ព័ត៌មានថ្មី
- ព្រះសង្ឃ និងសិស្សនិស្សិតមួយចំនួន ដែលគង់ និងស្នាក់ នៅកុដិមួយនៃវត្តសារាវ័នតេជោ ឆ្លងកូវីដ-១៩ ព្រះសង្ឃ និងសិស្សនិស្សិតមួយចំនួន ដែលគង់ និងស្នាក់ នៅកុដិមួយនៃវត្តសារាវ័នតេជោ ធ្វើតេស្តរកឃើញមានវិជ្ជមានកូវីដ១៩។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលចេញចូល និងមានទំនាក់ទំនងជាមួយព្រះសង្ឃ និងសិស្សនិស្សិតនៅ វត្តសារាវ័នតេជោ ដាក់ខ្លួនឲ្យនៅដាច់ដោយឡែក និង តាមដានសុខ ភាពរយៈ១៤ ថ្ងៃ បន្ទាប់ពីបានទៅកាន់តំបន់ហានិភ័យនេះ។
- ព្រះសង្ឃ និងសិស្សនិស្សិតមួយចំនួន ដែលគង់ និងស្នាក់ នៅកុដិមួយនៃវត្តសារាវ័នតេជោ ឆ្លងកូវីដ-១៩ ព្រះសង្ឃ និងសិស្សនិស្សិតមួយចំនួន ដែលគង់ និងស្នាក់ នៅកុដិមួយនៃវត្តសារាវ័នតេជោ ធ្វើតេស្តរកឃើញមានវិជ្ជមានកូវីដ១៩។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលចេញចូល និងមានទំនាក់ទំនងជាមួយព្រះសង្ឃ និងសិស្សនិស្សិតនៅ វត្តសារាវ័នតេជោ ដាក់ខ្លួនឲ្យនៅដាច់ដោយឡែក និង តាមដានសុខ ភាពរយៈ១៤ ថ្ងៃ បន្ទាប់ពីបានទៅកាន់តំបន់ហានិភ័យនេះ។
- សមត្ថកិច្ច ថៃឃាត់ខ្លួនជនជាតិថៃ៤នាក់និងមេខ្យល់លួចឆ្លងដែនចេញ ពីកម្ពុជា (ក្រុងប៉ោយប៉ែត,ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១)៖ទាហានថៃបានឃាត់ ខ្លួនពលរដ្ឋថៃចំនួន៤នាក់ ព្រមទាំងមេខ្យល់ម្នាក់ បន្ទាប់ពីលួចឆ្លងដែនខុសច្បាប់តាមច្រករបៀង ពីប្រទេសកម្ពុជា ចូលទៅប្រទេសថៃ ព្រោះខ្លាចការរាតត្បាតមេរោគcovid19 នៅកាស៊ីណូខាងប៉ោយប៉ែត។ នៅថ្ងៃទី២៣ឧសភាឆ្នាំ២០២១នេះ អ្នកសារព័ត៌មានថៃរាយការណ៍ថា ក្រោយពីសមត្ថកិច្ចត្រួតពិនិត្យ តាមវិធានការរឹតបន្តឹងក្នុងការទប់ស្កាត់ពលករបរទេស ដែលលួចចូលប្រទេសខុសច្បាប់ នឹងអនុវត្តតាមបទបញ្ជាររបស់ថ្នាក់លើ រួមទាំងបញ្ជាររបស់អភិបាលខេត្តស្រះកែវ បានបញ្ជាឲ្យតាមបណ្ដាភូមិដែលជាប់ព្រំដែន បង្កើតប៉ុស្ត៍ប្រចាំការរហូត២៤ម៉ោង នៅតាមផ្លូវចេញ ចូលភូមិ សមត្ថកិច្ចបានទទួលការទំនាក់ទំនងពីអភិបាលស្រុកគោកឃ្យូងថា កម្លាំងរក្សាសន្តិសុខភូមិណង យ៉ាកែវ ឃុំគោកឃ្យូង ស្រុកគោកឃ្យូង បានឃុំខ្លួនជនជាតិថៃ ដែលលួចចូលមកពីខាងប្រទេសកម្ពុជា បានចំនួន៤នាក់ ក្នុងនោះប្រុស២នឹងស្រី២នាក់ នឹងមេខ្យល់ស្រីម្នាក់ ដែលជាអ្នករស់នៅភូមិណង យ៉ាកែវ ទើបឃុំខ្លួននាំមកសាកសួរ។ បន្ទាប់ពីសមត្ថកិច្ចសួរនាំជនជាតិថៃទាំង៤នាក់នេះ បានប្រាប់ថា ធ្វើដំណើរមកពីខាងប៉ោយប៉ែត ប្រទេសកម្ពុជា ធ្វើការនៅក្នុងកាស៊ីណូអនឡាញ ដោយចូលទៅធ្វើការ នឹងទៅលេងល្បែងភ្នាល់ តាំងពីមុនបុណ្យចូលឆ្នាំខ្មែរ ថែមទាំងបានប្រាប់សមត្ថកិច្ចទៀតថា មូលហេតុដែលចង់ត្រឡប់ចូលប្រទេសថៃវិញ ព្រោះខ្លាចឆ្លងកូវីដ-១៩ ដែលកំពុងរាត្បាតនៅកាស៊ីណូប៉ោយប៉ែត ទើបសមត្ថកិច្ចនាំខ្លួនទៅអនុវត្តតាមវិធានការសុខាភិបាល បន្ទាប់មកក៏បញ្ជូនទៅឲ្យជំនាញស្រុកគោកឃ្យូង ចាត់ការតាមច្បាប់បន្ត នឹងទាក់ទងទៅផ្នែកសុខាភិបាល ដើម្បីយកទៅឃុំខ្លួន១៤ថ្ងៃ នឹងពិនិត្យរកវីរុសកូវីដ-១៩៕ ដោយ៖ នីម វណ្ណា(កែសម្រួលដោយ […]
- ស្វាយស្រស់កម្ពុជា ចំណាយពេល១៣ថ្ងៃ បានទៅដល់នៅខេត្តហ្គ័ងស៊ី រដ្ឋមន្ត្រីក្រសួងកសិកម្ម ឯកឧត្តម វេង សាខុន បានបញ្ជាក់នៅថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២១នេះថា ការនាំស្វាយស្រស់របស់កម្ពុជាចេញទៅកាន់សាធារណរដ្ឋប្រជាមានិតចិន ត្រូវបានស្វាគមន៍ ពីសំណាក់មន្រ្តីអគ្គរដ្ឋបាលគយ មន្រ្តីពាក់ព័ន្ធ និងពិណិជ្ជករចិន ជាច្រើន នៅខេត្តហ្គ័ងស៊ី នៅ កំពុងផែឈីងចូវ ខេត្តហ្គ័ងសុី ( Qinzhou Port, Guangxi Province ) នៃសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ កន្លងទៅនេះ ។ សូមបញ្ជាក់ថា ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានសហការជាមួយស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន បានរៀបចំពិធីសម្ពោធជផ្លូវការក្នុងការនាំផ្លែស្វាយស្រស់ចេញពីកម្ពុជានៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ កន្លងទៅ ដោយត្រូវប្រើប្រាស់រយៈពេលនៃការដឹកជញ្ជូនចំនួន ១៣ថ្ងៃ ទើបទៅដល់គោលដៅ៕
- មន្ត្រីការពារផ្ទះឯកអគ្គរដ្ឋទូតអង់គ្លេស ឆ្លងជំងឺកូវីដ-១៩ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានទំនាក់ទំនងជាមួយ មន្ត្រីការពារផ្ទះឯកអគ្គរដ្ឋទូតអង់គ្លេស ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ២០ ផ្លូវលេខ ២៤០ សង្កាត់ចតុមុខ ខណ្ឌដូនពេញចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ សូមដាក់ខ្លួន ឲ្យនៅដាច់ដោយឡែក និងយក ចិត្តទុកដាក់ តាមដានសុខ ភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ។ មូលហេតុ៖ អ្នកជំងឺកូវីដ១៩ គឺជាមន្ត្រីការពារ នៅទីតាំងខាងលើនេះ។
- ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៤៦០នាក់ ខណៈជាសះស្បើយ៨២៤នាក់ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២១ ខែឧសភា បានបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន ៤៦០នាក់ ខណៈអ្នកជំងឺចំនួន៨២៤ នាក់ជាសះស្បើយ។ គិតត្រឹមព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២៤,១៥៧ នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន១៦,៥២៤ នាក់ និងស្លាប់សរុបចំនួន១៦៥នាក់៕
- ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងថ្មី៤១៥ នាក់ទៀត ជាសះស្បើយ៧៤៥ នាក់ និងស្លាប់០៥នាក់ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានប្រកាសពីការរកឃើញករណីឆ្លងសហគមន៍៤១១ នាក់ និង អ្នកដំណើរពីបរទេស០៤នាក់។ ក្រសួង បញ្ជាក់ដែរថា មានអ្នកជាសះស្បើយ៧៤៥ នាក់ និងស្លាប់០៥នាក់។ គិតត្រឹមព្រឹក ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១អ្នកឆ្លងសរុប ២៣.៦៩៧នាក់ អ្នកជាសះស្បើយ១៥.៧០០ នាក់ អ្នកស្លាប់១៦៤នាក់៕
- រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាប្រែក្លាយវិបត្តិនៃជំងឺកូវីដ-១៩ ទៅជាឱកាសសម្រាប់ការដ្ឋានកំណែទម្រង់កាន់តែស៊ីជម្រៅ រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាប្រែក្លាយវិបត្តិនៃជំងឺកូវីដ-១៩ ទៅជាឱកាសសម្រាប់ការដ្ឋានកំណែទម្រង់កាន់ តែស៊ីជម្រៅសំដៅកសាងប្រព័ន្ធសេដ្ឋកិច្ច និងសង្គម ដែលកាន់តែរឹងមាំ និងមានភាពធន់ ទៅនឹងវិបត្តិនាពេលអនាគត។ ការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីព្រះរាជាណា ចក្រកម្ពុជា ធ្វើឡើងក្នុងសន្និសីទអន្តរជាតិលើកទី ២៦ ស្ដី ពី “អនាគតរបស់អាស៊ី”ក្រោមប្រធានបទ “ការរៀបចំសម័យ កាលថ្មីក្រោយវិបត្តិកូវីដ៖ តួនាទីរបស់អាស៊ីក្នុងការស្ដារពិភពលោកឡើងវិញ”ថ្លែងតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ២០២១។ សម្តេចតេជោ មានប្រសាសន៍ថា កម្ពុជា ផ្តើមចេញពីប្រទេសតូច ដែលធនធានមានកម្រិត ប្តេជ្ញាបន្តខិតខំពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការនានា សំដៅចូលរួមដោះ ស្រាយបញ្ហាប្រឈមរួម ដើម្បីកសាងភាពធន់ទៅនឹងវិបត្តិ និងធានាឱ្យ បាននូវចីរភាព និងបរិយាបន្នកម្ម នៃការអភិវឌ្ឍសេដ្ឋ កិច្ច-សង្គម ទាំងក្នុងក្របខណ្ឌតំបន់ និងសកល។ ក្នុងន័យនេះ រាជរដ្ឋាភិបាល បាននឹងកំពុងរៀបចំ ហើយគ្រោងនឹងដាក់ចេញនូវ ផែនការស្តារសេដ្ឋកិច្ចឡើងវិញ ពីវិបត្តិកូវីដ -១៩ សម្រាប់ឆ្នាំ ២០២១-២០២៣ ក្នុងគោលបំណង “អូសទាញកំណើន សេដ្ឋកិច្ចឱ្យត្រឡប់ទៅខិតជិតកំណើនសក្តានុពលប្រកបដោយចីរភាព […]
- អភិបាលខេត្តកំពង់ស្ពឺ សុំទោសចំពោះទង្វើដែលមិនគប្បីរបស់សន្តិសុខផ្សារកំពង់ស្ពឺ ទាត់កញ្ច្រែងអ្នកលក់ព្រីង បណ្ដាលឱ្យកំពប់ទៅលើដី នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ នេះ ក្រោយពីបានឃើញហ្វេសប៊ុករបស់បងប្អូនដែលបានបង្ហោះរឿងសន្តិសុខផ្សារកំពង់ស្ពឺ បានទាត់កញ្ច្រែងក្មួយស្រីលក់ព្រីង បណ្ដាលឱ្យកំពប់ទៅលើដី ឯកឧត្តម