ថ្ងៃ ច័ន្ទ ទី១៨ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • ការបញ្ចប់ទាំងស្រុងនូវដំណើរការកំណែសន្លឹកកិច្ចការបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ រាជធានីភ្នំពេញ៖ ដំណើរការកំណែមុខវិជ្ជាទាំង១០នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ ត្រូវបានបញ្ចប់ទាំងស្រុងក្រោមការបំពេញភារកិច្ចយ៉ាងសកម្ម និងទំនួលខុសត្រូវខ្ពស់ពីប្រធាន អនុប្រធានមណ្ឌលកំណែ គណៈកម្មការទាំងអស់ ព្រមទាំងការចូលរួមសង្កេតការណ៍ជាប្រចាំពីមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ។ បន្ទាប់ពីបញ្ចប់ដំណើរការកំណែ ប្រធាន អនុប្រធានមណ្ឌលទាំងអស់ បានដឹកសន្លឹក MCS និងឯកសារផ្សេងៗមករក្សាទុកនៅនាយកដ្ឋានកិច្ចការប្រឡង ដើម្បីចាប់ផ្ដើមរៀបចំដំណើរការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ ដោយឡែក សន្លឹកកិច្ចការរបស់បេក្ខជន ត្រូវបានដឹកមករក្សាទុកនៅវិទ្យាល័យព្រះស៊ីសុវត្ថិ៕
  • អូស្ត្រាលី សហការជាមួយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដើម្បីលើក កម្ពស់សុវត្ថិភាពចំណីអាហារ និងការនាំចេញ អូស្ត្រាលី និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា (IPC) កំពុងធ្វើការរួមគ្នាដើម្បីបង្កើនសុវត្ថិភាពចំណីអាហារ និងពង្រឹងភាពប្រកួតប្រជែងសម្រាប់ការនាំចេញរបស់កម្ពុជា។ថ្ងៃនេះ ដោយមានការគាំទ្រពីប្រទេសអូស្រ្តាលី តាមរយៈកម្មវិធី ភាពជាដៃគូ កម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) វិទ្យាស្ថាន ប៉ាស្ទ័រកម្ពុជា បានដាក់ឱ្យដំណើរការជាផ្លូវការនូវកិច្ចសហការក្នុងការរៀបចំបង្កើតសេវាកម្មធ្វើតេស្តវិភាគដោយ មានការទទួលស្គាល់ (ដែលអនុលោមតាមស្តង់ដារ ISO 17025) សម្រាប់វិភាគរក កាក សំណល់ថ្នាំកសិកម្ម កាក សំណល់ ថ្នាំផ្សះ និងលោហៈធ្ងន់។ អាជីវកម្ម ប្រមាណ ៧០ភាគរយ ជួបប្រទះនឹងឧបសគ្គរាល់ពេលដែលពួកគេស្នើសុំវិញ្ញាបនបត្របញ្ជាក់ពីគុណភាពសម្រាប់ផលិតផលកសិកម្ម ផ្នែកមួយនៃឧបសគ្គទាំងនោះ គឺដោយសារកង្វះខាតសេវាកម្មមន្ទីរពិសោធន៍ធ្វើតេស្តវិភាគដែលមានការទទួលស្គាល់ជាអន្តរជាតិ នៅក្នុងប្រទេសកម្ពុជា។ អាជីវកម្មទាំងនោះ ពឹងផ្អែកលើសេវាកម្មមន្ទីរពិសោធន៍នៅបរទេស ដែលកត្តានេះបណ្តាលឱ្យមានការកើនឡើងហានិភ័យនៃការចម្លង ការពន្យារពេលវេលាទទួលបានលទ្ធផលវិភាគ ការចំណាយខ្ពស់ និងការកាត់បន្ថយភាពប្រកួតប្រជែង។ ច្បាប់ស្តីពីសុវត្ថិភាពម្ហូប អាហារឆ្នាំ ២០២២ របស់កម្ពុជា ក៏បានលើកឡើងពីការធានាសុវត្ថិភាពម្ហូបអាហារនៅក្នុងដំណើរការផលិតកម្ម