ព័ត៌មានថ្មី
- អ្នកជំងឺកូវីដ-១៩ បានទៅដើរផ្សារប៉េសេ នៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន២ ប្រជាពលរដ្ឋដែលបានទៅកាន់ផ្សារប៉េសេ ដែលមានទីតាំងស្ថិតនៅលើផ្លូវលេខ ៣៧១ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ សូមដាក់ ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ។
- អ្នកប្រមូលសេវាថ្លៃសំរាមប្រចាំថ្ងៃ ពីអ្នករត់រថយន្តឈ្នួលនៅផ្សារដើមគ ឆ្លងជំងឺកូវីដ-១៩ គណៈកម្មការស្រាវជ្រាវកូវីដ-១៩ បានអំពាវនាវដល់ ប្រជា ពលរដ្ឋ ដែលជាអ្នករត់រថយន្តឈ្នួល ទាំងអស់នៅ ចំណត រថយន្ត ផ្សារដើមគ និងអ្នកពាក់ព័ន្ធទាំងអស់ជាមួយ អ្នកប្រមូលសេវាថ្លៃសំរាមប្រចាំថ្ងៃចំណត រថយន្តផ្សារដើមគ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី ១៥ ខែមេសា ឆ្នាំ២០២១ សូមដាក់ ខ្លួនឯងនៅដាច់ដោយឡែក និងធ្វើចត្តាឡីស័ក១៤ថ្ងៃ ដោយ សារអ្នកជំងឺកូវីដ-១៩ គឺជាអ្នកប្រមូលសេវាថ្លៃសំរាមប្រចាំថ្ងៃ ពីអ្នករត់រថយន្តឈ្នួល នៅទីតាំងខាងលើនេះ។ ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ ក្អក កណ្ដាស់ ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ កូវីដ១៩ (COVID-19)៕
- រថយន្តលក់ទំនិញចាំបាច់ចំនួន៦គ្រឿង នៃក្រុមការងារក្រសួងពាណិជ្ជកម្ម បានចេញទៅក្នុងតំបន់ក្រហម ដើម្បីលក់ទំនិញជូនពលរដ្ឋ ក្រសួងពាណិជ្ជកម្ម សូមជម្រាបជូនបងប្អូនដែលរស់នៅតំបន់ក្រហមបានជ្រាបថាថ្ងៃនេះ មានរថយន្តចំនួន៦គ្រឿងបានចេញទៅហើយនៅក្នុងតំបន់ក្រហម។ បរិមាណទំនិញលើឡានមានគ្រប់គ្រាន់សំរាប់ការផ្គត់ផ្គង់លក់។ ទំនិញមានអង្ករ, ទឹកត្រី ទឹកស៊ីអីវ ត្រីខកំប៉ុង និងមី។ ប្រជាជនអាចទាក់ ទងតាមអាជ្ញាធរមូលដ្ឋាន ពិសេសក្រុមល្បាតប្រជាកាពារដែលនៅជិតៗផ្ទះ ដើម្បីសុំអោយជួយសំរបសំរួលការទិញនិងជញ្ជូនដាក់អោយដល់ផ្ទះ។ ទីតាំងលក់ក្នុងតំបន់ក្រហមទាំងប្រាំមួយកន្លែង៖ ១.នៅជាប់តេលាម៉ាត និងចូលតាមច្រកស្ថានីយប្រេងPTT ផ្លូវស្ទឹងមានជ័យ ចន្លោះផ្សារស្ទឹងមានជ័យចាស់ និងផ្សារស្ទឹងមានជយ័ថ្មី ២. ច្រមុះជ្រូកស្ទឹងមានជ័យ ទល់មុខប៉េអឹម ៣. ផ្សារត្រពាំងថ្លឹង ៤. ផ្សារឯករាជ្យ ៥. ទល់មុខក្រុមហ៊ុនហុងដា ៦. នៅផ្ទះឡ លើផ្លូវវ៉េងស្រេង សូមទំនាក់ទំនងលេខទូរស័ព្ទ៖ ១. 010248701 ចំណាប់ ២. 017251724 សុខ នាង ៣. 078450550 ភា រុណ ៤. 093 937877 ណែត ម៉ូនីកា ៥. 077 74 41 11 កៅ ស៊ីថា […]
