ព័ត៌មានថ្មី
- កងទ័ពជើងគោក ជួយដឹកស្បៀងអាហារចែកជូនពលរដ្ឋដែលមានជីវភាពខ្វះខាត ក្នុងអំឡុងបិទខ្ទប់រាជធានីភ្នំពេញ កងកម្លាំងទាហានជើងគោក នៃបញ្ជាការបញ្ជាការដ្ឋានទ័ពពិសេស ឆ័ត្រយោង៩១១បានបញ្ជូនកម្លាំងចំនួន២០៦នាក់រថយន្តប្រមាណជាង២០០គ្រឿង បានបន្តការដឹកជញ្ជូនស្បៀងអាហារទាំងនេះ ទៅចែកជូនដល់ប្រជាពលរដ្ឋនៅខណ្ឌចំនួន៤ក្នុងរាជធានីភ្នំពេញ។ ក្នុងនោះមាន ខណ្ឌពោធិ៍សែនជ័យ ខណ្ឌមានជ័យ ខណ្ឌចំការមននិងខណ្ឌបឹងកេង កង ហើយស្បៀងអាហារទាំងនេះ រួមមាន អង្ករ, មី, ទឹកត្រី, ទឹកស៊ីអ៊ីវ, និងត្រីខ ក្នុងនោះខណ្ឌពោធិ៍សែនជ័យ បានដឹកស្បៀងចែកជូនប្រជាពលរដ្ឋចំនួន៣៥០០គ្រួសារ និងខណ្ឌ មានជ័យចំនួន២៥០០គ្រួសារ ខណ្ឌបឹងកេងកង ចំនួន ៤៣០គ្រួសារ ខណ្ឌចំការមនចំនួន ៤០៤គ្រួសារ និងខណ្ឌ ដង្កោចំនួន១៤៤គ្រួសារផងដែរ។ អភិបាលរាជធានីភ្នំពេញ ឯ.ឧឃួង ស្រេង បានបញ្ជាឱ្យអាជ្ញា ធរខណ្ឌទាំង១៤ សហការឱ្យបានល្អជាមួយកងទ័ពជើង គោក នៃបញ្ជាការកងទ័ពជើងគោក ដើម្បីចែកជូនស្បៀង អាហារជូនទៅបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ទាំងអស់ នៅក្នុងរាជធានីភ្នំពេញ ក្នុងអំឡុងពេលនៃការបិទខ្ទប់រាជធានីភ្នំពេញ ដើម្បីបង្ការនិងទប់ស្កាត់នូវការរីករាលដា លជំងឺកូវីដ-១៩ ។ សកម្មភាពនេះ គេបានឃើញអភិបាល ខណ្ឌនីមួយៗចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញ បានសហ ការយ៉ាងល្អប្រសើរ ជាមួយនឹងកងកម្លាំងទ័ពជើងគោក ក្នុងការនាំស្បៀងអាហារទាំងនេះទៅចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ។ គួរបញ្ជាក់ថា កងទ័ពជើងគោកខបានប្រតិបត្តិការដឹកជញ្ជូនជំនួយសង្គមរបស់រាជរដ្ឋាភិបាលទៅចែកជូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញនេះធ្វើឡើងទៅតាមបទបញ្ជារបស់ […]
- ភ្ជួរដីចំការប៉ះមីនតោនដែលនៅសេសសល់ពីសម័យសង្គ្រាម (ខេត្តឧត្ដរមានជ័យ,ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១)៖បុរសម្នាក់ដែលជាអ្នកបើកបរត្រាក់ទ័រ បានរងរបួសស្រាលខណៈដែលកំពុងភ្ជួរដីចំការ ក៏ប៉ះចំមីនតោនមួយគ្រាប់ផ្ទុះ តែសំណាងល្អគ្រាន់តែរងរបួសស្រាល ដែលអាជ្ញាធរ និងសមត្ថកិច្ច អះអាងថា ជាមីនតោនដែលនៅសល់ពីសម័យសង្គ្រាមខ្មែរក្រហម(ប៉ុលពត) តំបន់អន្លង់វែង។ សមត្ថកិច្ចស្រុកអន្លង់វែង បានអោយដឹងថា ករណីផ្ទុះមីនតោននេះ បានកើតឡើងនៅវេលាម៉ោង៥ល្ងាច ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅចំណុចចំការមួយកន្លែង ខាងលិចភូមិចំងាយ២០០ម៉ែត្រ ក្នុងភូមិទំនប់ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលបណ្តាលអោយត្រាក់ទ័រ ១គ្រឿងរងការខូចខាតទាំងស្រុង និងអ្នកបើកបរត្រាក់ទ័រ ឈ្មោះ ឆាន ឡុង ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិថ្មី ឃុំត្រពាំងតាវ ស្រុកអន្លង់វែង រងរបួសស្រាល ។ តាមការបញ្ជាក់ពីសមត្ថកិច្ចបានប្រាប់ថា ករណីផ្ទុះមីនតោន ដែលគ្រាប់នៅសល់ពីសម័យសង្គ្រាមខ្មែរក្រហម ព្រោះនៅតំបន់អន្លង់វែង គឺជាសមរភូមិសង្គ្រាម ចុងក្រោយបង្អស់ ហើយក៏ជាភូមិសាស្រ្តមួយដែលសំបូរគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ ដែលគេច្នៃកប់ក្នុងដីជ្រៅ ហើយគ្រាប់យុទ្ធភ័ណ្ឌទាំងនោះដែលកប់ក្នុងដីជាច្រើនឆ្នាំក៏នៅមានប្រសិទ្ធិភាពផ្ទុះ បើទោះបីជាមានតំបន់មួយចំនួន គេអាស្រ័យផលធ្វើស្រែ ធ្វើចំការអស់រយៈពេលជាច្រើនឆ្នាំក្តី តែនៅពេលប៉ះចំគ្រាប់ទាំងនោះ នឹងមានគ្រោះថ្នាក់កើតឡើងគ្រប់ពេលវេលា។ ដោយ៖ផុន បេនផរ(កែសម្រួលដោយ […]
- ក្រសួងការងារននិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បញ្ជាក់ទីតាំង និងកាលបរិច្ឆទចាក់វ៉ាក់សាំងកូវីដ-១៩ (ស៊ីណូវ៉ាក់) ក្រសួងការងារននិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បញ្ជាក់ទីតាំង និងកាលបរិច្ឆទចាក់វ៉ាក់សាំងកូវីដ-១៩ (ស៊ីណូវ៉ាក់) ដូសទី ២ ជូនកម្មករនិយោជិត ក្នុងអំឡុងពេល នៃការផ្ទុះភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្ដាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។
- ករណីផ្ទុះការឆ្លងជំងឺកូវីដ១៩ នៅផ្សារស្ទឹងមានជ័យ (ចាស់) ករណីផ្ទុះការឆ្លងជំងឺកូវីដ១៩ នៅផ្សារស្ទឹងមានជ័យ (ចាស់) អ្នកពាក់ព័ន្ធ សរុបចំនួន ១៤ នាក់ ត្រូវបានរកឃើញ វិជ្ជមានមេរោគកូវីដ-១៩ (COVID-19) គិតត្រឹមថ្ងៃទី ២៥ ខែ មេសា ឆ្នាំ២០២១ វេលាម៉ោង ១០៖៣០ ព្រឹក។
- គ្រប់ទីផ្សារ ដេប៉ូចែកចាយភេសជ្ជៈ និងអាជីវកម្មដ្ឋានផ្នែកអាហារ-ភេសជ្ជៈគ្រប់ប្រភេទ ត្រូវបន្តផ្អាកជា បណ្ដោះអាសន្ននូវការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ គ្រប់ទីផ្សារ ដេប៉ូចែកចាយភេសជ្ជៈ និងអាជីវកម្មដ្ឋានផ្នែកអាហារ-ភេសជ្ជៈគ្រប់ប្រភេទ ត្រូវបន្តផ្អាកជា បណ្ដោះអាសន្ននូវការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ រយៈពេលពីរសប្ដាហ៍បន្ថែមទៀត គិតចាប់ពីថ្ងៃទី២៥ មេសា-៨ ឧសភា ២០២១
