ថ្ងៃ អាទិត្យ ទី២៣ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • អាជ្ញាធរបាត់ដំបងរកឃើញអ្នកវិជ្ជមានកូវីដ១៩ចំនួន៦៣នាក់ គឹតត្រឹម រយៈពេល២សប្ដាហ៍ក្នុងខែឧសភា (បាត់ដំបង,ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១)៖អាជ្ញាធរខេត្តបាត់ដំបងនិង មន្ទីរសុខាភិបាលខេត្ត បានរកឃើញអ្នកវិជ្ជមានកូវីដ១៩មាន ចំនួន៦៣នាក់ក្នុងរយៈពេល២សប្ដាហ៍(កន្លះខែ)ក្នងខែឧសភា ឆ្នាំ២០២១ ដោយក្នុងចំណោមអ្នកជំងឺទាំងអស់នេះគឺមានជនបរទេសម្នាក់បានស្លាប់និងត្រូវបញ្ជូនទៅបូជាភ្លាមៗក្នុងស្រុករតនៈមណ្ឌល ។ តាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបាត់ដំបង បានឲ្យដឹងថាអ្នកត្រូវរកឃើញថាមានវិជ្ជមានកូវីដ១៩ទាំងអស់នោះ មានទាំងអ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ធ្វើដំណើរមកពីរាជធានីភ្នំពេញនិងបណ្ដាខេត្តមួយចំនួនសរុប ២៥នាក់ និងពលករ ទើបត្រឡប់មកពីប្រទេសថៃដែលរស់នៅក្នុងខេត្តបាត់ដំបងនិងខេត្តបន្ទាយមានជ័យសរុបចំនួន ៣៨នាក់។ សម្រាប់អ្នកជំងឺកូវីដ១៩ទាំង៦៣នាក់ ក្នុងនោះត្រូវបានក្រុមគ្រូពេទ្យជួរមុខព្យាបាលជាសះស្បើយចំនួន ៦នាក់ ហើយស្លាប់ម្នាក់ជាជនជាតិនេប៉ាល់ អាយុ៦៧ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយសារខ្សោយតម្រង់នោមនិងមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃ ហើយត្រូវបានយកទៅបូជានៅវត្តភ្នំស្លឹក ឃុំស្ដៅ ស្រុករតនៈមណ្ឌល។ ពាក់ព័ន្ធនឹងកំណើនអ្នកវិជ្ជមានកូវីដ១៩ ត្រូវបានរកឃើញជាបន្តបន្ទាប់នោះ រដ្ឋបាលខេត្តបាត់ដំបងនិងមន្ទីរសុខាភិបាលខេត្ត ក៏បានបង្កើននិងរៀបចំទីតាំងព្យាបាលអ្នកជំងឺនេះ នៅតាមមន្ទីរពេទ្យបង្អែកក្នុងស្រុកមួយចំនួននិងនៅទីតាំងឯកជន ខណៈមន្ទីរពេទ្យបង្អែកតាមស្រុកខ្លះក៏កំពុងមានអ្នកជំងឺកូវីដ១៩ ប៉ុន្តែយ៉ាងណាក្នុងខេត្តបាត់ដំបង មិនទាន់មានការឆ្លងរីករាលដាលក្នុងសហគមន៍នោះទេ។ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថាការដែរខេត្តបាត់ដំបងមិនទាន់មានការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងសហគមន៍នេះ គឺដោយអាជ្ញាធរខេត្តនិងមន្ទីរសុខាភិបាលខេត្ត បានអនុវត្តនូវយុទ្ធសាស្ត្រ រហ័សចំនួន៤ចំណុច ទី១ រហ័សរកឲ្យឃើញ។ទី២ រហ័សដាក់ឲ្យនៅដាច់ដោយឡែក។ទី៣ រហ័សរាយការណ៍។ទី៤ រហ័សពិនិត្យនិងព្យាបាល។ការអនុវត្តបានល្អ នូវយុទ្ធសាស្ត្រខាងលើនោះ ដោយសារមានការចូលរួមយ៉ាងផុលផុសពីសំណាក់ប្រជាពលរដ្ឋ តាមរយៈការអនុវត្តនូវវិធានការ […]
  • ឯកឧត្តម ម៉ម ប៊ុនហេង និង ឯកឧត្តមគួច ចំរើនដឹកនាំក្រុមការងារ ចុះត្រួត ពិនិត្យមន្ទីរពិសោធន៍វេជ្ជសាស្ត្ររកមេរោគកូវីដ-១៩ នៅមន្ទីពេទ្យបង្អែកខេត្តព្រះសីហនុ (ខេត្តព្រះសីហនុ,ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១)៖ រដ្ឋមន្ត្រីក្រសួងសុខា ភិបាល ឯកឧត្តម ម៉ម ប៊ុនហេង អមដំណើរដោយឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញត្រួតពិនិត្យមន្ទីរពិសោធន៍ វេជ្ជសាស្ត្ររកមេរោគកូវីដ-១៩ នៅមន្ទីពេទ្យបង្អែកខេត្តព្រះសីហនុ ដែលមានទីតាំងស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានណែនាំដល់ក្រុមគ្រូពេទ្យផ្នែកមន្ទីរពិសោធន៍ត្រូវយកចិត្តទុកដាក់ក្នុងការវិភាគរកមេរោគកូវីដ-១៩ ពិសេសមេរោគបំលែងថ្មី ដែលមានហានិភ័យខ្ពស់ និងត្រូវតែមានការប្រុងប្រយ័ត ដោយធ្វើអនាម័យជាប់ជាប្រចាំ កុំធ្វេសប្រហែសនាំឱ្យមានការឆ្លងជំងឺកូវីដ-១៩ មកខ្លួនរបស់យើង។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យជួរមុខ ជួរក្រោយ និងក្រុមគ្រូពេទ្យផ្នែកមន្ទីរពិសោធន៍របស់យើង ដែលបានខិតខំបំពេញការងារមិនខ្លាចនឿយហត់ទាំងថ្ងៃទាំងយប់ មិនថាភ្លៀង ឬថ្ងៃក្តៅ ដោយមិនបានសម្រាកគ្រប់គ្រាន់ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ក្នុងខេត្តព្រះសីហនុ។ ដូច្នេះយើងត្រូវរួមគ្នាបន្តទៀតដើម្បីកាត់ផ្តាច់ប្រភពចម្លងជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ឱ្យបានជោគជ័យ។ ឯកឧត្តម គួច ចំរើន បន្តថា តាមការណែនាំរបស់អង្គការសុខភាពពិភពលោក ត្រូវតាមដានព្យាបាលអ្នកជំងឺកូវីដ-១៩ ចំនួន ២១ថ្ងៃ ម្យ៉ាងទៀតការព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតធ្ងន់ ត្រូវតេស្ត PCR (ម៉ាស៊ីនវិភាគរកមេរោគកូវីដ-១៩) […]
  • សហរដ្ឋអាមេរិក រារាំងសេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជាលើកទីបីក្នុងជម្លោះ អ៉ីស្រាអែល និងប៉ាឡេស្ទីន ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបរាជ័យក្នុងការប្រកាសសេចក្តីថ្លែងការណ៏ ដែលអំពាវនាវឱ្យមានការកាត់បន្ថយនូវអំពើហឹង្សា រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីនជាងលើទី៣ដែលសារទេមានការប្រឆាំងពីសហរដ្ឋអាមេរិក។ កាលពីថ្ងៃអាទិត្យមានការប្រជុំជាលើកទី ៣ នៃសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីពិភាក្សាអំពីអំពើហិង្សារវាងអ៊ីស្រាអ៊ែលនិង ប៉ាឡេស្ទីន ប៉ុន្តែសមាជិកជាច្រើននិយាយថា សហរដ្ឋអាមេរិកប្រឆាំងនឹងការចេញសេចក្តីថ្លែងការណ៍ជាថ្មីម្តងទៀត