ថ្ងៃ អាទិត្យ ទី២៣ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • អភិបាលខេត្តកណ្ដាល សម្រេចយកវិទ្យាល័យ វឌ្ឍនៈ ឈូង លាភ នៅសង្កាត់រកាខ្ពស់សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ដោយស្ថានភាព នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ មិនមាន ការថមថយពីមួយថ្ងៃ ទៅមួយថ្ងៃ តម្រូវការទីកន្លែងសម្រាប់ដាក់ព្យាបាលអ្នកជំងឺកូវីដ-១៩ មានការកើនឡើងឥតឈប់ ឈរ នារសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានចុះត្រួតពិនិត្យ ទីតាំងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ស្ថិតនៅក្នុងវិទ្យា ល័យ វឌ្ឍនៈ ឈូង លាភ នៅសង្កាត់រកាខ្ពស់ក្រុងតាខ្មៅ។ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ទីនេះ មានបរិស្ថានល្អ ធំទូលាយ ស្រលះមានភាពអំណោយផលដល់ខ្យល់ អាកាសចេញចូលគ្រប់គ្រាន់ ទីតាំងនេះពិតជាជាទីតាំងល្អ អ្នកជំងឺនឹងបានឆាប់ជាសះស្បើយ។ ទោះជាយ៉ាងនេះក្តី ឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា បងប្អូន នឹងមិនចង់ក្លាយជាអ្នកជំងឺកូវីដ១៩ ហើយត្រូវមកសម្រាកព្យាបាលនៅទីនេះដែរទេ។ ដូច្នេះដើម្បីជៀសវាងក្លាយជាអ្នកជំងឺបន្ទាប់ ត្រូវបានក្រុមគ្រូពេទ្យបញ្ជូនមកព្យាបាលនៅទីនេះ សូមបន្តគោរពអនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល៕
  • អ្នកជាប់ពាក់ព័ន្ធផ្ទាល់​ និងប្រយោលជាមួយអាជីវករផ្សារសិរីសោភ័ណ ចំនួន៤៦នាក់ តេស្តគឺអវិជ្ជមានទាំងអស់ នៅថ្ងៃទី៤​ ខែឧសភា ឆ្នាំ ២០២១នេះ អាជ្ញាធរក្រុងសិរី សោភ័ណ ខេត្តបន្ទាយមានជ័យ បានប្រមូលអ្នកជាប់ពាក់ ព័ន្ធផ្ទាល់​ និងប្រយោល​ជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ម្សិលមិញ ចំនួន៤៦នាក់​បន្ថែម ធ្វេីតេស្តរហ័ស​(Rapid Test)ទាំង៤៦នាក់​ លទ្ធផល​អវិជ្ជមាន​កូវីដ-១៩​ទាំង​អស់។ សូមបញ្ជាក់ថា កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១គណៈបញ្ជាការឯកភាពក្រុងសិរីសោភ័ណ​ ដឹកនាំដោយលោក​ ហ៊ឹល​ រ៉ាយ៉ា​ ប្រធានគណៈបញ្ជាការឯកភាពក្រុងសិរីសោភ័ណ​ ដឹកនាំកងកម្លាំងបាន​ ចុះប្រមូលអាជីវករ​ នៅក្នុងផ្សារសិរី សោភ័ណ​ អ្នកពាក់ព័ន្ធជាមួយ​ ម្តាយបុគ្គលម្នាក់ដែលមានតេស្ត​វិជ្ជមាន​កូវីដ-១៩​ ដោយម្តាយជាអាជីវករលក់ដូរ នៅក្នុងផ្សារសិរីសោភ័ណ​ រួមនឹងមិត្តភក្តិ​ បុគ្គលដែលមានតេស្តវិជ្ជមាន​ កូវីដ​-១៩​ មកធ្វេីតេស្តនៅមន្ទីរពេទ្យបង្អែកក្រុងសិរី សោភ័ណ​។ បច្ចុប្បន្ននេះអាជ្ញាធរក្តុង បានតម្រូវអ្នកពាក់ព័ន្ធទាំងអស់ធ្វើចត្តាឡីស័ក​ នៅផ្ទះរៀងៗខ្លួន​ តែត្រូវអនុវត្តតាមវិធានការសុខាភិបាល៕
