ថ្ងៃ ច័ន្ទ ទី១៨ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • ក្រុមហ៊ុន Vietjet ពន្លឿនការពង្រីកជើងហោះហើរជាមួយនឹងការបន្ថែមយន្តហោះ Airbus ថ្មីនិងភាពជាដៃគូម៉ាស៊ីនយន្តហោះរាប់ពាន់លានដុល្លារ ក្រុមហ៊ុន Vietjet បន្តការពង្រីកបណ្តាញហោះហើរដ៏រឹងមាំរបស់ខ្លួន តាមរយៈព្រឹត្តិការណ៍សំខាន់ៗចំនួនពីរ រួមមាន កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន CFM ដើម្បីទិញម៉ាស៊ីន LEAP-1B ជាង ៤០០ គ្រឿង និងយន្តហោះ Airbus A321neo ថ្មីចំនួនមួយគ្រឿង។ ភាគីទាំងពីរ បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនអាកាសចរណ៍ក្នុងការធ្វើទំនើបកម្មកងនាវាអាកាស ចរណ៍របស់ខ្លួន និងបង្កើនប្រសិទ្ធភាពប្រតិបត្តិការរបស់ខ្លួនឆ្ពោះទៅរកការធ្វើប្រតិបត្តិការអាជីវកម្មអាកាសចរណ៍ប្រកបដោយនិរន្តរភាព។ កិច្ចព្រមព្រៀងមួយក្នុងចំណោមកិច្ចព្រមព្រៀងទាំងពីរ – ដើម្បីផ្តល់សេវាបច្ចេកទេសម៉ាស៊ីន និងម៉ាស៊ីន – ត្រូវបានចុះហត្ថ លេខានៅចំពោះមុខប្រធានាធិបតីវៀតណាម លោក To Lam និងប្រធានាធិបតីបារាំង លោក Emmanuel Macron នៅវិមាន Élysée។ កិច្ចព្រមព្រៀងទាំងពីរត្រូវបានប្រកាសឡើង ខណៈដែលក្រុមហ៊ុន Vietjet ត្រៀមនឹងបង្កើនប្រេកង់ហោះហើរនៅលើផ្លូវដែលតភ្ជាប់ខេត្តសៀមរាបទៅកាន់ទីក្រុងហាណូយរបស់វៀតណាម ក៏ដូចជាផ្លូវហោះហើរទៅកាន់តតំបន់ផ្សេងៗទៀតនៅទូទាំងអាស៊ី។ Vietjet ពង្រឹងភាពជាដៃគូជាមួយក្រុមហ៊ុន CFM ដោយចុះកិច្ចព្រមព្រៀងទិញម៉ាស៊ីនយន្តហោះ LEAP-1B ភាពជាដៃគូរបស់ក្រុមហ៊ុន Vietjet ជាមួយក្រុមហ៊ុន CFM International ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន Safran Aircraft Engines […]
  • ទេសរដ្ឋមន្រ្តី លី ធុជ ស្នើឱ្យឯកអគ្គរដ្ឋទូតប្រទេសវៀតណាម ប្រចាំអង្គការសហប្រជាជាតិ ចូលរួម ក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ញូយ៉ក÷ ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានជួបប្រជុំទ្វេភាគីជាមួយ ឯកឧត្តម Dang Hoang Giang ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំអង្គការសហប្រជាជាតិ បុរីញូវយ៉ក សហរដ្ឋអាមេរិក ដើម្បីពិភាក្សាអំពីលទ្ធភាពរបស់វៀតណាមចូលរួមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា។ ក្នុងជំនួបនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរ គុណចំពោះការគាំទ្ររបស់វៀតណាមអនុសញ្ញាអូតាវ៉ា និងលើកទឹកចិត្តឱ្យប្រទេសវៀតណាមពិចារណា និងបានចូលរួមជារដ្ឋភាគីនៃអនុសញ្ញា ព្រមទាំងបានអញ្ជើញប្រទេសវៀតណាម