ថ្ងៃ អង្គារ ទី១៩ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • ក្រុមហ៊ុន Lee Li Holdings Group បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសក្តានុពលមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុន Lee Li Holdings Group បានបង្ហាញនូវការចាប់អារម្មណ៏លើ សក្តានុពលវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា ក្រោយពីបានស្វែងយល់ ពី វិស័យអាទិភាពក្នុងការវិនិយោគរួមមានវិស័យសុខាភិបាល ឧស្ម័ន និងការកែច្នៃចំណីអាហារសម្រាប់នាំចេញ។ លោក Lee Q. Shim ប្រធានក្រុមហ៊ុន Lee Li Holdings Group បានគោរពជម្រាបជូនសម្ដេចធិបតី អំពីដំណើរការអាជីវកម្មរបស់ក្រុមហ៊ុននៅប្រទេសកាណាដា និងតាមបណ្តាប្រទេសមួយចំនួនផងដែរ។ ក្នុងដំណើរទស្សនកិច្ចរបស់លោក មកកាន់ព្រះរាជាណាចក្រកម្ពុជានាឱកាសនេះ គឺដើម្បីស្វែងរកឱកាសវិនិយោគ លើវិស័យសក្តានុពលមួយចំនួន រួមមាន៖ (១) វិស័យឧស្ម័ន និងប្រេង (២) វិស័យសុខាភិបាល (3) មជ្ឈមណ្ឌលវាយតម្លៃទទួលស្គាល់សម្រាប់ការនាំចេញ (4) វិស័យកែច្នៃចំណីអាហារ និងឡូជីស្ទីក និង (5) វិស័យយានយន្ត។ ជាការឆ្លើយតប សម្តេចធិបតី បានសម្ដែងនូវក្តីរីករាយដែលក្រុម ហ៊ុនមានចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាសវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា។ សម្ដេចធិបតី ក៏បានគូសរំលេចផងដែរថា កម្ពុជាបានបង្កើតនូវតំណាងសភាពាណិជ្ជកម្មកម្ពុជាចំនួនពីរនៅប្រទេសកាណាដា គឺនៅទីក្រុងតូរុនតូ និងទីក្រុងម៉ុងត្រេអាល់ (Montreal) ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងកាណាដា […]
  • រដ្ឋាភិបាលអាល្លឺម៉ង់នឹងបន្តការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា បានបញ្ជាក់ថ រដ្ឋាភិបាលអាល្លឺម៉ង់នឹងបន្តការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។ ការបញ្ជាក់នេះធ្វើឡើងនៅក្នុងជំនួបសំដែងការគួរសម និងពិភាក្សារការងារជាមួយសម្តេចធិបតី នាយករដ្ឋមន្ត្រីនៅរសៀលម្សិលម៉ិញ។ ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ក្នុងអាណត្តិការទូតរបស់ឯកឧត្តមរយៈពេលជាង២ឆ្នាំមកនេះ ទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការរវាងអាល្លឺម៉ង់- កម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់។ លោកសង្កត់ធ្ងន់ថា រដ្ឋាភិបាល អាល្លឺម៉ង់នឹងបន្តការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់ កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។ បន្ថែមលើនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្ត របស់ឯកឧត្តមក្នុងការបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗរួមមាន៖ ការចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យសេដ្ឋកិច្ច របស់កម្ពុជា តាមរយៈការលើកទឹកចិត្ត និងជំរុញឱ្យ វិនិយោគិនអាល្លឺម៉ង់មកវិនិយោគបន្ថែមទៀតនៅកម្ពុជា។ ពិសេសការលើកកម្ពស់វិស័យពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ និងការចូលរួមចំណែកអភិវឌ្ឍន៍លើវិស័យ សុខាភិបាល និងវិស័យអប់រំ តាមរយៈការផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ដល់និស្សិតកម្ពុជា ក្នុងការបន្តការសិក្សានៅប្រទេសអាល្លឺម៉ង់។ ជាមួយគ្នានេះ ឯកឧត្តមកឯកអគ្គរដ្ឋទូត ក៏បានគោរពជម្រាបជូនសម្តេចធិបតី អំពីការបើកស្ថានកុងស៊ុលកិត្តិយសអាល្លឺម៉ង់ប្រចាំខេត្តសៀមរាប និងបានថ្លែងអំណរគុណដល់ រាជរដ្ឋាភិបាលកម្ពុជា ដែលបានឆ្លើយតបយ៉ាងឆាប់រហ័ស និងគាំទ្រលើការបើកស្ថានកុងស៊ុលនេះផងដែរ។ ជាការឆ្លើយតប សម្តេចធិបតី បានបញ្ជាក់ថា តាមរយៈជំនួបនាថ្ងៃនេះគឺជាឱកាសដ៏ល្អមួយ […]
  • វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ាប្ដេជ្ញាបន្តជំរុញពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ប្ដេជ្ញាបន្តជំរុញ ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាង ERIA និងរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត។ ក្នុងជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី លោកសាស្រ្តាចារ្យ Tetsuya Watanabe ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) បានគោរពជម្រាបជូនសម្តេចធិបតីថា ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចមកកម្ពុជានាពេលនេះរូបលោក និងគណៈប្រតិភូ ERIA បានជួបពិភាក្សាការងារជាមួយក្រសួងពាណិជ្ជកម្ម ធនាគារជាតិនៃ កម្ពុជា និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ តាមរយៈដំណើរទស្សនកិច្ចនេះ ERIA នឹងបន្តជំរុញពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាង ERIA និងរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត ជាពិសេស ERIA នឹងបន្តផ្ដោតលើក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការលើការជំរុញការអភិវឌ្ឍប្រទេសកម្ពុជា ជាពិសេសលើផែនការអភិវឌ្ឍន៍វិស័យឧស្សាហ កម្ម និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។ បន្ថែមពីនេះ លោកសាស្ត្រចារ្យ Tetsuya Watanabe ក៍បានជម្រាបជូនអំពីបំណងក្នុងការគោរពអញ្ជេីញសម្តេចតេជោ ធ្វេីជាវាគ្មិនពិសេស នៅERIA School of Government ដេីម្បីចំណែករំលែកនូវបទពិសោធន៍ជោគជ័យ នៃដំណើរស្វែងរកសន្តិភាព និងបញ្ចប់សង្គ្រាមនៅកម្ពុជា […]
  • ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំកម្ពុជា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ឯកឧត្តម Shaharuddin Bin Onn ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំកម្ពុជា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។ ការបញ្ជាក់នូវការប្តេជ្ញាចិត្តនេះ ធ្វើឡើងនៅក្នុងឱកាស ចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចធិបតី នាយករដ្ឋមន្ត្រី