ថ្ងៃ ច័ន្ទ ទី១៨ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • ឯកឧត្តមអគ្គលេខាធិការអាស៊ាន នឹងអញ្ជើញផ្តល់សន្ទរកថាក្នុងពិធីបើកការតាំងពិព័រណ៌អាស៊ាន-ចិនលើកទី ២១ នៅទីក្រុងណាននីង តមតាមការអញ្ជើញរបស់ លោកជំទាវបណ្ឌិត Wei Zhaohui អគ្គលេខាធិការនៃលេខាធិការដ្ឋានពិព័រណ៌អាស៊ាន-ចិន ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នឹងដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ានទៅចូលរួមការតាំងពិព័រណ៌អាស៊ាន-ចិនលើកទី ២១ និងព្រឹត្តិការណ៍អមមួយចំនួន ពីថ្ងៃទី ២៣ ដល់ ២៦ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងណាននីង សាធារណរដ្ឋប្រជាមានិតចិន។ ឯកឧត្តមអគ្គលេខាធិការអាស៊ាន នឹងអញ្ជើញផ្តល់សន្ទរកថាក្នុងពិធីបើកការតាំងពិព័រណ៌អាស៊ាន -ចិនលើកទី ២១ និងចូលរួមក្នុងព្រឹត្តិការណ៍ពាក់ព័ន្ធមួយចំនួន ដែលរួមមាន វេទិកាថ្នាក់ដឹកនាំធុរកិច្ចចិន-អាស៊ាន សន្និសីទដៃគូខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់អាស៊ានបូកបី កិច្ចសន្ទនាតុមូលរបស់ថ្នាក់ដឹកនាំអាស៊ានវ័យក្មេង និងទស្សនកិច្ចនៅពន្លាតាំងពិព័រណ៌អាស៊ាន-ចិន ជាដើម។ ឯកឧត្តមបណ្ឌិត កៅ គឹមហួន ក៏នឹងឆ្លៀតឱកាសដើម្បីជួបជាមួយមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល និងតំណាងមកពីវិស័យឯកជន និងប្រព័ន្ធផ្សព្វផ្សាយដើម្បីលើកកម្ពស់ការងាររបស់អាស៊ានបន្ថែមទៀត ព្រមទាំង រិះរកវិធីដើម្បីជំរុញភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន។ បន្ថែមលើនេះ ក្នុងអំឡុងពេលស្នាក់នៅប្រទេសចិន ឯកឧត្តមអគ្គលេខាធិការអាស៊ាន ក៏នឹងធ្វើបាឋកថាពិសេសដល់ក្រុមនិស្សិត និងបញ្ញវន្តនៅសាកលវិទ្យាល័យក្វាងស៊ី ស្តីពី “ការពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការ៖ តួនាទីនៃការតភ្ជាប់ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន នៅក្នុងទំនាក់ទំនងអាស៊ាន-ចិន” ដើម្បីជំរុញការទូតអាស៊ាន និងបង្កើនចំណេះដឹងស្តីពីអាស៊ាន នៅក្នុងចំណោមស្រទាប់យុវជន។
  • លោកជំទាវ ជា សុផាកន្នី ដឹកនាំប្រតិភូនារីក្រសួងបរិស្ថាន ធ្វើទស្សនកិច្ចនៅមជ្ឈមមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា លើឧទ្យានជាតិព្រះសុរាម្រឹតកុសុមៈ«គីរីរម្យ» លោកជំទាវ ជា សុផាកន្នី ភរិយាឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងបរិស្ថាន នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ បានដឹកនាំប្រតិភូនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងបរិស្ថាន បានអញ្ជើញធ្វើទស្សនកិច្គកន្លែងវិបស្សនានៅក្នុងបរិវេណមជ្ឈមមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា លើឧទ្យានជាតិព្រះសុរាម្រឹតកុសុមៈ«គីរីរម្យ» ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ។ សូមបញ្ជាក់ថា ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានផ្តើមគំនិតនិងសាងសង់កន្លែងសមាធិដ៏ទំនើបមួយនៅកម្ពុជា ដែលរចនាឡើងតាមរចនាបទខ្មែរ ដើម្បីផ្សព្វផ្សាយ ពីមាគ៌ាព្រះពុទ្ធសាសនា វប្បធម៌ និងបង្ហាញអំពីធនធានធម្មជាតិ ផ្សារភ្ជាប់នឹងជីវិតប្រចាំថ្ងៃ កសាងសន្តិភាពផ្លូវចិត្តឱ្យរឹងមាំ តាមរយៈការសិក្សាធម៌វិន័យរបស់ព្រះពុទ្ធ ដែលផ្តោតសំខាន់លើភាពល្អបរិសុទ្ធ ភាពស្អាតនៃចិត្ត ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨។ ក្នុងនោះផងដែរ យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន បានយកចិត្តទុកដាក់លើអភិរក្សបរិស្ថាន វប្បធម៌ ជំនឿសាសនា និងធនធានធម្មជាតិ ព្រមទាំងជួយលើកកម្ពស់សោភ័ណភាពតំបន់ធម្មជាតិ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ តាមតំបន់ការពារធម្មជាតិ ពីព្រោះថា ការសាងសង់នេះ គឺទុកសម្រាប់ជាប្រយោជន៍ជូនពួកគាត់ ឱ្យរកប្រាក់ចំណូលបន្ថែម ព្រមទាំងរក្សាភាពថ្លៃថ្នូរដែលជាទំនៀមទម្លាប់ របស់ប្រជាជាតិពីដូនតាខ្មែរ។ ឯកឧត្តមរដ្ឋមន្រ្តីមានគម្រោងសាងសង់កន្លែងវិបស្សនាចំនួន ៥០ទីតាំង ផ្សេងគ្នា ដើម្បីទទួលពុទ្ធបរិស័ទ […]
  • ឯកឧត្តមអភិសន្តិបណ្ឌិត គាំទ្រពេញទំហឹង ការសម្រេចចិត្តបញ្ចប់កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA របស់រាជរដ្ឋាភិបាល ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពវាងវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បញ្ចប់ការចូលរួមតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA)។ នេះបើតាមលោក រ៉េន រតនៈ ជំនួយការ និងជាអ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត។ លោក រ៉េន រតនៈ បានឱ្យដឹងនៅព្រឹកថ្ងៃទី២១ ខែកញ្ញាឆ្នាំ២០១៤នេះថា ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល គឺគឺជាទឡ្ហីករណ៍បញ្ជាក់យ៉ាងច្បាស់ថា រាជរដ្ឋាភិបាលកម្ពុជា ពិតជាយកចិត្តទុកដាក់ខ្ពស់រាល់មតិយោបល់ ទស្សនៈ និងក្ដីកង្វល់របស់ប្រជាពលរដ្ឋគ្រប់និន្នាការនយោបាយចំពោះជោគវាសនាជាតិ និងប្រជាជន រួមទាំងបងប្អូនប្រជាពលរដ្ឋដែលបាននិងកំពុងគាំទ្រគណបក្សប្រជាជន និងរាជរដ្ឋាភិបាលក្នុងកិច្ចដំណើរការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ព្រំដែន។ បើតាមអ្នកនាំពាក្យរូបនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានអំពាវនាវបងប្អូនជនរួមជាតិគ្រប់មជ្ឈដ្ឋានបន្តគោលជំហរជាវិជ្ជមាន របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចធិបតី ដើម្បីបន្តកិច្ចសហប្រតិបត្តិការក្នុងនាមជាប្រទេសជិតខាងល្អ និងជាបងប្អូនល្អ ទាំងជាមួយប្រទេសឡាវ និងវៀតណាម ស្របតាមស្មារតីបន្តរក្សា និងអភិវឌ្ឍព្រំដែនឱ្យប្រកបដោយសន្តិភាព វឌ្ឍនភាព និងសន្តិសហវិជ្ជមានលើគ្រប់វិស័យ ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជន នៃប្រទេសទាំងសងខាង”។ នេះជាការគូសបញ្ជាក់បន្ថែមរបស់ឯកឧត្តមអភិសន្តិបណ្ឌិត។ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានអំពាវនាវបងប្អូនជនរួមជាតិ […]