ចូលរួមក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ដែលនឹងប្រព្រឹត្តនៅខេត្តសៀមរាប ក្នុងខែវិច្ឆិកា ខាងមុខ។ ឯកឧត្តម Dang Hoang Giang បានសម្តែងនូវការអបអរ សាទរ និងកោតសរសើរចំពោះភាពជាអ្នកដឹកនាំ និងការរៀបចំជាម្ចាស់ផ្ទះរបស់កម្ពុជា សម្រាប់កិច្ចប្រជុំកំពូលសៀមរាប-អង្គរនៃអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ហើយវៀតណាម រីករាយនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា និងជាប្រធានអនុសញ្ញា។ ជាការឆ្លើយតបនឹងសំណើរបស់កម្ពុជា ឯកឧត្តម Dang Hoang Giang បានគូសបញ្ជាក់ថា វៀតណាម អាចនឹងក្លាយជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា […]
  • ការងារស្ថាបនាខ្នងប្រឡាយ និងការងារស្តារប្រឡាយមេ ក្នុងភូមិសាស្ត្រខេត្តកណ្តាល និងខេត្តព្រៃវែង សម្រេចបានប្រមាណ ៩៥%ហើយ ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ និងជាប្រធានអង្គភាពត្រួតពិនិត្យគម្រោងនៃក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងាររបស់អង្គភាព សហការជាមួយមន្ត្រីបច្ចេក ទេសនៃនាយកដ្ឋានវិស្វកម្ម ចុះពិនិត្យវឌ្ឍនភាពគម្រោងស្ថាបនាលើកកម្រិតខ្នងភ្លឺប្រឡាយមេសន្លុង ស្ថិតក្នុងខេត្ត កណ្តាល និងការងារស្តារប្រឡាយមេស្តៅកោង(ជំហានទី២) ស្ថិតក្នុងខេត្តព្រៃវែង។ ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថា ការងារសំខាន់ៗ នៃគម្រោងស្ថាបនាលើកកម្រិតខ្នងភ្លឺប្រឡាយមេសន្លុងរួមមាន៖ ទី១)លើកកម្រិតខ្នងភ្លឺប្រឡាយមេសន្លុងចាស់ប្រវែង ៣ ៥៤០ ម៉ែត្រ និងទី២)សាងសង់សំណង់បេតុងពីលើខ្នងភ្លឺប្រឡាយមេសន្លុងប្រវែង ៣ ៥៤០ម៉ែត្រ គិតមកដល់ពេលនេះការងារសម្រេចបានប្រមាណ៩៥%។ ដោយឡែក ការងារស្តារប្រឡាយមេស្តៅកោង(ជំហានទី២) រួមមាន៖ ទី១)ស្តារប្រឡាយមេស្តៅកោងប្រវែង ៤ ៦៥០ម៉ែត្រ និងទី២)សាងសង់សំណង់សិល្បការ្យចំនួន១៤កន្លែង គិតមកដល់ពេលនេះការងារសម្រេចបាន ១០០%។ សូមជម្រាបថា គម្រោងស្ថាបនាលើកកម្រិតខ្នងភ្លឺប្រឡាយមេសន្លុងស្ថិតក្នុងឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ប្រឡាយមេនេះអាចស្រោចស្រពបន្ថែមលើផ្ទៃដីបង្កបង្កើនផលកសិកម្មស្រូវវស្សាចំនួន ២៥០ហិកតា ស្រូវប្រាំងលើកទី១ចំនួន ១៥០ហិកតា ស្រូវប្រាំងលើកទី២ចំនួន ១៥០ហិកតា និងផ្ទៃដីដំណាំរួមផ្សំចំនួន១០ហិកតា ជូនប្រជាពលរដ្ឋប្រមាណ ២ ៥២១ គ្រួសារ ក្នុងចំនួន ៦ភូមិ នៃឃុំសន្លុង ស្រុកខ្សាច់កណ្តាល ។ ចំណែកប្រព័ន្ធធារាសាស្រ្តប្រឡាយមេស្ដៅកោងជាប្រឡាយចាស់ដែលមានប្រភពទឹកពីផ្ទៃរងទឹកភ្លៀងក្នុងតំបន់ […]