បន្ទាប់ពីប្រទេសចិន ដែលបច្ចុប្បន្នកាន់តំណែងជាប្រធានក្រុមប្រឹក្សា ធ្វើការចងក្រងសេចក្តីព្រាង ដែលបានកែសំរួល លើមតិយោបល់របស់បណ្តាប្រទេសជាសមាជិក។ កាលពីការប្រជុំពីរលើកមុនប្រទេសចិន បានស្នើសេចក្តីថ្លែង ការណ៍ ជាសេចក្តីព្រាងទាំងពីរដង ដែលជំរុញឱ្យអ៉ីស្រាអែល និងប៉ាឡេស្ទីន ធ្វើការបន្ធូបន្ថយភាពតានតឹងនិង ងាកមកបង្ហាញការព្រួយអំពីកន្លែងស្នាក់នៅរបស់ជនជាតិ ជ្វីពដែលកាន់កាប់នៅក្នុងតំបន់វេសប៊ែង។ សហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្តរបស់អ៉ីស្រាអ៊ែល មានប្រវត្តិប្រឆាំងនឹងសេចក្តីថ្លែងការណ៍ និងដំណោះស្រាយនានានៅក្រុមប្រឹក្សាសន្តិ សុខអង្គការសហប្រជាជាតិ ជុំវិញជម្លោះអ៉ីស្រាអែលនិងប៉ាឡេស្ទីន។ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកំពុងធ្វើការរៀគម្រោងប្រជុំលើកទី ៤ របស់ខ្លួននៅថ្ងៃអង្គារនេះ៕
  • ប្រទេសម៉ាឡេស៊ីពិចារណាបិទរដ្ឋ Selangor ខណៈពេលមានការកើនឡើងនៃ COVID-១៩ ក្រសួងសុខាភិបាលម៉ាឡេស៊ី បានប្រកាសថា អាចនឹងមាន ការបិទខ្ទប់រដ្ឋ នៅក្នុងប្រទេស ប្រសិនបើមិនអាចទប់ស្កាត់ករណីឆ្លងថ្មីបានទេនោះ។ រដ្ឋាភិបាលបានហាមសកម្មភាពក្នុងសង្គមនានា និង ការធ្វើដំណើរឆ្លងស្រុក និងរដ្ឋចំនួន ២សប្តាហ៍ ដែលជាផ្នែកមួយនៅក្នុងបទបញ្ជានៃការគ្រប់គ្រងបំលាស់ទី ដែលបានដាក់ចេញនៅមុនថ្ងៃឈប់សម្រាក ហារី រ៉ាយ៉ា(the Hari Raya holidays) ជាវិធានការទប់ ស្កាត់នៃការឆ្លងជំងឺកូវីដ១៩។ រដ្ឋមន្រីក្រសួងសុខាភិបាល អោយដឹងថា អាជីវកម្មនៅតែអាចដំណើរការបាន ប៉ុន្តែរដ្ឋាភិបាលត្រូវតែបិទប្រសិនមានករណីកើនឡើងកាន់តែខ្លាំងនៅក្នុងរដ្ឋ Selangor។ រដ្ឋ Selangor ជារដ្ឋដែលសំខាន់ ដែលគ្រប់គ្រងផលិផលក្នុងស្រុក និងជាមជ្ឈមណ្ឌលដឹងជញ្ជូននៅក្នុងប្រទេស។ នៅ ក្នុងរដ្ឋ Selangor ជារដ្ឋដែលមានប្រជាជនច្រើន និងមានជាងគេនៅក្នុងប្រទេស។ ចាប់ពីថ្ងៃទី ៥ មកមានករណី កូវីដ-១៩ ថ្មី រាប់ពាន់នាក់ជារៀងរាល់ថ្ងៃ ដែលគ្រាន់តែចំនួនករណីឆ្លងនៅក្នុងរដ្ឋមួយនេះស្មើនឹង ១ ភាគ៤ នៃករណីឆ្លងសរុបនៅក្នុងប្រទេស។ គិតត្រឹមថ្ងៃអាទិត្យ ប្រទេសម៉ាឡេស៊ីមានករណីឆ្លងសរុប ៤៧០.០០០ករណីនិង ស្លាប់១៩០២ករណី ដែលជាប្រទេសមានករណីឆ្លងច្រើនជាងគេលំដាប់ទី៣ នៅក្នុងតំបន់ បន្ទាប់ពីឥណ្ឌូនេស៊ី និង ហ្វីលីពីន។ សូមបញ្ជាក់ថា […]
