ថ្ងៃ សៅរ៍ ទី២៣ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • តុលាការខេត្តកំពង់ស្ពឺសម្រេចឃុំខ្លួនអ្នកបើកបររថយន្ត២នាក់ ដែលដឹក ជនជាតិឥណ្ឌូនេស៊ីចំនួន១៦នាក់បម្រុងឆ្ពោះទៅ ខេត្តបន្ទាយមានជ័យ បំពានបម្រាមគោចររាជរដ្ឋាភិបាល (ខេត្តកំពង់ស្ពឺ,ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១)៖ តុលាការខេត្តកំពង់ស្ពឺ សម្រេចឃុំអ្នកបើកបររថយន្តចំនួន២នាក់ដែលដឹកជនបរទេសជនជាតិ ឥណ្ឌូនេស៊ី ចំនួន១៦នាក់ដែលបំពាន បម្រាមគោចររបស់រាជរដ្ឋាភិបាល បម្រុងធ្វើដំណើរឆ្លងកាត់ទៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី២២ខែមេសាឆ្នាំ២០២១ម្សិលមិញ។ ដែលមិនគោរពវិធានការរដ្ឋបាលឆ្លងកាត់តំបន់បិទខ្ទប់ដែលបានចុះពិនិត្យនិងរៀបចំអនុវត្តច្បាប់ ស្តីពីការទប់ស្កាត់ការឆ្លង រីករាលដាលនៃជំងឺកូវីដ-១៩ របស់រដ្ឋបាលខេត្តកំពង់ស្ពឺ មន្ទីរសុខាភិបាល ព្រមទាំងកងកម្លាំងទាំង៣។ សមត្ថកិច្ចបានឲ្យដឹងថាអ្នកបើកបររថយន្តទាំងពីរនាក់មានឈ្មោះ ម៉ី ឡៃ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរជាអ្នករត់តាក់ស៊ី មានទីលំនៅភូមិតាំងស្រី ឃុំមេព្រីងស្រុកបាធាយ ខេត្តកំពង់ចាម និងម្នាក់ទៀត ឈ្មោះនឿន ណារ័ត្នភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិព្រៃផ្អុង ឃុំស្វាយឃៀ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។ បានដឹកជនបរទេសជនជាតិឥណ្ឌូនេស៊ីចំនួន១៦នាក់ចេញពីតំបន់ បិទខ្ទប់ ក្នុងរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តបន្ទាយមានជ័យ ត្រូវបានតុលាការខេត្តកំពង់ស្ពឺ ឃុំខ្លួនបណ្តោះអាសន្ន នៅពន្ធនាគារខេត្តកំពង់ស្ពឺ កាលពីល្ងាច ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ក្រោមការចោទប្រកាន់ពីបទល្មើសការអនុវត្តវិធានការ ការទប់ស្កាត់ ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩។ ចំណែកជនបរទេសប្រុស .ស្រី ចំនួន១៦នាក់ វិញសមត្ថកិច្ចបានបញ្ជូនខ្លួនទៅនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីចាត់ការតាមនីតិវិធី។ សូមរំលឹកផងដែរថាកាលពីយប់ថៃ្ងទី២០ […]
  • បុគ្គលិកធ្វើការ នៅក្រុមហ៊ុន វីរៈប៊ុនថាំ សាខាផ្សាររាត្រី (ផ្សារចាស់) ផ្នែកបញ្ញើឥវ៉ាន់ ឆ្លងជំងឺកូវីដ១៩​ ប្រជាពលរដ្ឋដែលបានទៅ ក្រុមហ៊ុន វីរៈប៊ុនថាំ សាខាផ្សាររាត្រី ចាប់ពីថ្ងៃទី ១០-១៩ មេសា សូមដាក់ខ្លួនដាច់ដោយ ឡែក និងតាមដានសុខភាពរបស់ខ្លួន ចាប់ពីថ្ងៃដែលអ្នកបានទៅទីកន្លែងមានហានិភ័យនេះ។
