ព័ត៌មានថ្មី
- ទីតាំងចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) និងស៊ីណូហ្វាម (Sinopharm) សំរាប់ដូសទី២ នៅរាជធានីភ្នំពេញ ពោលគឺត្រូវទៅទទួលការចាក់វ៉ាក់សាំងកូវីដ- ១៩ ទីតាំងចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) និងស៊ីណូហ្វាម (Sinopharm) សំរាប់ដូសទី២ នៅរាជធានីភ្នំពេញ ពោលគឺត្រូវទៅទទួលការចាក់វ៉ាក់សាំងកូវីដ- ១៩ នៅមូលដ្ឋានរបស់ខ្លួនតែម្តង។
- រដ្ឋបាលខេត្តកំពង់ស្ពឺ ត្រៀមរៀបចំមន្ទីរពេទ្យសម្រាប់ព្យាបាល អ្នកជំងឺកូវីដ-១៩ កំពង់ស្ពឺ៖ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១៩ ខែមេសា បានអញ្ជើញដឹកនាំមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ អាជ្ញាធរស្រុក ឃុំ ភូមិ ចុះត្រួតពិនិត្យកន្លែងត្រៀមធ្វើជាមន្ទីរពេទ្យសម្រាប់ព្យាបាលជំងឺកូវីដ-១៩ (covid 19) ។ ទីតាំងនេះស្ថិតនៅក្នុងភូមិអូរអញ្ចាញ ឃុំតាសាល ស្រុកឱរ៉ាល់ ដែលជាសំណង់របស់អ្នកបច្ចេកទេសសាងសង់ទំនប់តាសាលជនជាតិឥណ្ឌា មានផ្ទៃដី ១០ ហិកតា មានអាគារសរុប ២៤អាគារ ដែលមានសមត្ថភាព អាចផ្ទុកអ្នកជំងឺបានប្រហាក់ប្រហែល ១០០នាក់៕
- អាជ្ញាធរខណ្ឌចំការមន សម្រេចផ្អាកដំណើរការជាបណ្ដោះអាសន្នផ្សារបឹងត្របែកផ្លាហ្សា រយៈពេល ១៤ថ្ងៃ អាជ្ញាធរខណ្ឌចំការមន សម្រេចផ្អាកដំណើរការជាបណ្ដោះអាសន្នផ្សារបឹងត្របែកផ្លាហ្សា រយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៩ ខែ មេសា ដល់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩ ទៅដល់បងប្អូនអាជីវករ អតិថិជន ក៏ដូចជាប្រជាពលរដ្ឋដែលចេញ-ចូលផ្សារនេះ។
- អភិបាលរាជធានីភ្នំពេញ បញ្ចេញអង្ករ១៤០ តោនដល់ខណ្ឌទាំង១៤ ដើម្បីត្រៀមចែកជូនប្រជាពលរដ្ឋដែលខ្វះ ខាត ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ឃួង ស្រេង បានបញ្ជាឲ្យអាជ្ញាធរខណ្ឌទាំង១៤ រៀបចំគ្រឿងឧបភោគ បរិភោគ មានមី ត្រីខ និងអង្ករ ដើម្បីត្រៀមចែកជូនប្រជា ពលរដ្ឋនៅតាមមូល ដ្ឋានរបស់ខ្លួន ដែលមានការខ្វះខាត។ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ស្នើឲ្យអាជ្ញាធរខណ្ឌបន្តពិនិត្យទៅលើ ជីវភា ពរបស់ប្រជាពលរដ្ឋដែលខ្វះខាត និងឆ្លើយតបឲ្យបានទាន់ ពេលវេលា ខណៈដែលរដ្ឋបាលក្រុង នឹងបញ្ជូនអង្ករទៅគ្រប់ខណ្ឌ ទាំងអស់ ដើម្បីត្រៀមចែកជូនប្រជាពលរដ្ឋដែលខ្វះ ខាត។ បើតាមឯកឧត្តមឃួង រដ្ឋបាលក្រុងនឹងបញ្ចេញអង្ករ ១៤០ តោនដល់ខណ្ឌទាំង១៤ នៅថ្ងៃស្អែកនេះ៕
