ថ្ងៃ ច័ន្ទ ទី១៨ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • អាល្លឺម៉ង់ បានអនុម័តឈប់នាំចេញអាវុធសង្គ្រាមថ្មីទៅ អ៊ីស្រាអែល យោងតាមទីភ្នាក់ងារព័ត៌មាន Reuters អាល្លឺម៉ង់បានផ្អាកការ នាំចេញអាវុធសង្គ្រាមថ្មីទៅកាន់អ៊ីស្រាអែល ដើម្បីជាការដោះ ស្រាយបញ្ហាប្រឈមផ្លូវច្បាប់។ បើតាមក្រសួងសេដ្ឋកិច្ចបានដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលថា អាល្លឺម៉ង់បានបញ្ឈប់ការងារលើការអនុម័តអាជ្ញាប័ណ្ណនាំចេញអាវុធទៅប្រទេសអ៊ីស្រាអែល ដោយសារសម្ពាធផ្នែកច្បាប់ និងនយោបាយពីករណីផ្លូវច្បាប់ដែលលើកហេតុផលថា ការនាំចេញបែបនេះពីប្រទេសអាល្លឺម៉ង់បានបំពានច្បាប់មនុស្សធម៌។ អ្នកនាំពាក្យរដ្ឋាភិបាលលោក Steffen Hebestreit បាននិយាយថា “មិនមានការធ្វើពហិការនាំចេញអាវុធរបស់អាល្លឺម៉ង់ប្រឆាំងនឹងអ៊ីស្រាអែលទេ”។ តាមទិន្នន័យពីក្រសួងសេដ្ឋកិច្ចដែលអនុម័តអាជ្ញាប័ណ្ណនាំចេញ កាលពីឆ្នាំមុន ប្រទេសអាឡឺម៉ង់បានអនុម័តការនាំចេញអាវុធទៅកាន់ប្រទេសអ៊ីស្រាអែលដែលមានតម្លៃ ៣២៦.៥ លានអឺរ៉ូ (៣៦៣.៥ លានដុល្លារ) រួមទាំងសម្ភារៈយោធា និងអាវុធសង្គ្រាម កើនឡើង ១០ ដងពីឆ្នាំ ២០២២៕ ប្រែសម្រួលដោយ ម៉ុក ម៉ានិច
  • អគ្គលេខាធិការអាស៊ាន ចូលរួមក្នុងកិច្ចពិគ្រោះយោបល់រវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ជាមួយស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុបលើកទី ២០ នៅព្រឹកថ្ងៃព្រហស្បតិ៍ ២ រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានចូលរួមក្នុងកិច្ចពិគ្រោះយោបល់រវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ជាមួយស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុបលើកទី ២០។ កិច្ចប្រជុំបានផ្លាស់ប្តូរទស្សនៈរវាងអាស៊ាន និងសហភាពអឺរ៉ុប ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ និងសកលលោក បានចែករំលែកការប្រឈមនានា និងយុទ្ធសាស្ត្រដើម្បីដោះស្រាយការប្រឈមកំពុងលេច ឡើង ដូចជា សំពាធអតិផរណា ការបង្អាក់ចំពោះពាណិជ្ជកម្មសកល ព្រមទាំងការបម្រែបម្រួលអាកាសធាតុ។ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានថ្លែងអំណរគុណចំពោះការបន្តគាំទ្ររបស់សហភាពអឺរ៉ុប ចំពោះអាស៊ាន តាមរយៈសកម្មភាពកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចផ្សេងៗ រួមទាំង ការកសាងសមត្ថភាព និងជំនួយបច្ចេកទេសនៅទូទាំងវិស័យសេដ្ឋកិច្ចរបស់អាស៊ាន។
  • រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ការប្រមូលទុកដាក់សំរាមឱ្យបានត្រឹម ត្រូវ ជាពិសេសសំណល់ប្លាស្ទិក មិនត្រឹមតែធ្វើឱ្យបរិស្ថានស្អាត ទីសាធារណៈមានសោភ័ណភាព ថែមទាំងធ្វើឱ្យសុខភាពរបស់ប្រជាជនល្អ «ការប្រមូលទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ជាពិសេសសំណល់ប្លាស្ទិក មិនត្រឹមតែធ្វើឱ្យបរិស្ថានស្អាត ទីសាធារណៈមានសោភ័ណភាព ថែមទាំងធ្វើឱ្យសុខភាពរបស់ប្រជាជនល្អ ដែលបង្កឡើងពីការបំពុលដោយប្លាស្ទិក»។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៍បែបនេះ ក្នុងពេលអញ្ជើញ ចូលរួមទស្សនាកប៉ាល់ Plastic Odyssey ប្រយុទ្ធប្រឆាំងនឹងប្លាស្ទិក និងជួបសំណេះសមណាលជាមួយនាវិក នាររសៀលថ្ងៃពុធ ទី១១ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានការចូលរួមពី ឯកឧត្តម ហ្សាក់ បឺឡេ ឯកអគ្គរដ្ឋទូត សាធារណ រដ្ឋបារាំង ប្រចាំកម្ពុជា ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងបរិស្ថាន ព្រមទាំងក្រុមការងារនៃកប៉ាល់ Plastic Odyssey ជាច្រើននាក់។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងបន្ថែមថាកប៉ាល់ Plastic Odyssey បានចូលរួមផ្សព្វផ្សាយ ពីបញ្ហាប្លាស្ទិកដល់ប្រជាពលរដ្ឋ នៅលើពិភពលោកថាបញ្ហាប្លាស្ទិកបង្កគ្រោះថ្នាក់ដល់សុខភាព ដល់អាយុជីវិត ដល់បរិស្ថានទាំងមូលតែម្តង។ ការចូលចតកប៉ាល់ Plastic Odyssey នៅកម្ពុជា ក្នុងការធ្វើដំណើរជុំវិញពិភពលោក ពីប្រទេសបារាំង ឆ្លងកាត់ទៅ អឺរ៉ុប អាហ្រ្វិកនិងអាស៊ី […]
  • ក្រុមហ៊ុន Microsoft បានទិញយកភាគហ៊ុន តម្លៃ៦០ពាន់លានដុល្លារមកវិញ ថ្មីៗនេះក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Microsoft បានប្រកាសថា ក្រុមប្រឹក្សាភិបាលរបស់ខ្លួនសម្រេចអនុម័តកម្មវិធីទិញភាគហ៊ុនថ្មីត្រឡប់មកវិញ ដែលមានតម្លៃជាទឹកប្រាក់រហូតដល់៦០ពាន់លានដុល្លារ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះ បានប្រកាសភាគលាភប្រចាំត្រីមាសចំនួន ០.៨៣ដុល្លារក្នុងមួយហ៊ុន ដែលឆ្លុះបញ្ចាំងពីការកើនឡើង១០% បើធៀបនឹងត្រីមាសមុន។ បើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២៤ បានឲ្យដឹងថា ក្រុមហ៊ុន Microsoft នឹងរៀបចំកិច្ចប្រជុំម្ចាស់ភាគហ៊ុនប្រចាំឆ្នាំរបស់ខ្លួននៅថ្ងៃទី១០ ខែធ្នូ។ ក្រុមហ៊ុនយក្សនេះក៏ធ្លាប់និយាយថា ខ្លួននឹងចំណាយកាន់តែច្រើនក្នុងឆ្នាំសារពើពន្ធនេះលើហេដ្ឋារចនាសម្ព័ន្ធ AI ហើយជាលិទ្ធផល គឺបានរាយការណ៍ពីការកើនឡើង ៧៧.៦% នៃការចំណាយមូលធននៅក្នុងត្រីមាសដែលបានបញ្ចប់នៅថ្ងៃទី៣០ ខែមិថុនា ដែលភាគច្រើន ដោយសារតែការចំណាយទាក់ទងទៅ AI ៕ ប្រែសម្រួលដោយ ម៉ុក ម៉ានិច