  • មន្ត្រីអគ្គលេខាធិការដ្ឋានរដ្ឋសភាម្នាក់ បានឆ្លងជំងឺកូវីដ-១៩ អគ្គលេខាធិការដ្ឋានរដ្ឋសភា នៅថ្ងៃទី២២មេសានេះ បានជូនដំណឹងថា ក្រសួងសុខាភិបាលបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ឈ្មោះ ពាំង សាម៉ុន ភេទប្រុស អាយុ ៤៥ឆ្នាំ ជាមន្រ្តីនៃនាយកដ្ឋានពិធីការ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា។
  • អាជ្ញាធរជាតិអប្សរា សហការជាមួយប្រទេសអាល្លឺម៉ង់ ជួសជុល និងអភិរក្សក្បាច់ចម្លាក់នៅកំពូលប្រាសាទអង្គរវត្ត អាជ្ញាធរជាតិអប្សរា ទទួលបន្ទុកដោយនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ ក្រោមកិច្ចសហប្រតិបត្តិការជាមួយស្ថាប័ន GARCP (German Apsara Restoration Conservation Project) ប្រទេសអាល្លឺម៉ង់ ជួសជុល អភិរក្សក្បាច់ចម្លាក់នៅជ្រុងខាងជើងឈៀងខាងកើត រួតទី២នៃកំពូលប្រាសាទអង្គរវត្ត និងសង្គ្រោះបន្ទាន់នូវផ្នែកមួយចំនួនទៀតរបស់ប្រាសាទនេះ។ ការជួសជុលអភិរក្សក្បាច់ចម្លាក់នៅកំពូលប្រាសាទអង្គរវត្តនេះ បានចាប់ផ្តើមតាំងពីពាក់កណ្តាលឆ្នាំ២០១៩ មកដល់ពេលបច្ចប្បន្នអនុវត្តបានប្រមាណ៤០ភាគរយ និងគ្រោងបញ្ចប់នៅពាក់កណ្ដាលឆ្នាំ២០២៣ខាងមុខ៕
  • បុគ្គលិកធ្វើការនៅមន្ទីរពេទ្យព្រះកុសុមៈ ឆ្លងជំងឺកូវីដ-១៩ អនុគណៈកម្មការស្រាវជ្រាវកូវីដ-១៩ អំពាវនាវប្រជាពលរដ្ឋ ដែលបានទៅទទួលការព្យាបាល ឬគ្រួសារអ្នកជំងឺ ឬបានទៅសួរសុខទុក្ខអ្នកជំងឺ នៅ មន្ទីរពេទ្យព្រះកុសុមៈ (ពេទ្យលោក សង្ឃ) (កកម្រិតហានិភ័យ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី ១៨ ខែ មេសា ឆ្នាំ២០២១ សូមដាក់ខ្លួនដាច់ដោយឡែក និងយក ចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានទៅទីតាំងខាងលើនេះដោយសារអ្នកជំងឺកូវីដ១៩ គឺជាបុគ្គលិកធ្វើការនៅទីតាំងខាងលើ និងមានអ្នកជំងឺកូវីដ១៩ បានទៅសួរសុខទុក្ខ អ្នកជំងឺនៅទីតាំងខាងលើនេះផងដែរ។ ហើយប្រសិនបើ មានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ១៩​​៕
