ថ្ងៃ សៅរ៍ ទី២៣ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • សត្វប្រើសមួយក្បាល បានងាប់ដោយសារជាប់អន្ទាក់ព្រានក្នុងព្រៃសង្ឃរុក្ខវ័ន នៅខេត្តឧត្តរមានជ័យ ឧត្តរមានជ័យ៖ សត្វប្រើសញីមួយក្បាលទៀត ត្រូវបានគេប្រទះឃើញស្លាប់បាត់បង់ជីវិតគួរអោយសោកស្តាយ ក្រោយ ពីបានជាប់អន្ទាក់ព្រាន នៅក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័នស្ថិតក្នុងសង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ព្រះតេជគុណអែម សូអាន បានមានសង្ឃដីកាអោយ ដឹងនៅថ្ងៃទី០៥ខែមេសាឆ្នាំ២០២១នេះថា៖អន្ទាក់គឺជាអាវុធមួយប្រភេទដែលព្រានបានដាក់បង្កប់ក្នុងព្រៃ ដើម្បីចាប់យកសត្វ យ៉ាងណាមុិញសត្វប្រើសញីមួយក្បាលបានដាច់ពីអន្ទាក់ជើងមុខផ្នែកខាងស្តាំ បានរត់មកដេកស្លាប់នៅមាត់ទឹកអន្លង់កញ្ជៀង ភូមិឈូកមាស សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ព្រះអង្គបានមានសង្ឃដីកាអោយដឹងទៀតថា៖ការប្រទះ ឃើញសត្វប្រើសស្លាប់នេះ គឺដោយសារអ្នកកង្វាលគោបីនាក់តានិងចៅ ហើយក៏បានមកផ្តល់ពត៌មានដល់ព្រះសង្ឃ និងគណៈកម្មការសង្ឃសហគមន៍រុក្ខាវ័ន ព្រះសង្ឃ គណៈ កម្មការ លោកគ្រូ ប៊ុន សាលួត និងកម្លំាងប្រតិបត្តការសឹករងខេត្តបានចុះទៅមើលនិងយកគោយន្តទៅដឹកសពសត្វប្រើសនោះមកធ្វើពិធីបង្សុកូលនិងបញ្ចុះនៅបរិវេណទីស្នាក់ការកណ្តារបស់សង្ឃសហគមន៍រុក្ខាវ័ន នៅវេលាម៉ោងបួនល្ងាច៕
  • ក្រសួងត្រៀមចាក់វ៉ាកសាំងកូវី១៩ជូនកម្មករ-និយាជិតប្រមា ណ១០ម៉ឺននាក់ ចាប់ពីថ្ងៃទី៧ មេសា នេះតទៅ ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ថា ក្រសួងសុខាភិបាល បានត្រៀមទុកវ៉ាក់សាំងការពារជំងឺកូវីដ -១៩ សម្រាប់ចាក់ជូនដល់កម្មករ-និយាជិត ប្រមាណ១០ ម៉ឺននាក់ ក្នុងដំណាក់កាលដំបូងដែលនឹងចាប់ផ្តើមចាក់នៅថ្ងៃទី ៧ ខែមេសា ឆ្នាំ២០២១ តទៅ។ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈ កម្មការចំពោះកិច្ចសម្រាប់ចាក់វ៉ាក់សាំងកូវីដ ១៩ ក្នុងក្រប ខ័ណ្ឌទូទាំងប្រទេស បានបញ្ជាក់ថា៖ «គម្រោងនៃការចាក់របស់យើង គឺទៅលើមនុស្សចំនួន ៧៤៥ ០០០ នាក់ ហើយក្នុងនោះចំនួន ១០ម៉ឺននាក់ គឺជាកម្មករ-និយោជិត ដែលយើងបានត្រៀមវ៉ាក់សាំងទុកសម្រាប់ពួកគាត់រួចហើយ ទោះបីជាចំនួននេះ មិនទាន់គ្រប់ដល់ចំនួនកម្មករទាំងអស់ក៏ដោយ តែយើងនឹងផ្តល់ដល់ពួកគាត់ជាបន្តនៅពេលមានវ៉ាក់សាំងមកដល់ពេលបន្ទាប់ទៀត»។ លោកស្រី ឱ វណ្ណឌីន ក៏បញ្ជាក់ផងដែរថា វ៉ាក់សាំង គឺជាកងកម្លាំងសម្រាប់ជួយការពារអាយុជីវិតរបស់មនុស្ស ជួយបង្កើតនូវកងការពារសម្រាប់វាយបកទៅនឹងវីរុសកូវីដ-១៩។ «ផលប្រយោជន៍របស់វ៉ាក់សាំងនេះ គឺធំធេងណាស់។ ដូចនេះ ខ្ញុំសុំឱ្យបងប្អូន កម្មករ-កម្មការិនីរបស់យើងយល់ពីបញ្ហានេះ ខណៈនៅបណ្តាប្រទេសនានាគេចង់បានវ៉ាក់សាំងទៅចាក់ណាស់ ចំណែកប្រទេសយើង មានការផ្តល់ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ គឺដើម្បីសុខភាពរបស់ប្រជាពលរដ្ឋកម្ពុជាទាំងអស់គ្នាគ្មានពីជំងឺកូវីដ ១៩»៕
  • ផ្ទុះមីនតោន នៅស្រុកសាលាក្រៅ បង្កឱ្យអ្នកបេីកបររបួស ធ្ងន់ ឯកឧត្តមហេងរតនាអគ្គនាយកស៊ីម៉ាក់បានបង្ហោះនៅលើហ្វេសប៊ុក នៅថ្ងៃទី០៥ ខែមេសាថា មានករណីផ្ទុះមីនតោនចំពោះត្រាក់ទ័រភ្ជួដីចំការដំឡូងមី លាន់សំឡេងផ្ទុះកកេីក នៅភូមិអូររអិល​ ឃុំស្ទឹងកាច់​ ស្រុកសាលាក្រៅ​ ខេត្តប៉ៃលិន​ កាលពីវេលាម៉ោងប្រមាណ១០ព្រឹកថ្ងៃទី០៣​ ខែមេសា​ ឆ្នាំ​២០២១​។ ប្រជាពលរដ្ឋក្នុងភូមិនាំគ្នារត់ស្ទុះស្ទាទៅរកកន្លែងសំឡេងផ្ទុះឡេីងនោះ​ ដេីម្បីជួយសង្គ្រោះ​ ដែលឃេីញថាករណីផ្ទុះគ្រាប់មីនតោននេះ​ បានបង្កឱ្យរបួសអ្នកបេីកបរ​ត្រាក់ទ័រម្នាក់​ និងខូចខាតត្រាក់ទ័រមួយគ្រឿង។ ប្រជាពលរដ្ឋជាម្ចាស់ដីបានរៀបរាប់ថាដីចំការដំឡូងនេះបានប្រេីប្រាស់ជាង២០ឆ្នាំមកហេីយ។ នេះជាសំណល់គ្រាប់ មីនតោនពីសង្គ្រាម​ ព្រោះថាទឹកដីនេះជាសមភូមិប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញអស់រយ:ពេលជិត៣០ឆ្នាំ។ ឯកឧត្តមអគ្គ នាយកស៊ីម៉ាក់ បានបញ្ជាក់ថា ទីតាំងកន្លែងផ្ទុះនេះ​ មិនមានកំ ណត់ត្រាក្នុងផែនទី ទិដ្ឋន័យចំការមីនថ្នាក់ជាតិនោះទេ​ ដែលកត្តា ឯ,ឧ បានណែនាំឱ្យកំលាំងសុីម៉ាក់ នៅទិសខេត្តប៉ៃលិន និងសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យវាយតម្លៃ និងបោសសំអាតជូនប្រជាពលរដ្ឋតាមសំនូមពរចាំបាច់​ ក្នុងការការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានតាមជាក់ស្តែងនិងធ្វេីបច្ចុប្បន្នបញ្ហាតំបន់គំរាមកំ ហែងដោយសារមីនឱ្យបានច្បាស់លាស់ផងដែរ៕