  • ឯកឧត្តមអភិបាលខេត្តតាកែវ ចុះត្រួតពិនិត្យ និងពលរដ្ឋ កំពុងធ្វើចតា្តឡីស័កចំនួន០៤ឃុំ ក្នុងស្រុកបាទី ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ នៅព្រឹកថ្ងៃអង្គារ ទី០៤ ខែឧសភា បានអញ្ជើញចុះពិនិត្យ និងសាកសួរសុខ ទុក្ខពលរដ្ឋ កំពុងធ្វើចត្តាឡីស័ក មានចំនួន៤ទីតាំង។ ទីតាំងទី១ មណ្ឌល ចត្តាឡីស័ក សាលាបឋមសិក្សាអង្គសឹង្ហ ឃុំចំបក់ ទីតាំងទី២ វិទ្យាល័យ ហ៊ុន សែន ១មិថុនា ឃុំពារាម ទីតាំងទី៣ វិទ្យាល័យគិតម៉េងប្រាសាទ ឃុំដូង និងទីតាំងទី៤ សាលាបឋមសិក្សា ភូមិថ្មី ឃុំត្នោត ក្នុងស្រុកបាទី និងទីតាំងមណ្ឌលចត្តាឡីស័កសាលាបឋមសិក្សា ភ្នំចចក ស្ថិត នៅឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ។ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ ក៏បានធ្វើការឧបត្ថម្ភនូវគ្រឿងឧបភោគ បរិភោគមួយចំនួន នៅតាមមណ្ឌលចត្តាឡីស័ក ក្នុងស្រុកបាទី និងស្រុកព្រៃកប្បាសផងដែរ ៕
  • រដ្ឋបាលខេត្តប៉ៃលិន សម្រេចថ្នាំបាញ់សម្លាប់មេរោគ នៅកន្លែងបញ្ញើ ទំនិញក្រុមហ៊ុនវីរៈប៊ុនថាំ ដើម្បីកាត់ផ្ដាច់នូវខ្សែចម្លងជំងឺកូវីដ-១៩ ចូលក្នងសហគមន៍ (ខេត្តប៉ៃលិន,ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១)៖ រដ្ឋបាលខេត្តប៉ៃលិន សម្រេចចាត់មន្ត្រីជំនាញសុខាភិបាល សហការជាមួយមន្ត្រីនៃមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ត ចុះថ្នាំបាញ់សម្លាប់មេរោគCOVID-19 តាមវិធានរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ចូលក្នងសហគមន៍ខេត្តប៉ៃលិន។ ការបាញ់ថ្នាំសម្លាប់មេរោគនេះ បានធ្វើឡើងរយៈពេលពីរថ្ងៃជាប់គ្នាគឺថ្ងៃទី២ និងទី៣ ខែឧសភា ឆ្នាំ២០២១ ។ មន្ត្រីនៃមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ត បានឲ្យដឹងថា៖ ដោយមានការយកចិត្តទុកដាក់លើសុខភាពប្រជាពលរដ្ឋ និងចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ចូលក្នងសហគមន៍ខេត្តប៉ៃលិន លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានចាត់មន្ត្រីជំនាញមន្ទីរសុខាភិបាល ចុះបាញ់ថ្នាំសម្លាប់មេរោគ នៅកន្លែងបញ្ញើទំនិញ របស់ក្រុមហ៊ុនវីរៈប៊ុនថាំ ទាំងបីសាខា ក្នុងខេត្តប៉ៃលិន។ ពាក់ព័ន្ធបញ្ហានេះដែរលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មាននៅល្ងាចថ្ងៃទី៣ ខែឧសភា ថា៖ ក្នុងនាមរដ្ឋ បាលខេត្តប៉ៃលិន បានសម្រេច ក៏ដូចជាដើម្បីបញ្ជៀសនូវការខូចខាតបញ្ញើរ ដែលមានការកកស្ទះ លោកជំទាវ ក៏បានចាត់តាំងមន្ត្រី នៃមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ សហការជាមួយមន្ត្រីជំនាញមន្ទីរសុខាភិបាល បាញ់ថ្នាំសម្លាប់មេរោគ នៅលើឥវ៉ាន់ ដែលមានការកកស្ទះ ដើម្បីបញ្ចេញអីវ៉ាន់ ជូនបងប្អូនប្រជាពលរដ្ឋ […]
  • អាជ្ញាធរខេត្តព្រះសីហនុ សម្រេចបន្តរក្សាតំបន់បិទខ្ទប់ និងតំបន់ក្រហម ក្នុងក្រុងព្រះសីហនុ រយៈពេល ១សប្តាហ៍បន្ថែមទៀត ក្នុងឱកាសដឹកនាំកិច្ចប្រជុំពិភាក្សាបន្តបិទខ្ទប់ភូមិសាស្ត្រក្រុងព្រះសីហនុ នៃខេត្តព្រះសីហនុ ដែលជាតំបន់មានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភ: នៅថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០២១នេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានសម្រេចបន្តរក្សាតំបន់បិទខ្ទប់ និងតំបន់ក្រហម ក្នុងក្រុងព្រះសីហនុ រយៈ ពេល ១សប្តាហ៍បន្ថែមទៀត ដោយសារមូលហេតុលទ្ធផលនៃការយកសំណាកពីសមាជិកក្រុមគ្រួសាររបស់ប្រជាពលរដ្ឋលើកទី២ និងប្រជាពលរដ្ឋ ដែលរស់នៅតំបន់ក្រហម នៅតែបន្តរកឃើញមានវិជ្ជមានកូវីដ-១៩ នៅឡើយ។ ឯកឧត្តម គួច ចំរើន បានបន្តថារដ្ឋបាលខេត្តបានបង្កើតក្រុម ការងាររកសំណាកជាបីក្រុម៖ ក្រុមទី១.យកសំណាកប្រជា ពលរដ្ឋនៅតំបន់ក្រហម ពិសេសបងប្អូនអាជីវករលក់ដូរក្នុងផ្សារ ក្រុមទី២.យកសំណាកក្រុមគ្រួសារបងប្អូនអាជីវករនិងក្រុមទី៣.ការយកសំណាកនៅវិមានឯករាជ្យស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ។ ជម្រុញការត្រួតពិនិត្យសុខភាពបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរនៅតាមចំណុចគោលដៅព្រំប្រទល់រាជធានី-ខេត្ត។ ការងារចែកអំណោយជូនប្រជា ពលរដ្ឋនៅក្នុងតំបន់បិទខ្ទប់ក្នុងក្រុងព្រះសីហនុ ដោយស្នើ សុំទៅសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជាចំនួន ៣០.០០០កញ្ចប់ មានដូចជា អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៉ីវ និងទឹក […]
  • ស៊ីម៉ាក់ប្រទះឃើញគ្រាប់មីនតោនកប់ក្នុងដីស្រែពលរដ្ឋធ្វើស្រូវជារៀងរាល់ឆ្នាំ ឯ.ឧ ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានឲ្យដឹងថា កម្លាំង ស៊ីម៉ាក់ បានប្រទះឃើញគ្រាប់មីនតោនកប់ក្នុងដីស្រែពលរដ្ឋដែលធ្វើជារៀងរាល់ឆ្នាំ។ ការប្រទះឃើញ គឺនៅថ្ងៃទី០៣​ ខែឧសភា​ ឆ្នាំ២០២១​ នៅឃុំឃ្លាំងមាស​ ស្រុកបវេល​ ខេត្ត បាត់ដំបង។ នេះជាសំណាងណាស់សំរាប់ម្ចាស់ ដីស្រែចំការ​ ដែលគេចផុតពីការជាន់គ្រាប់មីនតោនកប់ក្នុងដីដែលជាសំណល់ពីសង្គ្រាមមួយនេះ​។ ទោះបីជាដីនេះគាត់បានប្រេីប្រាស់ជាច្រេីនឆ្នាំរួចក្តី តែគ្រាប់មីនតោនរង់ចាំគាត់ជានិច្ច​។ រូបគាត់ជាម្ចាស់ដីនិងប្រជាពលរដ្ឋក្នុងមូលដ្ឋានអស់ទុក្ខភ័យព្រោះថាកំ លាំងជំនាញអង្គភាពសុីម៉ាក់ទិសខេត្តបាត់ដំបង​ បានចាត់ការឃាតករលាក់ខ្លួនក្នុងដីនេះតាមនីតិវិធីទាំងស្រុងហេីយ។
