ព័ត៌មានថ្មី
- រដ្ឋបាលខេត្តសៀមរាប សម្រេចបិទការចេញ-ចូលជាបណ្ដោះអាសន្ន ប៊ូទិច សាយនីង អង្គរ ស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក(ពាក់ព័ន្ធ១នាក់) និងរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ២នាក់ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១។
- កម្មករសំណង់ម្នាក់នៅខេត្តព្រៃវែង បានស្លាប់ដោយសារជំងឺកូវីដ-១៩ បុរសម្នាក់ឈ្មោះ ស៊ី នួនសារ៉ាក់ ភេទប្រុសអាយុ ៣៧ ឆ្នាំជនជាតិខ្មែររស់នៅភូមិព្រៃកំពែង ឃុំព្រៃកណ្ដៀង ស្រុកពាមរក៍ ជាកម្មករសំណង់មកពី (គីឡូម៉ែតលេខ៧ភ្នំពេញ ) បានស្លាប់ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ដោយសារជំងឺកូវីដ-១៩ នៅវេលាម៉ោង១៦:៥១នាទីនៅមន្ទីរពេទ្យខេត្តព្រៃវែង។ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង បានចូលរួមរំលែកមរណទុក្ខ ជូនចំពោះគ្រួសារសពលោក សុី នួនសារ៉ាក់ ដែលបានស្លាប់ដោយសារជំងឺកូវីដ-១៩។ សូមបញ្ជាក់ថា ក្រុមគ្រូពេទ្យពិនិត្យឃេីញថា គាត់មានអាការៈធ្ងន់ធ្ងរ ហត់ដង្ហក់ខ្លាំង ក្ដៅខ្លួន និងក្អកខ្លាំង ហេីយក្រុមគ្រូ ពេទ្យបានខិតខំសង្គ្រោះអស់ពីលទ្ធភាពនៅតែមិនអាចសង្គ្រោះបាន៕
- វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ៥០មុឺនដូស ពីសាធារណរដ្ឋប្រជាមានិតចិន នឹងមកដល់កម្ពុជា នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ ២០២១ស្អែកនេះ កម្ពុជា នឹងទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពីរដ្ឋាភិបាលសាធារ ណរដ្ឋប្រជាមានិតចិន ចំនួន ៥០មុឺនដូសបន្តថែម ទៀត។ កាលពីថ្ងៃទី៥ ឧសភា សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជ រដ្ឋាភិបាលកម្ពុជា បានចាត់ទុកមិត្តចិន ជាប្រភពផ្តល់វ៉ាក់ សាំងមិនចេះរីងស្ងួតសម្រាប់កម្ពុជា។ រាជរដ្ឋាភិបាលដាក់គោលដៅ ប្រែក្លាយក្នុងរាជធានីភ្នំពេញ និង ខេត្តកណ្តាល ស្រោចទៅដោយវ៉ាក់សាំង ចាក់ជូនដល់ប្រជាពលរដ្ឋនៅ ឲ្យបានគ្រប់គ្នា។ សម្តេចតេជោ ហ៊ុន សែន បានអះអាងថា វ៉ាក់សាំងនឹងមានការជួយផ្គត់ផ្គង់ពីប្រទេសចិន ដែលជាប្រភពដែលផ្តល់ជំនួយមិនចេះរីងស្ងួតសម្រាប់កម្ពុជាមិនថា ជំនួយ និងការផ្គត់ផ្គង់ការទិញវ៉ាក់សាំងសម្រាប់ប្រទេសកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជា កាលពីសប្តាហ៍មុន បានដាក់ចេញផែនការយុទ្ធសាស្ត្រយុទ្ធនា ការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ -១៩ សំដៅបង្កើតឲ្យបាននូវប្រព័ន្ធភាពស៉ាំសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ២០២១។ រាជរដ្ឋាភិបាលមានភាពចាំបាច់ក្នុងការពិនិត្យកែសម្រួលអភិក្រមនៃការរៀបចំនិង អនុវត្តយុទ្ធនា ការជាតិចាក់វ៉ាក់ សាំងបង្ការជំងឺកូរី-១៩ ពីការចាក់វ៉ាក់សាំងទៅតាមប្រភេទក្រុម មនុស្សដែលងាយរងគ្រោះ ប្រភេទនៃការងារ និងស្ថានភាពសុខ ភាពទៅជាការចាក់វ៉ាក់សាំងជូន ប្រជាជនគ្រប់រូប ដែលមានអាយុចាប់ពី […]
