ថ្ងៃ អង្គារ ទី១៩ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ រៀបចំសន្និសីទសារព័ត៌មាន លើកទី២ ផ្ដោតលើ«សុវត្ថិភាពចរាចរណ៍» សន្និសីទសារព័ត៌មាន លើកទី២ របស់ក្រុមអ្នកនាំពាក្យក្រសួង មហាផ្ទៃ ត្រូវបានរៀបចំឡើងនារសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ដោយមានការអញ្ជើញជាវាគ្មិនពីសំណាក់លោកឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរង ទទួលផែនចរាចរណ៍និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ ការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ពិសេសការរឹតបន្តឹងច្បាប់ចំពោះអ្នកបើកបរនៅពេលយប់ គឺជាប្រធានបទស្នូល ហើយក្នុងឱកាសនោះវាគ្មិនក៏បានឆ្លើយឆ្លងសំណួរនិងចម្លើយជាមួយអ្នកសារព័ត៌មានអំពីប្រធានបទពាក់ព័ន្ធចំនួន៥ផងដែរ។ ថ្លែងបើកសន្និសីទសារព័ត៌មាននាឱកាសនោះ បណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ គូសបញ្ជាក់ថាសន្និសីទសារនេះ មានគោលដៅលើកកម្ពស់ប្រសិទ្ធភាពនៃការផ្សព្វផ្សាយសារព័ត៌មាន និងសាធារណមតិ ស្របតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ហើយដែលក្នុងនាមជាសេនាធិការ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួង មហាផ្ទៃ បានបង្ហាញការយកចិត្តទុកដាក់ខ្ពស់ ដើម្បីជំរុញឱ្យការងារនេះមានភាពសកម្ម និរន្តភាព និងប្រកបដោយប្រសិទ្ធភាព។ បណ្ឌិត ទូច សុឃៈ បង្ហាញសុទិដ្ឋិនិយមខ្ពស់ថា សន្និសីទសារព័ត៌មានដែលផ្ដោតលើការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកនេះ នឹងរួមចំណែកធ្វើឱ្យសាធារណជន យល់ដឹងកាន់តែច្បាស់អំពីសមិទ្ធផល គោលដៅ និងគោលបំណង នៃការអនុវត្តច្បាប់របស់នគរបាលចរាចរណ៍ គឺការធ្វើឱ្យពលរដ្ឋកាន់តែយល់ដឹងអំពីបញ្ហាចរាចរណ៍ ដើម្បីឈានទៅធ្វើឱ្យអត្រាគ្រោះថ្នាក់ ស្លាប់ និងរបួស ដោយគ្រោះថ្នាក់ចរាចរណ៍ […]
  • អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋមួយកន្លែង ក្រោយសាលាសាមគ្គី បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ក្នុងអគ្គីភ័យ នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះ មានករណីអគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋមួយកន្លែង ក្រោយសាលាសាមគ្គីក្នុងមូលដ្ឋានសង្កាត់ទឹក ល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ កម្លាំងនគរបាលបង្ការពន្លត់អគ្គិភ័យបានចេញរថយន្តជួយបាញ់ទឹកពន្លត់ ជៀសវាងរាលដាលដល់ ផ្ទះអ្នកខាងបន្ថែមទៀត។