  • ព្រះសិរព្រះនារាយណ៍ធ្វើពីថ្មភក់មួយបំណែក ត្រូវបានរកឃើញនៅប្រាសាទត្រពាំងផុង ព្រះសិរព្រះនារាយណ៍មួយបំណែកខាងស្តាំត្រូវបានក្រុម ការនងារជួសជុលប្រាសាទត្រពាំងផុងប្រទះឃើញនៅខាងក្នុងតួប៉មកណ្តាលនៃប្រាសាទនេះ។ បំណែកព្រះសិរធ្វើពីថ្មភក់ដែលមានកម្ពស់៣៨ស.ម ទទឹង២០ស.ម និងកម្រាស់ ១៨ស.មនេះ មានព្រះភក្ត្រមួយចំហៀងខាងស្តាំ ដែលនៅលើព្រះភក្ត្រនោះ មានសល់ទ្រនុងចិញ្ចើម ព្រះនេត្រ ចុងច្រមុះ បបូរមាត់បន្តិច និងស្លឹកត្រចៀកមួយចំហៀង។ រីឯនៅផ្នែកខាងលើ មានម្កុដរាងស៊ីឡាំងដែលគ្របត្រឹមថ្ងាសទៅ តាមជើងសក់នៅជុំវិញពីផ្នែកខាងមុខដល់ខាងក្រោយ។ លោក ឈូក សុម៉ាឡា មន្ត្រីក្រុមចុះបញ្ជីវត្ថុសិល្បៈនៃនាយក ដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអជ្ញាធរជាតិអប្សរាបានឱ្យដឹងថា បំណែកព្រះសិរនៃបដិមានេះនៅសល់ផ្នែកខ្លះដែលអាចឱ្យយើងធ្វើការកំណត់ សម្គា ល់បានថាជាព្រះសិររបស់បដិមាព្រះនារាយណ៍ ពោលគឺពុំមែនជាព្រះសិវៈ រឺព្រះហរិហរៈឡើយ។ លោកបានបន្ថែមទៀតថា បើតាមលោកយល់ បដិមានេះទំនងជាស្ថិតក្នុងរចនាបថគូលែន ដោយព្រះភក្ត្រនៃបដិមារាងធំខ្លី ចិញ្ចើមដាច់មិនជាប់គ្នាទេ រីឯលក្ខណៈសម្គាល់ពិសេសជាងនេះទៅ ទៀតគឺ ម្កុដរាងជាស៊ីឡាំងខ្ពស់ទៅលើ ដែលនេះហើយជាលក្ខណៈនៃបដិមាសាស្ត្រក្នុងរចនាបថគូលែន។ ម្យ៉ាងវិញទៀត បើយើងគិតទៅលើសំណង់ប្រាសាទត្រពាំង ផុងនោះទៀតសោត ក៏មានអ្នកស្រាវជ្រាវបានអះអាងរួចមកហើយថា ប្រាសាទនេះគឺមានរចនាបថគូលែន ដែលសង់ឡើងនៅពាក់កណ្តាលសតវត្សទី៩ក្នុងរាជ្យព្រះបាទជ័យវរ្ម័ន ទី៣ (៨៥០?-៨៧៧) ដែលត្រូវជាបុត្ររបស់មហាក្សត្រដ៏ល្បីមួយអង្គគឺព្រះបាទ ជ័យវ្ម័នទី២ (៨០២-៨៥០?)។ បើដូច្នេះមែន នោះគឺគ្មានអ្វីចម្លែកទេ ពោលគឺបំណែកបដិមាដែលបានរកឃើញនេះ គឺប្រហែលជាបដិមាដើម ដែលបានសាងសង់ក្នុងពេលដំណាលគ្នាជាមួយប្រាសាទត្រពាំងផុងនោះតែម្តង មានន័យថាពុំមែនជាបដិមាដែលយកមកតម្កល់នាសម័យក្រោយៗមកទៀតនោះទេ។ ក្រោយពីធ្វើកំណត់ហេតុប្រគល់ទទួលបំណែកចម្លាក់ខាង លើ […]
  • កសិករ ប៉ាន់ គឹមហ៊ានទទួលបានប្រាក់ចំណូលជាង៨លានរៀល ពីការចិញ្ចឹមមាន់ និងភ្ញាស់មាន់ ក្នុងរយៈពេល៣ខែនេះ របាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា កសិករដែលមានឈ្មោះថា ប៉ាន់ គឹមហ៊ាន បច្ចុប្បន្នគាត់រស់នៅក្នុងភូមិក្រាំងស្រម៉ ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ឲ្យដឹងថា ការចិញ្ចឹមមាន់ និងភ្ញាស់មាន់ បានជួយកែប្រែជីវភាពរបស់គាត់ឲ្យបានធូធារ ចម្រុងចម្រើនជាងមុន តាមរយៈចូលជាសមាជិកក្នុងគម្រោងស្តីពី “ចង្វាក់ផលិតកម្មមាន់ស្រុក” ដែលគម្រោងនេះសហការអនុវត្តជាមួយមន្ទីរកសិកម្ម រុក្ខាប្រមា ញ់ និងនេសាទខេត្ត ក្រោមការគាំទ្រហិរញ្ញវត្ថុពីមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍន៍កសិកម្ម ហៅកាត់ថា IFAD។ ត្រឹមត្រីមាសទី១ នេះគាត់អាចរកចំណូលបាន ៨ ៤០០ ០០០រៀល ពីការលក់មាន់សាច់។ បច្ចុប្បន្ន កសិកររូបនេះនៅសល់កូនមាន់ជំទង់ ១៧០ក្បាល មេ-បាពូជ១៧០ ក្បាល និងស៊ុតកំពុងភ្ញាស់ក្នុងទូ ៥០០ គ្រាប់ទៀតទុកត្រៀមចិញ្ចឹមនៅវគ្គបន្ត។ គាត់បានប្រើប្រាស់ប្រាក់ចំណូលនេះយកទៅពង្រីកអាជីវកម្ម ចិញ្ចឹមមាន់យកស៊ុត ភ្ញាស់យកកូនលក់ចែកចាយជូនសមាជិកក្នុងគម្រោង និងធ្វើទ្រុងចិញ្ចឹមមាន់សាច់បន្ថែម។ ដោយសារចំណូលនេះ ធ្វើឲ្យជីវ ភាពគ្រួសារមានការរីកចម្រើន ធានាបានរាល់ការចំណាយសម្រាប់សកម្មភាពផ្សេងៗក្នុងសង្គម កូនៗមានមធ្យោបាយទៅសាលា រៀនសូត្របានខ្ពង់ខ្ពស់ និងមានសមត្ថភាពជួយមើលការខុស ត្រូវអាជីវកម្មរបស់ឱពុកបានទៀតផង “ប្រទេសមានសុខសន្តិភាព គ្រួសារមានសុភមង្គល” នេះគឺជាក្តីប្រាថ្នារបស់រាជរដ្ឋាភិបាល។ លោក […]
  • ការនាំចេញអង្ករធ្លាក់ចុះ៣៣,៤៥% ក្នុងរយៈពេល៣ខែ បរិមាណអង្ករនាំចេញក្នុងរយៈពេល៣ខែឆ្នាំ២០២១ មានចំនួន ១៥៣ ៦៨៨តោន មានការថយចុះចំនួន ៧៧ ២៦០ តោន (-៣៣,៤៥%) តិចជាងបរិមាណនាំចេញក្នុងរយៈ ពេល៣ខែឆ្នាំ២០២០ ដែលមានចំនួន ២៣០ ៩៤៨តោន។ បើប្រៀបធៀបការនាំចេញអង្ករក្នុងខែមីនាដូចគ្នាឃើញថា នៅឆ្នាំ២០២១ មានចំនួន ៧៧ ៤៦៦តោន មានការថយចុះចំនួន ១៦ ៩៨៣តោន (-១៧,៩៨%) តិចជាងបរិមាណនាំចេញក្នុងខែមីនា ឆ្នាំ២០២០ ដែលមានចំនួន ៩៤ ៤៤៩ តោន ។ បើតាមការបញ្ជាក់ពីឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទតាមរយៈហ្វេសប៊ុកផេក។ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ១០៧ ៣៣៩តោន ស្មើនឹង ៦៩,៨៤% និងអង្ករ ស គ្រប់ប្រភេទមានចំនួន ៤៣ ៧៧៧តោន ស្មើនឹង ២៨,៤៩% និងអង្ករចំហុយមានចំនួន ២ ៥៧២តោន ស្មើនឹង ១,៦៧% […]
  • កម្លាំងប្រដាប់អាវុធបានចាក់វ៉ាក់សាំងកូវីដលើកទី១ កើនដល់ ១៤១.៤៣៣នាក់គិតត្រឹមថ្ងៃទី១ ខែមេសា នេះ ភ្នំពេញ ៖ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ស៊ីណូហ្វាម (Sinopharm) លើកទី១ ជូនកងកម្លាំងកើនដល់ ១៤១.៤៣៣នាក់ ខណៈចាក់លើកទី២ បានចំនួន ១០៩.៦១៧នាក់។ នេះបើតាមរបាយការណ៍របស់ក្រសួងការពារជាតិ ចេញផ្សាយនៅព្រលប់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ នេះ។ សូមមើលតារាងបង្ហាញការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់លើកទី១ និងលើកទី២ របស់ក្រសួងការពារជាតិ ៖