  • JICA បន្តគាំគាំទ្រផែនការអាទិភាព និងការពង្រីកវិសាល ភាពកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ជប៉ុន លើវិស័យសុខាភិបាល ប្រធានតំណាងការិយាល័យទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំប្រទេសកម្ពុជា បន្តគាំទ្រផែនការអាទិភាព និងការពង្រីកវិសាល ភាពកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ជប៉ុន លើវិស័យសុខាភិបាល តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រុមការងារបច្ចេកទេសរបស់ក្រសួងសុខាភិបា ល។ ក្នុងជំជំនួបជាមួយឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នេះព្រឹកថ្ងៃទី១៨ ខែកញ្ញា នេះ លោក សាណុយ កាហ្សូម៉ាស្សា ប្រធានតំណាងការិយាល័យទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំប្រទេសកម្ពុជា បានសន្យានឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ គាំទ្រផែនការអាទិភាពរបស់ក្រសួងសុខាភិបាល និងពង្រីកវិសាល ភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ជប៉ុន លើវិស័យសុខាភិបាល តាមរយៈកិច្ច សហការយ៉ាងជិតស្និទ្ធជាមួយក្រុមការងារបច្ចេកទេសរបស់ក្រសួងសុខាភិបា ល។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែថ្លែងអំណរគុណដល់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរ ជាតិ នៃប្រទេសជប៉ុន (JICA) ដែលកន្លងមកតែងតែគាំទ្រក្រសួង សុខាភិបាល ក្នុងការកសាងប្រព័ន្ធថែទាំសុខភាព ដែលមានភាពធន់ និងរឹងមាំនៅកម្ពុជា តាមរយៈការផ្តល់អ្នកជំនាញបច្ចេកទេស និងការផ្តល់ជំនួយហិរញ្ញប្បទាន ក្រោមក្របខណ្ឌជំនួយសហប្រតិបត្តិការបច្ចេក ទេស និងហិរញ្ញប្រទានឥតសំណងដល់វិស័យសុខាភិបាល ដូចជាសាងសង់មូលដ្ឋានសុខាភិបាល និងផ្គត់ផ្គង់សម្ភារវេជ្ជ សាស្ត្រ នៅតាមមន្ទីរពេទ្យជាច្រើនក្នុងប្រទេសកម្ពុជា។ ពិសេស ការពង្រឹងសេវាសង្គ្រោះបន្ទាន់ផ្នែកសម្ភព និងការថែទាំទារកទើបកើត និងការអភិវឌ្ឍធនធានមនុស្សសុខាភិបាលជាច្រើន មិនអាចកាត់ថ្លៃបានជាង៣ ទសវត្សរ៍កន្លងមក […]
  • អគ្គលេខាធិការអាស៊ាន បានចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចប្រទេសកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា -វៀតណាម នៅរសៀលថ្ងៃពុធ ១ រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចប្រទេសកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា -វៀតណាម (CLMV) ។ កិច្ចប្រជុំមានការចូលរួមពីសំណាក់រដ្ឋមន្ត្រីសេដ្ឋកិច្ច និងតំណាងមកពីប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ធ្វើការពិភាក្សាអំពីសកម្មភាពកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញសមាហរណកម្មសេដ្ឋកិច្ចតំបន់។ កិច្ចប្រជុំបានផ្លាស់ប្តូរទស្សនៈជុំវិញវិធានការ ដើម្បីពន្លឿនផែនការសកម្មភាព CLMV ឆ្នាំ២០២៣-២០២៤ ព្រមទាំងផែនការអនុវត្តសម្រាប់ក្របខណ្ឌអភិវឌ្ឍ CLMV ផងដែរ។
