ព័ត៌មានថ្មី
- ខេត្តព្រះសីហនុ÷ មនុស្សចំនួន ៥នាក់ហើយ ដែលបានបាត់ បង់អាយុជីវិត ដោយសារតែជំងឺកូវីដ-១៩ និងមានអ្នកឆ្លងរាប់ពាន់នាក់ ឯកឧត្តម គួច ចំរើន អភិបាលបាលខេត្តព្រះសីហនុ បានក្រើនរម្លឹក និងអំពាវនាវជូនសាធារណជនក្នុងខេត្តព្រះសីហ នុឱ្យបានជ្រាបថា ប្រសិនបើសាធារណៈជនមានការសង្ស័យ ឬមានការប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយអ្នកមានផ្ទុកវីរុសកូវីដ-១៩ ត្រូវទៅយកសំណាកឱ្យបានលឿនជាទីបំផុត នៅតាមទីតាំងដែលរដ្ឋបាលខេត្តបានជូនដំណឹងកន្លងមក ម្យ៉ាងការយកសំណាកនេះគឺដើម្បីវិភាគរកមេរោគកូវីដ-១៩ បានទាន់ពេលវេលា ហើយវាជាវិធានការណ៍មួយដ៏ល្អសម្រា ប់ខ្លួនយើង ក្រុមគ្រួសារ និងសង្គមជាតិរបស់យើង។ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថាការធ្វេសប្រហែស ការបណ្តែតបណ្តោយ ឬការភ័យខ្លាចវាជាដើមចមមួយ ដែលធ្វើឱ្យខ្លួនយើង ក្រុមគ្រួសារយើង ជួបហានិភ័យធ្ងន់ធ្ងរ រហូតបាត់បង់អាយុជីវិតថែមទៀតផង។ យ៉ាងណាម៉ិញនៅខេត្តព្រះសីហនុ មានមនុស្សប្រុស-ស្រីចំនួន ៥នាក់ហើយ ដែលបានបាត់បង់អាយុជីវិតដោយសារតែជំងឺកូវីដ-១៩ កើតឡើងក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភ:។ មូលហេតុដែលបង្កឱ្យមានមនុស្សស្លាប់នេះ គឺបណ្តាលមកពីកត្តាធំៗពីរ ទី១.ការធ្វេសប្រហែសមិនព្រមទៅយកសំណាកវិភាគរកមេរោគកូវីដ -១៩ និងទី២.ការតក់ស្លុត នៅពេលដឹងថាខ្លួនមានវីរុសកូវីដ -១៩។ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ទៀតថា នៅពេលយើងមានការសង្ស័យនូវអាការ:ណាមួយ ឬបានប៉ះពាល់ផ្ទាល់ និងប្រយោល ជាមួយអ្នកមានវិជ្ជមានកូវីដ-១៩ ត្រូវទៅយកសំណាកវិភាគរកមេរោគកូវីដ និងប្រឹក្សាយោបល់ជាមួយក្រុមគ្រូពេទ្យភ្លាម អ្នកជំងឺទាំងអស់នឹងព្យាបាលជាសះស្បើយ ១០០ភាគរយ។ ប្រសិនបើយើងទុកដល់ពេលវីរុសកូវីដ- ១៩ វាយលុកធ្ងន់ធ្ងរ ទើបយើងចូលពេទ្យ វាពិបាកក្នុងការព្យាបាល ហើយមានហានិភ័យដល់អាយុជីវិតខ្ពស់បំផុត […]
- ក្រសួងសាធារណការ ចាប់រថយន្តដឹកលើសទម្ងន់ ចំនួន ១៦១ គ្រឿង និងពិន័យជាថវិកាបានជាង ២រយលានរៀល ក្នុងខែមេសា ឆ្នាំ២០២១ លេខាធិការដ្ឋានរបស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៅខែមេសា ឆ្នាំ ២០២១ បានចាប់រថយន្តដឹកជញ្ជូនលើសទម្ងន់១៦១ គ្រឿង ដោយធ្វើការពិន័យបានថវិកាសរុបចំនួន ២២២ ០០០ ០០០រៀល ដែលមានការថយចុះតិចជាងចំនួន ១២២ គ្រឿង ស្មើ៤៣ % បើធៀបនឹងទិន្នន័យ ខែមីនា ឆ្នាំ២០២១ កន្លងទៅ មានចំនួន ២៨៣គ្រឿង ។ សូមម្ចាស់រថយន្តដឹកទំនិញទាំងអស់ត្រូវដឹងថា ការបង្កផលប៉ះពាល់ដែលបណ្តាលមកពីការដឹកជញ្ជូនលើសទម្ងន់ គឺបានបំផ្លាញផ្លូវជាតិ នាំឱ្យខាតបង់ថវិកាជាតិ ព្រមទាំងបង្កនូវគ្រោះថ្នាក់ប៉ះពាល់ដល់ទ្រព្យសម្បត្តិសាធារណៈ និងជីវិតមនុស្សផងដែរ។ ទន្ទឹមនោះសូមបងប្អូនម្ចាស់យានយន្តដឹក ជញ្ជូនទាំងអស់ត្រូវចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣កុំ ៣ការពារ ដើម្បីរួមចំណែកទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ និងចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានគ្រប់ៗគ្នា៕
- អ្នកជំងឺកូវីដ-១៩ ចំនួន ១២១នាក់នៅមណ្ឌលលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល (កោះពេជ្រ) បានជាសះស្បើយ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ បានបញ្ជាក់ថា អ្នកជំងឺចំនួន ១២១នាក់ទៀត ត្រូវបានក្រុមគ្រូពេទ្យ បានអោយត្រឡប់ទៅផ្ទះក្រោយពីទទួលការព្យាបាល ពួកគាត់បានជាសះស្បើយ និងត្រូវធ្វើចត្តាឡីស័កខ្លួនឯងដាច់ ដោយ ឡែករយៈពេល១៤ថ្ងៃបន្តទៀត ដើម្បីតាមដានសុខភាព។ សូមបញ្ជាក់ផងដែរថា កាលពីម្សិលមិញអ្នកជំងឺកូវីដ-១៩ នៅកោះពេជ្រប្រមាណជាង៨០០ នាក់បានជាសះស្បើយនិងអនុញ្ញាតឲ្យត្រឡប់ទៅកាន់លំនៅឋានវិញ ក្រោយតេស្តអវិជ្ជមាន៕
- កម្ពុជាបានទទួលជំនួយ វ៉ាក់សាំងកូវីដ-១៩ បន្ថែមចំនួន ៤០ម៉ឺនដូសពីមិត្តចិន វ៉ាក់សាំងកូវីដ-១៩ ស៊ីណូហ្វាម ដែលជាជំនួយរបស់រដ្ឋាភិ បាលចិន ចំនួន៤០ម៉ឺនដូសថែមទៀត បានដឹកមកដល់កម្ពុជានៅយប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ ដើម្បីចាក់ការពារសុខភាពប្រជាពលរដ្ឋ ពីការរាតត្បាតជំងឺកូវីដ-១៩។ វ៉ាក់សាំងស៊ីណូហ្វាមចំនួន ៤០ម៉ឺនដូសនេះ គឺជាជំនួយមិត្តចិនដែលបានដឹកមកដល់កម្ពុជាលើកទី៣ហើយ។ លើកទី១ ដឹកមកដល់ថ្ងៃទី០៧ ខែកុម្ភៈ ចំនួន ៦០ម៉ឺនដូស និងលើកទី២ ដឹកមកដល់ថ្ងៃទី៣១ ខែមីនា ចំនួន ៧០ម៉ឺនដូស។ សម្តេចតេជោ ហ៊ុនសែននាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា មកទល់ពេលនេះ កម្ពុជាបានទទួលបានវ៉ាក់សាំងចំនួនជិត ៤លានដូសរួចមកហើយ ហើយភាគច្រើនបំផុតជាវ៉ាក់សាំងជំនួយ និងទិញពីប្រទេសចិន។ វ៉ាក់សាំងដែលកម្ពុជាទទួលបានរួចមកហើយនោះ រួមមាន៖ វ៉ាក់សាំងស៊ីណូហ្វាម (Sinopharm) ជាជំនួយរបស់រដ្ឋាភិបាលចិនចំនួន ១.៣ លានដូស, វ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ទិញពីប្រទេសចិន ចំនួន២លានដូស និងវ៉ាក់សាំងអាស្ត្រាហ្សេនីកា (AstraZeneca) ជំនួយរបស់ខូវ៉ាក់ (Covax Facility) តាមអង្គការសុខភាពពិភពលោក (WHO) ចំនួន ៣២៤,០០០ដូស។ តាមរយៈវ៉ាក់សាំងទាំងនេះ កម្ពុជា បានប្រឹងប្រែងចាក់ជូនប្រជាពលរដ្ឋបានចំនួនប្រមាណ ១លាន […]
