ព័ត៌មានថ្មី
- កម្ពុជា-ស៊ុយអ៊ែត បន្តរួមគ្នាសម្រេចឱ្យបាននូវគោលដៅ ដែលបានចែងក្នុងគំនិតផ្តួចផ្តើមកិច្ចព្រមព្រៀងសកល ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ បានអនុញ្ញាតឱ្យឯកឧត្តម Björn Häggmark ឯកអគ្គរាជទូតស៊ុយអ៊ែតប្រចាំនៅកម្ពុជា ចូលជួបសំដែងការគួរសម និងជំរាបលា នាឱកាសដែល ឯកឧត្តមឯកអគ្គរាជទូត ត្រូវផុតអាណត្តិការទូត និងគ្រោងចាកចេញពីកម្ពុជាក្នុងខែ កក្កដា ឆ្នាំ២០២១ខាងមុខ នេះ។ នៅក្នុងជំនួបនោះភាគីទាំងពីរបានសំដែងនូវការពេញចិត្តនិងវាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការយ៉ាងល្អ រវាងរដ្ឋាភិ បាលប្រទេសទាំងពីរលើគ្រប់វិស័យ ជាពិសេសលើវិស័យការងារ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលភាគីទាំងពីរក៏មានគម្រោងកិច្ចសហប្រតិបត្តិការជាច្រើនដែលកំពុងបន្ត និងសមិទ្ធផលជាច្រើនដែលភាគីទាំងពីរខិតខំសម្រេចបាន។ បន្ថែមពីនេះ ភាគីទាំងពីរក៏បានពិភាក្សាគ្នាទៅលើប្រធានបទសំខាន់ៗ ដែលកម្ពុជា-ស៊ុយអ៊ែត បាននិងកំពុងបន្តអនុវត្តសំដៅសម្រេចឱ្យបាននូវគោលដៅរួមទាំងកម្រិតជាតិ និងពិភពលោក។ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិស៊ុយអ៊ែត (SIDA) តាមរយៈទីភ្នាក់ងារផ្តល់សេវាការងារសាធារណៈស៊ុយអ៊ែត (SPES) ដែលជួយគ្រាំទ្រដល់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) និងក្រសួងអប់រំ យុវជន និងកីឡាក្នុងការអនុវត្តរួមគ្នានូវគម្រោងចំនួន២ គឺ គម្រោងស្តីពី “ការគាំទ្រដល់ការអភិវឌ្ឍជំនាញ និងការងាររបស់យុវជននៅកម្ពុជា” ផ្តើមអនុវត្តតាំងពីឆ្នាំ២០១៣ និងបានបញ្ចប់នៅខែមីនា ឆ្នាំ២០១៩ និងគម្រោង ស្តីពីមគ្គុទ្ទេ សក៍អាជីព និងការផ្តល់ប្រឹក្សាសម្រាប់មធ្យមសិក្សា-ស្ពានចម្លងឆ្ពោះទៅកាន់ពិភពការងារ” ចាប់អនុវត្តពីខែមករា […]
- សមត្ថកិច្ចឡោមព័ទ្ធ អគារសំណង់ ចាប់បុរសបាញ់ស្ត្រីជា អតីតភរិយា (ខេត្តព្រះសីហនុ,ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១)៖ សមត្ថកិច្ចនគរបាល ខេត្តព្រះសីហនុ បានបើប្រតិបត្តិការឡោមព័ទ្ធអគារសំណង់មួយកន្លែង ហើយចាប់បានបុរសដែលបានបាញ់អតីតប្រពន្ធរបស់ខ្លួន ឱ្យរងរបួស ហើយរត់គេចខ្លួន ។ ក្នុងប្រតិបត្តិការស្រាវជ្រាវនិងតាមរុករកចំណាយពេលជិត២០ម៉ោងនេះ សមត្ថកិច្ចបានរកឃើញជនសង្ស័យនៅពួនសំងំលាក់ខ្លួនក្នុងអគារសំណង់ដែលម្ចាស់ទុកចោលមួយកន្លែង (ក្បែរសៀងហៃ) នៅម៉ោង ១១ និង៤៥ នាទីព្រឹកថ្ងៃទី ២០ ខែមិថុនា។ ក្រោយចាប់ឃាត់ខ្លួន សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទៅស្នងការ ដ្ឋាន នគរបាលខេត្តព្រះសីហនុដើម្បីធ្វើការសួរនាំ និងចាត់ការបន្តតាមនិតិវិធី ច្បាប់ជាធរមាន។ សូមរំឭកថា ស្ត្រីម្នាក់ត្រូវបុរសអតីតជាប្តីលបបាញ់ចំដើមទ្រូងខាងឆ្វេង មួយគ្រាប់ បណ្ដាលឱ្យរងរបួសធ្ងន់ រួចបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរ ពេទ្យភ្នំពេញ កាលពីវេលាម៉ោង ១៨៖២០ នាទី ថ្ងៃទី ១៩ ខែមិថុនា នៅ ចំណុចភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។ បុរសជនសង្ស័យឈ្មោះ ជា សុវណ្ណរ៉ា អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ បានរត់គេខ្លួនក្រោយ ធ្វើសកម្មភាព។ សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យ បានធ្វើសកម្មភាព ដោយយកអាវុធខ្លី […]
- អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ អំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅហាងលក់សម្លៀកបំពាក់ Zendo សាខាទួលទំពូង ដែលមានទីតាំងស្ថិតនៅផ្លូវលេខ១៥៥ កែងផ្លូវលេខ៤៥៤ សង្កាត់ទួលទំពូង១ ខណ្ឌចំការមននៅថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០២១ ម៉ោង ៨៖២០ ដល់ម៉ោង ៨៖៤០ សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។ មូលហេតុ អ្នកជំងឺកូវីដ១៩ បានចូលទៅទីតាំងខាងលើនេះ៕
- ឯ.ឧ ប្រាជ្ញ ចន្ទ ត្រូវបានគណបក្សប្រជាជនកម្ពុជា ជ្រើស រើសជាបេក្ខជនប្រធានគ.ជ.ប ដើម្បីដាក់ជូនរដ្ឋសភា បោះ ឆ្នោតផ្តល់សេចក្តីទុកចិត្ត គណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាច បាន សម្រេចជ្រើសរើស ឯ.ឧ ប្រាជ្ញ ច័ន្ទ អតីតប្រធានគណៈកម្ម ការទី១ នៃរដ្ឋសភា ជាបេក្ខជនប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដើម្បីដាក់ជូនកិច្ចប្រជុំពេញអង្គរដ្ឋសភា បោះឆ្នោតផ្តល់សេចក្តីទុកចិត្ត។ នេះបើតាម ឯ.ឧ ឡេង ប៉េងឡុង អគ្គលេខាធិការ និងជាអ្នកនាំ ពាក្យរដ្ឋសភា។ ឯ.ឧ ឡេង ប៉េងឡុង បានបញ្ជាក់ថា លិខិតរបស់គណបក្សប្រជាជនកម្ពុជា បានបញ្ជូនមកដល់ អគ្គលេ ខាធិការនៅថ្ងៃទី១៦ ខែមិថុនានេះ ហើយបន្ទាប់ពីនោះ រដ្ឋសភានឹងបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ ដើម្បីកំណត់កិច្ចប្រជុំពេញអង្គ នៅថ្ងៃខាងមុខ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើបេក្ខជនប្រធានគ.ជ.ប ឯ.ឧ ប្រាជ្ញ ចន្ទ៕
- រយៈពេលជិត៧ឆ្នាំ កម្ពុជាបណ្តេញជនបរទេសខុសច្បាប់ ជិត២ម៉ឺននាក់ អ្នកនាំពាក្យនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់នៅក្នុងសេចក្តីបំភ្លឺ ចុះថ្ងៃទី០៥ មិថុនា ថា ចាប់តាំងពីឆ្នាំ ២០១៤ រហូត ដល់០៥ខែដើមឆ្នាំ២០២១នេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើការបណ្ដេញជនបរទេសខុស ច្បាប់ ចេញពីព្រះរាជាណាចក្រកម្ពុជា សរុបចំនួន១៨,៤៧ ០នាក់ ស្រី៣,០៦០នាក់ មាន១០៤សញ្ជាតិ។ អ្នកនាំពាក្យ បន្ថែមថា ការគ្រប់គ្រងការតាំងទីលំនៅ និងការ រៀបចំសណ្តាប់ធ្នាប់លំនៅដ្ឋាន គឺជាតួនាទីភារកិច្ចរបស់អាជ្ញាធរ ដែនដី ដែលមិនស្ថិតក្រោមតួនាទីភារកិច្ចរបស់អគ្គ នាយកដ្ឋានអន្តោប្រវេសន៍ឡើយ។ ជាភារកិច្ចស្នូល អគ្គ នាយកដ្ឋាន មានតួនាទីភារកិច្ចធ្វើជាសេនាធិការជូនក្រសួង មហាផ្ទៃ លើការគ្រប់គ្រងជនបរទេស ក៏ដូចជា ការអនុវត្តច្បាប់ចំពោះជនបរទេសដែលស្នាក់នៅនិងបម្រើការងារដោយខុសច្បាប់ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ កន្លង មក អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានពង្រឹងការអនុវត្តច្បាប់ជាប្រចាំចំពោះជនបរទេស ខុសច្បាប់តាមគ្រប់រូបភាព ដោយធ្វើការឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅតុលាការ និងអនុវត្តការបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា ស្របតាមច្បាប់ស្តីពីអន្តោប្រវេសន៍។ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សូមថ្លែងអំណរគុណដល់លោកនាយកសារព័ត៌មាន ដើមអំពិលចំពោះមតិដែលបានលើកឡើង ដែលបង្ហាញអំពីស្មារតីចូលរួមក្នុងការការពារផលប្រយោជន៍របស់ ប្រទេសជាតិ។ ដោយឡែក ដើម្បីប្រែ ក្លាយស្មារតីនេះទៅជាលទ្ធផលជាក់ស្ដែង អគ្គនាយកដ្ឋានស្នើសុំលោក នាយកសារព័ត៌មាន ផ្តល់កិច្ចសហការ តាម […]
- ចំនួនអ្នកឆ្លងកូវីដ-១៩ នៅកម្ពុជា កើនដល់ជាង៤ម៉ឺនករណីហើយ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានឲ្យ ដឹងថា កម្ពុជា បន្តរកឃើញអ្នកឆ្លងថ្មី៦៩៣នាក់ទៀត ជាសះ ស្បើយ ៧៥៤ នាក់ និងស្លាប់ ០៧នាក់។ ក្នុងនោះករណីឆ្លងសហគមន៍៦៦០នាក់ អ្នកដំណើរពីបរទេស ៣៣នាក់។ គិតត្រឹមព្រឹក ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ អ្នកឆ្លងសរុប ៤០.១៥៧នាក់ អ្នកជាសះស្បើយ ៣៤៣២៥ នាក់ និងមានអ្នកស្លាប់៣៦៨នាក់៕
- រដ្ឋបាលព្រៃឈើ នឹងអភិវឌ្ឍតំបន់ស្ថានីយដាំឈើម្សៅក្រដា ស ហ៊ុន សែន មានក នៃខេត្តកំពង់ឆ្នាំង ទៅជាមជ្ឈមណ្ឌលស្រាវជ្រាវ និងផលិតពូជឈើអាកាស្យា និងប្រេងខ្យល់ដ៏ធំំ ឯកឧត្តម កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួ លបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើបានឲ្យដឹងថា ស្ថានីយដាំឈើម្សៅក្រដាស ហ៊ុន សែន មានក មានផ្ទៃដីសរុប ២៨ ៩៦០ហិកតា ដើម្បីធ្វើការអភិវឌ្ឍ និងជំរុញការងារស្រាវ ជ្រាវពិសោធន៍ និងផលិតពូជឈើអាកាស្យា និងប្រេងខ្យល់ប្រភេទ Acacia hybrid និង Eucalyptus K7 និង G9 សម្រាប់ចែកជូនប្រជាពលរដ្ឋដាំជាចម្ការឈើលក្ខណៈគ្រួ សារ ដាំតាមទីសាធារណៈ និងឈានដល់ការផលិតផ្គត់ផ្គង់ដល់វិស័យឯកជន។ បច្ចុប្បន្ននេះ រដ្ឋបាលព្រៃឈើបានដាំ ដុះដើមមេពូជអាកាស្យា Acacia hybrid បានចំនួន ១០ ០០០ ដើម ប្រេងខ្យល់ ពូជ K7 បានចំនួន ៧ ០០០ដើម និងប្រេងខ្យល់ ពូជG9 បានចំនួន ២ ៥០០ ដើម ដែលដើមពូជមេទាំងនោះអាចផ្តល់ត្រួយសម្រាប់កាត់បណ្តុះ ឬផលិតកូនបានប្រមាណជា ៧៦០ ០០០ដើម/ឆ្នាំ។ ឯកឧត្តមប្រតិភូបន្ថែមថា សម្រាប់ថ្ងៃអនាគតផែនការរបស់រដ្ឋបាលព្រៃឈើ […]
- រយៈពេល១ឆ្នាំ នៃការចុះបញ្ជីអាជីវកម្មតាមអនឡាញ ពាក្យស្នើសុំ៦១៦៤សំណើត្រូវបានអនុម័ត ទំហំដើមទុនសរុប ២៦៣១លានដុល្លារ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ដែលគិតមកទល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ គឺមានរយៈពេល១ឆ្នាំគត់។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា រយៈពេល ១ឆ្នាំការដាក់ឱ្យដំណើ រការនេះ មានការស្នើសុំបញ្ជីអាជីវកម្មសរុប ៦ ៩៧៤ សំណើក្នុងនោះពាក្យស្នើសុំដែលបានអនុម័ត ៦១៦៤ សំណើ និងពាក្យស្នើសុំដែលកំពុងត្រួត ពិនិត្យ ៨១០សំណើ ដោយមិនមានពាក្យស្នើសុំណាដែលបានបដិសេធឡើយ។ សម្រាប់ទំហំដើមទុនសរុបសម្រាប់ក្រុមហ៊ុន ដែលទទួលបានការចុះបញ្ជីប្រមាណ ២៦៣១ លានដុល្លារ៕
- ឈើក្រញូងចំនួន១០៨ ស្មើនឹង៥០៥គីឡូក្រាម ត្រូវបានសមត្ថកិច្ច បង្ក្រាប នៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ (ខេត្តពោធិ៍សាត់,ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១)៖ កម្លាំងប៉ុស្តិ៍ច្រកផ្លូវ៥៦ ដឹកនាំដោយអនុសេនីយឯក ព្រំ នីហ្គា នាយរងប៉ុស្តិ៍ បានសហការ ជាមួយកម្លាំងវរ:សេនាតូចនគរបាលការពារព្រំដែន៨២៥ចំនួន៣នាក់, កម្លាំងប៉ុស្តិ៍រដ្ឋបាលថ្មដាចំនួន៤នាក់ និងកម្លាំងបរិស្ថានគ្រប់គ្រង ដែនអភិ រក្សភ្នំសំកុសចំនួន២នាក់ បានចុះបង្រ្កាបករណីរក្សាទុក ដោយខុសច្បាប់ ឈើប្រណិត ប្រភេទ(ក្រញូង) ឃាត់ខ្លួនជនសង្ស័យ៣នាក់ រួមទាំងវត្ថុតាង មួយចំនួនធំ។ប្រតិបត្តិការណ៍នេះ នៅចំណុចផ្ទះជួល ស្ថិតក្នុងភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ សមត្ថកិច្ចបានឱ្យដឹងថា ក្នុងប្រតិបត្តិការណ៍ចុះបង្ក្រាបករណីនេះ កម្លាំង ចម្រុះបានរកឃើញឈើក្រញូងចំនួន១០៨ដុំ ទម្ងន់៥០៥គីឡូក្រាម និង ឃាត់ខ្លួនមនុស្សចំនួន៣នាក់ ក្នុងនោះស្រី១នាក់ រួមមាន៖ឈ្មោះ សាន់ វន្នី ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរ ទិញអេតចាយ (ម្ចាស់ឈើ)។ឈ្មោះ ភួយ ពេជ ភេទប្រុស អាយុ២៨ឆ្នាំ កសិករ ប្តី (ម្ចាស់ផ្ទះ) និងឈ្មោះ ជីប ណារី ភេទស្រី អាយុ២២ឆ្នាំ កសិករ […]
