ថ្ងៃ ច័ន្ទ ទី១៨ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • អាស៊ាន- កាណាដា ពិភាក្សាគ្នាជុំវិញវិធីដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ នៅរសៀលថ្ងៃព្រហស្បតិ៍ ៨ កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយឯកឧត្តម Justin Trudeau នាយករដ្ឋមន្ត្រីកាណាដា។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាគ្នាជុំវិញវិធីដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន- កាណាដា ផងដែរ។
  • អគ្គលេខាធិការអាស៊ាន ចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុនលើកទី ២៧ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នៅព្រឹកថ្ងៃព្រហស្បតិ៍ទី១០ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុនលើកទី ២៧។ កិច្ចប្រជុំបានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់អាស៊ាន និងជប៉ុន ក្នុងការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ជប៉ុន ដែលបានបង្កើតឡើងកាលពីឆ្នាំមុន និងបានពិភាក្សាអំពីទិសដៅអនាគតនៃទំនាក់ទំនងដែលផ្អែកលើទំនុកចិត្ត ការគោរព និងផលប្រយោជន៍ទៅវិញទៅមក កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ព្រមទាំង ភាពជាដៃគូស្មើភាពគ្នា។
  • សហរដ្ឋអាមេរិកចំណាយប្រាក់ ជិត២៣ពាន់លានដុល្លារក្នុងសង្រ្គាមមួយឆ្នាំនៅមជ្ឈិមបូព៌ា សហរដ្ឋអាមេរិកបានចំណាយប្រាក់មិនតិចទេក្នុងសង្គ្រាមរយៈពេលមួយឆ្នាំនៅមជ្ឈិមបូព៌ា។ ខណៈមានមនុស្សរាប់ម៉ឺននាក់ស្លាប់នៅអ៊ីស្រាអែល ហ្កាហ្សា លីបង និងប្រទេសផ្សេងទៀត សហរដ្ឋអាមេរិក កំពុងចំណាយធនធានរបស់ខ្លួនយ៉ាងច្រើនលើអំពើហិង្សាដែលនៅតែបន្ត។ ការសិក្សាថ្មីមួយដោយគម្រោងការខាតបង់ដោយសារសង្រ្គាម(Costs of War Project) នៅសាកលវិទ្យាល័យ Brown សហរដ្ឋអាមេរិក បានកំណត់យ៉ាងជាក់លាក់នូវការចំណាយនោះគឺ៖ យ៉ាងហោចណាស់ ២២,៧៦ ពាន់លានដុល្លារ ចាប់ពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៤។ កញ្ចប់ថវិកាភាគច្រើន១៧,៩ ពាន់លានដុល្លារត្រូវបានចំណាយលើជំនួយរបស់សហរដ្ឋអាមេរិកដល់យោធាអ៊ីស្រាអែល – ទាំងជំនួយហិរញ្ញវត្ថុដែលបានផ្តល់ឱ្យអ៊ីស្រាអែលដើម្បីទិញសព្វាវុធ ទាំងការចំណាយលើអាវុធដូចជាគ្រាប់កាំភ្លើងធំ ដែលបញ្ជូនដោយផ្ទាល់ពីឃ្លាំងស្តុករបស់អាមេរិកទៅឱ្យកងទ័ពអ៊ីស្រាអែល។ គេពុំរាប់បញ្ចូលទេលើការចំណាយដោយប្រយោលដូចជា ការបង្កើនជំនួយផ្នែកសន្តិសុខរបស់សហរដ្ឋអាមេរិកដល់ប្រទេសអេហ្ស៊ីប អារ៉ាប៊ីសាអ៊ូឌីត ឬប្រទេសផ្សេងទៀត និងការចំណាយសម្រាប់ឧស្សាហកម្មអាកាសចរណ៍ពាណិជ្ជកម្ម និងសម្រាប់អ្នកប្រើប្រាស់សហរដ្ឋអាមេរិក៕