  • រដ្ឋមន្រ្តីក្រសួងសុខាភិបាល អញ្ជើញចុះពិនិត្យការបើកដំណើរ ការដំណាក់កាលដំបូង នៃមន្ទីរពេទ្យ ហ្លួងម៉ែ រាជធានីភ្នំពេញ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួង សុខាភិបាល និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល រួមជាមួយក្រុមប្រឹក្សាភិបាលនៃមន្ទីរពេទ្យ ហ្លួង ម៉ែ អមដោយ លោកសាស្រ្តាចារ្យជំនួយ ស៊ូ ស៊ីផាណ្ណា នាយកមន្ទីរពេទ្យ ហ្លួង ម៉ែ បានអញ្ជើញចុះពិនិត្យការបើកដំណើរការដំណាក់កាលដំបូងរបស់មន្ទីរពេទ្យ និងសួរសុខទុក្ខសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃមន្ទីរពេទ្យ ហ្លួង ម៉ែ។ មន្ទីរពេទ្យហ្លួងម៉ែ មានទីតាំងស្ថិតនៅផ្លូវលេខ១០៩ ភូមិព្រៃសខាងកើត សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ មន្ទីរពេទ្យនេះ មានកម្ពស់ ៥ជាន់ លើផ្ទៃដី១.៤២០ ហិកតា ដែលបានប្រែក្លាយជាមន្ទីរពេទ្យឯកទេសជំងឺមហារីក។ មន្ទីរពេទ្យនេះ បានរៀបចំជួសជុលកែលម្អហេដ្ឋារចនាសម្ព័ន្ធរួចរាល់ក្នុងដំណាក់ កាលទី១ និងបានដាក់ឱ្យដំណើរការនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ហើយគ្រោងនឹងបើកដំណើរការពេញលេញជាមន្ទីរពេទ្យឯកទេសព្យាបាលជំងឺមហារីក មានកម្រិតស្ដង់ដារអន្តរជាតិនៅដើមឆ្នាំ២០២៥ ខាងមុខនេះ។ .ក្នុងការបើកដំណើរការដំណាក់កាលដំបូងនេះ មន្ទីរពេទ្យមានផ្តល់សេវាផ្នែកសង្រ្គោះបន្ទាន់ ផ្នែកពិគ្រោះជំងឺក្រៅ ផ្នែករូបភាពវេជ្ជសាស្រ្ត និងផ្នែកមន្ទីរពិសោធន៍ ដែលអាចមានលទ្ធភាពផ្តល់សេវាពិនិត្យ និងស្វែងរកជំងឺមហារីកដំណាក់កាលដំបូង ការចាក់វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូន ពិនិត្យ និងពិគ្រោះជំងឺមហារីកទាក់ទងនឹង រោគស្រ្តី (ជំងឺមាត់ស្បូន […]
  • អគ្គលេខាធិការអាស៊ាន ចូលរួមក្នុងកិច្ចពិគ្រោះយោបល់រវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ជាមួយក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន នៅព្រឹកថ្ងៃសៅរ៍ ៤ រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានចូលរួមក្នុងកិច្ចពិគ្រោះយោបល់រវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ជាមួយក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន។ កិច្ចប្រជុំបានពិភាក្សាជុំវិញវិធីដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងអាស៊ាន និងជប៉ុន រួមទាំង តាមរយៈការបន្តអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយអាស៊ាន-ជប៉ុន។ កិច្ចប្រជុំក៏បានពិភាក្សាអំពីគំនិតផ្តួចផ្តើមសហការនានា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងអាស៊ាន និងជប៉ុន ដោយផ្តោតលើសេដ្ឋកិច្ចឌីជីថល និរន្តភាព និងកិច្ចសហការជាមួយវិស័យឯកជនផងដែរ។