  • អគ្គលេខាធិការអាស៊ាន បានអញ្ជើញថ្លែងសន្ទរកថា ក្នុងពិធីបើកកិច្ចប្រជុំអភិបាលរាជធានីអាស៊ាន ឆ្នាំ២០២៤ និងវេទិកាអភិបាលក្រុងអាស៊ាន នៅព្រឹកថ្ងៃពុធ ១ រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញថ្លែងសន្ទរកថា ក្នុងពិធីបើកកិច្ចប្រជុំអភិបាលរាជធានីអាស៊ាន ឆ្នាំ២០២៤ និងវេទិកាអភិបាលក្រុងអាស៊ាន។ នៅក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានគូសបញ្ជាក់ថា ការវិនិយោគលើនិរន្តភាព និងការកសាងភាពធន់នៃទីក្រុង គឺជាអាទិភាពនៅក្នុងកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន តាមរយៈការអនុវត្តផែនការមេ ស្តីពីការតភ្ជាប់អាស៊ានឆ្នាំ២០២៥ ហើយអាទិភាពនេះ នឹងត្រូវបានពង្រឹងនៅក្នុងការតាក់តែងចក្ខុវិស័យអាស៊ានឆ្នាំ២០៤៥ ជាពិសេស ផែនការយុទ្ធសាស្ត្រការតភ្ជាប់អាស៊ាន។
  • អគ្គលេខាធិការអាស៊ាន អញ្ជើញចូលជួបសំដែងការគួរសមជាមួយនាយករដ្ឋមន្ត្រីឡាវ នៅក្នុងឱកាសនៃកិច្ចប្រជុំអភិបាលរាជធានីអាស៊ាន ឆ្នាំ២០២៤ និងវេទិកាអភិបាលក្រុងអាស៊ាន នៅព្រឹកថ្ងៃពុធ ១ រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន រួមជាមួយប្រធានគណៈប្រតិភូផ្សេងទៀត បានអញ្ជើញចូលជួបសំដែងការគួរសមជាមួយ ឯកឧត្តម Sonexay Siphandone នាយករដ្ឋមន្ត្រីឡាវ នៅក្នុងឱកាសនៃកិច្ចប្រជុំអភិបាលរាជធានីអាស៊ាន ឆ្នាំ២០២៤ និងវេទិកាអភិបាលក្រុងអាស៊ាន។ អ្នកចូលរួមទាំងអស់ បានសំដែងនូវអំណរគុណចំពោះភាពជាអ្នកដឹកនាំ និងការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលឡាវ ក្នុងនាមជាប្រធានបណ្តាញទីក្រុងឆ្លាតវ័យអាស៊ានឆ្នាំ២០២៤ ក្នុងការជំរុញកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន នៅក្នុងការអភិវឌ្ឍទីក្រុងដោយភាពឆ្លាតវ័យ និងប្រកបដោយចីរភាព។
  • រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្វើបាឋកថាស្តីពីសមិទ្ធផលសុខាភិ បាល សម្រាប់មន្រ្តីរាជការក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើបទបាឋកថាលើសមិទ្ធិផល និងវឌ្ឍនភាពសុខាភិបាល ជូនមន្រ្តីរាជការក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន ៣ ៨១៥នាក់។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសំណេះ សំណាលជាមួយថ្នាក់ដឹកនាំគ្រប់ឋានានុក្រមពីការអភិវឌ្ឍន៍របស់វិស័យសុខាភិបា លនាពេលកន្លងមក ជាពិសេសនៅក្នុងរយៈពេល ១ឆ្នាំ នៃអាណិត្តទី៧ របស់រាជរដ្ឋាភិបាល និងបានលើកតម្កល់សមិទ្ធិផលនៃការអភិវឌ្ឍន៍ទាំងនេះជាស្នាដៃរួមរបស់មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានជម្រាបជូនអង្គជួបជុំពីវេទិកាពិភាក្សាជាមួយក្លឹបអ្នកកាសែត ដែលក្នុងវេទិការនេះ ឯកឧត្តមសាស្រ្តាចារ្យបានបង្ហាញពី (១)សមិទ្ធិផលរបស់វិស័យសុខាភិ បាល