ថ្ងៃ អង្គារ ទី១៩ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • ឯកឧត្តម ប៉ែន បូណា៖ «យុវជនកើតក្នុងសម័យនេះ មាន សំណាងជាងយុវជនជំនាន់មុនឆ្ងាយណាស់» ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា យុវជនខ្មែរដែលកើតក្រោយសម័យសង្គ្រាម មានឱកាសនិងអំណោយផលគ្រប់បែបយ៉ាង ក្នុងការសិក្សារៀនសូត្រក្នុងសុខសន្តិភាព និងទទួលបានផ្លែផ្កាពីការអភិវឌ្ឍ ដែលផ្ទុយស្រឡះពីយុវជនកើតក្នុងសម័យសង្គ្រាម ត្រូវរស់នៅឆ្លងកាត់ការរត់គេចពីគ្រាប់ផ្លោង មិនបានរៀនសូត្រ គ្មានចំណីអាហារគ្រប់គ្រាន់ និងរស់ក្នុងភាពភ័យខ្លាចនិងលំបាកលំបិនជាប្រចាំ។ ឯកឧត្តម បានផ្តាំផ្ញើដល់យុវជនជំនាន់ក្រោយ ត្រូវចេះចាប់យកឱកាសដ៏អំណោយផលនេះ កុំទម្រន់ កុំខ្ជិល ឬ Drama ច្រើន ពេក ហើយត្រូវខិតខំរៀនសូត្រ ចាប់យកជំនាញវិជ្ជាជីវៈមួយឱ្យច្បាស់ ឱ្យខ្លាំង ឱ្យពូកែ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីក្លាយខ្លួនជាមូលធនមនុស្សពិតប្រាកដ។ ការលើកឡើងរបស់ ឯកឧត្តម ប៉ែន បូណា បានធ្វើឡើងនៅក្នុងឱកាសដែល ឯកឧត្តម បានចូលរួមផ្តល់បាឋកថា ស្តីពី «ការចូល រួមរបស់យុវជន ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០» ដល់និស្សិតនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមជាវាគ្មិនផងដែរពី ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ […]
  • រាជរដ្ឋាភិបាលកម្ពុជា បន្តគាំទ្រគម្រោងរបស់ JMAS ជប៉ុន ក្នុងសកម្មភាពបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានទទួលជួបពិភាក្សាការងារជាមួយលោក YAMAZAKI Koji ប្រធាន JMAS និងសហការី ដើម្បីពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យសកម្មភាពមីននៅកម្ពុជា។ លោក YAMAZAKI Koji បានអបអរសាទរកម្ពុជា ធ្វើជាប្រធាន និងម្ចាស់ផ្ទះនៃកិច្ចប្រជុំអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ព្រមទាំងបានជូនពរឱ្យកម្ពុជាទទួលបានជោគជ័យក្នុងដំណើរការរៀបចំកិច្ចប្រជុំនេះ។ លោក YAMAZAKI Koji បានលើកឡើងអំពីការគាំទ្ររបស់ JMAS រយៈពេល ២២ឆ្នាំ ចាប់តាំងពីឆ្នាំ២០០២ ក្នុងសកម្មភាពបោសសម្អាតមីននិងគ្រាប់ និងការអភិវឌ្ឍសហគមន៍ក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ និងស្ទឹងត្រែង ដោយរំដោះបានផ្ទៃដីប្រមាណជា ៦៥គីឡូម៉ែត្រក្រឡា រកឃើញនិងកំទេចចោលគ្រាប់មីនចំនួន ២១១៨៨គ្រាប់ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ៣៩៦៣៦៤ គ្រាប់។ លោក YAMAZAKI Koji បានបន្តទៀតថា JMAS នឹងបន្តពង្រីកគម្រោងបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមបន្ថែមទៀត ស្របតាមផែនការយុទ្ធសាស្រ្តជាតិកម្ពុជា ព្រមទាំងស្នើសុំកម្ពុជាឱ្យបន្តផ្តល់នូវកិច្ចសហការ និងគាំទ្រនូវគម្រោងទាំងនេះ។ ជាងនេះទៅទៀត […]
