ថ្ងៃ ច័ន្ទ ទី១៨ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • ដំរីព្រៃចំនួន០១ក្បាលបានប្រទះឃើញស្លាប់នៅខេត្តមណ្ឌលគិរី ដំរីព្រៃឬដំរីអាស៊ី ឈ្មោលចំនួន ០១ក្បាល អាយុប្រហែល៣០ឆ្នាំ និងមានទំងន់ប្រមាណ៣តោន ត្រូវបានអ្នភូមិប្រទះឃើញស្លាប់ នៅក្នុងរណ្ដៅគ្រាប់បែក ដែលបន្សល់ទុកតាំងពីសម័យសង្រ្គាមមួយកន្លែង ស្ថិតនៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ក្នុងភូមិសាស្រ្តដែនជម្រកសត្វព្រៃកែវសីមា កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៤។ លោក ឌិន ប៊ុនធឿន ប្រធានស្តីទីមន្ទីរបរិស្ថានខេត្តមណ្ឌលគីរី បានឱ្យដឹងថាមន្រ្តីជំនាញ បានសហការជាមួយមន្រ្តីអង្គការWCS និងអាជ្ញាធរមូលដ្ឋាន បានអន្តរាគមន៍ស្រង់ដំរីព្រៃ ពីរណ្តៅដី រួចហើយនៅល្ងាចថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៤ ដើម្បីធ្វើកោសលវិច័យដោយ ពីមន្រ្តីជំនាញពេទ្យសត្វ។ ក្រុមការងារជំនាញនៅលើទីតាំង បានសន្និដ្ឋានជំហានដំបូង ថាដំរីព្រៃមួយក្បាលនេះ ប្រហែលជាប់ផុងមួយរយៈពេលមុននឹងស្លាប់ ក្នុងយៈពេល១ថ្ងៃទៅ២ថ្ងៃ មុនពេលអ្នកស្រុកបានប្រទះ ឃើញ និងបានរាយការណ៍មកមន្រ្តីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគីរី។ តាមការពិនិត្យដោយផ្ទាល់ សពដំរីមានស្នាមរបួសជើងមុខ ហើយជាដំរីមួយក្នុងចំណោម ហ្វូងរបស់វាមានចំនួនពី១០ទៅ២០ក្បាល ធ្លាប់បានបង្ហាញខ្លួន នៅតំបន់នេះ ម្តងមកហើយ កាលពីខែមេសា កន្លងទៅ។ អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានសំដែងការសោកស្តាយយ៉ាងខ្លាំង និងចាត់ទុកការស្លាប់ដំរី១ក្បាលនេះ ថាជាការបាត់បង់ធនធានធម្មជាតិ […]
  • ក្រសួងបរិស្ថាន និងវិទ្យាស្ថាន CDRI ពង្រឹងកិច្ចសហប្រតិបត្តិការ លើកកម្ពស់ភាពស្អាត ភាពបៃតង និងចីរភាព នៅទីស្តីការក្រសួងបរិស្ថាន នារសៀលថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានអនុញ្ញាតឱ្យលោកស្រីបណ្ឌិត អេង នេត្រា នាយិកាប្រតិបត្តិនៃវិទ្យាស្ថាន CDRI ចូលជួបសម្តែងការគួរសម និងស្នើសុំអនុសាសន៍ណែនាំពីឯកឧត្តមរដ្ឋមន្រ្តី សម្រាប់ជាធាតុចូលនៅក្នុងផែនការយុទ្ធសាស្រ្តស្រាវជ្រាវគោលនយោបាយអភិវឌ្ឍន៍ រយៈពេល ៥ឆ្នាំ (២០២៥-២០៣០) របស់វិទ្យាស្ថាន CDRI។ ស្របនឹងការលើកឡើងនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់បន្ថែមអំពី យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលមានភាពស្អាត ភាពបៃតង និងចីរភាព ហើយតាមរយៈការងារអាទិភាពទាំងនេះ ក្រសួងបរិស្ថានសម្រេចបាននូវសមិទ្ធផលជោគជ័យជាបន្តបន្ទាប់ទៅតាមជំហាននីមួយៗ ដែលមានភាពប្រាកដនិយម និងជាក់ លាក់ក្នុងនោះ គឺមានការគាំទ្រពីប្រជាពលរដ្ឋជាង ៩លាន ៦សែនអង្គ/នាក់ និងមានប្រជាពលរដ្ឋជាង ៣លាននាក់ចូលរួមសម្អាត នៅក្នុងយុទ្ធនាការ កម្ពុជាស្អាត ខ្មែរធ្វើបាន។ លោកស្រីបណ្ឌិត អេង នេត្រា នាយិកាប្រតិបត្តិនៃវិទ្យាស្ថាន CDRI និងគណប្រតិភូ បានសម្តែងនូវការអរគុណចំពោះឯកឧត្តមរដ្ឋមន្រ្តីនូវកិច្ចសហប្រតិបត្តិការនេះ និងបានថ្លែងកោតសរសើរចំពោះសមិទ្ធផលការងារ ដែលក្រសួងសម្រេចបាន។ សូមជម្រាបជូនថា វិទ្យាស្ថាន CDRI ជាអង្គការមិនមែនរដ្ឋាភិបាលមិនស្វែងរកប្រាក់ចំណូល និងបានទទួលស្គាល់ដោយសេចក្តីសម្រេចរបស់ក្រុមប្រឹក្សារដ្ឋមន្រ្តីចុះថ្ងៃទី […]