- ឯ.ឧ ហ៊ុន ម៉ាណែត÷ ក្រុមការងារពេទ្យស្ម័គ្រចិត្ត រៀបចំមណ្ឌលព្យាបាលកូវីដ-១៩ កម្រិតស្រាលមួយទៀត នៅខណ្ឌដង្កោ បន្ទាប់ពីបញ្ចប់ការរៀបចំមណ្ឌលព្យាបាលកូវីដ១៩ កម្រិតស្រាលនៅកោះពេជ្រជំហានទី២ ដែលបង្កើនចំនួនគ្រែសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ នៅមណ្ឌលកោះពេជ្រដល់ប្រមាណ ជិត២៦០០គ្រែ ក្រុមការងារបានបន្តទៅរៀប ចំមណ្ឌលព្យាបាលជំងឺកូវីដ១៩ មួយកន្លែងទៀតនៅ ក្នុងខណ្ឌដង្កោ ដើម្បីត្រៀមទទួលព្យាបាលអ្នកជំងឺកូវីដ-១៩ ក្នុងករណីមានតម្រូវការចាំបាច់។ នេះជាការបញ្ជាក់របស់ឯកឧត្តម ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃពុធនេះ។ ឯ.ឧ ហ៊ុន ម៉ាណែត សង្ឃឹមថា ការឆ្លងរីករាលដាលនៃជំងឺ កូវីដ១៩ នឹងត្រូវបញ្ចប់នៅក្នុងពេលឆាប់គ្រប់មុខ ហើយទី តាំងដែលយើងរៀបចំទាំងនេះ នឹងមិនមានតម្រូវការប្រើ ប្រាស់នោះទេ។ ប៉ុន្តែទោះជាយ៉ាងណា ក៏យើងនឹងខិតខំប្រឹងប្រែង រៀបចំមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ទាំងនេះឲ្យបានឆាប់ រហ័សនិងបានល្អ ក្នុងករណីមានតម្រូវការចាំ បាច់ក្នុងការទទួលព្យាបាលបងប្អូនប្រជាពលរដ្ឋដែលឆ្លងជំងឺកូវីដ១៩។ ឯ.ឧ ហ៊ុន ម៉ាណែត អំពាវនាវបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមក្នុងការអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល (៣កុំ ៣ ការពារ) ក៏ដូចជាក្នុងការទទួលចាក់វ៉ាក់សាំងការ ពារជំងឺកូវីដ១៩ និងការគោរពគោលការណ៏អនុវត្តក្នុងការបិទខ្ទប់មួយរយៈពេលខ្លី ដើម្បីយើងរួមគ្នាទប់ស្កាត់ការរីករាលដាលនិងឈានដល់ការបញ្ចប់ជំងឺកូវីដ១៩ នៅក្នុងប្រទេសរបស់យើងបានឆាប់ រហ័ស៕
- ក្រសួងពាណិជ្ជកម្ម ប្រកាសដាក់ឲ្យប្រើប្រាស់ទីផ្សារអនឡាញ ក្រសួងពាណិជ្ជកម្ម សម្រាប់គ្រឿងឧបភោគបរិភោគចាំបាច់ ក្រសួងពាណិជ្ជកម្ម ប្រកាសដាក់ឲ្យប្រើប្រាស់ទីផ្សារអនឡាញ ក្រសួងពាណិជ្ជកម្ម សម្រាប់គ្រឿងឧបភោគបរិភោគចាំបាច់ ក្នុងអំឡុងពេល បិទខ្ទប់ភូមិសាស្រ្ត រាជធានីភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្តាល។
- សម្តេចតេជោ នឹងចេញដំណើរទៅហ្សាកាតា នៅម៉ោង១៣ រសៀល ថ្ងៃ២៣ មេសា ដោយសារតម្រូវការនៃ វិធានការសុខាភិបាលរបស់ឥណ្ឌូនេសុី ដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន។ សម្តេចតេជោ សម្រេចចេញដំណើរទៅហ្សាកាតា នៅម៉ោង១៣ រសៀល ថ្ងៃ២៣មេសា ២០២១។ ដូចនេះសម្តេច នឹងត្រូវធ្វើតេស្តនៅថ្ងៃស្អែក ២២ មេសា ២០២១ នៅកម្ពុជានិងធ្វើតេស្តម្តងទៀតនៅឥណ្ឌូនេសុី ថ្ងៃ២៣ មេសា ២០២១។ ដើម្បីធានាសុវត្តិភាពសម្រាប់មេដឹកនាំមុនចូល ប្រជុំត្រូវធ្វើតេស្តទាំងអស់គ្នា រាប់ទាំងប្រធានាធិបតីឥណ្ឌូនេសុីផងដែរ៕
- គិតត្រឹមថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខា ភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារ កូវីដ-១៩ គិតត្រឹមថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខា ភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារ កូវីដ-១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១,២៧៧, ៦៨៨នាក់។
