ថ្ងៃ ច័ន្ទ ទី១៨ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • អគ្គលេខាធិការអាស៊ាន ចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅព្រឹកថ្ងៃអង្គារ ៦ កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ៨ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន។ កិច្ចប្រជុំបានពិភាក្សាអំពីការត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ រួមទាំង ការពិនិត្យមើលឡើងវិញនៃកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន និងទំនាក់ទំនងអាស៊ានជាមួយដៃគូខាងក្រៅ នៅក្រោមការដឹកនាំរបស់ឡាវដែលជាប្រធានអាស៊ាននៅឆ្នាំនេះ។
  • រដ្ឋមន្ត្រីក្រសួងអប់រំ÷ ដំណើរការសំណេរ នាព្រឹកថ្ងៃទី១ ប្រព្រឹត្ត ទៅដោយរលូន និងមិនមានបាតុភាពមិនប្រក្រតីណាមួយកើត ឡើងឡើយ ក្នុងដំណើរការសំណេរនាព្រឹកថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ បានប្រព្រឹត្តទៅដោយរលូន និងមិនមានបាតុភាពមិនប្រក្រតីណាមួយកើតឡើងឡើយ។ នៅព្រឹកនេះ បេក្ខជនប្រឡងចំនួនពីរមុខវិជ្ជាគឺ ប្រវត្តិវិទ្យា និងជីវវិទ្យា (សម្រាប់ថ្នាក់វិទ្យាសាស្ត្រ) ផែនដីនិងបរិស្ថានវិទ្យា និងប្រវត្តិវិទ្យា (សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម)។ ព័ត៌មានសរុបម៉ោងទី១ បេក្ខជនអវត្តមានសរុប២១២២ នាក់ ស្រី៨១៨នាក់ ត្រូវជា១,៥៥% នៃចំនួនបេក្ខជនសរុប ១៣.៧០៤០ នាក់ ក្នុងនោះបេក្ខជនស្វៃរិនអវត្តមាន ១៧១០ នាក់។ បេក្ខជនមានបញ្ហាសុខភាពចំនួន ១៤ នាក់ ក្នុងនោះបេក្ខជន ៤នាក់ ត្រូវបានដាក់ឱ្យប្រឡងនៅបន្ទប់ដាច់ដោយ ឡែក។ បេក្ខជនរងគ្រោះថ្នាក់ចរាចរណ៍មានចំនួន ៤ នាក់ និងបានទទួលការសម្របសម្រួលពីអាជ្ញាធរ ដើម្បីបានមកចូលប្រឡង។ បេក្ខជនមានជំងឺគ្រុនឈាមចំនួន ២នាក់ និងបានទទួលការយកចិត្តទុកដាក់ពីគ្រូពេទ្យប្រចាំមណ្ឌល។ នៅតាមមណ្ឌលប្រឡងនីមួយៗ មានដំណើរការល្អ មានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ ព្រមទាំងអនុវត្តតាមសេចក្ដី ណែនាំប្រតិបត្តិរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្រោមការយកចិត្តទុកដាក់ និងទំនួលខុសត្រូវខ្ពស់ពីសំណាក់គណៈមេ ប្រយោគទូទាំងប្រទេស គណៈកម្មការអប្បមាទទូទាំងប្រទេស ជំនួយការអប្បមាទទូទាំងប្រទេស […]
  • អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ឆ្លើយតបទៅកាន់ គេហទំព័រ OCCRP ដែលចោទថាកម្ពុជាលាក់ទិន្នន័យព័ត៌មានសញ្ជាតិ! ភ្នំពេញ ៖ នាពេលថ្មីៗនេះមានគេហទំព័រសារព័ត៌មានបរទេសមួយ បានសរសេរក្នុងចេតនាមិនល្អ និងបានចោទប្រកាន់កម្ពុជាថាចាប់ផ្តើមលាក់អត្តសញ្ញាណជនបរទេស ដែលទិញលិខិតឆ្លងដែនតាមរយៈកម្មវិធីវិនិយោគសញ្ជាតិ ដែលជាទង្វើមួយបំផ្លាញកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយក្រុមឧក្រិដ្ឋកម្ម។ ជុំវិញការលើកឡើងខាងលើរួមទាំងចំណុចមួយចំនួនទៀតនៅក្នុងអត្ថបទរបស់គេហទំព័រនេះ លោកបណ្ឌិត ទូច សុឃៈ(សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់ថា នេះគឺជាចេតនាទាំងស្រុង មូលបង្កាច់ ដោយគ្មានមូលដ្ឋាន និងមិនយល់ពីបែបបទនៃការបំពេញភារកិច្ចរបស់រដ្ឋអធិបតេយ្យឯករាជ្យមួយ។ ក្នុងន័យនេះលោកបណ្ឌិតសង្កត់ធ្ងន់ចំនួន៣ ចំណុច ទី១ នេះគឺជារបាយការណ៍ឬក៏ជាប្រធានបទបែបរករឿងអុចអាល ដែលដើរបញ្ច្រាស់ពីច្បាប់អន្តរជាតិ ក្នុងន័យ រើកកាយរឿងរ៉ាវផ្ទៃក្នុងរបស់រដ្ឋឯករាជ្យ ទី២ គ្មានច្បាប់ជាតិ-អន្តរជាតិណា ចែងជាកាតព្វកិច្ច ឬតម្រូវឱ្យរដ្ឋនីមួយៗត្រូវតែផ្សព្វផ្សាយនូវព័ត៌មាននេះ ឬព័ត៌មាននោះឡើយ ទី៣ ការផ្សព្វផ្សាយរាល់ព័ត៌មានផ្សេងៗ គឺអាស្រ័យលើការចាំបាច់របស់រដ្ឋនីមួយៗ ជាពិសេសជាសិទ្ធិអត្តនោម័តរបស់រដ្ឋ។ ចំពោះការផ្តល់សញ្ជាតិវិញលោកបណ្ឌិតបានបញ្ជាក់ថា ដោយអនុវត្តទៅតាមនីតិវិធី គឺគោរពទៅតាមច្បាប់សញ្ជាតិយ៉ាងតឹងរឹង និងគោលការណ៍ទូទៅរបស់ច្បាប់អន្តរជាតិ។ អ្វីៗទាំងអស់មិនមែនចេះតែធ្វើទៅតាមការនឹកឃើញនោះទេ គឺតម្កល់ភាពប្រាកដប្រជា ច្បាស់លាស់ និងជាការសម្រេចដោយអត្តនោម័ត ដោយមិនចាំបាច់សុំយោបល់ពីភាគីណាមួយនោះឡើយសំខាន់គឺអនុវត្តទៅតាមគោលការណ៍ច្បាប់របស់កម្ពុជា និងច្បាប់ អន្តរជាតិ។ លោកបណ្ឌិតបានបញ្ជាក់ទៀតថា ចំពោះជនបរទេសដែលអាចចូលសញ្ជាតិខ្មែរបានគឺត្រូវអនុវត្តទៅតាម ច្បាប់ស្តីពីសញ្ជាតិនៃព្រះរាជាណាចក្រកម្ពុជា មាត្រា១៨ បានចែងថា ជនបរទេសអាចសុំចូលសញ្ជាតិខ្មែរបាន ដោយសញ្ជាតូបនីយកម្ម។ សញ្ញាតូបនីយកម្មមិនមែនជាសិទ្ធិរបស់អ្នកស្នើសុំឡើយ គឺជាការអនុគ្រោះរបស់ ព្រះរាជាណាចក្រកម្ពុជាតែប៉ុណ្ណោះ។ ទោះក្នុងប្រការណាក៏ដោយ […]
  • កិច្ចប្រជុំត្រីភាគី រវាងកម្ពុជា អាល្លឺម៉ង់ និងជប៉ុន ដើម្បីបង្កើនកិច្ចខិតខំប្រឹងប្រែង និងកៀរគរការគាំទ្រដល់ការអនុវត្តអនុសញ្ញាអូតាវ៉ា ឯកឧត្តមបណ្ឌិត លី ធុជ តាងនាមកម្ពុជាជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ជួបប្រជុំត្រីភាគី នៅទីស្នាក់ការអង្គការ សហប្រជាជាតិ រវាងកម្ពុជា អាល្លឺម៉ង់ និងជប៉ុន នាទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ ជាមួយឯកអគ្គរដ្ឋទូតប្រទេសអាល្លឺម៉ង់ ជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៣ និងឯកអគ្គរាជទូតប្រទេសជប៉ុន ជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៥ ដើម្បីពិភាក្សាលើចំណុចសំខាន់ៗចំនួន ៣ ដើម្បីបង្កើនកិច្ចខិតខំប្រឹងប្រែង និងកៀរគរការគាំទ្រដល់ការអនុវត្តអនុសញ្ញាអូតាវ៉ា ក្នុងនោះរួមមាន៖ ទី១/. សេចក្តីសម្រេចអង្គការសហប្រជាជាតិ ស្តីពីការអនុវត្តអនុសញ្ញាអូតាវ៉ា ៖ កម្ពុជា អាល្លឺម៉ង់ និងជប៉ុន បាន