  • ពិនិត្យវឌ្ឍនភាពការងាររៀបចំទីតាំងត្រៀមប្រារព្ធពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ក្នុងភូមិសាស្ត្រខេត្តកណ្តាល ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា អមដោយឯកឧត្តមថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួង បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងាររៀបចំទីតាំងត្រៀមប្រារព្ធពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ស្ថិតនៅភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ សូមជម្រាបថា គម្រោងព្រែកជីកហ្វូណនតេជោដែលមានប្រវែង ១៨០គីឡូម៉ែត្រនឹងផ្តល់ផលប្រយោជន៍ដ៏មហាសាលដល់សង្គម-សេដ្ឋកិច្ចកម្ពុជា ដូចជា ពង្រីកការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ ចំណេញចម្ងាយផ្លូវ ពេលវេលា និងថ្លៃដឹកជញ្ជូនប្រកបដោយភាពប្រកួតប្រជែងត្រង់ទៅសមុទ្រ បង្កើនវិសាល ភាពនៃប្រព័ន្ធស្រោចស្រព និងរំដោះទឹកជំនន់ ជួយពង្រីកនិងបង្កើនផលិតភាពនៃការដាំដុះនៅភាគនិរតី ទទួលបានផលពីការនេសាទនិងពីវារីវប្បកម្ម ព្រមទាំងជំរុញវិស័យទេសចរណ៍ និងវិនិយោគ ជាពិសេសការបង្កើតតំបន់សេដ្ឋកិច្ចពិសេស តំបន់ឧស្សាហកម្ម និងការកែច្នៃនាំចេញ។ សូមបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោនឹងប្រារព្ធពិធីបើកការដ្ឋានសាងសង់នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ហើយបាននិងកំពុងអនុវត្តដោយរាជរដ្ឋាភិបាល នីតិកាលទី៧ […]
  • ក្រសួងការងារ និងសមាគមពាណិជ្ជកម្មកម្ពុជា-ជប៉ុន ចុះអនុស្សរណៈលើកិច្ចសហប្រតិបត្តិការចុះកម្មសិក្សា ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃអង្គារ ទី៩ ខែកក្កដា ឆ្នាំ២០២៤នេះ បានចុះអនុស្សរណៈយោគយល់គ្នាជាមួយលោក FUKUHARA KOJI ប្រធាននៃសមាគមពាណិជ្ជកម្មកម្ពុជា-ជប៉ុនដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើការចុះកម្មសិក្សាក្នុងគោលបំណងគាំទ្រលើការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ។ ការចុះអនុស្សរណៈដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈនេះ មានគោលបំណងក្នុងការបង្កើនកិច្ចសហ ប្រតិបត្តិការលើការបណ្តុះបណ្តាលជំនាញ បង្កើនសមត្ថភាព និងការផ្លាស់ប្តូរជំនាញក្នុងទិសដៅដើម្បីបង្កើនផលិតភាពការងារដល់កម្លាំងពលកម្មដែលជាយុវជនពេញកម្លាំងរបស់កម្ពុជា រួមទាំងយុវជនគោលដៅដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យដើម្បីអាចទទួលបានការងារដែលមានស្ថេរភាព និងមានប្រាក់ចំណូលសមរម្យ។ កិច្ចសហប្រត្តិបត្តិការរវាងភាគីទាំងពីនេះ ក៏នឹងផ្តល់វិសាលភាពធំទូលាយលើការអភិវឌ្ឍធនធានមនុស្សលើគ្រប់វិស័យដោយនឹងផ្តោតលើសកម្មភាពសំខាន់ៗដូចជាការធ្វើសិក្ខាសាលា ការចុះកម្មសិក្សារបស់សិក្ខាកាមនៃវគ្គបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងសកម្មភាពសំខាន់ៗផ្សេងទៀតដែលជាគុណប្រ យោជន៍សម្រាប់ការពង្រឹងសមត្ថភាព ផលិតភាពដើម្បីបម្រើទីផ្សារការងារនៅកម្ពុជា។លោក FUKUHARA KOJI ប្រធាននៃសមាគមពាណិជ្ជកម្មកម្ពុជា-ជប៉ុន(JBAC) បានលើកឡើងថា