- អាជ្ញាធរខណ្ឌទួលគោក សម្រេចផ្អាកជាបណ្ដោះអាសន្នមូលដ្ឋានផ្សារដេប៉ូ ក្នុងសង្កាត់ផ្សារ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ អាជ្ញាធរខណ្ឌទួលគោក សម្រេចផ្អាកជាបណ្ដោះអាសន្នមូលដ្ឋានផ្សារដេប៉ូ ក្នុងសង្កាត់ផ្សារ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយសារប៉ុន្មានថ្ងៃចុងក្រោយនេះមានអាជីវករ និងពលរដ្ឋបានឆ្លងវីរុសកូវីដ-១៩។
- មេបញ្ជាការកងទ័ពជើងគោក បញ្ជូនកម្លាំងចូលរួមក្នុងការដឹកជញ្ជូនស្បៀង ជូនប្រជាពរដ្ឋដែលរស់នៅក្នុងតំបន់បិទខ្ទប់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានបញ្ជូនកម្លាំងទ័ព និងរថយន្តដឹកជញ្ជូន ចូលអន្តរាគមន៍ ដឹកជំនួយសង្គមរបស់រាជរដ្ឋាភិបាលចែកជូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបនបិទខ្ទប់ដោយសហការជាមួយសាលារាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះទៅ។ ឯកឧត្តម ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា កម្លាំង ដែលបញ្ជូនជំហានដំបូង ប្រើប្រាស់កម្លាំងបញ្ជាការដ្ឋានទ័ពពិសេស ចំនួន២០០នាក់ និងកងពលតូចដឹកជញ្ជូនលេខ៩០ ប្រើប្រាស់រថយន្ត២០គ្រឿង។ សូមរំលឹកជូនថា កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចស្តីពីការបិទខ្ពប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តា ល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវដ-១៩។ ការចេញសេចក្តីសម្រេនេះ ដោយសារស្ថានភាពជំងឺកវីដ-១៩ នៅកម្ពុជា មានភាពកាន់តែធ្ងន់ធ្ងរ។ ជាមួយនឹងការអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល កង ទ័ពបានចូលរួមយ៉ាងសកម្ម ក្នុងសកម្មភាពទប់ស្កាត់ការីករាលដាល់នៃជំងឺកូវីដ១៩នេះតាំងពីដំបូងមក។ ការចូលរួមដូចជា ការពារទប់ស្កាត់លំហូរពលករមកពីប្រទេសថៃ ការដឹកជញ្ជូនពលករនិងប្រជាពលរដ្ឋ ត្រឡប់ពីប្រទេសថៃ ទៅ កាន់ខេត្តគោលដៅ ចូលរួមការពារនៅបរិវេណមណ្ឌលចត្តា ឡីស័ក ការចូលរួមក្នុងការចាក់វ៉ាក់សាំង ការចូលរួមរៀបចំមន្ទីពេទ្យសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ការចូលរួមបាញ់ថ្នាំសម្លាប់មេរោគនៅទីសារធារណៈនិងឯកជន និងចូលរួមការពារតំបន់បិទខ្ទប់ផងដែរ៕
- លោកឧត្តមសេនីយ៍ សិទ្ធិ ឡោះ ដឹកនាំកំលាំងនគរបាល១ក្រុម ចុះត្រួតពិនិត្យនិងពង្រឹងតាមព្រំដែនទប់ស្កាត់បទល្មើសនានា ពិសេសមេខ្យល់នាំពលករចំណាកស្រុក (ខេត្តបន្ទាយមានជ័យ,ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១)៖ លោកឧត្តម សេនីយ៍ ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកំលាំងនគរបាល១ក្រុមចុះធ្វើការត្រួតពិនិត្យនិងពង្រឹងការងារតាមបន្ទាត់ព្រំដែនទប់ស្កាត់រាល់បទល្មើសផ្សេងៗ ពិសេសមេខ្យល់នាំពលករចំណាកស្រុកចេញទៅរកការងារធ្វើនៅប្រទេសថៃដោយខុសច្បាប់ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត និងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដើម្បីការពារសន្តិសុខ សុវត្ថិភាព សាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋរស់នៅតាមបន្ទាត់ព្រំដែន។ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះបានប្រាប់ឲ្យដឹងថា៖ ការចុះត្រួតពិនិត្យតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃនេះ គឺជាការលើកទឹកចិត្តដល់ កងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោក ដែលកំពុងឈរជើងការពារតាមគោលដៅនិងបានជំរុញឲ្យកម្លាំងទាំងអស់ត្រូវទប់ស្កាត់បទល្មើសគ្រប់ប្រភេទពិសេសត្រូវ ចាត់វិធានការឲ្យបានតឹងរ៉ឹង ចំពោះបងប្អូនប្រជាពលរដ្ឋចំណាកស្រុក ដើម្បីចូលរួមទប់ស្កាត់ ការចម្លងរីករាលដាល នៃជំងឺកូវីដ.១៩ ។ ជាមួយគ្នានោះដែរ លោកក៏បានណែនាំដល់កងកម្លាំងទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ល្បាតត្រួតពិនិត្យក្នុងភូមិសាស្ត្រខ្លួនទទួលខុសត្រូវ ទប់ស្កាត់ឲ្យខាងតែបានចំពោះការលួចឆ្លងដែនដោយខុសច្បាប់របស់ពលករខ្មែរនិងស្រាវជ្រាវរកឲ្យឃើញមុខសញ្ញាមេខ្សល់ដែលនាំឆ្លង ដែន ចំពោះពលករខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃ ត្រូវពិនិត្យវាស់កំដៅនិងនាំគាត់ទៅធ្វើចត្តាឡីស័កតាមមណ្ឌល ដើម្បីត្រួតពិនិត្យរកមេរោគកូវីដ១៩។ ទន្ទឹមនោះផងដែរ ទោះជាស្ថិតនៅក្នុងស្ថានភាពណាក៏ដោយ ត្រូវតែរក្សាសុខភាព និងមានអនាម័យខ្ពស់ ដូចជាលាងដៃនិងសាប៊ូ អាលកុល ឬជែល និងពាក់ម៉ាស់ រក្សាគំលាត ព្រោះវាជាកិច្ចការចម្បង ដែលត្រូវ អនុវត្តដើម្បីខ្លួនយើង គ្រួសារយើង និងសង្គមជាតិយើង និង […]
- កម្ពុជា ចុះហត្ថលេខាជាមួយ ក្រុមហ៊ុនជប៉ុនអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់ ក្នុងរាជធានីភ្នំពេញ ឯកឧត្តម អ៊ឹង រចនា ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន នៅថ្ងៃទី២០ ខែមេសា បានចូល រួមក្នុងនាមមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ចុះហត្ថលេខាលើកិច្ចសន្យាសាងសង់គម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ ជាមួយនឹងក្រុមហ៊ុន Kubota Metawater Joint venture បន្ទាប់ពីក្រុមហ៊ុននេះបានទទួលជោគជ័យក្នុងការដេញថ្លៃគម្រោងខាងលើ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ កន្លងទៅ៕
- ប្រជាពលរដ្ឋចំនួន៦០០គ្រួសារ ក្នុងតំបន់ក្រហម ក្នុង សង្កាត់បឹងស្រឡាង ទទួលអំណោយសង្គ្រោះ បងប្អូនប្រជាពលរដ្ឋចំនួន៦០០គ្រួសារដែលរស់នៅក្នុងតំបន់ក្រហម ក្នុងភូមិ១៤-១៦-១៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលមានឆ្លងរីករាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ១៩ បានទទួលអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក្រោមអធិបតី ភាពលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា- ព្រឹទ្ធស ភា និងអធិការកិច្ច។ អំណោយរួមមាន អង្ករ២៥គីឡូ មីមួយកេស ទឹកសុីអុីវមួយយួរ ទឹកត្រីមួយយួរ ក្នុងមួយគ្រួសារ៕
