ព័ត៌មានថ្មី
- រដ្ឋបាលខេត្តកណ្ដាល កំណត់ភូមិចំនួន៨ ក្នុងស្រុកអង្គស្នួល ជាតំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿង រយៈពេល ១៤ថ្ងៃ ចាប់ពីម៉ោង ០០:០០ ថ្ងៃទី០១ ឧសភា-១៤ ឧសភា ២០២១ – តំបន់ក្រហមចំនួន ៤ភូមិ៖ ភូមិស្វាយជ្រុំ ភូមិពងទឹក ភូមិអណ្តូង និងភូមិត្នោតម្តើម នៃឃុំបែកចាន ស្រុកអង្គស្នួល – តំបន់លឿងទុំចំនួន ៣ភូមិ៖ ភូមិចក ភូមិព្រៃបឹង និងភូមិកម្ពោតស្បូវ នៃឃុំបែកចាន ស្រុកអង្គស្នួល – តំបន់លឿងចំនួន ១ភូមិ៖ ភូមិព្រៃពពេល ឃុំពើក ស្រុកអង្គស្នួល
- អភិបាលខេត្តកំពង់ធំ ចុះត្រួតពិនិត្យសកម្មភាពកងកម្លាំងចម្រុះធ្វើការបិទខ្ទប់ ក្នុងភូមិសាស្ត្រស្រុកស្ទោង ឯកឧត្តម សុខ លូ អអភិបាលខេត្តកំពង់ធំ បានចុះសួរសុខ ទុក្ខ និងត្រួតពិនិត្យសកម្មភាពកងកម្លាំងចម្រុះប្រចាំការនៅទីតាំងបិទខ្ទប់ ក្នុងភូមិសាស្ត្រស្រុកស្ទោង ជាបណ្ដោះអាសន្ន ដែលបានរកឃើញមានហានិភ័យខ្ពស់ នៃការចម្លង និងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ចូលសហគមន៍ តាមចំណុចគោលដៅនានា នៅភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ដើម្បីហាមឃាត់ប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ មិនឲ្យមានការ ចេញ-ចូល រហូតដល់មានការជូនដំណឹងនៅពេលក្រោយ និង ត្រួតពិនិត្យមើលទីតាំងជាច្រើនកន្លែង ដើម្បីត្រៀម សម្រាប់ទុកដាក់អ្នកសង្ស័យឆ្លងជំងឺកូវីដ១៩ ។ ឯកឧត្តម សុខ លូ បានក្រើនរំឭកដល់កងកម្លាំងចម្រុះទាំង អស់ ក្នុងអំឡុងពេលបិទខ្ទប់ ប្រជាពលរដ្ឋគ្រប់រូបត្រូវបាន ហាមឃាត់ការធ្វើដំណើរចេញពីលំនៅឋាន លើកលែងតែក្នុងករណីចាំបាច់ ហើយការបិទខ្ទប់ទីរួមស្រុកស្ទោងនៅពេលនេះ គឺជាវិធានការមួយក្នុងកាត់ផ្តាច់នូវការឆ្លងមេរោគកូវីដ ១៩ នៅក្នុងមូលដ្ឋាននីមួយៗ ដែលកើតចេញពីព្រឹត្តិការណ៍ ២០កុម្ភៈ ។
- ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហម ក្នុងខណ្ឌទាំង០៤ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នឹងទទួលការចាក់វ៉ាក់សាំង ០២ប្រភេទគឺ ១- វ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) នឹងត្រូវប្រើប្រាស់ ដើម្បីចាក់ជូនប្រជាពលរដ្ឋ នៅក្នុង ខណ្ឌពោធិ៍សែនជ័យ និង ខណ្ឌកំបូល។ ២-វ៉ាក់សាំងស៊ីណូហ្វាម (Sinopharm) នឹងត្រូវប្រើប្រាស់ ដើម្បីចាក់ជូនប្រជាពលរដ្ឋនៅក្នុង ខណ្ឌមានជ័យ និង ខណ្ឌដង្កោ។
- បុគ្គលិកធ្វើការមន្ទីរពហុព្យាបាល និងសម្ភព អ៊ីសាប៊ែលឆ្លងជំងឺកូវីដ-១៩ អនុគណ:កម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវឲ្យប្រជាពលរដ្ឋ ដែលទៅទទួលសេវានៅមន្ទីរពហុព្យាបាល និងសម្ភព អ៊ីសាប៊ែល (Isabel Poly Clinic) ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ២៩ ផ្លូវលេខ ៣៦០ សង្កាត់ទួលស្វាយ ព្រៃ ខណ្ឌចំការមនចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុក ដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ រឺទៅកាន់ទីតាំងនេះ។ មូលហេតុ អ្នក ជំងឺកូវីដ១៩ គឺជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ។
