ថ្ងៃ អាទិត្យ ទី២៣ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • ឃាត់មនុស្ស២នាក់ ជាមួយគ្រឿងញៀន៩កញ្ចប់ពេលសមត្ថកិច្ច ល្បាតតាមមូលដ្ឋាន (ខេត្តកំពង់ស្ពឺ,ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១)៖ បុរស២នាក់ត្រូវបាន កម្លាំងនគរបាល ស្រុកឧដុង្គឃាត់ខ្លួន ជាមួយថ្នាំញៀន៩កញ្ចប់ ខណៈដែលក្រុមជនសង្ស័យជិះម៉ូតូឌុបគ្នា ហើយកម្លាំងនគរបាលធ្វើការល្បាតតាមមូលដ្ឋានស្មុគស្មាញ ប្រទះឃើញ កាលពីវេលាម៉ោង៤និង៣០នាទីល្ងាច ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ នៅក្នុងភូមិតាឡាក់ ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ។ សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលឃាត់ខ្លួនក្រុមជនសង្ស័យ កម្លាំងនគរបាលស្រុក ធ្វើការល្បាតតាមមូលដ្ឋានស្មុគស្មាញ លុះល្បាតដល់ផ្លូវលំ ត្រង់ចំនុចភូមិតាឡាក់ ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ក៏បានប្រទះឃើញមុខសញ្ញាសង្ស័យចំនួន២នាក់ ដោយមានការសង្ស័យក៏ឃាត់សួរនាំ។ ដែលក្រុមជនសង្ស័យទី១ .ឈ្មោះ ផល ភី ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិរំដិញ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល និងទី២.ឈ្មោះ ងី តុលា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិបាសិទ្ធិ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ក្រោយឃាត់ខ្លួនកម្លាំងសមត្ថកិច្ចបានឆែកឆេររកឃើញម្សៅក្រាមពណ៌សសង្ស័យជាគ្រឿងញៀនចំនួន៩កញ្ចប់ ក្នុងនោះមាន(១កញ្ចប់មធ្យម៨កញ្ចប់តូច)ម៉ូតូម៉ាកMSXពណ៌ ស លាយខ្មៅ១គ្រឿង និងទូរស័ព្ទដៃ១គ្រឿង។ បច្ចុប្បន្នក្រុមជនសង្ស័យរួមជាមួយវត្ថុតាងត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការខេត្តដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕ […]
  • ខេត្តក្រចេះ រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន២នាក់ នៅថ្ងៃទី១៦ ឧសភា ២០២១ ១. ឈ្មោះ ង៉ុយ ស្រីក្អេត ភេទស្រី អាយុ ២៣ឆ្នាំ មុខរបរបុគ្គលិកឱសថស្ថានអរុណរស្មី ផ្សារអូឡាំពិក។ ២. ឈ្មោះ ខេង សុខន ភេទស្រី អាយុ ១៨ឆ្នាំ មុខរបរបុគ្គលិកឱសថស្ថានអរុណរស្មី ផ្សារអូឡាំពិក មានទីលំនៅភូមិរហារ៍ ឃុំស្រែចារ ស្រុកស្នួល។
  • អ្នកវិជ្ជមានកូវីដ១៩ចំនួន ៣នាក់ នៅខេត្តបាត់ដំបង រកឃើញថ្ងៃទី១៦ ឧសភា ២០២១ ១. ឈ្មោះ ហេង ស្រីម៉ៅ ភេទស្រី អាយុ ២៥ឆ្នាំ រស់នៅភូមិទួលតាថុន ឃុំជ្រៃ ស្រុកមោងឫស្សី មកពីរាជធានីភ្នំពេញ ២. ឈ្មោះ សឿង សុខមាន ភេទស្រី អាយុ ១៩ឆ្នាំ រស់នៅភូមិអូររំចេក ឃុំបាសាក់ ស្រុករុក្ខគិរី មកពីរាជធានីភ្នំពេញ ៣. ឈ្មោះ គៀន វង់សាក ភេទប្រុស អាយុ ៣ឆ្នាំ រស់នៅភូមិឈូងតាដក់ ឃុំរកា ស្រុកសង្កែ៕