  • សម្ដេចធិបតី ណែនាំក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ ផ្ដល់អាទិភាពដល់កូនចៅអតីតយុទ្ធជន ក្នុងការរើសកម្លាំងថ្មី សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំដល់ក្រសួងការពារជាតិ និងក្រសួង មហាផ្ទៃ ក្នុងការរើសកម្លាំងថ្មីបំពេញបន្ថែម ត្រូវផ្ដល់អាទិភាពដល់កូនចៅអតីតយុទ្ធជន អតីតកូនចៅប៉ូលីស និងអតីតកូនចៅអាវុធហត្ថផងដែរ។ ក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១មិថុនា ឆ្នាំ ២០២៤ នៅសាកលវិទ្យាល័យការពារជាតិ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា ការផ្តល់ អាទិភាពបែបនេះ ដើម្បីលើកទឹកចិត្តដល់អតីតយុទ្ធជន អតីតប៉ូលីស និងអតីតអាវុធហត្ថ តាមរយៈការផ្តល់ឱកាសឲ្យកូនចៅពួកគាត់បានបន្តវេនបម្រើជាតិ ប៉ុន្តែការផ្ដល់អាទិភាពនេះ មិនមែនមានន័យថា យុវជនដែលជាកូនចៅប្រជាពលរដ្ឋធម្មតា មិនមានឱកាសនោះទេ ពោលនៅតែអាចដាក់ពាក្យបានដូចគ្នា។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ដែរថា ពលិកម្មប្រកប ដោយស្មារតី ស្នេហាជាតិរបស់វីរអតីតយុទ្ធជន យុទ្ធនារី និង ប្រជាពលរដ្ឋយើង នៅគ្រប់ដំណាក់កាលនៃប្រវត្តិ សាស្ត្របាន រួមចំណែកយ៉ាងសំខាន់ ក្នុងកិច្ចការពារបូរណភាពទឹកដី ការកសាងសុខសន្តិភាព និង ស្ថិរភាពសង្គម សម្រាប់ព្រះរាជាណាចក្រកម្ពុជា សំដៅធានាការអភិវឌ្ឍសេដ្ឋកិច្ច […]
  • ដុតបំផ្លាញចោលគ្រឿងញៀនជាង ៧០០គីឡូក្រាម នៅខេត្ដស្ទឹងត្រែង ក្រោយតុលាការអនុវត្តច្បាប់ ចូលជាស្ថាពរ ខេត្តស្ទឹងត្រែង៖ អាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអាជ្ញាធរពាក់ព័ន្ធ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះ បានរៀបចំដុតបំផ្លាញចោលទម្ងន់សរុប ៧០២គីឡូក្រាម និង១៣៦.១៨ក្រាម តាមអំណាចសាលក្រម ក្នុងសំណុំរឿងព្រហ្មទ័ណ្ឌចំនួន៥ ក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀ។ ការដុតបំផ្លាញគ្រឿងញៀនជាសាធារណៈនេះ ធ្វើឡើងនៅបរិវេណក្បែរសាលាខេត្តស្ទឹងត្រែង។ ក្នុងនោះរួមមាន ប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់សុទ្ធសរុប៦០៣គីឡូក្រាម និង៤៣១ ក្រាម, គ្រឿងញៀនប្រភេទហេរ៉ូអ៊ុនទម្ងន់សុទ្ធសរុប២០គីឡូក្រាម និង៩៩២.៥៧ក្រាម, គ្រឿងញៀនប្រភេទកេតាមីន ទម្ងន់សុទ្ធសរុប៣១គីឡូក្រាម និង៩២៣.២ក្រាម, គ្រឿងញៀនប្រភេទម៉ិចស្តាស៊ី(MDMA) ទម្ងន់សុទ្ធសរុប១១គីឡូក្រាម និង៩៩១.៨៦ ក្រាម រួមនិងសារធាតុញៀនមិនច្បាស់ទម្ងន់សុទ្ធសរុប ៣៧គីឡូក្រាម និង២១៧.៩២ក្រាម៕