  • ខ្សល់កន្ត្រាក់បំផ្លិចបំផ្លាញលំនៅឋាន ប្រជាពលរដ្ឋនៅសង្កាត់ទឹកថ្លា ក្រុងសិរីសោភ៏ណ អស់៤០ខ្នង ក្នុងនោះមានសាលារៀន៣ខ្នង (ខេត្តបន្ទាយមានជ័យ,ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១)៖យ៉ាងហោចណាស់ ក៏មានលំនៅឋានរបស់ប្រជាពលរដ្ឋ ចំនួន៣៧ខ្នង និងសាលារៀនចំនួន៣ខ្នង រងនូវការខូចខាតធ្ងន់ ស្រាល ដោយខ្សល់កន្ត្រាក់ នៅវេលាម៉ោង៤និង៣០នាទីល្ងាចថ្ងៃទី២១ខែមេសា ឆ្នាំ២០២១ នៅលើ៦ភូមិ ក្នុងសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ។ ប្រភពព័ត៌មានពីនគរបាលក្រុងសិរីសោភ័ណ្ឌ បានឲ្យដឹងថា៖ខ្សល់កន្ត្រាក់ដែលបង្កឲ្យខូចខាតលំនៅឋានរបស់ប្រជាពលរដ្ឋ នៅល្ងាចថ្ងៃទី២១ខែមេសា លើ៦ភូមិក្នុងសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ក្នុងនោះ ១-នៅភូមិគាប ផ្ទះ១ខ្នង ខូចខាត ស័ង្កសី ចំនួន ០៨សន្លឹក។ ២-ភូមិទំនប់ជ្រៃ: ផ្ទះ៣ខ្នង ខូចខាត ស័ង្កសី ចំនួន៩សន្លឹក ក្បឿង១២សន្លឹក។ ៣-ភូមិទឹកថ្លា: ផ្ទះ៦ខ្នង និងសាលារៀន១ខ្នង ខូចខាតស័ង្កសី ចំនួន ៩៤សន្លឹក ស៊ីប្រូ ៣សន្លឹក និងផ្លាន ១៧ដើម។ ៤-ភូមិភ្នំបាក់: ផ្ទះ៤ខ្នង និងសាលារៀន២ខ្នង ខូចខាត ស័ង្កសីចំនួន៥៤សន្លឹក ស៊ីប្រូ ១៨សន្លឹក ព្រំ ៣សន្លឹក និងផ្លាន ១១ដើម។ […]
  • រើសបានគ្រាប់បែកមិនរាយការណ៍ទៅស៊ីម៉ាក់បែរជាយកមកដំលេងផ្ទុះកក្រើកស្លាប់១របួស២ (ខេត្តត្បូងឃ្មុំ,ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១)៖ គ្រាប់បែកមួយគ្រាប់បាន ផ្ទុះឡើងញ័ររញ្ជួយដី ដែលហេតុការណ៍នេះបានកើតឡើងនៅវេលា ម៉ោង ១២និង១០ នាទីថ្ងៃត្រង់ថ្ងៃទី២១ មេសា២០២១ ស្ថិតនៅលើដី សហគមខាងកើតភូមិត្រពាំងព្រីង ឃុំត្រពាំងព្រីង ស្រុកតំបែរ ។បណ្ដាលឲ្យមនុស្សរងគ្រោះថ្នាក់ចំនួន៣នាក់ក្នុងនោះដោយសារតែរបួសធ្ងន់ធ្ងរម្នាក់ បណ្ដាលឲ្យស្លាប់ចំណែក២នាក់ទៀតរងរបួសកំពុង សម្រាកនៅមន្ទីរពេទ្យ។ តាមប្រភពសមត្ថកិច្ចនៅមូលដ្ឋានឱ្យដឹងថា:ទីតាំងដែលផ្ទុះគ្រាប់បែកនោះនៅចម្ងាយ២០០ម៉ែត្រ ចំណុចលើដីឈ្មោះបេ គួយ បណ្ដាលឱ្យរងរបួសមនុស្សចំនួន៣ នាក់ ÷១. ឈ្មោះ បេ គួយ ភេទប្រុស អាយុ៧៨ឆ្នាំ (របួសស្រាល) ២.ឈ្មោះ ម៉ុត សំណាង ភេទប្រុស អាយុ ២៩ឆ្នាំ (របួសធ្ងន់ដាច់ប្រអប់ដៃស្ដាំ)។៣.ឈ្មោះ ពឿន ពៅ ភេទប្រុស អាយុ១២ឆ្នាំ (របួសធ្ងន់)ទាំង៣នាក់មានទីលំនៅភូមិឃុំខាងលើ។ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅក្នុងភូមិ។ សមត្ថកិច្ចមូលដ្ឋានប្រាប់បន្តថា បន្ទាប់មកក៏មានការភ្ញាក់ផ្អើលឆោឡោ ដល់កម្លាំងប៉ុស្តិ៍រដ្ឋបាលមូលដ្ឋានដោយបានចុះមកត្រួតពិនិត្យកន្លែងកើតហេតុឃើញមានស្នាមរណ្ដៅដីនិងឈាម ដែលបន្សល់ទុកក្រោយពី សាច់ញាតិអ្នករងគ្រោះ បានបញ្ជូនមនុស្សទាំងបីនាក់នោះទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកស្រុក។តាមការសាកសួរពីអ្នករងគ្រោះឲ្យសមត្ថកិច្ចដឹងថាមូលហេតុដំបូងក្មេងប្រុសរើសបានគ្រាប់បែកពីរនៅក្នុងដីភូមិដោយមិនស្គាល់របស់ច្បាស់ក៏អ្នកអាយុ២៩ឆ្នាំ យកមកដំលេងបានបន្តិចក៏បណ្ដាលឲ្យផ្ទុះកក្រើកតែម្ដង និងរបួសអ្នកដំព្រមទាំងអ្នកនៅក្បែរ ត្រូវបានគេដឹកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុក ក្រោយមកដោយសារតែស្នាមរបួសក្មេងអាយុ១២ឆ្នាំមានលក្ខណៈធ្ងន់ធ្ងរពេកជាហេតុបណ្ដាលឲ្យស្លាប់នារសៀលថ្ងៃដដែល។ហើយត្រូវបានក្រុមគ្រួសារដឹកត្រឡប់យកទៅផ្ទះដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ចំស្ថានភាពដែលកំពុងរឹតបន្តឹងជំងឺកូវីដ-១៩ កំពុងតែផ្ទុះ។ […]
  • អ្នកជំងឺកូវីដ-១៩ បានទៅដើរផ្សារបឹងទំពុន នៅភូមិសន្សំកុសល អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅកាន់ផ្សារបឹងទំពុន ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ៣៣BT ភូមិសន្សំកុសល សង្កាត់បឹងទំពុន ខណ្ឌមានជ័យនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ សូមដាក់ខ្លួនឲ្យនៅដាច់ដោយឡែកនិងធ្វើចត្តាឡឺស័ក១៤ថ្ងៃដើម្បីតាមដានសុខភាព។
  • បុគ្គលិកធនាគារហត្ថា សាខាច្រាំងចំរះ១ រកឃើញវិជ្ជមានជំងឺកូវីដ-១៩ បុគ្គលិកធនាគារហត្ថា សាខាច្រាំងចំរះ១ ដែលមានទីតាំង នៅផ្លូវលេខ៥ សង្កាត់ច្រាំងចំរះ១ ខណ្ឌឫស្សីកែវ ត្រូវបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩។ នេះបើតាមអនុគណៈកម្មការស្រាវជ្រាវកូវីដ-១៩។ អនុគណៈកម្មការស្រាវជ្រាវកូវីដ-១៩ សូមអ្នកដែលបានទៅកាន់ទីតាំងខាងលើចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី ១៥ ខែមេសា ឆ្នាំ២០២១ សូមដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុក ដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ៕
  • ព្រះករុណា ព្រះមហាក្សត្រ ប្រោសព្រះរាជទាន ព្រះរាជទ្រព្យចំនួន៥០.០០០ ដុល្លារដល់កាកបាទក្រហមកម្ពុជា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជ ហឫទ័យប្រោសព្រះរាជទាននូវព្រះរាជសារ និងព្រះរាជទ្រព្យចំនួន ៥០.