  • រដ្ឋមន្ត្រីក្រសួងអប់រំ÷ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បន្តគោរពតាមគោលទាំង៤ គឺគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ពោលគឺ “អ្នកចេះជាប់” រាជធានី ភ្នំពេញ៖ នារសៀល ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ឯកឧត្តម បណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា បាន ទទួលជួបអ្នកសារព័ត៌មាន និងផ្តល់បទសម្ភាសន៍ក្នុងសន្និសីទ សារព័ត៌មាន ស្តីពីដំណើរការរៀបចំការប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិសម័យប្រឡង៖ ០៨ តុលា ២០២៤។ គោលបំណងនៃសន្និសីទសារព័ត៌មាននេះ គឺ ដើម្បីផ្សព្វផ្សាយ ឱ្យបានទូលំទូលាយ និងគ្រប់ជ្រុងជ្រោយ ក៏ដូច ជា បកស្រាយនូវ រាល់ ចម្ងល់ មន្ទិលសង្ស័យ ភាពស្រពិច ព្រពិលពាក់ព័ន្ធនឹងការ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡងឆ្នាំ ២០២៤ ដោយ ក្នុងឱកាសនេះដែរ ឯកឧត្តម បណ្ឌិត សភាចារ្យ ឧបនាយករដ្ឋមន្ត្រី បាន គូសបញ្ជាក់ ថា ក្រសួង និង ភាគីពាក់ព័ន្ធទាំងអស់ នឹងបន្ត ខិតខំប្រឹងប្រែង […]
  • ពី២០២៤ ដល់២០២៩ កម្ពុជា ត្រូវការទុនវិនិយោគជិត៦ពាន់លានដុល្លារអាមេរិក ដើម្បីអភិវឌ្ឍគម្រោងវិស័យអគ្គិសនី ចំនួន ២៣គម្រោង កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃសុក្រទី២៧ ខែកញ្ញា ២០២៤ បានអនុម័តសំណើសុំពិនិត្យសម្រេចលើគម្រោងវិនិយោគកិច្ចព្រមព្រៀងវិនិយោគ និងលិខិតធានារបស់រាជរដ្ឋាភិបាល សម្រាប់ការវិនិយោគគម្រោងវិស័យអគ្គិសនី ចំនួន២៣គម្រោង សម្រាប់ឆ្នាំ២០២៤-២០២៩។ គម្រោងវិនិយោគវិស័យអគ្គិសនី ចំនួន ២៣គម្រោង សម្រាប់ឆ្នាំ២០២៤ -២០២៩ ធ្វើឡើងក្នុងគោលបំណងដោះស្រាយបញ្ហាប្រឈមខ្វះប្រភពអគ្គិសនី ដោយសារការផ្លាស់ប្តូរសភាពការណ៍នៃការអភិវឌ្ឍគម្រោងប្រភពអគ្គិសនីដែល បានគ្រោងទុក។ គម្រោងអភិវឌ្ឍវិស័យអគ្គិសនីទាំង ២៣គម្រោង ខាងលើនេះមាន៖ គម្រោងថាមពលពន្លឺព្រះអាទិត្យ ចំនួន១២គម្រោង គម្រោងថាមពលខ្យល់ ចំនួន ៦គម្រោង គម្រោងជីវម៉ាស់ (Biomass) ផ្តុំជាមួយថាមពលពន្លឺព្រះអាទិត្យ ចំនួន១គម្រោង គម្រោងផលិតអគ្គិសនីដើរដោយឧស្ម័ន (LNG) ចំនួន ១គម្រោង គម្រោងវារីអគ្គិសនី ចំនួន ១គម្រោង គម្រោងស្ថានីយស្តុកថាមពល ចំនួន ២គម្រោង។ ក្នុងគម្រោងអភិវឌ្ឍសរុបចំនួន ២៣ ខាងលើ មានគម្រោងអភិវឌ្ឍស្ថានីយផលិតអគ្គិសនី ចំនួន២១គម្រោង ដែលមានអានុ ភាពសរុប ៣៩៥០មេហ្គាវ៉ាត់ និងមានគម្រោងអភិវឌ្ឍស្ថានីយស្តុកថាមពលចំនួន២គម្រោង ដែលមានអានុភាព២០០០មេហ្គាវ៉ាត់។ គម្រោងវិនិយោគទាំង២៣គម្រោងខាងលើ មានទុនវិនិយោគ សរុបចំនួន […]