- មន្ត្រីយោធាម្នាក់ ត្រូវសមត្ថកិច្ចចាប់ដាក់ខ្នោះ បន្ទាប់ពីបើកម៉ូតូបុកប៉ារ៉ាស់បិទខ្ទប់នៅគោលដៅរង្វង់មូលតាព្រហ្ម ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរ បាលរាជធានីភ្នំពេញ បានបញ្ជាក់ថា បុរសម្នាក់ឈ្មោះ ខៀវ ចាន់សុភក្ត្រា អាយុ៣១ឆ្នាំ ត្រូវបានសមត្ថកិច្ចនៃអធិការខណ្ឌជ្រោយចង្វារឃាត់ខ្លួននៅព្រឹកថ្ងៃ២០ ខែមេសា ឆ្នាំ២០២១ ដោយការបើកបរម៉ូតូបុកប៉ារ៉ាស់បិទខ្ទប់នៅគោលដៅរង្វង់មូលតាព្រហ្ម ខណ្ឌជ្រោយចង្វារ ដោយបានជេរប្រមាថ និងវាយបង្ករបួសស្នាមមកលើសមត្ថកិច្ច។ ពេលនេះសមត្ថកិច្ចកំពុងតែនាំខ្លួនមកអធិការខណ្ឌដើម្បីធ្វើការសាកសួរ និងរៀប ចំសំណុំឯកសារបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ៕
- សម្ដេចតេជោ ហ៊ុន សែន ណែនាំឲ្យអាជ្ញាធរចាត់ចែងជា បន្ទាន់ ដើម្បីចែកជំនួយសង្គ្រោះបន្ទាន់ ពលរដ្ឋក្រីក្រ និងមានការលំបាកក្នុងជីវភាព នៅក្នុងតំបន់ក្រហម បើតាមសេចក្តីណែនាំបន្ទាន់មួយលើវិធានការលម្អិត ដើម្បីរឹតបណ្តឹងការអនុវត្ត ក្នុងអំឡុងពេលបិទខ្ទប់ (LOCKDOWN) រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ ២០២១នេះសម្តេចតេជោ ហ៊ុន សែន បានណែនាំឲ្យអាជ្ញាធរ អនុវត្តវិធានការបិទខ្ទប់ ត្រូវចាត់ចែងជាបន្ទាន់ ដើម្បីចែកចាយនូវជំនួយសង្គ្រោះបន្ទាន់ រួមមាន អង្ករ មី ត្រីខកំប៉ុង ទឹកត្រី និងទឹកស៊ីអីវ ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ ប្រជាពលរដ្ឋក្រីក្រ និងមានការលំបាកក្នុងជីវភាព នៅក្នុងតំបន់ក្រហមុំ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ក៏បានណែនាំឲ្យក្រសួងពាណិជ្ជកម្ម ត្រូវរៀបចំសម្របសម្រួលជា បន្ទាន់ ឲ្យមានការផ្គត់ផ្គង់ ដឹកជញ្ជូន និងចែកចាយស្បៀង ព្រមទាំងគ្រឿងឧបភោគបរិភោគ ដែលចាំបាច់ផ្សេងទៀត ដើម្បីលក់ឲ្យប្រជាពលរដ្ឋរស់នៅក្នុងតំបន់បិទខ្ទប់ ដែលចាត់ទុកជា តំបន់ក្រហម។ ក្រសួងពាណិជ្ជកម្ម ត្រូវរៀបចំសម្របសម្រួលជាបន្ទាន់ ឲ្យមានការផ្គត់ផ្គង់ ដឹកជញ្ជូន និងចែកចាយស្បៀង រួមមាន អង្ករ មី ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអីវ និងទឹកបរិសុទ្ធ ព្រមទាំងគ្រឿងឧបភោគបរិភោគ ដែលចាំបាច់ផ្សេងទៀត […]
- រាជរដ្ឋាភិបាល ចេញសេចក្ដីណែនាំលម្អិតអំពី ការរឹតបន្ដឹងវិធានការបិទខ្ទប់ (Lockdown) ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជម្ងឺCOVID រាជរដ្ឋាភិបាល ចេញសេចក្ដីណែនាំលម្អិតអំពី ការរឹតបន្ដឹងវិធានការបិទខ្ទប់ (Lockdown) ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជម្ងឺCOVID
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