  • មីស៊ីលជាង ៣.០០០គ្រាប់ បានបាញ់ទៅលើអ៊ីស្រាអែលចេញពីលីបង់ ចាប់តាំងពីថ្ងៃទី២៣ ខែកញ្ញា កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មីស៊ីលជាង ៣.000គ្រាប់ ត្រូវបានបាញ់ទៅលើទឹកដីអ៊ីស្រាអែលចេញពីប្រទេសលីបង់ ចាប់តាំងពីថ្ងៃទី ២៣ ខែកញ្ញា នៅពេលដែលអ៊ីស្រាអែល បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួនឈ្មោះថា Northern Arrows ប្រឆាំងនឹងក្រុមហេសបូឡា។ IDF បាននិយាយថា អង្គភាពការពារដែនអាកាសរបស់អ៊ីស្រាអែល និងកងទ័ពអាកាស បានស្ទាក់ចាប់បាន មួយផ្នែកធំនៃគ្រាប់មីស៊ីលទាំងនេះដោយជោគជ័យ។ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ មីស៊ីល គ្រាប់រ៉ូកែត និងយានដ្រូនរាប់សិបគ្រឿង ដែលបាញ់ចេញពីប្រទេសលីបង់ ហ្កាហ្សាស្ទ្រីប យេម៉ែន និងប្រទេសអ៊ី រ៉ាក់ ត្រូវបានបាញ់ទម្លាក់។ កាលពីថ្ងៃទី ២៣ ខែកញ្ញា អ៊ីស្រាអែល បានចាប់ផ្តើមប្រតិបត្តិការយោធាមួយដែលមានឈ្មោះថា Northern Arrows ប្រឆាំងនឹងក្រុមហេសបូឡា ក្នុងប្រទេសលីបង់ ដោយបានធ្វើការវាយប្រហារយ៉ាងទូលំ ទូលាយទៅលើទីតាំងយោធារបស់ក្រុមនេះ៕
  • អ៊ីស្រាអែល បញ្ជាឱ្យពលរដ្ឋហ្កាហ្សាជាង៤០០.០០០ ភៀសខ្លួនទៅភាគខាងត្បូង ខណៈពង្រីកប្រតិបត្តិការយោធានៅភាគខាងជើង អង្គការមនុស្សធម៌របស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃពុធថា ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ អាជ្ញាធរប្រទេសអ៊ីស្រាអែលជាថ្មីម្តងទៀតបានបញ្ជាឱ្យមនុស្សជាង៤០០.០០០ នាក់ ដែលរស់នៅភាគខាងជើងតំបន់ Wadi Gaza នៃតំបន់ហ្កាហ្សា ឱ្យឲ្យភៀសខ្លួនទៅភាគខាងត្បូង ខណៈពេលនេះកំពុងរឹតត្បិតដំណើរការចូល និងកំពុងពង្រីកប្រតិបត្តិការយោធា នៅភាគខាងជើង។ ការិយាល័យ និយាយថា ចំណុចឆ្លងកាត់ចូលទៅក្នុងតំបន់ហ្កាហ្សាភាគខាងជើង នៅតែបិទ រួមមានទាំងការផ្គត់ផ្គង់ជំនួយមនុស្សធម៌ និងពាណិជ្ជកម្ម ហើយប៉ុស្តិ៍ត្រួតពិនិត្យនៅខាងក្នុងតំបន់ហ្កាហ្សាគឺអនុញ្ញាតឱ្យតែជនស៊ីវិលភៀសខ្លួនទៅភាគខាងត្បូង និងអនុញ្ញាតឱ្យមានលំហូរសកម្មភាពមនុស្ស ធម៌ចូលទៅភាគខាងជើងតែប៉ុណ្ណោះ។ អង្គការ OCHA បានព្រមានថាការវិវឌ្ឍន៍ទាំងនេះកំពុងបង្ខំឱ្យសេវាសំខាន់ៗសម្រាប់ការរស់រានមានជីវិតរបស់ប្រជាជន ត្រូវបិទជបណ្តើរៗ។ យោងតាមទីភ្នាក់ងារ UNRWA ជាទីភ្នាក់ងារជំនួយរបស់អង្គការ សហប្រជាជាតិសម្រាប់ពលរដ្ឋប៉ាឡេស្ទីនបានឲ្យដឹងថា សាលារៀនចំនួន៧កន្លែង ដែលផ្តល់ទីជម្រកដល់ជនភៀសខ្លួនកំពុងត្រូវបានឲ្យប្រជាជនជម្លៀសចេញ៕
  • អភិបាលរាជធានីភ្នំពេញ ចុះពិនិត្យស្ថានភាពទឹកលិច និងការស្ថាបនាជញ្ជាំងប្រឡាយបេតុង នៅក្នុងមូលដ្ឋានខណ្ឌចំនួន៤ ក្រោយទទួលបានព័ត៌មានថា ជំនន់ទឹកភ្លៀងជន់លិចតំបន់មួយចំនួន នៅរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ នេះឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរខណ្ឌចុះពិនិត្យស្ថានភាពទឹកលិច និងការស្ថាបនាជញ្ជាំងប្រឡាយបេតុង នៅក្នុងមូលដ្ឋានខណ្ឌចំនួន៤ មានខណ្ឌពោធិសែនជ័យ ខណ្ឌសែនសុខ ខណ្ឌ មានជ័យ និងខណ្ឌដង្កោ ដើម្បីដោះស្រាយការលិចលង់ដោយជំនន់ទឹកភ្លៀងជូនប្រជាពលរដ្ឋភ្លាមៗ។ ក្នុងឱកាសនោះឯកឧត្តម ឃួង ស្រេង មានប្រសាសន៍លើកឡើងថា បើទោះបីឯកឧត្តមនៅប្រទេសបារាំងក៏ពិតមែន ប៉ុន្តែទឹកចិត្តក៏ដូចជាអារម្មណ៍នៅជាមួយនឹងបងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញជានិច្ច ពោលគឺ ក្រោយពេលមកដល់រាជធានីភ្នំពេញភ្លាម ឯកឧត្តមអភិបាលរាជធានីបានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរចុះពិនិត្យមើលស្ថានភាពទឹកលិច នៅក្នុងមូលដ្ឋានខណ្ឌទាំង៤តែម្តង ដើម្បីធ្វើយ៉ាងណា ដោះស្រាយទឹកលិចលំនៅដ្ឋានប្រជាពលរដ្ឋឲ្យបាន។ ឯកឧត្ដមអភិបាលរាជធានីភ្នំពេញ បានណែនាំឲ្យអាជ្ញាធរក៏ដូចជាមន្ទីរពាក់ព័ន្ធបន្តបូមទឹកចេញពីលំនៅដ្ឋានប្រជាពលរដ្ឋ។ បន្តមកទៀតឯកឧត្ដមបានចុះមើលស្ថានីយ៍បូមទឹកលូ៥ ក៏ដូចជាប្រឡាយទឹកនៅក្នុងមូលដ្ឋានខណ្ឌចំនួន៤ដូចជាខណ្ឌពោធិ៍សែនជ័យ ខណ្ឌសែនសុខ ខណ្ឌមាន ជ័យ និងខណ្ឌដង្កោ សំដៅធ្វើយ៉ាងណារកគ្រប់មធ្យោបាយដើម្បីរំដោះទឹកចេញ។ ឯកឧត្តមឃួង ស្រេង បានបញ្ជាក់ទៀតថា៖ តំបន់ផ្សារត្រពាំងថ្លឹងដែលតែងតែទទួលរងនូវការលិចរហូតមក ឱ្យតែមានភ្លៀងធ្លាក់ខ្លាំងម្តងៗ នោះគឺដោយសារតែតំបន់នេះធ្វើការអភិវឌ្ឍ មុនគេ ហើយនៅពេលតំបន់ផ្សេងគេអភិវឌ្ឍន៍ក្រោយចាក់ដីខ្ពស់ជាង ធ្វើឲ្យតំបន់នេះ ទទួលរងនូវការលិចដោយជំនន់ទឹកភ្លៀងតែម្តង។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី សំរាប់អាជ្ញាធររាជធានីភ្នំពេញ ក្នុងនាមជាអាណាព្យាបាលរបស់ប្រជាពលរដ្ឋ មិនបានព្រងើយកនោះទេ […]
  • ឯកឧត្តមបណ្ឌិត លី ធុជ អំពាវនាវដល់រដ្ឋកោះតំបន់ប៉ាស៊ីហ្វិករួបរួមគ្នា ដើម្បួប្រែក្លាយតំបន់ប៉ាស៊ីហ្វិកទាំងមូល ជាតំបន់គ្នាមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ា បានជួបប្រជុំជាមួយបណ្តារដ្ឋកោះនៃតំបន់ប៉ាស៊ីហ្វិក ដើម្បីផ្សព្វផ្សាយអំពីអនុសញ្ញាអូតាវ៉ា និងលើកទឹកចិត្តដល់រដ្ឋកោះទាំងបី រួមមាន កោះម៉ាសាល់ តុងហ្គា និងមីក្រូនេស៊ី ឱ្យចូលរួមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា។ កិច្ចប្រជុំនេះ មានការចូលរួមពីបណ្តាប្រទេស និងស្ថាប័នអន្តរជាតិនានា ដូចជា ប្រទេសអាឡឺម៉ង់ ជប៉ុន អូស្ត្រាលី នូវែលសេឡង់ ហ្វីជី មីក្រូនេស៊ី តុងហ្គា កោះម៉ាសាល់ អង្គការកាកបាទក្រហមអន្តរជាតិ (ICRC) និង អង្គភាពគាំទ្រការអនុវត្តអនុសញ្ញាអូតាវ៉ា (ISU)។ ឯកឧត្តមបណ្ឌិត លី ធុជ បានស្នើ និងលើកទឹកចិត្តដល់ប្រទេសទាំងបី រួមមាន កោះម៉ាសាល់ តុងហ្គា និងមីក្រូនេស៊ី ពិចារណាចូលរួមជារដ្ឋភាគីអនុសញ្ញាអូតាវ៉ា ដើម្បីប្រែក្លាយតំបន់ប៉ាស៊ីហ្វិកទាំងមូល ជាតំបន់គ្មានមីន និងបានអំពាវនាវដល់បណ្តារដ្ឋកោះទាំងអស់ ក្នុងតំបន់ប៉ាស៊ីហ្វិក រួមគ្នាគាំទ្រដល់ការអនុវត្តអនុ សញ្ញាអូតាវ៉ា ដើម្បីសម្រេចឱ្យបានគោលដៅ ពិភពលោកមួយដែលគ្មានមីន។ ឯកឧត្តម បានគូសបញ្ជាក់ថា កម្ពុជាវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋកោះតំបន់ប៉ាស៊ីហ្វិកទាំងអស់ ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ […]