  • ការចែកចាយបន្លែនៅផ្សារដើមគមិនបិទទេ អាជ្ញាធរតម្រូវឱ្យអាជីវករមានលិខិតបញ្ជាក់ ភ្នំពេញ ៖ ផ្សារដើមគ ដែលជាប្រភពចែកចាយបន្លែដ៏សំខាន់ក្នុងរាជធានីភ្នំពេញ មិនមានការផ្អាកនោះឡើយ ដោយគ្រាន់តែទាមទារឱ្យអនុវត្តវិធានការការពារជំងឺកូវីដ-១៩ ឱ្យបានតឹងរឹង។ បន្ថែមពីលើនោះ ក្រុមអាជីវករដែលទៅទិញបន្លែផ្សារដើមគ យកទៅចែកចាយ ត្រូវធ្វើលិខិតបញ្ជាក់ពីអាជ្ញាធរ ឬប្រធានផ្សារ ដើម្បីទទួលបានការអនុញ្ញាតពីសមត្ថកិច្ចក្នុងការធ្វើដំណើរពេលយប់។ នេះបើតាមការបញ្ជាក់របស់លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ។ គួរជម្រាបថា នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ នេះ បានសម្រេចដាក់ចេញនូវវិធានការមួយចំនួន ដើម្បីទប់ស្កាត់ការរីករាលជំងឺកូវីដ១៩ ដោយផ្អាកអាជីវកម្ម និងការធ្វើដំណើរពេលយប់ចាប់ពីម៉ោង៨ រហូតដល់ម៉ោង ៥ព្រឹក នាំឱ្យមានក្តីបារម្ភមួយចំនួនពាក់ព័ន្ធដល់ការចែកចាយ និងការទិញដូរបន្លែនៅផ្សារដើមគ។ លោក ម៉េត មាសភក្តី បានបញ្ជាក់ទាក់ទិននឹងបញ្ហានេះថា «សូមឱ្យគាត់មានលិខិតបញ្ជាក់ថាជាអាជីវករ ពីផ្សារ ឬអាជ្ញាធរមូលដ្ឋាន ហើយគាត់កាន់លិខិតនោះពេលធ្វើដំណើរក្នុងម៉ោងដែលគេហាមឃាត់ គឺគាត់អាចធ្វើដំណើរបានធម្មតាហើយ។ អាជ្ញាធរបានទទូចថា ស្ថិតក្នុងស្ថានភាពបែប សូមប្រជាពលរដ្ឋ និងអាជីវករ ផ្តោតការយកចិត្តទុកដាក់ខ្ពស់ក្នុងការគោរពលើវិធានការសុខាភិបាល និងការណែនាំរបស់រាជរដ្ឋាភិបាល កាត់បន្ថយការធ្វើដំណើរ ការប្រមូលផ្តុំនានា និងពិធីផ្សេងៗ ដើម្បីប្រយុទ្ធប្រឆាំងការរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍៕
  • ការនាំចេញកសិផលទៅកាន់ប្រទេសជិតខាង តាមច្រកទ្វារភាគី ក្នុងរយៈពេលជិតបីខែដើមឆ្នាំ ២០២១ ការនាំចេញកសិផលទៅកាន់ប្រទេសជិតខាង តាមច្រកទ្វារភាគី ក្នុងរយៈពេលជិតបីខែដើមឆ្នាំ ២០២១ គឺមានសកម្ម ភាពយ៉ាងសកម្ម និងមមាញឹកបំផុត បើទោះបីប្រទេសកម្ពុជា និងបណ្តាជិតខាង បាននិងកំពុងប្រឈមជាមួយការរីករាល ដាលនៃជម្ងឺកូវិដ-១៩ យ៉ាងណាក៏ដោយ។ នេះជាការបញ្ជាក់របស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមា ញ់និងនេសាទ នៅថ្ងៃអង្គារនេះ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ខេត្តចំនួន៥ ដូចជា រតនគីរី តាកែវ កំពត និងបាត់ដំបង កាលពីថ្ងៃទី២៩ ខែមីនា បាននាំចេញកសិផល ទៅកាន់ប្រទេសជិត បានយ៉ាងល្អប្រសើរ។ ក្នុងនោះមាន៖ ស្រូវ ដំឡូង មីស្រស់ ក្រៀម ស្វាយកែវរមៀតស្រស់ គ្រាប់ស្វាយចន្ទី ចេកអំបូងលឿង ដូចខាងក្រោម៖ ១- ខេត្តរតនគីរី៖ – ចេកអំបូងលឿង: ២៥ ៥៦០ តោន – ចំណិតដំឡូងមីក្រៀម: ២០ ០៩៤ តោន – […]
  • សម្តេចប្រធានរដ្ឋសភា÷ វ៉ាក់សាំង រួមនឹងការអនុវត្តវិធាន ការសុខាភិបាល ជាមធ្យោបាយនាំឱ្យសង្គមជាតិវិលទៅរកសភាពជាធម្មតា សម្តេចប្រធានរដ្ឋសភា ហេង សំរិន មានប្រសាសន៍ថា វ៉ាក់ សាំងរួមនឹងការអនុវត្តវិធានការសុខាភិបាលឱ្យបានខ្ជាប់ ខ្ជួនជាមធ្យោបាយដ៏សំខាន់ដែល អាចនាំឱ្យសង្គមជាតិយើងវិលទៅរកសភាពជាធម្មតាដូចមុនវិញបាន។ ដូច្នេះសូមជនរួម ជាតិចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវរាល់វិធានការ ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ជាមួយការទទួលខុសត្រូវខ្ពស់បំផុតចំពោះសុខុមាលភាពសង្គមជាតិរបស់យើង។ សម្តេចបន្តថា នៅក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩នេះ រាជរដ្ឋាភិបាលបានចេញនូវវិធានការបន្តបន្ទាប់ ទាំងយន្តការសម្រាប់ស្តារ ការងើបឡើងវិញនូវសេដ្ឋកិច្ចជាតិ ជីវភាពរស់ នៅរបស់ប្រជាជនពលរដ្ឋ និងសុខភាពសាធារណៈ។ នៅ ក្នុងការទប់ស្កាត់ កុំឱ្យជំងឺកូវីដ-១៩ បន្តរាតត្បាតសុខុមាល ភាពសង្គមជាតិទៅមុខទៀត រាជរដ្ឋាភិបាលបានកំពុងកៀរ គរគ្រប់មធ្យោបាយដើម្បីទទួលបានវ៉ាក់សាំងមកចាក់ជូនបងប្អូនប្រជាពលរដ្ឋ ទាំងការទទួលជំនួយពីប្រទេសជាមិត្ត ស្ថាប័នដៃគូអន្តរជាតិ និងការបញ្ជាទិញ។ ក្នុងនាមស្ថាប័ននីតិប្បញ្ញត្តិ សម្តេចសូមវាយតម្លៃខ្ពស់ចំពោះឆន្ទៈដ៍មុះមុតរបស់រាជរដ្ឋាភិបាលនៅក្នុងគម្រោងការចាក់វ៉ាក់ សាំងជូនប្រជាពលរដ្ឋឱ្យបានរហូតដល់ជាង១០លាននាក់ ក្នុងចំណោមប្រជាពលរដ្ឋទូទាំងប្រទេស។ ជាពិសេសចាប់ពីពេលនេះ បើកយុទ្ធនាការចាក់វ៉ាក់សាំងជូនពលរដ្ឋឱ្យបានយ៉ាងតិច១លានដូសនៅក្នុងមួយខែ ពិតជាមានសារៈ សំខាន់ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ប្រកប ដោយប្រសិទ្ធភាព និងស្តារសេដ្ឋកិច្ចដែលរងផលប៉ះពាល់ឱ្យងើបឡើងវិញបានឆាប់រហ័ស។ សម្តេចទទូចអំពាវនាវដល់បងប្អូន កូនក្មួយ ប្រជាពលរដ្ឋទាំងអស់មេត្តាចូលរួមទប់ស្កាត់ ការពារជំងឺកូវីដ-១៩ ទាំង អស់គ្នា ដើម្បីបញ្ចៀសការបាត់បង់អាយុជីវិតដោយសារជំងឺរាតត្បាតដ៏កាចសាហាវនេះបន្តទៀត ជាពិសេសដើម្បីជម្រុញឱ្យសង្គមជាតិយើងឆាប់មានឱកាសវិលទៅរកជីវភាពដូចធម្មតាវិញ សំដៅស្តារនិង កសាងប្រទេសជាតិយើងឱ្យកាន់តែរីកចម្រើនឆាប់រហ័សឡើង៕
  • រដ្ឋបាលខេត្តត្បូងឃ្មុំ សម្រេចបិទការចេញ-ចូលជាបណ្ដោះ អាសន្ននៅទីតាំងក្នុង និងក្រៅបរិវេណជុំវិញ ផ្សារពោធិស្រុក រដ្ឋបាលខេត្តត្បូងឃ្មុំ សម្រេចបិទការចេញ-ចូលជាបណ្ដោះ អាសន្ននៅទីតាំងក្នុង និងក្រៅបរិវេណជុំវិញ ផ្សារពោធិស្រុក ស្ថិតនៅក្នុងភូមិពោធិស្រុក ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៃព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ចាប់ពីថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២១ នេះ រហូតដល់មានសេចក្ដីសម្រេចជាថ្មី
  • ក្រសួងសាធារណៈការផ្អាកដំណើរការជាបណ្ដោះអាសន្នមណ្ឌលផ្តល់សេវាសាធារណៈ​ ផ្សារទំនើបអ៉ីអនម៉លទី១ និងទី២ មណ្ឌលផ្តល់សេវាសាធារណៈរបស់ក្រសួងនៅផ្សារទំនើបអ៊ីអនម៉លទី១ និងអ៊ីអនម៉លទី២ នឹងបន្តផ្អាកដំណើរការជាបណ្តោះអាសន្ន ចាប់ពីថ្ងៃច័ន្ទ ទី២៩ ខែមីនា ដល់ថ្ងៃអាទិត្យ ទី៤ ខែមេសា ឆ្នាំ២០២១ ដើម្បីបន្តចូលរួមទប់ស្កាត់ការរីករាលជំងឺកូវីដ១៩។ ស្របជាមួយគ្នានេះផងដែរ មណ្ឌលផ្តល់សេវាសាធារណៈ​ នៅផ្សារទំនើប​ជីបម៉ុង​ ណូរ៉ូមល​ នឹងផ្អាកដំណើរការជាបណ្តោះអាសន្ន ដល់ ថ្ងៃទី០២​ ខែមេសា​ ឆ្នាំ២០២១ ផងដែរ។ ក្រសួងសាធារណៈការ និងដឹកជញ្ជូន ប្រាប់ឲ្យបងប្អូនប្រជា ពលរដ្ឋ អាចទៅទទួលសេវាសាធារណៈនៅ មណ្ឌលផ្តល់សេវាសាធារណៈ នៅក្នុងទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន(ផ្លូវ៥៩៨ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ)៕
  • គ្រួសារអ្នកលក់នំបញ្ចុក ក្នុងភូមិព្រះដាក់ទាំង៨ នាក់ ”អវិជ្ជមាន” លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានឲ្យដឹងថា លទ្ធផលធ្វើតេស្តលើសំណាក​របស់ក្រុមគ្រួសារអ្នកលក់នំបញ្ចុកក្នុងភូមិព្រះដាក់ទាំង៨ នាក់” អវិជ្ជមាន”ទាំងអស់។ ទោះជាយ៉ាងណាក៏ដោយ ក៏យើងនៅតែបន្តចត្តាឡីស័កពួក គាត់បន្តទៀត ហើយត្រូវយកសំណាក់ និងរង់ចាំលទ្ធផលជាលើកទី២មួយ ទៀតទើបអាចធានាសុវត្ថិ ភាពបានទាំងស្រុង។ លោកអភិបាលស្រុក រំលឹកបងប្អូនអ្នកភូមិព្រះដាក់បន្តប្រកាន់យកវិធានការសុវត្ថិភាព”ពាក់ម៉ាស់-រក្សាគម្លាត ”បន្តទៀត រហូតទាល់តែដល់លទ្ធផលចុង ក្រោយ៕
