អាជ្ញាធររាជធានីភ្នំពេញ នៅថ្ងៃនេះបានបន្តដឹកជញ្ជូនស្បៀង អាហារ ទៅចែកជូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ ចំនួន ២០០០០គ្រួសារបន្ថែមទៀត ហើយបើគិតមកដល់ពេល នេះ ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់បិទខ្ទប់ ដោយជម្ងឺ
កូវីដ-១៩ ចំនួនជិត៤០ម៉ឺនគ្រួសារហើយ ដែលទទួលបានស្បៀងអាហារដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ប្រជាពលរដ្ឋទាំង២០០០០គ្រួសារដែលទទួលអំណោយកាលពីថ្ងៃទី១២ ឧសភានោះ រួមមាន៖ នៅខណ្ឌមានជ័យចំនូន៤០០០ គ្រួសារ ខណ្ឌពោធិសែនជ័យចំនួន៨០០០គ្រួសារ ខណ្ឌ ដង្កោចំនួន៥០០គ្រួសារ ខណ្ឌឬស្សីកែវ ចំនួន៤៤០០ គ្រួសារ ខណ្ឌជ្រោយចង្វារចំនួន ៥០០គ្រួសារ ខណ្ឌ៧មករាចំនួន៣០០គ្រួសារ ខណ្ឌទួល គោកចំនួន១០០០គ្រួសារ ខណ្ឌច្បារអំពៅ៥០០គ្រួសារនិងខណ្ឌកំបូលចំនួន៨០០គ្រួសារ ។
គួរបញ្ជាក់ថា អនុវត្តតាមបទបញ្ជារបស់ ឯ.ឧ ឧត្តមសេនីយ៍ ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការង នៃកងយោធពលខេម រភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ពាក់ព័ន្ធនិងសកម្មភាពមនុស្សធម៏ខាងលើនេះ បានប្រើប្រាស់កងកម្លាំងទ័ពជើងគោក ចំនួន២០៦នាក់ និងរថយន្ត៦២គ្រឿង ដោយសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការដឹកជញ្ជូនស្បៀងអាហារទៅចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅក្នុងខណ្ឌទាំង១៤ ក្នុងរាជធានី ដែលមានដូចជា អង្ករ, មី, ទឹកត្រី, ទឹកស៊ីអ៊ីវ, និងត្រីខជាដើម ដើម្បីរំលែកទុក្ខលំបាកប្រជាពលរដ្ឋ នៅតំបន់បិទខ្ទប់៕
ដោយ៖សំអាតនិងពិសិដ្ឋ