- ខេត្តព្រះសីហនុផ្អាកជាបណ្តោះអាសន្នដំណើរការអាជីវកម្មរោងចក្រ ហ្សូអឺ ហូមថិកស្ថាយ មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ផ្លូវជាតិលេខ៤ ភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់
- យោងតាមរបាយការណ៍បូកសរុបចាក់វ៉ាក់សាំងបង្ការជំងឺ កូវីដ-១៩ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៨ ខែឧសភា ក្រសួងការពារ ជាតិបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សរុបចំនួន ៣៥ មុឺន១៥៣៧នាក់។
- អាជ្ញាធរខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន០២នាក់បន្ថែមទៀត លើពលករខ្មែរ ដែលឆ្លងដែនពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា។ អាជ្ញាធរខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន០២នាក់បន្ថែមទៀត លើពលករខ្មែរ ដែលឆ្លងដែនពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា។
- ក្រសួងមហាផ្ទៃ រៀបចំការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ លើកទី១ ដល់ជនជាប់ឃុំនៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានីភ្នំពេញ ក្រសួងមហាផ្ទៃ រៀបចំការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ លើកទី១ ដល់ជនជាប់ឃុំនៅមណ្ឌលអប់រំកែប្រែទី១ មណ្ឌលអប់រំកែប្រែទី២ និងពន្ធនាគាររាជធានីភ្នំពេញ ដោយមានការចូលរួមសហការពីអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញាវត្ថុ អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ រួមជាមួយនឹងអនុគណៈកម្មការ ចំពោះកិច្ចក្រសួងមហាផ្ទៃ ចាប់ពីថ្ងៃ៧ ខែឧសភា ឆ្នាំ២០២១។ គួរជម្រាបជូនថា ក្រុមការងារពាក់ព័ន្ធ នឹងធ្វើការចាក់វ៉ាក់ សាំងបង្ការជំងឺកូវីដ១៩ ជូនពិរុទ្ធជន-ទណ្ឌិតសរុបប្រមាណជាង១ម៉ឺននាក់ ឲ្យបានចប់សព្វគ្រប់ក្នុងរយៈពេលដ៏ខ្លីខាង មុខ ហើយកាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ នៅតាមមណ្ឌលកែប្រែទាំង២ និងពន្ធនាគាររាជធានីភ្នំពេញ ពិរុទ្ធ ជន-ទណ្ឌិតចំនួនប្រមា ណ២៤០០នាក់ ទទួលបានការចាក់វ៉ាក់សាំងរួចហើយ ៕
- រំលោភកូនស្រីបង្កើតខ្លួនឯង៨ដង ចុងក្រោយបែកការត្រូវជាប់ខ្នោះ នៅស្រុកក្រគរ (ខេត្តពោធិ៍សាត់,ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១)៖ បុរសម្នាក់ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន តាមពាក្យបណ្តឹងរបស់ប្រពន្ធ ពីបទរំលោភសេពសន្ធវៈ លើកូនបង្កើត ខ្លួនឯង ចំនួន៨ដង បានសម្រេច៧ដង ចុងក្រោយបែកការត្រូវជាប់ខ្នោះ សមត្ថកិច្ច។ ករណីរំលោភសេពសន្ធវៈនេះ បានកើតឡើងកាលពីវេលាម៉ោង ១១ និង៥០នាទី ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ នៅចំណុចលើផ្ទះរបស់ជនសង្យ័យ ស្ថិតក្នុង ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជនត្រូវចោទមានឈ្មោះ ផាន ប៉ោះ អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ (ត្រូវជាឪពុកបង្កើត) រស់នៅភូមិឃុំស្នាអន្សា មុខរបរកសិករ។ មានប្រពន្ធឈ្មោះ កយ ស៊ីណា អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការិនីរោចក្រកាត់ដេរ តៃអីហ្ស៊ី។ មានកូនស្រី២នាក់។ ជនរងគ្រោះ ឆ ម អាយុ១៣ឆ្នាំ ជនជាតិខ្មែរ (កូនបង្កើត)។ ប្រភពបានបន្តថា នាវេលាម៉ោង ៦ និង៤០នាទីព្រឹក ថ្ងៃទី០៨ ខែឧសភា […]
- កម្មការិនីជនជាតិខ្មែរម្នាក់ អាយុ ៣០ នៅខេត្តកំពង់ស្ពឺ បានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ យោងតាមលិខិតមរណភាព របស់មន្ទីរពេទ្យខេត្តកំពង់ស្ពឺ នៅថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២១នេះ កម្មការិនីជនជាតិខ្មែរ អាយុ ៣០ម្នាក់ រស់នៅភូមិគោកដង្កោ ឃុំពេជ្រមុនី ស្រុកគងពិសីខេត្តកំពង់ស្ពឺ បានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ ហើយត្រូវបានបញ្ជូនទៅបូជានៅ វត្តសំបួរ ។ សូមបញ្ជាក់ថា កម្មការិនី បានទទួលមរណភាពនៅវេលាម៉ោង ៩:៣៥នាទីយប់ ថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២១ ដោយសារជំងឺកូវីដ-១៩។ ប្រភពពីទទក
- សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ផ្តល់អំណោយស្បៀង អាហារនិងថវិកាដល់រដ្ឋបាលរាជធានីភ្នំពេញ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានផ្តល់អំណោយជាស្បៀងអាហារ មានអង្ករ គ្រឿងឧបភោគ បរិភោគ រួមនិងថវិកាដល់រដ្ឋបាលរាជធានីភ្នំពេញ សម្រាប់ចែកជូនប្រជាពលរដ្ឋដែលជួបការខ្វះខាតនៅក្នុងពេលកំពុងអនុវត្តវិធានការការពារទប់ស្កាត់ជំងឺកូវីដ-១៩ នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១នេះ។ អំណោយសម្តេចដែលបានផ្តល់ជូនថ្នាក់ដឹកនាំរដ្ឋបាលរាជធានីភ្នំពេញនាពេលនេះ មានថវិកា២០លានរៀល អង្ករចំនួន ១១,២៤០គីឡូក្រាម រួមនឹងគ្រឿងឧបភោគបរិភោគជាច្រើនទៀតដូចជា ត្រីខកំប៉ុង មី រួមនិងសម្ភារៈអនាម័យ មានអាល់កុល សាប៊ូ ថ្នាំដុសធ្មេញជាដើម។
- ខេត្តកំពង់ស្ពឺអ្នកស្លាប់បានកើនឡើងដល់៥នាក់ ខណៈអ្នកកំពុងព្យាបាលកើន ឡើងដល់១១៥នាក់ (ខេត្តកំពង់ស្ពឺ,ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១)៖លោកវេជ្ជបណ្ឌិត អោ វណ្ណថេន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថា បើគិតមកត្រឹមថ្ងៃទី០៧ ខែឧសភាឆ្នាំ២០២១មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន១១៥នាក់ ដោយគិតទាំងអ្នកឆ្លងថ្មីដែលទើបរកឃើញក្នងថ្ងៃនេះ ១០នាក់ផងដែរ។ ហើយក្នុងនោះអ្នកជំងឺចំនួន៥នាក់ត្រូវបានផ្ទេរចេញទៅព្យាបាលនៅរាជធានីភ្នំពេញ។ចំពោះអ្នកជំងឺចំនួន១០៦នាក់ដែលកំពុងស្ថិតក្រោមការព្យាបាលដោយយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ នៅមិនទាន់មានអ្នកជំងឺណាម្នាក់បានជាសះស្បើយនោះទេ។ លោកវេជ្ជបណ្ឌិត អោ វណ្ណថេន