិសិដ្ឋ(កែសម្រួលដោយ មណ្ឌល កែវ)
- គ្រូពេទ្យព្រៃវែង សម្រេចចិត្តវះកាត់សង្គ្រោះទារកពីផ្ទៃម្តាយដែលផ្ទុកជម្ងឺកូវីដ-១៩ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ព្រៃវែង÷ លោក សេង បញ្ញារិទ្ធ ប្រធានមន្ទីរសុខាភិបាលខេត្តបានឲ្យដឹងថា អ្នកជំងឺឈ្មេាះ យ៉ាត ចេក អាយុ២៩ ភេទស្រី រស់នៅភូមិ ត្រពាំងថ្លុង ឃុំជាច ស្រុកកំចាយមារ ខេត្ត ព្រៃវែង មានផ្ទៃពោះគ្រប់ខែ ហត់ ពិបាកដកដង្ហេីម ក្អក ស្ថិតក្នុងស្ថានភាពសង្រ្គោះបន្ទាន់ អ្នកជំងឺ មិនទាន់មានសញ្ញា ឈឺពេាះឆ្លងទន្លេនៅឡើយទេ និងគាត់ហេីមជេីង។ ដោយឃើញសភាពម្តាយកាន់តែធ្ងន់ធ្ងរទៅៗ លោកប្រធានមន្ទីរពេទ្យ បានពិភាក្សាជាមួយលោក និងធ្វើការពិគ្រោះយោបល់គ្នាយ៉ាងយកចិត្តទុកដាក់ជាមួយក្រុមគ្រូពេទ្យជំនាញ ដើម្បីជួយសង្រ្គោះកូននៅក្នុងផ្ទៃ និងបានសំណូម ពរទៅក្រុមគ្រួសារអ្នកជំងឺដើម្បីធ្វើការវះកាត់សង្គ្រោះកូន ដោយសារម្តាយមានសភាពធ្ងន់ធ្ងរ។ ក្រុមគ្រូពេទ្យ ក៍បានសំរេច ធ្វើការវះកាត់យកកូនចេញ នៅវេលាម៉ោង១០ និង ៤០នាទី យប់ថ្ងៃទី០៤ ខែមិថុនា ២០២១ ការវះកាត់សង្គ្រោះកូនបានដោយជោគជ័យ គឺបាន កូនប្រុស ទំងន់ ២,៨kg កូនសុខភាពល្អធម្មតា ចំណែកម្តាយក្រោយពីបានវះកាត់យកចេញរួចរាល់ក្រុមគ្រូពេទ្យបានយកចិត្តទុកដាក់និងខិតខំសង្គ្រោះបន្តទៀត៕
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