  • កម្ពុជា និងម៉ាឡេស៊ី នឹងពង្រឹងទំនាក់ទំនង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតជូនឯកឧត្តម សាហារូឌីន ប៊ីន អន (SHAHARUDDIN BIN ONN) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរ សម និងពិភាក្សាការងារ នៅទីស្តីការក្រសួង នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរាជទូត បានសម្ដែងនូវការពេញចិត្តចំពោះការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ជាពិសេសវិស័យពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ កសិកម្ម ឧស្សាហកម្មម្ហូបអាហារ Halal បច្ចេកវិទ្យាព័ត៌មាន និងឌីជីថល។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលឹកឡើងវិញពីដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅប្រទេសម៉ាឡេស៊ី ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់ភាគីម៉ាឡេស៊ី និងលទ្ធផលប្រកបដោយផ្លែផ្កា នៅខែកុម្ភៈ ឆ្នាំ២០២៤កន្លងមក។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរាជទូតបានយល់ស្របគ្នាអំពីសារសំខាន់ក្នុងការរៀបចំកិច្ចប្រជុំលើកទី៣ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងម៉ាឡេស៊ី តាមពេលវេលាសមស្របសម្រាប់ភាគីទាំងពីរ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី និងរិះរកវិស័យសក្តានុពលផ្សេងៗទៀតដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ។ […]
  • សម្ដេចធិបតី៖ ការប្រារព្ធទិវាអតីតយុទ្ធជន គឺដើម្បីបំផុសស្មារតីដឹងគុណជានិច្ច ចំពោះអតីតយុទ្ធជនគ្រប់ជំនាន់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការប្រារព្ធទិវាអតីតយុទ្ធជន គឺដើម្បីបំផុស ស្មារតីដឹងគុណជានិច្ច ចំពោះអតីតយុទ្ធជនគ្រប់ជំនាន់ បើចងចាំប្រវត្តិសាស្ត្រ ត្រូវចងចាំអ្នកចូលរួមក្នុងប្រវត្តិសាស្ត្រ។ ការកំណត់យកថ្ងៃ ២១ មិថុនា ជាការរម្លឹកនូវវីរភាពរបស់អតីតយុទ្ធជនគ្រប់ជំនាន់ នេះជាកិត្តិយសធំណាស់។ សម្តេចធិបតី បានថ្លែងបន្តថា អ្វីដែលសំខាន់ គឺបំផុសនូវស្មារតីដឹកគុណជានិច្ចដល់អតីតយុទ្ធជន និងការរៀបចំជាក្រុមប្រឹក្សាខេត្ត ស្រុក មានការផ្តល់កិត្តិយសចូលរួមក្នុងទិវារម្លឹកគុណនេះផងដែរ។ សម្ដេចបន្តថា បងប្អូនអតីតយុទ្ធជនសរុបទូទាំងប្រទេសមានចំនួន ១០ម៉ឺននាក់ មិនអាចបានមកចូលរួមក្នុងទិវានៅថ្ងៃនេះទាំងអស់បានទេ ប៉ុន្តែរាជរដ្ឋាភិបាលបានដាក់ចេញគោលការណ៍ផ្តល់ឱកាសដល់បងប្អូនអតីតមួយចំនួន ដើម្បីចូលរួមដឹកនាំបន្ត ដែលជាការផ្តល់កិត្តិយសធំណាស់ ជាតំណាងឱ្យអតីតយុទ្ធជននៅទូទាំងប្រទេស។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីអបអរសាទរ ខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា នៅសាកលវិទ្យាលយ័ការពារជាតិ៕  
  • មេសហព័ន្ធសហជីពដើម្បីកម្មករកម្ពុជា៖ អង្គការសង់ត្រាល់លូកដៃកកូរកកាយរឿងសហជីពក្នុងចេតនាបំបែកឆ្នាំងបាយកម្មករនិយោជិតក្នុងវិស័យកាត់ដេរ ភ្នំពេញ៖ ប្រធានសហព័ន្ធសហជីពដើម្បីកម្មករកម្ពុជា លោក ហ៊ុយ សម្បត្តិ ថ្លែងថា មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ថា «សង់ត្រាល់» កំពុងជ្រៀតជ្រែកការងាររបស់សហជីព ធ្វើរបាយការណ៍មិនឆ្លុះបញ្ចាំងពីការពិត ផ្សព្វផ្សាយព័ត៌មានមិនល្អ ញុះញង់ បំបែកបំបាក់ មានចេតនាឈប់ឱ្យមានការបញ្ជាទិញផលិតផលវាយនភណ្ឌ ស្បែកជើង កាបូប និងផលិតធ្វើដំណើររបស់កម្ពុជា ដែលជាការបំបែកឆ្នាំងបាយកម្មករ។ លោកបានលើកឡើងថា អង្គការសង់ត្រាល់ បានទទួលជំនួយពីបរទេស មួយឆ្នាំៗ រាប់ម៉ឺនដុល្លារសហរដ្ឋអាមេរិក ប៉ុន្តែមិនបានយកលុយនោះមករួមចំណែកជួយកម្មករនិយោជិត ឱ្យមានភាពល្អប្រសើរឡើងនោះទេ។ ផ្ទុយទៅវិញ អង្គការនេះបានធ្វើសកម្មភាពលើសដែនកំណត់របស់ខ្លួន ចូលមកជ្រៀតជ្រែកកិច្ចការសហជីព ចេញរបាយការណ៍ មានចរិតនយោបាយ លម្អៀង គ្មានយុត្តិធម៌ មិនឆ្លុះបញ្ចាំងការពិតនៃកម្មករនិយោជិតនៅកម្ពុជា។ អង្គការនេះមិនដែលមើលឃើញពីវឌ្ឍនភាព ដែលរាជរដ្ឋាភិបាលសម្រេចបានឡើយ។ លោកបញ្ជាក់ថា៖«អង្គការសង់ត្រាល់ និយាយធ្វើម៉េចឱ្យតែកម្ពុជាអាក្រក់លើឆាកអន្តរជាតិ និយាយធ្វើម៉េចឱ្យតែម្ចាស់ជំនួយ អ្នកបញ្ជាទិញ និងម្ចាស់ម៉ាកយីហោ ដកឥវ៉ាន់ឈប់ឱ្យកម្មករធ្វើ។ បើមិនធ្វើតាមសង់ត្រាល់ សង់ត្រាល់ប្តឹងទៅអ្នកបញ្ជាទិញ ម្ចាស់ជំនួយ ម្ចាស់ផ្លាកយីហោ ថាកម្ពុជាមិនល្អ អ៊ីចេះ១ អ៊ីចេះ២ ដល់ពេលគេដកឥវ៉ាន់ទៅ អ្នកដែលរងផលប៉ះពាល់ គឺមានតែ កម្មករនិយោជិតរាប់សិបម៉ឺននាក់ នៅក្នុងប្រទេសកម្ពុជា។» ក្នុងនាមសហជីព […]
  • ចៅប្រុសសម្តេចតេជោ ហ៊ុន សែន ប្រឡងកំរិតសកលនៅទីក្រុងឌូបៃ ទទួលបានមេដាយមាសរហូតដល់ពីរគ្រឿង មុខវិជ្ជាគណិតវិទ្យា និងភាសាអង់គ្លេស ចៅប្រុសរបស់សម្តេចតេជោ ហ៊ុន សែន និងជាកូនប្រុសពៅរបស់សម្តេចធិបតី កុមារា ហ៊ុន ពេជមុន្នីរិទ្ធិសិដ្ឋ ប្រឡងកំរិតសកលនៅទីក្រុងឌូបៃ ទទួលបានមេដាយមាសរហូតដល់ពីរគ្រឿង មុខវិជ្ជាគណិតវិទ្យា និងភាសាអង់គ្លេស។ តាមរយៈបណ្តាញសង្គម Facebook របស់សម្តេចតេជោ ហ៊ុន សែន បង្ហោះរៀបរាប់ខ្លឹមសារយ៉ាងដូច្នេះថា៖.«តាមិនខ្វល់ថា ចៅប្រឡងបានចំណាត់ ថ្នាក់បែបណានោះទេ តែតាពិតជាមានមោទនភាពតាំងពីជាងមួយខែមុន ក្រោយបានទទួលដំណឹងថា ចៅជាប់ចំណាត់ថ្នាក់ទៅប្រឡងកំរិតសកលនៅឌូបៃ។ តាយាយញញឹមពេលចៅចេញ ដំណើរទៅរីករាយនិងមើលរូបថតចៅកំពុងអង្គុយប្រឡង។ ពេលនេះតាយាយកាន់តែមានមោទនភាពដោយទទួលបានដំណឹងថា ចៅបានទទួលមេដាយមាសរហូតពីរគ្រឿង មួយគ្រឿងសម្រាប់គណិតវិទ្យា និងមួយគ្រឿងទៀតសម្រាប់ភាសារអង់ គ្លេស។ ចៅកំពុងរៀននៅថ្នាក់មតេយ្យនៅឡើយ តែចៅអាចប្រកួតប្រជែងកំរិតសកលទាំងភាសាអង់គ្លេសទាំងគណិតវិទ្យាថ្នាក់ទី១ ជាមួយសិស្សពីប្រទេសផ្សេងទៀត។ តាក៏មានមោទនភាពផងដែរ ចំពោះចៅៗកូនខ្មែរដែលបានទៅប្រឡងនៅឌូបៃ ក្នុងថ្នាក់និង កំរិតខុសៗគ្នាដែលបង្ហាញថា ចៅៗជាសិស្សពូកែរបស់កម្ពុជា ទើបអាចចូលប្រឡងកំរិតសកលបាន។ សូមអបអរសាទរជាមួយមាតាបិតាអាណាព្យាបាលចៅៗទាំងអស់»៕
  • ត្រៀមហើយឬនៅស្អែកនេះ NEA នឹងរៀបចំវេទិកាការងារដោយនាំយកឱកាសការងារចំនួន ៤៥៤កន្លែង ដល់យុវជន ក្រុមហ៊ុនធំៗចំនួន ៧ នឹងផ្តល់ឱកាសការងារថ្មីបន្ថែមទៀតសរុប ៤៥៤ កន្លែង ជូនដល់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារនៅក្នុងវេទិកាការងារ ដែលរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយ ស.ស.យ.ក. វិស័យការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខ នេះ។ ក្រុមហ៊ុនធំៗទាំង៧ ដែលនឹងចូលរួមក្នុងវេទិកាការងារនេះរួមមាន៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជោគជ័យ ហ្វាយនែន ភីអិលស៊ី, ហ្វ័រវើដ ខេម អ៊ិនធើណេសិនណល អ៊ិនវេសមេន, ធនាគារសហគ្រាសធន់តូច និងមធ្យមកម្ពុជា ម.ក, លី ហួរ ផេ ប្រូ ភីអិលស៊ី, ណាហ្គាវើលដ៍, និងធនាគារ ជីប ម៉ុង ខមមើសល ប៊ែង ម.ក។ លោកស្រី ជូន រតនា […]
  • រដ្ឋមន្ត្រីការបរទេសកម្ពុជា ជួបពិភាក្សាការងារជាមួយអ្នក សម្របសម្រួលប្រព័ន្ធអង្គការសហប្រជាជាតិប្រចាំកម្ពុជា ឯកឧត្តម សុខ ចិន្ដាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួប លោក Joseph Scheuer អ្នកសម្របសម្រួលប្រព័ន្ធអង្គការ សហប្រជាជាតិប្រចាំកម្ពុជា នៅទីស្តីការក្រសួង ដើម្បីពិភាក្សាអំពីការត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូលស្ដីពី អនាគត ដែលនឹងប្រព្រឹត្តទៅនៅខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងញូវយ៉ក។ ភាគីទាំងពីរបានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមសម្របសម្រួលប្រព័ន្ធអង្គការ សហប្រជាជាតិប្រចាំកម្ពុជា ក្នុងការដោះស្រាយបញ្ហាប្រឈមដែលកំពុងកើតមាន ដើម្បីសម្រេចបាននូវគោលបំណងរួមនៃ អនាគតល្អប្រសើរសម្រាប់អ្នកជំនាន់ក្រោយ៕