- សមត្ថកិច្ចកំពុងតែតាមប្រមាញ់ចាប់ខ្លួនជនដៃដល់ដែលបាញ់គូជម្លោះក្នុងពេលផឹកស៊ីរួចរត់គេចខ្លួនបាត់ (ខេត្តកំពង់ចាម,ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១)៖ អាជ្ញាធរខេត្តបានចេញ បម្រាមមិនឲ្យមានការជួបជុំផឹកស៊ីនោះទេដើម្បីបង្ការកុំឲ្យឆ្លងជំងឺកូវីដ-១៩ ទោះបីជាមានបម្រាមបែបនេះក្តី(អតីតម្ចាស់សង្វៀនបញ្ជល់មាន់) ហ្នឹងមនុស្សជាច្រើននាក់ទៀតបាននាំគ្នាផឹកស៊ីរហូតឈានដល់មានទំនាស់ពាក្យសំដីកើតឡើងនៅក្នុងឃុំអូរម្លូ ស្រុកស្ទឹងត្រង់។ ដោយជនដៃដល់បានប្រើអាវុធខ្លីម៉ាករ៉ូឡូ បាញ់ទៅលើគូទំនាស់នៅ ក្នុងវង់ផឹកស៊ីបណ្ដាលឲ្យរងរបួសមួយគ្រាប់ត្រង់ជើងខាងស្ដាំ រងរបួសហូរឈាម ។ រួចក៏រត់គេចខ្លួនបាត់រហូតមកដល់ល្ងាចថ្ងៃទី ១៨ មេសា ២០២១ ជនដៃដល់ដែលជាអតីតម្ចាស់សង្វៀនបញ្ជល់មាន់នោះ មិនទាន់ត្រូវបានចាប់ខ្លួននៅឡើយទេ ។ សមត្ថកិច្ចមូលដ្ឋានបានរំលឹកថា:ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (បាញ់ដោយអាវុធខ្លីបណ្តាលឱ្យរងរបួស) នៅវេលាម៉ោង៤ និង៣០នាទីរៀលថ្ងៃទី១៦ មេសា ២០២១ កន្លងទៅ នៅចំណុចកោះស្វាស្ថិតនៅក្នុងភូមិបិតធ្នូ ឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បង្កឡើងដោយជនសង្ស័យឈ្មោះ អេង សុវណ្ណារ៉ាន់ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកសិករទីលំនៅភូមិស្ពង់សាខាចាស់ ឃុំអូរម្លូ ស្រុកស្ទឹងត្រង់ មានស្ថានភាពស្រវឹងស្រា បានធ្វើសកម្មភាពយកអាវុធខ្លី ម៉ាករ៉ូឡូ បាញ់ទៅលើជនរងគ្រោះឈ្មោះ អេល យ៉ា ភេទប្រុស អាយុ៣៨ឆ្នាំ ជាតិខ្មែរឥស្លាម មានទីលំនៅភូមិគីឡូតិ៍៧ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ចំនួន០១គ្រាប់បណ្តាលឱ្យរងរបួស ត្រូវចំក្បាលជង្គង់ខាងស្តាំចំនួន ០១កន្លែង […]
- មនុស្ស១៤នាក់ ជុំគ្នាផឹកស៊ី ថតបង្ហោះមិនគោរពវិធានការរដ្ឋបាលក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ ត្រូវអាជ្ញាធរខេត្ត កំពង់ធំ អនុវត្តពិន័យ និងធ្វើការអប់រំ រដ្ឋបាលខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី១៨ ខែមេសា បាន សម្រេចអនុវត្តពិន័យអន្តរការណ៍ និងធ្វើការអប់រំយុវជនចំនួន០៩នាក់ និងស្រាវជ្រាវមុខ សញ្ញា០៥នាក់បន្ថែមទៀត ដែលមិនគោរពវិធាន ការរដ្ឋបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ដោយបានធ្វើការជួបជុំប្រមូលផ្ដុំគ្នាទទួលទានគ្រឿងស្រវឹង និងបានធ្វើការផុសផ្សព្វផ្សាយលើបណ្ដាញសង្គម (Tik Tok) យ៉ាងគឃ្លើន ដោយមិនគោរពតាមបម្រាមរបស់រាជរដ្ឋាភិបាល និងសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្ត ក្នុងការហាមឃាត់មិនឲ្យមានការជួបជុំ ផឹកសុី។ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ សូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឲ្យបន្តគោរព