  • ប្រជាពលរដ្ឋរស់នៅខាងក្រោយផ្សារឯករាជ្យ១ សរុបបានចំនួន ៧៤៤នាក់ គឺមានវិជ្ជមានចំនួន៣៩នាក់ រំលងអធ្រាត្រឈានចូលដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០២១ នេះ ក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ-១៩ រួមសហការយ៉ាងសកម្មជាមួយវិទ្យាស្ថានជាតិ សុខភាពសាធារណ: និងក្រសួងសុខាភិបាល ក្នុងកិច្ចការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បូករួមទាំងព្រឹត្តិការណ៍ ២០កុម្ភៈ បានចុះយកសំណាកអ្នកដែលសង្ស័យនៅទីតាំងបងប្អូនប្រជា ពលរដ្ឋដែលរស់នៅខាងក្រោយផ្សារឯករាជ្យ១ សរុបបានចំនួន ៧៤៤ វិជ្ជមាន ៣៩នាក់៕
  • គិតត្រឹមថ្ងៃទី ១៦ខែឧសភា ឆ្នាំ ២០២១ ក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងជូនកងទ័ព និងគ្រួសារកងទ័ពបានចំនួន ៩៩មុឺន ៣៦២៨ នាក់។ ដោយឡែក សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងជូនបងប្អូនរស់នៅ តំបន់ក្រហម ក្រសួង ការពារជាតិ បានចាក់វ៉ាក់សាំងបានចំនួន ៦៩មុឺន ៤២១៣ នាក់។ នេះបានការបញ្ជាក់របស់ ឯ.ឧ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់។
  • អាជ្ញាធរសៀមរាប បិទទីតាំងអាជីវកម្ម ជិត២០ទីតាំង នៅក្រុងសៀមរាប ក្រោយអ្នកវិជ្ជមានកូវីដ-១៩ ម្នាក់ បានធ្វើការទំនាក់ទំនង ស្នងការនគរបាលខេត្ដសៀមរាប បានស្រាវជ្រាវរកឃើញទីតាំងដែលជាប់ពាក់ព័ន្ធជាមួយអ្នកវិជ្ជមានកូវីដ-១៩ម្នាក់ ដែលរស់នៅខេត្ដប៉ៃលិន ធ្វើដំណើរមកខេត្តសៀមរាប ដើម្បីប្រកបរបរអាជីវកម្ម។ បុគ្គលរូបនោះបានធ្វើការទំនាក់ទំនង និងបង្កឱ្យមានការប៉ះពាល់ដោលផ្ទាល់ និងប្រយោលមនុស្ស ជាច្រើននាក់ នៅតាមទីតាំងអាជីវកម្មដ្ឋានជិត២០ ទីតាំង នៅក្រុងសៀមរាប ដោយឆ្លងកាត់កន្លែកលក់កង់ឡាន និងផ្ទះសំណាក់ នៅក្នុងខេត្ដសៀមរាប ខណ:ដែលបុរសរូបនោះ មានមុខរបរជាបុគ្គលិកក្រុមហ៊ុនលក់សំបកកង់ឡាន។ យោងតាមរបាយការណ៍ស្រាវជ្រាវរបស់ស្នងការដ្ឋាននគរ បាលខេត្ដសៀមរាប បានឲ្យដឹងកាលពីរសៀលថ្ងៃទី១៦ ខែឧសភានេះថា បុរសវិជ្ជមានឈ្មោះ គេង រ៉ាវី ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជ ធានីភ្នំពេញ មុខរបរបុគ្គលិកក្រុមហ៊ុនលក់សំបកកង់ ឡាន Wing Force វិជ្ជមានថ្ងៃទី១៤-០៥-២០២១នៅខេត្តប៉ៃលិន។ ទីតាំងដែលបុរសនោះ បានឆ្លងកាត់មានចំនួន ១៧ទីតាំង នៅតាមបណ្ដាស្រុកខ្លះ ក្នុងខេត្ដសៀមរាប៕