  • អគ្គលេខាធិការអាស៊ាន បានចូលរួមក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅព្រឹកថ្ងៃពុធ ៧ កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ៩ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានចូលរួមក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។ ពិធីនេះ ត្រូវបានបើកជាផ្លូវការដោយឯកឧត្តម Sonexay Siphandone នាយករដ្ឋមន្ត្រីប្រទេសឡាវ និងជាប្រធានអាស៊ានឆ្នាំ២០២៤ ដែលមានការចូលរួមពីសំណាក់ប្រមុខរដ្ឋ/រដ្ឋាភិបាលអាស៊ាន ដៃគូសន្ទនារបស់អាស៊ាន រដ្ឋមន្ត្រីការបរទេស និងភ្ញៀវដែលបានអញ្ជើញផ្សេងទៀត។
  • ឯកឧត្តម ប៉ែន បូណា៖ តើពួកគេចង់ផ្តល់គំរូអ្វីឱ្យពិតប្រាកដដល់កម្ពុជា? រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាបានរំដោះជីវិតខ្មែរឱ្យរួចផុតពីការកាប់សម្លាប់ស្ទើរផុតពូជរហូតនាំប្រទេសមកដល់សម័យកាលសម្បូរសប្បាយដូចបច្ចុប្បន្ន គេស្រែកថាសិទ្ធិមនុស្សនៅកម្ពុជាដើរថយក្រោយ? ទាល់តែកើតសង្គ្រាមកាប់សម្លាប់គ្នាបង្កវិនាសកម្មផ្តាច់ផ្តិលជីវិតមនុស្សស្ទើរមិនលស់ថ្ងៃដែលកំពុងកើតមានក្នុងបណ្តាប្រទេសមួយចំនួនដូចសព្វថ្ងៃទើបហៅថា ស្ថានភាពសិទ្ធិមនុស្សដើរទៅមុខឬ? កម្ពុជាឈានឆ្ពោះទៅមុខជានិច្ចមិនបែរថយក្រោយឡើយ។ គ្រាន់តែចាត់វិធានការផ្លូវច្បាប់ប្រឆាំងមនុស្សមួយក្តាប់តូចដែលប៉ុនប៉ងបង្កចលាចលសង្គម និងប៉ុនប៉ងបំផ្លាញសុខសន្តិភាពដើម្បីការពារសេចក្តីសុខរបស់ប្រជាពលរដ្ឋទូទាំងប្រទេស បែរជាស្រែកថាព្រួយបារម្ភនិងថ្កោលទោសអំពីការរឹតត្បិតសេរីភាព និងការរំលោភសិទ្ធិមនុស្ស? តើគេចង់ឱ្យខ្មែររស់ក្នុងសន្តិភាពឬក្នុងភ្លើងសង្គ្រាម? តើប្រទេសណាមានលំហសម្រាប់មនុស្សបំពានច្បាប់? គ្រាន់តែដាក់ឱ្យប្រើប្រាស់ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានដើម្បីលើកកម្ពស់គុណតម្លៃអ្នកសារព័ត៌មាន គេបែរទៅជាសម្តែងការព្រួយបារម្ភ ខណៈដែលអ្នកបង្កើតនិងបង្ហោះព័ត៌មានក្លែងក្លាយ ប្រឌិត ញុះញង់ពេញបណ្តាញសង្គម បែរជានាំគ្នាការពារទៅវិញ? តើគេចង់លើកទឹកចិត្តឱ្យអ្នកសារព័ត៌មានគោរពក្រមសីលធម៌វិជ្ជាជីវៈនិងផ្តល់ព័ត៌មានពិតឬចង់ឱ្យចេះតែភាសាញុះញង់ ប្រឌិត បំផ្លើសបំភ្លៃ និងមួលបង្កាច់? សូមប្រជាពលរដ្ឋខ្មែរពិចារណាដើម្បីយល់ទាំងអស់គ្នា ហើយរួមគ្នាកសាងប្រទេសជាតិយើងឱ្យបានរីកលូតលាស់ទៅមុខជានិច្ចក្រោមម្លប់សុខសន្តិភាពដែលរកបានដោយលំបាកលំបិនបំផុត។ អរគុណស្ថាបនិកនិងប្រតិបត្តករសន្តិភាព។ អរគុណនយោបាយឈ្នះឈ្នះដែលអនុញ្ញាតឱ្យយើងមានអ្វីៗថ្ងៃនេះ និងកំពុងសម្លឹងឆ្ពោះទៅអនាគតដ៏រុងរឿងនាឆ្នាំ២០៥០ តទៅស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល៕