  • សម្តេចធិបតី ឲ្យក្រសួងយុត្តិធម៌សិក្សា ធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌ ដែលមានចំណុចខ្វះចន្លោះលើការដាក់ទម្ងន់ទោស សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្រគល់ភារកិច្ចបន្ថែមជូនរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ឱ្យសិក្សា និងរៀបចំបញ្ចូលទៅក្នុងវិសោធនកម្មក្រមព្រហ្មទណ្ឌទាក់ ទងនឹងការដាក់ទម្ងន់ទោសចំពោះស្ថានភាពនៃបទល្មើស ដូចករណីនៃការបាញ់ប្រហារដ៏សាហាវ។ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានអរគុណដល់បងប្អូនទាំងអស់ ដែលបានបញ្ចេញយោបល់ តាមរយៈការធ្វើ Comments យ៉ាងច្រើនចូលក្នុងហ្វេសប៊ុករបស់ខ្ញុំ បន្ទាប់ពីខ្ញុំបានបង្ហាះសារទាក់ទងនឹងករណីនៃការបាញ់ប្រហារសម្លាប់មនុស្ស ដែលប្រព្រឹត្តឡើង ដោយជនល្មើសឈ្មោះ ស្រី ស៊ីណា និងបានអំពាវនាវឱ្យស្ថាប័នតុលាការ យកចិត្តទុកដាក់អនុវត្តច្បាប់ក្នុងករណីនេះ ឱ្យម៉ឹងម៉ាត់ និងឱ្យបានត្រឹមត្រូវ ដោយគ្មានការបន្ធូរបន្ថយ ឬយោគយល់ណាមួយជាដាច់ខាត។ សម្តេច បានសរសេរថា” ខ្ញុំបានពិនិត្យឃើញគណនីហ្វេសប៊ុកមួយ ដែលមានឈ្មោះ Vongchan Reaksmeidara ដែលបញ្ជាក់ថា គាត់ជាអ្នករៀនច្បាប់មួយរូប បានបញ្ចេញយោបល់ជុំវិញរឿងនេះ ដែលខ្ញុំពិនិត្យឃើញថា យោបល់របស់ ដារា គឺមានហេតុផលសមស្រប ទាំងលើទិដ្ឋភាពសង្គម ទាំងលើទិដ្ឋភាពច្បាប់ ជាពិសេស ការលើកឡើងអំពីចន្លោះប្រហោងនៃច្បាប់បច្ចុប្បន្ន ដែលមិនបានចែងអំពីស្ថានទម្ងន់ទោសទាក់ទងនឹងករណីនៃការបាញ់ប្រហារដ៏សាហាវខាងលើ ដែលមហាជនទូទៅថ្កោលទោស និងសម្តែងប្រតិកម្មដោយខឹងសម្បារ។ ផ្អែកលើការលើកយោបល់នេះ និងស្របពេលដែល ក្រសួងយុត្តិធម៌ បាននិងកំពុងសិក្សារៀបចំធ្វើវិសោធនកម្មក្រមព្រហ្ម ទណ្ឌ […]
  • អ្នកស្រាវជ្រាវរកឃើញប្រភេទតុកែប្រភេទថ្មី សម្រាប់ពិភពលោកនៅកម្ពុជា អ្នកជំនាញនៃក្រសួងបរិស្ថាន សហការជាមួយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ អង្គការ Wild Earth Allies អង្គការ IUCN និងអ្នកជំនាញអន្តរជាតិមកពីសាកលវិទ្យាល័យ La Sierra University និងសារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិ North Carolina នៃសហរដ្ឋអាមេរិច បានរកឃើញតុកែប្រភេទថ្មី សម្រាប់ប្រទេសកម្ពុជា និងពិភពលោក ពីតំបន់បេតិភណ្ឌធម្មជាតិភ្នំព្រះគុហារហ្លួង ខេត្តកំពត ប្រទេសកម្ពុជា។ តុកែប្រភេទថ្មីត្រូវបានអ្នកវិទ្យាសាស្រ្ត បានដាក់ឈ្មោះថា Cyrtodactylus regicavernicolus