- ក្រសួងការពារជាតិ បើកយុទ្ធនាការ១ខែ ចាក់វ៉ាក់សាំងជូនពលរដ្ឋនៅតំបន់ក្រហម នៅភ្នំពេញ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋ មន្ត្រីក្រសួងការពារជាតិ អញអញ្ជើញជាអធិបតី ក្នុងពិធីបើកយុទ្ធនាការជាតិចាក់វ៉ាក់សាំងនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីរៀបចំចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហម ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នៅតាមបណ្តាខណ្ឌចំនួន៤ រួមមានខណ្ឌមានជ័យ ខណ្ឌពោធិសែនជ័យ ខណ្ឌដង្កោ និងខណ្ឌកំបូល ។ ការបើកយុទ្ធនាការជាតិចាក់វ៉ាក់សាំងនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញរៀបចំ ឡើងនៅក្នុងទីតាំងមូលដ្ឋានកងទ័ព នៃកងពលតូចលេខ៧០ ស្ថិតក្នុងភូមិព្រៃព្រីងខាង ត្បូង សង្កាត់ចោម ចៅ រាជធានីភ្នំពេញ។ សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ថា ការផ្សព្វផ្សាយប្រគល់ភារកិច្ចដល់ក្រុមការងាររៀបចំចាក់វ៉ាក់ សាំងជូនប្រជាពលរដ្ឋដែលជាទ្រង់ទ្រាយធំនៅក្នុងតំបន់ដែលមានហានិភ័យ ចាប់ដំណើរការចាប់ពីថ្ងៃទី០១ ខែ ឧសភា តទៅ ដែលមានគណៈកម្មការចំពោះកិច្ចបានប្រគល់ឲ្យកងយោធពលខេមរភូមិន្ទ ទទួលខុសត្រូវចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅក្នុងខណ្ឌចំនួនបួន គឺនៅខណ្ឌមានជ័យ ខណ្ឌពោធិសែនជ័យ ខណ្ឌដង្កោ និងខណ្ឌកំបូល។ សម្តេចពិជ័យសេនាបានបញ្ជាក់ថា ការចាក់វ៉ាក់សាំងជូនប្រជាពល រដ្ឋនៅក្នុងតំបន់ហានិភ័យនេះ គឺជាក្តីសង្ឃឹមនិងជឿជាក់មួយទៀតសម្រាប់ប្រយុទ្ធប្រឆាំងជាមួយនិងកូវីដ១៩ ដែលជាជំងឺរាតត្បាតដល់កាចសាហាវនេះ។ សូមបញ្ជាក់ថា វ៉ាក់សាំងដែលកម្ពុជាទទួលបានរួចមកហើយនោះ រួមមាន៖ វ៉ាក់សាំងស៊ីណូហ្វាម ជាជំនួយរបស់រដ្ឋាភិ បាលចិនចំនួន ១.៣លានដូស, វ៉ាក់សាំងស៊ីណូវ៉ាក់ […]
- ប្រជាពលរដ្ឋនៅតំបន់បិទខ្ចប់ទាំង៣ ក្នុងក្រុងសៀមរាបជាងមួយពាន់គ្រួសារ បានទទួលអំណោយពីរដ្ឋបាលខេត្ត ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ បងប្អូនប្រជាពលរដ្ឋដែលជាគ្រួសារក្រ១ ក្រ២ស្ថិតក្នុងសង្កាត់បិទខ្ទប់ទាំងបីក្នុងក្រុងសៀមរាបជាងមួយពាន់គ្រួសារ បានទទួលអំណោយពីរដ្ឋបាលខេត្ត ខេត្តសៀមរាប ស.ស.យ.