  • រាជរដ្ឋាភិបាល បង្កើន​ល្បឿន​លើ​សេចក្ដី​ព្រាង​គោលនយោ បាយ​រដ្ឋាភិបាល​ឌីជីថល ឆ្នាំ​២០២១-២០៣០ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​ក្រសួង​មហាផ្ទៃ​បាន​ធ្វើការ​ផ្លាស់ប្តូរ​យោបល់​ ដើម្បី​ជា​ធាតុ​ចូលក្នុង​ការបង្កើន​ល្បឿន​លើ​សេចក្ដី​ព្រាង​គោលនយោបាយ​រដ្ឋាភិបាល​ឌីជី ថល ឆ្នាំ​ ២០២១-២០៣០ ធ្វើយ៉ាងណា​ឲ្យ​សម្រេច​បាន​តាម​គោលដៅ​រដ្ឋាភិបាល​ក្នុង​ការប្រែក្លាយ​ទៅជា​សេដ្ឋកិច្ច​ឌីជីថល​នាពេល​ដ៏ខ្លី​ខាងមុខ​។ កិច្ចប្រជុំ​ពិភាក្សា​ជាមួយ​នេះ​ត្រូវបាន​ធ្វើឡើង​នា​ព្រឹក​ថ្ងៃទី​ ១៨ ខែ​ឧសភា ឆ្នាំ​ ២០២១ តាមរយៈ​ប្រព័ន្ធ​វីដេអូ​សន្និសីទ ដើម្បី​ពិភាក្សា និង​ប្រមូល​ធាតុ​ចូល​លើ​សេចក្ដី​ព្រាង​គោល នយោបាយ​រដ្ឋាភិបាល​ឌីជីថល​កម្ពុជា ២០២១-២០៣០ ដែល​ដឹកនាំ​ដោយ​សហ ប្រធាន​ពីរ​រូប​គឺ ឯ.ឧ ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ​កក្រសួងមហាផ្ទៃ និងឯ.ឧ ជុន វ៉ាត់ រដ្ឋលេខាធិការក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ដោយ​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ និង​ក្រុមការងារ​ពាក់ព័ន្ធ ក្រសួង​មហាផ្ទៃ ព្រមទាំង​មន្ត្រី​ជំនាញ​មួយចំនួន​ទៀត​ផងដែរ​។ យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន សេចក្ដី​ព្រាង​គោល នយោបាយ​រដ្ឋាភិបាល​ឌីជីថល​កម្ពុជា ២០២១- ២០៣០ ក្នុង​គោលបំណង លើកកម្ពស់​គុណភាព​ជីវិត និង​ទំនុកចិត្ត​ប្រជាពលរដ្ឋ​តាមរយៈ​ការបម្រើ​សេវាសាធារណៈ​កាន់តែ​ប្រសើរ ដោយ​បាន​ដាក់ចេញ​នូវ​វិធានការ​គោល នយោបាយ​អាទិភាព​ក្រោម​ក្របខណ្ឌ​យុទ្ធសាស្ដ្រ​ចំនួន​ ៥ រួមមាន ៖ ទី​ ១-​បទដ្ឋាន​គតិយុត្ត​រដ្ឋាភិបាល​ឌីជីថល ទី​ ២-​ហេដ្ឋារចនា សម្ព័ន្ធ​ឌីជីថល ទី​ ៣-​សេវា​រដ្ឋាភិបាល​ឌីជីថល ទី​ ៤-​ការកសាង​សមត្ថភាព […]
  • រដ្ឋបាលខេត្តស្វាយរៀង អំពាវនាវដល់ប្រជាពលរដ្ឋ អាជីវករ ដែលធ្លាប់បានទាក់ទងជាមួយអ្នកវិជ្ជមាន សូមដាក់ខ្លួននៅដាច់ដោយឡែក បុរសឈ្មោះ សោម សុជា អាយុ ៣៤ឆ្នាំ មានទីលំនៅភូមិត្រោក ឃុំឈើទាល ស្រុកស្វាយជ្រំ ហាងកាហ្វេ ប៉ាង រ៉ា នៅភូមិត្រោក ឃុំឈើទាល ទល់មុខផ្ទះលក់ដូរ ឈ្មោះ ទូច ស្រីណេត ទីតាំងតារាងបាល់ ផ្ទះឈ្មោះ ងួន វាសនា នៅភូមិត្រោក ឃុំឈើទាល ទល់មុខផ្ទះលក់ដូរ ឈ្មោះ ទូច ស្រីណេត។ ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ កូវីដ១៩​​ (COVID-19) ដដែលមានទីតាំងនៅ