និងកំពុងពិភាក្សាជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីរៀបចំសេចក្តីព្រាងនៃសេចក្តីសម្រេចអង្គការសហ ប្រជាជាតិ ស្តីពីការអនុវត្តអនុសញ្ញាអូតាវ៉ា ដែលនឹងត្រូវដាក់ជូនអង្គការសហប្រជាជាតិ ពិនិត្យ និងអនុម័ត នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៩។ ២/. ការធ្វើសេចក្តីថ្លែងការណ៍ ស្តីពីការអនុវត្តអនុសញ្ញាអូតាវ៉ា៖ ឯកឧត្តមបណ្តិត លី ធុជ តាងនាមកម្ពុជា ជាប្រធានអនុសញ្ញាអូតាវ៉ា នឹងធ្វើសេចក្តីថ្លែងការណ៍ ស្តីពីអនុសញ្ញាអូតាវ៉ា នៅក្នុងកិច្ចប្រជុំគណៈកម្មការទី១ ស្តីពីការរំសាយសព្វាវុធ និងសន្តិសុខអន្តរជាតិ នៃមហា សន្និបាតអង្គការសហប្រជាជាតិលើកទី៧៩ […]
  • ឧបនាយករដ្ឋមន្ត្រី២រូប អញ្ជើញបើកប្រធានវិញ្ញាសា ជានិមិត្តរូប ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅមណ្ឌលប្រឡង វិទ្យាល័យព្រះស៊ីសុវត្ថិ នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា, ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណកម្មការទី៧ នៃរដ្ឋសភា, ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា, ឯកឧត្តម កើត ឆែ អភិបាលស្តីទី នៃគណៈអភិបាលរាជធានីភ្នំពេញ, និង ឯកឧត្តម ឃាង សេង ជាអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានអញ្ជើញចូលរួមក្នុងពិធីបើកប្រធានវិញ្ញាសាជានិមិត្តរូប ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ នៅតាមបន្ទប់ប្រឡងសម្រាប់ព្រឹកថ្ងៃទី១ នៃដំណើរការសំណេរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅតាមមណ្ឌលប្រឡងវិទ្យាល័យព្រះស៊ីសុវត្ថិ ក្រោមការត្រួតពិនិត្យដោយអង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា និងអ្នកពាក់ព័ន្ធចូលរួម ដើម្បីពិនិត្យភាពបិទជិត មានបិទស្កុត និងត្រាស្រោមប្រធានវិញ្ញាសា នៅចំពោះមុខបេក្ខជន។ គួរបញ្ជាក់ដែរថា វិញ្ញាសាទាំងអស់ ត្រូវបានជ្រើសរើស តាក់តែង រៀបចំ និងគ្រប់គ្រងដោយក្រសួងអប់រំ យុវជន និងកីឡា។ […]
  • អ្នកសារព័ត៌មាននៃកាសែត Le Monde បានស្វែងយល់ពីការពិតនៃការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថាននៅកម្ពុជា លោក Brice Pedroletti អ្នកសារព័ត៌មាននៃកាសែតបារាំង Le Monde ក្នុងឱកាសទទួលបានការអនុញ្ញាតជួបពិភាក្សាការងារ ជាមួយ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នារសៀលថ្ងៃចន្ទ ទី០៧ ខែតុលា ឆ្នាំ២០២៤ នាទីស្តីការក្រសួងបរិស្ថាន បានការវាយតម្លៃខ្ពស់ចំពោះការរIកចម្រើនរបស់កម្ពុជា ជាពិសេសលើការគ្រប់គ្រងវិស័យបរិស្ថាន ដែលកន្លងមកមានកិច្ចសហប្រតិបត្តិការល្អ ពីអ្នកពាក់ព័ន្ធ និងជាពិសេសការចូលរួមគាំទ្រពីប្រជាពលរដ្ឋយ៉ាងច្រើន