ដែលនេះគឺជាហេតុផលមួយទៀតបង្ហាញពីភាពចាំបាច់ ដែលកម្ពុជាត្រូវមានសេវាកម្មធ្វើតេស្តមន្ទីរពិសោធន៍នៅក្នុងស្រុកដោយខ្លួនឯងប្រកបដោយប្រសិទ្ធភាព និងគុណភាពខ្ពស់។ សេវាកម្មវិភាគថ្មីនេះ ដែលនឹងត្រូវបានផ្តល់តាមរយៈ មន្ទីរពិសោធន៍បរិស្ថាន និងសុវត្ថិភាពចំណីអាហាររបស់ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នឹងធ្វើឱ្យប្រសើរឡើងនូវគុណភាពផលិតផលចំណីអាហារ និងភាពប្រកួតប្រជែងនៅទីផ្សារក្នុងស្រុក និងអន្តរជាតិ ជួយបង្កើតការងារ […]
  • រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់ក្រុមការងារជំរុញការនាំចេញ (ភ្នំពេញ)៖ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់ក្រុមការងារជំរុញការនាំចេញរបស់ក្រសួងពាណិជ្ជកម្ម ដើម្បីស្តាប់របាយការណ៍វឌ្ឍនភាពការងារជំរុញការនាំចេញផលិតផលសក្តានុពលកម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារ និង ឯកឧត្តម លឹម ឡោកពិសិដ្ឋ រដ្ឋលេខាធិ ការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានក្រុមការងារ បានរាយការណ៍ជូនអង្គប្រជុំអំពីការងារដែលសម្រេចបាន ក្នុងការជំរុញនាំចេញទៅកាន់ទីផ្សារគោលដៅសំខាន់ៗ ក្នុងជំហានដំបូង រួមមាន៖ ទីផ្សារសហភាពអឺរ៉ុប ចក្រភពអង់គ្លេស អាម៉េរិក ចិន កូរ៉េ និងជប៉ុន។ លោកជំទាវរដ្ឋមន្ត្រី បានកោតសរសើដល់ក្រុមការងារ ចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលដែលសម្រេចបាននាពេលកន្លង មក ព្រមទាំងបានផ្តល់អនុសាសន៍មួយចំនួន ក្នុងកសាងនូវឯកសារជាជំនួយដល់ការនាំចេញសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម ជាមួយនឹងបញ្ជីអ្នកផលិត និងអ្នកនាំចេញជាដើម ជាពិសេសជាទម្រង់អេឡិចត្រូនិក ដែលផ្ដល់ភាពងាយស្រួលក្នុងការស្វែងរក និងធ្វើបច្ចុប្បន្នភាពជាប្រចាំ។ លោកជំទាវរដ្ឋមន្ត្រី ក៏បានជំរុញឱ្យក្រុមការងារ បន្តកិច្ចសហការជាមួយវិស័យឯកជនកម្ពុជា ជាពិសេសត្រូវគិតគូរលើការវេចខ្ចប់ដែលមានភាពទាក់ទាញ ការបង្ហាញផលិតផល និងការបំពេញលក្ខខណ្ឌតម្រូវ និងស្តង់ដាររបស់ប្រទេសនាំចូល […]
  • ឯកឧត្តម ប៉ែន បូណា៖ ការការពាររាជរដ្ឋាភិបាលពីការមួលបង្កាច់ គឺជាតួនាទីរបស់យើងទាំងអស់គ្នា «កិច្ចខិតខំប្រឹងប្រែងប្រកបដោយការលះបង់ដ៏ធំធេងបំផុតរបស់ថ្នាក់ដឹកនាំនៃយើង បានធ្វើឱ្យកម្ពុជាមានការប្រែប្រួលខុសគ្នាស្រឡះរវាងអតីតកាល និងបច្ចុប្បន្នកាល ហើយកំពុងបោះជំ ហាន ឆ្ពោះទៅអនាគតកាលប្រកបដោយក្តីសង្ឃឹម»។ នេះគឺជាការគូសបញ្ជាក់របស់ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនាឱកាសអញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាននិងនាំពាក្យ» ជូនដល់មន្ត្រី និងអ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ស្ពឺ សរុបជាង ៣០០នាក់។ ឯកឧត្តម ប៉ែន បូណា បន្តគូសរំលេចទៀតថា សមិទ្ធផលដែលយើងមានសព្វថ្ងៃមានទំហំធំធេងណាស់ សម្រាប់ប្រទេសដ៏កំសត់របស់យើង។ ដូច្នេះ ការការពាររាជរដ្ឋាភិបាលពីការមួលបង្កាច់ពីសំណាក់ក្រុមជ្រុលនិយម និងបណ្តាញឃោសនាបម្រើផលប្រយោជន៍បរទេស គឺជាតួនាទីរបស់យើងទាំងអស់គ្នាដែលជាមន្ត្រីអ្នកនាំពាក្យ មន្ត្រីទទួលបន្ទុកព័ត៌មាន និងមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់។ ការការពាររាជរដ្ឋាភិ បាលពីការមួលបង្កាច់មានន័យថា យើងការពារផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋទូទាំងប្រទេស។ អ្នកនាំពាក្យរាជរដ្ឋាភិបាលមានប្រសាសន៍ទៀតថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងបន្តរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍដើម្បីកសាងសមិទ្ធផលថ្មីៗបន្ថែមទៀត សម្រាប់បម្រើផលប្រយោជន៍ប្រជាពលរដ្ឋ ក្នុងទិសដៅសម្លឹងឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់។ ផ្ទុយទៅវិញ មានក្រុមជ្រុលនិយមមួយចំនួនដែលមិនបានកសាងសមិទ្ធផលអ្វីសោះ តែបែរជាអង្គុយបង្កើតព័ត៌មានក្លែង ក្លាយ បំផ្លើសបំភ្លៃ និងមួលបង្កាច់ដើម្បីញុះញង់ឱ្យមានភាពវឹកវរក្នុងសង្គមសំដៅរារាំងដំណើរការអភិវឌ្ឍជាតិទៅវិញ។ ដូច្នេះ តួនាទីរបស់យើង គឺការពារសមិទ្ធផលទាំងឡាយរបស់រាជរដ្ឋា ភិបាលដោយមិនអនុញ្ញាតឱ្យអ្នកណាមួលបង្កាច់ ឬកាឡៃតាមទំនើងចិត្តជាដាច់ខាត។ បើតាមប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្រុមជ្រុល […]
  • ក្រសួងការងារនឹងរៀបចំពិព័រណ៍ការងារ និងផលិតភាពជាតិនាចុងខែតុលា ខាងមុខនេះ ដោយនាំយកឱកាសការងារជាង ៣ម៉ឺនកន្លែងដល់យុវជន (ភ្នំពេញ)៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ, សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា, មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) និងមានការគាំទ្រដោយអង្គការអន្តរជាតិខាងការងារ (ILO) រួមនិងដៃគូពាក់ព័ន្ធជាច្រើនទៀត នឹងរៀបចំ “ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤” នៅអាគារពាណិជ្ជកម្ម និងពិព័រណ៍កោះពេជ្រ រយៈពេល២ថ្ងៃជាប់គ្នា គឺនៅថ្ងៃទី២៦-២៧ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៨យប់។ ថ្លែងក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី១៧ ខែតុលានេះ ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤នេះ មានការចូលរួមពីសំណាក់ក្រុមហ៊ុន សហគ្រាស ក្រសួង ស្ថាប័ន និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលចំនួនប្រមាណ ១៥០ ហើយមានស្តង់សរុបជាង ១៨០ ដែលនឹងដាក់តាំងបង្ហាញពីឱកាសការងារយ៉ាងច្រើនសំបូរបែប ដែលនឹងផ្តល់ឱកាសការងាររហូតដល់ជាង ៣ម៉ឺន កន្លែង ដោយក្រសួងរំពឹងថានឹងមានអ្នកចូលរួមប្រមាណជាង […]
  • គណៈប្រតិភូសភាកម្ពុជាចូលរួមមហាសន្និបាតលើកទី១៤៩ នៃសហភាពអន្តរសភា(IPU) ហ្សឺណែវ៖ លោកជំទាវ ខេង សំវ៉ាដា អនុប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និង ឯកឧត្ដមបណ្ឌិត សម តារា អនុប្រធានគណៈកម្មការទី១ នៃរដ្ឋសភា បានអម ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានគណៈប្រតិភូកម្ពុជា ជួបសម្តែងការគួរសមជាមួយគណៈប្រតិភូនៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយ ឯកឧត្តម Tian Xuejun អនុប្រធានគណៈកម្មាធិការអប់រំ វិទ្យាសាស្ត្រ វប្បធម៌ និងសុខាភិបាល និងបានជួបសម្តែងការគួរសមជាមួយគណៈប្រតិភូជប៉ុន ដឹកនាំដោយ ឯកឧត្តម YOSHII Akira សមាជិកសភាក្រុមប្រឹក្សាជប៉ុន ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌការទូតសភា។ ក្រៅពីជំនួបសម្តែងការគួរសមទាំងពីរខាងលេីនេះ លោកជំទាវ ខេង សំវ៉ាដា និង ឯកឧត្ដមបណ្ឌិត សម តារា ក៏បានចូលរួមស្តាប់បទអន្តរាគមន៍របស់ប្រទេសជាសមាជិកមហាសន្និបាតលើកទី១៤៩ នៃសហភាពអន្តរសភា ក្រោមប្រធានបទ «ការប្រើប្រាស់វិទ្យាសាស្ត្រ បច្ចេកវិជ្ជា និងនវានុវត្តន៍ (STI) ដើម្បីអនាគតប្រកបដោយសន្តិភាព និងនិរន្តរភាព» ហេីយលេីសពីនោះគណៈប្រតិភូក៏បានចូលរួមក្នុងការបោះឆ្នោតលើ បញ្ហាបន្ទាន់ (Emergency Items) […]
  • រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ មានវិធានការ៣ចំណុច លើមន្រ្តីមានក្បាលពោះធំ និងធាត់ លោក រ៉េន រតនៈ ជំនួយការ និងជាអ្នកនាំពាក្យ ឯកឧត្តមអភិសន្តិបណ្ឌិត បានបង្ហាញពីហេតុផល ៣ ចំណុចសំខាន់ៗ ដែលរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ មានវិធានការលើមន្រ្តីមានក្បាលពោះធំ និងធាត់។ ទី១៖ គឺ គោលការណ៍កាយសម្បទា៖ ជាសត្យានុម័ត ជាពិសេសសម្រាប់កងកម្លាំងចេញប្រតិបត្តិការអនុវត្តច្បាប់នានា ត្រូវតែមានកាយសម្បទាមាំមួន មិនស្គមពេក មិនធាត់ពេក ពិសេសមិនគួរធាត់មានក្បាលពោះធំហួស ដែលនាំឱ្យមានការលំបាកពេលបំពេញការងារ ដូចជាបាត់ភាពរហ័សរហួន និងឆាប់ហត់ជាដើម។ ទី២៖ គោលការណ៍សុខភាព៖ កងកម្លាំងដែលធាត់ហួស ក៏ដូចជនទូទៅដែរ គឺជារួមមានសុខភាពមិនសូវល្អទេ ប្រឈមនិងហានិភ័យគ្រប់ពេលវរលា។ កងកម្លាំងយើងត្រូវតែមានសុខភាពល្អ មាំមួន ដើម្បីបំពេញបេសកម្មបម្រើជាតិ និងប្រជាជនបានល្អ។ ម្យ៉ាង ពួកគាត់មានសុខភាពល្អ ក៏ជាសំណាងរបស់រដ្ឋ និងក្រុមគ្រួសារ ដែលភាគច្រើនក៏មានប្ដី និងឪពុកជាកងកម្លាំងដែរ។ ទី៣៖ គោលការណ៍សាធារណមតិ៖ ករណីនេះ កន្លងមកទោះជាក្នុងចំណោមកងកម្លាំងសរុប មានតិចតួចនូវករណីកងកម្លាំងមានក្បាលពោះធំជ្រុលនេះ ប៉ុន្តែពេលកងកម្លាំងនោះចេញប្រតិបត្តិការខាងក្រៅ ដូចជាសម្រួលចរាចរណ៍ និងបង្ក្រាបជនល្មើសជាដើម មហាជនតែងមានការចាប់អារម្មណ៍ និងនិយាយបង្អាប់ផង រិះគន់ផង ដូចជា បើក្បាលពោះធំឬធាត់ម្លឹងៗ តើដេញចាប់ជនល្មើសយ៉ាងម៉េច ជាដើម? […]
  • គណៈកម្មការទី៨ នៃរដ្ឋសភាចុះសិក្សាស្វែងយល់ពីការអនុវត្តច្បាប់ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលនៅក្នុងខេត្តរតនគិរី ឯកឧត្តមបណ្ឌិត ឈុន ស៊ីរុន លេខាធិការ តំណាងឱ្យគណៈកម្ម ការទី០៨ នៃរដ្ឋសភា បានជួបប្រជុំពិភាក្សាការងារជាមួយ ឯកឧត្តម សុខ រដ្ឋា សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី និងមានការអញ្ជើញចូលរួមពីឯកឧត្តម គិត ទ្រី តំណាងរាស្ត្រមណ្ឌលខេត្ត រតនគិរី ព្រមទាំងប្រធានមន្ទីរជំនាញពាក់ព័ន្ធនឹងវិស័យរបស់គណៈកម្មការទទួលបន្ទុក នៅសាលាខេត្តរតនគីរី នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ។ ឯកឧត្តមបណ្ឌិត ឈុន ស៊ីរុន បានលើកឡើងថា យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ផ្តោតសំខាន់ទៅលើ កំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅលើកកម្ពស់កម្រិត ជីវភាព និងសុខុមាលភាពប្រជាជន ជាពិសេសការដោះស្រាយបញ្ហាពាក់ព័ន្ធនឹងប្រសិទ្ធភាពនៃអភិបាលកិច្ច, ស្ថាប័ន និង យុត្តិធម៌សង្គម ព្រមទាំងការពង្រឹងភាពស្អាតស្អំ និងគុណភាពសេវាសាធារណៈ។ ដូច្នេះ ការពង្រឹងសេវាសុខភាពគ្របដណ្តប់ជាសកល តាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកត្រូវបន្តលើកកម្ពស់ និងធ្វើការអភិវឌ្ឍ ព្រមទាំងសហការកសាងភាពជាដៃគូរជាមួយសុខាភិបាលឯកជនឱ្យទទួលបានប្រសិទ្ធ ភាពខ្ពស់និងទាន់ពេលវេលា។ ឯកឧត្ដម ញ៉ែម […]
  • វឌ្ឍនភាពគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) សម្រេចបាន ៦៥,៨៥% ហើយ នៅក្នុងសប្តាហ៍នេះ ការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) បានបង្កើនសកម្មភាពរបស់ខ្លួនយ៉ាងមមាញឹក ខណៈដែលភ្លៀងនៅតំបន់នោះក៏បានថមថយច្រើន ដែលផ្តល់ឱកាសសម្រាប់ការងារការដ្ឋាន។ បើគ្មានការប្រែប្រួលទេ ការងារអ៊ុត AC នឹងត្រូវបញ្ចប់នៅរដូវប្រាំង ឆ្នាំ២០២៥ ខាងមុខនេះហើយ ដែលជាវឌ្ឍនភាពខ្សែផ្លូវដ៏សំខាន់ និងមានសក្តានុពលសម្រាប់សេដ្ឋកិច្ច ពាណិជ្ជកម្ម។ សូមបញ្ជាក់ជូនជ្រាបថា គម្រោងសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ប្រវែងសរុប១៤៨ គីឡូម៉ែត្រ ចាប់ពីចំណុច ប្រសព្វជាមួយផ្លូវជាតិលេខ៤ ដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង សម្រេចវឌ្ឍនភាព ៦៥,៨៥% ហើយ គិតត្រឹមពាក់កណ្តាលខែតុលា ឆ្នាំ២០២៤នេះ៕
  • អគ្គលេខាធិការអាស៊ាន បានផ្តល់កិច្ចសម្ភាស៍ជាមួយកាសែត Manager Online របស់ថៃ នៅរសៀលថ្ងៃពុធ ១៤ កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស .២៥៦៨ ត្រូវនឹងថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២៤ នៅប្រទេសសិង្ហបុរី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ានបានផ្តល់កិច្ចសម្ភាស៍ជាមួយកាសែត Manager Online របស់ថៃ។ នៅក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានពិភាក្សាអំពីយុទ្ធសាស្ត្រសំខាន់ៗរបស់អាស៊ាន ក្នុងការជំរុញកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសសមាជិក ក្នុងការប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺរណែតដែលកំពុងកើនឡើង បង្រួមគម្លាតឌីជីថល និងជំរុញនវានុវត្តន៍ផ្នែកបច្ចេកវិទ្យា ជាពិសេស តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាដែលកំពុងលេចឡើងថ្មីៗ។
  • អគ្គលេខាធិការអាស៊ាន ជួបពិភាក្សាការងារជាមួយ ឯកឧត្តម Ernst Noorman ឯកអគ្គរដ្ឋទូតគោចរទទួលបន្ទុកសន្តិសុខតាមប្រព័ន្ធអ៊ីនធឺរណែតរបស់ប្រទេសហូឡង់ នៅរសៀលថ្ងៃពុធ ១៤ កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២៤ នៅប្រទេសសិង្ហបុរី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ានបានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Ernst Noorman ឯកអគ្គរដ្ឋទូតគោចរទទួលបន្ទុកសន្តិសុខតាមប្រព័ន្ធអ៊ីនធឺរណែតរបស់ប្រទេសហូឡង់។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈស្តីពីសកម្មភាពសហប្រតិបត្តិការដែលអាចធ្វើទៅបាន ដើម្បីជំរុញអាទិភាពទៅវិញទៅមក ស្តីពីសន្តិសុខតាមប្រព័ន្ធអ៊ីនធឺរណែត នៅក្នុងក្របខណ្ឌភាពជាដៃគូអភិវឌ្ឍន៍អាស៊ាន ជាមួយហូឡង់។