  • សេវាសាធារណៈឌីជីថល ចំនួន៨ប្រភេទ កំពុងបណ្ដែតខ្លួនរង់ចាំអ្នកស្នើសុំនៅលើគេហទំព័រតែមួយរបស់ក្រសួងមហាផ្ទៃ ក្នុងបរិបទនវានុវត្តន៍ និងបច្ចេកវិទ្យាឌីជីថល ក្រសួងមហាផ្ទៃបានសម្រេចរៀបចំផ្តល់សេវាសាធារណៈចំនួន៨ តាមប្រព័ន្ធប្រតិបត្តិការឌីជីថលលើគេហទំព័ររួមតែមួយរបស់ក្រសួងមហាផ្ទៃ ដើម្បីបង្កលក្ខណៈងាយស្រួល លឿនរហ័ស កាត់បន្ថយភាពរប៉ាត់រប៉ាយ ស្មុគស្មាញ ការិយាធិបតេយ្យ និងមានតម្លាភាពជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងវិនិយោគិនជាតិ-អន្តរជាតិនៅកម្ពុជា។ លោកបណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សេវាសាធារណៈតាមប្រព័ន្ធឌីជីថលទាំង៨ ដែលត្រូវបានរៀបចំឡើងដោយអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថលនិងផ្សព្វផ្សាយអប់រំលើគេហទំព័រក្រសួងមហាផ្ទៃតែមួយនេះ រួមមាន ១. ប្រព័ន្ធអេឡិចត្រូនិកសលាកបត្រចូលកម្ពុជា (Cambodia e-Arrival) ដើម្បីឱ្យអ្នកដំណើរទាំងអស់អាចបំពេញសលាកបត្រចូលព្រះរាជាណាចក្រកម្ពុជាក្នុងកំឡុងពេល៧ថ្ងៃមុនពេលមកដល់។ ២.សេវាច្រកចេញចូលតែមួយថ្នាក់ក្រោមជាតិដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវារដ្ឋបាលស្របតាមគោលការណ៍ និងនីតិវិធីដែលមានលក្ខណៈសាមញ្ញ ឆាប់រហ័ស តម្លាភាព គណនេយ្យភាព និងគ្មានអំពើពុករលួយ។ ៣.សេវាអត្តសញ្ញាណកម្មអនឡាញ ផ្តោតលើការបំពេញបែបបទស្នើសុំលិខិតឆ្លងដែនតាមរយៈប្រព័ន្ធអនឡាញ។ ៤.ដាក់ពាក្យបណ្តឹងអនឡាញ ដើម្បីឱ្យសាធារណជនអាចដាក់ពាក្យបណ្តឹងតាមរយៈអនឡាញ ប្រសិនបើពួកគាត់ត្រូវបានរងគ្រោះពីការបោកបញ្ឆោតតាមរយៈអនឡាញ។ ៥.កម្មវិធីទូរស័ព្ទ NoDrug ដើម្បីស្វែងយល់បន្ថែមអំពីគ្រឿងញៀន និងផលប៉ះពាល់អាក្រក់ ដើម្បីការពារខ្លួនពីគ្រឿងញៀន និងធ្វើសេចក្តីរាយការណ៍ករណីគ្រឿងញៀនទៅកាន់សមត្ថកិច្ច។ ៦.កម្មវិធីអត្តសញ្ញាណកម្ម ដើម្បីទទួលបានព័ត៌មានសេវាកម្ម មតិសំណូមពរ តាមដានការស្នើសុំ នីតិវិធីកែតម្រូវ ទីតាំងផ្តល់សេវា សំណួរឬចម្ងល់ផ្សេងៗទាក់ទងនឹងការផ្តល់សេវាអត្តសញ្ញាណកម្ម។ […]
  • កូកា-កូឡា បន្តប្តេជ្ញាយកចិត្តទុកដាក់លើកិច្ចការចីរភាពនៅកម្ពុជា ក្នុងជំនួបទ្វេភាគីជាមួយឯកឧត្ដមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា កាលពីថ្ងៃព្រហស្បតិ៍ ទី២៦ ខែកញ្ញា ក្រុមហ៊ុន កូកា-កូឡា បានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តដ៏យូរអង្វែងចំពោះកិច្ចការចីរភាពរបស់ខ្លួននៅប្រទេសកម្ពុជា ក្នុងជំនួបទ្វេភាគីជាមួយ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ កិច្ចប្រជុំនេះ ធ្វើឡើងនៅក្នុងស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជានាទីក្រុងញូយ៉ក មុនពេលដែលឯកឧត្តមអញ្ជើញឡើងថ្លែងសុន្ទរកថា ក្នុងកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ។ លោក Michael Goltzman អនុប្រធានជាន់ខ្ពស់នៃគោលនយោបាយសកល និងចីរភាព ដែលជាអ្នកតំណាងក្រុមហ៊ុន កូកា-កូឡា ក្នុងជំនួបទ្វេភាគីនោះ បានគូសបញ្ជាក់ពីការរួមចំណែកជាច្រើនទសវត្សរ៍របស់ក្រុមហ៊ុនចំពោះកំណើនសេដ្ឋកិច្ច ការងារអភិវឌ្ឍន៍ និងកិច្ចខិតខំប្រឹងប្រែងប្រកបដោយចីរភាពរបស់ក្រុមហ៊ុន នៅក្នុងប្រទេសកម្ពុជា។ ក្នុងជំនួបនោះ លោក Goltzman