  • ស្រុកចំនួន៣នៅក្នុងខេត្តកំពង់ស្ពឺត្រូវបានប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន២៤នាក់ក្នុងថ្ងៃនេះខណៈមានអ្នកជាសះស្បើយ៨នាក់ (ខេត្តកំពង់ស្ពឺ,ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១)៖ ប្រជាពលរដ្ឋចំនួន២៤នាក់ ដែលរស់នៅក្នុងស្រុកចំនួន៣ត្រូវបានប្រកាសថាបានឆ្លងជំងឺកូវីដ-១៩ ខណៈមានអ្នកជាសះស្បើយចំនួន៨នាក់។យោងតាមសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តកំពង់ស្ពឺដែលអ្នកសារព័ត៌មានយើងទទួលបាននៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១នេះ។ ប្រជាពលរដ្ឋដែលរកឃើញថាបានឆ្លងជំងឺកូវីដ-១៩ក្នុងថ្ងៃនេះមានចំនួន២៤នាក់រស់នៅក្នុង ស្រុកសំរោងទងចំនួន២១នាក់ ស្រុកបសេដ្ឋចំនួនម្នាក់ ស្រុកភ្នំស្រួចចំនួន២នាក់ក្នុងនោះមានបីនាក់ជាកុមារ ហើយសរុប២១៥ កំពុងព្យាបាលជំងឺ។ នៅក្នុងសេចក្តីប្រកាសនោះដែររដ្ឋបាលខេត្តក៏បានបញ្ជាក់ពីចំនួនអ្នកជំងឺដែលបានព្យាបាលជាសះស្បើយចំនួន១៥នាក់ផងដែរ ។ ហើយត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឱ្យវិលត្រឡប់ទៅគេហដ្ឋានវិញ តែមិនទាន់អនុញ្ញាតឱ្យធ្វើការជួបជុំជាមួយក្រុមគ្រួសារដោយផ្ទាល់ភ្លាមនោះទេដោយឱ្យបន្តដាក់ខ្លួនដាច់ឡែករយៈពេល១៤ថ្ងៃសិនដើម្បីតាមដានសុខភាពបន្តទៀត។ ជាមួយនោះអាជ្ញាធរខេត្តក៏បានអំពាវនាវដល់អ្នកពាក់ព័ន្ធជាមួយអ្នកជំងឺ ចូលខ្លួនផ្តល់សំណាកជាបន្ទាន់ដល់ក្រុមគ្រូពេទ្យដែលនៅជិតបំផុតដើម្បីធ្វើតេស្តរកវ៉ីរុសកូវីដ-១៩ និងដាក់ខ្លួនធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃតាមវិធានសុខាភិបាលផងដែរ៕ ដោយ៖ អ៊ុំ ណូន(កែសម្រួលដោយ មណ្ឌល កែវ)
  • អ្នកជំងឺកូវីដ១៩​​ បានទៅប្រើសេវាវេលុយ នៅនៅផ្សារដើមអំពិល (ផ្លូវម៉ុងរិទ្ធី) អនុគណៈកម្មាធិការស្រាវជ្រាវកូវីដ-១៩ បានសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅប្រើសេវាវេលុយ នៅកន្លែងវេលុយ នៅផ្សារដើមអំពិល (ផ្លូវម៉ុងរិទ្ធី) ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ ២៩៧ ផ្លូវ១៩២៨ (ផ្លូវម៉ុងរិទ្ធី) សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០២១សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ។ មូលហេតុ អ្នកជំងឺកូវីដ១៩​​ បានទៅប្រើសេវាវេលុយ នៅទីតាំងខាងលើនេះ ហើយម្ចាស់ទីតាំងមិនទាន់បានយកសំណាកនៅឡើយទេ៕