  • អគ្គលេខាធិការអាស៊ាន ចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន -សាធារណរដ្ឋកូរ៉េលើកទី ២៥ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨ កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េលើកទី ២៥ ដើម្បីប្រារព្វខួបអនុស្សាវរីយ៍លើកទី ៣៥ នៃទំនាក់ទំនងដៃគូសន្ទនា។ កិច្ចប្រជុំនេះ ក៏បានអនុម័តសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-សាធារណរដ្ឋកូរ៉េ ដែលមានអត្ថន័យ មានខ្លឹមសារ និងមានប្រយោជន៍ទៅវិញទៅមកផងដែរ។
  • ប្រមុខរដ្ឋ/រដ្ឋាភិបាលអាស៊ាន និងចិន បានពិនិត្យមើលឡើងវិញនូវវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨ កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បាន ចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ចិនលើកទី ២៧។ ប្រមុខរដ្ឋ/រដ្ឋាភិបាលអាស៊ាន និងចិន បានពិនិត្យមើលឡើងវិញនូវវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន និងបានពិភាក្សាអំពីទិសដៅអនាគត ជាពិសេស ពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុង ជ្រោយអាស៊ាន-ចិន។
  • រដ្ឋមន្ត្រីក្រសួងអប់រំ ពិនិត្យការទទួលរក្សាហឹបសន្លឹកកិច្ចការបេក្ខជន នៅវិទ្យាល័យព្រះស៊ីសុវត្ថិ នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចុះពិនិត្យការទទួលរក្សាហឹបសន្លឹកកិច្ចការរបស់បេក្ខជន នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលបាននិងកំពុងដឹកមកដល់មណ្ឌលកំណែវិទ្យាល័យព្រះស៊ីសុវត្ថិ ជាបណ្ដើរៗ។ ហឹបសន្លឹកកិច្ចការបេក្ខជន និងសំណុំឯកសារពាក់ព័ន្ធការប្រឡង ត្រូវបានត្រួត ពិនិត្យដោយហ្មត់ចត់បំផុតពី គណៈមេប្រយោគទូទាំងប្រទេសប្រចាំរាជធានី-ខេត្ត អប្បមាទទូទាំងប្រទេស និងអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីបន្តដំណើរការកំណែ។ តាងនាមថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំតាមបណ្ដារាជធានី-ខេត្ត និងភាគីពាក់ព័ន្ធទាំងអស់ ជាពិសេស ក្រសួង ស្ថាប័នចំនួន ៦ រួមមាន៖ ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល កងរាជអាវុធហត្ថលើផ្ទៃប្រទេស អង្គភាពប្រឆាំងអំពើពុករលួយ អគ្គិសនីកម្ពុជា និងសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានចូលរួមសហការយ៉ាងយកចិត្តទុកដាក់ និងជំរុញឱ្យដំណើរការប្រឡងនេះ ប្រព្រឹត្តទៅដោយរលូន ស្របតាមគោលការណ៍ ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ពោលគឺ “អ្នកចេះគឺជាប់”៕