  • អគ្គលេខាធិការអាស៊ាន បានចូលរួមក្នុងកិច្ចពិគ្រោះយោបល់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន-ទំនាក់ទំនងសេដ្ឋកិច្ចកាន់តែជិតស្និទ្ធលើកទី ២៩ នៅព្រឹកថ្ងៃសៅរ៍ ៤ រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស .២៥៦៨ ត្រូវនឹងថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានចូលរួមក្នុងកិច្ចពិគ្រោះយោបល់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន-ទំនាក់ទំនងសេដ្ឋកិច្ចកាន់តែជិតស្និទ្ធលើកទី ២៩ ។ កិច្ចប្រជុំនេះ បានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តក្នុងការពន្លឿនការចូលជាធរមាននូវពិធីសាទី ២ ដើម្បីធ្វើវិសោធនកម្មកិច្ចព្រមព្រៀងបង្កើតតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់ ដែលសំដៅជំរុញកិច្ចសហ ប្រតិបត្តិការសេដ្ឋកិច្ច រវាងអាស៊ាន អូស្ត្រាលី និងនូវែលសេឡង់ ដោយផ្តោតលើសហគ្រាសមីក្រូធុនតូច និងមធ្យម ដើម្បីចូលរួម និងទាញយកអត្ថប្រយោជន៍យ៉ាងពេញលេញពីការផ្តល់ឱ្យរបស់តំបន់ពាណិជ្ជកម្មសេរីនេះ។
  • អគ្គលេខាធិការអាស៊ាន អញ្ជើញផ្តល់សន្ទរកថាក្នុងពិធីបើកតុមូលធុរកិច្ចថ្នាក់តំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់ នៅព្រឹកថ្ងៃសៅរ៍ ៤ រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស .២៥៦៨ ត្រូវនឹងថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញផ្តល់សន្ទរកថាក្នុងពិធីបើកតុមូលធុរកិច្ចថ្នាក់តំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់។ កិច្ចប្រជុំនេះ មានការចូលរួមពីតួអង្គសំខាន់ៗ ក្នុងគោលបំណងពង្រឹងកិច្ចសន្ទនាគោល នយោបាយឱ្យកាន់តែស៊ីជម្រៅ រវាងរដ្ឋាភិបាល និងសហគមន៍ធុរកិច្ច។ វាអាចជួយពង្រឹងភាពជាដៃគូរវាងរដ្ឋ និងឯកជន ហើយប្រើប្រាស់ឱ្យបានពេញលេញនូវការផ្តល់ឱ្យរបស់តំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់ ក្នុងការជំរុញកំណើនពាណិជ្ជកម្ម និងការវិនិយោគ នៅទូទាំងតំបន់។
  • ឯកឧត្តមបណ្ឌិតលី ធុជ បានស្នើឱ្យកោះម៉ាសាល់ពិចារណាចូលជារដ្ឋភាគីអនុសញ្ញាអូតាវ៉ា ស្វីស÷ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុ សញ្ញាអូតាវ៉ា បានជួបប្រជុំទ្វេភាគីជាមួយ លោកជំទាវ Doreen Debrum ឯកអគ្គរដ្ឋទូតកោះម៉ាសាល់ ប្រចាំអង្គការសហប្រ ជាជាតិ ក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីពិភាក្សាអំពីលទ្ធភាពរបស់កោះម៉ាសាល់ ក្នុងការចូលរួមជារដ្ឋភាគីអនុសញ្ញា ។ នាឱកាសនោះ ឯកឧត្តមបណ្ឌិត បានស្នើឱ្យកោះម៉ាសាល់ពិចារណាចូលជារដ្ឋភាគីអនុសញ្ញាអូតាវ៉ា