ការចុះអនុស្សរណៈនេះនឹងបើកផ្លូវឱ្យមានការចុះកម្មសិក្សាពីសិក្ខាកាមជំនាញនៅក្រុមហ៊ុនជប៉ុនដែលមានវត្តមាននៅកម្ពុជាដែលជាយន្តការពង្រឹងសមត្ថភាព និងការក្របជញ្ជក់ចំណេះជំនាញពីក្រុមហ៊ុនជប៉ុន។ ថ្លែងទៅកាន់អង្គពិធី ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា ការចុះកម្មសិក្សានេះ គឺមិនត្រឹមតែជាការបណ្តុះបណ្តាលសមត្ថភាពប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការរៀនសូត្រពីបរិយាកាសក្នុងកន្លែងការងារបន្ទាប់ពីកាសិក្សាក្នុងសាលាផងដែរ។ ក្រៅពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញឱ្យសហគ្រិនជប៉ុនបញ្ជូនបុគ្គលិកចូលវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពដើម្បីបង្កើនផលិតភាពការងារជាមួយនឹងកាលវិភាគដែលមានភាពបត់បែនក្នុងកម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលដោយឥតគិតថ្លៃ។ សូមជម្រាបថា ការចុះអនុស្សរណៈរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងភាគីសមាគមពាណិជ្ជកម្មកម្ពុជា-ជប៉ុននាពេលនេះ គឺជាការចុះអនុស្សរណៈថ្មីមួយបន្ថែមទៀតបន្ទាប់ពីក្រសួងការងារ […]
  • រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ៖ រយៈពេល១០ខែ ក្រសួងអភិវឌ្ឍជនបទ បានស្ថាបនា និងកែលម្អផ្លូវជនបទ ប្រវែងសរុបជាង១.០០០គ.មម រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានមកបង្ហាញលទ្ធផលការងារ និងវឌ្ឍនភាពក្នុងការអនុវត្តការងារ ទៅកាន់គណៈកម្មការទី៣ នៃរដ្ឋសភា នៅព្រឹកថ្ងៃទី០៩ ខែកក្កដានេះ។ រយៈពេល ១០ខែ ក្នុងអាណត្តិទី៧ នៃរដ្ឋសភា ក្រសួងអភិវឌ្ឍជនបទ បានថែទាំ និងជួសជុលផ្លូវជនបទប្រវែងជាង៣.៤០០គ.ម បានស្ថាបនា និងកែលម្អផ្លូវជនបទ ប្រវែងសរុបជាង១.០០០គ.ម។ ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង មកជួបពិភាក្សាការងារជាមួយគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម (គណៈកម្មការទី៣) នៃរដ្ឋសភា ដឹកនាំដោយឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការទី៣ នៅព្រឹកថៃ្ងទី៩ ខែកក្កដា ឆ្នាំដើម្បីជម្រាបជូនអំពីវឌ្ឍនភាពការងារ ផែនការសកម្មភាព និងលទ្ធផលនៃការអនុវត្តន៍ផែនការយុទ្ធសាស្រ្ត បញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ពាក់ព័ន្ធនឹងវិស័យអភិវឌ្ឍន៍ជនបទ។ ឯកឧត្តម ឆាយ ប្ញទ្ធិសែន បានមានប្រសាសន៍ជម្រាបជូនគណៈកម្មការជំនាញទាំង១០ នៃរដ្ឋសភាថា ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងបំពេញបេសកកម្មយ៉ាងសកម្ម ក្នុងគោលដៅអភិវឌ្ឍន៍តំបន់ជនបទ […]