បានសង្កត់ធ្ងន់លើភាពស្របគ្នានៃគោលបំណងរបស់ ក្រុមហ៊ុន កូកា-កូឡា ជាមួយនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលជាសសរស្តម្ភដ៏សំខាន់នៃចក្ខុវិស័យរបស់ប្រទេសកម្ពុជាឆ្នាំ ២០៥០ ដើម្បីជម្រុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។ យុទ្ធសាស្ត្រនេះ ផ្តោតលើអាទិភាពសំខាន់ៗចំនួនប្រាំ ដូចជា៖ មនុស្ស ផ្លូវ ទឹក អគ្គិសនី និងបច្ចេកវិទ្យា។ ក្រុមហ៊ុន កូកា-កូឡា ប្តេជ្ញាគាំទ្រដល់គោលដៅកាត់បន្ថយការបំភាយឧស្ម័នកាបូននៅកម្ពុជា ជាពិសេសនៅក្នុងវិស័យដែលជះឥទ្ធិពលខ្ពស់ដូចជា វិស័យវាយនភ័ណ្ឌកាត់ដេរជាដើម។ លោក Goltzman បានមានប្រសាសន៍ថា៖ […]
  • ទេសរដ្ឋមន្រ្តី លី ធុជ ថ្លែងសុន្ទរកថាក្នុងពិធីបិទវគ្គបណ្តុះ បណ្តាលការបោសសម្អាតមីនដល់កម្ពុជា-ឡាវ ឆ្នាំ២០២៤ នៅទីក្រុងណានជីង នៅទីក្រុងណានជីង សាធារណរដ្ឋប្រជាមានិតចិន ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានចូលរួមថ្លែងសុន្ទរកថាក្នុងពិធីបិទវគ្គបណ្តុះបណ្តាលបោសសម្អាតមីនដល់កម្ពុជា និងឡាវ ឆ្នាំ២០២៤ ដែលសហការរៀបចំដោយក្រសួងការបរទេស ក្រសួងការពារ ជាតិ និងសាកលវិទ្យាល័យបច្ចេកទេស និងវិទ្យាសាស្រ្តកងទ័ពរំដោះប្រជាជនចិន។ វគ្គហ្វឹកហ្វឹក មានរយៈពេល ៣ខែ បានផ្តល់នូវទ្រឹស្តី និងការអនុវត្តជាក់ស្តែង ធ្វើជាមូលដ្ឋានគ្រឹះបន្ថែមទៀត លើការអភិវឌ្ឍសមត្ថភាព និងធានាបាននូវសុវត្ថិភាពផ្ទាល់ខ្លួន ដែលសិក្ខាកាមទាំងមូលអាចយកទៅប្រើប្រាស់ឱ្យកាន់តែមានប្រសិទ្ធភាពក្នុងការជួយសង្រ្គោះជីវិតប្រជាជនកម្ពុជា ឱ្យរួចចាកផុតពីគ្រោះថ្នាក់ដោយសារមីន ក៏ដូចជាការចូលរួមកាន់តែខ្លាំងក្លាថែមទៀត លើដំណើរការរក្សាសន្តិភាព ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ។ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា-ចិន លើកការងារបោនសសម្អាតមីនមនុស្សធម៌នៅកម្ពុជា ចាប់តាំងពីឆ្នាំ២០១៦ ក្នុងនោះបានផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ ពង្រឹងជំនាញបោសសម្អាតមីន និងផ្តល់ឧបករណ៍សម្ភារៈបោសសម្អាតមីន អាជ្ញាធរមីន កងយោធពលខេមរភូមិន្ទ និងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព។ ឯកឧត្តម បានបន្តទៀតថា ប្រទេសចិន គឺជាមួយចំណោមក្នុងចំណោមប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ដទៃទៀត ដែលបាននឹងកំពុងចូលរួមជួយជ្រោមជ្រែង ទាំងថវិកា សម្ភារបច្ចេកទេស និងបណ្តុះបណ្តាលធនធានមនុស្ស សម្រាប់វិស័យសកម្មភាពមីននៅកម្ពុជា។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា […]
  • សម្តេចធិបតី ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី​ នៅវិមានសន្តិភាព ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន​ ៤​ ដូចខាងក្រោម៖ ទី១. ការពិនិត្យ និងពិភាក្សាលើ សេចក្តីព្រាងក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ។ ទី២. ការពិនិត្យ និងសម្រេចលើ សេចក្ដីព្រាងក្របខ័ណ្ឌយុទ្ធសាស្ត្រកម្ពុជា ឆ្នាំ២០២៤-២០៣០ ដើម្បីអនុវត្តកម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិ ស្តីពី ប្រជាជន និងអភិវឌ្ឍន៍ ។ ទី៣.​ ការពិនិត្យ និងសម្រេចលើ គម្រោងវិនិយោគ កិច្ចព្រមព្រៀងវិនិយោគ និងលិខិតធានារបស់រាជរដ្ឋាភិបាល សម្រាប់ការវិនិយោគគម្រោងវិស័យអគ្គិសនី ចំនួន ២៣ គម្រោង សម្រាប់ ២០២៤-២០២៩។ ទី៤. បញ្ហាផ្សេងៗ
  • សារសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ផ្ញើទៅកាន់ អ្នកនាង កន្និដ្ឋា ខ្ញុំមិនបានប្រកាន់ខឹងនឹងប្អូនស្រីនោះទេ ព្រោះការបញ្ចេញមតិរបស់ប្អូនស្រីពាក់ព័ន្ធនឹងកម្មវិធី Gumball 3000 គឺបង្ហាញពីការព្រួយបារម្ភដែលកម្មវិធីនេះអាចប៉ះពាល់ដល់តម្លៃវប្បធម៌របស់ខ្មែរយើង និងប៉ះពាល់អារម្មណ៍របស់ប្រជាពលរដ្ឋក្រីក្រ។ ខ្ញុំសូមបញ្ជាក់ប្រាប់ប្អូនស្រីថា ការរៀបចំទទួលក្រុមប្រតិភូ Gumball 3000 គឺជាការផ្ដួចផ្ដើមគំនិតរបស់វិស័យឯកជនកម្ពុជា ដែលចង់ទាញយកឱកាសដែលកម្មវិធី Gumball 3000 ឆ្លងកាត់ប្រទេសកម្ពុជា ដើម្បីធ្វើការបង្ហាញបន្ថែមឲ្យពិភពលោកបានឃើញ អំពីសុខសន្តិភាព ស្ថិរភាព ភាពស្រស់ស្អាតរបស់ប្រទេសកម្ពុជា ភាពរួសរាយ រាក់ទាក់ ទន់ភ្លន់របស់ប្រជាជនខ្មែរយើង ក៏ដូចជាស្គាល់វប្បធម៌ សិល្បៈ និងសម្បត្តិបេតិកភណ្ឌដែលដូនតារបស់យើងបានកសាង។ ក្រៅពីនោះ ក៏មានរៀបចំកម្មវិធីសប្បុរសធម៌តាមរយៈការកៀរគរថវិកាដើម្បីជួយដល់មន្ទីរពេទ្យកុមារអង្គរ ដែលផ្ដល់ផលប្រយោជន៍ផ្ទាល់ សម្រាប់កូនចៅប្រជាពលរដ្ឋយើងក្នុងការថែទាំ និងព្យាបាលសុខភាព។ រាជរដ្ឋាភិបាលតាមរយៈក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខេត្តសៀមរាប និងស្ថាប័នពាក់ព័ន្ធ បានផ្ដល់ការគាំទ្រចំពោះការរៀបចំកម្មវិធីនេះ ដោយគិតគូរទាំងជ្រុងផ្សព្វផ្សាយទេសចរណ៍កម្ពុជា និងការការពារតម្លៃនៃវប្បធម៌របស់យើង ជាពិសេសការគោរពនៅក្នុងតំបន់ប្រាសាទអង្គរវត្ត។ ជាការពិតណាស់ មានការយល់ឃើញ និងបញ្ចេញទស្សនៈខុសគ្នាចំពោះការរៀបចំកម្មវិធីនេះ ហើយវាមិនមែនជាបញ្ហាទេចំពោះការបញ្ចេញទស្សនៈខុសគ្នានោះ។ អ្វីដែលខ្ញុំសោកស្តាយ គឺថាការបញ្ចេញទស្សនៈខុសគ្នាចំពោះកម្មវិធីនេះ បានក្លាយ ទៅជាប្រធានបទដែលនាំឱ្យបងប្អូនខ្មែរយើងជជែកតតាំងគ្នា រហូតឡើងកំដៅខ្លាំងលើសពីការចាំបាច់។ Gumball 3000 បានឆ្លងចេញពីប្រទេសកម្ពុជាច្រើនថ្ងៃទៅហើយ នៅឡើយការជជែកតតាំងគ្នាយកចាញ់ឈ្នះមិនទាន់ចប់ពាក់ព័ន្ធប្រធានបទនេះ។ ខ្ញុំគិតថា ល្មមដល់ពេលបញ្ចប់ការជជែកតតាំងគ្នាពាក់ព័ន្ធនឹងប្រធានបទនេះហើយ […]
  • ជំនួបទ្វេភាគីរវាងរដ្ឋមន្ត្រីការបរទេសកម្ពុជា ជាមួយអនុរដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋអ៊ូហ្កង់ដា ក្នុងឱកាសអញ្ជើញចូលរួមមហាសន្និបាត អង្គការសហប្រជាជាតិ លើកទី៧៩ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួប ពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តម Okello Oryem Henry រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋអ៊ូហ្កង់ដា នៅទីស្នាក់ ការអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងការកោតសរសើរចំពោះប្រទេសអ៊ូហ្កង់ដាដែលបានធ្វើជាប្រធាននៃចលនាមិនចូលបក្សសម្ព័ន្ធ (NAM) ប្រកបដោយជោគជ័យ និងបានជួយជំរុញផលប្រយោជន៍និងសហប្រតិបត្តិការរបស់ប្រទេសកំពុងអភិវឌ្ឍន៍។ ភាគីទាំងពីរបានពិភាក្សាលើកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់បន្ថែមទៀតនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រ តិបត្តិការទ្វេភាគីរវាងកម្ពុជា និងអ៊ូហ្កង់ដា។ ភាគីទាំងពីរក៏បានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការទៅវិញទៅមកនៅក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ៕
  • អភិបាលរាជធានីភ្នំពេញ ណែនាំអោយអភិបាលខណ្ឌទាំង១៤ យកចិត្តទុកដាក់ក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនិងបុណ្យកឋិនទាននាពេលខាងមុខនេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញបានណែនាំអោយអភិបាលខណ្ឌទាំង១៤ និងកម្លាំងមានសមត្ថកិច្ចចំណុះអោយគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញយកចិត្តទុកដាក់ក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនិងបុណ្យកឋិនទាននាពេលខាងមុខនេះ។ ការណែនាំរបស់ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានធ្វើឡើងនារសៀលថ្ងៃទី២៥ខែកញ្ញា ឆ្នាំ២០២៤នេះ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពីស្នងការដ្ឋាននគរបាលរាជធានី,មេបញ្ជាការដ្ឋានកងររាជអាវុធ ហត្ថរាជធានី,អភិបាលខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញមួយចំនួនទៀត។ ឯកឧត្ដមឃួង ស្រេង មានប្រសាសន៍លើកឡើងថា៖ អាជ្ញាធរខណ្ឌទាំង១៤ និងកម្លាំងមានសមត្ថកិច្ច នាឱកាសបុណ្យភ្ជុំបិណ្ឌនេះ ត្រូវបែងចែកកម្លាំង ចុះល្បាតជាប្រចាំនៅក្នុងមូលដ្ឋាន ដើម្បីមើលថែទ្រព្យសម្បត្តិប្រជាពលរដ្ឋ ដោយសារថា ក្នុងពិធីបុណ្យនេះ ពួកគាត់ភាគច្រើន ទៅស្រុកកំណើតឬទៅតាមបណ្តាលខេត្តអស់ពីផ្ទះ ដែលយើងត្រូវមើលថែទ្រព្យសម្បត្តិជំនួសពួកគាត់។ ជាមួយគ្នានេះដែរពាក់ព័ន្ធនឹងជនអន្តោប្រវេសន៌ ឯកឧត្ដម ក៏បានណែនាំ អោយអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់យកចិត្តទុកដាក់លើការគ្រប់គ្រងអោយបានម៉ឺងម៉ាត់បំផុត ក្នុងនាមយើងជាម្ចាស់ប្រទេស បើជនបរទេសណាប្រព្រឹត្តអំពើខុសច្បាប់ ត្រូវតែបណ្តេញចេញពីប្រទេសកម្ពុជា ដោយមិនមានការរើសអើងថា ជាជនជាតិណាឡើយ។ ជុំវិញការសម្រេចបញ្ចប់ការចូលរួមក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ពីណាក់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចប្រជុំនោះ ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីក៏បានណែនាំអាជ្ញាធរខណ្ឌទាំង១៤ ត្រូវបើកកិច្ចប្រជុំនៅតាមបណ្តាខណ្ឌទាំងអស់ដើម្បីអោយមន្ត្រីរបស់យើងបានយល់ច្បាស់ពីរការសម្រេចនេះ ហើយបន្តយកទៅផ្សព្វផ្សាយជូនប្រជាពលរដ្ឋអោយបានយល់ពីការដកខ្លួនចេញពី (CLV-DTA)នេះអោយបានច្បាស់។ ឯកឧត្តមឃួង ស្រេង […]