- រដ្ឋសភាបញ្ជូន បេក្ខជន២រូប ឲ្យគណបក្សនយោ បាយជ្រើសរើស បេក្ខជនចំនួន១រូប ដើម្បីសុំសេចក្តីទុកចិត្តពីរដ្ឋសភា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃអង្គារ ទី១៥ ខែមិថុនា ឆ្នាំ២០២១ បានដឹកនាំកិច្ច ប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា តាមប្រព័ន្ធវីដេអូ ដើម្បីអនុម័តរបៀបវារៈមួយចំនួន។ ជាលទ្ធផលអង្គប្រជុំបានអនុម័តយល់ព្រមបេក្ខជន ប្រធានគណៈកម្មាធិការជាតិរៀប ចំការបោះឆ្នោត ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ២រូប ដើម្បីបញ្ជូនទៅគណបក្សនយោបាយពាក់ព័ន្ធជ្រើស រើសបេក្ខជនចំនួន១រូប ផ្ញើមកគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ។ អង្គប្រជុំ ក៏បានអនុម័តប្រគល់សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ជូនដល់គណៈកម្មការសាធារ ណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហ កម្ម រ៉ែថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា ដោយសហការជាមួយគណៈកម្ម ការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនា ការ និងព័ត៌មាន នៃរដ្ឋសភា ពិនិត្យសិក្សា ហើយធ្វើរបាយ ការណ៍ ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា វិញ។ ជាមួ យគ្នានេះគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ក៏បានអនុម័តប្រគល់សេចក្តីព្រាងច្បាប់ស្តីពី ការ […]
- ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ការបាត់បង់លោកយាយព្រឹទ្ធាចារ្យ ទេវនាដនិម្មិត ឯម ធាយ គឺជាការបាត់បង់ដ៏ធំធេងមួយ ក្នុងវិស័យសិល្ប:វប្បធម៌ ទាំងផ្នែករបាំក្បាច់បុរាណ តន្ត្រី ចម្រៀងបុរាណខ្មែរ។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ការបាត់បង់លោកយាយព្រឹទ្ធាចារ្យ ទេវនាដនិម្មិត ឯម ធាយ គឺជាការបាត់បង់ដ៏ធំធេងមួយ ក្នុងវិស័យសិល្ប:វប្បធម៌ ទាំងផ្នែករបាំក្បាច់បុរាណ តន្ត្រី ចម្រៀងបុរាណខ្មែរ។
- អ្នកបានទៅហាង Baby Care សាខាផ្សារសុវណ្ណា សូមតាមដានសុខភាព អនុគណៈកម្មការស្រាវជ្រាវកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅហាង Baby Care សាខាផ្សារសុវណ្ណា ដែលមានទីតាំងស្ថិតនៅផ្ទះលេខA៨៩ ផ្លូវ២៧១ កែងផ្លូវ១៩៩ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង នៅថ្ងៃទី ៩ ខែមិថុនា ឆ្នាំ២០២១ ចាប់ពីម៉ោង ១៥៖២៥ ដល់១៥៖៤០ សូមដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។ មូលហេតុអ្នកជំងឺកូវីដ ១៩ បានទៅកាន់ទីតាំងខាងលើនេះ៕
- ការស្តារប្រឡាយ បឹងទំពន់ គិតត្រឹមថ្ងៃ១៤ខែមិថុនានេះសម្រេចបាន៦០ ភាគរយហើយ ត្រឹមថ្ងៃទី១៤ ខែមិថុនានេះ ក្រុមការងាររបស់រាជធានីភ្នំ ពេញ បានកំពុងអនុវត្តន៍បន្តការស្តារប្រឡាយបឹងទំពន់ ដែលមានប្រវែងជិត៤គីឡូម៉ែត្រ ដេីម្បី បង្ហូរជំនន់ទឹកភ្លៀងនារដូវវស្សានេះ កាត់បន្ថយការលិចលង់ហេដ្ឋារចនាសម្ព័ន្ធឬលំនៅដ្ឋានប្រជាពលរដ្ឋ។ លោក ដួង ចាន់សារ៉ាត់ ប្រធានអង្គភាពលូទឹក បូមទឹកនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងនៅព្រឹកថ្ងៃទី១៤ ខែមិថុនានេះថា អង្គភាពលូទឹក បូមទឹក និងស្ថានីយ៍ចម្រោះទឹកកខ្វក់ បានធ្វើ សកម្ម ភាពស្តារប្រឡាយបឹងទំពន់ ដេីម្បីរំដោះជំនន់ទឹកភ្លៀងនារដូវវស្សានេះ ។ លោក ដួង ចាន់សារ៉ាត់ បានបន្តទៀតថា ៖ប្រឡាយបឹងទំពន់ មានប្រវែង៣៧១០ម៉ែត្រទទឹង៣០ម៉ែត្រ ពីប្រឡាយស្ទឹងមានជ័យដល់ស្ថានីយបូមទឹកបឹងទំពន់ផ្លូវ ៣៧១ ។ ដោយចាប់ផ្តើមស្តារកាលពីថ្ងៃទី០៥ មេសា ហើយមកដល់ពេលនេះ ក្រុមការងារបានស្តារប្រឡាយបឹងទំពន់ សម្រេចបាន៦០ភាគរយហើយ ដែលមានប្រវែង២២០០ ម៉ែត្រ ។ ប្រឡាយនេះមានតួនាទីយ៉ាងសំខាន់ក្នុងការរំដោះទឹកពីប្រឡាយដើមស្លែង ប្រឡាយបារាំង ពិសេសរំដោះទឹកពីក្នុងខណ្ឌ ពោធិសែនជ័យ ខណ្ឌសែន សុខ ខណ្ឌទួលគោកនិង ១ផ្នែកខ្លះក្នុងខណ្ឌចំការមន និងខណ្ឌ៧មករា។ លោក ដួង ចាន់សារ៉ាត់ បានសូមឱ្យបងប្អូនប្រជាពលរដ្ឋមេត្តាទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ទៅតាម ទីតាំងដែលក្រុមហ៊ុនប្រមូលសំរាមបានកំណត់ […]
- មន្ទីរសាធារណការ កោះកុង ផ្អាកធ្វើចរាចរណ៍ជាបណ្តោះ អាសន្ន កំណាត់ផ្លូវជាតិលេខ៤៨ ត្រង់គីឡូម៉ែត្រលេខ ១៥៤+ ៣៥០ ដែលការខូចខាតដោយជំនន់ទឹកភ្លៀង មន្ទីរសាធារណការនិងដឹកជញ្ជូនកោះកុង បានផ្អាកធ្វើចរាចរ ណ៍ជាបណ្តោះអាសន្ន ការលើកំណាត់ផ្លូវជាតិលេខ ៤៨ ខាងឆ្វេង ត្រង់គ.ម ១៥៤+៣៥០ និងពង្វាងចរាចរណ៍ឆ្លងកាត់ទៅផ្លូវខាងស្តាំ(ទិសពីភ្នំពេញ) ក្នុងខេត្តកោះកុង ដែលបានរងការខូចខាតដោយជំនន់ទឹកភ្លៀង និងបានហូរ ច្រោះស្រុត។ សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋមេត្តាជ្រាបថា៖ កំណាត់ផ្លូវជាតិលេខ៤៨ ត្រង់គីឡូម៉ែត្រលេខ ១៥៤+ ៣៥០ ស្ថិតក្នុងភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ការផ្អាកធ្វើចរាចរណ៍ជាបណ្តោះអាសន្ន (ចំពោះផ្លូវខាងឆ្វេង) និងពង្វាងចរាចរណ៍ឆ្លងកាត់ទៅផ្លូវខាងស្តាំ (ទិសពីភ្នំពេញ) ចាប់ពីថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២១ នេះតទៅ ។ អាស្រ័យហេតុខាងលើនេះ សូមបងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវនេះ មេត្តាប្រុងប្រយ័ត្ន និងយោគយល់អធ្យាស្រ័យ ក៏ដូចជាចូលរួមសហការ ដើម្បីឱ្យដំណើរជួសជុលកំណាត់ផ្លូវនេះបានទាន់ពេលវេលា។