- មន្ត្រីជំនាញអគ្គនាយកដ្ឋាន ក.ប.ប. ចុះយកគំរូបន្លែ ផ្លែឈើស្រស់ មកវិភាគគុណភាព សុវត្ថិភាព (ភ្នំពេញ)៖ ដើម្បីការពារសុខុមាលភាពជូនប្រជាពលរដ្ឋ ធានាដល់ការផ្គត់ផ្គង់ទំនិញដែលមានគុណភាព សុវត្ថិភាពជូនប្រជាពលរដ្ឋ នៅក្នុងដំណាក់កាលចូលរួមយុទ្ធនាការទប់ស្កាត់ប្រឆាំងនឹងជម្ងឺកូវីត១៩ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ មន្ត្រីជំនាញអគ្គនាយកដ្ឋាន ក.ប.ប. បានចុះទិញយកសំណាកគំរូបន្លែ ផ្លែឈើស្រស់មួយចំនួន ដើម្បីត្រួតពិនិត្យ និងវិភាគរកសំណល់ថ្នាំកសិកម្ម ដែលអាចមាន នៅសេសសល់ជាយថាហេតុ។ ការចុះយកគំរូនេះត្រូវបានអនុវត្តនៅទីតាំងដែលអាជ្ញាធរមូលដ្ឋានបានរៀបចំជូនអាជីវ ករដាក់លក់តាមបណ្តោយផ្លូវវេងស្រេង ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
- សម្តេចតេជោ÷ ថ្ងៃទី៤នៃការធ្វើចត្តាឡីស័ក ការសម្រេចនិងបញ្ជាគ្រប់គ្រងប្រទេសនៅដំណើការធម្មតាមិនមានអ្វីរាំងស្ទះ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានបង្ហោះសារ តាមបណ្តាញសង្គមថា ថ្ងៃនេះជាថ្ងៃទី៤នៃការធ្វើចត្តាឡីសក័របស់ខ្ញុំ បន្ទាប់ពីវិល ត្រឡប់មកពីប្រជុំកំពូលអាស៊ាននៅឥណ្ឌូនេស៊ី។ ម្សិលមិញមានការបញ្ជូនសារផ្ទាល់មាត់ជូនទៅ សម្តេច ទៀ បាញ់ និងលោកជំទាវ ឱ វណ្ណឌីន លើការចាក់វ៉ាក់សាំងជូនប្រជាជននៅតំបន់ក្រហមដោយកម្លាំងកងទ័ព។ មានបងប្អូនមួយចំនួនចាប់អារម្មណ៍លើសម្លេងរបស់ខ្ញុំដែលហាក់ដូចហត់ខ្លាំង។ ពិតជាហត់មែនតែមិនមែនជម្ងឺទេ គឺហត់ដោយខ្ញុំនិយាយក្នុងពេលដែលខ្ញុំធាក់កង់ហាត់ប្រាណ។ សុខភាពខ្ញុំល្អធម្មតា គ្រាន់តែកំសត់ខ្លួនបន្តិចព្រោះផ្ទះមួយនៅម្នាក់ឯងអត់ប្រពន្ធអត់កូនអត់ចៅដោយសារខ្លួនខ្ញុំត្រូវធ្វើចត្តាឡីស័ក។ រីឯការពិនិត្យសម្រេចនិងបញ្ជាគ្រប់គ្រងប្រទេសនៅដំណើការធម្មតាមិនមានអ្វីរាំងស្ទះឡើយ៕
- អ្នកជំងឺកូវីដ-១៩ កំពុងព្យាបាល នៅមណ្ឌលព្យាបាលកោះពេជ្រ ចំនួន៨៣៤នាក់ បានជាសះស្បើយ លោកជំទាវ ពេជ ច័ន្ទមុនី អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានបញ្ជាក់ឲ្យដឹងថា អ្នកជំងឺកូវីដ-១៩ ដែលកំពុងព្យាបាលនៅមណ្ឌលព្យាបាល កោះពេជ្រចំនួន៨៣៤នាក់ បានជាសះស្បេីយ និងត្រូវធ្វេីចត្តាឡីស័កបន្តនៅផ្ទះចំនួន១៤ ថ្ងៃបន្តទៀត។ លោកជំទាវ បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ប្រឆាំងCovid-19 និងក្រុមសេវាជួរមុខទាំងអស់ដែលបានយកចិត្តទុក ដាក់ថែទាំព្យាបាលអ្នកជំងឺ ទាំងអស់ដោយយកចិត្តទុក ដាក់ ព្រមទាំងក្រុមកងកំលាំងដែលបានខិតខំប្រឹងប្រែងការពារ រៀបចំនិងសំរួលសណ្តាប់ធ្នាប់នៅមណ្ឌលព្យា បាលកោះពេជ្រនេះ។ ទោះយ៉ាងណា លោកជំទាវ ផ្តាំផ្ញេីរដល់បងប្អូនដែលបានជាសះស្បេីយ ហេីយត្រលប់ទៅផ្ទះវិញនោះ សុំមេត្តាបន្តធ្វេីចត្តាឡី ស័កនៅផ្ទះបន្ត និងបន្តអនុវត្តន៍នូវដំបូន្មានរបស់គ្រូពេទ្យ និងត្រូវត្រលប់មកយកសំណាកវិញនៅថ្ងៃទី១៣៕