០០០ដុល្លារ (ប្រាំម៉ឺនដុល្លារអាមេរិក) ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍ ចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១។ ព្រះរាជសារលិខិត និងព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមខាងលើនេះ ត្រូវបាន ឯកឧត្តម គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ ព្រះ មហាក្សត្រ និងជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការទូទៅ អមក្រសួងព្រះបរមរាជវាំង យកមកប្រគល់ជូនកាកបាទ ក្រហមកម្ពុជា ដែលតំណាងដោយ លោកជំទាវ កិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិក កាកបាទក្រហមកម្ពុជា នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នាថ្ងៃពុធ ទី ២១ ខែមេសា ឆ្នាំ២០២១នេះ៕
  • សម្តេចព្រះមហាក្សត្រី ប្រោសព្រះរាជទានព្រះរាជទ្រព្យចំនួន ៥០.០០០ ដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាននូវព្រះរាជសារលិខិត និងព្រះរាជទ្រព្យចំនួន ៥០.០០០ ដុល្លារ (ប្រាំម៉ឺនដុល្លារអាមេរិក) ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១។ ព្រះរាជសារលិខិត និងព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមខាងលើនេះ ត្រូវបាន ឯកឧត្តម គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ ព្រះ មហាក្សត្រ និងជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការទូទៅ អមក្រសួងព្រះបរមរាជវាំង យកមកប្រគល់ជូនកាកបាទ ក្រហមកម្ពុជា ដែលតំណាងដោយ លោកជំទាវ កិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិក កាកបាទក្រហមកម្ពុជា នៅទីស្នាក់ ការកណ្តាលកាកបាទក្រហមកម្ពុជា នាថ្ងៃពុធ ទី ២១ ខែ មេសា ឆ្នាំ២០២១នេះ៕
  • អភិបាលរាជធានី ចុះពិនិត្យទីតាំងបិទខ្ទប់នៅផ្លូវជាតិលេខ៤ ដើម្បីពង្រឹងកម្លាំងកាត់ផ្តាច់ជម្ងឺកូវីដ-១៩ អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯក ភាពរាជធានីភ្នំពេញ ឯ.ឧ ឃួង ស្រេង នាព្រឹកថ្ងៃទី២១ ខែមេសានេះ បានចុះពិនិត្យទីតាំងបិទខ្ទប់នៅផ្លូវជាតិលេខ៤ មុខវត្តស្ងួនពេជ្រ និងអូដឹម ក្នុងសង្លាត់កំបូលខណ្ឌកំបូល ដើម្បីពង្រឹងកម្លាំងដែលបាននិងកំពុងឈរជើងនៅគោលដៅនោះ អោយមានភាពរឹងមាំនិងម៉ឺងម៉ាត់បំផុត ជុំវិញការអនុវត្ត សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការបិទខ្ទប់រាជធានីភ្នំពេញក្នុងរយៈពេល១៤ថ្ងៃ អោយទទួលបានជោគជ័យ ពោលគឹកាត់ផ្តាច់អោយបានការរីករាលដាលនៃជម្ងឺកូវីដ- ១៩។ ឯ.