- សូមអនុមោទនាពិធីបុណ្យវិសាខបូជា ថ្ងៃទី១៥កើត ខែពិសាខ ព.ស ២៥៦៣ ការប្រារព្ធពិធីវិសាខបូជាគឺដើម្បីរំលឹកដល់ព្រឹត្តិការណ៍ដ៏ពិសេសចំនួន៣ដែលទាក់ទងនឹងព្រះសម្មាសម្ពុទ្ធ៊ ព្រឹត្តិការណ៍នោះគឺ ការប្រសូត ការត្រាស់ដឹង និងការចូលនិព្ពាន៕ #The_SEATV_Network #ទូរទស្សន៍អាសុីអាគ្នេយ៍ #The_SEA_Radio_FM106
- រដ្ឋបាលខេត្តកំពង់ធំ បានបន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ -១៩ចំនួន ០២នាក់ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ធំ បានបន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ -១៩ចំនួន ០២នាក់ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១
- ធ្វើសកម្មភាពលួចគាស់ផ្ទះ៣ដងជោគជ័យ គាស់លើកទី៤ត្រូវកម្លាំងអាវុធហត្ថក្របួចជាប់ (ខេត្តបន្ទាយមានជ័យ,ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១)៖លួចគាស់បាន៣ ដងជោគជ័យ គាស់លើកទី៤វាសនាអាក្រក់ ត្រូវកងរាជអាវុធហត្ថឃាត់ ខ្លួនបាននៅវេលាម៉ោង១រំលងអាធ្រាត្រឈានចូល ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ នៅចំណុចមុខផ្សារសុខស្រេង ស្ថិតក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត្រ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ លោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឲ្យដឹងថា៖ដោយមានពាក្យបណ្តឹងរបស់ឈ្មោះ ចេង រស់ទីតូស ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្ដីពីចោរលួចទ្រព្យសម្បត្តិរបស់ខ្លួន ។ លោកបានដឹកនាំកំលាំង១ក្រុមចុះស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះជា សុជាតិ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត និងដកហូតវត្ថុតាងជាសម្ភារៈសម្រាប់ធ្វើសកម្មភាពគាស់ទំលុះទំលាយមួយចំនួនធំ។ លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថា៖ជនសង្ស័យបានសារភាពថាខ្លួនធ្លាប់បានធ្វើសកម្មភាពលួចចំនួន៣លើកមកហើយដល់លើកទី៤បានធ្វើសកម្មភាពគាស់ទំលុះទំលាយទ្វារផ្ទះជនរងគ្រោះចូលលួចយកកុំព្យូទ័រ១គ្រឿង ទូរដាក់ឯកសារចំនួន៣ និងទូរដែកចំនួន១ តែពេលដែលខ្លួនកំពុងរៀបចំជញ្ជូនចេញមកក្រៅផ្ទះស្រាប់តែខ្លួនបានឮសម្លេងម្ចាស់ផ្ទះមកដល់ខ្លួនទៅពួននៅសំយាបផ្ទះត្រូវបានសម្ថកិច្ចឃាត់ខ្លួនបានតែម្ដង ។ វរសេនីយ៍ឯកម៉ែន ភិរម្យមេបញ្ជាការងកងរាជអាវុធហត្ថខេត្តទទួល ការងារ យុត្តិធម៌បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា៖ដោយផ្អែកលើ ពាក្យបណ្ដឹង និងចម្លើយសារភាពរបស់ជនសង្ស័យ ត្រូវបានលោក ឧត្តមសេនីយ៍ត្រី បោនប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបញ្ជា ឲ្យកំលាំងជំនាញបញ្ជូនទៅតុលាការដើម្បីដាក់ទោសទៅតាមច្បាប់៕ ដោយ៖ណុប […]
- សម្តេចតេជោ÷ កម្ពុជាត្រៀមខ្លួនជានិច្ចក្នុង ដើម្បីជួយមីយ៉ាន់ ម៉ា ត្រឡប់ទៅរកភាពប្រក្រីឡើងវិញ ក្នុងតួនាទី និងតាមទម្រង់ណាមួយ ចំពោះស្ថានការណ៍នៅមីយ៉ាន់ម៉ា សម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា កម្ពុជាប្រកាន់ខ្ជាប់គោលការណ៍ មិនជ្រៀតជ្រែកកិច្ចការផ្ទៃ ក្នុងផងគ្នា។ ការបញ្ជាក់របស់សម្ដេចតេជោ នាពេលនេះធ្វើឡើង នាកិច្ចប្រជុំកំពូលអាស៊ា នក្រៅផ្លូវការ នាទីស្នាក់ការថ្មី នៃលេខាធិការអាស៊ាន ក្នុងទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី រសៀលថ្ងៃទី ២៤ មេសានេះ។ សម្តេចតេជោ បន្តថា ក្នុង នាមជាគ្រួសារអាស៊ានតែមួយ កម្ពុជាបានតាមដានយ៉ាងយកចិត្តទុកដាក់ អំពីស្ថានការណ៍នៅមីយ៉ាន់ម៉ា ដែលកាន់តែមានសភាពស្រួចស្រាល និងស្មុគ្រស្មាញគួរឲ្យព្រួយ បារម្ភ។ កម្ពុជាគាំទ្រដល់តួនាទីសម្របសម្រួលរបស់ប្រធានអាស៊ាន ក៏ដូចជាអគ្គលេខាធិនការអាស៊ាន និងសមាជិកអាស៊ានផ្សេងទៀត ដែលអាចដើរតួនាទីជាបេសកជន ពិសេ ស របស់អាស៊ានក្នុងការ បង្កើតបរិយាកាសអនុគ្រោះ ដើម្បីជំរុញឲ្យមានការចរចាប្រកបដោយលក្ខណ:ស្ថាបនា ដើម្បីជួយមីយ៉ាន់ម៉ារដោះស្រាយវិបត្តិ និងទប់ស្កាត់កុំឲ្យស្ថានការណ៍ធ្លាក់កាន់តែដុនដាប ពោលគឺយើងអាចពិចារ ណាប្រើយន្តការអាស៊ានត្រីភាគី (ASEAN Troika) ដើម្បីជួយសម្របសម្រួលរវាងភាគីពាក់ព័ន្ធ ដើម្បីជំរុញការចរចាដោយស្ងាត់ៗ រវាងភាគីពាក់ព័ន្ធ។ ផ្ទុយទៅវិញបើមានការជួយសម្របសម្រួល នោះភាគីដែលកំពុងប្រឈមមុខដាក់ គ្នា អាចងាកមករកការដោះស្រាយដោយសន្តិវិធីវិញ ពោលគឺគ្មានភាគីណាចង់ឃើញការបង្ហូរឈាម និងបាត់បង់ជីវិតប្រជាជននោះទេ។ សម្តេចតេជោមានប្រសាសន៍សង្កត់ធ្ងន់ថា ក្នុងនាមជាសមាជិក នៃគ្រួសារអាស៊ាន កម្ពុជាត្រៀមខ្លួនជានិច្ចក្នុងការចូលរួមជាមួយប្រទេសអាស៊ានផ្សេងទៀត […]