និងបានគូសបញ្ជាក់ថា ទោះបីបញ្ហាមីន មិនមែនជាបញ្ហាចម្បងរបស់កោះម៉ាសាល់ ប៉ុន្តែការចូលរួមរបស់កោះម៉ាសាល់ ក្នុងអនុសញ្ញាអូតាវ៉ា គឺជាការចូល រួមក្នុងចលនាសាកល ក្នុងការលុបបំបាត់ការរងទុក្ខវេទនា បង្កដោយមីនប្រឆាំងមនុស្ស។ លោកជំទាវ Doreen Debrum បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រែងរបស់កម្ពុជា ក្នុងនាមជាប្រធានអនុសញ្ញា ហើយលោកជំទាវ នឹងលើកសំណើនេះជូនទៅរដ្ឋាភិបាលកោះម៉ាសាល់ ដើម្បីពិចារណាលទ្ធភាពក្នុងការចូលរួមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា៕
  • ជម្លោះអ៊ីស្រាអ៊ែល-ហេសបូឡា កាន់តែតានតឹងឡើង ដែលបង្កឱ្យមានការភ័យខ្លាចនៃសង្គ្រាមក្នុងតំបន់ ជម្លោះរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា បានកើនឡើងយ៉ាងខ្លាំងកាលពីថ្ងៃព្រហស្បតិ៍ ដោយភាគីទាំងពីរបានផ្លាស់ប្តូរការវាយប្រហារដ៏សាហាវ និងប្តេជ្ញាសងសឹកបន្ថែមទៀត ដែលបង្កើនការភ័យខ្លាចនៃសង្គ្រាមក្នុងតំបន់កាន់តែទូលំទូលាយ។ នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ មេដឹកនាំក្រុម Hezbollah លោក Hassan Nasrallah បានថ្កោលទោសអ៊ីស្រាអែល ចំពោះការបំផ្ទុះឧបករណ៍ទំនាក់ទំនងនៅទូទាំងប្រទេសលីបង់ នាពេលថ្មីៗនេះ។ បន្ទាប់ពីសុន្ទរកថារបស់លោក Nasrallah រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បាននិយាយនៅក្នុងសារវីដេអូមួយពីមូលដ្ឋានយោធា Kirya ក្នុងទីក្រុង Tel Aviv ថា ប្រតិបត្តិការយោធារបស់អ៊ីស្រាអែលនៅលីបង់នឹងបន្ត។ លោកបានសង្កត់ធ្ងន់ថា នៅក្នុងដំណាក់កាលថ្មីនៃជម្លោះនេះ “មានឱ កាសសំខាន់ៗ ប៉ុន្តែក៏មានហានិភ័យច្រើនផងដែរ” ដោយបន្ថែមថា “ហេសបូឡា មានអារម្មណ៍ថាស្ថិតនៅក្រោមសម្ពាធ និងធ្វើទុក្ខបុកម្នេញ”៕ ប្រែសម្រួលដោយ ម៉ុក ម៉ានិច
  • ចិនបានបាញ់បង្ហោះផ្កាយរណបថ្មី ចំនួន ៦ដោយជោគជ័យ ប្រទេសចិន បានបញ្ជូនផ្កាយរណបថ្មីចំនួនប្រាំមួយ ទៅកាន់ទីអវកាសកាលពីថ្ងៃសុក្រពីមជ្ឈមណ្ឌលបង្ហោះផ្កាយរណប Taiyuan ក្នុងខេត្ត Shanxi ភាគខាងជើងប្រទេសចិន។ ផ្កាយ រណប Jilin-១ Kuanfu ០២B ០១-០៦ ត្រូវបានបាញ់បង្ហោះនៅម៉ោង ១២:១១ ថ្ងៃត្រង់ (ម៉ោងនៅទីក្រុងប៉េកាំង)។ ផ្កាយ រណបនេះ ត្រូវបានបាញ់បង្ហោះនៅលើរ៉ុក្កែត Long March-២D ហើយចូលទៅក្នុងគន្លងដែលបានកំណត់ទុកជាមុនដោយជោគ ជ័យពីមជ្ឈមណ្ឌលបង្ហោះផ្កាយរណប Taiyuan នៅខេត្ត Shanxi ភាគខាងជើងប្រទេសចិន ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២៤។ ការបាញ់បង្ហោះនេះគឺជាបេសកកម្មហោះហើរលើកទី ៥៣៦ នៃស៊េរីរ៉ុក្កែត Long March ៕ ប្រែសម្រួលដោយ ម៉ុក ម៉ានិច