- ក្រសួងពាណិជ្ជកម្ម ចេញសេចក្តីបំភ្លឺ ស្តីពីការលក់ផ្គត់ផ្គង់ ដឹកជញ្ជូន និងចែកចាយស្បៀងអាហារ និងគ្រឿងឧបភោគ បរិភោគចាំបាច់ ដោយក្រសួងពាណិជ្ជកម្ម សម្រាប់ប្រជា ពលរដ្ឋរស់នៅក្នុងតំបន់ក្រហម។ ក្រសួងពាណិជ្ជកម្ម ចេញសេចក្តីបំភ្លឺ ស្តីពីការលក់ផ្គត់ផ្គង់ ដឹកជញ្ជូន និងចែកចាយស្បៀងអាហារ និងគ្រឿងឧបភោគ បរិភោគចាំបាច់ ដោយក្រសួងពាណិជ្ជកម្ម សម្រាប់ប្រជា ពលរដ្ឋរស់នៅក្នុងតំបន់ក្រហម។
- រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញអត្តសញ្ញាណអ្នកកើតជំងឺ កូវីដ-១៩ ចំនួន៣៣៧នាក់ ដែលទើបរកឃើញថ្មី រដ្ឋបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០២១នេះ បានបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ១៩ ចំនួន៣៣៧នាក់ថ្មីបន្ថែមទៀត ដែលបានរកឃើញកើតជំងឺកូវីដ១៩។ រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានប្រាស្រ័យទាក់ទងជាមួយអ្នកកើត ជំងឺកូវីដ១៩ ប្រញាប់រាយការណ៍ជូនអាជ្ញាធរមូល និងរូសរាន់ទៅយកសំណាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មណ្ឌលសុខភាពចាក់អង្រែ វិទ្យាល័យបាក់ទូក វិទ្យាល័យបឹងត្របែក និងសាលាបឋមសិក្សាសុភមង្គល។
- រាជរដ្ឋាភិបាល ជម្រុញការចាក់វ៉ាក់សាំងកូវីដ-១៩ ឲ្យបានលឿននៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្ដាល ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ភ្នំពេញ ៖ យោងតាមសេចក្ដីសម្រេចស្ដីពីការបន្ដការបិទខ្ទប់ភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ រាជរដ្ឋាភិបាលបញ្ជាក់ថា ការពន្លឿនក្នុងភូមិសាស្រ្តទាំង២ ដែលមានមនុស្សច្រើនកុះករធ្វើការ និងរស់នៅសំដៅបង្កើតឲ្យមានភាពស៊ាំ សហគមន៍ដើម្បីធានាប្រសិទ្ធភាព ក្នុងការគ្រប់ គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជាពិសេសបញ្ចៀសឲ្យបាននូវការបិទខ្ទប់ជាថ្មីសម្រាប់ភូមិសាស្ត្រនេះ»។ ការអនុវត្ត «យុទ្ធនាការជាតិចាក់វ៉ាក់សាំង» ត្រូវធានាឲ្យបាននូវរបៀបរៀបរយ និងសណ្តាប់ធ្នាប់ ដើម្បីបង្ការការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងអំឡុង ពេលនៃកិច្ចដំណើរការនេះ ពិសេស តាមរយៈគោលការណ៍នាំ យកសេវាទៅកៀកបំផុតជូនប្រជាពលរដ្ឋ។ រាជរដ្ឋាភិបាល បានជម្រុញឲ្យគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសកែ សម្រួលវិធីសាស្ត្រ និងផែនការចាក់វ៉ាក់សាំងឲ្យក្លាយ ទៅជា «យុទ្ធនា ការជាតិចាក់វ៉ាក់សាំង» ដើម្បីចាក់ឲ្យ បានលឿន និងឆាប់ រហ័សក្នុងរយៈពេលខ្លីសម្រាប់ប្រជាពលរដ្ឋអាយុចាប់ពី១៨ ឆ្នាំឡើង ក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ និងទីប្រជុំជនធំនៃខេត្តកណ្តាល។ គិតត្រឹមថ្ងៃទី២៥ មេសា កម្ពុជាបានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសចំនួន ១,២៩៥,៦៦០ នាក់៕