- ផ្ទះជនជរាពីរនាក់ប្ដីប្រពន្ធត្រូវបានអគ្គីភ័យឆាបឆេះទាំងព្រលឹម (ខេត្តកំពង់ឆ្នាំង,ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១)៖ ផ្ទះជនចាស់ជរាពីរនាក់ ប្ដីប្រពន្ធត្រូវបានអគ្គីភ័យឆាបឆេះទាំងព្រឹកព្រលឹមខណៈដែលពួកគាត់ដុតសំរាមក្បែរផ្ទះបណ្ដាលឱ្យផ្កាភ្លើងហើរទៅប៉ះនឹងដំបូលផ្ទះក៏ឆាបឆេះតែម្តង ។ ហេតុការណ៍នេះបានកើតឡើងនៅព្រឹកថ្ងៃទី 24 ខែមេសា ឆ្នាំ 2021 នៅភូមិតាំងត្បែង ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ ។តាមការបញ្ជាក់ឲ្យដឹងពីសមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនចាស់ជរាជាម្ចាស់ផ្ទះខាងលើមានប្ដី ឈ្មោះភល ហ៊ាង អាយុ 79 ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ ។ ប្រភពដដែលបានបញ្ជាក់ថាគ្រួសារជនចាស់ជរាទាំងពីរនាក់ប្ដីប្រពន្ធមានប័ណ្ណក្រីក្រកម្រិត 1 ដែលអាចបញ្ជាក់ថាគ្រួសារនេះពិតជាជួបការលំបាកខ្លាំងណាស់រស់២នាក់ប្ដីប្រពន្ធនិងជាជនចាស់ជរាទៀតផង ។ មុនពេលកើតហេតុ ព្រឹកឡើងពួកគាត់ទាំងពីរនាក់ប្ដីប្រពន្ធបានបោសសំរាម នៅបរិវេណជុំវិញផ្ទះហើយក៏បានដុត សំរាមទាំងនោះចោល តែចៃដន្យអាក្រក់ក៏មានផ្កា ភ្លើងហើរទៅប៉ះនិងស្លឹកប្រក់ដំបូលផ្ទះបណ្ដាលឲ្យឆាបឆេះផ្ទះទាំងស្រុងតែម្តង ពុំអាច ជួយសង្គ្រោះបានទេដោយសារតែផ្ទះប្រក់ស្លឹកនិងបាំងជញ្ជាំងស្លឹក។ ចំពោះការខូចខាតគឺផ្ទះមានទំហំ 4 គុណ និង5ម៉ែត្រ ប្រក់ស្លឹក បាំងជញ្ជាំងស្លឹកក្រាល ក្តារ. ឆេះស្រូវអង្ករសរុប 100 គីឡូក្រាម.ប្រាក់ 10 ម៉ឺនរៀល.សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ និងឯកសារមួយចំនួនទៀត ។ ក្នុងហេតុការណ៍នោះរថយន្តពន្លត់អគ្គីភ័យទៅជួយសង្គ្រោះមិនទាន់ទេព្រោះតែផ្ទះឆេះលឿនពេក។ យ៉ាងនេះក្តីពុំមាននរណារងរបួសក្នុងហេតុការណ៍នោះឡើយ ៕ ដោយ៖ពៅ សុខហ៊ាន(កែសម្រួលដោយ […]
- រដ្ឋបាលខេត្តព្រះសីហនុបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមាន កូវីដ-១៩ សរុប៣៤នាក់ រដ្ឋបាលខេត្តព្រះសីហនុបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមាន កូវីដ-១៩ សរុប៣៤នាក់
- នៅថ្ងៃទី២៣ មេសា រដ្ឋបាលខេត្តកំពង់ធំរកឃើញអ្នកវិជ្ជ មានកូវីដ១៩ ចំនួន០២ករណី នៅភូមិតាំងស្ទោង ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ៖ ១. ឈ្មោះ ហង្ស ធួក ភេទស្រី អាយុ ៦៤ឆ្នាំ ២. ឈ្មោះ ឈិន ស៊ីណា ភេទស្រី អាយុ ២៩ឆ្នាំ (ធ្វើការនៅរោងចក្រស៊ីងគង់)