  • ឯកឧត្តម​រដ្ឋមន្ត្រី ថោង ខុន៖ ក្រោយការបើករមណីយ ទេសចរណ៍ ជាង៨ពាន់នាក់ បានដើរកំសាន្ត ឯកឧត្តម​បណ្ឌិត​ ថោង ខុន រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ បានមានប្រសាសន៍​ នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ នេះថា រយៈពេលមួយសប្ដាហ៍ ចាប់ពីថ្ងៃទី ២៦ ខែមេសា ដល់ថ្ងៃទី២ ខែឧសភា បន្ទាប់ពីរាជរដ្ឋា ភិបាលបានបញ្ចប់ការបិទរមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេសឡើងវិញនោះ មិន ទាន់មានភ្ញៀវទេសចរចេញទស្សនាច្រើននៅឡើយទេ ខណៈម្ចាស់រមណីយ ដ្ឋាន និងគោលដៅទេសចរណ៍មួយចំនួន ក៏នៅមិនទាន់បើកដំណើរការឡើងវិញដែរ។ ឯកឧត្តម​រដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់ថា រយៈពេលមួយសប្តាហ៍នេះ កម្ពុជាទទួលបានភ្ញៀវទេសចរសរុបចំនួន ៨,៩៦០ នាក់ ក្នុងនោះមានភ្ញៀវទេសចរជាតិ ៨,៧៥៤ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ២០៦ នាក់។ ឯកឧត្តម​រដ្ឋមន្ត្រីបានកត់សម្គាល់លើចំណុចសំខាន់ៗឃើញ ថា៖ ចំនួនភ្ញៀវទេសចរផ្ទៃក្នុង គឺនៅមានចំនួនតិចតួចនៅ ឡើយ បើប្រៀបធៀបជាមួយស្ថានភាពមុនព្រឹត្តិការណ៍ ២០ កុម្ភៈ។ គោលដៅទេសចរណ៍ទាំងអស់នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល អាជ្ញាធរមិនទាន់អនុញ្ញាតឲ្យបើកឡើងវិញទេ។ ដោយឡែក តាមបណ្តាខេត្តផ្សេងៗ រដ្ឋបាលខេត្តមាន ការប្រយ័ត្នប្រយែងខ្លាំងក្នុងការបើករមណីយដ្ឋាន និងគោល ដៅទេសចរណ៍ឡើង […]
  • ក្រោយបញ្ចប់ ការបិទខ្ទប់រាជធានីភ្នំពេញ តំបន់ប្រឈមនិង តំបន់ក្រហម គឺនៅរក្សាការបិទខ្ទប់ដដែល ដើម្បីទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ ថ្ងៃទី០៥ ខែឧសភាឆ្នាំ២០២១ គឺជាថ្ងៃដែលរាជរដ្ឋាភិបាល បញ្ចប់ការបិទខ្ទប់រាជធានីភ្នំពេញ ដូចជាបញ្ចប់ ការបិទខ្ទប់ច្រកចេញចូលតាមបណ្តាខេត្តនានានៅ ទូទាំងជាណាចក្រកម្ពុជាឡើងវិញ។ ក្រោយបញ្ចប់ ការបិទខ្ទប់នៅថ្ងៃទី០៥ ឧសភា រដ្ឋបាលរាជធានីភ្នំពេញ ក៏នៅតែរក្សាតំបន់៣ដដែលនោះគឺតំបន់លឿង តំបន់លឿងទុំនិងតំបន់ក្រហម ដើម្បីបង្ការ ទប់ស្កាត់នូវជំងឺកូវីដ-១៩ គ្រាន់តែបង្រួមតំបន់រឿងទុំនិងតំបន់ក្រហមមកនៅតូចជាងមុនប៉ុណ្ណោះ។ នេះបើតាមការបញ្ជាក់របស់ ឯ ឧ ឃួង ស្រេង អភិបាលរាជ ធានីភ្នំពេញ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ តាមរយៈ video conference នៅព្រឹកថ្ងៃទី០៣ ឧសភានេះ នៅសាលារាជធានីភ្នំពេញ។ ឯ.ឧ ឃួង ស្រេង បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលនឹងបើកឱ្យធ្វើចរាចរណ៍ឡើងវិញនៅទូទាំងប្រទេស ពីតំបន់មួយ ទៅតំបន់មួយ ពីខេត្តមួយទៅខេត្តមួយ។ ដោយឡែក សម្រាប់រាជធានីភ្នំពេញ នៅរក្សាតំបន់៣ដដែល គឺតំបន់លឿង តំបន់រឿងទុំ និងតំបន់ក្រហម ដោយ ឯ ឧ ជំរុញឲ្យអាជ្ញាធរខណ្ឌ កង កម្លាំងមានសមត្ថកិច្ច ត្រូវពង្រឹងឲ្យបានម៉ត់ចត់ទៅលើទីតាំងដែលបានកំណត់ ជៀសវាងការបន្តរីកររាលដាលជម្ងឺកូវីដ -១៩ ទៅតំបន់ផ្សេងទៀត។ ឯ.ឧ […]