ក្នុងការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថាន។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងលើកទឹកចិត្តដល់អ្នកសារព័ត៌មាន ជួយបន្តផ្សព្វផ្សាយព័ត៌មានពិតស្តីពីការការពារនិងអភិរក្សធនធានធម្មជាតិនិងបរិស្ថាន ជាពិសេសការអប់រំបរិស្ថានឱ្យបានច្រើន ដើម្បីបង្កើនការចូលរួម លើកកម្ពស់ការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបានដាក់ចេញ ដោយមានសសរស្តម្ភចំនួន ៣ គឺស្អាត បៃតង និងចីរភាព ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ សំដៅពង្រីកគម្របព្រៃឈើ ឆ្ពោះទៅកម្ពុជាជាប្រទេសអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថាការផ្សព្វផ្សាយលើវិស័យបរិស្ថានបានច្រើន និងទូលំទូលាយ ឆ្លុះបញ្ជាំងឱ្យឃើញកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រ្តីបរិស្ថាន ដែលកន្លងមកបានដាក់ចេញយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ« ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលចាប់ពីថ្ងៃទី០១ ខែ កញ្ញា ឆ្នាំ២០២៣ […]
  • ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចាប់ផ្តើមដំណើរ ការនៅព្រឹកនេះ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បានចាប់ ផ្ដើមដំណើរការនៅព្រឹកនេះ ជាមួយនឹងការរិតបន្តឹងការ យកសំណៅឯកសារចូលក្នុងបន្ទប់ប្រឡង។ បេក្ខជនទាំងអស់ បានចូលក្នុងមណ្ឌលប្រឡងនៅគ្រប់រាជធានី ខេត្ត ដោយមានការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់យ៉ាងយកចិត្តទុកដាក់ពីសំណាក់គណៈមេប្រយោគ អាជ្ញាធរមានសមត្ថកិច្ច អង្គភាពប្រឆាំងអំពើពុករលួយ នាព្រឹកថ្ងៃទី១ នៃដំណើរការសំណេរប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ០៨ តុលា ២០២៤។ បេក្ខជនទាំង អស់ ត្រូវអនុវត្តឱ្យបានខ្ជាប់នូវបទប្បញ្ញត្តិ កម្រិតវិន័យសម្រាប់ការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤។ ក្រសួងអប់រំ យុវជន និងកីឡាសូមអំពាវនាវដល់បេក្ខជនទាំងអស់ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡងឱ្យបានល្អប្រសើរ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួននូវ សំណៅឯកសារនានា ឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ ខាត។ ក្នុងករណីរកឃើញថាបានប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ បេក្ខជននឹងត្រូវបានកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ។ ចំពោះដំណើរការសំណេរនាព្រឹកនេះ មាន២មុខវិជ្ជា គឺប្រវត្តិវិទ្យា និងជីវវិទ្យាសម្រាប់ថ្នាក់វិទ្យាសាស្ត្រ និង ផែនដី និងបរិស្ថានវិទ្យា ប្រវត្តិវិទ្យាសម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម។ សូមជម្រាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ មានបេក្ខជនចុះឈ្មោះ ប្រឡងសរុបចំនួន ១៣៧,០៤០ នាក់ […]