រួមនឹង(២)ស្ថានភាពសុខភាព និងកត្តាកំណត់សុខភាព (៣)ការប្រឈមមុខ និង (៤)ឱកាសសម្រាប់ដែលនឹងត្រូវកែលំអបន្តទៀត។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងថា ការងារថែទាំសុខភាពប្រជាជន មន្ត្រីសុខាភិបាលគ្រប់លំដាប់ថា្នក់មានការតាំងចិត្តខ្ពស់ ក្នុងការប្រែក្លាយឧបសគ្គទាំងឡាយឱ្យក្លាយទៅជាឱកាស ដើម្បីធ្វើឱ្យវិស័យសុខាភិបាលកាន់តែមានភាពប្រសើរឡើង។ ជាឧទាហរណ៍ ជាក់ស្តែង ឯកឧត្តមសាស្រ្តចារ្យរដ្ឋមន្រ្តី បានចុះពិនិត្យមណ្ឌលសុខភាព ហ៊ុនសែន កែវផុស នៃខេត្តព្រះសីហនុ ដោយមិនប្រាប់មុន ហើយពិនិត្យឃើញថា មណ្ឌលសុខភាពមានការវិវត្តន៍ច្រើនពីកាលកន្លងមក ដោយ ពេលនេះមណ្ឌលសុខភាពមានអនាម័យល្អ មានបុគ្គលិកផ្តល់សេវាបានយ៉ាងល្អ។ បន្ថែមពីលើនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានផ្តល់ព័ត៌មានត្រឡប់ ដល់មណ្ឌលសុខភាពសម្រាប់ធ្វើការកែលំអបន្ថែមលើការបដិសណ្ឋារកិច្ច […]
  • មូលនិធិអាស៊ី ប្តេជ្ញាបន្តគាំទ្រដល់ប្រទេសកម្ពុជា ឱ្យទទួលបានសុខសន្តិភាព វិបុលភាព និងការអភិវឌ្ឍរហូតទៅ មូលនិធិអាស៊ី ប្តេជ្ញាបន្តគាំទ្រដល់ប្រទេសកម្ពុជា ឱ្យទទួលបានសុខសន្តិភាព វិបុលភាព និងការអភិវឌ្ឍរហូតទៅ។ នេះជាការបញ្ជាក់របស់ លោកស្រី ឡរ៉ែល អ៊ី មីលឺ (Laurel. E Miller) ប្រធាន និងជានាយកប្រតិបត្តិ មូលនិធិអាស៊ីថ្មី ក្នុងឱកាសចូលជូបសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា ព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ ២០២៤ នៅវិមានព្រឹទ្ធសភា។ សម្តេចតេជោ ប្រមុខរដ្ឋស្តីទី បានកត់សម្គាល់ដោយសេចក្តីពេញចិត្តចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការ និងការគាំទ្ររបស់មូលនិធិអាស៊ីដល់ការអភិវឌ្ឍប្រទេសកម្ពុជា ដែលឆ្នាំ ២០២៤នេះ គឺជាខួបទី៣០ឆ្នាំ នៃភាពជាដៃគូកិច្ចសហប្រតិ បត្តិការរវាងមូលនិធិអាស៊ី និងព្រះរាជាណាចក្រកម្ពុជា ក៏ជាខួបលើកទី៧០ នៃការបង្កើតមូលនិធិអាស៊ីផងដែរ។ លោកស្រីប្រធានមូលនិធិអាស៊ី បានជម្រាបជូនសម្តេចតេជោ ប្រមុខរដ្ឋស្តីទី ពីគោលបំណងរាយការណ៍នូវលទ្ធផលការងាររបស់មូលនិធិអាស៊ី កិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលកម្ពុជា និងចក្ខុវិស័យទៅខាងមុខក្នុងការចូលរួមគាំទ្រការងារអាទិភាពរបស់រដ្ឋាភិបា ល។ សម្រាប់ព្រះរាជាណាចក្រកម្ពុជា បេសកកម្មរបស់មូលនិធិអាស៊ី គឺការប្តេជ្ញាជួយគាំទ្រដល់វិស័យអាទិភាពដែលរដ្ឋាភិបាលបានដាក់ចេញ ដែលជាបំណងប្រាថ្នារបស់ប្រទេស និងប្រជាជនកម្ពុជា។ កន្លងមកមូលនិធិអាស៊ី តែងតែតម្រឹមគំនិតផ្តួចផ្តើម និងកម្មវិធីនានា ឱ្យមានភាពស៊ីចង្វាក់ជាមួយនឹងគោលនយោបាយរបស់រដ្ឋាភិបាល។ នៅក្នុងកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ មូលនិធិអាស៊ីបានបញ្ជូននិស្សិតទៅបន្តការសិក្សានៅសហរដ្ឋ […]