ឈ្មោះជាភាសាខ្មែរថា តុកែភ្នំព្រះគុហារហ្លូង និងឈ្មោះជាភាសាអង់គ្លេសថា Royal Cave Bent-toed Gecko។ លោក ឈិន សុភា មន្ត្រីជំនាញនៃនាយកដ្ឋានជីវៈចម្រុះ អគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្រ្ត ក្រសួងបរិស្ថាន ដែលបានចូលរួមក្នុងការសិក្សានេះ បានឱ្យដឹងថា ការស្រាវជ្រាវ រុករក និងប្រមូលសំណាក ធ្វើឡើងក្នុងពេលយប់នៅតាមល្អាងភ្នំ នៅតំបន់បេតិភណ្ឌធម្មជាតិភ្នំ ព្រះគុហារហ្លួង តំបន់ជុំវិញ និងតំបន់បេតិភណ្ឌធម្មជាតិ ភ្នំទទុង-ភ្នំតូច ក្នុងស្រុកដងទង់ និងស្រុកបន្ទាយមាស ខេត្តកំពត នៅឆ្នាំ២០២១ និង២០២២។ […]
  • សម្តេចធិបតី៖ គុណភាពនៃធនធាន មនុស្សគឺជាកត្តាកំណត់នៃគុណភាព និងសមត្ថភាពប្រទេសរបស់យើងក្នុងការអភិវឌ្ឍ ថ្លែងក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធី «អញ្ជើញសម្ពោធបណ្តាញសាកលវិទ្យាល័យសាយប័រ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា» នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា គុណភាពនៃធនធាន មនុស្សគឺជាកត្តាកំណត់នៃគុណ ភាព និងសមត្ថភាពរបស់ប្រទេសរបស់យើងក្នុងការអភិវឌ្ឍប្រកួតប្រជែងដោយចីរភាព ដូចគ្នានេះដែរ គុណភាពនៃការអប់រំបណ្តុះបណ្តាលគឺជាកត្តាគន្លឹះនៃគុណភាពធនធាន មនុស្ស ដូច្នេះយើងអាចនិយាយបានថា គុណភាពនៃការបណ្តុះបណ្តាលគឺជាកត្តាគន្លឹះមួយសំខាន់សម្រាប់ការធានាបានការប្រកួតប្រជែង និងការអភិវឌ្ឍរបស់ប្រទេសជាតិយើង។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា គម្លាតនៃខួរក្បាល និងគម្លាតនៃសមត្ថភាពរបស់មនុស្សងាយស្រួលក្នុងការបិទបើសិនជាមានឱកាសបានទទួលនូវការអប់រំដែលមានគុណភាពដូចគ្នា ទោះជាចាប់ផ្តើមពីចំណុចខុសគ្នាលើកត្តាផ្សេងៗ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ដើម្បីកំណត់គុណភាពនៃការអប់រំបណ្តុះបណ្តាលបានយើងត្រូវមានចំណុចសំខាន់ ៤៖ ទី១-គុណភាព និងគុណវុឌ្ឍិនៃសាស្រ្តាចារ្យ ឬគ្រូបង្រៀន ទី២-កម្មវិធីសិក្សា និងមេរៀន ទី៣-ឧបករណ៍សម្ភារៈ ឬមធ្យោបាយក្នុងការបង្រៀន ទី៤-វិធីសាស្រ្តបង្រៀន៕
  • កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីយកពូថៅវាយលើអតីតប្រពន្ធ និងអតីតម្ដាយក្មេក នៅស្រុកកងមាស លោកឧត្តមសេនីយ៍ត្រី ខេង ម៉េងឈាង អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញនាយកដ្ឋាន សហការជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ធ្វេីការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យឈ្មោះ សារី ធារក្ស ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ អាសយដ្ឋានភូមិគកក្របី ឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម ពាក់ព័ន្ធករណីប៉ុនប៉ងឃាតកម្ម។ សូមជម្រាបថា នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ នៅវេលាម៉ោងប្រហែល២១៖២២០នាទី មានករណីប៉ុនប៉ងឃាតកម្ម នៅចំណុច ភូមិស្តៅ ឃុំស្តៅ ស្រុកកងមាស ខេត្តកំពង់ចាម លេីជនរងគ្រោះឈ្មោះ ព្រួយ សុខណាង ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ និងម្តាយឈ្មោះ វ៉ន វណ្ណេី អាយុ៥២ឆ្នាំ ជនជាតិខ្មែរ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ហេីយឈ្មោះ ព្រួយ សំណាង និងឈ្មោះ វ៉ន វណ្ណេីន ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់មន្ទីរពេទ្យរាជធានីភ្នំពេញ។ តាមចម្លេីយសាកសួរបឋមរបស់ជនសង្ស័យ បានសារភាពថា ខ្លួនបានពូថៅទៅវាយអតីតប្រពន្ធឈ្មោះ ព្រួយ សុខណាង និងអតីតម្តាយក្មេកឈ្មោះ វ៉ន […]
  • សមត្ថកិច្ច ចាប់អ្នកអ្នកផ្សព្វផ្សាយលក់សម្ភារៈឧបករណ៍ឆក់ត្រីលើបណ្តាញសង្គមយកមកអប់រំ និងឲ្យបញ្ឈប់សកម្មភាពនេះ តបតាមការស្នើសុំអន្តរាគមន៍ និងចាត់វិធានការចំពោះអ្នកប្រើប្រាស់បណ្តាញសង្គម ដែលតែងតែធ្វើការបង្ហោះផ្សព្វផ្សាយលក់សម្ភារៈ ឧបករណ៍ឆក់ត្រីខុសច្បាប់ ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០២៤ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានកោះហៅឈ្មោះ ភី រាជ្យ ដែលជាម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ ជាងលក់គ្រឿង អំភ្លីឆក់ត្រី និងគណនីTik Tok មានឈ្មោះ electric ដែលពាក់ព័ន្ធនិងករណីបង្ហោះផ្សព្វផ្សាយលក់សម្ភារៈឧបករណ៍ឆក់ត្រីលើបណ្តាញសង្គម។ ការបង្ហោះផ្សព្វផ្សាយនេះឈ្មោះ ភី រាជ្យ ធ្វើឡើងដើម្បីជួយលក់សម្ភារៈ ឧបករណ៍ឆក់ត្រីខុសច្បាប់ អោយបងប្រុសរបស់ខ្លួនឈ្មោះ នាង សារ៉ាក់ ដែលជាជនពិការ មានអាសយដ្ឋាននៅ ស្រុកអង្គរជ័យ ខេត្ដកំពត។ រាជធានីភ្នំពេញ៖ តបតាមការស្នើសុំអន្តរាគមន៍ និងចាត់វិធានការចំពោះអ្នកប្រើប្រាស់បណ្តាញសង្គម ដែលតែងតែធ្វើការបង្ហោះផ្សព្វផ្សាយលក់សម្ភារៈ ឧបករណ៍ឆក់ត្រីខុសច្បាប់ ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០២៤ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានកោះហៅឈ្មោះ ភី រាជ្យ ដែលជាម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ ជាងលក់គ្រឿង […]

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)