និងយកចិត្តទុកដាក់ ចូលរួមជាមួយវិធានការ «៣ការពារ ៣កុំ» ហើយអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ នូវសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល សេចក្តីណែនាំ របស់ក្រសួងសុខាភិបាល និងសេចក្តីសម្រេចនានាស្តីពីវិធានការរដ្ឋបាល ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ ដើម្បីចៀសផុតការឆ្លងរាលដាល ដល់ក្រុមគ្រួសារ និងសហគមន៍៕
- ស្ថានទូតចិនប្រចាំកម្ពុជា÷ វ៉ាក់សាំងចិន Sinovac ដែលជាការបញ្ជាទិញជំហានទីពីរ របស់រាជរដ្ឋាភិបាលកម្ពុជា ចំនួន ៥០ម៉ឺនដូស ស្ថានទូតចិនប្រចាំកម្ពុជា បានបញ្ជាក់ថា វ៉ាក់សាំងចិន Sinovac ដែលជាការបញ្ជាទិញជំហានទីពីរ របស់រាជរដ្ឋា ភិបាលកម្ពុជា ចំនួន៥០ម៉ឺនដូស នឹងដឹកជញ្ជូនមកដល់អាកាសយានដ្ឋានអន្តរជាតិ រាជធានីភ្នំពេញនាថ្ងៃទី១៧ ខែមេសាខាងមុខនេះ។ ទោះបីជាប្រទេសចិនស្ថិតក្នុងស្ថាន ភាពដែលមានតម្រូវការវ៉ាក់សាំងក៏ដោយ ក៏នៅតែបន្តផ្តល់ទៅតាមតម្រូវការបញ្ជាទិញរបស់ភាគីកម្ពុជាដែរ។ នេះបានបង្ហាញយ៉ាងច្បាស់អំពីចំណងមិត្តភាពដែកថែបប្រៀបដូចបងប្អូនរវាងប្រទេសទាំងពីរ។ សង្ឃឹមថាវ៉ាក់សាំងចិនអាចរួមចំណែកយ៉ាងសកម្មជូនដល់ប្រជាជនកម្ពុជាក្នុងកិច្ចការប្រយុទ្ធប្រឆាំងជំងឺវីរុសកូវីដ-១៩។
- ចូលឆ្នាំថ្ងៃទី២ម៉ូតូបុកម៉ូតូស្លាប់ម្នាក់របួសធ្ងន់ ២នាក់នៅមុខបន្ទាយ សឹករងក្រុងកំពង់ឆ្នាំង (ខេត្តកំពង់ឆ្នាំង,ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១)៖ បុរសម្នាក់បានស្លាប់ ក្រោយពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ និង ២ នាក់ទៀត រងរបួសជាទម្ងន់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបាន កើតឡើងនៅវេលាម៉ោង ៦ និង ៣០នាទីយប់ ថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២១ នៅតាមបណ្តោយផ្លូវជាតិលេខ ៥៣ចំណុចមុខទីបញ្ជាការ សឹករងក្រុងកំពង់ឆ្នាំង ស្ថិតក្នុងភូមិបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខណ: ម៉ូតូ ២គ្រឿងបុកគ្នាក្នុងដំណើរច្រាស់ទិសគ្នា ។ សមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំងបានអោយដឹងថា ជនរងគ្រោះដែលបានបាត់បង់ជីវិត មានឈ្មោះ ឈិន ណារ៉ូអាយុ ៣៦ ឆ្នាំ មានទីលំនៅសង្កាត់ខ្សាមក្រុងកំពង់ឆ្នាំង ។ ប្រភពដដែលបានបន្តថាមុនពេលកើតហេតុមានម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ស៊េរី ២០២០ ពាក់ស្លាកលេខ កំពង់ឆ្នាំង1J. 27 37 បើកបរដោយបុរសឈ្មោះ ប៊ុន ថាន់អាយុ៥២ឆ្នាំ ទីលំនៅភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ក្នុងដំណើរពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុក៏បានបត់ឆ្វេងមិនបានប្រុងប្រយ័ត្ន ក៏បានបុកជាមួយនិងម៉ូតូ មួយគ្រឿងម៉ាកហុងដាសេ១២៥ស៊េរី […]