  • ច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញា ណកម្ម បានកំណត់អំពីបែបបទ និងនីតិវិធី នៃការអនុវត្តការងារអត្រានុកូលដ្ឋាន មានភាពសាមញ្ញងាយស្រួល ច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញា ណកម្ម បានកំណត់អំពីបែបបទ និងនីតិវិធី នៃការ អនុវត្តការងារអត្រានុកូលដ្ឋាន មានភាពសាមញ្ញងាយស្រួល និងថែមទាំងបានធ្វើទំនើបកម្ម តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដែលជានវានុវត្តថ្មីលើ ការចុះបញ្ជីអត្រានុកូលដ្ឋាន ដោយប្តូរពីការចុះបញ្ជីដោយដៃ ទៅជាការចុះបញ្ជីដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា។ នេះជាការលើកឡើងរបស់ឯកឧត្តម កើត ឆែ អភិបាលរង តំណាងឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញនិង លោក យឹម សំអុល អនុប្រធាននាយកដ្ឋានអត្រានុកូលដ្ឋាន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួង មហាផ្ទៃអញ្ជើញជាអធិបតីក្នុងពិធីបើក «វគ្គ បណ្តុះបណ្តាលស្តីពីការងារអត្រានុកូលដ្ឋាន ស្របតាមច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិ- អត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និងលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់»នាព្រឹក ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤នេះ នៅសាលារាជធានីភ្នំពេញ។ ឯកឧត្ដមមានប្រសាសន៍ថា៖ វគ្គបណ្តុះបណ្តាលតម្រង់ទិស ដល់មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ និងរដ្ឋបាលសង្កាត់ ពាក់ព័ន្ធនឹងការងារអត្រា នុកូលដ្ឋាន ស្របតាមច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មនេះ គឺសំដៅពង្រឹង ប្រសិទ្ធភាពនៃការផ្តល់សេវាតម្រូវការជូនបងប្អូនប្រជាពលរដ្ឋ។ ការងារអត្រានុកូលដ្ឋាន […]
  • អគ្គលេខាធិការអាស៊ាន អញ្ជើញចូលរួមក្នុងកិច្ចសន្ទនាតុមូលមេដឹកនាំវ័យក្មេងអាស៊ាន-ចិន នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩ រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងណាននីង សាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តមបណ្ឌិត កៅ គឹម ហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមក្នុងកិច្ចសន្ទនាតុមូលមេដឹកនាំវ័យក្មេងអាស៊ាន-ចិន។ នៅក្នុងឱកាសនោះ ឯមឧត្តមអគ្គលេខាធិការអាស៊ាន បានធ្វើការកោតសរសើរក្រុមយុវជនសម្រាប់ការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការបង្កើតទំនាក់ ទំនង និងចូលរួមយ៉ាងផុសផុលអំពីអនាគតនៃទំនាក់ទំនងអាស៊ាន-ចិន។ កិច្ចពិភាក្សាតុមូលនេះ ក៏មានចែកវិញ្ញាបនបត្រដល់អ្នកចូលរួមក្នុងកម្មវិធីកំណើនថ្នាក់ដឹកនាំវ័យក្មេងអាស៊ាន -ចិន ផងដែរ។