  • ស្លាប់​៤​នាក់​ និង​របួស​ ៩​នាក់​ដោយសារគ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេសម្សិលម៉ិញ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​នៅ​ថ្ងៃ​ទី​២៨​ ខែមីនា​ ឆ្នាំ​២០២១​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ ៤​នាក់​ របួសធ្ងន់​ ៣​នាក់​ និង​របួសស្រាល​ ៦​នាក់​ ។​ តាម​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​ចេញ​ដោយ​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់​សាធារណៈ​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ នៅ​ថ្ងៃ​ទី​២៨​ ខែមីនា​ បាន​បញ្ជាក់​ថា​ គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​ និង​របួស​សរុប​ចំនួន​ ៩​នាក់​ គឺ​កើតឡើង​ដោយសារ​ការ​ប៉ះទង្គិច​គ្នា​ ចំនួន​ ៨​លើក​ ៕
  • នគរបាលក្រុងសៀមរាប ព្រមានហាងកាហ្វេ១កន្លែង និងទីតាំងក្បែរ ដែលមិនអនុវត្តតាមវិធានការការពារការឆ្លងរាលដាលជំងឺកូវីដ-១៩ អធិការដ្ឋាននគរបាលក្រុងសៀមរាប ព្រឹកម៉ិញ បានចាត់កម្លាំងចុះពិនិត្យហាងកាហ្វេ លឹម ឆាយ ស្ថិតនៅជិតស្ពានអាងក្រពើ ក្រោយពីការពិនិត្យឃើញថា ទីតាំងនេះ មិនបានអនុវត្តវិធានការគម្លាតសង្គម ស្របតាមសេចក្ដីណែនាំ ស្តីពីកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពក្នុងអំឡុងពេល នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍។ នេះជាវិធានការដំបូង គឺគ្រាន់តែព្រមានលើកទី១ ហើយត្រូវធ្វើកិច្ចសន្យាអប់រំណែនាំដល់ម្ចាស់ទីតាំងហាងកាហ្វេនោះ ឲ្យអនុវត្តនូវវិធានការកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពឲ្យបានម៉ត់ចត់ និងខ្ជាប់ខ្ជួន។ ក្នុងករណី នៅតែមិនអនុវត្តហើយបំពាននឹងច្បាប់ ម្ចាស់ហាងត្រូវរងការផ្តន្ទាទោសជាការពិន័យអន្តរការណ៍ពី២លានរៀលទៅ១០លានរៀល។ ដោយឡែកចំពោះបុគ្គលដែលមិនអនុវត្ត ក៏ត្រូវទទួលទណ្ឌកម្មដូចគ្នាផងដែរ ដោយលើកទី១ ដោយគ្រាន់តែជាការព្រមាន ហើយលើកទី២ ត្រូវរងការផ្តន្ទាទោសជាការពិន័យអន្តរការណ៍ផងដែរ៕
   

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)