វុី សំណាង អភិបាលខេត្តកំពង់ស្ពឺ ពិតជាមានការរន្ធត់ និងសោកស្ដាយយ៉ាងខ្លាំង ចំពោះទង្វើអសីលធម៌បែបនេះ។ ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបា លខេត្ត ឯកឧត្តមអភិបាលខេត្ត សូមអភ័យទោសចំពោះទង្វើដែលមិនគប្បីរបស់សន្តិសុខផ្សារកំពង់ស្ពឺ ដែលបានប្រព្រឹត្តបែបនេះ (ថ្ងៃ១៩ ខែឧសភា ឆ្នាំ២០២១)កន្លងទៅនេះ។ ក្នុងឱកាសជួបផ្ទាល់ជាមួយក្មួយស្រី ឯកឧត្តម វុី សំណាង បានផ្តល់នូវសម្ភារៈមួយចំនួន សម្រាប់រួមចំណែកសម្រួលដល់ការលំបាករបស់គាត់កន្លងមក។ ឯកឧត្តម អភិបាលខេត្ត ក៏សូមសំណូមពរយ៉ាងទទូចដល់បងប្អូនអាជីវករក៏ដូចជាប្រជាពលរដ្ឋទាំងអស់ សូមមេត្តារក្សាឲ្យបាននូវសណ្ដាប់ធ្នាប់សាធារណៈ ដោយជៀសវាងគិតតែប្រយោជន៍ខ្លួន ភ្លេចអំពីផលប៉ះពាល់ដល់ប្រយោជន៍អ្នកដទៃ ដែលគាត់ត្រូវការប្រើ ប្រាស់ផ្លូវ។ បើទោះជាយ៉ាងណាក៏ដោយទង្វើអសីលធម៌របស់សន្តិសុខផ្សារកំពង់ស្ពឺបែបនេះគឺមិនអាចលើកលែងបានឡើយ៕
- ឯកឧត្តម ហ៊ុន ម៉ានី÷ យើងមិនអាចបំភ្លេចប្រវត្តិសាស្រ្តដ៏អាក្រក់ ដែលកម្ពុជាធ្លាប់បានឆ្លងកាត់ និងក្តីវិនាសអន្តរាយក្នុងរបបអាវខ្មៅទេ ក្នុងថ្ងៃទិវាជាតិនៃការចងចាំ ខ្ញុំសូមជនរួមជាតិខ្មែរទាំងអស់គ្នា ចូលរួមស្មឹងស្មាធ និងតាំងចិត្តរំឮកដល់វិញ្ញាណក្ខន្ធជនរង គ្រោះដែលបានស្លាប់ដោយអំពើយង់ឃ្នងនៃរបបប្រល័យពូជសាសន៍។ នេះជាការបញ្ជាក់របស់ឯកឧត្តម ហ៊ុន ម៉ានីប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។ ឯ.ឧ ហ៊ុន ម៉ានី បានបញ្ជាក់ថា ទោះបីជាយើងមិនរស់ក្នុងអតីតកាល យើងក៏មិនត្រូវបំភ្លេចប្រវត្តិសាស្រ្តដ៏អាក្រក់ ដែលកម្ពុជាធ្លាប់បានឆ្លងកាត់ និងក្តីវិនាសអន្តរាយ ដែលបានកើតឡើងលើទឹកដី និងប្រជាជនជាទីស្រលាញ់របស់យើងដែរ។ ការចងចាំរបស់យើងក្នុងពេលនេះ គឺជាការដាស់តឿនក្រើនរំឮកស្មារតីយើងម្នាក់ៗ ក្នុងការទប់ស្កាត់មិនឱ្យកំហុសក្នុងអតីតកាលអាចកើតឡើងវិញបាន និងការពារសមិទ្ធផលនានា ដែលត្រូវបានកសាងឡើងវិញដ៏លំបាកលំបិនបំផុត ជាពិសេសការពារសន្តិភាពឱ្យបានជាដាច់ខាត៕
- សម្តេច ហេង សំរិន÷ ២០ ឧសភា រម្លឹកគ្រប់គ្នាឲ្យប្រឹងប្រែងថែមរក្សាសន្តិភាព ដែលរកបានដោយលំបាក សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ បានអំពាវនាវបងប្អូនប្រជាពលរដ្ឋ ចូលរួមថែរក្សាការពារសុខសន្តិភាព ដែលយើងទទួលបានដោយលំបាកនេះ ឱ្យបានគង់វង្សជារៀងរហូត និងនាំគ្នាទប់ស្កាត់កុំឱ្យសង្រ្គាម និងរបបប្រល័យពូជសាសន៍វិលមកសារជាថ្មី ដើម្បីដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់ភាពសម្បូរសប្បាយរុងរឿងជាងនេះថែមទៀត។ យើងចងចាំឧក្រិដ្ឋកម្មរបបប៉ុលពត និងនាំគ្នាថែរក្សាសន្តិ ភាពថ្ងៃនេះជា «ទិវាជាតិនៃការចងចាំ» ២០ឧសភា ជាថ្ងៃដែលប្រជាជនកម្ពុជាគ្រប់ៗរូប បានចងចាំនិងមិនអាចបំភ្លេចបានឡើយនូវរបបប្រល័យពូជសាសន៍ប៉ុលពត ៣ឆ្នាំ ៨ ខែ និង២០ ថ្ងៃ។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន មានប្រសាសន៍ថា យើងប្រារព្ធ «ទិវាជាតិនៃការចងចាំ» នេះឡើងដើម្បីរំលឹកដល់ជនរងគ្រោះជាង៣លាននាក់ ដែលបានស្លាប់បាត់បង់អាយុ ជីវិត និងទទួលរងទារុណកម្មយ៉ាងឈឺចាប់ខ្លោចផ្សារពីឧក្រិដ្ឋកម្ម ដែលបានកើតឡើងក្នុងរបបប្រល័យពូជសាសន៍នេះ។ ថ្ងៃទី២០ ខែឧសភា ឆ្នាំ១៩៧៣ គឺជាថ្ងៃដែលបក្ខពួកខ្មែរ ក្រហមបានប្រកាសជាចំហនូវគោលនយោបាយដឹកនាំប្រទេស មហាអស្ចារ្យ មហាលោតភ្លោះដ៍ឆ្កួតលីលារបស់ពួកគេ ក្នុងនោះមានការជម្លៀសប្រជាជនចេញពីទីក្រុង ការលុបបំបាត់ចោលទាំងស្រុងនូវសេដ្ឋកិច្ចទីផ្សារសេរី លុបបំ បាត់ចោលរូបិយប័ណ្ណ លុបបំបាត់សាសនា បង្កើតសហករ ធ្វើការរួមហូបរួមគ្នានៅទូទាំងប្រទេសជាដើម។ សម្តេចប្រធាន បានបញ្ជាក់ថា គោលនយោបាយនៃរបបអាវខ្មៅនេះបានចាប់ផ្ដើមសម្លាប់រង្គាលប្រជាពលរដ្ឋស្លូតត្រង់ បង្ខំឱ្យប្រជាពលរដ្ឋធ្វើការហួសកម្លាំង យ៉ាងទារុណ បំបិទសិទ្ធិសេរីភាពសព្វបែបយ៉ាង។ ចាប់ពីថ្ងៃដែលពួកគេបានឡើងគ្រប់គ្រងប្រទេសពីថ្ងៃ១៧មេសា […]
- រដ្ឋបាលស្រុកបាទី ខេត្តតាកែវ បានសម្រេចបិទខ្ទប់ “ផ្សារសំរោងយ៉ោង”ជាបណ្ដោះអាសន្ន នៅយប់ថ្ងៃទី១៩ ខែ ឧសភា ឆ្នាំ ២០២១ ដោយសារ មានការពាក់ព័ន្ធផ្ទាល់ និងប្រយោលជាច្រើនអ្នក ជាមួយអ្នកវិជ្ជមានកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។ ផ្សារនេះ មានទីតាំងស្ថិតនៅភូមិស្មៅខ្ញី ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។
- ជាទិវាជាតិនៃការចងចាំ ២០ ឧសភា សម្តេចតេជោអំពាវនាវពលរដ្ឋ ថែរក្សាការពារសន្តិភាពឱ្យបានគង់វង្ស ត្បិតសន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាង ថ្ងៃនេះ ជាថ្ងៃទិវាជាតិនៃការចងចាំ ២០ ឧសភា ដែលជាថ្ងៃប្រជាជនកម្ពុជាគ្រប់ៗរូបចងចាំមិនអាចបំភ្លេចបាន ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥ – ៦ មករា ១៩៧៩) ដែលជារបបដ៏ឃោរឃៅ និងខ្មៅងងឹត។ ទិវានេះ ជាការរំលឹកដល់វិញ្ញាណក្ខន្ធដល់ជនរងគ្រោះជាង៣លាននាក់ ដែលបានស្លាប់បាត់បង់ជីវិត នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ។ សម្តេចតេជោ បញ្ជាក់ថា ប្រជាពលរដ្ឋកម្ពុជាភាគច្រើនលើស លប់បានដឹង និងបានយល់ច្បាស់ អំពីរឿងរ៉ាវសោកនាដកម្មដ៏ជូរចត់ ដែលប្រជាពលរដ្ឋខ្មែរបានឆ្លងកាត់ជិត៣ទសវត្សរ៍ ក្នុងភ្នក់ភ្លើងសង្គ្រាម និងទឹកភ្នែក ការកាប់សម្លាប់ ការបំផ្លិចបំផ្លាញ ការជម្លៀសចេញពីទីលំនៅរបស់ខ្លួនដោយបង្ខំ និងការបង្ខំឱ្យធ្វើការដូចសត្វធាតុជាដើម។ មិនតែប៉ុណ្ណោះ ប្រជា ពលរដ្ឋកម្ពុជា ត្រូវស្លាប់ដោយគ្មានថ្នាំសង្កូវព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព គ្មានលទ្ធិប្រជាធិប តេយ្យ ហើយសូម្បីតែសិទ្ធិរស់រានមានជីវិតដែលជាសិទ្ធិមូលដ្ឋានមានពីកំណើតរបស់មនុស្សក៏គ្មានដែរ។ សម្តេចសង្កត់ធ្ងន់ថា ដើម្បីកុំអោយរបបនេះវិលត្រឡប់មក វិញ ចូលរួមថែរក្សាការពារសន្តិភាពឱ្យបានគង់វង្ស ពីព្រោះសន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនទៅមុខទៀត៕
- អ្នកនាំពាក្យក្រសួងសុខាភិបាល÷ ខែមិថុនាខាងមុខ កម្ពុជានឹងចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ជូនប្រជាពលរដ្ឋគ្រប់១៤ ខណ្ឌទាំងអស់ នៅភ្នំពេញ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង បានបញ្ជាក់ថា នៅខែមិថុនាខាងមុខ កម្ពុជា នឹងចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ជូនប្រជាពលរដ្ឋ គ្រប់ទាំង១៤ខណ្ឌទាំងអស់ ខណៈដែលវ៉ាក់សាំងនឹងមកដល់កម្ពុជា ជាបន្តបន្ទាប់ តាមការបញ្ជាទិញរបស់កម្ពុជា ដូច្នេះមិនបារម្ភពីការខ្វះខាតវ៉ាក់សាំងនោះទេ។ លោកជំទាវបន្តថា ថ្ងៃទី២៣ ឧសភា វ៉ាក់សាំងស៊ីណូ
- ទីតាំងព្រៃលិចទឹកនៅតំបន់៣ ក្នុងស្រុកក្រគរ ត្រូវបានជនខិលខូចលួច ឈូសឆាយទន្ទ្រានយកដីធ្វើស្រែ (ខេត្តពោធិ៍សាត់,ថ្ងៃទី១៨ ខែឧសភាឆ្នាំ២០២១)៖ ក្រុមការងារនៃមន្ទីរ កសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ សហការជាមួយគណៈបញ្ជាការឯកភាពស្រុកក្រគរ ដឹកនាំដោយលោក ភុំ វិមល នាយខណ្ឌ រដ្ឋបាលជលផលខេត្ត និងលោក ខាត់ ពុយ អភិបាលរងស្រុកក្រគរ ដោយមានការចូលរួមពី លោកនាយផ្នែក លោកនាយសង្កាត់កំពង់លួង យោធាខេត្ដ សមាជិកក្រុមប្រឹក្សាឃុំស្នា អន្សា នគរបាលប៉ុស្តិ៍ស្នាអន្សា មេភូមិបេង មេភូមិជីចេះ មេភូមិក្រាំងវែង សមាជិកសហគមន៍កំពង់ប្រាក់ បានចុះពិនិត្យទីតាំង ដែលជនសង្ស័យ ទើបតែលួចឈូសឆាយព្រៃលិចទឹក ភ្ជួររានធ្វើស្រែថ្មីៗ ដែលស្ថិតក្នុងដីតំបន់៣ នៅភូមិបេង ឃុំស្នាអន្សា ស្រុកក្រគរ។ ប្រតិបត្តិការនេះធ្វើឡើង នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ នៅ៤ទីតាំងផ្សេងគ្នា រួមមាន៖ -ទីតាំង ទី១ លួចភ្ជួរឈូសឆាយ និយាមកា X= 0408690 Y= 1389535និងX= 0408347 Y= 1389684 -ទីតាំង ទី២ ព្រួសស្រូវរួច ត្រង់និយាមកាX=0408093 […]
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