  • សិស្សានុសិស្សអាចចូលរៀននៅក្នុងអគារសិក្សាថ្មីនៃវិទ្យាល័យហេងសំរិនចកនៅក្នុងបវេសនាកាលថ្មី អគារសិក្សាថ្មី ដែលជាអគារបរិស្ថាន បានសាសង់ជិតរួចរាល់ជាស្ថាពរ សម្រាប់សិស្សានុសិស្ស ដែលអាចចូលរៀន បាននៅក្នុងបវេសនកាល ឆ្នាំសិក្សាថ្មីខាងមុខនេះ នៅវិទ្យាល័យ ហេងសំរិន ចក នៅក្នុងឃុំចក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ នៅក្នុងឱកាសអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់អគារសិក្សាថ្មីនេះ នាថ្ងៃអង្គារ ទី០៨ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា អគារសិក្សាថ្មី នៅវិទ្យាល័យហេងសំរិនចក គ្រោងនឹងបញ្ចប់ការសាងសង់ជាស្ថាពរ នៅពេលឆាប់ៗខាងមុខនេះ ដើម្បីឆ្លើយតបនឹងបំណងប្រាថ្នារបស់ សិស្សានុសិស្សនៃវិទ្យាល័យ ហេង សំរិន ចក សម្រាប់ការសិក្សា ដើម្បីក្លាយជាយុវជន មានចំណេះដឹង ចំណេះធ្វើ មានគុណធម៌ ដើម្បីជាអ្នកបន្តវេនដ៏ល្អនាពេលអនាគត។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា អគារសិក្សាថ្មីនេះ មានភាពខុសប្លែកពីគេ មានលក្ខណៈជាខ្មែរ ហើយគិតគូរជាពិសេសលើបរិស្ថាន ទាញយកពន្លឺធម្មជាតិយកមកប្រើប្រាស់ លំហូរខ្យល់អាកាសធម្មជាតិ ចេញចូលល្អ បំពាក់នូវសម្ភារប្រើប្រាស់ ដោយថាមពលកកើតឡើងវិញ បំពេញបន្ថែមដោយការដាំដើមឈើ ថ្នាលបណ្តុះកូនឈើ សួនច្បារ ដែលផ្តល់នូវភាពស្អាត […]
  • ថ្នាល«បណ្តុះកូនឈើ»ខ្នាតធំទី១ នៅកម្ពុជាសម្រេចការសាង សង់បាន២០ភាគរយ ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ដំបូងគេនៅកម្ពុជា ដែលបានចាប់ផ្តើមសាងសង់ នាថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤ នៅក្នុងឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានសម្រេចបាន២០% ហើយ គិតមកទល់ពេលនេះ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងអំឡុងពេលអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ នៅព្រឹកថ្ងៃអង្គារ ទី០៨ ខែតុលា ឆ្នាំ២០២៤ បានថ្លែងថា ថ្នាលបណ្តុះកូនឈើខ្នាតធំនេះ បានបំពាក់ប្រព័ន្ធស្រោចស្រពដោយស្វ័យប្រវត្ត ដើរដោយថាមពលព្រះអាទិត្យ និងហេដ្ឋារចនា សម្ព័ន្ធមួយចំនួនទៀត ដើម្បីឱ្យក្លាយជាថ្នាលបណ្តុះកូនឈើគំរូមួយនៅកម្ពុជា។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបញ្ចាក់ថា ការសាសង់គ្រោងនឹងឈានទៅបញ្ចប់នាពេលឆាប់ៗខាងមុខ និងចូលរួមបណ្តុះកូនឈើនៅទីនេះបានជាង១លានដើម ឆ្ពោះទៅសម្រេចតាមផែនការ របស់រាជរដ្ឋាភិបាល ដែលមានទស្សនវិស័យប្រែក្លាយកម្ពុជា ជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។ ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំឱ្យក្រុមការងារសាសង់ យកចិត្តទុកដាក់លើគុណភាពនៃសំណង់ បង្កើតហេដ្ឋារចនា សម្ព័ន្ធ ឆ្លើយតបនឹងភាពបៃតង ដូចជាគម្រោងតំបន់រុក្ខជាតិ ស្រះទឹក សាលសហសិក្សា សម្រាប់សិស្ស និស្សិតសិក្សាស្រាវជ្រាវផងដែរ។ សូមបញ្ជាក់ថា ថ្នាលបណ្ដុះកូនឈើថ្នាក់តំបន់ទី១ ក្នុងខេត្តត្បូងឃ្មុំ ទំហំដីចំនួនជាង៣ហិកតា និងត្រូវបានសាងសង់ឡើង ក្រោមការគាំទ្រថវិកា របស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ […]
  • បេក្ខជនមានបញ្ហាសុខភាព២៥នាក់ ក្នុងអំឡុងដំណើរសំណេរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី១ នៃការប្រឡងនេះ មានបេក្ខជនចំនួន ២៥នាក់ ករណីគ្រុនឈាម៣ករណី មកពីខេត្តស្ទឹងត្រែង ខេត្តកែប ខេត្តឧត្តរ មានជ័យ ខេត្តកំពត ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តតាកែវ ខេត្តក្រចេះ ខេត្តកំពង់ធំ ខេត្តត្បូងឃុំ ខេត្តប៉ៃលិន ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តព្រះវិហារ និងសន្តិសុខ ០១រូប ខេត្តកំពង់ចាម ដែលមានបញ្ហាសុខភាពនៅក្នុងដំណើរសំណេរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤។ ក្នុងនោះបេក្ខជនមួយចំនួន បានបន្តការប្រឡងឡើងវិញក្រោមការយកចិត្តទុកដាក់មើលថែពីក្រុមគ្រូពេទ្យ បន្ទាប់ពីមានអាការៈធូរស្រាល និងបេក្ខជនផ្សេងទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ ក្រសួងអប់រំ យុវជន និងកីឡា ជំរុញលើកចិត្តឱ្យបេក្ខជនប្រឡងទាំងអស់ត្រូវថែរក្សាសុខភាពឱ្យបានល្អ សម្រាក និងបរិភោគអាហារឱ្យបានគ្រប់គ្រាន់ប្រកបដោយអនាម័យ ដើម្បីទទួលបានលទ្ធផលល្អប្រសើរក្នុងការប្រឡង៕
  • អគ្គលេខាធិការអាស៊ាន ជួបពិភាក្សាការងារជាមួយឯកឧត្តម Bendito dos Santos Freitas រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការប្រទេសទីម័រខាងកើត នៅរសៀលថ្ងៃអង្គារ ៦ កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ៨ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយឯកឧត្តម Bendito dos Santos Freitas រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការប្រទេសទីម័រខាងកើត។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីវឌ្ឍនភាពនៃការអនុវត្តផែនទីចង្អុលផ្លូវសម្រាប់ការចូលជាសមាជិកពេញសិទ្ធិនៅក្នុងអាស៊ាន របស់ទីម័រខាងកើត ព្រមទាំងកិច្ចការមួយចំនួនទៀត។