  • ឯកឧត្តម សេរី បណ្ឌិត ចុះពិនិត្យគម្រោងថែទាំខួប និងថែទាំជាប្រចាំប្រព័ន្ធធារាសាស្ត្រក្នុងខេត្តកំពត និងខេត្តកំពង់ស្ពឺ ឯកឧត្តម សេរី បណ្ឌិត អនុរដ្ឋលេខាធិការ និងជាអនុប្រធានអង្គភាពត្រួតពិនិត្យគម្រោងនៃក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារអង្គភាពសហការជាមួយលោកអនុប្រធាននាយកដ្ឋាន និងមន្ត្រីបច្ចេកទេស នៃនាយកដា្ននធារាសាស្ត្រកសិកម្ម ចុះពិនិត្យគម្រោងថែទាំជាប្រចាំ និងគម្រោងថែទាំខួបប្រព័ន្ធធារាសាស្ត្រ ដែលស្ថិតនៅក្នុងខេត្តកំពត និងខេត្តកំពង់ស្ពឺ ។ ក្នុងឱកាសនោះ ឯកឧត្ដមអនុរដ្ឋលេខាធិការ និងក្រុមការងារបានចុះពិនិត្យ៖ ទី១)គម្រោងថែទាំជាប្រចាំប្រព័ន្ធធារាសាស្ត្រស្ទឹងកែវ ខេត្តកំពតដែលរួមមាន ការថែទាំទំនប់ចំនួន ២ខ្សែប្រវែង ៥២៧ ម៉ែត្រ ប្រឡាយមេបេតុងចំនួន ៣ខ្សែប្រវែង ២២៨៧៥ ម៉ែត្រ ប្រឡាយមេដីចំនួន ២ខ្សែប្រវែង ២០៨០៦ម៉ែត្រ ប្រឡាយរងដីថ្នាក់ទី១ចំនួន ១១ខ្សែប្រវែង ៣២៧៤២ម៉ែត្រ និងប្រឡាយដោះទឹកចំនួន ២ខ្សែប្រវែង ៧៦៥៦ម៉ែត្រ និងជួសជុលថែទាំសំណង់សិល្បការ្យ(តូច-ធំ)សរុបចំនួន ៦៣កន្លែង។ ទី២) គម្រោងថែទាំខួបប្រព័ន្ធធារាសាស្ត្រប្រឡាយមេរលាំងជ្រៃខាងជើង ខេត្តកំពង់ស្ពឺ ដែលរួមមាន ការជួសជុលប្រឡាយមេចំនួន ១ខ្សែ ប្រវែង ១៤៥០០ម៉ែត្រ និងជួសជុលថែទាំសិល្បការ្យដែលមាន ស្រាប់(តូច-ធំ)ចំនួន ២៧កន្លែង ដែលជាលទ្ធផលការងារសម្រេចបានប្រមាណ ៦០%។ សូមជម្រាបថា ប្រព័ន្ធធារាសាស្ត្រស្ទឹងកែវទទួលប្រភពទឹកពីទំនប់បញ្ចាល់ទឹកនៅផ្នែកខាងលើនៃព្រែកស្ទឹងកែវ និងផ្ទៃរងទឹកភ្លៀងក្នុងតំបន់ មានតួនាទីជួយរំដោះទឹកជំនន់ចេញពីតំបន់ដែលមានការលិចលង់ដោយជំនន់ទឹកភ្លៀងក្នុងរដូវវស្សា […]
  • កម្មករអូស្ត្រាលីរាប់ពាន់នាក់ ចូលរួមតវ៉ាប្រឆាំង នឹងការទទួល យករដ្ឋាភិបាល នៃសហជីពសំណង់ កម្មករអូស្ត្រាលី រាប់ពាន់នាក់កាលពីថ្ងៃពុធ បានដើរចេញពីកន្លែងការងារ ហើយបានចូលរួមការតវ៉ាប្រឆាំងនឹងការបង្រ្កាបរបស់រដ្ឋាភិបាលសហព័ន្ធលើសហជីពពាណិជ្ជកម្ម សំណង់ដ៏ធំមួយ។ សមាជិក និងអ្នកគាំទ្រសហជីពកម្មករសំណង់ រុក្ខា ប្រមាញ់ និងដែនសមុទ្រ (CFMEU) បានចូលរួមក្នុងការប្រមូលផ្តុំគ្នានៅទីក្រុងស៊ីដនី និងមែលប៊ន ដើម្បីតវ៉ាប្រឆាំងនឹងការសម្រេចចិត្តរបស់រដ្ឋាភិបាល។ នៅក្នុងខែសីហា បានដាក់សាខាទាំងអស់ នៃការសាងសង់របស់ CFMEU ទៅក្នុងការគ្រប់គ្រងដើម្បីឆ្លើយតបទៅនឹងការចោទ ប្រកាន់នៃអំពើពុករលួយ និងការជ្រៀតចូលឧក្រិដ្ឋកម្ម។ កន្លងមកសហជីព បាននិយាយថា ពួកគេនឹងឡើងតុលាការ ដើម្បីតទល់ នឹងច្បាប់ ដែលអនុញ្ញាត ឲ្យរដ្ឋាភិបាលគ្រប់គ្រង សហជីពសំណង់រយៈពេលយ៉ាង តិចបីឆ្នាំ៕ ប្រែសម្រួលដោយ ម៉ុក ម៉ានិច