  • ខេត្តក្រចេះ ទទួលគ្រាប់ពូជស្រូវពីរាជរដ្ឋាភិបាលកម្ពុជាជាង ៦០០តោន សម្រាប់ចែកជូនប្រជាកសិកររងផលប៉ះពាល់ពីទឹកជំនន់ទន្លេមេគង្គ ខេត្តក្រចេះ បានទទួលគ្រាប់ពូជស្រូវពីរាជរដ្ឋាភិបាលកម្ពុជា សរុបចំនួន ៦០៥តោន ៧០០គីឡូក្រាម សម្រាប់ចែកជូនប្រជា កសិកររងផលប៉ះពាល់ពីទឹកជំនន់ទន្លេមេគង្គសរុប ៥ក្រុង ស្រុក ៣១ឃុំ ស្មើនឹង១៥៧ភូមិ ចំនួនគ្រួសារ ៦.១១៩គ្រួសារ ។ ដោយមានការណែនាំពីលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា ក្នុងការចែកពូជស្រូវត្រូវតែជិតបងប្អូនប្រជាកសិករ ពោលគឺ១ឃុំ ១កន្លែង ដោយយោងតាមនីតិវិធី(SOP) និងម្យ៉ាងទៀតក៏ជាការស្នើសុំពីអាជ្ញាធរឃុំ ភូមិ ពិសេសពីសំណូមពររបស់ប្រជាពលរដ្ឋផ្ទាល់។ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ គ.គ.ម.ខ បានសម្រេចពិនិត្យស្ថានភាពទីតាំងសមស្របតាមបណ្តាក្រុង ស្រុក និងឃុំ សង្កាត់ ដើម្បីបង្ខិតជិតប្រជាកសិករងាយស្រួលក្នុងការទទួលពូជស្រូវ និងបានបែងចែកគណៈអភិបាលខេត្ត ដោយមានការចូលរូមឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងមន្ទីរ អង្គភាព ជំុវិញរដ្ឋបាលខេត្ត ។ ចំពោះការលើកដាក់ពូជស្រូវ ឯកឧត្ដមអភិបាលខេត្ត បានចាត់កងកម្លាំងទាំង៣ និងរដ្ឋបាលពាក់ព័ន្ធដើម្បីជួយអន្តរាគមន៍ បានទាន់ពេលវេលា។ នៅរសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ មានការចែកពូជស្រូវចំនួន ៤ឃុំ (ឃុំសំបុក គោលាប់ បុសលាវ និងឃុំកោះច្រែង) ស្រុកចិត្របុរី មាន […]
  • សម្ដេចតេជោ ហ៊ុន សែន៖ លី សាម៉េតតែងប្រើឈ្មោះខ្ញុំដើរបោកប្រាស់គេរហូតថា យកលុយដែលបោកប្រាស់យកមកជូនខ្ញុំ ដោយរឿងច្រើនពេកថ្ងៃនេះ ខ្ញុំសម្រេចចិត្តបង្ហោះសារទាក់ទងដល់លោកលី សាម៉េត(ហៅគ្រូមា)។ លី សាម៉េតតែងប្រើឈ្មោះខ្ញុំដើរបោកប្រាស់គេរហូតថា យកលុយដែលបោកប្រាស់បានយកមកជូនខ្ញុំទៀតផង ដោយប្រាប់គេថា ខ្លួនចេញចូលផ្ទះខ្ញុំក្នុងពេលណាក៏បានក្នុងពេលដែលលី សាម៉េតមិនដឹងថាផ្ទះខ្ញុំបែមុខទៅខាងណាផង។ ឆ្នាំ២០២២លី សាម៉េតបោកលុយឈ្មោះសុខ ឡេង១០លានដុល្លារថាយកមកឲ្យខ្ញុំតែពេលសុខ ឡេងផ្តាំឲ្យសួរខ្ញុំតាមកូន ចិញ្ចឹមខ្ញុំ ទ្រី សុខា ទើបខ្ញុំដឹងក៏ទាមទារពីលី សាម៉េត ប្រគល់ឲ្យ សុខ ឡេងវិញទាំងអស់ដោយពេលនោះយកលី សាម៉េតទៅសួរចម្លើយ និងប្រគល់ទទួលប្រាក់នៅស្នងការនគរបាល ក្រុង ភ្នំពេញ។ មុននេះប៉ុន្មានថ្ងៃខ្ញុំបានប្រាប់ទៅ លី សាម៉េតឲ្យសងលុយទៅមួង ឃីម ចំនួន២៣មុឺនដុល្លារក្រោយមួង ឃីមបញ្ជូនសារជាវីដេអូមកខ្ញុំអមដោយសារសម្លេងឆ្លងឆ្លើយគ្នា(បានសងរួចហើយ)៕
  • ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានលើកទី ២៤ នៅព្រឹកថ្ងៃចន្ទ ៥ កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានលើកទី ២៤។ កិច្ចប្រជុំនេះ បានពិភាក្សាអំពីវឌ្ឍនភាព និងលទ្ធផលនៃគំនិតផ្តួចផ្តើមនានារបស់សហគមន៍សេដ្ឋកិច្ចអាស៊ាន ជាពិសេស ដើម្បីត្រៀមសម្រាប់កិច្ចប្រជុំកំពូល និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនាពេលខាងមុខ ក៏ដូចជា ការវិវត្តន៍ជាសកលពេលបច្ចុប្បន្ន ដោយផ្តោតលើការជាប់ពាក់ព័ន្ធ និងការជះឥទ្ធិពលដល់តំបន់។
  • អាជ្ញាធរជាតិអប្សរា និងទីភ្នាក់ងារបេតិកភណ្ឌកូរ៉េរៀបចំវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពប្រើប្រាស់បេតិកភណ្ឌវប្បធម៌ អាជ្ញាធរជាតិអប្សរា សហការជាមួយទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ បានរៀបចំវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពប្រើប្រាស់បេតិកភណ្ឌវប្បធម៌ ដោយផ្តោតលើការងារអភិរក្ស ការអភិវឌ្ឍន៍ផលិតផលទេសចរណ៍ និងការប្រើប្រាស់នូវបេតិកភណ្ឌវប្បធម៌។ ថ្លែងនាពិធីបើកវគ្គបណ្ដុះបណ្ដាលខាងលើដែលរៀបចំនៅនាយកដ្ឋានសណ្ដាប់ធ្នាប់ នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានបង្ហាញអារម្មណ៍សប្បាយក្តីរីករាយ និងអរគុណដល់ទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ ដែលបានសហការរៀបចំវគ្គបណ្ដុះបណ្ដាលខាងលើ ដែលជាផ្នែកមួយសំខាន់ក្នុងការអភិរក្សប្រាសាទ ក៏ដូចជាជួយអភិវឌ្ឍន៍វិស័យទេសចរណ៍ ក្នុងរមណីយដ្ឋានអង្គរ។ ឯកឧត្តមអគ្គនាយករងបានបន្ថែមថា វគ្គបណ្ដុះបណ្ដាលនេះ ជាផ្នែកមួយនៃគម្រោងកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា និងទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ លើការជួសជុលរួតបាកាណប្រាសាទអង្គរវត្តផងដែរ។ ឯកឧត្តម ឡុង កុសល មានប្រសាសន៍ថា ក្រៅពីមន្រ្តីរាជការនៃស្ថាប័នរដ្ឋ ក្នុងនោះវគ្គបណ្ដុះបណ្ដាលនេះ ក៏មានវិស័យឯកជនចូលរួមផងដែរ ដូចជាអ្នកផលិតវត្ថុអនុវស្សាវរីយ៍ សមាគមទេសចរណ៍ និងមគ្គុទ្ទេសក៍ទេសចរណ៍ជាដើម។ លោករំពឹងថា តាមរយៈវគ្គបណ្ដុះបណ្ដាលខាងលើនេះ សិក្ខាកាមនឹងទទួលបានចំណេះដឹង និងបទពិសោធន៍ពីអ្នកជំនាញបេតិកភណ្ឌកូរ៉េ ដើម្បីយកទៅអនុវត្តន៍នៅកន្លែងធ្វើការរបស់ខ្លួន ពិសេសអភិវឌ្ឍន៍លើផ្នែកអភិវឌ្ឍន៍ទេសចរណ៍ និងការកែច្នៃវត្ថុអនុស្សា វរីយ៍ដែលផ្តោតលើបេតិកភណ្ឌ ធ្វើឱ្យសេដ្ឋកិច្ចនៅមូលដ្ឋាន កាន់តែរីកចម្រើនទៅមុខ។ លោក គីម ហ្យ៉ន់សង់ (KIM Hyunsung) បញ្ជាក់ដែរថា ក្រៅពីវិស័យអភិរក្ស លោក គីម ពន្យល់ថា […]