- សិប្បកម្មកែច្នៃដើមទ្រាំងនៅដែនជម្រកសត្វព្រៃឆែប ជួយបង្កើនជីវភាពពលរដ្ឋមូលដ្ឋាន ខេត្តព្រះវិហារ៖ តាមរយៈការធ្វើសិប្បកម្មកែច្នៃចេញពីអនុ ផលព្រៃឈើជាសម្ភារៈនិងវត្ថុអនុស្សាវរីយ៍ប្រើប្រាស់ផ្សេងៗរបស់ប្រជាសហគមន៍អាចធ្វើឱ្យពួកគាត់រកប្រាក់ចំណូលបន្ថែមសម្រាប់ទ្រទ្រង់ជីវភាពគ្រួសាររបស់ប្រជាពលរដ្ឋនៅខេត្តព្រះវិហារ។ ប្រជាពលរដ្ឋរស់នៅភូមិ សង្កែ ឃុំ សង្កែ ស្រុកឆែប ខេត្តព្រះវិហារ នៅក្នុងសហគមន៍ឆែបនេះបានទាញយកផលប្រយោជន៍ចេញពីដើមទ្រាំងដោយច្នៃចេញជាចង្កឹះ ផ្លែដាវ ឈើច្រត់ វែកបាយ កន្ទេល ធ្នូលក់ចេញលើទីផ្សារ ក្លាយជារបរមួយបន្ថែមទៀតក្រៅពីរបរកសិករ។ ទាក់ទិនទៅនឹងមុខរបររបស់ប្រជាពលរដ្ឋនៅតំបន់នេះ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការនិងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាន ក្នុងការដឹកនាំគណៈប្រតិភូក្រសួងបរិស្ថាន រដ្ឋបាលខេត្តព្រះវិហារ និងក្រុមអ្នកសារព័ត៌មានទស្សនកិច្ចស្វែងយល់នៅតំបន់ដែនជម្រកសត្វព្រៃព្រះរកា -ឆែប ខេត្ត ព្រះវិហារ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១បានឱ្យដឹងថាបច្ចុប្បន្ននេះតាមរយៈការអភិរក្ស និង កិច្ចការពារបាននូវព្រៃឈើ ,សត្វព្រៃ គឺធ្វើឱ្យប្រជាពលរដ្ឋសហគមន៍អាចទទួលបាននូវ អនុផលព្រៃឈើ ក្នុងនេះដូចជាដើមទ្រាំងជាដើម។ ដើមទ្រាំងសម្បូរនៅដែនជម្រកសត្វព្រៃឆែបដែលធ្វើឱ្យពួកគាត់អាចដកហូត ធ្វើការកែច្នៃ ជាសម្ភារៈនានាដើម្បីលក់បានជាចំណូលបំពេញបន្ថែមសម្រាប់ជីវភាពគ្រួសារ ។ ឯកឧត្តមរដ្ឋលេខាធិការបានមានប្រសាសន៍ដែរថាចំពោះការចូលរួមអភិរក្សដើមទ្រាំង នេះក៏ជាផ្នែកមួយជួយថែរក្សាប្រពៃណី ទំនៀមទម្លាប់ របស់ពលរដ្ឋក្នុងស្រុក ផងដែរ។ ក្រៅពីនេះវាក៏ជាការជួយថែរក្សាប្រភេទដើមទ្រាំងពីព្រោះថាស្លឹកទ្រាំងនេះដើមឡើយត្រូវបានគេប្រើសម្រាប់ឆ្លាក់ជាអក្សរតាំងពីបុរាណកាលមក។ជាមួយគ្នាការថែរក្សាបាននូវពូជដើមទ្រាំងក៏ដូចជាការថែរក្សាបាននូវសមិទ្ធផលសិប្បកែច្នៃទាំងនេះគឺជាកិច្ចការមួយយ៉ាងសំខាន់សម្រាប់ប្រជាពលរដ្ឋរកចំណូលបន្ថែមសម្រាប់ក្រុមគ្រួសារតទៅថ្ងៃខាងមុខយូរអង្វែងទៀត។ ពាក់ព័ន្ធក្នុងរឿងដើមទ្រាំងក៏ដូចជាសិប្បកម្មកែច្នៃសម្ភារៈប្រើប្រាស់ផ្សេងៗពីដើមទ្រាំងនេះ ឯកឧត្តម រដ្ឋលេខាធិការ បានលើកឡើងដោយបញ្ជាក់ថា “ខ្ញុំសូមថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលបាននាំគ្នាដាំបន្ថែមប្រភេទដើមទ្រាំងសម្រាប់បន្តពូជក្នុងភូមិ ក្នុងតំបន់ របស់ពួកគាត់បន្ថែមលើអ្វីដែលមានក្នុងព្រៃស្រាប់”។ កំពុងឈរលក់សម្ភារៈដែលកែច្នៃចេញពីដើមទ្រាំង អ្នកស្រី […]
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