  • រដ្ឋសភាកម្ពុជាចូលរួមនៅក្នុងកិច្ចប្រជុំ APF និងកិច្ចប្រជុំគណៈកម្មាធិការ​អចិន្ត្រៃយ៍​ស្តីពីសន្តិភាព និងសន្តិសុខអន្តរជាតិ ពីទីក្រុងហ្សឺណែវ៖ នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិត សម តារា អនុប្រធានគណៈកម្មការទី១ នៃរដ្ឋសភា និងលោកជំទាវ ខេង សំវ៉ាដា អនុប្រធាន​គណៈកម្មការទី៧ នៃរដ្ឋសភា បានអញ្ជើញ​ចូលរួម​កិច្ចប្រជុំ​របស់​គណៈកម្មការអចិន្ត្រៃយ៍ ស្តីពីសន្តិភាព និងសន្តិសុខអន្តរជាតិ នៃសហភាព​អន្តរសភា (IPU149th) និងកិច្ចប្រជុំ «ក្រុមសភានិយាយភាសាបារំាងAPF» ដែលមានសមាជិកចំនួន៣០នាក់ មកពី២០ប្រទេសអញ្ជើញចូលរួម។ កិច្ចប្រជុំ APF បានពិភាក្សាអំពីសារៈសំខាន់នៃការទូតសភា ការថយចុះនៃការ​ប្រើប្រាស់ភាសាបារាំង និងឥទ្ធិពល​នៃបញ្ញាសប្បនិម្មិត​មកលើប្រទេសកំពុង​អភិវឌ្ឍន៍ និងប្រទេសដែលមានការអភិវឌ្ឍតិចតួច។ ជាមួយគ្នានេះ ប្រទេស​វៀតណាមក៏បានលើកឡើងពីការត្រៀមរៀបចំកិច្ចប្រជុំរបស់ «ក្រុមសភា​និយាយ​ភាសាបារំាង APF» ដែលគ្រោងនឹងធ្វើឡើងនៅ ខែមករា ឆ្នាំ២០២៥ ខាងមុខ​នេះ​ផងដែរ។ ចំណែកឯ នៅក្នុង​កិច្ចប្រជុំ​របស់​គណៈកម្មាធិការអចិន្ត្រៃយ៍ ស្តីពីសន្តិភាព និងសន្តិសុខ​អន្តរជាតិ នៃសហភាព​អន្តរសភា ឯកឧត្ដមបណ្ឌិត សម តារា បានធ្វើ​បទអន្តរាគមន៍លើប្រធានបទ​ស្តីអំ​ពី “តួនាទីសភាពាក់ព័ន្ធ​នឹងសន្តិសុខ​នុយក្លេអ៊ែរ” ដោយឯកឧត្តម បានលើក​ឡើង​​ពីបញ្ហាប្រឈមនៃការគំរាមកំហែង​ឥទ្ធិពល​នុយក្លេអ៊ែរ ប៉ះពាល់​មកលើ​ពិភពលោក។ ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់​ពីកិច្ចខិតខំប្រឹងប្រែង និងតួនាទី​សំខាន់​របស់សមាជិកសភា ក្នុងការអនុម័តច្បាប់ ហើយប្រមុខរាជរដ្ឋា […]
  • សម្តេចធិបតី ស្នើឲ្យពន្លឿនការចរចាបញ្ចប់គម្រោងអភិវឌ្ឍផ្លូវដែកឲ្យបានមុនដំណាច់ឆ្នាំនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជំរុញឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន Royal Railway Cambodia បញ្ចប់ការចរចា និងឈានទៅដល់ការចុះអនុស្សារណៈនៃការយោគយល់គ្នា (MOU) លើការអភិវឌ្ឍផ្លូវដែក នៅត្រឹមដំណាច់ឆ្នាំ២០២៤ ដើម្បីកាត់បន្ថយការចំណាយលើការដឹកជញ្ជូន។ ថ្លែងក្នុងពិធីអបអរសាទរខួប ២០ ឆ្នាំ នៃកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា សម្តេចផ្តល់ឱ្យគោលការណ៍ទៅក្រសួងពាក់ព័ន្ធ ជាមួយក្រុមហ៊ុន ដើម្បីចរចាគ្នាឱ្យបាន MOU យ៉ាងយូរចុងឆ្នាំនេះ ព្រោះគម្រោងនេះកកស្ទះ ជាច្រើនឆ្នាំមកហើយ។ ដូច្នោះត្រូវពង្រឹង និងពិនិត្យលទ្ធភាពរឿងផ្លូវដែកពីភ្នំពេញទៅទិសខាងកើត ដើម្បីតភ្ជាប់ ព្រោះវាជួយច្រើននៅក្នុងការដឹកជញ្ជូន កាត់បន្ថយការចំណាយ។ សម្តេចធិបតី បានសង្កត់ធ្ងន់ថា «បើសិក្សាមិនចប់សព្វគ្រប់នៅដំណាច់ឆ្នាំនេះទេ ខ្ញុំនឹងដក”»។ សូមជម្រាបថា កម្ពុជាមានផ្លូវដែក ២ ខ្សែ ដែលមួយខ្សែចេញពីរាជធានីភ្នំពេញទៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានប្រវែង ៣៨៦ គីឡូម៉ែត្រ សាងសង់នៅឆ្នាំ […]
  • វិទ្យាស្ថាន Lowy របស់អូស្រ្តាលី៖ កម្ពុជា ជាប់លេខ១៩ ក្នុង ចំណោមប្រទេស មានអំណាចបំផុតនៅអាស៊ី វិទ្យាស្ថានស្រាវជ្រាវ Lowy ដែលមានមូលដ្ឋានក្នុងទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី បានចេញផ្សាយរបាយការណ៍សន្ទស្សន៍អំណាចអាស៊ី ឆ្នាំ២០២៤ របស់ខ្លួន ដោយបានបង្ហាញថា កម្ពុជាជាប់ចំណាត់ថ្នាក់ទី១៩ នៅក្នុងចំណោមប្រទេសទាំង២៧ ដែលត្រូវបានគេចាត់ទុកថា មានអំណាចបំផុតនៅក្នុងតំបន់អាស៊ី។ នៅក្នុងចំណោមប្រទេសទាំង២៧នោះដែរ សហរដ្ឋអាមេរិក ចិន ឥណ្ឌា ជប៉ុន និងអូស្ត្រាលី គឺជាប្រទេសមានអំណាចធំបំផុតទាំង៥ នៅអាស៊ី។ សន្ទស្សន៍អំណាចអាស៊ីឆ្នាំ២០២៤ ត្រូវបានវាយតម្លៃតាមរយៈប្រធានបទធំៗចំនួនគឺ ធនធាន និងឥទ្ធិពល។ ការវាយតម្លៃលើ ធនធានរួមមាន សមត្ថភាពសេដ្ឋកិច្ច សមត្ថភាពយោធា ភាពធន់ និងធនធានអនាគត។ ចំណែក ការវាយតម្លៃលើឥទ្ធិពលរួមមានទំនាក់ទំនងសេដ្ឋកិច្ច បណ្ដាញការពារជាតិ ឥទ្ធិពលការទូត និងឥទ្ធិពលវប្បធម៌៕
  • ប្រធានាធិបតីអ៊ុយក្រែន ចោទប្រកាន់កូរ៉េខាងជើងថា បានបញ្ជូនទាហានទៅជួយរុស្ស៊ីក្នុងសង្គ្រាម ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានចោទប្រកាន់កូរ៉េខាងជើងថា មិនត្រឹមតែបញ្ជូនអាវុធប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទាហាន ដើម្បីជួយរុស្ស៊ីក្នុងសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែនផងដែរ។ លោក Zelenskyy បាននិយាយនៅក្នុងសុន្ទរកថាតាមវីដេអូរបស់គាត់កាលពីយប់ថ្ងៃអាទិត្យថា “យើងឃើញការកើនឡើងនូវសម្ព័ន្ធភាពរវាងប្រទេសរុស្ស៊ី និងរបបនានាដូចជាប្រទេសកូរ៉េខាងជើង។ “នេះមិនមែនគ្រាន់តែជាការផ្ទេរអាវុធទេ ប៉ុន្តែជាការផ្ទេរមនុស្សពីកូរ៉េខាងជើងទៅកាន់កងកម្លាំងយោធាដែលកំពុងកាន់កាប់នៅរុស្សី”។ មេដឹកនាំអ៊ុយក្រែន ធ្លាប់បានអង្វរចំពោះសម្ព័ន្ធមិត្តរបស់អ៊ុយ ក្រែន ក្នុងការអនុញ្ញាតឱ្យខ្លួនប្រើមីសីុលរយៈចម្ងាយឆ្ងាយ ដើម្បីវាយប្រហារគោលដៅយោធាដែលជ្រៅនៅក្នុងប្រទេសរុស្ស៊ី និងកាត់បន្ថយសមត្ថភាពសម្រាប់សង្គ្រាម រហូតមកដល់ពេលនេះបានបរាជ័យ៕

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)