  • ព្រះករុណា ព្រះមហាក្សត្រ មានព្រះរាជបន្ទូលថា ការដាំដើមឈើ គឺមានផលប្រយោជន៍ធំធេងណាស់ សម្រាប់ប្រទេសជាតិ ព្រះករុណា ព្រះមហាក្សត្រ មានព្រះរាជបន្ទូលថា ការដាំដើមឈើ គឺមានផលប្រយោជន៍ធំធេងណាស់ សម្រាប់ប្រទេសជាតិ និងមានអត្ថប្រយោជន៍សម្រាប់មនុស្សជាតិទាំងអស់គ្នា និងសត្វគ្រប់ប្រភេទនៅលើភពផែនដីនេះ។ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតក្នុងព្រះរាជពិធី «រុក្ខទិវា៩កក្កដា» ដែលប្រារព្ធធ្វើឡើងនៅស្ថានីយផ្សព្វផ្សាយ និងស្ដារព្រៃឈើបន្ទាយអង្គរ ស្ថិតនៅភូមិខ្នា ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។ ព្រះករុណា ព្រះមហាក្សត្រ បានមានព្រះរាជបន្ទូលថា ការដាំដើមឈើ គឺមានផលប្រយោជន៍ធំធេងណាស់ សម្រាប់ប្រទេស ជាតិ ដែលធ្វើឲ្យមានគម្របបៃតងលើធម្មជាតិ ហើយមានអត្ថប្រយោជន៍សម្រាប់មនុស្សជាតិទាំងអស់គ្នា និងសត្វគ្រប់ប្រភេទនៅលើភពផែនដីយើងនេះ។ ព្រះករុណាជាអង្គម្ចាស់ជីវិតតម្កល់លើត្បូង ក៏បានឧទ្ទិសឲ្យពិធី «រុក្ខទិវា»នេះ ស្ថិតក្នុងបេះដូងរបស់ប្រជាជនកម្ពុជាគ្រប់ៗរូប និងក្លាយជាប្រពៃណី នៃការរួមសាមគ្គីគ្នាដាំដើមឈើគ្រប់ប្រភេទ និងការថែរក្សាការពារ និងអភិវឌ្ឍធនធានព្រៃឈើ និងសត្វព្រៃដែលជាមរតកជាតិរបស់យើងឲ្យបានគង់វង្សរហូតតទៅ។ ការដាំដើមឈើ គឺមានផលប្រយោជ ន៍ធំធេងណាស់ សម្រាប់ប្រទេសជាតិយើង ដែលធ្វើឲ្យមានគម្របបៃតងលើធម្មជាតិ ហើយមានអត្ថប្រយោជន៍សម្រាប់មនុស្សជាតិទាំងអស់គ្នា និងសត្វគ្រប់ប្រភេទ នៅលើភពផែនដីយើងនេះ»។ ព្រះអង្គបានមានព្រះរាជបន្ទូលទៀតថា «រុក្ខទិវា» ជាវប្បធម៌ដ៏ប្រសើរ ដែលព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ អាជ្ញាធរជាតិគ្រប់ថ្នាក់ និងបងប្អូនជនរួមជាតិទាំងអស់នៅទូទាំងប្រទេសបានចូលរួមដាំដើមឈើ ដោយមានទស្សនរួម […]
  • រដ្ឋសភា និងអង្គការសីលការ គាំទ្រចំពោះគម្រោង Girl 2 Leader ដើម្បីពង្រឹង អំណាចក្មេងស្រីឲ្យកាន់តែសកម្ម ខ្លាំងក្លាថែមទៀត ប្រធានគណៈកម្មាធិការទី៨ នៃរដ្ឋសភា និងអង្គការសីលការ បានសំដែងនូវការគាំទ្រចំពោះគម្រោង Girl 2 Leader នៅតាមសាលារៀន ថ្នាក់ទី១១ និងថ្នាក់ទី១២ ដើម្បីពង្រឹងអំណាចក្មេងស្រី ឲ្យគាត់មានគោលដៅច្បាស់លាស់នៅពេលបញ្ចប់បាក់ឌុប។ គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារីនៃរដ្ឋសភា (គណៈកម្មការទី៨ ) ដឹកនាំដោយលោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការ បានទទួលជួបពិភាក្សាការងារជាមួយ លោកស្រី សេង រាសី នាយិការប្រតិបត្តិនៃអង្គការសីលការ និងជាតំណាងក្រុមស្ត្រីដើម្បីទាំងអស់គ្នា ព្រមទាំងសហការី នៅវិមានរដ្ឋសភា ។ លោកស្រី សេង រាសី នាយិការប្រតិបត្តិនៃអង្គការសីលការ និងជាតំណាងក្រុមស្ត្រីដើម្បីទាំងអស់គ្នា បានបញ្ជាក់ជូនថា រដ្ឋសភា នីតិកាលទី៧ ដឹកនាំដោយ សម្តេចមហារដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភា ធ្វើឱ្យការងារស្រ្តី មានសិទ្ធិទូលំទូលាយជាងមុន ហើយធ្វើការប្រកបដោយតម្លាភាព និងប្រសិទ្ធភាព ដោយបានដាក់ចេញនូវគោលនយោបាយច្បាស់លាស់ និងតម្លាភាពចំពោះស្រ្តី ដោយបានគិតគូរយ៉ាងយកចិត្តទុកដាក់ចំពោះស្រ្តីគ្រប់រូប អ្វីដែលសំខាន់នៅពេលនេះ គឺស្ថិតលើស្ត្រីខ្លួនឯងត្រូវពង្រឹងសមត្ថភាពឱ្យបានខ្ពស់ មានភាពក្លាហាន […]