  • (ខេត្តពោធិ៍សាត់,ថ្ងៃទី១៧ ខែឧសភាឆ្នាំ២០២១)៖នាល្ងាចថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តពោធិ៍សាត់ បានចេញសេចក្តីជូនដំណឹង (ខេត្តពោធិ៍សាត់,ថ្ងៃទី១៧ ខែឧសភាឆ្នាំ២០២១)៖នាល្ងាចថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តពោធិ៍សាត់ បានចេញសេចក្តីជូនដំណឹង ស្តីពីករណីវិជ្ជមានកូវីដ១៩ថ្មី ចំនួន០៣នាក់ (ស្រី០២នាក់) មកពីថៃ និងអ្នកប៉ះពាល់អ្នកវិជ្ជមានកូវីដ១៩។ គិតត្រឹមថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ ខេត្តពោធិ៍សាត់ មានករណីវិជ្ជមានកូវីដ១៩ សរុបចំនួន៦២នាក់ (ស្រី៣១នាក់) ក្នុងនោះជាសះស្បើយ ចំនួន០៦ករណី (ស្រី០៣នាក់) មរណៈភាព ចំនួន២នាក់ (ស្រី០១នាក់) និងកំពុងសម្រាកព្យាបាល ចំនួន៥៤ករណី (ស្រី២៧នាក់)៕ ដោយ៖រំដួល(កែសម្រួលដោយ មណ្ឌលកែវ)
  • អាជ្ញាធរខេត្តកំពង់ស្ពឺប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៣៨នាក់និងជាសះស្បើយ ៦នាក់ (ខេត្តកំពង់ស្ពឺ,ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១)៖ ពលរដ្ឋប្រុស-ស្រីចំនួន៣៨នាក់ រស់នៅក្នុងស្រុកចំនួន៤គឺស្រុកបសេដ្ឋ ស្រុកឧដុង្គ ស្រុកភ្នំស្រួច និងស្រុកសំរោងទងត្រូវបានអាជ្ញាធរខេត្តកំពង់ស្ពឺប្រកាសរកឃើញថាបានឆ្លងជំងឺកូវីដ-១៩នៅក្នុងថ្ងៃទី១៧ខែឧសភាឆ្នាំ២០២១ នេះ។ ក្នុងសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តបានឱ្យដឹងថា ពលរដ្ឋប្រុសស្រីដែលបានឆ្លងជំងឺកូវីដ-១៩នេះ ភាគច្រើន ជាកម្មករ កម្មការិនីក្នុងរោងចក្រ វ៉ា សាន់ ស្ថិតក្នុងស្រុកសំរោងទង ដែលត្រូវអាជ្ញាធរសម្រេចធ្វើការផ្អាកដំណើរបណ្តោះអាសន្នហើយនោះ។ ជាមួយនិងការរកឃើញអ្នកឆ្លងថ្មីនៅក្នុងថ្ងៃនេះរដ្ឋបាលខេត្តក៏បានបញ្ជាក់ផងដែរថាមានអ្នកដែលបានជាសះស្បើយនិងបានវិលត្រឡប់ទៅគេហដ្ឋានវិញចំនួន៦នាក់ផងដែរ។ សូមបញ្ជាក់ផងដែរខេត្តកំពង់ស្ពឺបើគិតមកដល់ថ្ងៃនេះចំនួនអ្នកឆ្លងបានកើនឡើងរហូត២០២នាក់ និងស្លាប់ចំនួន៨នាក់។ក្នុងនោះដែរក៏មានអ្នកពាក់ពន្ធ័ចំនួន១២៥០នាក់ផងដែរ ដែលបាននិងកំពុងដាក់អោយធ្វើចត្តាឡីស័កនៅតាមគេហដ្ឋាននិងតាមមណ្ឌលនានាក្នុងខេត្ត៕ ដោយ៖អ៊ុំ ណូន(កែសម្រួលដោយ មណ្ឌល កែវ)
  • មន្ត្រីឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឬស្សីត្រឹប បានបើកការល្បាត ព្រៃ និងបានប្រទះឃើញជនខិលខូចមួយក្រុម កំពុងធ្វើសកម្មភាពកាប់ និងដឹក ជញ្ជូនឈើយកទៅធ្វើជំនួញ (ខេត្តព្រះវិហារ,ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១)៖ សកម្មភាពកាប់ផ្តួល អារ ពុះ ជ្រៀកដើមឈើតូចធំគ្រប់ប្រភេទ និងការដឹកជញ្ជូនឈើយកទៅធ្វើជំនួញល្មើស ច្បាប់ ពីសំណាក់ក្រុមឈ្មួញខិលខូច ត្រូវគេឃើញ នៅតែបន្តកើតមានស្ទើរជា រៀងរាល់ថ្ងៃ កត្តានេះបានញ៉ាំងឲ្យក្រុមន្ត្រីឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឬស្សីត្រឹប