- អាជ្ញាធរខេត្តកំពង់ស្ពឺ សម្រេចផ្អាកបណ្ដោះអាសន្ន ផ្សារត្រែងត្រយឹង និងផ្នែកមួយចំនួននៃតូបលក់បន្លែ ក្នុងផ្សារត្រពាំងក្រឡឹង ស្ថិតនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ អាជ្ញាធរខេត្តកំពង់ស្ពឺ សម្រេចផ្អាកបណ្ដោះអាសន្ន ផ្សារត្រែងត្រយឹង និងផ្នែកមួយចំនួននៃតូបលក់បន្លែ ក្នុងផ្សារត្រពាំងក្រឡឹង ស្ថិតនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
- កម្ពុជា បន្តរកឃើញអ្នកឆ្លងថ្មី ៦៥៥នាក់ទៀត និងជាសះ ស្បើយ២២៤នាក់ គិតរយៈពេលជាង២ ខែ នៃព្រឹត្តិការណ៍ ២០ កុម្ភៈ ថ្ងៃនេះគឺជាថ្ងៃដែលកម្ពុជា រកឃើញអ្នកឆ្លងថ្មីកូវីដ-១៩ ច្រើនជាងគេបំផុត រហូតដល់៦៥៥នាក់ទៀតដែល ករណីឆ្លងសហគម ន៍ ៦៥៤ នាក់ និងអ្នកដំណើរពីបរទេស០១នាក់។ គិតត្រឹមព្រឹក ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ អ្នកឆ្លងសរុប ៨៨៤៨ នាក់ អ្នកជាសះស្បើយ ៣១៤៨ នាក់ អ្នកកំពុងព្យាបាល៥៦៣៣ នាក់ អ្នកស្លាប់៦១ នាក់៕
- ខ្យល់កន្ត្រាក់បណ្ដាលឲ្យការ៉ាស់ជួសជុលរថយន្ត១ខ្នង របស់ប្រជា ពលរដ្ឋក្នុងស្រុកបាកាន ដួលរលំខូចខាតសម្ភារៈមួយចំនួនធំ (ខេត្តពោធិ៍សាត់,ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១)៖ ការ៉ាស់ជួសជុល រថយន្ត១ខ្នង ត្រូវបានខ្យល់កន្ត្រាក់បណ្តាលឱ្យដួលរលំទាំងស្រុង និងខូចខាតសម្ភារៈមួយចំនួនធំ តែសំណាងមិនបណ្តាលឱ្យរងគ្រោះ ថ្នាក់ដល់អាយុជីវិតមនុស្សឡើយ។ ហេតុការណ៍នេះ បានកើតឡើងនាវេលាម៉ោង ៥ និង២៥នាទីល្ងាច ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ នៅភូមិក្រពើរោទ៍ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។ អាជ្ញាធរបានឱ្យដឹងថា នាវេលាម៉ោងកើតហេតុ មានករណីគ្រោះធម្មជាតិ (ខ្យល់កន្ត្រាក់) បណ្តាលឱ្យដួលរលំការ៉ាស់ជួសជុលរថយន្ត ១ខ្នង ទំហំ១១មx ៣៣ម កម្ពស់ ៩ម ធ្វើអំពីដែក ប្រក់ស័ង្កសី ខូចខាតទាំងស្រុង។ ជាមួយគ្នានោះជញ្ជាំងរោងជួសជុលរថយន្ត ក៏បានធ្លាក់សង្កត់ផ្ទះ១ខ្នង ទំហំ ៥ម x ៨ម ធ្វើអំពីឈើ ជញ្ជាំងក្តារ ដំបូលស័ង្កសី សង់ផ្ទាល់ដី នៅពីខាងកើតរោង របស់ឈ្មោះ ងិន ចាន់នីសា ភេទស្រី អាយុ២៥ឆ្នាំ បណ្តាលឱ្យខូចខាតសម្ភារៈមួយចំនួនទៀតផងដែរ។ សេចក្តីរាយការណ៍បន្តថា ម្ចាស់ការ៉ាស់ជួសជុលរថយន្តនោះ មានឈ្មោះ ឡេង សុខចាន់ […]
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