  • សម្ដេចធិបតី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងវៀងចន្ទប្រទេសឡាវ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជាបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅអាកាសយានដ្ឋានអន្តរ ជាតិភ្នំពេញ នារសៀលថ្ងៃទី០៨ ខែតុលា ឆ្នាំ ២០២៤ ឯកឧត្តម មាស សុភ័ណ្ឌ ប្រធានក្រុមអ្នកនាំ ពាក្យរបស់នាយករដ្ឋមន្រ្តី បានផ្តល់បទសម្ភាសន៍ដល់អ្នកសារ ព័ត៌មាន ស្តីពីដំណើរអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ឯកឧត្តម មាស សុភ័ណ្ឌ បានបញ្ជាក់ថា តបតាមការអញ្ជើញរបស់ ឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងជាប្រធានអាស៊ានឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា […]
  • អគ្គលេខាធិការអាស៊ាន បានចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី៣៥ នៅព្រឹកថ្ងៃអង្គារ ៦ កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ៨ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បាន ចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី ៣៥។ នៅក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានជម្រាបជូនបណ្តារដ្ឋមន្ត្រី អំពីវឌ្ឍនភាពដែលសម្រេចបាននៅក្នុងកិច្ចការរបស់អាស៊ាន និងលេខាធិការដ្ឋានអាស៊ាន។ កិច្ចប្រជុំក៏បានពិភាក្សា និងបញ្ចប់បញ្ហាដែលនៅសេសសល់ដើម្បីត្រៀមសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។
  • អគ្គលេខាធិការអាស៊ាន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សន្តិសុខ-នយោបាយអាស៊ានលើកទី ២៨ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បាន ចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សន្តិសុខ-នយោបាយអាស៊ានលើកទី ២៨ នៅព្រឹកថ្ងៃអង្គារ ទី៨ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។ កិច្ចប្រជុំបានពិនិត្យមើលឡើងវិញនូវវឌ្ឍនភាពនៃការងាររបស់អង្គភាពតាមវិស័យរបស់ក្រុមប្រឹក្សាសហគមន៍សន្តិសុខ- នយោបាយអាស៊ាន និងពិនិត្យមើលការអនុវត្តផែនទីចង្អុលផ្លូវរបស់ក្រុមប្រឹក្សាសហគមន៍សន្តិសុខ-នយោបាយអាស៊ានឆ្នាំ២០២៥ ដើម្បីត្រៀមសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅនៅសប្តាន៍នេះ។
  • សមត្ថកិច្ចធ្វើការស្រាវជ្រាវស៊ើបអង្កេត និងស្វែងរកអត្តសញ្ញាណម្ចាស់គណនីហ្វេសប៊ុក ដែលបានផ្សព្វផ្សាយព័ត៌មានធ្វើឱ្យប៉ះពាល់ដល់ដំណើរការប្រឡងវាក់ឌុប ដោយទទួលបានសំណើសុំពីក្រសួងអប់រំ យុវជន និងកីឡា និងគោលការណ៍ពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងដោយមានការអនុញ្ញាតពី ឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថលនិងផ្សព្វផ្សាយអប់រំ បានធ្វើការស្រាវជ្រាវស៊ើបអង្កេត និងស្វែងរកអត្តសញ្ញាណម្ចាស់គណនីហ្វេសប៊ុក ដែលបានផ្សព្វផ្សាយព័ត៌មានធ្វើឱ្យប៉ះពាល់ដល់ដំណើរការប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ ឆ្នាំ២០២៣ រហូតឈានដល់កោះហៅបុគ្គលឈ្មោះ ដ.ស.ណ ភេទប្រុស ជាម្ចាស់ទំព័រហ្វេសប៊ុកឈ្មោះ “វិញ្ញាសាត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ” ឱ្យចូលខ្លួនមកបំភ្លឺនាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤។ ជាលទ្ធផល ឈ្មោះ ដ.ស.ណ បានសារភាពថា ខ្លួនពិតជាបានផ្សព្វផ្សាយរូបភាពវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ០៦ វិច្ឆិកា ២០២៣ លើទំព័រហ្វេសប៊ុកឈ្មោះ “វិញ្ញាសាត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ” ពិតមែន ហើយរាល់ឯកសារដែលបានយកផ្សព្វផ្សាយនោះខ្លួន ទទួលបានពីប្រភពមិនច្បាស់ដែលបានចែកចាយលើប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គម។ ឈ្មោះ ដ.ស.ណ បានសារភាពបន្ថែមថា រាល់ការបង្ហោះឯកសារពាក់ព័ន្ធខាងលើ ខ្លួនមានចេតនាប្រើប្រាស់ទាញយកប្រជាប្រិយភាពមកលើទំព័រហ្វេសប៊ុក “វិញ្ញាសាត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ” របស់ខ្លួន ឱ្យសាធារណជនកាន់តែមានការចាប់អារម្មណ៍ច្រើនឡើង ទុកសម្រាប់ប្រើប្រាស់បង្កើនចំណូលតាមរយៈការធ្វើអាជីវកម្មលក់សៀវភៅ និងកំណែវិញ្ញាមុខវិជ្ជាសិក្សាផ្សេងៗដែលខ្លួនដាក់លក់លើទំព័រហ្វេសប៊ុកខាងលើនេះ។ ក្រោយពីបានសាកសួរបំភ្លឺ ឈ្មោះ ដ.ស.ណ បានទទួលស្គាល់នូវកំហុស ធ្វើកិច្ចសន្យាជាលាយលក្ខណ៍អក្សរ និងបានថតវីដេអូឃ្លិបសុំទោសក្រសួងអប់រំ យុវជន និងកីឡា […]
  • សម្តេចរដ្ឋសភាធិបតី ស្នើដល់ប្រទេសអូស្រា្តលីជួយគំាទ្រដល់គោលដៅអភិវឌ្ឍន៍របស់កម្ពុជា សម្តេចរដ្ឋសភាធិបតី ប្រធានរដ្ឋសភា ស្នើដល់ប្រទេសអូស្រា្តលីជួយគំាទ្រដល់គោលដៅអភិវឌ្ឍន៍របស់កម្ពុជាក្នុងការប្រែក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិត ខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បាន បង្ហាញក្តីសសង្ឃឹមថា ក្នុងអាណត្តិបេសកម្មការទូតនៅកម្ពុជា ឯកឧត្ដម ឯកអគ្គរាជទូត នឹងបន្ដជំរុញកិច្ចសហប្រតិបត្ដិការសភានៃប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធឡើងបន្ថែមទៀត ព្រោះថាក្នុងបរិបទនៃការវិវឌ្ឍស្ថាន ការណ៍តំបន់និងអន្តរជាតិ ដែលកាន់តែមានភាពស្មុគ ស្មាញ និងគ្រោះថ្នាក់ឡើងៗ ដោយសារតែការប្រកួតប្រជែងឥទ្ធិពលភូមិសាស្រ្ដនយោបាយ រួមជាមួយនឹងការធ្លាក់ចុះនៃអភិបាលកិច្ចសកល និងប្រព័ន្ធពហុភាគីនិយម ការទូតសភាដើរតួនាទីកាន់តែសំខាន់ ក្នុងការចូលរួមរកដំណោះ ស្រាយបញ្ហាសកលនេះ។ សម្តេចរដ្ឋសភាធិបតី