  • ឯកឧត្តមអគ្គលេខាធិការអាស៊ាន ដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ានមកចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ តមតាមការអញ្ជើញរបស់ ឯកឧត្តម Sonexay Siphandone ប្រធានអាស៊ានឆ្នាំ២០២៤ និងជានាយករដ្ឋមន្ត្រី នៃសាធារណ រដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ានមកចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ និងព្រឹត្តិការណ៍អមមួយចំនួន នៅរដ្ឋធានីវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។ នៅព្រឹកថ្ងៃចន្ទ ៥ កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានអញ្ជើញផ្តល់សន្ទរកថាបើក នៅក្នុងវេទិកាវិនិយោគអាស៊ានឆ្នាំ២០២៤។ វេទិកានេះ សំដៅបង្កើតការយល់ដឹងអំពីអាស៊ាន ជាគោលដៅវិនិយោគដ៏ទាក់ទាញ និងបង្កើនឱកាសវិនិយោគ តាមរយៈការបង្កើតបណ្តាញជាមួយអ្នកវិនិយោគដ៏មានសក្តានុពល និងប្រទេសផ្សេងៗទៀត។ នៅក្នុងសម័យបើកវេទិកានេះ ក៏មានការដាក់ចេញផែនការសកម្មភាពជំរុញការវិនិយោគតំបន់អាស៊ានឆ្នាំ២០២៥-២០៣០ ដែលជាផែនការសកម្មភាពដ៏ស្វាហាប់ និងគ្រប់ជ្រុងជ្រោយសម្រាប់ប្រទេសសមាជិកអាស៊ាន សហការគ្នាក្នុងការជំរុញការវិនិយោគ នៅទូទាំងតំបន់៕
  • នាយករដ្ឋមន្ត្រីប៉ាគីស្ថាន ថ្កោលទោសការវាយប្រហារលើក្បួនរថយន្តចិននៅទីក្រុងការ៉ាជី នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោកហ្សេកបាស ហ្សារីព(Shehbaz Sharif )បានសម្តែងការតក់ស្លុត និងសោកស្ដាយជាខ្លាំងកាលពីថ្ងៃចន្ទ ចំពោះការវាយប្រហារលើក្បួនរថយន្តជាតិចិននៅក្នុងទីក្រុងកំពង់ផែ Karachi ភាគខាងត្បូងរបស់ប្រទេស កាលពីយប់ថ្ងៃអាទិត្យ ដែលបណ្តាលឲ្យពលរដ្ឋចិនពីរនាក់ស្លាប់ និងម្នាក់ទៀតរងរបួស។ នៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការមួយ នាយករដ្ឋមន្ត្រីបានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះ “ទង្វើដ៏អាក្រក់” និងបានផ្តល់នូវ “ការរំលែកទុក្ខដ៏ស្មោះស្ម័គ្ររបស់គាត់” ទៅកាន់ប្រជាជននៃប្រទេសចិន ជាពិសេសក្រុមគ្រួសារនៃជនរងគ្រោះ។ នាយករដ្ឋមន្ត្រីក៏បានអះអាងសារជាថ្មីអំពីការប្តេជ្ញាចិត្តរបស់ប៉ាគីស្ថានក្នុងការការពារជនជាតិចិននៅក្នុងប្រទេសនេះ ដោយសន្យាថារាល់វិធានការដែលអាចធ្វើទៅបាននឹងត្រូវបានធ្វើឡើងដើម្បីធានាសុវត្ថិភាពរបស់ពួកគេ។ នៅព្រឹកថ្ងៃច័ន្ទ ស្ថានទូតចិនប្រចាំប្រទេសប៉ាគីស្ថានបាននិយាយថា ការវាយប្រហារនេះបានកើតឡើងនៅម៉ោងប្រហែល ១១:០០ យប់ នៅពេលដែលក្បួនរថយន្តមកពីក្រុមហ៊ុនថាមពលអគ្គិសនី Port Qasim ត្រូវបានវាយប្រហារដោយភេរវករនៅជិតអាកាសយានដ្ឋានអន្តរជាតិ Jinnah ក្នុងទីក្រុង Karachi ៕ ប្រែសម្រួលដោយ ម៉ានិច
  • អ្នកកាសែតប៉ាឡេស្ទីនអាយុ ១៩ ឆ្នាំត្រូវបានសម្លាប់នៅក្នុងការវាយឆ្មក់របស់អ៊ីស្រាអែលបន្ទាប់ពីទទួលបានការគំរាមកំហែង កងកម្លាំងអ៊ីស្រាអែលបានសម្លាប់អ្នកកាសែតប៉ាឡេស្ទីនម្នាក់ដែលមានអាយុ១៩ឆ្នាំឈ្មោះ Hassan Hamad នៅក្នុងការវាយប្រហារតាមអាកាសលើផ្ទះរបស់គាត់នៅជំរុំជនភៀសខ្លួន Jabalia ភាគខាងជើងនៃតំបន់ហ្គាហ្សា ប៉ុន្មានថ្ងៃបន្ទាប់ពីអ្នកកាសែតដែលត្រូវបានសម្លាប់បាននិយាយថាគាត់ត្រូវបានព្រមានដោយមន្ត្រីអ៊ីស្រាអែលឱ្យបញ្ឈប់ការថតនៅហ្គាហ្សា។ បើយោងតាមការិយាល័យប្រព័ន្ធផ្សព្វផ្សាយរដ្ឋាភិបាលរបស់ Gaza ជាមួយនឹងការសម្លាប់អ្នកកាសែតអាយុ ១៩ ឆ្នាំ និងបណ្តាញផ្សេងទៀត ចំនួនអ្នកកាសែតប៉ាឡេស្ទីនដែលត្រូវបានសម្លាប់ចាប់តាំងពីសង្រ្គាមបានចាប់ផ្តើមបានកើនឡើងដល់ ១៧៥ នាក់ ។ គណៈកម្មាធិការការពារអ្នកសារព័ត៌មាន (CPJ) និយាយថា អ្នកកាសែត និងបុគ្គលិកប្រព័ន្ធផ្សព្វផ្សាយយ៉ាងតិច ១២៨ នាក់ ស្ថិតក្នុងចំណោមមនុស្សជាង ៤១.០០០ នាក់ដែលត្រូវបានសម្លាប់ ចាប់តាំងពីអ៊ីស្រាអែលបានចាប់ផ្តើមសង្គ្រាមបំផ្លិចបំផ្លាញលើតំបន់ហ្គាហ្សាក្នុងខែតុលា ឆ្នាំ ២០២៣។ សហការី និងការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលនៅហ្គាហ្សាបានបញ្ជាក់ពីការស្លាប់របស់លោក Hamad ដោយនិយាយថាផ្ទះរបស់អ្នកកាសែតត្រូវបានវាយប្រហារដោយចេតនាដើម្បីបំបិទមាត់គាត់បន្ទាប់ពីគាត់ទទួលបានការគំរាមកំហែង៕ ប្រែសម្រួលដោយ ម៉ុក ម៉ានិច
  • អ្នកស្រាវជ្រាវក្រសួងបរិស្ថានបានរកឃើញផូស៊ីលឈើដែលមានអាយុកាលចាស់ជាងគេនៅខេត្តបន្ទាយមានជ័យ ក្រុមអ្នកស្រាវជ្រាវរបស់ក្រសួងបរិស្ថាន ដឹកនាំដោយលោក លឹម វណ្ណាច័ន្ទ ប្រធានការិយាល័យបេតិកភណ្ឌវប្បធម៌ នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន បានស្រាវជ្រាវរកឃើញផូស៊ីលឈើ ដែលមានអាយុកាលចាស់ជាងគេនៅភ្នំកងវ៉ា ក្នុងក្រុងសិរី សោភ័ណ ខេត្តបន្ទាយមានជ័យ នៅក្នុងខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ។ បន្ទាប់ពីទទួលបានព័ត៌មាន និងការសហការពីថ្នាក់ដឹកនាំនិងមន្រ្តីនៃមន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យ ក្រុមការងារបានចុះទៅពិនិត្យនៅក្នុងរណ្តៅដីមួយកន្លែង នៅទីតាំងជើងភ្នំកងវ៉ា និងបានពិនិត្យឃើញថាមានវត្កមាននៃផូស៊ីលដើមឈើមួយចំនួន។ ក្រោយពីចុះសិក្សាពិនិត្យទីតាំងដោយផ្ទាល់ ស្រទាប់ដី ឬថ្ម ដែលបានរកឃើញផូស៊ីលឈើ នោះក៏មានទំនាក់ទំនងជាមួយពពួកផូស៊ីលសត្វសមុទ្រ ក្នុងតំបន់នោះផងដែរ។ លោក លឹម វណ្ណាច័ន្ទ បានបញ្ជាក់ថា តាមរយៈការសិក្សាប្រៀបធៀបនេះ ផូស៊ីលឈើទាំងនោះអាចស្ថិតនៅលើកោះ ឬដីគោកក្នុងពេលមួយ គឺក្នុងសម័យកាល Permian ដែលមានអាយុ ន្លោះពី២៥០ទៅ៣០០ លានឆ្នាំ ក្នុងស័ក Paleozoic។ អ្នកជំនាញបានបញ្ជាក់ថា នេះជាផូស៊ីលឈើចាស់ជាងគេ ដែលក្រុមការងារសិក្សាផូស៊ីលបានរកឃើញកន្លងមក នៅតាមតំបន់ការពារធម្មជាតិមួយចំនួននៅកម្ពុជា។ ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា ក្រុមការងារនៃនាយកដ្ឋានតំបន់បេតិកភណ្ឌ នៃអគ្គសហគមន៍មូលដ្ឋាន ក្រសួងបរិស្ថាន ការសិក្សាស្រាវជ្រាវផូស៊ីល នៅក្នុងខេត្តបន្ទាយមានជ័យ បានចាប់ផ្តើមពីឆ្នាំ២០១៩កន្លងមក។ នៅខេត្តបន្ទាយមានជ័យ […]

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)