  • អគ្គលេខាធិការអាស៊ាន ជួបពិភាក្សាការងារជាមួយ ឯកឧត្តម Liu Ning លេខាធិការគណៈកម្មាធិការគណបក្សនៃតំបន់ស្វយ័តក្វាងស៊ី នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩ រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងណាននីង សាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Liu Ning លេខាធិការគណៈកម្មាធិការគណបក្សនៃតំបន់ស្វយ័តក្វាងស៊ី ក្នុងឱកាសអញ្ជើញចូលរួមការតាំងពិព័រណ៌អាស៊ាន-ចិនលើកទី ២១ ។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីតួនាទីដ៏សំខាន់នៃការតាំងពិព័រណ៌អាស៊ាន-ចិនលើកទី ២១ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន ក្នុងវិស័យពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ និងការតភ្ជាប់ជាដើម។
  • ប្រធានរដ្ឋសភា ស្នើក្រុងសៀងហៃបន្តចងសម្ព័ន្ធភាពខេត្តនានារបស់កម្ពុជាដើម្បីភ្ជាប់ប្រជាជននិងប្រជាជនឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ក្នុងជំនួបជាមួយ លេខាធិការនៃគណៈកម្មាធិការគណបក្សកុម្មុយនីស្តចិនប្រចាំទីក្រុងសៀងហៃប្រទេសចិន សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានស្នើឱ្យមានការចងសម្ព័ន្ធភាពរវាងក្រុងសៀងហៃនិងខេត្តនានារបស់ប្រទេសកម្ពុជា ដើម្បីភ្ជាប់ទំនាក់ទំនងប្រជាជននិងប្រជាជនឱ្យកាន់តែស្និទ្ធិស្នាលបន្ថែមទៀត ដែលជាមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការជាច្រើនវិស័យទៀត មានទំាងទេសចរណ៍ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងបច្ចេកវិទ្យា ជាដើម។ សម្តេចប្រធានរដ្ឋភា និង ឯកឧត្តម ឈិន ជីនីង (Chen Jining) លេខាធិការនៃគណៈកម្មាធិការគណបក្សកុម្មុយនីស្តចិនប្រចាំទីក្រុងសៀងហៃ បានជួបពិភាក្សាការងារនៅរសៀលថ្ងៃទី២៥ ខែកញ្ញាឆ្នាំ២០២៤ ខណៈដែលសម្តេចរដ្ឋសភាធិបតី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បំពេញទស្សនកិច្ច នៅក្រុងសៀងហៃ ក្រោយពីបានបញ្ចប់ទស្សនកិច្ចនៅរដ្ឋធានីប៉េងកំាង។ ឯកឧត្តម ឈិន ជីនីង បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានគណៈប្រតិភូរដ្ឋសភាកម្ពុជា ដែលបានបំពេញទស្សនកិច្ចនៅក្រុងសៀងហៃ ដែលជាខេត្តមានសេដ្ឋកិច្ចនាំមុខគេរបស់ប្រទេសចិន។ ឯកឧត្តមបានលើកពីចំណងមិត្តិភាពដ៍រឹងមាំរវាងកម្ពុជាចិន ដែលបានពូនជ្រំដោយថ្នាក់ដឹកនាំជំនាន់មុខនៃប្រទេសទំាងពីរនិងបានបន្តថែរក្សាលើកកម្ពស់ជាលំដាប់ក្នុងសម័យបច្ចុប្បន្ន បានក្លាយជាមិត្តភាពដែកថែប ដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ដោយបានដាក់ចេញនូវចក្ខុវិស័យច្បាស់លាស់ យកពលរដ្ឋជាស្នូលក្នុងការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន។ ឯកឧត្តមលេខាធិការបក្សក៏បានជម្រាបសម្តេចប្រធានរដ្ឋសភាថា ក្រុងសៀងហៃ ទទួលបានការយកចិត្តទុកដាក់ខ្ពស់ពី ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង ក្នុងការអនុវត្តនយោបាយប្រជាធិបតេយ្យ បែបប្រជាជន ដែលបានធ្វើឱ្យទីក្រុងនេះមានការរីកចម្រើនយ៉ាងខ្លាំង។ ក្នុងពេលបច្ចុប្បន្នក្រុងសៀងហៃបានចាត់ផ្តល់អាទិភាពលើការអភិវឌ្ឍដោយយកពលរដ្ឋជាស្នូល នៅលើវិស័យជាអាទិភាពចំនួនពីរគឺវិស័យអប់រំនិងសុខាភិបាល។ សៀងហៃមានទំនាក់ទំនងជាមួយប្រទេសកម្ពុជា ដោយនៅក្នុងនោះមានសាកលវិទ្យាល័យ បានបើកបង្រៀនភាសាខ្មែរ និងមានសាកលវិទ្យាល័យមួយទៀត […]

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)