  • ស្អែកនេះ ក្រុមហ៊ុនធំៗចំនួន៧ ប្រកាសផ្តល់ឱកាសការងារចំនួន ២៧៤ កន្លែងសម្រាប់យុវជនក្នុងវេទិកាការងាររបស់ NEA ក្រុមហ៊ុនធំៗចំនួន ៧ នឹងផ្តល់ឱកាសការងារថ្មីបន្ថែមទៀតចំនួន ២៧៤ កន្លែង សម្រាប់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារនៅក្នុងវេទិកាការងារ នាថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ស្អែកនេះ ចាប់ពីម៉ោង ៨ព្រឹក ដល់ ៥ល្ងាច នៅក្នុងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ ស្ថិតក្នុងបរិវេណក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្រុមហ៊ុនទាំង៧ដែលនឹងចូលរួមក្នុងវេទិកាការងារនេះមានដូចជា៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ Chockchey Finance, ក្រុមហ៊ុន Land &Home, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ JACCS, ក្រុមហ៊ុន InvestM, ក្រុមហ៊ុន AC និងក្រុមហ៊ុន CBS។ លោកស្រី វង វណ្ណារី មន្ត្រីជ្រើសរើសបុគ្គលិកជាន់ខ្ពស់នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK លើកឡើងថា កន្លងមក AMK បានសហការជាមួយ NEA ជាច្រើនលើកមកហើយក្នុងការជ្រើសរើសបុគ្គលិក និងបានចូលរួម ក្នុងព្រឹត្តិការណ៍ជាច្រើនដូចជាវេទិកាការងារ កិច្ចសម្ភាសការងារ និងពិព័រណ៍ការងារថ្នាក់ជាតិជាដើម។ លោកស្រី វណ្ណារី […]
  • កម្ពុជា អំពាវនាវបន្តទៅកាន់ប្រទេសនានា ឱ្យបោះឆ្នោតគាំទ្រសេចក្តីថ្លែងការណ៍នយោបាយសៀមរាប-អង្គរ ក្នុងមហាសន្និ បាតអង្គការសហប្រជាជាតិលើកទី៧៩ (ហ្សឺណែវ)÷ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ា បានដឹកនាំកិច្ចប្រជុំគណៈកម្មការសម្របសម្រួល នៃអនុសញ្ញាអូតាវ៉ា ដើម្បីរាយការណ៍អំពីសកម្មភាពការងាររបស់ប្រធានអនុសញ្ញា ពិភាក្សាអំពីតួនាទីរបស់គណៈកម្មការសម្របសម្រួលនៅក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ និងពិនិត្យលើសេចក្តីព្រាងនៃសេចក្តីថ្លែងការណ៍ស្តីពីការអនុវត្តអនុសញ្ញាអូតាវ៉ា ដែលនឹងត្រូវដាក់ជូនអង្គការសហប្រជាជាតិ ដើម្បីពិនិត្យ និងអនុម័ត។ គូសបញ្ជាក់ថា ក្នុងនាមជាប្រធានកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន កម្ពុជា មានកាតព្វកិច្ចរៀបចំសេចក្តីព្រាង នៃសេចក្តីថ្លែងការណ៍នយោបាយស្តីពីការអនុវត្តអនុសញ្ញាអូតាវ៉ា ដើម្បីដាក់ជូនអង្គការសហប្រជាជាតិ ដើម្បីពិនិត្យ និងអនុម័ត នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៩ នាខែតុលា ឆ្នាំ២០២៤ នៅទីក្រុងញូវយ៉ក។ កម្ពុជា រួមជាមួយអាល្លឺម៉ង់ ជាប្រធានអនុសញ្ញាឆ្នាំ២០២៣ និងជប៉ុន ជាប្រធានអនុសញ្ញាឆ្នាំ២០២៥ ក្រោមការសម្របសម្រួលពីអង្គភាពគាំទ្រការអនុវត្តអនុសញ្ញាអូតាវ៉ា