ឧ ឃួង ស្រេង ក្នុងឱកាសនៃការចុះពិនិត្យនៅមុខវត្តស្ងួនពេជ្រ បានណែនាំអោយអាជ្ញាធរនិងកងកម្លាំង ដែលឈរជើងនៅទីនោះ សម្រួលចរាចរណ៍ចំពោះយានយន្តដែលមានសិទ្ធិក្នុងការឆ្លងកាត់អោយបានលឿន ជៀសវាងការកក ស្ទះចរាចរណ៍ ។ ឯ.ឧ បានណែនាំទៅអាជ្ញាធរខណ្ឌកំបូលថា ចំពោះរថយន្ត ដែលមានសិទ្ធិអាចចេញបាន ពិសេសរថយន្តកុងទីន័រអោយចេញពីក្រៅក្រុងទៅ ។ ចំពោះរថយន្តចូលក្រុង ត្រូវពិនិត្យអោយបានល្អិតល្អន់ ពោលគឺ អោយចូលតែចំពោះរថយន្តដឹកគ្រឿងឧបភោគបរិភោគ និងត្រូវនាំណែនាំអោយពួកគាត់ដឹក ចូលពេលយប់ ។ ចំពោះរថយន្តទេសចរណ៍គឺអោយពួកគាត់ត្រឡប់ក្រោយវិញ ។ តែបើពួកគាត់នៅតែរឹងទទឹង មិនព្រមស្រាប់តាមការណែនាំ យើងត្រូវធ្វើការត្រួតពិនិត្យ ហើយបើពិនិត្យទៅ មិនមានឯកសារពាក់ព័ន្ធក្នុងការធ្វើដំ ណើរ ក្នុងអំឡុងបិទខ្ទប់នេះទេ គឺត្រូវឃាត់ទុកហើយពិន័យទៅតាមច្បាប់ ទើបអោយពួកគាត់ត្រឡប់ក្រោយវិញ។ ឯ.ឧ […]
  • បុរសម្នាក់ដែលបើកម៉ូតូបុកប៉ារ៉ាស់បិទខ្ទប់​ ជេរប្រមាទ​ និងវាយបង្ករបួសស្នាមមកលេីសមត្ថកិច្ច​ ត្រូវបានបញ្ជូនទៅសាលាដំបូង បុរសម្នាក់ឈ្មោះ​ ខៀវ​ ចាន់សុភក្ត្រា​ ដែលបានបេីកបរម៉ូតូបុកប៉ារ៉ាស់បិទខ្ទប់​ ជេរប្រមាទ​ និងវាយបង្ករបួសស្នាមមកលេីសមត្ថកិច្ច​ ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញនៅវេលាម៉ោង​ ៨:៣០នាទីព្រឹកនេះ​ ។ គួរបញ្ជាក់ថា បុរសម្នាក់ឈ្មោះ​ ខៀវ​ ចាន់សុភក្ត្រា​ អាយុ ៣១ ឆ្នាំ​ ត្រូវបានសមត្ថកិច្ចនៃអធិការខណ្ឌជ្រោយចង្វារធ្វេីការឃាត់ខ្លួននៅព្រឹកថ្ងៃ២០​ ខែមេសា​ ឆ្នាំ២០២១​ ដោយការបេីកបរម៉ូតូបុកប៉ារ៉ាស់បិទខ្ទប់​នៅគោលដៅរង្វង់មូលតាព្រហ្ម​ ខណ្ឌជ្រោយចង្វារ ដោយបានជេរប្រមាទមេីលងាយ និងវាយបង្ករបួសស្នាមមកលេីសមត្ថកិច្ច​ ៕
  • អាជ្ញាធរ នឹងចែកកាតធ្វើដំណើរទៅផ្សារនៅតាមផ្ទះ សម្រាប់អ្នកនៅក្រៅតំបន់ក្រហម។ សូមជម្រាបថាប្រជាពលរដ្ឋនៅ ក្នុងតំបន់ក្រហម គឺមិនអនុញ្ញាតអោយចេញក្រៅផ្ទះដាច់ខាត លើកលែងតែមានបញ្ហាសុខភាពបន្ទាន់ ទៅយកសំណាកធ្វើតេស្ត នៅក្នុងតំបន់ក្រហមជិតបំផុត និងការទៅចាក់វ៉ាក់ សាំងដូសទី២ នៅក្នុងតំបន់ក្រហមដែលជិតបំផុត។
  • នេះជាទីតាំងលក់គ្រឿងបរិភោគ ទាំង៦ទីតាំងសម្រាប់ប្រជាពលរដ្ឋ នៅតំបន់ក្រហម ដែលមិនអាចចេញបាន នេះជាទីតាំងលក់គ្រឿងបរិភោគ ទាំង៦ទីតាំងសម្រាប់ប្រជាពលរដ្ឋ នៅតំបន់ក្រហម ដែលមិនអាចចេញបាន

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)