  • ខេត្តព្រៃវែងរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន០៣ នាក់តាម រយៈការធ្វើតេស្តរហ័ស អត្តសញ្ញាណនៃអ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងខេត្តព្រៃវែងថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០២១នេះ ត្រូវបានបង្ហាញ ចំនួន៣នាក់ទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) តាមមូល ដ្ឋានក្នុងស្រុកពាមរក៍ ស្រុកពាមជរ និងស្រុកកំចាយមារ ខេត្តព្រៃវែង។ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង នៅតែអំពាវនាវដល់បងប្អូនយ៉ាងមុតមាំថា យើងត្រូវរក្សាអនាម័យដោយរស់នៅស្អាត ហូបស្អាត ផឹកស្អាត ឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ និងជែល ឬទឹកអាល់កុល ហើយពាក់ម៉ាសការពារដោយមិនត្រូវខ្មាស់អៀន ឬស្មានៗគិតថាមិនមានអ្វីឆ្លងទេ ជាពិសេស ត្រូវខ្ទប់មាត់ជាមួយក្រម៉ា ឬម៉ាស និងខ្ទប់ដោយដៃនៅពេលក្អក ឬកណ្តាសនៅក្នុង ចំណោមក្រុមមនុស្សច្រើន ឬទីប្រជុំជននានាដូចជាទីផ្សារ ភោជនីយដ្ឋាន និងទីកន្លែងធ្វើការជាដើម និងសូមស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល (៣ការពារ ៣កុំ)៕
  • ប្តីមរណភាពដោយសារកូវីដ-១៩ បន្សល់ទុកកូនតូច២នាក់ និងភរិយាមានផ្ទៃពោះ៦ខែ លោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ មានសេចក្ដីសោកសង្រេងយ៉ាងពន់ពេក ចំពោះក្រុមគ្រួសារមួយ មានទីលំនៅ នៅក្រុមទី៥ ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ដែលមានស្វាមីទទួលមរណភាពដោយជម្ងឺកូវីដ១៩។ លើសពីនេះទៀត ភរិយារបស់សព មានផ្ទៃ ពោះ៦ខែ និងកូនតូចៗ២នាក់ទៀត បានឆ្លងមេរោគកូវីដ១៩ ថែមទៀត បច្ចុប្បន្ននេះ ប្អូនស្រីនិងកូន កំពុងសម្រាកព្យា បាលនៅមន្ទីរពេទ្យ។ រដ្ឋបាលខណ្ឌ នឹងជួយឧបត្ថម្ភ ជាសម្ភារៈ និងថវិកា ទៅតាមលទ្ធភាពរបស់រដ្ឋបាលខណ្ឌ ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅរបស់ក្រុមគ្រួសារប្អូនស្រី ចាប់ពីពេលដែល ប្អូនស្រីមានផ្ទៃពោះ៦ខែ និងកូនតូចៗ២ នាក់ នឹងជាសះស្បើយពីមេរោគកូវីដ១៩ ហើយចេញពីមន្ទីរពេទ្យមក រហូតដល់ ប្អូនស្រីបានសម្រាលកូនរួច៕
  • អាជ្ញាធរបាត់ដំបង ចាប់បញ្ជូនមេខ្យល់លួចនាំពលករឆ្លងដែន ទៅថៃ ជាង៥០នាក់ ទៅតុលាការ (ខេត្តបាត់ដំបង,ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១)៖អាជ្ញាធរខេត្តបាត់ដំបង បានឃាត់ខ្លួនពួកមេខ្យល់ដែលប្រព្រឹត្តបទលើ្មសលួចនាំពលករឆ្លងដែន ដោយខុសច្បាប់ទៅប្រទេសថៃជាង៥០នាក់តាំងពីដើមឆ្នាំ២០២១រហូតដល់ខែឧសភានេះ ហើយបញ្ជូនពួកគេទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ លោកស្រី រស់ ជីវី ស្នងការរងនគបាលខេត្តបាត់ដំបងទទួលបន្ទុកការងារជួញដូរមនុស្ស បានឲ្យដឹងថាចាប់តាំងពីខែមករាដើមឆ្នាំ២០២១ដល់ថ្ងៃទី១១ខែឧសភានេះ សមត្ថកិច្ចខេត្តបាត់ដំបង