  • ក្រសួងអប់រំ បិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនបុគ្គលិកអប់រំ បុគ្គលិកកិច្ចសន្យា និងបុគ្គលិកអង្គការដៃគូអភិវឌ្ឍន៍ក្នុងវិស័យអប់រំ ក្នុងជំហានទី១ ក្រសួងអប់រំ យុវជន និងកីឡាបានសហការយ៉ាងជិត ស្និទ្ធ ជាមួយគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ -១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ក្រសួងសុខាភិបាល អាជ្ញាធររាជ ធានី ខេត្ត សហព័ន្ធសហភាពយុវជនកម្ពុជា សមាគមគ្រូ ពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និងក្រុមយុវជនស្ម័គ្រ ចិត្តដទៃទៀត រៀបចំយុទ្ធនាការចាក់វ៉ាក់ សាំងជំហានទី១ ដែលបានចាប់ផ្តើមតាំងពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ និងបានបិទបញ្ចប់នៅថ្ងៃនេះ។ ឯ.ឧ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា បានឲ្យដឹងថា គិតត្រឹមថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ ជាលទ្ធផលនៅទូទាំងប្រទេស យុទ្ធនាការជំហានទី១ សម្រេចបានការចាក់វ៉ាក់សាំងទាំង២ដូស ជូនបុគ្គលិកអប់រំ បុគ្គលិកកិច្ចសន្យា ដែលបម្រើការក្នុងអង្គភាពអប់រំនៅថ្នាក់ជាតិ ថ្នាក់ ក្រោមជាតិ គ្រឹះស្ថាន សិក្សាសាធារណៈនិងឯកជន ព្រមទាំងបុគ្គលិកនៃអង្គការដៃគូអភិវឌ្ឍក្នុងវិស័យអប់រំសរុបចំនួន ១១ ម៉ឺន ៦,៥៦៣នាក់ ត្រូវជា ៧៤% នៃចំនួនសរុប ១៥ ម៉ឺន ៨,០០០ នាក់។ ដោយឡែក នៅរាជធានីភ្នំពេញ បុគ្គលិកអប់រំបានចាក់វ៉ាក់ […]
  • អភិបាលខេត្តព្រះសីហនុ ទទួលអំណោយមនុស្សធម៌ពីសណ្ឋាគារ ស៊ីហ៊ូ រីសត (ខេត្តព្រះសីហនុ,ថ្ងៃទី០៣ ខែឧសភា ឆ្នាំ ២០២១)៖ អភិបាលខេត្ត ព្រះសីហនុ ឯកឧត្តម គួច ចំរើន អញ្ជើញទទួលអំណោយមនុស្ស ធម៌ពីសណ្ឋាគារ ស៊ីហ៊ូ រីសត និងណានហៃ រៀលអ៉ីស្ទេត ឌីវេឡុបម៉ិន ឯ.ក បានឧបត្ថម្ភថវិកាចំនួន ៣ម៉ឺនដុល្លាអាមេរិក និងម៉ាស់ ១០ម៉ឺនម៉ាស់ ដើម្បីចូលរួមចំណែកជាមួយរដ្ឋបាលខេត្ត សម្រាប់ប្រើប្រាស់ក្នុងវិធានការណ៍ប្រយុទ្ធប្រឆាំង ទប់ស្កាត់នឹងគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភ: នៅខេត្តព្រះសីហនុ ។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថ្លែងអំណរគុណចំពោះសណ្ឋាគារ ស៊ីហ៊ូរីសត និងណានហៃ រៀលអ៉ីស្ទេត ឌីវេឡុបម៉ិន ឯ.