ដើម្បីជៀងវាងការខាតបង់ថវិការច្រើនហួសក្នុងការរត់ការលើឯកសារផ្សេងៗពាក់ព័ន្ធនឹងយានយន្ត រដ្ឋមន្ត្រីក្រសួង សាធារ.ណការ និងដឹកជញ្ជូន បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់សូមទៅពិភាក្សាសេវាសាធារណៈ ដែលនៅជិតបំផុតពិសេសនោះតាមផ្សារទំនើបបើចង់ផ្តូរ ប័ណ្ណកម្មសិទ្ធ និងសេវានានា។
ថ្លែងក្នុងពិធីដាក់ជាផ្លូវការមណ្ឌលផ្តល់សេវាសាធារណៈនៅផ្សារទំនើបអីអនម៉ល មានជ័យ (ផ្សាអីអន ៣)នាព្រឹកថ្ងៃទី២៩ ខែមិថុនាឆ្នាំ២០២៣នេះ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធាណការនិងដឹកជញ្ជូនបានប្រសាសន៍លើកឡើងថា បើប្រជាពលរដ្ឋចង់ បានសេវាដូចជាប្តូរប័ណ្ណបើកបរ ការផ្ទេរកម្មសិទ្ធិ និងសេវានានា សូមទៅទាក់ទងផ្ទាល់នៅមណ្ឌលផ្តល់ សេវាសាធារ ណៈរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានដាក់នៅ ផ្សារទំនើប ក្នុង រាជធានីភ្នំពេញ និងនៅតាមទី កន្លែង ដែលក្រសួងបានដាក់នៅតាមបណ្តាខេត្តនានា។
ឯកឧត្តមរដ្ឋមន្រ្តី បានអំពាវនាវសុំកុំទៅប្រើប្រាស់សេវាក្រៅ ផ្លូវការ ដែលធ្វើឲ្យយើងចំណាយថវិការច្រើន ដូចជាការប្តូរប័ណ្ណបើកបរ និងផ្ទេរកម្មសិទ្ធិជាដើម។ល។
ឯកឧត្តម ហ៊ាង សុទ្ធាយុត្តិ អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈបានលើកឡើងថា ការសម្ពោធដាក់ឲ្យប្រើប្រាស់មណ្ឌលសេវាសាធារណៈ នាថ្ងៃនេះ គឺជាសមិទ្ធផលថ្មីមួយទៀត របស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាសក្ខីភាពបង្ហាញឲ្យឃើញ នូវការដឹកនាំប្រកបដោយភាពឆ្លាតវៃរបស់ឯកឧត្តមទេសរដ្ឋមន្ដ្រី និងថ្នាក់ដឹកនាំ ក្នុងការបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋដែលមកទិញទំនិញនៅផ្សារទំនើប និងអាចមកទទួលសេវាសាធារណៈ ទាំងថ្ងៃធ្វើការ ទាំងថ្ងៃឈប់សម្រាប់ ទាំងពេល ថ្ងៃ និងពេលយប់។
ឯកឧត្តម អគ្គនាយកដ្ឋានបានបន្ដថា ក្រៅពីការ ពង្រីកបន្ថែមទីតាំងផ្តល់សេវា និងជាចំណងដៃ បន្ថែមជូនដល់ប្រជាពលរដ្ឋ ក្នុងការតាមដានស្ថានភាពការទទួលសេវាសាធារណៈ ឲ្យកាន់តែមានភាពងាយស្រួលនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានផ្ដល់គោលការណ៍ឲ្យរៀបចំកម្មវិធីថ្មីមួយ គឺកម្មវីធី MPWT Public Service Tracking។
សូមរំលឹកថា គិតចាប់តាំងពីឆ្នាំ២០១៦ មកទល់បច្ចុប្បន្ននេះ ក្រោមការដឹកនាំរបស់ ឯកឧត្តមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បានបង្កើតឲ្យមានមណ្ឌលផ្ដល់សេវាសាធារណៈ នៅតាមផ្សារទំនើប និងទីប្រជុំជននានា បានចំនួន៧ទីតាំង រួមមាន៖ នៅផ្សារទំ នើបអ៊ីអនម៉ល១.ផ្សារទំនើបអ៊ីអនម៉ល២, ផ្សារទំនើបជីបម៉ុង ណូរ៉ូម៉ល ទីស្ដីការក្រសួង សាធារ ណការ, ផ្សារទំនើបហេរីថេក វ៉ក, ផ្សារទំនើបហ្វូរី ថែមសឃ្វែរម៉ល ក្រុងព្រះសីហនុ និងនៅផ្សារទំនើបអ៊ីអនម៉ល មានជ័យ៕
ដោយះ សំអាតនិងពិសិដ្ឋ






