ក្រសួងអប់រំ យុវជន និងកីឡាបានសហការយ៉ាងជិត ស្និទ្ធ ជាមួយគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ -១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ក្រសួងសុខាភិបាល អាជ្ញាធររាជ ធានី ខេត្ត សហព័ន្ធសហភាពយុវជនកម្ពុជា សមាគមគ្រូ ពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និងក្រុមយុវជនស្ម័គ្រ ចិត្តដទៃទៀត រៀបចំយុទ្ធនាការចាក់វ៉ាក់ សាំងជំហានទី១ ដែលបានចាប់ផ្តើមតាំងពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ និងបានបិទបញ្ចប់នៅថ្ងៃនេះ។
ឯ.ឧ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា បានឲ្យដឹងថា គិតត្រឹមថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ ជាលទ្ធផលនៅទូទាំងប្រទេស យុទ្ធនាការជំហានទី១ សម្រេចបានការចាក់វ៉ាក់សាំងទាំង២ដូស ជូនបុគ្គលិកអប់រំ បុគ្គលិកកិច្ចសន្យា ដែលបម្រើការក្នុងអង្គភាពអប់រំនៅថ្នាក់ជាតិ ថ្នាក់ ក្រោមជាតិ គ្រឹះស្ថាន សិក្សាសាធារណៈនិងឯកជន ព្រមទាំងបុគ្គលិកនៃអង្គការដៃគូអភិវឌ្ឍក្នុងវិស័យអប់រំសរុបចំនួន ១១ ម៉ឺន ៦,៥៦៣នាក់ ត្រូវជា ៧៤% នៃចំនួនសរុប ១៥ ម៉ឺន ៨,០០០ នាក់។
ដោយឡែក នៅរាជធានីភ្នំពេញ បុគ្គលិកអប់រំបានចាក់វ៉ាក់ សាំងទាំង២ដូស ចំនួន ២៤,៨០០ នាក់ និងក្រុម ការងារបានជួយចាក់វ៉ាក់សាំង ដូសទី២ ជូនបុគ្គលិកស្ថាប័នផ្សេងៗ ប្រជាជន និងព្រះសង្ឃបាន ចំនួន ៤៥,៤០០នាក់។ ជារួម ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជំហានទី១ កន្លងមក ទទួលបានការវាយតម្លៃខ្ពស់ពីមជ្ឈដ្ឋានទូទៅ ជាពិសេស លោកគ្រូ អ្នកគ្រូ មន្ត្រីរាជការក្រសួងដទៃ និងប្រជាជនស៊ីវិល ដែលមកទទួលសេវាចាក់វ៉ាក់សាំង ដោយបានកោត សរសើរអំពី ការរៀបចំយន្តការនិងដំណើរការបានល្អ ការគោរពបាននូវគោលការណ៍ប្រតិបត្តិរបស់ក្រសួងសុខាភិបាល ត្រឹមត្រូវល្អ ក្រុមការងារតាមមណ្ឌលវ៉ាក់សាំងនីមួយៗមានភាពរាក់ទាក់ សម្របសម្រួល និងបំពេញការងារប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ។
ការចាក់វ៉ាក់សាំងការពារកូវីដ-១៩ នៅពេលនេះជាឱកាសចុងក្រោយដើម្បីការពារខ្លួន សម្រាប់ខ្លួនឯងផ្ទាល់ផង សម្រាប់ការពារក្រុមគ្រួសារផង និងដើម្បីមានឱកាសវិល ត្រឡប់ទៅបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ សម្រាប់បន្តការសិក្សារបស់សិស្ស និងនិស្សិតរបស់យើង នាពេលខាងមុខ។
ថ្នាក់ដឹកនាំ និងបុគ្គលិកអប់រំនៃក្រសួងអប់រំ យុវជន និង កីឡាសូម គោរពថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅជាទី បំផុត ជូនចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានសម្រេចដ៏ខ្ពង់ខ្ពស់ ឱ្យមានយុទ្ធនាការចាក់វ៉ាក់ សាំងការពារជំងឺកូវីដ-១៩ ជូនបុគ្គលិកអប់រំនៅទូទាំងប្រទេ ស។ ការសម្រេចចិត្តជាយុទ្ធសាស្ត្រនេះ ត្រូវបានអង្គការយូណេស្កូផ្តល់ចំណាត់ទី១៧ ដល់ព្រះរាជាណាចក្រកម្ពុជា ក្នុងចំណោមប្រទេសដែលបានផ្តល់អាទិភាពចាក់វ៉ាក់សាំងជូនគ្រូបង្រៀន៕