កខេត្ត និងសប្បុរសជន ដែលក្រុមយុវជនបានចុះចែកដល់តាមខ្នងផ្ទះ។ ការបិទខ្ទប់សង្កាត់ទាំង៣ គឺជាវិធានការដាក់ចេញ ដើម្បីទប់ ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។ ជាមួយគ្នានេះ ក៏ បានជះឥទ្ធិពលប៉ះពាល់ដល់កត្តាជីវភាព ជាពិសេសបងប្អូនដែលជាគ្រួសារក្រ១ និងក្រ២។ ដោយឃើញពីការលំបាកនេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្ត បានដឹកនាំ និងកៀងគរថវិកា សម្ភារៈ និងបណ្តាសប្បុរសជន ពិសេសការចូលរួមរបស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត សៀមរាប។ រដ្ឋបាលខេត្តសូមអំពាវនាវបន្តដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមអនុវត្តតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងអាជ្ញាធរមានសមត្ថ កិច្ចទាំងអស់ ដើម្បីចូលរួមទប់ស្កាត់ ដក៏ដូចជាឈាបដល់ការកាត់ផ្តាច់ជំងឺកូវីដ-១៩នៅកម្ពុជា ពិសេសបងប្អូនប្រជា ពលរដ្ឋទាំងអស់ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ និង៣កុំឱ្យបានគ្រប់ៗគ្នា៕
- អ្នកជំងឺកូវីដ-១៩ បានទៅទិញទំនិញ នៅផ្សារទំនើបឡាក់គីនៅផ្លូវ០៥ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានបញ្ជាក់ឲ្យដឹងថា អ្នកជំងឺកូវីដ-១៩ បានទៅទិញទំនិញ នៅផ្សារទំនើបឡាក់គី (Lucky Express) ដែលមានទីតាំងស្ថិតនៅផ្លូវ០៥ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ដូចនេះ អ្នកដែលបានទៅទិញទំនិញនៅទីតាំងខាងលើ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ ២០២១ សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ។
- កម្មកររោងចក្រនៅស្រុកខ្សាច់កណ្ដាល-ស្រុកអង្គស្នួល-ស្រុកមុខកំពូល នឹងទទួលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩មុនគេក្នុងចំណោមរោងចក្រទាំងអស់នៅទូទាំងខេត្តកណ្តាល (ខេត្តកណ្ដាល,ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១)៖ អភិបាលខេត្តកណ្ដាល ឯកឩត្តម គង់ សោភ័ណ្ឌ បានថ្លែងថា កម្មករ កម្មការិនី និងនិយោជិត រោងចក្រនៅស្រុកខ្សាច់កណ្ដាល ស្រុកអង្គស្នួល និងស្រុកមុខកំពូល គឺជាស្រុកដែលមានអាទិភាពនឹងទទួលបានការចាក់វ៉ាក់សាំងការពារ ជំងឺកូវីដ-១៩ មុនគេក្នុងចំណោមរោងចក្រទាំងអស់នៅទូទាំងខេត្ត កណ្ដាល នៅពេលដែលរាជរដ្ឋាភិបាល សម្រេចទម្លាក់វ៉ាក់សាំងជូន ដល់ខេត្តកណ្ដាល។ ឯកឧត្តមបានថ្លែងបែបនេះ ក្នុងឱកាសឯកឧត្តមអញ្ជើញដឹកនាំកិច្ចប្រជុំ ទាំងយប់ ដើម្បីស្វែងរកអ្នកដែលប៉ះពាល់ដោយផ្ទាល់ និងប្រយោល បន្ទាប់ពីកម្មករនៅរោងចក្រមួយកន្លែង ក្នុងស្រុកខ្សាច់កណ្ដាល មានជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នៅល្ងាចថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ ម្សិលម៉ិញនេះ ។ ឯកឧត្តម ថ្លែងបន្តថា ដើម្បីធានាដល់និរន្តភាព សេដ្ឋកិច្ចនៅក្នុងខេត្ត កណ្ដាល កម្មករ កម្មការិនី រោងចក្រទាំងអស់នៅក្នុងខេត្តកណ្ដាល ត្រូវទទួលបានការចាក់វ៉ាក់សាំង ឱ្យបានគ្រប់ៗគ្នា ដើម្បីបញ្ចៀសនូវការឆ្លងនូវមេរោគដ៏កាចសាហាវនេះ។ ក្នុងឱកាសនោះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ បានស្នើឱ្យអាជ្ញាធរស្រុក ខ្សាច់ កណ្ដាល ត្រូវស្វែងរកអ្នកដែលបានប៉ះពាល់ផ្ទាល់ […]