  • ក្រុមហ៊ុនធំៗ ១២ បន្តសហការជាមួយ NEA នាំយកឱកាសការងារថ្មីជាង ៧០០ កន្លែង នៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ ក្រុមហ៊ុនធំៗចំនួន ១២ នឹងផ្តល់ឱកាសការងារថ្មីបន្ថែមទៀតសរុបចំនួន ៧២១ កន្លែង ជូនដល់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារនៅក្នុងវេទិកាការងារ និងកម្មសិក្សាការងារ ដែលរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយ ស.ស.យ.ក. វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ (NIB) នាថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ។ ក្រុមហ៊ុនធំៗទាំង១២ ដែលនឹងចូលរួមក្នុងវេទិកាការងារនេះរួមមាន៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី, ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង ម.ក, ក្រុមហ៊ុន HSC គ្រុប, អង្គការប្រព័ន្ធទិន្នន័យ(DDD), ក្រុមហ៊ុន Sastra Film Cambodia, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជេកស៍, ក្រុមហ៊ុន NAGA WORLD, ក្រុមហ៊ុន ស្មាន, ម៉ាស្ទ័រ ស៊ុគីស៊ុប, […]
  • សម្តេចធិបតី ជួបជាមួយលោក Fujitsu Ryojo នាយកក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) ក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) Co., Ltd ជាគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP) ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២២ និងមានរោងចក្រផ្គុំ និងដំឡើងរថយន្ត ដែលត្រូវបានសម្ពោធជាផ្លូវការនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤។ មានទីតាំងវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ ជាមួយទុនវិនិយោគប្រមាណជិត ៣៧លានដុល្លារអាមេរិក។ វត្តមានរបស់រោងចក្រដំឡើងរថយន្ត Toyota នៅកម្ពុជា បង្ហាញពីទំនុកចិត្តរបស់វិនិយោគិនជប៉ុននៅកម្ពុជា និងសញ្ញាវិជ្ជមានអំពីសក្ដានុពលរបស់កម្ពុជាសម្រាប់ការវិនិយោគ ទាំងក្នុងវិស័យយានយន្ត ក៏ដូចជាវិស័យ កម្មន្តសាល និងវិស័យឧស្សាហកម្មធុនធ្ងន់ដទៃទៀត។
  • គណៈកម្មការអន្តរក្រសួង បានចុះពិនិត្យទីតាំងនៃគម្រោងស្នេីសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេស ក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ ឯកឧត្តម ហេង សុខណាង អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានដឹកនាំគណៈកម្មការអន្តរក្រសួង-ស្ថាប័នចំនួន ១៣ ចុះពិនិត្យទីតាំងនៃគម្រោងស្នេីសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេស របស់ក្រុមហ៊ុន Pursat Special Economic Zone Co., Ltd.