កាលពីរសៀលម្សិលម៉ិញ។ ឯកឧត្តម Shaharuddin Bin Onn បានគោរពជម្រាបជូនសម្តេចធិបតីអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ រវាងម៉ាឡេស៊ី-កម្ពុជា ហើយឯកឧត្តមឯកអគ្គរាជទូត ក៏បានបញ្ជាក់ថា ក្នុងបេសកកម្មការទូតរបស់ឯកឧត្តមនៅកម្ពុជា ឯកឧត្តមប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត។ សម្តេចធិបតី បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការរវាកម្ពុជា-ម៉ាឡេស៊ី ផងដែរ។ ក្នុងជំនួបនេះដែរ សម្តេចធិបតី និងឯកឧត្តមឯកអគ្គរាជទូត ក៏បានពិភាក្សាអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗជាច្រើន រួមមាន៖ វិស័យនយោបាយ, សន្ដិសុខ និងការពារជាតិ, សេដ្ឋកិច្ច, ទេសចរណ៍ អប់រំនិងការបណ្តុះ បណ្តាលជំនាញវិជ្ជាជីវៈ និងការតភ្ជាប់រវាងប្រជាជននិងប្រជាជន ។ បន្ថែមលើនេះ សម្តេចធិបតី និងឯកឧត្តមឯកអគ្គរាជទូត ក៏បានពិភាក្សាអំពីការជំរុញនូវកិច្ច សហប្រតិបត្តិការលើការ បង្កើតសួនឧស្សាហកម្មអាហារហាឡាល់ ដើម្បីជំរុញការអភិវឌ្ឍវិស័យហាឡាល់នៅកម្ពុជាក្នុងការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងអន្តរជាតិ។ សម្ដេចធិបតី […]
  • ឯកឧត្តម ប៉ែន បូណា៖ សេរីភាពបញ្ចេញមតិ និងអំពើល្មើសច្បាប់មិនដូចគ្នាទេ មានការភាន់ច្រឡំឬការបំភាន់អំពីសេរីភាពបញ្ចេញមតិ(ឬមតិរិះគន់) និងការបំពានច្បាប់ដែលធ្វើឱ្យមានភាពច្របូកច្របល់ក្នុងសង្គម។ តាមពិតគ្មានអ្វីពិបាកយល់ទេ ដូច្នេះ សូមបែងចែកឱ្យច្បាស់ ហើយសូមកុំយកសេរីភាពបញ្ចេញមតិមកលាយឡំគ្នាជាមួយអំពើល្មើសច្បាប់។ ដើម្បីយល់ដឹងពីបញ្ហានេះឱ្យច្បាស់ ខ្ញុំសូមលើកយកប្រការមួយចំនួនដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ក៏ដូចជាកតិកាសញ្ញាអន្តរជាតិ និងសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស ដែលគេទទួលស្គាល់និងអនុវត្តទូទាំងពិភពលោក៖ មាត្រា ៤១ នៃរដ្ឋធម្មនុញ្ញចែងថា ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយ សេរីភាពខាងការជួបជុំ។ ប៉ុន្តែ ជនណាក៏ដោយមិនអាចឆ្លៀតប្រើសិទ្ធិនេះដោយរំលោភនាំឱ្យប៉ះពាល់ដល់កិត្តិយសរបស់អ្នកដទៃ ដល់ទំនៀមទម្លាប់ល្អរបស់សង្គម ដល់សណ្តាប់ធ្នាប់សាធារណៈ និងដល់សន្តិសុខជាតិឡើយ។ របបសារព័ត៌មានត្រូវកំណត់ដោយច្បាប់។ មាត្រា១៩(៣) នៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយចែងថា ការប្រើប្រាស់សិទ្ធិដែលមានចែងក្នុងកថាខណ្ឌ២នៃមាត្រានេះ តម្រូវឱ្យមានករណីយកិច្ចនិងការទទួលខុសត្រូវពិសេស។ ដូច្នេះ ការប្រើប្រាស់សិទ្ធិនេះអាចមានការរឹតត្បិតមួយចំនួនដែលត្រូវកំណត់ដាច់ខាតដោយច្បាប់ និងដែលចាំបាច់ដើម្បី៖ (ក) គោរពសិទ្ធិនិងកិត្តិសព្ទអ្នកដទៃ, (ខ) ការពារសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ សុខភាព ឬសីលធម៌សាធារណៈ។ មាត្រា២២ (២) នៃកតិកាសញ្ញាអន្តរជាតិដដែលចែងថា