- ប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឧបត្ថម្ភថវិកាចំនួន ៥០លានរៀល ជូនរដ្ឋបាលខេត្តព្រះសីហនុ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួល បន្ទុកជា ប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឧបត្ថម្ភថវិកាចំនួន ៥០.០០០.០០០ រៀល ជូនដល់រដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំ ងទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នៅខេត្តព្រះសីហនុ ។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសា សន៍ថ្លែងអំណរគុណចំពោះឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជា ប្រធានអគ្គនាយកកំពង់ ផែស្វយ័តក្រុងព្រះសីហនុ ដែលបាននាំយកអំណោយមនុស្សធម៌ ឧបត្ថម្ភជូនដល់រដ្ឋបាលខេត្តព្រះសីហនុ ដែលកំពុងត្រូវការចាំបាច់ ហើយសកម្មភាពនេះជាការចូលរួមចំណែកយ៉ាងសកម្មជាមួយរដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំងទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នៅខេត្តព្រះសីហនុ ឱ្យទទួលបានជោគជ័យ។ ឯកឧត្តមអភិបាល ខេត្ត សង្ឃឹម និងជឿជាក់ថា បងប្អូនសប្បុរសជន ក្រុមហ៊ុនក្នុងខេត្តព្រះសីហនុ បន្តជួយឧបត្ថម្ភគាំទ្រដល់រដ្ឋបាលខេត្តព្រះសីហនុ ក្នុងការចូលរួមបង្កា ទប់ស្កាត់ ប្រយុទ្ធប្រឆាំងនឹងជំងឺ ឆ្លងកូវីដ-១៩ ក្នុងខេត្តព្រះសីហនុបន្តទៀត៕
- ព្រះករុណាព្រះ និងសម្ដេចព្រះមហាក្សត្រី ព្រះរាជទានអំណោយ អង្ករចំនួន ១០៥តោន ដល់សាលារាជធានី ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានប្រោសព្រះរាជទានប្រជាពលរដ្ឋស្ថិតនៅក្នុងតំបន់ក្រហមនៃរាជធានីភំ្នពេញ នូវព្រះរាជអំណោយ៖ អង្ករចំនួន ១០៥តោន មីចំនួន ៤.៣០០កេសតូច ត្រីខចំនួន ៤.៣០០យួរ ទឹកសុទ្ធ ចំនួន ៦៥០កេស និងម៉ាស់ចំនួន ១២.០០០បន្ទះ នារសៀលថ្ងៃចន្ទ ១៥កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១៕
- អ្នកជំងឺកូវីដ១៩ មានគ្នា២នាក់ ទៅដើរផ្សារទំនើប AEON Maxvalu ExPress បឹងកេងកង១ អនុគណៈកម្មាធិការស្រាវជ្រាវកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅកាន់ផ្សារទំនើប AEON Maxvalu ExPress ផ្លូវ៥១ កែង ផ្លូវ៣៦០ សង្កាត់បឹង កេងកង១ ខណ្ឌបឹងកេងកង នៅថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២១ ចាប់ពីម៉ោង១៧:២៩ ដល់ម៉ោង១៧:៣៤ នាទីសូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ។ មូលហេតុអ្នកជំងឺកូវីដ១៩ មានគ្នា២នាក់ បានទៅកាន់ទីតាំងខាងលើនេះ ហើយបានប៉ះពាល់ទំនិញស្ទើរគ្រប់ទីកន្លែង។