ក៏បានស្នើដល់ប្រទេសអូស្រា្តលីជួយគំាទ្រដល់គោលដៅអភិវឌ្ឍន៍របស់កម្ពុជាក្នុងការប្រែក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០ ដោយកម្ពុជាត្រូវការការគាំទ្រដោយបច្ចេកទេសពីដៃគូអភិវឌ្ឍន៍អន្តរជាតិ ដើម្បីជួយពង្រឹងសមត្ថភាពបច្ចេកវិទ្យា វិទ្យាសាស្រ្ត និងនាវានុវត្តន៍។ ចំពោះកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ សម្តេចរដ្ឋសភាធិបតី បានលើកជាសំណូមពរឱ្យមានបង្កើនកិច្ចខិតខំប្រឹងប្រែងជំរុញវិនិយោគបន្ថែមទៀតក្នុងការផ្លាស់ប្តូរ និងវិនិយោគលើផ្នែកអប់រំ រួមមានការផ្ដល់អាហារូប ករណ៍បន្ថែមដល់និស្សិតខ្មែរ និងមន្ត្រីសាធារណៈ។ លើសពីនេះ សម្តេចប្រធានរដ្ឋសភា បានលើក ទឹកចិត្តដល់ឯកឧត្តមជួយជំរុញសាកលវិទ្យាល័យអូស្ត្រាលីបង្កើតសាខានៅប្រទេសកម្ពុជា ដោយសារសិស្សានុ សិស្ស និងនិស្សិត និងមាតាបិតានៅកម្ពុជាមានជំនឿ និងទំនុកចិត្តយ៉ាងមុតមាំលើប្រព័ន្ធអប់រំប្រកប ដោយគុណភាពរបស់អូស្ត្រាលី។ ជាការឆ្លើយតប ឯកឧត្តម ឯកអគ្គរាជទូត […]
  • Vietjet ផ្តល់ជូនជើងហោះហើរកាន់តែច្រើនពីខេត្តសៀមរាប និងទូទាំងអាស៊ីបង្ហាញពីកិច្ចព្រមព្រៀងតម្លៃសំបុត្រដែលមិនអាចកាត់ថ្លៃបាន ក្រុមហ៊ុន Vietjet កំពុងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះពាណិជ្ជកម្ម និងវិស័យទេសចរណ៍នៅកម្ពុជា តាមរយៈការបង្កើនប្រេកង់ហោះហើរនៅលើផ្លូវដែលតភ្ជាប់ខេត្តសៀមរាបនៃប្រទេសកម្ពជា ជាមួយទីក្រុងហាណូយនៃប្រទេសវៀតណាម។ ចាប់ពីថ្ងៃទី ២៧ ខែតុលា ផ្លូវហោះហើរនេះ នឹងដំណើរការជារៀងរាល់ថ្ងៃ ដោយកើនឡើងពីជើងហោះហើរទៅមកចំនួន ៤ ដងក្នុងមួយសប្តាហ៍ ដោយផ្តល់នូវជម្រើសហោះហើរក្នុងតម្លៃសមរម្យបន្ថែមទៀតសម្រាប់អ្នកធ្វើដំណើរមកពីកម្ពុជា។ អ្នកធ្វើដំណើរអាចរកទិញសំបុត្របានតាមរយៈគេហទំព័រ www.vietjetair.com និងកម្មវិធីទូរស័ព្ទ Vietjet Air។ អ្នកធ្វើដំណើរកម្ពុជាអាចទាញយកអត្ថប្រយោជន៍ពីការប្រូម៉ូសិនដ៏ពិសេសនេះបាន ដោយគ្រាន់តែកក់ជើងហោះហើរនៅពេលនេះ។ នៅថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៤ ចាប់ពីម៉ោង ១២:០០ ព្រឹក ដល់ម៉ោង ១១:៥៩ យប់ (UTC+7) អ្នកដំណើរអាចទទួលបានការបញ្ចុះតម្លៃរហូតដល់ ១០០% លើសំបុត្រអេកូ (*) ដោយប្រើលេខកូដប្រូម៉ូសិន VJ1010។ ការផ្តល់ជូនដ៏អស្ចារ្យនេះ មានសុពលភាពសម្រាប់ការធ្វើដំណើរដែលធ្វើឡើងនៅចន្លោះថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៥ និងថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៥ ()។ លើសពីនេះ សំបុត្រតម្លៃ ០ […]

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)