ការប្រើប្រាស់សិទ្ធិនេះអាចមានការរឹតត្បិតដែលកំណត់ដោយច្បាប់តែប៉ុណ្ណោះនិងដែលចាំបាច់ក្នុងសង្គមប្រជាធិបតេយ្យ ក្នុងផលប្រយោជន៍នៃសន្តិសុខជាតិ ឬសុវត្ថិភាពសាធារណៈ សណ្តាប់ធ្នាប់សាធារណៈ ការការពារសុខភាពសាធារណៈ ឬសីលធម៌ ឬការការពារសិទ្ធិនិងសេរីភាពរបស់អ្នកដទៃ។ មាត្រា២៩(២) នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សចែងថា ក្នុងការប្រើសិទ្ធិសេរីភាពរបស់ខ្លួន មនុស្សគ្រប់រូបត្រូវស្ថិតនៅត្រឹមកម្រិតដែលច្បាប់បានកំណត់តែប៉ុណ្ណោះក្នុងគោលបំណងធានាការទទួលស្គាល់និងការគោរពសិទ្ធិសេរីភាពរបស់អ្នកដទៃ និងដើម្បីបំពេញសេចក្តីត្រូវការយ៉ាងត្រឹមត្រូវខាងសីលធម៌ សណ្តាប់ធ្នាប់សាធារណៈ និងសុខុមាលភាពទូទៅនៅក្នុងសង្គមប្រជាធិបតេយ្យ៕
  • លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ បញ្ជាឱ្យកោះហៅ មន្រ្តីនគរបាលរចរាចរណ៍និងមន្រ្តីជាប់កិច្ចសន្យា ២នាក់ មកសួរនាំ ភ្នំពេញ៖ លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យកោះហៅ មន្រ្តីនគរបាលរចរាចរណ៍និងមន្រ្តីជាប់កិច្ចសន្យា ២នាក់ មកសួរនាំ នៅការិយាល័យនគរបាលចរាចរណ៍ ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ បន្ទាប់ពី កើតមានការរិះគន់ យ៉ាងខ្លាំងទៅលើមន្រ្តីចរាចរណ៍ (ជាប់កិច្ចសន្យា) មួយរូប ដែលឈរជើងនៅគោលដៅ ត្រង់ចំណុចស្តុបណតប្រ៊ីដ ឬស្តុប ២០០៤ ដែលបានទៅចាប់ទាញដងកញ្ចក់ម៉ូតូ របស់ក្មេងស្រីម្នាក់ បណ្តាលអោយដួល ហើយបែរជានាំគ្នា ឈរមើល ក្នុងនោះក៏ឃើញមាន មន្រ្តីប៉ូលិសចរាចរណ៍ មួយរូប ក៏ឈរមើល ដូចគ្នាផងដែរ។ លោកវរសេនីយ៍ឯក សំ វិច្ឆកា អ្នកនាំពាក្យស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២ ខែកក្ដដានេះ បានឲ្យដឹងថា មន្រ្តីទាំងពីររូបនោះ ត្រូវបានមន្រ្តីជំនាញកំពុងសួរនាំ និងរងចាប់បទបញ្ជាពីលោកឧត្ដមសេនីយ៍ ឯក ជួន ណារិន្ទ អគ្គា្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តនីតិវិធី៕
  • សម្តេចធិបតី លើកទឹកចិត្តឱ្យសមាគមសិល្បករខ្មែរបន្តខិតខំជួយដល់សិល្បករវ័យចាស់ដែលជួបការលំបាក សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានលើកទឹកចិត្តឱ្យសមាគមសិល្បករខ្មែរ បន្តខិតខំជួយដល់សិល្បករវ័យចាស់ ដែលជួបការលំបាក។ ការបញ្ជាក់នេះធ្វើឡើងក្នុងឱកាសសម្តេចធិបតី អនុញ្ញាត ឲ្យសមាគមសិល្បករខ្មែរ ដឹកនាំដោយលោក ជំទាវ ម៉ៅ ចំណាន កាលពីព្រឹកថ្ងៃទី០២ ខែកក្កដា ២០២៤។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានកោត សរសើរចំពោះការសម្រេចបាននូវលទ្ធផលការងាររបស់សមាគមសិល្បករខ្មែរ ក៏ដូចជាការរៀបចំកែសម្រួលរចនាសម្ព័ន្ធ និងការដាក់ចេញនូវផែនការសកម្មភាព និងទិសដៅការងាររបស់សមាគម ក្នុងការចូលរួមចំណែកទ្រទ្រង់ និងប្រមូលចងក្រងនូវសិល្បករ សិល្បការិនី គ្រប់ទម្រង់ និងការផ្តល់ឱកាសចូលរួមក្នុងការថែរក្សាវប្បធម៌ប្រពៃណី និងការលើកកម្ពស់នូវស្នាដៃសិល្បៈរបស់ជាតិផងដែរ។ បន្ថែមលើនេះ សម្តេចធិបតី បានលើកទឹក ចិត្តឱ្យសមាគមបន្តខិតខំប្រមូលចងក្រងសិល្បករ សិល្បការិនីគ្រប់ទម្រង់ចូលជាសមាជិកសមាគមសិល្បៈ ដើម្បីប្រសិទ្ធភាពនៃការធ្វើការរួមគ្នាដោយចេះជួយគ្នាទៅវិញទៅមក ជាពិសេសជួយដល់សិល្បករដែលជួបការលំបាក និងមានវ័យចាស់ដែលបាត់បង់សមត្ថភាពសម្តែង។ ក្នុងឱកាសអនុញ្ញាតឱ្យអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ និងសហការីចូលជួប សម្ដែងការគួរសម និងពិភាក្សាការងារ សម្តេចនាយករដ្ឋមន្រ្តី ក៏បានលើកទឹកចិត្តឱ្យសមាគមសិល្បករខ្មែរ សហការជាមួយបណ្តាស្ថាប័ន-អង្គភាពពាក់ព័ន្ធ និងអង្គការសង្គមស៊ីវិល ដើម្បីចូលរួមចំណែកក្នុងការកសាងសមាគមសិល្បៈខ្មែរឱ្យកាន់តែរីកចម្រើនបន្ថែមទៀត និងផ្តល់ឱកាសចូលរួមដល់សិល្បករ សិល្បការិនីគ្រប់ទម្រង់សិល្បៈផ្សេងៗ ទោះបីមិនមែនជាសមាជិករបស់សមាគម ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យសិល្បៈនៅព្រះរាជាណាចក្រកម្ពុជា។ […]
  • មន្ត្រីជំនាញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះមួយរូបនៃអង្គភាពស៊ីម៉ាក់ រងរបួសជាទម្ងន់ដោយត្រូវពិការដៃទាំង២ ដោយសារផ្ទុះសំបកគ្រាប់ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់បានបង្ហាញនូវការសោកស្តាយបំផុតចំពោះករណីគ្រោះថ្នាក់ ដោយសារផ្ទុះសំបកគ្រាប់មិនទាន់ផ្ទុះនៃគ្រាប់កាំភ្លេីងធំ៧៦មម ចំនួនមួយគ្រាប់បណ្តាលឱ្យមន្ត្រីជំនាញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះមួយរូប ឈ្មោះលឹម ទូច ជាអ្នកត្រួតពិនិត្យ បានរងរបួសជាទម្ងន់ដោយត្រូវពិការដៃទាំង២។ គ្រោះថ្នាក់នេះកេីតឡេីងនៅថ្ងៃសៅរ៍ទី២៩ ខែមិថុនា ឆ្នាំ២០២៤ នៅឃ្លាំងសុវត្ថិភាពនៃទីបញ្ជាការដ្ឋានអង្គភាពសុីម៉ាក់ស្ថិតនៅខេត្តត្បូងឃ្មុំ។ គិតត្រឹមថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤នេះ លោកលឹម ទូច ត្រូវបានក្រុមគ្រូទេព្យឯកទេស នៃមន្ទីរពេទ្យខេត្តកំពង់ចាម បានធ្វេីការវះកាត់ព្យាបាលដោយយកចិត្តទុកបំផុត និងបានចាប់ផ្តេីមស្ថានភាពជីវិតសុវត្ថិភាពល្អឡេីងវិញ។ អង្គភាពសុីម៉ាក់ផ្តល់ការគាំទ្រទាំងស្រុងសំរាប់ការព្យាបាល ការស្តារលទ្ធភាពកាយសម្បទានបំពាក់ដៃសិប្បនិមិត្ត និងរក្សាការងារសមស្របសម្រាប់លោកលឹម ទូចនៅក្នុងអង្គភាព៕
  • លោក ថាំង វីយុទ្ធដា ដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យវឌ្ឍនភាពគម្រោងស្តារប្រឡាយមេស្តៅកោង ក្នុងភូមិសាស្ត្រខេត្តព្រៃវែង លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្មនៃក្រសួងធន ធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីជំនាញនាយកដ្ឋាន សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង ចុះពិនិត្យវឌ្ឍនភាពគម្រោងស្តារប្រឡាយមេស្តៅកោង ស្ថិតនៅឃុំស្តៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង។ សូមជម្រាបថា គម្រោងស្តារប្រឡាយមេស្តៅកោងគ្របដណ្ដប់លើឃុំចំនួន២ នៃស្រុកបាភ្នំ ខេត្តព្រៃវែង។ ការងារសំខាន់ៗ របស់គម្រោងមានដូចជា៖ ១)ស្តារប្រឡាយមេប្រវែង ៤៦៥០ម៉ែត្រ និង ២)សាងសង់សំណង់សិល្បការ្យចំនួន ១៤កន្លែង។ បើតាមលោក ថាំង វីយុទ្ធដា បានឱ្យដឹងថា គិតមកដល់ពេលនេះ វឌ្ឍនភាពនៃគម្រោងស្តារប្រឡាយមេស្តៅកោង សម្រេចបានប្រមាណ ៤៥%។ ក្នុងឱកាសនោះដែរ លោកប្រធាននាយកដ្ឋាន ក៏បានណែនាំដល់មន្ត្រីអនុវត្តការងារនៅតាមការដ្ឋានឱ្យបន្តយកចិត្តទុកដាក់លើគុណភាព និងបច្ចេកទេសឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស។ ទន្ទឹមនឹងនេះ លោកប្រធាននាយកដ្ឋានវិស្វកម្មបានគូសបញ្ជាក់ថា គម្រោងនេះអាចបង្កើនសមត្ថភាពស្រោចស្រពបន្ថែមដល់ផ្ទៃដីបង្កបង្កើនផលរដូវវស្សាចំនួន ៣៨០ហិកតា និងរដូវប្រាំងចំនួន ៣២០ហិកតា ព្រមទាំងដំណាំរួមផ្សំចំនួន ១០ហិកតា និងមានប្រជាពលរដ្ឋទទួលផលប្រមាណ ៤២០គ្រួសារ៕
  • យុទ្ធនាការ «១ម៉ឺនរៀល១ម៉ឺននាក់» ឆ្នាំ២០២៤ ទទួលបានការបរិច្ចាគជាង ៣.៣ លានដុល្លារ ពីសប្បុរជន យុទ្ធនាការ «១ម៉ឺនរៀល១ម៉ឺននាក់» ឆ្នាំ២០២៤ ដែលផ្តួចផ្តើមឡើងដោយ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ទទួលបានការបរិច្ចាគជាង ៣.៣ លានដុល្លារ ពីសប្បុរជន ជាង២៤ម៉ឺននាក់។ យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់ ឆ្នាំ២០២៤ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលបានផ្តួចផ្តើម ឡើងដោយ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានលទ្ធផលជោគជ័យគួរជាទីមោទកៈ ទាំងទិដ្ឋភាពថវិកា និងចំនួនសប្បុរសជន ពោលគឺមានការចូលរួមគាំទ្រយុទ្ធនាការដ៏មានសារៈសំខាន់នេះជាង ២៤ម៉ឺននាក់ ជាមួយនឹងថវិកាបរិច្ចាគសរុបសមមូលជា ប្រាក់ដុល្លារអាម៉េរិកចំនួនជាង ៣,៣ លានដុល្លារ។បើធៀបនឹងយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ពីរលើកកន្លងមកយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់ ឆ្នាំ២០២៤ នេះ ទទួលបានការចូលរួមកាន់តែផុសផុល ពីសប្បុរសជនក្នុងបណ្តាក្រសួង-ស្ថាប័ន, រាជធានី-ខេត្ត, ក្រុមហ៊ុន-សហគ្រាសទាំងតូចទាំងធំ ទាំងនៅ រាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានា ដែលនេះឆ្លុះបញ្ចាំងពីចលនាជាតិដ៏សំខាន់មួយក្នុង ស្មារតី ខ្មែរជួយខ្មែរ ដើម្បីរួមគ្នានាំក្តីសង្ឃឹមនិងភាពញញឹមដល់ទារក និងកុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា។ សូមជម្រាបជូនថា មូលនិធិគន្ធបុប្ផាកម្ពុជា […]
  • អគ្គលេខាធិការអាស៊ាន អនុញ្ញាតឱ្យប្រធានតំណាងទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំអាស៊ាន ចូលជួបពិភាក្សាការងារ នៅរសៀលថ្ងៃចន្ទ ១០ រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ១ ខែកក្កដា ឆ្នាំ២០២៤ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអនុញ្ញាតឱ្យលោក Takehiro Yasui ប្រធានតំណាងទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំអាស៊ាន ចូលជួបពិភាក្សាការងារ និងជម្រាបលា។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីការអនុវត្តកិច្ចព្រមព្រៀងកិច្ចសហប្រតិ បត្តិការបច្ចេកទេសអាស៊ាន-ជប៉ុន ដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ជប៉ុន និងពង្រឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងអាស៊ាន និងជប៉ុន។ នៅក្នុងជំនួបនោះ ប្រធានតំណាង JICA ថ្មីប្រចាំអាស៊ាន លោកស្រី Sachiko Takeda ក៏ត្រូវបានណែនាំឱ្យស្គាល់ផងដែរ។ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ ឯកឧត្តមអគ្គលេខាធិការអាស៊ាន ក៏បានអញ្ជើញទៅទស្សនាការិយាល័យរបស់ JICA ដែលស្ថិតនៅក្នុងបរិវេណលេខាធិការដ្ឋានអាស៊ាន។
  • គណបក្សស្តាំនិយមដឹកនាំការបោះឆ្នោតជុំទី ១នៃការបោះឆ្នោតនីតិបញ្ញត្តិរបស់ប្រទេសបារាំង កាលពីថ្ងៃទី ៣០ ខែមិថុនា គណបក្សស្តាំនិយមរបស់ប្រទេសបារាំង ដែលមានឈ្មោះថា National Rally (RN) កំពុងដឹកនាំការបោះឆ្នោតជុំទីមួយនៃការបោះឆ្នោតនីតិបញ្ញត្តិរបស់ប្រទេសបារាំងដែលបានធ្វើឡើងកាលពីថ្ងៃអាទិត្យ នេះបើយោងតាមការព្យាករណ៍ដែលចេញផ្សាយដោយក្រុមហ៊ុនស្រាវជ្រាវ Elabe ។ National Rally និងសម្ព័ន្ធមិត្តទទួលបានសម្លេងគាំទ្រ ៣៣ ភាគរយ ដែលស្មើនឹ ២៦០ ទៅ ៣១០ អាសនៈនៅក្នុងរដ្ឋសភា។ បន្ទាប់ពីការប្រកាសពីការព្យាករណ៍ លោកស្រី Marine Le Pen អ្នកប្រមូលផ្តុំជាតិបានអំពាវនាវឱ្យអ្នកបោះឆ្នោតបោះឆ្នោតឱ្យ គណបក្ស National Rally នៅក្នុងការបោះឆ្នោតនីតិប្បញ្ញត្តិជុំទី ២ នាពេលខាងមុខ ដើម្បីបង្កើនសម្លេងឆ្នោតជូនគណបក្ស National Rally ទទួលបានសម្លេងច្រើនជាងគេបំផុត នៅក្នុងរដ្ឋសភា។ ការបោះឆ្នោតជុំទី ២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៧ ខែកក្កដា ជាចុងក្រោយនឹងសម្រេចថាតើមានតំណាងរាស្ត្រចំនួនប៉ុន្មាននាក់ក្នុងរដ្ឋសភា៕ ប្រែសម្រួលដោយ ម៉ុក ម៉ានិ
  • ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ ទទួជួបពិភាក្សាការងារជាមួយ ឯកអគ្គរាជទូតជប៉ុលនប្រចាំកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យសកម្មភាពមីន (ភ្នំពេញ)៖ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Ueno Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុនប្រចាំកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យសកម្មភាពមីន។ តាងនាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានចូលរួមគាំទ្រយ៉ាងសកម្ម និងផ្តល់កិច្ចសហប្រ តិបត្តិការដល់វិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា អស់រយៈពេលជាង៣០ឆ្នាំ ដែលកម្ពុជាបានចាត់ទុកជប៉ុន គឺជាដៃគូដ៏លេចធ្លោ និងយូរអង្វែងមួយ។ ការចូលរួមរបស់ជប៉ុន ពិតជាបានរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ ផ្តល់ដីសុវត្ថិភាព កាត់បន្ថយអត្រាគ្រោះថ្នាក់ដោយសារមីន និងលើកកម្ពស់វិស័យកសិកម្ម ជាដើម។ ក្នុងនាមកម្ពុជាជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត លី ធុជ បានថ្លែងអំណរគុណដល់ប្រទេសជប៉ុន ដែលបានផ្តល់ការគាំទ្រដល់វិស័យសកម្មភាពមីនសកល និងគាំទ្រដល់បណ្តាប្រទេសនានា ដែលមានតម្រូវការក្នុងវិស័យសកម្ម ភាពមីន។ ជាមួយគ្នានោះ កម្ពុជា សូមគាំទ្រភាពជាប្រធានរបស់ប្រទេសជប៉ុននៃកិច្ចប្រជុំរដ្ឋភាគីអនុសញ្ញាអូតាវ៉ាលើកទី២២ ឆ្នាំ២០២៥ […]
  • មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿង ញៀន រឹបអូសថ្នាំញៀនជាង២គីឡូក្រាម ឃាត់ខ្លួនជនល្មើស ២នាក់ កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយស្នងការដ្ឋានរាជធានីភ្នំពេញ ដោយមានការដឹកនាំនិងសម្របសម្រួលដោយលោក គឹម ហុងសាន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង១៧៖៣០នាទី បានចុះស្រាវ ជ្រាវស៊ើបអង្កេតរហូតឈានទៅបង្ក្រាបករណីរក្សាទុក និងជួញដូរគ្រឿងញៀនដោយខុសច្បាប់ ស្ថិតនៅ បន្ទប់ជួល ផ្លូវ២៧១ ភូមិចំរើនផល សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានភ្នំពេញ។ ជាលទ្ធផល៖ ចាប់ខ្លួនជនល្មើស០២នាក់, ១៖ ឈ្មោះ រិន ជាង ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ និង២៖ ឈ្មោះ សំ វុទ្ធី ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ។ វត្ថុតាងចាប់យករួមមាន៖ គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE) ទម្ងន់ ២០៩៨ក្រាម, គ្រឿងញៀនប្រភេទក្រាមអ៊ិចស្រ្តាស៊ី (MDMA) ទម្ងន់ ១៩,៤៤ ក្រាម។ វត្ថុតាងគ្រឿងញៀនសរុបទម្ងន់ ២១១៧.៤៤ក្រាម (២គីឡូ១១៧.៤៤ក្រាម)។ បច្ចុប្បន្នជនល្មើសខាងលើត្រូវបាន កសាងសំណុំរឿងបញ្ជូនខ្លួន និងវត្ថុតាង ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។ សូមជម្រាបថា រាជរដ្ឋាភិបាលនីតិកាលទី៧ […]
  • គម្រោងស្ថាបនាផ្លូវជាតិលេខ១០ សម្រេចបាន ៨៨,៣៨% ខណៈស្ពានខ្ពស់ជាងគេសម្រេចបាន ៤៣,៥០% ភ្នំពេញ៖ គម្រោងស្ថាបនាផ្លូវជាតិលេខ១០ មានប្រវែងសរុប ១៩៨,២១៨ គ.ម (PK000+000 – PK១៩៨+៥១៨) សម្រេចបានលទ្ធផលជារួម ៨៨,៣៨%ហើយ គិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២៤ នេះ។ គម្រោងនេះ ចាប់ពីផ្លូវជាតិលេខ ៥៧-៧ ត្រង់ PK៣៥+៩០០ នៅភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ រហូតដល់ផ្លូវជាតិលេខ៤៨(ចាស់) ត្រង់ PK១ +៧០០ ក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្ត កោះកុង។ វឌ្ឍនភាពនេះរួមមាន ការងារផ្លូវថ្នល់សម្រេចបាន ៨០,២៦% ការងារស្ពានសម្រេចបាន ៩៣,២៣% ការងារស្ពានខ្ពស់ជាងគេប្រវែង ៥៣០ម៉ែត្រ សម្រេចបាន ៤៣,៥០% (គ្រោងដាក់ឱ្យប្រើប្រាស់សាកល្បងនៅចុងខែមីនា ឆ្នាំ២០២៥ ខាងមុខ) ការងារលូកាត់ទទឹងថ្នល់សម្រេចបាន ៩៩,៨២% និងការងារលូបណ្តោយថ្នល់ និងជញ្ជាំងការពារជើងទេរអនុវត្តបាន ៨៩,៨៤% ។ នៅរដូវវស្សានេះផ្លូវជាតិលេខ១០ ប្រជាពលរដ្ឋអាចធ្វើដំណើរបានដោយរលូន តែត្រូវមានការប្រុងប្រយ័ត្ន ដោយសារកំណាត់ផ្លូវខ្លះនៅជាក្រួសក្រហម […]

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)