បានរួមគ្នារៀបចំរួចរាល់នូវសេចក្តីព្រាងនៃសេចក្តីថ្លែងការណ៍នយោបាយនេះ និងដាក់ជូនសមាជិកគណៈកម្មការសម្របសម្រួល ដើម្បីពិនិត្យ និងផ្តល់ធាតុចូលបន្ថែម មុនដាក់ជូនអង្គការសហប្រជាជាតិ។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត បានអំពាវនាវដល់សមាជិកគណៈកម្មការសម្របសម្រួលទាំងអស់ ឱ្យបោះឆ្នោតគាំទ្រ និងអំពាវនាវបន្តទៅកាន់ប្រទេសនានា ឱ្យបោះឆ្នោតគាំទ្រ សេចក្តីថ្លែងការណ៍នយោបាយសៀមរាប-អង្គរ ដ៏មានសំខាន់នេះ។ សូមជម្រាបដែរថា ឯកឧត្តមបណ្ឌិត លី ធុជ ក្នុងនាមជាប្រធានអនុសញ្ញាអូតាវ៉ា […]
  • ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ចូលរួមថ្លែងសុន្ទរកថាគន្លឹះស្តីពីទស្សនវិស័យកម្ពុជា ទាក់ទងនឹងការប្រែប្រួលអាកាសធាតុ នៅវិទ្យាស្ថាន ISEAS-Yusof Ishak ប្រទេសសិង្ហបុរី ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមថ្លែងសន្ទរកថាគន្លឺះ ស្តីពីទស្សនវិស័យកម្ពុជាក្នុងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ នៅប្រទេសសិង្ហបុរី ដែលរៀបចំដោយវិទ្យាស្ថាន ISEAS-Yusof Ishak។ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងថា ផលប៉ះពាល់គួរឲ្យព្រួយបារម្ភនៃការប្រែប្រួលអាកាសធាតុ គឺធ្វើឲ្យមានរលកកំដៅកាន់តែខ្លាំង ព្យុះដែលមិនធ្លាប់មានពីមុនមក និងគ្រោះរាំងស្ងួតអូសបន្លាយយូរជាដើម។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបន្ថែមថា តំបន់អាស៊ីអាគ្នេយ៍ រួមទាំងប្រទេសកម្ពុជា ឈរនៅជួរមុខនៃវិបត្តិនេះ ដែលឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុអាចបំផ្លាញការអភិវឌ្ឍន៍សេដ្ឋកិច្ច និងបង្កគ្រោះថ្នាក់ដល់ជីវិតមនុស្សរាប់លាននាក់។ ទោះបីជាបែបនេះក៏ដោយ កម្ពុជា រួមជាមួយនឹងប្រទេសអាស៊ានផ្សេងទៀត បានបោះជំហានទៅមុខក្នុងការបង្កើនមហិច្ឆតាអាកាសធាតុរបស់ខ្លួន កិច្ចខិតខំប្រឹងប្រែង ក្នុងការរក្សាសីតុណ្ហ ភាពពិភពលោក ឱ្យស្ថិតក្រោមកម្រិត 1.5 ដឺក្រេ។ ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍ថា សម្រាប់អាណត្តិទី៧នេះ រាជរដ្ឋាភិបាលបានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលបញ្ចកោណទី៤ ផ្តោតលើការអភិវឌ្ឍន៍ប្រកបដោយភាពធន់ និរន្តរភាព និងបរិយាប័ន្ន ដែលជាវិធីសាស្រ្តរួម និងជាមាគ៌ាឆ្ពោះទៅរកការផ្លាស់ប្តូរសេដ្ឋកិច្ចសង្គម ដើម្បីធានាចីរភាពសង្គមទាំងមូល ដោយពង្រឹងលើការឆ្លើយតបទៅនឹងបញ្ហាប្រឈមផ្សេងៗ និងភាពមិនប្រាកដប្រជានៃសកលភាវូបនីយកម្ម និរន្តរភាពបរិស្ថាន និងការប្រែប្រួលអាកាសធាតុ។ ឯកឧត្តម បានសង្កត់ធ្ងន់ថា ក្រសួងបរិស្ថានកម្ពុជា […]

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)