ប្រជាជនឥណ្ឌារាប់ពាន់នាក់បានប្រមូលផ្តុំគ្នាក្រោមមេដឹកនាំបក្សប្រឆាំងដ៏សំខាន់រ៉ាហ៊ុល ហ្គាន់ឌី (Rahul Gandhi) ជុំវិញការកើនឡើងនៃភាពអត់ការងារធ្វើ និងការកើនឡើងតម្លៃអាហារ និងប្រេងឥន្ធនៈ ដោយអតីត ប្រធានគណបក្សសមាជ បានវាយប្រហាររដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី ណារ៉េនដ្រា ម៉ូឌីចំពោះការខកខានក្នុងការដោះស្រាយបញ្ហាប្រឈមរបស់ប្រជាជន។
លោកហ្គាន់ឌី បានចោទប្រកាន់លោកម៉ូឌី ពីការបន្តគោល នយោបាយផ្តល់ផលប្រយោជន៍ ដល់ក្រុមអាជីវកម្មធំៗ ដោយចំណាយលើឧស្សាហកម្មខ្នាតតូច និងមធ្យមនិងកសិករនិងកម្មករក្រីក្រដោយបន្ថែមថាប្រជាជនកំពុងរងផលប៉ះពាល់ដោយភាពអត់ការងារធ្វើក៏ដូចជាការកើន ឡើងតម្លៃ។
គួរបញ្ជាក់ថា តម្លៃប្រេងឥន្ធនៈ ប្រេងម៉ាស៊ូត ឧស្ម័នចម្អិនអាហារ និងអាហារសំខាន់ៗដូចជាស្រូវសាលីបានកើនឡើងពី 40-175 ភាគរយចាប់តាំងពីលោក ម៉ូឌីឡើងកាន់អំណាច កាលពី៨ឆ្នាំមុន។ នេះបើយោងតាមមេដឹកនាំសភា។
ទោះជាយ៉ាងណាក៏ដោយរដ្ឋាភិបាលលោកម៉ូឌី បានការពារគោលនយោបាយ របស់ខ្លួនដោយនិយាយថា ខ្លួនបានផ្តល់ឱ្យមនុស្សរាប់លាននាក់នូវបង្គន់ ការតភ្ជាប់ហ្គាស ទឹកផឹក គណនីធនាគារ ការ ធានារ៉ាប់រងសុខភាព និងផ្ទះ ដោយឥតគិតថ្លៃចាប់តាំងពីវាឡើងកាន់អំណាចដំបូងក្នុងឆ្នាំ ២០១៤។
ឯគណបក្សប្រឆាំង បានខឹងសម្បារចំពោះការសម្រេចចិត្តរបស់រដ្ឋាភិបាលកាលពីខែមុន ក្នុងការយកពន្ធលើទឹកដោះគោវេចខ្ចប់ ទឹកដោះគោជូរ ឈីស ទឹកដោះគោ អង្ករវេចខ្ចប់ ម្សៅ និងស្រូវសាលីហេីយរដ្ឋាភិ បាលមុននេះបានដំឡើងថ្លៃប្រេងថែមទៀត។
ទោះជាយ៉ាងណាសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌាដែលជាមហាអំណាចទីបីរបស់អាស៊ីបាននឹងកំពុងងើបឡើងវិញពីការធ្លាក់ចុះនៃជំងឺរាត ត្បាត។
រលកជាច្រើននៃការផ្ទុះឡើង នៃ COVID-19 បានប៉ះពាល់ដល់វិស័យក្រៅផ្លូវការដ៏ធំរបស់ប្រទេសឥណ្ឌាដោយភាពអត់ការងារធ្វើបានកើនឡើងដល់ជិត ៨.៥ ភាគរយនៅក្នុងខែសីហានេះបើយោងតាមទិន្នន័យពីមជ្ឈមណ្ឌល ស៊ីងធេង (Think-tank)សម្រាប់ការត្រួតពិនិត្យសេដ្ឋកិច្ចឥណ្ឌា៕
ប្រែសម្រួលដោយ ប៊ុន សុភាព