- ត្រឡប់មកពីឆ្លុះកង្កែបទៅផ្ទះវិញម៉ូតូអស់សាំងបណ្តើរម៉ូតូ រថយន្តមក ពីទិសផ្ទុយគ្នាវេរទៅបុកស្លាប់២នាក់ នៅក្រុងប៉ោយប៉ែត (ខេត្តបន្ទាយមានជ័យ,ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១)៖មនុស្ស២នាក់បាន ស្លាប់ភ្លាមៗនៅនឹងកន្លែងដោយគ្រោះថ្នាក់ចរាចរណ៍ រថយន្តម៉ាក តូយូតាស៊ីណាបុកខណៈពេលជនរងគ្រោះកំពុងបណ្តើរម៉ូតូអស់សាំង ។ ហេតុការណ៍បង្កឲ្យភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង ៥និង២០នាទីព្រឹកព្រលឹមថ្ងៃទី៣០ខែមេសា ឆ្នាំ២០២១ នៅលើំណាត់ ផ្ឡូវជាតិលេខ៥ ត្រង់ចំណុចខាងលិចស្ថានីយ៏ថ្លឹងរថយន្តកូនដំរី ប្រហែល១៥០ម៉ែត្រ,ស្ថិតក្នុងភូមិកូនដំរី ,សង្កាត់និមិត្ត,ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ តាមប្រភពពីនគរបាលចរាចរណ៍ក្រុងប៉ោយប៉ែត បានឲ្យដឹងថា៖ ជនរងគ្រោះដែលស្លាប់១/ឈ្មោះ អៀង ម៉េងលី ភេទប្រុសអាយុ២៧ ឆ្នាំ មុខរបរ ធ្វើស្រែ (ជាអ្នកបណ្តើរម៉ូតូ) ២/ឈ្មោះ អាង ធឿន ភេទប្រុស អាយុ ៣៦ឆ្នាំ,មុខរបរ ធ្វើស្រែ (អ្នកដើរពីក្រោយជួយរុញម៉ូតូ)។ជនរងគ្រោះទាំង០២នាក់ នៅក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ប្រភពដដែលបានបញ្ជាក់ថា៖នៅមុនពេលកើតហេតុ ជនរងគ្រោះមានគ្នាចំនួន៣នាក់ បានជិៈម៉ូតូ១គ្រឿងម៉ាកហុងដាវ៉េវ ពណ៌ក្រហម ពុំមានផ្លាកលេខ ទៅឆ្លុះកង្កែប លុះពេលនាំគ្នាត្រឡប់មកផ្ទះវិញជិៈមកដល់លើផ្លូវជាតិ ម៉ូតូអស់សាំង ក្នុងនោះមាន១នាក់បានដើរទៅរក ទិញសាំង ហើយឲ្យឈ្មោះអើង ម៉េងលី ជាអ្នកបណ្តើរម៉ូតូនិងឈ្មោះអាង ធឿន ជាអ្នកជួយរុញម៉ូតូពី […]
- រដ្ឋបាលខេត្តកំពង់ស្ពឺអំពាវនាវឱ្យអ្នកពាក់ពន្ធ័ចូលខ្លួនយកសំណាកខណៈសង្ស័យប៉ះពាល់ជាមួយអ្នកវិជ្ជមានកូវីដ១៩ (ខេត្តកំពង់ស្ពឺ,ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១)៖ អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង បានអំពាវនាវដល់អ្នកពាក់ពន្ធ័ទាំងអស់ចូលខ្លួនទៅកាន់មណ្ឌលសុខភាពឬមន្ទីរពេទ្យបង្អែកដែលនៅជិតបំផុតដើម្បីយកសំណាកនិងដាក់ខ្លួនឱ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃប្រសិនជាសង្ស័យថាបានប៉ះពាល់ផ្ទាល់ឬប្រយោលជាមួយអ្នកជំងឺកូវីដ-១៩។ ការអំពាវនាវនេះធ្វើឡើងនៅល្ងាចថ្ងៃទី១៩ខែមេសាឆ្នាំ២០២១ បន្ទាប់ពីក្រសួងសុខាភិបាលរកឃើញថាបងប្អូនប្រជាពលរដ្ឋចំនួន១២នាក់ជាអ្នកខេត្តកំពង់ស្ពឺមានវិជ្ជមានជំងឺកូវីដ-១៩។ ក្រោយក្រសួងសុខាភិបាលប្រកាសជាផ្លូវការ រដ្ឋបាលខេត្តបានបង្ហាញជាសាធារណៈដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមានជាប់ពាក់ពន្ធ័និងសង្ស័យថាបានប៉ះពាល់ផ្ទាល់ឬប្រយោលបានដឹងខ្លួន ហើយរួសរាន់ទៅកាន់មន្ទីរពេទ្យ។អ្នកជំងឺកូវីដ-១៩ដែលរដ្ឋបាលខេត្តធ្វើការប្រកាសជាសាធារណៈទាំង១២នាក់ក្នុងថ្ងៃនេះគឺមានកុមារ២នាក់និង១០នាក់ទៀតជាមនុស្សពេញវ័យនិងមនុស្សចាស់ដែលភាគច្រើនមានមុខរបរជាកម្មកររោងចក្រម៉ាស្ទ័រ&ប្រែងក្នុងស្រុកអង្គស្នួលខេត្ត កណ្តាល៕ ដោយ៖ អ៊ុំ ណូន(កែសម្រួលដោយ មណ្ឌល កែវ)
- មន្ទីរពេទ្យមេគង្គ ត្រូវបានកែលម្អរួចរាល់សម្រាប់ពិនិត្យ ព្យាបាលអ្នកជំងឺកូវីដ-១៩ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ-១៩ នៅព្រឹក ថ្ងៃទី៣០ ខែមេសា បានដឹកនាំមន្ត្រីពាក់ព័ន្ធពិនិត្យ មើលការរៀបចំកែលម្អមន្ទីរពេទ្យមេគង្គ សម្រាប់ពិនិត្យ ព្យាបាលអ្នកជំងឺកូវីដ-១៩ ក្រោយពីបានរកឃេីញអ្នកជំងឺ កូវីដ-១៩ជាបន្តបន្ទាប់។ សូមជម្រាបថា តាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន អាជ្ញាធរខេត្តកំពង់ចាម បាន រៀបចំប្រែក្លាយសណ្ឋាគារមេគង្គ ទៅជាមន្ទីរពេទ្យសម្រាប់ ព្យាបាលជំងឺកូវីដ-១៩។
- រដ្ឋាភិបាលប្រទេសជប៉ុន ផ្តល់ជូនគ្រឿងឥស្សរិយយសសម្រាប់និទាឃរដូវឆ្នាំ២០២១ ជូនឯកឧត្តម ឈាង វុន រដ្ឋាភិបាលប្រទេសជប៉ុនបានផ្ដល់គ្រឿងឥស្សរិយយសសម្រាប់និទាឃរដូវឆ្នាំ២០២១ ជូនចំពោះ ឯកឧត្ដមឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ជប៉ុន។ ទីស្តីការគណៈរដ្ឋមន្ត្រី នៃរដ្ឋាភិបាលជប៉ុន នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ បានប្រកាសជាផ្លូវការពីការផ្តល់ជូននូវគ្រឿងឥស្សរិយយសនេះ ជូនឯកឧត្តម ឈាង វុន។ គ្រឿង ឥស្សរិយយសនិទាឃរដូវ “The Order of the Rising Sun, Gold and Silver Star” ជាឥស្សរិយយសដែលរដ្ឋាភិបាលប្រទេសជប៉ុន ផ្តល់ជូនឥស្សរជនបរទេស ជាបុគ្គលមានគុណសម្បត្តិ ដើម្បីជាការទទួលស្គាល់នូវកិច្ចការបម្រើជាតិ ឬបម្រើសង្គមរបស់ឥស្សរជនទាំងនោះ និងជាការសម្តែងនូវការគោរព និងកោតសរសើរចំពោះស្នាដៃលេចធ្លោរបស់បុគ្គលឆ្នើមទាំងនោះក្នុងវិស័យផ្សេងៗនៅក្នុងសង្គម។ បន្ទាប់ពីទទួលបានដំណឹងដ៏រីករាយនេះ ស្ថានទូតជប៉ុនប្រចំានៅព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតអបអរសាទរជូន ឯកឧត្តម ឈាង វុន។ ជាមួយក្តីសោមនស្សរីករាយយ៉ាងក្រៃលែងជូន ឯកឧត្តម ឈាង វុន ឯកឧត្តម MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានបញ្ជាក់នៅក្នុងសារលិខិតនោះថា គ្រឿងឥស្សរិយយស […]