  • ទឹកជន់លិចម៉ាឡេស៊ី បណ្តាលអោយមនុស្សជាង៧.០០០ នាក់ ត្រូវ ជម្លៀស ចេញ ទឹកជំនន់បានធ្វើឱ្យមនុស្ស ៧,៧៨០ នាក់ផ្លាស់ទីលំនៅនៅក្នុងរដ្ឋមួយចំនួនក្នុងប្រទេសម៉ាឡេស៊ីគិតត្រឹមម៉ោង ២ រសៀលថ្ងៃទី២០ខែកញ្ញាឆ្នាំ២០២៤នេះ។ យោងតាមនាយកដ្ឋានសុខុមាលភាពសង្គមរបស់ប្រទេសម៉ាឡេស៊ី បានឱ្យដឹងថា កន្លែង រងផលប៉ះពាល់ខ្លាំងបំផុតគឺរដ្ឋ Kedah ដោយមានមនុស្ស ៦,៥៨៨ នាក់ត្រូវបានជម្លៀសចេញ នឹងចំនួន ៣៨ស្ថិតក្នុង មជ្ឈមណ្ឌលសង្គ្រោះទឹកជំនន់។ រដ្ឋដែលរងផលប៉ះពាល់ផ្សេងទៀតរួមមាន Penang, Selangor, Perlis និងរដ្ឋ Borneo ភាគខាងជើងនៃរដ្ឋ Sabah។ ក្រសួងឧតុនិយមធ្លាប់ បានព្រមានពីភ្លៀងធ្លាក់ខ្លាំង ជាបន្តបន្ទាប់ ខណៈរដូវខ្យល់មូសុង និរតីកំពុងដំណើរការដោយអាកាសធាតុអាក្រក់ រំពឹងថា នឹង បន្ត រហូតដល់ ខែកញ្ញា៕ ប្រែសម្រួលដោយ ម៉ុក ម៉ានិច
  • អត្រាប្រេវ៉ាឡង់ជំងឺរបេង ក្នុងរយៈពេល១២ឆ្នាំនៅកម្ពុជា មានចំនួនធ្លាក់ចុះប្រហែល៥០% អត្រាប្រេវ៉ាឡង់ជំងឺរបេងក្នុងរយៈពេល១២ឆ្នាំនៅកម្ពុជា មានចំនួនធ្លាក់ចុះប្រហែល៥០% ពោលគឺមានចំនួនធ្លាក់ចុះប្រហែល ៥០% ឬស្មើនឹង ៥-៦% ក្នុងមួយឆ្នាំ។ នេះជាការបញ្ជាក់របស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល។ ក្នុងជំនួបសំដែងការគួរសមជាមួយឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត Ikushi Onozaki តំណាងក្រុមការងារស្រាវជ្រាវ បានជម្រាបជូនថា បើប្រៀបធៀបជាមួយនឹងនៃការស្រាវជ្រាវអត្រាប្រេវ៉ាឡង់ចុងក្រោយក្នុងឆ្នាំ២០១១ លទ្ធផលលើកទី៣នេះបង្ហាញពីមានការថយចុះគួរឱ្យកត់សម្គាល់នៃប្រេវ៉ាឡង់ជំងឺរបេងក្នុងរយៈពេល១២ឆ្នាំកន្លងមក ដែលមានចំនួនធ្លាក់ចុះប្រហែល៥០% ឬស្មើនឹង ៥-៦% ក្នុងមួយឆ្នាំ។ ការកាត់បន្ថយយ៉ាងខ្លាំងបែបនេះ គឺជាសក្ខីភាពមួយចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្មវិធីជាតិកំចាត់រោគរបេង និងការប្តេជ្ញាចិត្តផ្នែកនយោបាយក្នុងអំឡុងពេលកន្លងមកនេះ។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីឈាង រ៉ា បានបញ្ជាក់ថា ការស្រាវជ្រាវប្រេវ៉ាឡង់នៃជំងឺរបេង ពិតជាមានសារសំខាន់ខ្លាំងណាស់ ដើម្បីប៉ាន់ស្មានអត្រាប្រេវ៉ាឡង់នៃជំងឺរបេងសួតវិជ្ជមានបាក់តេរី (PTB) ក្នុងចំណោមប្រជាជនក្នុងប្រទេសកម្ពុជាដែលមានអាយុចាប់ពី១៥ឆ្នាំឡើង ទៅក្នុងឆ្នាំ២០២៣។ ពិសេសរួមចំណែកក្នុងការប៉ាន់ប្រមាណឡើងវិញ នូវអត្រាកើតថ្មីនៃជំងឺរបេងនៅទូទាំងប្រទេស និងអត្រាមរណៈភាពបណ្តាលមកពីជំងឺរបេងគ្រប់វ័យ។ ទោះបីជាកម្ពុជាមានអត្រាបន្ទុកជំងឺរបេងថយចុះច្រើនជាងគេ បើប្រធៀបនឹងបណ្តាប្រទេសមួយចំនួនក្នុងតំបន់ ប៉ុន្តែជំងឺរបេងនៅតែជាបញ្ហាប្រឈមផ្នែកសុខភាពសាធារណៈក្នុងប្រទេសកម្ពុជានៅឡើយ ដូចជាជំងឺរបេងក្នុងចំណោមអ្នកជំងឺអេដស៍ ទឹកនោមផ្អែម ជំងឺកង្វះអាហារូបត្ថម្ភ និងអ្នកជក់បារីជាដើមហើយយើងនៅមានកិច្ចការដែលត្រូវធ្វើ ដើម្បីដោះស្រាយបន្ទុកដែលនៅសេសសល់ទាំងនេះ។ ដើម្បីឈានទៅសម្រេចបានមហិច្ឆិតាខាងលើ តម្រូវឱ្យមានការវិនិយោគ និងការរៀបចំផែនការយ៉ាងប្រុងប្រយ័ត្នដើម្បីកំណត់អាទិភាពជាយុទ្ធសាស្ត្រ។ លោកវេជ្ជបណ្ឌិត Ikushi […]