។ គម្រោងស្នើសុំនេះ មានទីតាំងស្ថិតនៅក្បាលដីលេខ៤៦៦ ត្រង់គីឡូម៉ែត្រលេខ១៥៤ លេីផ្លូវជាតិលេខ៥ ភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍ សាត់ លើផ្ទៃដីទំហំជាង ១៤០ ហិកតា។ ការស្នេីសុំគម្រោងវិនិយោគថ្មីនាពេលនេះ បង្ហាញអំពីភាពជោគជ័យក្នុងការរីកចម្រេីនរបស់សង្គមសេដ្ឋកិច្ចកម្ពុជា ជាពិសេស ការផ្តល់នូវជំនឿទុកចិត្តពីសំណាក់វិនិយោគិន មកលេីការដឹកនាំរបស់រាជរដ្ឋាភិ បាលកម្ពុជា។ កិច្ចប្រជុំអន្តរក្រសួង និងការចុះពិនិត្យទីតាំងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសខាងលើ បានបញ្ចប់នៅវេលាម៉ោង ១១:០០ នាទីព្រឹក ថ្ងៃខែឆ្នាំដដែល ប្រកបដោយជោគជ័យ ក្រោមបរិយាកាសរីករាយ និងស្និតស្នាលជាទីបំផុត ដោយគណៈកម្មាការអន្តរក្រសួង បានពិនិត្យយ៉ាងម៉ត់ចត់ គ្រប់ជ្រុងជ្រោយ និងបានលើកឡើងនូវកាតព្វកិច្ចដែលក្រុមហ៊ុនត្រូវបំពេញឱ្យសមស្របតាមលក្ខណៈបច្ចេកទេស និងនីតិវិធីច្បាប់ជាធរមាន៕
  • ចំនួនអ្នកស្លាប់ដោយសារការបាក់ដីនៅខេត្ត Gorontalo ប្រទេសឥណ្ឌូនេស៊ី កើនឡើងដល់ ១១នាក់ និង ១៧នាក់បាត់ខ្លួន ចំនួនអ្នកស្លាប់ដោយសារការបាក់ដីនៅខេត្ត Gorontalo ប្រទេ សឥណ្ឌូនេស៊ី កើនឡើងដល់ ១១នាក់ និង ១៧នាក់បាត់ខ្លួន បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងគំហុក បណ្តាលឱ្យមានការបាក់ដីនៅក្នុងអណ្តូងរ៉ែមាសខុសច្បាប់មួយកាលពីចុងសប្តាហ៍នៅកោះ Sulawesi របស់ប្រទេសឥណ្ឌូនេស៊ី នេះបើតាមមន្ត្រីបាននិយាយកាលពីថ្ងៃចន្ទ ទី០៨ ខែកក្កដា ឆ្នាំ២០២៤។ លោក Heriyanto ដែលជាប្រធានក្រុមស្វែងរក និងជួយសង្គ្រោះ Gorontalo លើកឡើង កិច្ចខិតខំប្រឹងប្រែងស្វែងរកត្រូវបានរារាំងដោយទីតាំងដាច់ស្រយាលនៃកន្លែងរុករករ៉ែ និងស្ថានភាពផ្លូវលំបាក ដែលយានយន្តមិនអាចធ្វើដំណើរបានដោយសារតែស្ពានបាក់ជាច្រើន តម្រូវឱ្យធ្វើដំណើរដោយថ្មើរជើង។ ក្រុមអ្នកជួយសង្គ្រោះត្រូវដើរប្រហែល ២០ គីឡូម៉ែត្រ ដើម្បីទៅដល់កន្លែងបាក់ដី ហើយត្រូវបានរារាំងដោយភក់ក្រាស់ពេញផ្លូវ និងភ្លៀងបន្តធ្លាក់ក្នុងតំបន់នោះ ដែលធ្វើអោយមានកាយឺតយ៉ាវក្នុងការទៅសង្គោះទាន់ពេល។ ប្រែសម្រួលដោយ ម៉ុក ម៉ានិច
  • ឯកឧត្តមអភិសន្តិបណ្ឌិត៖ ប្រតិបត្តិការចុះឆែកឆេរបន្ទប់ឃុំឃាំងតាមពន្ធនាគារទូទាំងប្រទេស បានរកឃើញសម្ភារៈមិនគប្បីមួយចំនួន! ក្នុងពិធីប្រកាសចូលកាន់មុខតំណែងឯកឧត្តម មាន ចាន់យ៉ាដា ជាអភិបាលខេត្តឧត្តរមានជ័យ ជំនួសឯកឧត្តម ប៉ែន កុសល្យ នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ឱ្យដឹងថា ថ្មីៗនេះ ក្រសួងមហាផ្ទៃ បានបើកប្រតិបត្តិការចុះត្រួតពិនិត្យឆែកឆេរបន្ទប់ឃុំឃាំង តាមពន្ធនាគារនិងមណ្ឌលអប់រំកែប្រែទូទាំងប្រទេស ដោយរកឃើញនូវសម្ភារៈមិនគប្បីមួយចំនួន ដែលច្បាប់មិនអនុញ្ញាតឱ្យអ្នកជាប់ឃុំប្រើប្រាស់ ដូចជាអាវុធ គ្រឿងញៀន ដែកចុងស្រួច ឡាម និងសម្ភារៈមួយចំនួនទៀត។ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ទៀតថា ការចុះឆែកឆែរតាមបន្ទប់ឃុំឃាំងក្នុងពន្ធនាគារនេះ មានគោលដៅពង្រឹងសន្តិសុខពន្ធនាគារ ស្របតាមគោលការណ៍ ច្បាប់ជាតិ និងអន្តរជាតិ ដោយមិនមែនជាការបំពានសិទ្ធិអ្នកជាប់ឃុំដូចការឡើងឡើងរបស់សង្គមស៊ីវិលមួយចំនួននោះឡើយ។ ការបញ្ជាក់ពីប្រមុខក្រសួងមហាផ្ទៃយ៉ាងដូច្នេះ គឺជាការឆ្លើយតបទៅនឹងការអត្ថាធិប្បាយរបស់សង្គមសុីវិល និងអ្នកវិភាគមួយចំនួនដែលបែរជាយល់ថាចំណាត់ការរបស់ក្រសួងមហាផ្ទៃដើម្បីពង្រឹងសន្តិសុខក្នុងពន្ធនាគារនេះ ថាជាការបំពានសិទ្ធិអ្នកជាប់ឃុំទៅវិញ។ ភ្ជាប់នឹងការរម្លឹកជាថ្មីទៀត អំពីបទពិសោធន៍ដែលធ្លាប់មានអ្នកជាប់ឃុំលួចប្រើទូរសព្ទ ដើម្បីបញ្ជាទៅគូកននៅខាងក្រៅឱ្យប្រព្រឹត្តបទល្មើសជួញដូរគ្រឿងញៀន ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានផ្ដល់គោលការណ៍ណែនាំជារួមទៅកាន់អគ្គនាយកដ្ឋានពន្ធនាគារ អភិបាលរាជធានី ខេត្ត រួមទាំងប្រធានពន្ធនាគារ និងមណ្ឌលអប់រំកែប្រែរាជធានី ខេត្តទាំងអស់ យកចិត្តទុកដាក់ជំរុញនិងអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតលើការងារពង្រឹងសន្តិសុខក្នុងពន្ធនាគារ ជាពិសេសត្រូវត្រួតពិនិត្យឱ្យបានម៉ត់ចត់រាល់ការនាំចូលម្ហូបអាហារនិងសម្ភារៈផ្សេងៗ […]
  • ទេសរដ្ឋមន្រ្តី លី ធុជ ថាភាពជោគជ័យនៃវិស័យសកម្មភាពមីននៅកម្ពុជា គឺជាភាពជោគជ័យមួយរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ មានប្រសាសន៏ថា ភាពជោគជ័យនៃវិស័យសកម្មភាពមីននៅកម្ពុជា គឺជាភាពជោគជ័យមួយរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា។ ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បាននាំលោក Jean-Pierre Lacroix អគ្គលេខាធិការរងអង្គការសហប្រជា ជាតិ ទទួលបន្ទុកផ្នែករក្សាសន្តិភាព ចុះទស្សនកិច្ចសកម្មភាពបោសសម្អាតមីនរបស់អង្គការ APOPO ស្ថិតក្នុងភូមិកោះកេរ ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។ លោកអគ្គលេខាធិការរង បានវាយតម្លៃខ្ពស់ពីសមត្ថភាព និងជំនាញនៃការបោសសម្អាតមីនរបស់កម្ពុជា ហើយបានបញ្ជាក់ថា បច្ចុប្បន្ននេះ អ្នកដោះមីនកម្ពុជា មិនត្រឹមតែបំពេញការងារក្នុងការបោសសម្អាតមីនប៉ុណ្ណោះទេ ថែមទាំងជួយដល់ជនរងគ្រោះនៅតាមសហគមន៍ ព្រមទាំងរួមចំណែកដល់សកម្មភាពមីនមនុស្សធម៌ និងរក្សាសន្តិភាពនៅក្រៅប្រទេស ទៀតផង។ ក្នុងឱកាសនោះ លោកអគ្គលេខាធិការរង បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ការគាំទ្រ និងរួមចំណែកក្នុងការធានាបាននូវសុខសុវត្ថិភាព និងសន្តិភាពដល់បណ្តាប្រទេសនានា តាមរយៈការបញ្ជូនកងកម្លាំងរក្សាសន្តិភាព ក្រោមឆ័ត្ររបស់អង្គការសហ ប្រជាជាតិ។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានលើកឡើងថា ភាពជោគជ័យនៃវិស័យសកម្មភាពមីននៅកម្ពុជា គឺជាភាពជោគជ័យមួយរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ក្នុងការរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើឱ្យកម្ពុជារួចចាកផុតពីមរតកសង្រ្គាម។ ឯកឧត្តមទេសរដ្ឋមន្រ្តី គូសបញ្ជាក់ទៀតថា ខេត្តព្រះវិហារ គឺជាខេត្តមួយក្នុងចំណោមខេត្តដទៃទៀត […]
  • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីបើកវេទិកាធុរកិច្ច បារាំង-កម្ពុជា រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិទី៧ នៃរដ្ឋសភា បាន និងកំពុងបន្តនូវការទាក់ទាញវិនិយោគិនបរទេសនិយាយជារួម និង វិនិយោគិន បារាំង និយាយដោយឡែក តាមរយៈវេទិកានៅថ្ងៃនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចនិងសង្គម រវាងប្រទេសកម្ពុជា និងបារាំង តាមរយៈការជំរុញឱកាសពាណិជ្ជកម្ម និងការវិនិយោគ ដោយមានការសម្របសម្រួលប្រកបដោយអត្ថន័យរវាងក្រុមហ៊ុនបារាំង ទាំងក្នុងតំបន់ និងក្រុមហ៊ុនដែលកំពុងប្រតិបត្តិការនៅកម្ពុជាជាមួយសមភាគីកម្ពុជា។ បន្ថែមពីនេះ ទំនាក់ទំនងដ៏រឹងមាំ និងយូរអង្វែងរវាងប្រជាជាតិយើង ហើយក្នុងអំឡុងពេលនោះ សភាពាណិជ្ជកម្មកម្ពុជាបានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់ (MOU) ដ៏សំខាន់មួយជាមួយសម្ព័ន្ធអង្គការនិយោជកបារាំង (APF) ដើម្បីជួយសម្រួលដល់ការផ្លាស់ប្តូរ និងភាពជាដៃគូរវាងសហគ្រិននៅក្នុងសហគមន៍សេដ្ឋកិច្ចនិយាយភាសាបារាំង។ ក្នុងវេទិកាធុរកិច្ច បារាំង-កម្ពុជា មានវិនិយោគិនចូលរួមសរុបចំនួន ២៨៤នាក់ ដែលមកពីបណ្តាក្រុមហ៊ុនធំៗចំនួន ១៤៦ ក្រុមហ៊ុន។ ក្នុងឱកាសនេះដែរក៏បានផ្លាស់ប្តូរអនុស្សរណៈយោគយល់គ្នារវាង៖ – សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មនិងឧស្សាហកម្មបារាំងនៅកម្ពុជា ស្តីពីការជំរុញប្រតិបត្តិការពាណិជ្ជកម្ម និងការវិនិយោគរវាងសហគ្រាសកម្ពុជា និងសហគ្រាសបារាំង ក៏ដូចជា សហគ្រាសប្រទេសនិយាយភាសាបារាំង។ – សាកលវិទ្យាល័យពុទ្ធិសាស្ត្រ និង សភាពាណិជ្ជកម្មនិងឧស្សាហកម្មបារាំងនៅកម្ពុជា ស្តីពីការគាំទ្រផ្នែកអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈសុខាភិបាល៕     
  • នាយកដ្ឋានវិស្វកម្ម ចុះពិនិត្យវឌ្ឍនភាពគម្រោងស្តារប្រឡាយមេកន្លោង ក្នុងភូមិសាស្ត្រខេត្តព្រៃវែង លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្មនៃក្រសួងធន ធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីជំនាញនាយកដ្ឋាន សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង ចុះពិនិត្យវឌ្ឍនភាពគម្រោងស្តារប្រឡាយមេកន្លោង ស្ថិតនៅឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ សូមជម្រាបថា គម្រោងស្តារប្រឡាយមេកន្លោង គ្របដណ្ដប់លើភូមិចំនួន៥ នៃឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ការងារសំខាន់ៗ របស់គម្រោងមានដូចជា៖ ១)ស្តារប្រឡាយមេប្រវែង ៤៣០០ម៉ែត្រ និង ២)សាងសង់សំណង់សិល្បការ្យចំនួន ១៤កន្លែង។ លោក ថាំង វីយុទ្ធដា បានឱ្យដឹងថា គិតមកដល់ពេលនេះ វឌ្ឍនភាពនៃគម្រោងស្តារប្រឡាយមេកន្លោង សម្រេចបានប្រមាណ ៤៥%។ ក្នុងឱកាសនោះដែរ លោកប្រធាននាយកដ្ឋាន ក៏បានណែនាំដល់មន្ត្រីអនុវត្តការងារនៅតាមការដ្ឋានឱ្យបន្តយកចិត្តទុកដាក់ខ្ពស់លើគុណភាព និងបទដ្ឋានបច្ចេកទេស។ លោកប្រធាននាយកដ្ឋានវិស្វកម្មបានគូសបញ្ជាក់ឱ្យដឹងថា គម្រោងនេះអាចបង្កើនសមត្ថភាពស្រោចស្រពបន្ថែមដល់ផ្ទៃដីបង្កបង្កើនផលរដូវវស្សាចំនួន ៣៥០ហិកតា និងរដូវប្រាំងចំនួន ២៨០ហិកតា ព្រមទាំងដំណាំរួមផ្សំចំនួន ១០ហិកតា និងមានប្រជាពលរដ្ឋទទួលផលប្រមាណ ២០៥គ្រួសារ៕

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)