- សម្តេចតេជោ÷ ការក្លាយជាសមាជិកអាស៊ាន គឺជាជោគ ជ័យនៃការទូតរបស់កម្ពុជា ក្នុងកាពង្រីកអនុភាព និងបង្កើនតួនាទីរបស់ខ្លួនកាន់តែសកម្មនៅក្នុងតំបន់ សម្តេចតេជោ ហ៊ុនសែននាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាស ន៍ថា ថ្ងៃនេះគឺជាខួប២២ឆ្នាំ (៣០ មេសា ១៩៩៩-៣០ មេសា ២០២១) ដែលកម្ពុជាក្លាយជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅថាអាស៊ាន(ASEAN)។ ចាប់តាំងពីបានក្លាយជាសមាជិកអាស៊ានមក កម្ពុជាបានធ្វើ ការយ៉ាងជិតស្និទ្ធជាមួយសមាជិកដទៃទៀត ក្នុងការកសាងសហគមន៍អាស៊ានមួយ ដែលផ្តោតលើប្រជាជន និងយកប្រជាជនជាស្នូល ក្នុងស្មារតីនៃភាពម្ចាស់ការ និងការទទួល ខុសត្រូវរួម។ បន្ទាប់ពីការស្វះស្វែងតាមនយោបាយការទូតយ៉ាងស្វិត ស្វាញ និងទន់ភ្លន់ កម្ពុជាត្រូវបានអាស៊ាន សម្រេចឱ្យចូលជាសមាជិកទី១០ ក្នុងកិច្ចប្រជុំកំពូលរបស់ខ្លួននៅទីក្រុងហាណូយ ប្រទេសវៀតណាម នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ ១៩៩៩។ អាស៊ានបានក្លាយជាស្នូលមួយនៃនយោបាយការបរទេសរបស់កម្ពុជា ដែលអាចឆ្លុះ បញ្ចាំងបានតាមរយៈការផ្សារភ្ជាប់ការអភិវឌ្ឍ ផ្នែកនយោបាយ សង្គម សេដ្ឋកិច្ចរបស់កម្ពុជា ទៅនឹងសមាហរណកម្មតំបន់ និងកិច្ចសហប្រតិ បត្តិការអន្តរជាតិ៕
- ការរៀបចំកម្រាលថ្មស្ពានហាលប្រាសាទអង្គរវត្ត នឹងបញ្ចប់នាពេលឆាប់ៗខាងមុខ កម្រាលថ្មភក់ប្រវែង៩០ម៉ែត្រដែលជាស្រទាប់ខាងលើនៃស្ពានហាលប្រាសាទអង្គរវត្តសម្រាប់ដើរនឹងរៀបរួចរាល់នាពេលខាងមុខដ៏ខ្លី។ លោក សយ ច័ន្ទនោឫទ្ធិ ស្ថាបត្យករ បាននិយាយថាមកដល់បច្ចុប្បន្ននេះ ការងារពង្រឹងគ្រឹះសម្រេចបានស្ទើរ ១០០ភាគ រយ។ រីឯការងាររៀបចំកម្រាលផ្លូវដើរទៅភ្ជាប់នឹងកម្រាលដែលខាងសាកលវិទ្យាល័យសូហ្វីយ៉ាជួសជុលរួចរាល់នោះបានសម្រេចបាន៩០ភាគរយហើយ។ ក្រៅពីនេះ ក្រុមការ ងារកំពុងបន្តការងារពង្រឹងគ្រឹះផ្នែកខាងក្នុង និងខាងក្រៅ នៃស្ពានហាល និងកំពុងបន្តស្រាវជ្រាវនៅផ្នែកកំពង់ទឹក។ គួរបញ្ជាក់ថា ស្ពានហាលខាងលិចអង្គរវត្ត បានចាប់ផ្តើមដំណើរការជួសជុលនៅពាក់កណ្ដាលឆ្នាំ២០១៦ ស្ថិតក្នុងជំហានទី២នៃកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរានិងសាកលវិទ្យាល័យសូហ្វីយ៉ា ប្រទេសជប៉ុន។ កន្លងមក ស្ពានហាលប្រាសាទអង្គរវត្ត ត្រូវបានជួសជុលបានប្រវែង១០០ ម៉ែត្រ ដែលអនុវត្តក្នុងជំហានទី១នៅឆ្នាំ១៩៩៦ រហូតដល់ឆ្នាំ២០០៧៕
- ក្រុមគ្រូពេទ្យជួរមុខនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានសម្រាលកូនជូនអ្នកជំងឺកូវីដ-១៩ ០២នាក់ទៀត(ជាកូនទី ៦ ទី ៧) បានដោយជោគជ័យ និងសុខសុវត្ថិភាពទាំងម្តាយ និងកូន។ ក្រុមគ្រូពេទ្យជួរមុខនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានសម្រាលកូនជូនអ្នកជំងឺកូវីដ-១៩ ០២នាក់ទៀត(ជាកូនទី ៦ ទី ៧) បានដោយជោគជ័យ និងសុខសុវត្ថិភាពទាំងម្តាយ និងកូន។
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