ក៏បានបញ្ជាក់ពីដំណឹងអកុសលដែលអ្នកជំងឺកូវីដ-១៩ចំនួន៥នាក់ហើយនៅក្នុងខេត្តកំពង់ស្ពឺបានស្លាប់បាត់បង់ជីវិតដោយសារតែជំងឺដ៏កាចសាហាវមួយនេះ។លោកថាក្រុមគ្រូពេទ្យបានជួយព្យាបាលពួកគាត់អស់លទ្ធភាពហើយ តែដោយអ្នកជំងឺទទួលការវាយលុកផ្នែកសួតទាំងពីរធ្ងន់ធ្ងរពេកទើបបណ្តាលឱ្យអ្នកជំងឺមិនអាចជួយសង្គ្រោះបាន។ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺលោកវេជ្ជបណ្ឌិត អោ វណ្ណថេន ក៏បានបញ្ជាក់ឱ្យដឹងផងដែរថា គិតមកត្រឹមថ្ងៃនេះដែរខេត្តកំពង់ស្ពឺមានអ្នកជាប់សង្ស័យថាបានប៉ះពាល់ជាមួយអ្នកជំងឺកូវីដ-១៩ចំនួន១.០១៩នាក់ដែលកំពុងបន្តដាក់ខ្លួនឱ្យនៅដាច់ដោយឡែកធ្វើចត្តាឡីស័កតាមវិធានរបស់ក្រសួងសុខាភិបាលនៅតាមមណ្ឌលនិងលំនៅដ្ឋានរៀងៗខ្លួន។ សូមបញ្ជាក់ថា ខេត្តកំពង់ស្ពឺជាខេត្តមួយដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ដូចបណ្តាខេត្ត-រាជធានីផ្សេងៗដែរ ដែលអត្រាឆ្លងមានការកើនឡើងជារៀងរាល់ថ្ងៃគួរឱ្យព្រួយបារម្ភ។ រដ្ឋបាលខេត្តនិងមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺកំពុងតែខិតខំក្នុងការទប់ស្កាត់ប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលចូលក្នុងសហគមន៍ដោយប្រើគ្រប់យន្តការនានាដើម្បីបញ្ជ្រាបការយល់ដឹងជាសកលដល់បងប្អូនប្រជាពលរដ្ឋឱ្យចេះពីវិធានការការពារនៃការឆ្លងរីករាលដាលនេះ៕ ដោយ៖ អ៊ុំ ណូន(កែសម្រួលដោយ មណ្ឌល កែវ)
- សម្លម្ជូរកង្កែបបានឆក់យកជីវិតបុរសម្នាក់នៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ, ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១)៖ បុរសម្នាក់ឈ្លក់សម្លម្ជូរ កង្កែបបណ្តាលឲ្យបាត់បង់ជីវិតភ្លាមៗ ខណៈពេលកំពុងហូបបាយ ។ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងនៅភូមិគោកត្រាច ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។ នគរបាលស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ឈ្មោះសាត រើនភេទប្រុស អាយុ៤៩ឆ្នាំ និងប្រពន្ធឈ្មោះភួង រ៉ាន អាយុ៤៨ឆ្នាំ គ្រួសារនេះនៅភូមិគោកត្រាច ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។ ប្រភពបានបញ្ជាក់ថា បើតាមការរៀបរាប់បំភ្លឺរបស់ស្ត្រីជាប្រពន្ធ បានប្រាប់សមត្ថកកិច្ចថា គាត់និងប្តីរបស់គាត់បានរៀបចំហូបបាយពេលល្ងាច គឺមានសម្លម្ជូរកង្កែបសម្រាប់ហូបជាមួយបាយ ពេលកំពុងហូបប្តីរបស់គាត់បានដួសទឹកសម្លហុត ក៏ស្រាប់តែឈ្លក់និងមានអាការៈអន្ទះអន្ទែង ពេលនោះគាត់និងអ្នកជិតខាងបានជួយរីត ធ្វើចលនាយ៉ាងណាក៏មិនអាចជួយសង្រ្គោះ ជីវិតប្តីរបស់គាត់បាន ។ លោកវរសេនីយ៍ឯកមាស ប្ញទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ បានបញ្ជាក់ផងដែរថា ក្រោយពីទទួលបានព័ត៌មាន យើងបានបង្កើតគណៈកម្មការត្រួតពិនិត្យសពដែលមាន សមាសភាព ៖នគរបាលផ្នែកពិនិត្យនិងវិភាគកន្លែងកើតហេតុ, នគរបាលផ្នែកព្រហ្មទណ្ឌ, នគរបាលប៉ុស្តិ៍ឈ្នួរមានជ័យ,គ្រូពេទ្យមណ្ឌលសុខភាពឃុំឈ្នួរមានជ័យ,លោកក្រុមប្រឹក្សាឃុំឈ្នួរមានជ័យ,លោកមេភូមិគោកត្រាច,ប្រពន្ធកូនបង្កើតរបស់សាកសព។ ក្រោយពីបានធ្វើការត្រួតពិនិត្យលើខ្លួនប្រាណសាកសពពុំឃើញមានសញ្ញារឺស្នាកស្នាមអ្វីដែលទាក់ទងនិងអំពើឃាតកម្មនោះឡើយ។ម្យ៉ាងវិញទៀត ស្ត្រីជាប្រពន្ធរបស់សពបាននិយាយថា ការស្លាប់របស់ប្តីគាត់គឺដោយសារឈ្លក់នឹងទឹកសម្លម្ជូរកង្កែប ៕ ដោយ៖ណុប រក្សា(កែសម្រួលដោយ មណ្ឌល កែវ)