  • ទេសរដ្ឋមន្រ្តី លី ធុជ ស្នើសុំឱ្យប្រជុំកោះម៉ាស្សលធ្វើថ្លែងការណ៍អំពីចេតនាចូលរួមជារដ្ឋភាគីពេញលេញនៃអនុសញ្ញាអូតាវ៉ា ក្នុងអំឡុងពេលកិច្ចនៃប្រជុំកិច្ចប្រជុំសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន បុរីញូយ៉ក ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានជួបប្រជុំទ្វេភាគីជាមួយ ឯកឧត្តម John M. Silk ឯកអគ្គរដ្ឋទូតប្រទេសប្រជុំកោះម៉ាស្សល (Marshall Islands) ប្រចាំអង្គការសហប្រជាជាតិ បុរីញូវយ៉ក សហរដ្ឋអាមេរិក ដើម្បីពិភាក្សាលើការចូលរួមរបស់ប្រជុំកោះម៉ាស្សល ជារដ្ឋភាគីពេញលេញនៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា)។ ក្នុងជំនួបនោះ ឯកឧត្តមបណ្ឌិត លី ធុជ បានកោតសរសើរដល់ប្រជុំកោះម៉ាស្សល ដែលតែងតែគាំទ្រ និងចូលរួមដល់ការអនុវត្តអនុសញ្ញាអូតាវ៉ាអស់រយៈពេលជាច្រើនឆ្នាំ។ ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត លី ធុជ ប្រធានអនុសញ្ញាអូតាវ៉ា បានស្នើសុំឱ្យប្រជុំកោះម៉ាស្សលធ្វើសេចក្តីថ្លែងការណ៍អំពីចេតនាចូលរួមជារដ្ឋភាគីអនុសញ្ញា ក្នុងអំឡុងពេលនៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ក្នុងខែវិច្ឆិកា ខាងមុខ ខណៈពេលដែលប្រជុំកោះម៉ាស្សលនេះ កំពុងរងចាំការផ្តល់សច្ចាប័នពីរដ្ឋសភាក្នុងការក្លាយជារដ្ឋភាគីពេញលេញនៃអនុសញ្ញា។ ឯកឧត្តមបណ្ឌិត លី ធុជ បានគូសបញ្ជាក់ថា ការចូលរួមជារដ្ឋភាគីរបស់ប្រជុំកោះម៉ាស្សល នឹងលើកទឹកចិត្តឱ្យប្រទេសដីកោះប៉ាស៊ីហ្វិកចំនួនពីរទៀតរួមមាន តុងហ្គា និងមីក្រូនេស៊ី ដែលមិនទាន់ក្លាយជារដ្ឋភាគី អាចបង្ហាញពីការតាំងចិត្តចូលរួមក្នុងអនុសញ្ញាអូតាវ៉ា ផងដែរ។ […]
  • សមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា (CCMA) ប្រកាសគាំទ្រការបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ ការបញ្ចេញសំណល់រាវ និងការបង្ហូរទឹកកខ្វក់ នៅតាមរោងចក្រ សហគ្រាសនានា លោក Ratchayut Kasemchairsiri ប្រធានក្រុមប្រឹក្សាភិបាល សមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា (CCMA) ក្នុងឱកាសទទួលបានការអនុញ្ញាតជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅទីស្តីការក្រសួងបរិស្ថាន កាលពីរសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ បានប្រកាសពីការចូលរួមគោរពលិខិតបទដ្ឋាន ព្រមទាំងច្បាប់ពាក់ព័ន្ធនានា របស់ព្រះរាជាណាចក្រកម្ពុជា ជាពិសេសក្រមបរិស្ថាននិងធនធានធម្មជាតិ ដែលបានដាក់ចេញកន្លងមក និងតម្រូវឱ្យរោងចក្រសហគ្រាស ដែលកំពុងធ្វើអាជីវកម្មនៅកម្ពុជា ត្រូវបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ ការបញ្ចេញសំណល់រាវ និងការបង្ហូរទឹកកខ្វក់។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត មានប្រសាសន៍បន្ថែមថា ភាពស្អាតជាកិត្យានុភាពរបស់កម្ពុជា ចាំបាច់ត្រូវតែអនុវត្តដូចគ្នា និងស្មើភាព។ ហើយភាពស្អាតនេះ នឹងជួយការពារដល់ សុខភាពរបស់អ្នកវិនិយោគ សុខភាពនិយោជិត សុខភាពប្រជាពលរដ្ឋ និងសុខភាពបរិស្ថានទាំងមូល របស់យើង ពីការទទួលរងផលប៉ះពាល់ផ្នែកសុខភាព បណ្តាលមកពីសារធាតុពុល ដែលមាននៅក្នុងទឹកកខ្វក់ នៅពេលបង្ហូរចេញ ដោយមិនមានការត្រួតពិនិត្យ តាមលក្ខណបច្ចេកទេសត្រឹមត្រូវ។ សូមបញ្ជាក់ថា “ក្រមបរិស្ថាន និងធនធានធម្មជាតិ” ត្រង់មាត្រា ១៧៨ មាត្រា២៨៧ និងមាត្រា២៨៨ និងប្រកាសរបស់ក្រសួងបរិស្ថានលេខ៣០២ ប្រកប.ស្ថ ចុះថ្ងៃទី២៩ […]
  • រដ្ឋមន្រ្តីក្រសួងបរិស្ថានគាំទ្រកិច្ចប្រតិបត្តិការសហការនិងការវិនិយោគប្រយុទ្ធប្រឆាំងនឹងបញ្ហាបំពុលដោយប្លាស្ទិក ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថា បានថ្លែងស្វាគមន៍និងគាំទ្រដៃគូសហការនានា និងវិស័យឯកជន ដែលមានបំណងធ្វើការវិនិយោគចូលរួមប្រយុទ្ធប្រឆាំងនឹងបញ្ហាបំពុលដោយប្លាស្ទិក និង ចូលរួមឱ្យកម្ពុជាយើងស្អាត។ នៅក្នុងឱកាសទទួលជួប លោក Kim Sangyoung ប្រធានក្រុមហ៊ុនសាជីវកម្មដេហាន របស់សាធារណរដ្ឋកូរ៉េ នាទីស្តីការក្រសួងបរិស្ថាន នាថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤។ ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍ថា «សំណល់ប្លាស្ទិកជាសត្រូវទី១ របស់ខ្ញុំ។ ខ្ញុំមិនចង់ឱ្យកម្ពុជា ត្រូវបានបំពុលដោយប្លាស្ទិកទេ។ យើងត្រូវចូលរួមសាមគ្គីគ្នាកាត់បន្ថយការប្រើប្រាស់ និងលប់បំបាត់បញ្ហាប្លាស្ទិក ដើម្បីការពារជីវិតរបស់ប្រជាពលរដ្ឋ និងដើម្បីកម្ពុជាស្អាត។» ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីបានបន្ថែមថា ការប្រយុទ្ធប្រឆាំងនឹងសំរាម សំណល់ប្លាស្ទិក ជាសកម្មភាពជាអាទិភាពមួយ របស់រាជរដ្ឋាភិបាលកម្ពុជា។ ភាពស្អាត នៅក្នុង«យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន» ត្រូវបានក្រសួងបរិស្ថាន ដាក់ចេញយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក «ថ្ងៃនេះ ខ្ញុំនឹងមិនប្រើថង់ប្លាស្ទិក» ដែលបានចាប់ផ្តើមនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ និងមានការចូលរួមពីមនុស្សជាង ៩,៥ លាននាក់ និង យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ចាប់ផ្តើមពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ តទៅ និងមានការចូលរួមពីប្រជាពលរដ្ឋជាង […]
  • នាយករដ្ឋមន្ត្រីកម្ពុជា និងថៃ ឯកភាពបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែខ្លាំងក្លាទៀត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោក ជំទាវ ផេថងថាន ស៊ីណាវ៉ាត់ត្រា នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រថៃ បានឯកភាពគ្នា ក្នុងការបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែខ្លាំងក្លាទៀត។ ការឯកភាពគ្នានេះធ្វើឡើងក្នុងឱកាសនៃជំនួបទ្វេភាគី នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ កាលពីម្សិលមិញ។ ក្នុងឱកាសនៃជំនួប លោកជំទាវ នាយករដ្ឋមន្រ្តីថៃ បានថ្លែង អំណរគុណ សម្ដេចបវរធិបតី ដែលបានផ្ញើសារអបអរសាទរលោកជំទាវ មុនគេបង្អស់នៅពេលដែលលោកជំទាវត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តី។ លោកជំទាវ នាយករដ្ឋមន្រ្តី បានកត់សម្គាល់ដោយក្តីរីករាយនូវភាពរីកចម្រើនថែមទៀតនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចបវរធិបតីនៅប្រទេសថៃ កាលពីខែកុម្ភៈឆ្នាំ ២០២៤។ ជាការឆ្លើយតប សម្ដេចបវរធិបតី បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងកម្ពុជា-ថៃ ដែលត្រូវបានដំឡើងដល់ កម្រិតភាពជាដៃគូយុទ្ធសាស្ត្រ ក្នុងឆ្នាំ ២០២៤នេះ។ សម្តេចបវរធិបតី និងលោកជំទាវនាយករដ្ឋមន្រ្តី បានពិភាក្សាអំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី រួមមាន៖ ការចាប់ផ្ដើមឡើងវិញនូវកិច្ចប្រជុំយន្តការទ្វេភាគីមួយចំនួន ការ សិក្សាអំពីលទ្ធភាពនៃការបង្កើតតំបន់សេដ្ឋកិច្ចពិសេសបំពេញគ្នាទៅវិញទៅមក ការតភ្ជាប់រវាងប្រជាជន និងប្រជា ជន វិស័យទេសចរណ៍ វិស័យការពារជាតិ និងសន្តិសុខ ជាដើម។ ថ្នាក់ដឹក […]
  • ប្រធានធនាគារ AIIB ថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់មានសារៈសំខាន់សម្រាប់ធានានូវកំណើនចីរភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Jin Liqun ប្រធានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ពីថ្ងៃទី៩ ដល់ថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណ រដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ លោកប្រធានធនាគារ បានបង្ហាញនូវសក្ដីសប្បាយរីក រាយដែលធនាគារ AIIB បានរួមចំណែកដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ លោកប្រធានធនាគារបានគោរពជម្រាបជូនសម្ដេចបវរធិបតីថា កម្ពុជា ជាប្រទេសស្ថាបនិកមួយដែលបានចូលរួមចំណែកក្នុងការបង្កើតធនាគារ AIIB កាលពី ៩ ឆ្នាំមុន។ ការណ៍នេះសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ និងការរួមចំណែកដ៏សំខាន់របស់កម្ពុជាក្នុងការអភិវឌ្ឍបន្តិចម្ដងៗនៃដំណើរការរបស់ធនាគារ AIIB។ ជាមួយគ្នានោះលោកប្រធានធនាគារក៏បានលើកឡើងពីសារៈសំខាន់នៃការអភិវឌ្ឍហេដ្ឋា រចនាសម្ព័ន្ធតភ្ជាប់ដើម្បីជំរុញ និងធានាដល់កំណើនសេដ្ឋកិច្ចជាតិ ជាពិសេសការកែលម្អហេដ្ឋារចនាសម្ព័ន្ធទីក្រុងភ្នំពេញដើម្បីបង្កើននូវភាពទាក់ទាញ សម្រាប់ភ្ញៀវទេសចរ និងវិនិយោគិន។ ជាការឆ្លើយតប សម្ដេចបវរធិបតី បានគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជាក៏បានកំណត់នូវគន្លឹះអាទិភាពធំៗចំនួន៥ ដែលក្នុងនោះ ការអភិវឌ្ឍហេដ្ឋារចនា សម្ព័ន្ធជាអាទិភាពសំខាន់មួយ ដែលរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ឱ្យបានល្អប្រសើរ […]

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)