ដែលដឹកនាំដោយ លោកជា សម្បត្តិ បានបន្តចុះល្បាតការពារព្រៃទាំងយប់ថ្ងៃ ដើម្បីទប់ស្កាត់សកម្មភាពកាប់ឈើ និងដើម្បីរក្សាបាននូវធនធានព្រៃឈើ ដែលជាសម្បត្តិធនធានធម្មជាតិ ដ៏មានតម្លៃរបស់ជាតិ។ ជាក់ស្តែង នៅយប់ថ្ងៃទី១៥ឧសភាឆ្នាំ២០២១ រៀងរាល់ថ្ងៃ ចុងសប្តាហ៍មកនេះ ក្រុមន្ត្រីឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឬស្សីត្រឹប បានចុះល្បាតព្រៃឧទ្យាន និងបានប្រទះឃើញ ក្រុមឈ្មួញមួយក្រុម កំពុងកាប់ និងដឹកជញ្ជូនឈើល្មើសច្បាប់ នៅក្នុងដែនឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឬស្សីត្រឹប ស្ថិតនៅក្នុងឃុំឆែប១ និងឃុំឆែប២ ស្រុកឆែប ខេត្តព្រះវិហារ។ អនុប្រធានឧទ្យាន រាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឬស្សីត្រឹប លោក ជា សម្បត្តិ បានថ្លែងឲ្យដឹង នៅថ្ងៃទី១៧ឧសភានេះថា ដើមឈើប្រណិតគ្រប់ប្រភេទ ដែលស្ថិតនៅក្នុងដែនឧទ្យានរាជបណ្ឌិត្យ សភាកម្ពុជា […]
  • កម្លាំងប៉ុស្តិ៍នគរបាលបឹងសាគូ នៃវរសេនាតូចនគរបាលព្រំដែនគោក៩១១ ឃាត់បានពលរដ្ឋ២នាក់ លួចឆ្លងដែនពីថៃចូលមកកម្ពុជា (ខេត្តបន្ទាយមានជ័យ,ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១)៖ កម្លាំងប៉ុស្តិ៍នគរបាល បឹងសាគូ នៃវរសេនាតូចនគរបាលព្រំដែនគោក៩១១ ឃាត់បានពលរដ្ឋ២នាក់ លួចឆ្លងដែនពីថៃចូលមកកម្ពុជាដោយខុសច្បាប់បញ្ជូនទៅធ្វើចត្តាឡីស័ក កាលពីរំលងអាធ្រាតឈានចូលថ្ងៃទី១៧ ខែ ឧសភា ឆ្នាំ ២០២១។ លោក រស់ ពិសិដ្ឋ នាយប៉ុស្តិ៍បឹងសាគូ បានឲ្យដឹងថា ពលរដ្ឋទាំងពីរនាក់នេះ ឈ្មោះ ផត ត្រា ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត.ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងឈ្មោះ សាំង រតនា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅក្នុងភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ លោក រស់ ពិសិដ្ឋ បានប្រាប់ថា ខណៈដែលកម្លាំងប៉ុស្តិ៍នគរបាលបឹងសាគូ នៃវរសេនាតូចនគរបាលព្រំដែនគោក៩១១ ចុះល្បាតតាមបន្ទាត់ព្រំដែនកម្ពុជា.ថៃ ទប់ស្កាត់បទល្មើស ជាពិសេសការទប់ស្កាត់ពលករលួចឆ្លងដែនដោយខុសច្បាប់ ដើម្បីការពារការរាតត្បាតនៃជំងឺកូវីដ-19 ក៏ប្រទះឃើញពលរដ្ឋពីរនាក់ ដើរក្នុងសួនសត្វស្ថិតនៅក្នុងភូមិព្រៃព្រិច សង្កាត់. ក្រុងប៉ោយប៉ែត ឃាត់ខ្លួនសួរនាំ ទើបដឹងថា ពួកគាត់លួចចុះមកពីប្រទេសថៃមកកម្ពុជា។ លោកបញ្ជាក់ថា ក្រោយពីសួរនាំរួច […]
  • អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្ដី ថ្លែងការណ៍ពាក់ព័ន្ធទៅលើ សំណុំរឿងកូនប្រសារ របស់ឧកញ៉ា ហេង សៀ ក្រោយបុគ្គលរូបនេះ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្ដី ថ្លែងការណ៍ពាក់ព័ន្ធទៅលើ សំណុំរឿងកូនប្រសារ របស់ឧកញ៉ា ហេង សៀ ក្រោយបុគ្គលរូបនេះ ទទួលស្គាល់ និង ធ្វើការសុំទោស ជាសាធារណៈដែលបានចែកចាយរូបអាស អាភាសដើម្បីបំផ្លាញកិត្តិយស កញ្ញា មាន ពេជ្ររីតា ។
  • អាជ្ញាធររាជធានីភ្នំពេញ នឹងបង្រួមតំបន់ក្រហមដោយកន្លែងមកជាខ្នងផ្ទះ កែប្រែតំបន់លឿងទុំ មកជាតំបន់លឿង ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការគ្រប់គ្រង ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធា នគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅ ព្រឹកថ្ងៃច័ន្ទ បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ តាមរយៈការបញ្ជូនរូបភាព និងសម្លេង ស្ដីពីការត្រួតពិនិត្យការងារនៃការបិទខ្ទប់ក្នុងមូលដ្ឋាន។ អភិបាលរាជធានី បានបញ្ជាក់ថា អាជ្ញាធរ នឹងធ្វើការបង្រួមតំបន់ក្រហមដោយកន្លែងមកជាខ្នងផ្ទះ កែប្រែតំបន់លឿងទុំ មកជាតំបន់លឿង ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការគ្រប់គ្រង និងការចូលរួមអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល និងចូលរួមគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា ” បីការពារ បីកុំ “។
  • ឯកឧត្តម​រដ្ឋមន្ត្រី ថោង ខុន៖ ៣ថ្ងៃក្នុងឱកាសពិធីចម្រើន ព្រះជន្ម ព្រះមហាក្សត្រ កម្ពុជាទទួលបានទេសចរសរុបជិត ៥ម៉ឺននាក់ (ភ្នំពេញ)៖ ឯកឧត្តម​ ថោង ខុ ន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍​ថា ក្នុងឱកាសពិធីចម្រើនព្រះជន្ម ព្រះ ករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងថ្ងៃចុងសប្តាហ៍ទីពីរនៃខែឧសភា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែឧសភា ឆ្នាំ២០២១ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរសរុបជិត៥ម៉ឺននាក់។ ឯកឧត្តម​បានថ្លែងថា ភ្ញៀវសរុបមានចំនួន ៤៩,៩៣០ នាក់ ក្នុងនោះភ្ញៀវជាតិ ៤៩,៣៦៤ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៥៦៦ នាក់ គឺមានការកើនឡើងប្រមាណ ១៥៣.៣% ធៀបនឹងសប្តាហ៍មុន និងកើនឡើងប្រមាណ ៤៥៧,២៥% បើសិនធៀបនឹងសប្តាហ៍ដំបូង ដែលរាជរដ្ឋាភិបាលបានបិទបញ្ចប់ការបិទរមណីយដ្ឋានទូទាំងប្រទេស។ ប៉ុន្តែក៏នៅទាបជាងសភាពការណ៏មុន ២០ កុម្ភៈ ប្រមាណ ៨០% នៅឡើយ (ដែលភ្ញៀវទេសចរផ្ទៃក្នុងមានចំនួនជាមធ្យមប្រមាណ ២០-២៥ ម៉ឺននាក់ នាចុងសប្តាហ៍)។ គោលដៅទេសចរណ៍សំខាន់ៗដែលមានសកម្មភាពទេចរច្រើនជាងគេ រួមមាន៖ * ខេត្តកំពត ១០,៩៤២ នាក់ * ខេត្តបាត់ដំបង ៧,៧១០ នាក់ […]