- រកឃើញអ្នកឆ្លងថ្មី៥៣៨នាក់ទៀត ជាសះស្បើយ៤៥៦ នាក់ គិតត្រឹមព្រឹក ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ អ្នកឆ្លងសរុប ១៨៧១៧នាក់ អ្នកជាសះស្បើយ៧៣៤០នាក់ អ្នកស្លាប់ ១១៤នាក់៕
- ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងថ្មី៥៥៨នាក់ទៀត ជាសះស្បើយ៤១នាក់ បើតាមក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី ០៧ ខែឧសភា ឆ្នាំ២០២១ នេះ បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ក្នុងថ្ងៃ០៦ ខែឧសភា ឆ្នាំ២០២១ មានចំនួន ៥៥៨នាក់ ក្នុងនោះមាន ១ករណី ជាអ្នកដំណើរឆ្លងចូលពីបរទេស និង ៥៥៧ទៀត ជាករណីឆ្លងក្នុងសហគមន៍ព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១ និងជាសះស្បើយ ៤១នាក់ និងស្លាប់(គ្មាន)។ គួរបញ្ជាក់ថា គិតត្រឹមព្រឹកម៉ោង៧ និង០០នាទី ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺ កូវីដសរុបចំនួន ១៨,១៧៩នាក់ ជាសះស្បើយសរុបចំនួន ៦,៨៨៤នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ១១,២៩៥នាក់ ហើយករណីស្លាប់ ១១៤នាក់៕
- ចម្លងក្របីមកពីត្រើយម្ខាងត្រូវក្របីវ័ធស្ទើរបាត់បង់ជីវិត (ខេត្តកំពង់ឆ្នាំង,ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១)៖ បុរសម្នាក់បានរួចផុតពីសេចក្តី ស្លាប់ ដោយសារក្របីរបស់គាត់វធ័ក្នុងទឹកទន្លេ ខណៈកំពុងហែលចម្លងហ្វូងក្របីរបស់គាត់ពី ត្រើយម្ខាងយកមកផ្ទះវិញ ។ ហេតុការណ៍ ដ៏គ្រោះថ្នាក់នេះបានកើតឡើង នៅតាមដងទន្លេធំ ចំណុចតាកឹង ស្ថិតនៅក្នុងភូមិថ្នល់ឈើទាល ឃុំផ្លូវទូក ស្រុកកំពង់លែង ។ លោក ឈុំ សាំ ជំទប់ទី១ ឃុំខុនរង ស្រុកបរិបូណ៌ ក្នុងពេលនាំក្រុមការងារឃុំ អញ្ជើញចុះសាកសួរសុខទុក្ខ ជនរងគ្រោះនៅមណ្ឌលសុខភាពស្រុកបរិបូណ៌ បានប្រាប់ភ្នាក់ងារយើងតាមទូរស័ព្ទថា ជនរងគ្រោះមានឈ្មោះ ប៉ុល សុខ អាយុ 53 ឆ្នាំ ជាអនុប្រធានប្រជាការពារ រស់នៅភូមិល្បើក ឃុំខុនរ៉ង ស្រុកបរិបូណ៌ ។ លោកបានរៀបរាប់ថា ជារៀងរាល់រដូវប្រាំង ប្រជាពលរដ្ឋក្នុង ឃុំខុនរ៉ង តែងចម្លងក្របីទៅដាក់ទីទួល និងជួលឲ្យគេឃ្វាលមួយរដូវប្រាំង នៅលើកោះមួយកន្លែង ក្នុងភូមិសាស្ត្រស្រុកកំពង់លែង ហើយ រហូតដល់រដូវវស្សាទើបទៅចម្លងយកមកវិញ ។ នៅថ្ងៃកើតហេតុជនរងគ្រោះ រួមជាមួយប្រជាពលរដ្ឋជាច្រើននាក់ទៀត បានទៅចម្លងយកក្របីត្រឡប់មកផ្ទះវិញដូចសព្វដង ។ ប៉ុន្តែជាចៃដន្យអាក្រក់ ខណៈជនរងគ្រោះកំពុងតែ […]
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