  • អគ្គលេខាធិការអាស៊ាន ចូលរួមក្នុងកិច្ចសន្ទនារវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ជាមួយតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក នៅព្រឹកថ្ងៃសុក្រ ៣ រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានចូលរួមក្នុងកិច្ចសន្ទនារវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ជាមួយតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក។ កិច្ចប្រជុំបានផ្លាស់ប្តូរទស្សនៈស្តីពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងអាស៊ាន និងសហរដ្ឋ អាមេរិក ជាពិសេសតាមរយៈការអនុវត្តកិច្ចព្រមព្រៀងក្របខណ្ឌពាណិជ្ជកម្ម និងវិនិយោគអាស៊ាន-សហរដ្ឋអាមេរិក និងគំនិតផ្តួចផ្តើមការចូលរួមសេដ្ឋកិច្ចដែលត្រូវបានពង្រីក ព្រមទាំងរកវិធីដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងសេដ្ឋកិច្ចរវាងអាស៊ាន និងសហរដ្ឋអាមេរិក។
  • អគ្គលេខាធិការអាស៊ាន បានចូលរួមក្នុងកិច្ចសន្ទនារវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ជាមួយហុងកុងលើកទី៨ នៅព្រឹកថ្ងៃសុក្រ ៣ រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានចូលរួមក្នុងកិច្ចសន្ទនារវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ជាមួយហុងកុងលើកទី ៨។ កិច្ចប្រជុំបានពិភាក្សាអំពីវឌ្ឍនភាពនៃការអនុវត្តកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង កិច្ចព្រមព្រៀងវិនិយោគអាស៊ាន-ហុងកុង។ បន្ថែមលើនេះ កិច្ចប្រជុំក៏បានស្វាគមន៍ការបញ្ចប់ការពិនិត្យមើលឡើងវិញនូវកម្មវិធីការងារកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេសនៃ កិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង ដែលបានពង្រឹងដោយជោគជ័យនូវសមត្ថភាពនៃតួអង្គពាក់ព័ន្ធនៃភាគីនៃកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង។
  • អគ្គលេខាធិការអាស៊ាន ជួបពិភាក្សាការងារជាមួយ លោកជំទាវ Mary Ng រដ្ឋមន្ត្រីជំរុញការនាំចេញ ពាណិជ្ជកម្មអន្តរជាតិ និងអភិវឌ្ឍសេដ្ឋកិច្ចប្រទេសកាណាដា នៅព្រឹកថ្ងៃសុក្រ ៣ រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយ លោកជំទាវ Mary Ng រដ្ឋមន្ត្រីជំរុញការនាំចេញ ពាណិជ្ជកម្មអន្តរជាតិ និងអភិវឌ្ឍសេដ្ឋកិច្ចប្រទេសកាណាដា។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាជុំវិញវឌ្ឍនភាពនៃការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា មកដល់បច្ចុប្បន្ន និងសកម្មភាពអាទិភាពនានា សម្រាប់ការកសាងសមត្ថភាព សម្រាប់អាស៊ាន នៅក្រោមកម្មវិធីសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ាន-កាណាដា។

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)