បានសហការបង្រ្កាបការនាំមនុស្សឆ្លងដែនចេញនិងចូល រវាងប្រទេសថៃនិងកម្ពុជា ដោយខុសច្បាប់ចំនួន៣៤ករណី ឃាត់ខ្លួនពួកមេខ្យល់បានចំនួន៥៦នាក់(ស្រី៣នាក់)។ ចំណែកពលករចំនួន១២៥នាក់(ស្រី៥៥នាក់)និងអនីតិជន៥នាក់ ត្រូវបានអប់រំនិងយកទៅធ្វើចត្តាឡីស័កទាំង អស់។បើប្រៀបធៀបចំនួនពលករដែលមេខ្សល់នាំចេញចូល ដោយខុសច្បាប់រវាងប្រទេសថៃនិងកម្ពុជាទាំង៣៤ករណីនេះ មានចំនួនប្រហាក់ប្រហែលគ្នា ហើយនៅដើមខែឧសភា។ ខណៈដែលពលករត្រឡប់មកពីប្រទេសថៃ រកឃើញមានវិជ្ជមានកូវីដ១៩ ជាបន្តបន្ទាប់នោះ សមត្ថកិច្ចពាក់ព័ន្ធនៅតាមបណ្តាច្រកជាប់ព្រំដែនប្រទេសថៃ បានបង្កើននូវការប្រុងប្រយ័ត្នខ្លាំងជាងមុន។ លោកស្រី រស់ ជីវី ស្នងការរង បានបញ្ជាក់ថាអាជ្ញាធរ មិនឲ្យពលករត្រឡប់មកពីប្រទេសថៃ ចូលសហគមន៍ ដោយមិនបានត្រួតពិនិត្យនិងដាក់ឲ្យធ្វើ ចត្តាឡីស័កនោះឡើយ។សមត្ថកិច្ចបានបង្រ្កាបក្រុមមេខ្យល់នាំពលករ លួចនាំពលករឆ្លងដែន ដោយខុសច្បាប់បញ្ជូនទៅកាន់តុលាការជាបន្តបន្ទាប់។ ពាក់ព័ន្ធនឹងការបង្ក្រាបបទល្មើស លួចនាំពលករឆ្លងដែនខុសច្បាប់ទៅប្រទេសថៃនោះ សមត្ថកិច្ចការពារព្រំដែន កាលពីយប់ថ្ងៃទី១០ខែឧសភាឆ្នាំ២០២១ បានឃាត់ខ្លួមពួកមេខ្យល់ចំនួន៣នាក់ ដែលប្រុងនាំពលករចំនួន១៤នាក់ លួចឆ្លងដែនទៅថៃ ហើយអាជ្ញាធរបានបញ្ជូនខ្លួនពួកមេខ្យល់ទាំងអស់នោះ ទៅតុលការហើយដែរ។ បើតាមរបាយការណ៍ របស់មន្ទីរសុខាភិបាលខេត្តបាត់ដំបង ចាប់ពីមានការផ្ទុះឆ្លងរាលដាលក្នុងសហគមន៍ខេត្តសាមុទសាខន ប្រទេសថៃ គិតត្រឹមថ្ងៃទី១១ខែឧសភាឆ្នាំ២០២១ មានពលករដែលត្រឡប់មកពីប្រទេសថៃ តាមច្រកនានាជាប់ខេត្តបាត់ដំបងមានចំនួន២ម៉ឺន២ពាន់១៦៨នាក់ […]
  • ក្រសួងរកឃើញអ្នកឆ្លងថ្មី៤៤៦នាក់ទៀត ជាសះស្បើយ ៩៨០នាក់ និងស្លាប់៦នាក់ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានឲ្យ ដឹងថា ក្រសួងរកឃើញអ្នកឆ្លងថ្មី៤៤៦នាក់ទៀតជាសះ ស្បើយ ៩៨០នាក់ និងស្លាប់៦នាក់ គិតត្រឹមព្រឹក ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១។ គិតមកដល់ពេលនេះ អ្នកឆ្លងសរុប២១.១៤១នាក់ អ្នកជាសះស្បើយ៩៥១៩ នាក់ ខណៈចំនួន អ្នកស្លាប់១៤២នាក់៕
  • «សម្តេចព្រះប្រមុខរដ្ឋ ព្រះរាជទានព្រះរាជសារអបអរសាទរខួបទី៦៥ នៃការបង្កើតចំណងការទូត កម្ពុជា-រុស្សុី» ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរម នាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជសារអបអរសា ទរយ៉ាងកក់ក្តៅ ជូនឯកឧត្តម Vladimir Putin ប្រធានាធិ បតី នៃសហព័ន្ធរុស្សុី ក្នុងឱកាសដ៏ឧត្តុង្គឧត្តមនៃខួបអនុស្សាវរីយ៍លើកទី៦៥ ការបង្កើតចំណងការទូតរវាងប្រទេសទាំងពីរ ។