ក បាននាំយកអំណោយមនុស្សធម៌ជាថវិកា និងម៉ាស ឧត្ថម្ភជូនរដ្ឋបាលខេត្តព្រះសីហនុ នេះជាសកម្មភាពចូលរួមនៃការចែករំលែកដល់រដ្ឋបាលខេត្តព្រះសីហនុ ដើម្បីយកមកសម្រាប់ប្រើប្រាស់បំរើឱ្យការងារការពារ បង្ការ ទប់ស្កាត់ជំងឺ ឆ្លងកូវីដ-១៩ នៅខេត្តព្រះសីហនុ ។ ព្រោះជំងឺកូវីដ-១៩ កំពុងមានការឆ្លងរាតត្បាតធ្ងន់ធ្ងរក្នុងសហគមន៍មួយចំនួនក្នុងក្រុងព្រះសីហនុ ដែលទាមទារឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងវិស័យឯកជនចូល រួមទាំងអស់គ្នា ពិសេសមានការចូលរួមពីប្រជាពលរដ្ឋផ្ទាល់ក្នុងការបិទខ្ទប់តំបន់មួយចំនួនក្នុងក្រុងព្រះសីហនុ […]
  • សម្តេចតេជោ÷ រាជរដ្ឋាភិបាល ពន្លឿនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅភ្នំពេញ និងខេត្តកណ្ដាលឲ្យអស់ត្រឹមខែឧសភា និងមិថុនា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមាន ប្រសាសន៍ថា រាជរដ្ឋាភិបាល ពន្លឿនការចាក់វ៉ាក់ សាំងជូនប្រជាពលរដ្ឋនៅភ្នំពេញ និងខេត្តកណ្ដាលឲ្យ បានរួចរាល់ត្រឹមខែឧសភា និងមិថុនា ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលកូវីដ-១៩។ សម្តេចតេជោ បញ្ជាក់ថា វ៉ាក់សាំង នឹងចាក់ជូនប្រជាពលរដ្ឋគ្រប់គ្នា គ្រាន់តែថាក្នុងរយៈពេលមួយសប្តាហ៍ មិនអាចចាក់គ្រប់គ្នាបានទេ ខណៈពេលនេះក្រុមគ្រូពេទ្យកំពុងប្រមូលផ្តុំការខិតខំបង្កើនការចាក់វ៉ាក់សាំង ជូនប្រជា ពលរដ្ឋនៅតំបន់ក្រហមជាមុនសិន។ ជាមួយគ្នានេះសម្ដេចតេជោ បានអំពាវនាវឲ្យប្រជាពលរដ្ឋ ធ្វើការអត់ធ្មត់ និងរង់ចាំ ទទួលវ៉ាក់សាំងនៅពេលដ៏ខ្លីខាងមុខនេះ។ កាលពីសប្តាហ៍មុនសម្ដេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជា បានប្រគល់តួនាទី ឲ្យសម្ដេចពិជ័យសេនា ទៀ បាញ់ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី ក្រសួងការ ពារជាតិ រៀបចំក្រុមគ្រូពេទ្យកងទ័ព ដើម្បីពន្លឿននូវការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋនៅតំបន់ក្រហម។ យោងតាមរបាយការណ៍ រយៈពេលពីរថ្ងៃពេទ្យយោធា បានចាក់ជូនប្រជាពលរដ្ឋ នៅតំបន់ក្រហមបានជាង៥ម៉ឺ ៣ពាន់ នាក់ ដោយបន្ថែមទីតាំងចាក់ដល់ ៦០កន្លែង។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេ នាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានក្រុមការងារចាក់វ៉ាក់សាំង […]