- រដ្ធបាលខេត្តព្រៃវែងចេញសេចក្តីណែនាំ ស្តីពី ការផ្អាកលក់គ្រឿងស្រវឹងគ្រប់ប្រភេទនិងផ្កាកការជួបជុំគ្នារយ:ពេល១៤ថ្ងៃ (ខេត្តព្រៃវែង,ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១)៖រដ្ឋបាលខេត្តព្រៃវែងបាន ចេញសេចក្តីណែនាំ លេខ:១៥០/២១ សណន ស្តីពី ការផ្អាកលក់គ្រឿង ស្រវឹងគ្រប់ប្រភេទ និងផ្អាកការជួបជុំគ្នា រយ:ពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹងទី១៥ ខែមេសា ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ នៅក្នុងភូមិសាស្ត្រខេត្តព្រៃវែង ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ កូវីដ-១៩ ក្នុងព្រឹត្តការណ៍ “សហគមន៍ ២០ កុម្ភ:” និងក្នុងគោលបំណង ការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ សុខភាពសាធារណ: និង សណ្តាប់ ធ្នាប់សាធារណ:។
- អ្នកជំងឺកូវីដ១៩ បានទៅដើរផ្សារផ្សារលូ៥ កាលពីថ្ងៃទី១០ អ្នកសង្ស័យប្រញាប់ទៅធ្វើតេស្ត អនុគណៈកម្មការស្រាវជ្រាវកូវីដ-១៩ សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានដើរផ្សារ និងអាជីវករនៅផ្សារលូ៥ ដែលមានទីតាំងស្ថិតនៅផ្លូវវេងស្រេង ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ នៅថ្ងៃទី ១០ ខែ មេសា ឆ្នាំ២០២១ សូមទៅធ្វើតេស្តកូវីដ-១៩ ដោយសារ អ្នកជំងឺកូវីដ១៩ បានទៅដើរផ្សារ នៅទីតាំងខាងលើនេះ។ ពិសេសសូមដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ៕
- សម្ដេចតេជោ នឹងដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំអាស៊ាន ថ្ងៃទី២៤ ខែមេសានេះ នៅឥណ្ឌូណេស៊ី តាមរយៈ facebook page ផ្លូវការ សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃនេះ បានបញ្ជាក់ឲ្យដឹងថា ដោយភារកិច្ចខាន មិនបានក្នុងការចូលរួមប្រជុំអាស៊ាននាថ្ងៃទី២៤ មេសា ២០២១ ខាងមុខនៅរដ្ឋធានីហ្សាកាតាប្រទេសឥណ្ឌូណេ ស៊ី។ កិច្ចការដែលខ្ញុំត្រូវធ្វើដើម្បីការពារការឆ្លងកូវីដ-១៩ ស្របតាមវិធានការសុខាភិបាល ដំបូងខ្ញុំត្រូវចាក់វ៉ាក់សាំង ដូសទី២នៅថ្ងៃទី២០ មេសា ២០២១ ដែលមុននោះគ្រោងចាក់នៅថ្ងៃទី២៩ មេសា ២០២១។ ថ្ងៃទី២៣ មេសា ត្រូវយកសំណាកពិនិត្យដើម្បីទទួលលិខិតបញ្ជាក់សម្រាប់អោយអាជ្ញាធរសុខាភិបាលឥណ្ឌូណេស៊ី។ ព្រឹកថ្ងៃទី២៤ មេសា ចេញដំណើរទៅហ្សាកាតា។ ពេលទៅ ដល់ត្រូវយកសំណាកពិនិត្យម្តងទៀតពេលរសៀលការ ប្រជុំចាប់ផ្តើម ពេលចប់មិនថាថ្ងៃឬយប់ខ្ញុំត្រូវត្រឡប់មកវិញ។ ពេលមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ខ្ញុំត្រូវយកសំណាកពិនិត្យម្តងទៀត។ មកដល់ផ្ទះខ្ញុំត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃជាមួយនឹងការពិនិត្យសំណាក២ ទៅ ៣ដងទៀត។ ដើម្បីធានាសុវត្ថិភាពសម្រាប់ភរិយា កូន និងចៅ ខ្ញុំត្រូវអោយភរិយាខ្ញុំនាំកូននិងចៅទៅសម្រាកនៅទីកន្លែងផ្សេង។សមាជិ កប្រតិភូដែលធ្វើដំណើរជាមួយខ្ញុំ ត្រូវយកសំណាកនិងធ្វើចត្តាឡីស័ក១៤ថ្ងៃដូចគ្នា។ មានអ្នកអោយយោបល់ខ្ញុំថាដោយសារខ្ញុំចាក់វ៉ាក់សាំងរួចហើយ ខ្ញុំគួរធ្វើចត្តាឡីស័ក៧ថ្ងៃបានហើយ តែខ្ញុំបានប្រាប់ទៅពួកគាត់វិញថាខ្ញុំចង់ធ្វើអោយប្រាកដថាខ្ញុំមិនមានវិជ្ជមានកូវីដ-១៩ នោះទេព្រោះខ្ញុំត្រូវធ្វើការជាមួយមនុស្សច្រើនគ្នា ពិសេសចៅៗរបស់ខ្ញុំទាំងតូចទាំងធំតែងមកលេងច្របាច់ជើងនិងគេងលើគ្រែព្រម ទាំងរត់លេងក្នុងបន្ទប់របស់ជីតា៕
- លទ្ធផលសំណាកប្រជាពលរដ្ឋចំនួន ៤៤នាក់ នៅខេត្តឧត្តរមានជ័យដែលប៉ះពាល់ផ្ទាល់ នឹង ប្រយោលជាមួយបុរសជនជាតិថៃ លទ្ធផលសំណាកប្រជាពលរដ្ឋចំនួន ៤៤នាក់ នៅខេត្តឧត្តរមានជ័យដែលប៉ះពាល់ផ្ទាល់ នឹង ប្រយោលជាមួយបុរសជនជាតិថៃ គឺ(អវិជ្ជមានទាំងអស់) ប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័កឲ្យគ្រប់១៤ថ្ងៃ។
- រដ្ឋបាលស្រុកវាលវែង បំភ្លឺព័ត៌មាន ជុំវិញការស្លាប់របស់មេភូមិកណ្តាល គឺជា ករណីខ្យល់គរ ពុំមែនស្លាប់ដោយសារការចាក់វ៉ាក់សាំងកូវីដ១៩ នោះឡើយ (ខេត្តពោធិ៍សាត់,ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១)៖ រដ្ឋបាលស្រុកវាលវែង នៅព្រឹកម៉ិញនេះ បានចេញសេចក្តីបំភ្លឺព័ត៌មានមួយ ពាក់ព័ន្ធនឹងការស្លាប់របស់លោកមេភូមិកណ្តាល ឃុំថ្មដា ស្រុកវាលវែង គឺជាករណីខ្យល់គរពេលកំពុងធ្វើដំណើរតាមឡាន ពុំមែនស្លាប់បណ្តាលមកពីការចាក់វ៉ាក់សាំងកូវីដ១៩ ដូចការចុះផ្សាយរបស់គេហទំព័រឈ្មោះ News Assembly និងគណនីហ្វេសប៊ុកឈ្មោះ Sum Seyha នោះឡើយ។ ក្នុងសេចក្តីបំភ្លឺព័ត៌មាននោះ បានសរសេររៀបរាប់ថា នៅវេលាម៉ោង៨ និង៤៦នាទីព្រឹក ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ កន្លងមកនេះ មានករណីកើតហេតុស្លាប់មនុស្សម្នាក់ឈ្មោះ ហែម រឿន ភេទប្រុស អាយុ២៤ឆ្នាំ មានតួនាទីជាមេភូមិ មានទីលំនៅស្ថិតនៅភូមិកណ្តាល ឃុំថ្មដា ស្រុក វាលវែង ខេត្តពោធិ៍សាត់។ ករណីនេះអាជ្ញាធរមូលដ្ឋានភូមិ ឃុំ ស្រុក បានទៅចូលរួមរំលែកទុក្ខគ្រសារសព និងបានសាកសួរអំពីប្រវត្តិស្ថានភាពជំងឺរបស់សពកន្លងមក ដោយគ្រួសារសពបានបញ្ជាក់ប្រាប់អាជ្ញាធរថា លោក ហែម រឿន កន្លងមកមានប្រវត្តិជំងឺលើសឈាម និងឧស្សាហ៍គាំងបេះដូង តែត្រូវបានកូនចៅនៅជិត ជួយសង្គ្រោះគាត់ទាន់ពេលវេលា។ អាជ្ញាធរឃុំក៏បានបញ្ជាក់បន្ថែមថា នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ លោក […]