  • កម្ពុជា បន្តរកឃើញអ្នកឆ្លងថ្មី៣៦០នាក់ទៀតជាសះស្បើយ ៨៨៦ នាក់ និងស្លាប់ ០៤ នាក់ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានបន្តរកឃើញអ្នកឆ្លងថ្មី៣៦០នាក់ទៀត ក្នុងនោះករណីឆ្លងសហគមន៍៣៥៦នាក់ អ្នកដំណើរពីបរទេស០៤ នាក់ខណ: អ្នកជាសះស្បើយ៨៨៦ នាក់ និងស្លាប់០៤នាក់។ គិតត្រឹមព្រឹក ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ អ្នកឆ្លងសរុប ២២៥៤៤នាក់ អ្នកជាសះស្បើយ១៣០០៦នាក់ ឯអ្នកស្លាប់១៥៤នាក់៕
  • លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំប្រាំបីមុមបានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរ (ខេត្តកំពង់ស្ពឺ,ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១)៖បុរសម្នាក់ដែលគេស្គាល់ ថាជានាយប៉ុស្តិ៍នគរបាលឃុំប្រាំបីមុំបានស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកស្រុកហើយយុវជនចំនួន៣នាក់ផ្សេងទៀតបានរងរបួសធ្ងន់ស្រាល ខណៈដែលជិះម៉ូតូឆ្លងផ្លូវ ហើយម៉ូតូ១គ្រឿងទៀតបុកពេញទំហឹងដួលនៅលើផ្លូវ។ ហេតុការណ៍គ្រានេះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទី នៅថ្ងៃទី១៦ ខែឧសាភា ឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ៤៤ (ចន្លោះគីឡូម៉ែត្រ១១៤ទៅលេខ-១១៥) ត្រង់ចំណុចភូមិត្បែងប្រជាប់ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ មន្ត្រីនគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា មុនពេលកើតហេតុមានម៉ូតូ១គ្រឿងម៉ាកនិច កម្លាំង (C110) ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ 1P-1644 អ្នកបើកបរឈ្មោះ ទិត្យ សំអាង ភេទប្រុស អាយុ២៨ឆ្នាំ (របួសធ្ងន់បញ្ជូនទៅពេទ្យបង្អែកឧដុង្គ) ជិះឌុបគ្នា២នាក់ៈ ១.ឈ្មោះ អាង អៀម ភេទប្រុស អាយុ១៨ឆ្នាំ (របួសស្រាល), ២.ឈ្មោះ អាង សុខឃីម ភេទប្រុស អាយុ១៦ឆ្នាំ (របួសស្រាល)ទាំង៣នាក់ ពាក់មួកសុវត្ថិភាពត្រឹមត្រូវ រស់នៅភូមិត្បែងប្រជាប់ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បើកបរក្នុងល្បឿនលឿនលុះបើកបរមកដល់ចំណុចកើតហេតុ បានបុកជាមួយនឹងម៉ូតូ១គ្រឿងម៉ាកស្មាស់រ៉េវ៉ូ ស៊េរី០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ […]

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)