  • រកឃើញអ្នកបើកបររថយន្តដឹកទំនិញ ក្រុមហ៊ុនវីរៈប៊ុនថាំម្នាក់ ផ្ទុកវីរុសកូវីដ-១៩ ដែលពិនិត្យដោយឧបករណ៍តេស្តរហ័សCOVID-19 (ខេត្តប៉ៃលិន,ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១)៖ អ្នកបើកបររថយន្តដឹក ទំនិញ របស់ក្រុមហ៊ុនវីរៈប៊ុនថាំម្នាក់ មានផ្ទុកវីរុសកូវីដ-១៩ បន្ទាប់ពីឈប់ធ្វើតេស្ត នៅចំណុចគោលដៅឈរជើង ត្រួតពិនិត្យសុខភាពរកមេរោគCOVID-19ព្រំប្រទល់ បាត់ដំបង-ប៉ៃលិន របស់សមត្ថកិច្ច និងមន្ត្រីសុខាភិបាល ស្ថិតក្នុងភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន នារសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ ។ តាមប្រភពព័ត៌មានពីមន្ត្រីសមត្ថកិច្ចមួយរូប ដែលឈរនៅគោលដៅខាងលើ បានបង្ហើបឲ្យដឹងថា៖ អ្នកបើកបររថយន្តដឹកទំនិញ របស់ក្រុមហ៊ុនវីរៈប៊ុនថាំ ដែលតេស្តរកឃើញវិជ្ជមាន កូវីដ-១៩ ឈ្មោះ ហោ ផានិត ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយបុគ្គលរូបនេះ បានធ្វើដំណើរ មកពីក្រុងប៉ោយប៉ែត ។ ប្រភពព័ត៌មាន បានបន្តថា៖ មុនពេលមកគោលដៅឈរជើង ត្រួតពិនិត្យសុខភាពរកមេរោគCOVID-19ព្រំប្រទល់ បាត់ដំបង-ប៉ៃលិន របស់សមត្ថកិច្ច និងមន្ត្រីសុខាភិបាល ស្ថិតក្នុងភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ បុគ្គលរូបនេះ បានឈប់នៅសាខាក្រុមហ៊ុនវីរៈប៊ុនថាំ ស្រុកម៉ាឡៃ ដើម្បីទម្លាក់អីវ៉ាន់ […]
  • ថៅកែភាស៊ីនៅរង្វង់មូលបឹងត្រកួន ឃុំគោករមៀត ស្រុកថ្មពួករងការចោទថា ទារលុយភាស៊ីពីគោយន្តឆ្លងកាត់ ខុសពីសៀវភៅបន្ទុក (ខេត្តបន្ទាយមានជ័យ,ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១)៖ប្រជាកសិករ ប្រកបរបរដាំដំឡូងមី បើកគោយន្តដឹកដើម និងមើមដំឡូង នៅក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី៣០ខែមេសាឆ្នាំ២០២១ បានបង្ហាញការថ្នាំងថ្នាក់ខឹងសម្បារចំពោះឈ្មោះគី ជា (លោកវរសេនីយ៍យោធាដែលជាមន្ត្រីយោធានៃក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជា ថៃច្រកតំបន់ព្រំដែនបឹងត្រកួននៃយោធភូមិភាគទី៥) និងក៏ជាថៅកែភាស៊ីចំណតស្រុកថ្មពួក(មានទីតាំងនៅរង្វង់មូលបឹងត្រកួនស្ថិតលើកំណាត់ផ្លូវជាតិលេខ៥៨ ក្នុងឃុំគោករមៀតផងនិងនៅលើផ្លូវជាតិលេខ៥៦ A ឃុំគំរូនៃស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ )ផង។ លោកសំ ផុកយ៉ាន់ ហៅធួក ជាម្ចាស់គណនីហ្វេសប៊ុក “កសិករដាំដំឡូងមី” នោះបានប្រាប់ឲ្យដឹង ថ្ងៃ០២ខែឧសភាឆ្នាំ២០២១ថា៖ លោកបានទៅរស់នៅម្តុំបឹងត្រកួនឃុំគោករមៀតជាង១០ឆ្នាំមកហើយ ។ តែក៏មិនដែលមានទំនាស់និងក៏មិនដែលមានទំនាក់ទំនងឬស្គាល់លោកគី ជា ក៏ទេដែរ ។ លោកបានបន្តថា ៖ ប៉ុន្តែករណីដែលលោកបានបង្ហោះក្នុងបង្ហោះហ្វេសប៊ុកករណីខាងភាស៊ីនៅរង្វង់មូលបឹងត្រកួនយកភាស៊ី គឺមកពីហួសចិត្តពេកព្រោះថា មិនដែលឃើញភាស៊ីចំណតណា ដែលរដ្ឋអោយយកលុយភាស៊ីពីកសិករដឹកកសិផលនឹងគោយន្តនោះទេ។ ហើយក៏សូមអោយអ្នកផងបានដឹង ត្បិតកន្លងមកមានកសិករនិងពលរដ្ឋឯទៀតក៏ថ្នាំងថ្នាក់នឹងគាត់(គី ជា) ដែលមានរឿងច្រើន ហើយចេះតែធ្វើអីជ្រុលទៅៗធ្វើឲ្យអ្នកស្រុកបន្តខឹងបុគ្គលនោះនិងមានថ្នាំងថ្នាក់អស់ជំនឿលើអាជ្ញាធរ កងកម្លាំងទៅវិញ ។ ហើយមិនដឹងថា គាត់អាងអី ក៏ចេះតែធ្វើអីខុសគេខុសឯងយ៉ាងដូច្នេះ ។ កសិករបានរៀបរាប់ថា ៖ មន្ត្រីយោធារូបនេះបានបើករថយន្ត(ពណ៌ត្រេអ៊ីចង្កូតស្តាំ )មករង់ចាំជាមួយកូនចៅរបស់ខ្លួនស្ទាក់កាក់ទារភាស៊ីពីប្រជាកសិករ ដែលបើកគោយន្តដឹកដើមដំឡូង និងមើមដំឡូង […]
  • កម្លាំងនគរបាលស្រុកភ្នំស្រួចឃាត់ យុវជនម្នាក់ជាមុខសញ្ញាចែកចាយ គ្រឿងញៀន ដកហូតវត្ថុតាងជាង៦០កញ្ចប់ (ខេត្តកំពង់ស្ពឺ,ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១)៖ យុវជនម្នាក់ជាមុខសញ្ញា ចែកចាយ ជួញដូរគ្រឿងញៀន ត្រូវបានកម្លាំងនគរបាលស្រុកភ្នំស្រួច សហការ ឃាត់បានជាមួយគ្រឿងញៀនប្រភេទម៉ាទឹកកកចំនួន ៦៣កញ្ចប់ ខណៈដែលយុវជននេះកំពុងតែធ្វើចរាចរណ៍គ្រឿងញៀន នៅក្នុងខ្ទមស្រែមួយកន្លែង ហើយកម្លាំងនគរបាលជំនាញទៅដល់ កាលពីវេលាម៉ោង ៥ល្ងាចថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ នៅចំណុចខ្ទមចាំស្រែ ស្ថិតនៅក្នុងភូមិដីក្រហម ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ មន្ត្រីនគរបាលបានបញ្ជាក់ថាយុវជនសង្ស័យ មានឈ្មោះ ស៊ីម នុត អាយុ១៨ឆ្នាំ មុខរបរមិនពិត រស់នៅភូមិដីក្រហម ឃុំក្រាំងដឺវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ នគរបាលបន្ថែមទៀតថា ក្រោយឃាត់កម្លាំងនគរបាលធ្វើការដកហូត វត្ថុតាង ម្សៅក្រាមពណ៌ សថ្លា ចំនួន៦៣កញ្ចប់តូច សង្ស័យថាគ្រឿង ញៀន។ក្នុងករណីនេះ យើងបានជូនជនសង្ស័យទៅធ្វើតេស្តកូវីដ-១៩ នៅមណ្ឌលសុខភាពត្រពាំងក្រឡឹង លទ្ធផលគឺអវិជ្ជមានក្នុងការយក សំណាក់លើកទី១។ បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាងត្រូវបានបញ្ជូនមកកាន់ស្នងការ ដ្ឋាននគរបាលខេត្តកំពង់ស្ពឺ រង់ចាំកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវ ច្បាប់៕ ដោយ៖ អ៊ុំ ណូន(កែសម្រួលដោយ មណ្ឌល កែវ)
  • សារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាស «ទិវាសេរីភាពសារព័ត៌មានសកលលោក» លើកទី២៨ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១នេះ។ សារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាស «ទិវាសេរីភាពសារព័ត៌មានសកលលោក» លើកទី២៨ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១នេះ។

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)