- អាជ្ញាធរខណ្ឌប្ញស្សីកែវ និងក្រុមគ្រូពេទ្យ រកឃើញអ្នកវិជ្ជមាននឹងមេរោគកូវីដ១៩ ចំនួន០៣នាក់ លោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ សូមជូនដំណឹងដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងខណ្ឌប្ញស្សីកែវ មេត្តាជ្រាបថា នៅយប់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ២២ និង ៣០នាទី អាជ្ញាធរនៃរដ្ឋបាលខណ្ឌប្ញស្សីកែវ និងក្រុមគ្រូពេទ្យ បានស្វែងរកឃើញ អ្នកវិជ្ជមាននឹងមេរោគកូវីដ១៩ ចំនួន ០៣ នាក់ រួមមាន ៖ ១/ ស្ត្រី អាយុ ២៦ ឆ្នាំ មានទីលំនៅ នៅបុរីមង្គលភ្នំពេញ ផ្ទះលេខ AC ៣១ ផ្លូវB1 ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ។ ២/ បុរស អាយុ ៥៣ ឆ្នាំ មានទីលំនៅ នៅផ្ទះលេខ៣៨ ផ្លូវ៩០៧ សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ (អ្នកលក់ឥវ៉ាន់សែនព្រេននៅផ្សារអូរប្ញស្សី)។ ៣/ បុរស អាយុ ៤១ […]
- គ្រោះអគ្គីភ័យមួយនៅស្រុកកណ្ដៀង ខេត្តពោធិ៍សាត់បណ្ដាល ឲ្យដូនចាស់ម្នាក់បាត់បង់ជីវិត គ្រោះអគ្គីភ័យមួយនៅស្រុកកណ្ដៀង ខេត្តពោធិ៍សាត់បណ្ដាល ឲ្យដូនចាស់ម្នាក់បាត់បង់ជីវិត (ខេត្តពោធិ៍សាត់,ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១)៖គ្រោះអគ្គីភ័យមួយបាន កើតឡើង នៅភូមិពោធិ៍ដំណាក់ ឃុំវាល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់បណ្តាលឲ្យឆេះផ្ទះអស់១ខ្នងធ្វើអំពីឈើប្រក់សង័្កសី ជញ្ជាំងក្តារលាយសង័្កសី ក្រាលក្តារទំហំ៤ម×៥ម ម្ចាស់ផ្ទះឈ្មោះ រំដួល សួន ភេទស្រី អាយុ៩៦ឆ្នាំ ។អគ្គីភ័យនេះកើតឡើងនៅវេលាម៉ោង៣និង៣០នាទីល្ងាចថ្ងៃទី០៨ ខែមេសា។គ្រោះអគ្គីភ័យនេះ បណ្តាលអោយខូចខាតសម្ភារៈមួយចំនួន និងស្លាប់ម្ចាស់ផ្ទះ១នាក់គឺលោកយាយរំដួល សួន ។ អាជ្ញាធរបានឲ្យដឹងថាមូលហេតុគឺបណ្តាលមកពីភ្លើងចង្ក្រានដែលលោកយាយដាំទឹក។សាកសពត្រូវបានប្រគល់ជូនឈ្មោះហង់ វណ្ណា ភេទប្រុស អាយុ៤៣ឆ្នាំត្រូវជាញាតិក្នុងភូមិជាមួយគ្នាដើម្បីយកទៅចាត់ចែងតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា។ករណីនេះអាជ្ញាធរបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន២គ្រឿងក្នុងនោះរថយន្តន្លត់អគ្គីភ័យរបស់អធិការដ្ឋានស្រុកកណ្តៀងចំនួន១គ្រឿងនិងរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការខេត្តពោធិ៍សាត់ចំនួន១គ្រឿងនិងប្រើប្រាស់ទឹកអស់ចំនួន២រថយន្ត៕ដោយ៖រំដួល(កែសម្រួលដោយ មណ្ឌល កែវ)
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