- តំណាង WHO÷ កម្ពុជានៅតែមានសង្ឃឹម បើទោះជាតួលេខនៅកម្ពុជា ស្ថានភាពជំងឺកូវីដ-១៩ កំពុងឆ្លងខ្លាំងយ៉ាងណាក្តី អង្គការសុខភាពពិភពលោក (WHO) បានអះអាងថា កម្ពុជានៅតែមានសង្ឃឹម បើទោះជាតួលេខក្នុងពិភព លោក ក៏ដូច ជានៅកម្ពុជា បង្ហាញពីស្ថានភាពជំងឺកូវីដ-១៩ ដ៏អាក្រក់ក៏ដោយ។ នៅកម្ពុជា មានការកើនឡើងគួរឱ្យកត់សម្គាល់នូវករណីឆ្លងថ្មីនៅក្នុង រយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ដោយក្នុងនោះរយៈពេល ៧ថ្ងៃចុងក្រោយនេះ ចំនួនករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី មានចន្លោះពី ២៩១ ទៅ ៦៥៥ នាក់ក្នុងមួយថ្ងៃ។ លោកស្រីវេជ្ជបណ្ឌិត លី អៃឡេន តំណាងអង្គការសុខ ភាពពិភពលោកប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា «យើងដឹងថា វាមិនទាន់យឺតពេលទេក្នុងការបង្វែរស្ថាន ការណ៍ឱ្យល្អប្រសើរឡើងវិញបាន។ យើងនៅតែមានសង្ឃឹមជានិច្ច ដរាបណាកម្ពុជារួមគ្នាធ្វើសកម្មភាពជាធ្លុង មួយ ជាប្រជាជាតិមួយ និងសង្គមតែមួយដែលប្តេជ្ញាចិត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយសាមគ្គីភាព »។ ភស្តុតាងជាសកល នាពេលបច្ចុប្បន្ននេះ បង្ហាញថា ត្រូវមានធាតុផ្សំសំខាន់យ៉ាងហោចណាស់ចំនួនបី ដើម្បីអាចដោះ ស្រាយបញ្ហារាតត្បាតនៃជំងឺឆ្លងមួយនេះ ប្រកបដោយប្រសិទ្ធភាពបាន។ ទីមួយគឺថ្នាក់ដឹកនាំត្រូវតែបោះ ជំហានទៅមុខក្នុងការសម្រេចចិត្ត និងដាក់ចេញនូវវិធានការ ហើយទីពីរសង្គមទាំងមូលត្រូវតែចូលរួម និងទីបីពលរដ្ឋគ្រប់គ្នា ត្រូវប្រកាន់ខ្ជាប់ និងអនុវត្តតាមវិធា នការសុខភាពសាធារ ណៈទាំងអស់ដែលដាក់ចេញ។
- ធនាគារជាតិនៃកម្ពុជា ច្រានចោលព័ត៌មានថា ធនាគារជាតិ នៃកម្ពុជា ប្រកាសផ្តល់ជំនួយចំនួន៣.០០០.០០០ លោក គិត សុវណ្ណារិទ្ធ អគ្គនាយករងទី១នៃអគ្គនាយកដ្ឋានត្រួតពិនិត្យធនាគារជាតិនៃកម្ពុជាសូមប្រកាសច្រាន ចោលទាំងស្រុង ចំពោះព័ត៌មានដែលបានចុះផ្សាយក្នុងបណ្តាញសង្គមថា ធនាគារជាតិនៃកម្ពុជា ប្រកាសផ្តល់ជំនួយចំនួន ៣.០០០.០០០ ដែលឥឡូវបានចុះឈ្មោះដើម្បីចាប់ឆ្នោត។ លោកបញ្ជាក់ថា នេះជាករណីឆបោកទេ ធនាគារជាតិនៃ កម្ពុជា មិនដែលមានកម្មវិធីហ្នឹងទេគណនីហ្វេសប៊ុកនេះ មិនមែនជាគណនីហ្វេសប៊ុករបស់ធនាគារជាតិនៃកម្ពុជានោះទេ ហើយធនាគារជាតិ នៃកម្ពុជា មិនមានគណនីហ្វេសប៊ុកឈ្មោះ Cambodia bank ទេ ដូច្នេះសូមបងប្អូនប្រជាពល រដ្ឋមានប្រយ័ត្នប្រយែង កុំមានការចាញ់បោកឲ្យដោះ ព្រោះនេះជាករណីឆបោកទេ ។ ប្រភពពីទទក
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