  • សប្បុរសជននៅតែបន្តប្រគល់ស្បៀងអាហារ ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជូនប្រជាពលរដ្ឋ រងផលប៉ះពាល់ពីកូវីដ-១៩ ស្បៀងអាហារ ជាអង្ករនិងត្រីខ ត្រូវបានលោកឧកញ៉ា ឡេង ប្រុស ប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋ ដែលទទូលរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរ ពី មេរោគកូវីដ-១៩ ។ ពិធីប្រគល់និងទទួលនេះបានធ្វើឡើង នាព្រឹកថ្ងៃទី១៣ខែឧសភា នេះនៅសាលារាជធានីភ្នំពេញ ក្រោមវត្តមាន ឯ.ឧ កើត ឆែ អភិបាលរងនិងជាតំណាង ឯ.ឧ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកឧកញ៉ាហេង ឡុង តំណាងឱ្យម្ចាស់អំណោយ។ ក្នុងនាមក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ ឯ.ឧ កើត ឆែ បានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកឧកញ៉ា និងលោកជំទាវ ដែលបានឧបត្ថម្ភ អង្ករ ចំនួន៥តោន ត្រីខ ២០០កេស ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋ ដែលទទូលរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីជំងឺកូវីដ-១៩៕ ដោយ៖ សំអាត និងពិសិដ្ឋ
  • ពលរដ្ឋរស់នៅក្នុងតំបន់បិទខ្ទប់ ប្រមាណជិត៤០ម៉ឺនគ្រួសារទទួលបានស្បៀងអាហារ ពីអាជ្ញាធររាជធានីភ្នំពេញ អាជ្ញាធររាជធានីភ្នំពេញ នៅថ្ងៃនេះបានបន្តដឹកជញ្ជូនស្បៀង អាហារ ទៅចែកជូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ ចំនួន ២០០០០គ្រួសារបន្ថែមទៀត ហើយបើគិតមកដល់ពេល នេះ ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់បិទខ្ទប់ ដោយជម្ងឺ កូវីដ-១៩ ចំនួនជិត៤០ម៉ឺនគ្រួសារហើយ ដែលទទួលបានស្បៀងអាហារដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ប្រជាពលរដ្ឋទាំង២០០០០គ្រួសារដែលទទួលអំណោយកាលពីថ្ងៃទី១២ ឧសភានោះ រួមមាន៖ នៅខណ្ឌមានជ័យចំនូន៤០០០ គ្រួសារ ខណ្ឌពោធិសែនជ័យចំនួន៨០០០គ្រួសារ ខណ្ឌ ដង្កោចំនួន៥០០គ្រួសារ ខណ្ឌឬស្សីកែវ ចំនួន៤៤០០ គ្រួសារ ខណ្ឌជ្រោយចង្វារចំនួន ៥០០គ្រួសារ ខណ្ឌ៧មករាចំនួន៣០០គ្រួសារ ខណ្ឌទួល គោកចំនួន១០០០គ្រួសារ ខណ្ឌច្បារអំពៅ៥០០គ្រួសារនិងខណ្ឌកំបូលចំនួន៨០០គ្រួសារ ។ គួរបញ្ជាក់ថា អនុវត្តតាមបទបញ្ជារបស់ ឯ.ឧ ឧត្តមសេនីយ៍ ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការង នៃកងយោធពលខេម រភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ពាក់ព័ន្ធនិងសកម្មភាពមនុស្សធម៏ខាងលើនេះ បានប្រើប្រាស់កងកម្លាំងទ័ពជើងគោក ចំនួន២០៦នាក់ […]

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)